Winamp Logo
រៀនធ្វើការ Cover
រៀនធ្វើការ Profile

រៀនធ្វើការ

Khmer, Finance, 1 seasons, 22 episodes, 2 hours 20 minutes
About
Podcast នេះមានគោលបំណងលើកឡើងពីរបៀបធ្វើការល្អដែលអ្នកដទៃកំពុងប្រើ និងជៀសវាងការត្រូវគេបោកប្រើ
Episode Artwork

ការបង្កើតបក្សពួកនៅកន្លែងការងារ និងលទ្ធផលដែលបានមកពីការចូលរួម

មុននឹងចង់ចូលបក្សពួកនៅកន្លែងការងារ កុំភ្លេចស្តាប់ episodeនេះសិន។ ខ្ញុំនិយាយចេញពីបទពិសោធន៍ផ្ទាល់ និងលាយឡំចំណេះដឹងដែលអ្នកដទៃចែកចាយ។ បក្សពួក​មានប្រយោជន៍តែពេលគេមិនទាន់ធ្វើអីទេ តែពេលណាគេទ្រាំលែងបានហើយ យើងនឹងជាប់ឈ្មោះមិនល្អមិនខាន។
09/04/202314 minutes 38 seconds
Episode Artwork

Bonus: ជៀសវាងការធ្វើការលើសម៉ោង ដោយធ្វើវិធីងាយនេះ

មិនមែនការងារទាំងអស់ទទួលបាន priority ដូចគ្នាឡើយ ហេតុនេះបើអ្នកចំណាយពេលអស់ទៅលើការងារមិនប្រញាប់​ឬមិនទាន់សំខាន់ នោះអ្នកនឹងគ្មានពេលធ្វើការដែលប្រញាប់ និងសំខាន់ឡើយ។ បើអ្នកធ្វើការលើសម៉ោងដោយមិនចាំបាច់ច្រើនពេក អ្នកនឹងចាប់ផ្តើមស្អប់ការងារខ្លួនឯងមិនខាន។
08/04/20233 minutes 15 seconds
Episode Artwork

ហេតុអ្វីគួរ promote បុគ្គលិកពីខាងក្នុងទៅមុន?

ការយកបុគ្គលិកពីខាងក្រៅមកធ្វើការមានប្រយោជន៍របស់វា ប៉ុន្តែការ promote បុគ្គលិកពីខាងក្នុងទៅ ក៏មានប្រយោជន៍ច្រើនដែរ។ ក្នុង episode នេះ ខ្ញុំនឹងលើកយកអត្ថប្រយោជន៍៤យ៉ាងដែលបានមកពីការ promote បុគ្គលិកចាស់។ ក្រុមហ៊ុនល្អ ឱ្យឱកាសបុគ្គលិកខ្លួនឯង។
08/04/20236 minutes 43 seconds
Episode Artwork

Bonus: តើគួរសុំ feedbac​k ស្មោះត្រង់ពីអ្នកណា?

ការសុំ feedback ត្រូវធ្វើឡើងជាមួយអ្នកដែលធ្វើការជិតដិតនឹងអ្នក ទើបអាចទទួលបាន feedback ចេញពីចិត្ត។ បើអ្នកសួរគេគ្រប់គ្នា អ្នកក៏មិនអាចបាន feedback ដែលមានប្រយោជន៍ដល់អ្នកដែរ។
03/04/20234 minutes 36 seconds
Episode Artwork

តើបុគ្គលិកដែលស្មោះស្ម័គ្រនឹងក្រុមហ៊ុន ត្រូវក្រុមហ៊ុនមើលឃើញដែរទេ?

បើសិនជាមានឱកាសការងារល្អ តើបុគ្គលិកប្រភេទណាដែលត្រូវក្រុមហ៊ុនមើលឃើញ? សាកទាយទាំងអស់គ្នា។ ១ បុគ្គលិកដែលស្មោះស្ម័គ្រនឹងក្រុមហ៊ុន ២ បុគ្គលិកដែលក្រុមហ៊ុនជឿថាមានសក្តានុពល អ្នកត្រូវធ្វើការឱ្យក្លាយជាបុគ្គលិកប្រភេទទីពីរ ដើម្បីអនាគតខ្លួនឯង។ បើក្រុមហ៊ុនដែលអ្នកធ្វើការ មើលមិនឃើញអ្នក នោះជាកំហុសរបស់អ្នកពាក់កណ្តាល។ វាស្ថិតទៅលើការងារដែលអ្នកធ្វើរាល់ថ្ងៃ។
03/04/20237 minutes 39 seconds
Episode Artwork

