ពីក្រោយ Gumball 3000 នៅកម្ពុជា ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើ ឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000
ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia
Yura & Lyheang ពី HYPE Autos Customs
Bunlong ពី BLK Detailing Center
Audio Mixed by: Vitovvs
Podcast Crew: Phara, Heang, Skyy & Seng Hao
Photo by: Dina.portfolio
See more
10/1/2024 • 2 hours, 13 minutes, 5 seconds ស្រលាញ់កុំទៅញឹក បើរឭកទៅយូរៗម្ដង ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់!
ភ្ញៀវកិត្តិយសៈ M.Fatt & Vito
Audio Mixed by: Vito
See more
9/10/2024 • 2 hours, 7 minutes, 7 seconds ម្នាក់មួយដៃម្នាក់ជើង ក្នុងវិស័យថតរូប សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។
ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
See more
9/3/2024 • 2 hours, 4 minutes, 28 seconds ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124
See more
8/27/2024 • 1 hour, 57 minutes, 37 seconds ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។
ភ្ញៀវកិត្តិយសៈ Monirath (Jessie)
See more
8/6/2024 • 1 hour, 55 minutes, 22 seconds
ជជែកគ ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ!
ភ្ញៀវកិត្តិយសៈ Mark & Steph
See more
7/30/2024 • 2 hours, 10 minutes, 22 seconds ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។
ភ្ញៀវកិត្តិយសៈ ដុំហ្វីល
See more
6/10/2024 • 2 hours, 19 minutes, 23 seconds ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ?
ភ្ញៀវកិត្តិយសៈ កញ្ ចនា និង រស្មី
See more
6/4/2024 • 2 hours, 5 minutes, 37 seconds វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។
ភ្ញៀវកិត្តិយសៈ បង លីដា ចាងហ្វាងផលិតកម្ម LD
See more
5/28/2024 • 1 hour, 41 minutes, 53 seconds ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល ្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង
ភ្ញៀវកិត្តិយសៈ ម៉ានិច & ឆាត
See more
5/21/2024 • 1 hour, 49 minutes, 2 seconds ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់ អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់!
ភ្ញៀវកិត្តិយសៈ @DararithTiv & បង អារុណ
See more
5/14/2024 • 2 hours, 3 minutes, 12 seconds ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់ មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់!
ភ្ញៀវកិត្តិយសៈ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
See more
5/7/2024 • 2 hours, 24 minutes, 54 seconds ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
See more
4/30/2024 • 2 hours, 4 minutes, 34 seconds អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មន ុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។
ភ្ញៀវកិត្តិយស ៖ @Yuromong-vlog វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ
See more
4/23/2024 • 2 hours, 19 minutes, 30 seconds ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ!
ភ្ញៀវកិត្តិយសៈ Pheakkdey
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
3/25/2024 • 1 hour, 50 minutes, 4 seconds គាត់បានចែករំលែករ ឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ
កិត្តិយសៈ @FaSeng
See more
3/5/2024 • 1 hour, 59 minutes, 9 seconds និយាយអ្វីដែលចង់និយាយ ធ្វើអី្វដែលចង់ធ្វើ គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុមគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។
ភ្ញៀវកិត្តិយសៈ La Cima Cartel
See more
2/26/2024 • 2 hours, 3 minutes, 23 seconds ៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។
ភ្ញៀវកិត្តិយសៈ ឯកឧត្តម ហ៊ុន ម៉ានី
See more
2/20/2024 • 2 hours, 5 minutes, 7 seconds ទ្វារមួយបិទ ទ្វារមួយទៀតបើក ការងារច្រើនល្អ! ទិសដៅច្រើន ក៏ម្យ៉ាងដែរ សំខាន់មួយណាយើងស្រលាញ់ជាងគេ ហើយគួរគិតពីវាឲ្យបានច្រើន! ការមានគោលដៅធំក្នុងជីវិតគឺ ល្អណាស់ តែសំនួរសួរថា តើអ្នកហ៊ានពុះពារដើម្បីវាឬអត់? ពេលខ្លះយើងបាត់បង់ការងារ ឬ ទុកការងារមួយចោល មិនប្រាកដថាយើង អស់ផ្លូវដើរនោះទេ! អាចាស់ទៅ អាថ្មីនឹងមក បើយើងមិនបោះបង់!