Bonus: ចេះខ្វល់ ចេះគិត និងចេះនិយាយមានប្រយោជន៍ ដោយសារតែចេះឱ្យ feedback

បើកន្លែងការងាររបស់អ្នកមានទម្លាប់សុំ និងឱ្យ feedback គ្នាទៅវិញទៅមក អ្នកនឹងចេះរឿង៣យ៉ាង គឺ ចេះខ្វល់ ចេះគិត និងចេះនិយាយមានប្រយោជន៍។  Feedback ជាផ្នែកមួយនៃទំនួលខុសត្រូវការងាររបស់អ្នក។ កាន់តែឱ្យ កាន់តែបានមកវិញ។
30/03/20232 minutes 52 seconds
Episode Artwork

មូលហេតុដែលបុគ្គលិកមិនសុំ feedback ពីគ្នានៅពេលធ្វើការ

ការមិនចេះសុំ feedback ពីបុគ្គលិកដទៃ បង្ហាញថាអ្នកជាបុគ្គលិកដែលខ្វះបទពិសោធន៍ការងារ។ អ្នកដែលធ្វើការយូរឆ្នាំ តែងតែដឹងថា feedback ពីអ្នកដទៃ ជួយឱ្យការងាររបស់គេល្អជាងមុន និងកាត់បន្ថយកំហុសដែលមើលមិនឃើញ។ ក្នុង episode នេះ ខ្ញុំនឹងនិយាយពីមូលហេតុដែលធ្វើឱ្យអ្នកដទៃមិនអើពើនឹងការសុំ feedback។ បើអ្នកមិនចេះសុំ feedback អ្នកនឹងធ្វើការដោយមានចិត្តគិតថា អ្នកដទៃមិនដល់ខ្លួនជានិច្ច។
30/03/20238 minutes 38 seconds
Episode Artwork

Bonus: ហេតុអ្វីបានជាពិបាកធ្វើការជាមួយជនបរទេស?

បើអ្នកធ្វើការក្នុងផ្នែកតិចណូឡូជី អ្នកជៀសមិនផុតទេដែលត្រូវធ្វើការជាមួយជនបរទេស។ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានធ្វើការជាមួយបរទេសពិបាកយល់គ្នា។ ខ្ញុំមានចម្លើយទៅកាន់សំណួរនេះ ដូច្នេះសូមស្តាប់ episode នេះឱ្យចប់។ ខ្ញុំធ្លាប់ជួបបញ្ហាធ្វើការជាមួយបរទេស រហូតដល់ខ្ញុំរកឃើញចម្លើយនេះ។
27/03/20234 minutes 49 seconds
Episode Artwork

Bonus: ការសរសេរពាក្យ​ខុស ស្មើនឹងការប្រាស្រ័យទាក់ទងខុស

ការសរសេរពាក្យខុស ការប្រើប្រាស់វេយ្យាករណ៍ខុស និងការប្រើប្រាស់សញ្ញាខុស សុទ្ធតែនាំឱ្យមានការប្រាស្រ័យទាក់ទងខុស។​ ភាគីម្ខាងទៀត នឹងមិនយល់ពីន័យក្នុងសំណេរ នឹងធ្វើឱ្យការងារមានការយឺតយ៉ាវ ឬមានកំហុសធំ។ រៀននិយាយ រៀនសរសេរ ទើបអ្នកអាចធ្វើការជាបុគ្គលិកឆ្លាតបាន។ កុំឱ្យការមិនចេះសរសេរឱ្យត្រូវក្បួនរបស់អ្នក ក្លាយជាឧបសគ្គក្នុងការងារ។
27/03/20233 minutes 27 seconds
Episode Artwork

Bonus: អ្នកគ្រប់គ្រងមិនល្អ រៀនតាមអ្នកគ្រប់គ្រងមិនល្អ

តួនាទីរបស់អ្នកដឹកនាំ គឺបង្កើតអ្នកដឹកនាំថ្មី។ ខ្ញុំយល់ថា តួនាទីរបស់អ្នកគ្រប់គ្រងមិនល្អ គឺបង្កើតអ្នកគ្រប់គ្រងមិនល្អដូចគ្នាដែរ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេនៅកន្លែងការងារ។ ស្ថាប័នដែលមានអ្នកគ្រប់គ្រងមិនល្អកាន់តែច្រើន ស្ថាប័ននោះកាន់តែ toxic។
26/03/20234 minutes 50 seconds
Episode Artwork

កុំប្រឹង work smart គ្រប់ពេលពេក

បុគ្គលិកដែល work smart​ និង work hard សុទ្ធតែអាចទៅដល់គោលដៅការងារ។ គ្រាន់តែអ្នកដែល work smart អាចទៅដល់លឿនជាង​ និងមានឱកាសទៅដល់ច្រើនជាងអ្នកប្រឹងធ្វើការឈ្ងោកមុខតែម្យ៉ាង។ នៅក្នុង episode នេះ ខ្ញុំនឹងលើកយកកាលៈទេសៈ៣ដែលអ្នកមិនគួរពឹងលើតែវិធីធ្វើការឆ្លាតៗរបស់អ្នក។ អ្នកត្រូវតែលះប​ង់មានចិត្តអំណត់នៅក្នុងកាលៈទេសៈទាំង៣នេះ និងត្រូវពឹងលើការ work hard និង work smart។ ធ្វើការលើសម៉ោង ដើម្បីសម្រេចការងារដែលមានប្រយោជន៍ដល់ខ្លួនឯង មិនចាត់ទុកថាល្ងង់នោះទេ។
26/03/20238 minutes
Episode Artwork

Bonus: គុណវិបត្តិនៃការក្លាយខ្លួនជាអ្នកជំនាញ

អ្នកជំនាញគ្រប់រូប​ តែងតែជួបបញ្ហាមួយ គឺអំនួត ឬការមានទំនុកចិត្តលើអ្វីដែលខ្លួនហួសហេតុពេក។ បើអ្នកប្រើតែអ្វីដែលអ្នកធ្លាប់ចេះ នោះអ្នកនឹងមិនអាចដោះស្រាយបញ្ហាថ្មីៗដែលកើតឡើងក្នុងពិភពការងារបានទេ។ ជំនាញរបស់អ្នក គួរតែផ្លាស់ប្តូរម្តងបន្តិច ជាប្រចាំទៅរកអ្វីថ្មី។ បើអ្នកខ្លាចការរៀនអ្វីថ្មី អ្នកមិនមែនជាជំនាញដែលអ្នកដទៃចង់ធ្វើការជាមួយនោះទេ។
22/03/20234 minutes 21 seconds
Episode Artwork

តើគួរធ្វើ brainstorming ម្នាក់ឯង ឬធ្វើជាក្រុម?

ដើម្បីមានគំនិតល្អ អ្នកត្រូវមានគំនិតច្រើនជាមុនសិន។ វិធីដែលអាចបង្កើតគំនិតច្រើនបានគឺ brainstorming។ មិនថាអ្នកធ្វើម្នាក់ឯង ឬធ្វើជាក្រុមទេ គោលដៅរបស់វា គឺបង្កើតគំនិតឱ្យបានច្រើនដើម្បីងាយស្រួលរើស។ ក្នុង episode នេះ ខ្ញុំនឹងលើកយកវិធីដែលខ្ញុំប្រើដើម្បី brainstorm ម្នាក់ឯង មុននឹងទៅ brainstorm ជាមួយអ្នកដទៃ។
22/03/20237 minutes 28 seconds
Episode Artwork

Bonus: ការប្រើប្រាស់ផតខាស ដើម្បីបង្រៀនបុគ្គលិកពីអ្វីមួយ

ការបង្រៀនបុគ្គលិក អាចធ្វើឡើងទៅបានដោយការបង្រៀនផ្លូវការ មានថ្នាក់រៀន មានគ្រូ មានមេរៀនវែងៗ ឬអាចធ្វើបានតាមរបៀបមិនសូវផ្លូវការ ដែលគេហៅថា microlearning។ ការបង្រៀនតាមនេះ អាចមានផលល្អជាងសម្រាប់បុគ្គលិកដែលរវល់នឹងការងារ និងមិនចូលចិត្តរៀនអ្វីយូរៗពេក។ ផតខាស ជាប្រភេទ microlearning មួយដែរ ដែលអាចប្រើជាភ្នាក់ងារបញ្ជូនពត៌មាន ឬមេរៀនខ្លីៗទៅកាន់អ្នកស្តាប់បាន។ ការរៀនដោយមិនបង្ខំ​ជាការរៀនដែលមានប្រសិទ្ធភាព។ មិនថាបុគ្គលិករវល់យ៉ាងណាទេ ១ថ្ងៃ ពេលទំនេរ៣នាទី ប្រាកដជាមានសម្រាប់ស្តាប់ផតខាស។
19/03/20233 minutes 37 seconds
Episode Artwork

តើមើលយ៉ាងម៉េចដឹងថាក្រុមហ៊ុនមួយឱ្យតម្លៃទៅលើភាពច្នៃប្រឌិតរបស់បុគ្គលិកខ្លួនឯង?