ភ្ញៀវកិត្តិយសៈ Pisey & Chhay
See more
2/14/2024 • 2 hours, 16 minutes, 9 seconds Every New Job is my First Job អ្នកណាដែលមិនធ្លាប់ផ្លាស់ប្តូរការងារ ហើយការងារថ្មីតែងតែលំបាក មិនងាយស្រួលទេ! អ្វីដែលសំខាន់តើយើងមានឆន្ទៈក្នុងការ តស៊ូហើយយកឈ្នះការងារនោះបានឬអត់? ក្នុងវគ្គនេះ ពួកយើងជជែកគ្នាពីអាជីពអ្នកបង្ហាញម៉ូដ និង ការងារជាច្រើនដែល Terry គាត់បានឆ្លងកាត់។
ភ្ញៀវកិត្តិយសៈ Terry
See more
2/6/2024 • 1 hour, 4 minutes, 57 seconds ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក អ្នកពូកែអ្នកខ្លាំងកម្រិតណាក៏ដោយ ដល់ពេលដែលត្រូវបង្រៀនអ្នកដទៃ វាជាបទពិសោធន៍ថ្មីមួយទៀត! ពេលខ្លះគ្រូជាអ្នកជួយតម្រង់ទិស សំខាន់យើងជាសិស្ស ព្រមទទួលយកដែរឬអត់? ជិវិតយើងម្នាក់ៗ តែងតែត្រូវការរៀនសូត្រ ហើយរៀននោះអែង គឺរៀនពីគ្រូ មិនថាក្នុងថ្នាក់ឬក្រៅថ្នាក់ទេ
ភ្ញៀវកិត្តិយសៈ Norith & Goofy
See more
1/30/2024 • 2 hours, 3 minutes, 57 seconds ពេលខ្លះយើងគួរគិតពីកម្លាំងខ្លួនដែលអាចទទួលយកការងារបាន តិចឬ ច្រើន។ មិនមែនមិនល្អទេពេលដែលគេប្រើយើងច្រើន ប៉ុន្តែពេលខ្លះ យើងគួររៀនឆ្លើយថា ទេ! ដើម្បីទុកពេលឲ្យខ្លួនឯងខ្លះ! មនុស្សយើងពេលហត់ធ្វើអ្វីមិនសូវបានលទ្ធផលល្អដូចចិត្តនោះទេ! ការពិតការដែលគេប្រើយើងច្រើនដោយសារគេគិតថាយើង ជាមនុស្សសមត្ថភាព ឬក៏ពេលខ្លះទៀតគេក៏កេងចំនេញពីយើងខ្លះដែរ! និយាយរួមបើយើងអាចធ្វើបាន យើងគួរតែរៀនធ្វើ និង អនុវត្តទ្រឹស្តីឲ្យបានច្រើនជា និយាយ។
ភ្ញៀវកិត្តិយសៈ Lim Heng (Will)
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
1/23/2024 • 2 hours, 3 minutes, 38 seconds ចេតនាយកតន្ត្រីមកព្យាបាលរបួស មនុស្សណាដែលថាមិនធ្លាប់ឆ្លងកាត់ភាពលំបាក ឬ ពេលវេលាដែលពិបាកនិងឆ្លងកាត់? សំខាន់តើយើងធ្វើបែបណាដើម្បី ឆ្លងកាត់វា? វគ្គនេះយើងទៅជួបជាមួយ យូហៃ និង អ្នកគ្រប់គ្រងគាត់ ដើម្បីឲ្យបងប្អូនស្គាល់គាត់កាន់តែច្បាស់! គាត់បានចែករំលែកច្រើនពីមូលហេតុដែលគាត់ជ្រើសរើសយកតន្រ្តី!
ភ្ញៀវកិត្តិយសៈ YuuHai & Rong
See more
1/16/2024 • 1 hour, 58 minutes, 43 seconds វគ្គនេះពួកយើងជជែកគ្នាច្រើនពី អ្វីទៅជាខ្មែរ ហើយយើងរស់របៀបណាដើម្បីកសាងកិត្តិយសជូនជាតិ! បូកផ្សំជាមួយនឹងបទពិសោធន៍រស់នៅអាមេរិច និង រង្វង់សិល្បៈដែល @Khmer1JivitOfficial បានឆ្លង់កាត់មកជាង១០ឆ្នាំ នេះផងដែរ! ការគិតរបស់មនុស្សម្នាក់ៗខុសៗគ្នាតែ យើងគួរយល់ថា ម្នាក់ៗមានហេតុផលរៀងៗខ្លួន! អ្វីដែលសំខាន់យើងគោរពការសម្រេចចិត្ត និង ការរស់នៅរបស់គេ ដរាបណាវាមិនប៉ះពាល់ដល់យើង។ ជួបគ្នានៅរដូវកាលទី៤ ឆាប់ៗនេះ!
ភ្ញៀវកិត្តិយសៈ @Khmer1JivitOfficial Co-Host: @ravenblaze99
See more
1/9/2024 • 2 hours, 8 minutes, 4 seconds មនុស្សជាតិ និង អនាគតរបស់ AI វគ្គនេះពួកយើងទាំង៣ ជជែកគ្នាច្រើន ពីបច្ចុប្បន្នភាពរបស់ AI វាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ពួកយើងទេ ប៉ុន្តែបើយើងចេះរៀនសូត្រ និង ចំណាយពេលឲ្យល្អជាមួយវា យើងអាចនឹងទាញយកប្រយោជន៍ពីវាបានច្រើន!
ភ្ញៀវកិត្តិយសៈ Your Perspective
See more
12/26/2023 • 1 hour, 45 minutes, 49 seconds ១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត!
ភ្ញៀវកិត្តិយសៈ Kaka42 & Brave
See more
12/19/2023 • 1 hour, 46 minutes, 38 seconds ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ Max & Dom from Rising Giants Podcast
See more
12/6/2023 • 2 hours, 28 minutes, 38 seconds យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ!
ភ្ញៀវកិត្តិយសៈ Tinh & Uriah
See more
11/8/2023 • 1 hour, 53 minutes, 57 seconds សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា
ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួនឯងបាន។
ភ្ញៀវកិត្តិយសៈ Ic3_fr0Gz & Mengly Gaming
See more
10/31/2023 • 2 hours, 59 minutes, 52 seconds រក្សាព្រៃគង់មិនខ្វះឧសដុតទេ