បើអ្នកជាមនុស្សដែលមានភាពច្នៃប្រឌិត អ្នកប្រាកដជាចង់ធ្វើការនៅក្នុងកន្លែងដែលឱ្យតម្លៃលើភាពច្នៃប្រឌិតមិនខាន។ អ្នកមិនចង់ប្រឹងគិតដំណោះស្រាយថ្មីហើយ​ត្រូវគេបដិសេធចោលដោយគ្មានហេតុផលនោះទេ។ ក្នុង episode នេះ ខ្ញុំនឹងលើកឡើង៤ចំណុចដែលអាចសង្កេតមើលដោយខ្លួនឯងបាន។  ក្រុមហ៊ុនដែលផ្តល់តម្លៃឱ្យភាពច្នៃប្រឌិត តែងតែត្រៀមខ្លួនចាំគំនិតថ្មីៗរបស់បុគ្គលិកខ្លួនឯងជានិច្ច។ ពួកគេដឹងថា តើបរិយាកាសការងារបែបណាដែលធ្វើឱ្យបុគ្គលិកមានគំនិតថ្មី។ ភាពច្នៃប្រឌិតក្នុងការងារ ត្រូវការអ្នកឱ្យតម្លៃ ទើបប្រើបានអស់សាច់។
19/03/20238 minutes 15 seconds
Episode Artwork

វិធីសាស្ត្រ៦យ៉ាងដែលអ្នកអាចរៀនពីបុគ្គលិកដទៃបានយ៉ាងមានប្រសិទ្ធភាព

ការរៀនពីអ្នកដទៃ ជាផ្នែកមួយនៃការងារ។ បើអ្នកមិនចេះរៀនពីគេ វាស្មើនឹងអ្នកមិនទាន់ចេះធ្វើការបានត្រូវតាមក្បួនខ្នាត។ ការរៀនពីអ្នកដទៃ មានវិធីច្រើនណាស់ ហេតុនេះខ្ញុំលើកមកតែ៦នេះ គឺមិនទាន់អស់ទេ។ អ្នកអាចស្រាវជ្រាវបន្ថែមបានដោយខ្លួនឯង។ វិធីទាំង៦នេះ ត្រូវការឱ្យអ្នកចេះសង្កេត កត់ទុក សួរ និង​យកមកវិភាគដោយខ្លួនឯង។ ការរៀន នៅកន្លែងការងារ ទាមទារឱ្យអ្នកបត់បែន និងឆក់យកឱកាសគ្រប់ពេល។ គ្មានអ្នកណាមានពេលបង្រៀនអ្នកដូចនៅក្នុងសាលាទេ ហេតុនេះអ្នកត្រូវបើកភ្នែក និងត្រចៀកធ្វើការឱ្យធំៗ។
14/03/20236 minutes 27 seconds
Episode Artwork

រឿង ៣យ៉ាងដែលអ្នកត្រូវតាមដានឱ្យទាន់ពេលនៅកន្លែងធ្វើការ

ដឹងកាន់តែច្រើន កាន់តែល្អ សម្រាប់ខ្លួនឯង។ បើអ្នកអាចដឹងពីរឿង គម្រោង យុទ្ធសាស្រ្ត និងបុគ្គលិកដែលធ្វើការជាមួយគ្នា បានច្រើន អ្នកនឹងធ្វើការកាន់តែងាយស្រួល។ ចរិតឈ្ងោកមុខធ្វើការដោយមិនខ្វល់ពីអ្នកណា ឬរឿងជុំវិញខ្លួន ជារបៀបធ្វើការរបស់មនុស្សងាប់ក្រឡា។ អ្នកមិនអាចគិតថា រឿងរបស់អ្នកដទៃ មិនប៉ះពាល់មកលើអ្នកនោះទេ នៅកន្លែងការងារ។ ដូចអ្វីដែលខ្ញុំធ្លាប់និយាយក្នុង episode មុនដែរ គឺអ្នកត្រូវតែធ្វើការជាក្រុម ទោះចង់ ឬមិនចង់ក៏ដោយ។
13/03/20236 minutes 59 seconds
Episode Artwork

ស្វែងយល់ពី Lunch and Learn នៅកន្លែងការងារ

តើអ្វីទៅជា Lunch and Learn? ហេតុអ្វីបានជាគេធ្វើឡើងនៅកន្លែងការងារ? បើអ្នកចង់ធ្វើវាដែរ តើមានគន្លឹះល្អៗដែរទេ? ស្តាប់ episode នេះចប់ អ្នកនឹងទទួលបានចម្លើយពីសំនួរខាងលើនេះមិនខាន។
12/03/20236 minutes 51 seconds
Episode Artwork

ជំនាញទន់ទាំង៣ដែលអ្នកត្រូវបណ្តុះក្រោយពេលធ្វើការលើសពី៥ឆ្នាំ

មានជំនាញបច្ចេកទេសផង មានជំនាញទន់ផង ទើបអ្នកអាចហៅខ្លួនឯងថាជាអ្នកជំនាញបាន។ ជំនាញប្រាស្រ័យទាក់ទង ជំនាញធ្វើការជាក្រុម និងជំនាញដោះស្រាយបញ្ហា ជាជំនាញទន់ទាំង៣ដែលខ្ញុំយល់ថា បុគ្គលិកទាំងអស់ត្រូវមាន។ ជាពិសេសអ្នកដែលធ្វើការយូរឆ្នាំ ហើយចង់រុញអាជីពរបស់ខ្លួនឱ្យខ្ពស់ជាងមុន។ ជំនាញទន់ប្រើបានផល នៅពេលអ្នកមានជំនាញបច្ចេកទេសរឹងមាំហើយ។
12/03/20238 minutes 9 seconds
Episode Artwork

កុំពឹងលើអ្នកដទៃនៅកន្លែងការងារ តែត្រូវចេះសុំជំនួយពីគេវិញ

គ្មានអ្នកណាធ្វើការម្នាក់ឯងទេ ប៉ុន្តែការពឹងលើអ្នកដទៃដើម្បីធ្វើការបាន ជារឿងប្រថុយមែនទែន។ បើគេមិនព្រមជួយ អ្នកក៏អស់ផ្លូវដើរ ហេតុនេះទើបអ្នកមិនគួរពឹងលើអ្នកណាម្នាក់ដើម្បីធ្វើការ។ ប៉ុន្តែការសុំជំនួយ ជារឿងមានប្រយោជន៍។ សាកគិតទៅមើល បើអ្នកអាចធ្វើការខ្លួនឯងបានហើយ ជំនួយពីអ្នកដទៃនឹងជួយឱ្យអ្នកធ្វើការបានកាន់តែប្រសើរ។  
11/03/20237 minutes 3 seconds
Episode Artwork

គន្លឹះសួរសំណួរឱ្យបានល្អជាងមុនសម្រាប់អ្នកធ្វើការគ្រប់គ្នា

ការសួរសំណួរ ជាជំនាញដែលអុ្នកធ្វើការត្រូវតែមាន។ បើអ្នកសួរសំណួរមិនបានល្អ ចម្លើយដែលអ្នកទទួលបាន ក៏មិនល្អដូចគ្នា។  ក្នុង episode នេះ ខ្ញុំនឹងលើកយកគន្លឹះល្អៗ និងងាយៗ៦យ៉ាងដែលអាចជួយឱ្យអ្នកសួរសំណួរបានល្អជាងមុន។ អ្នកក៏នឹងអាចបង្កើតទំនាក់ទំនងនៅកន្លែងការងារបានរលូនជាងមុនដែរ បើសិនសួរសំណួរតាមគន្លឹះទាំងនេះ។ សំណួរល្អ កើតចេញពីការត្រៀមខ្លួន មិនមែនអ្នកណាម្នាក់កើតមកចេះសួរបានល្អឡើយ។
11/03/202310 minutes 14 seconds
Episode Artwork

តើ​ Podcast រៀនធ្វើការ នឹងនិយាយពីអ្វី?

សួស្តីអ្នកស្តាប់ទាំងអស់គ្នា។ នេះជា podcast ថ្មីរបស់ខ្ញុំដែលបំបែកចេញមកពី podcast ទស្សនៈខ្ញុំគេ។ ខ្ញុំនៅតែរក្សាប្រធានបទ និងគោលបំណងដែលមានពីមុនដដែល។ អ្វីដែលថ្មី គឺឈ្មោះរបស់ podcast និងរបៀបរៀបចំមាតិកាតែប៉ុណ្ណោះ។
10/03/20231 minute 49 seconds