សណ្ឋាគារទទួលសត្វចិញ្ចឹមមានចំនួនកើនឡើងក្នុងរាជធានីភ្នំពេញ នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ការចិញ្ចឹមសត្វ ដូចជា សុនខ និងឆ្មា កាន់តែពេញនិយមខ្លាំង។ ទន្ទឹមនឹងការពេញនិយមចិញ្ចឹមសត្វ ការបើកសេវាកម្មមើលថែ និងការទទួលរក្សាសត្វ ពេលម្ចាស់រវល់ក៏កើនឡើងដែរ។ នៅពេលមានកម្មវីធីបុណ្យធំៗ ដែលម្ចាស់សត្វត្រូវចាកចេញពីផ្ទះ សត្វចិញ្ចឹមត្រូវបានគេយកទៅផ្ញើនៅកន្លែងទទួលមើលថែ ឬហៅថាសណ្ឋគារដាក់សត្វ។ សណ្ឋាគារផ្តល់ការធានាលើសត្វ អាចជួយសម្រាលបន្ទុកម្ចាស់សត្វផង និងក្ដីបារម្ភលើសត្វចិញ្ចឹមផង។
See more
10/25/2024 • 6 minutes, 40 seconds ក្រុមសិល្បៈយុវជនល្ខោនខោលបង្ហាត់របាំដោយឥតគិតថ្លៃ ដើម្បីអភិរក្សទម្រង់សិល្បៈបុរាណខ្មែរ ក្រុមសិល្បៈយុវជនល្ខោនខោលត្រូវប ានបង្កើតឡើង តាំងពីឆ្នាំ២០១៦ ដោយនាដករល្ខោនខោល លោក ហង់ ភូមិរ៉ា ក្នុងគោលបំណងបណ្តុះបណ្តាលរបាំបុរាណ ប្រពៃណី ប្រជាប្រិយ និងល្ខោនខោលដោយឥតគិតថ្លៃ។ យុវជន និងយុវតី ដែលចូលហាត់រៀនរបាំបុរាណខ្មែរ បញ្ជាក់ថា ពួកគេមានចិត្តស្រឡាញ់ទម្រង់សិល្បៈបុរាណ និងថា តាមរយៈការហាត់រៀនរបាំទាំងនេះ ពួកគេបានរួមចំណែកក្នុងការអភិរក្សសិល្បៈបុរាណខ្មែរដែលអាចប្រឈមនឹងការបាត់បង់ នាពេលអនាគត។
See more
10/24/2024 • 9 minutes, 20 seconds ការកែច្នៃសរសៃឈូកជួយបង្កើនចំណូលដល់កសិករនៅជនបទ កសិដ្ឋានឈូកមួយកន្លែងក្នុងខេត្តសៀមរាប បានប្រមូលដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃដើម្បីកែច្នៃទៅជាសរសៃអំបោះសម្រាប់ត្បាញកំណាត់ដ៏មានតម្លៃថ្លៃ។ ការងារតម្បាញអំបោះសរសៃឈូក បានផ្តល់ឱកាសការងារដល់ស្ត្រីនៅទីជនបទ ដែលមានជីវភាពខ្វះខាត។ ការងារនេះអាចឲ្យពួកគេរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាការសិក្សារបស់កូនៗ ជៀ សវាងការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុក៕
See more
10/23/2024 • 7 minutes, 30 seconds វេទិ កាឧត្តមសិក្សានិងពិព័រណ៍អប់រំកម្ពុជាដើម្បីជួយតម្រង់ទិសសិស្សានុសិស្ស នៅសល់តែជាង១សប្តាហ៍មុនការប្រកាសលទ្ធផលនៃការប្រលងបាក់ឌុប ក្រុមយុវជនស្ម័គ្រចិត្តCamEx បានរៀបចំ “វេទិកាឧត្តមសិក្សានិងពិព័រណ៍អប់រំកម្ពុជា” កាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០តុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ គោលបំណងគឺជំរុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងរៀនសូត្រ ឲ្យទទួលបានព័ត៌មាន និងចំណេះដឹង ដើម្បីជ្រើសរើសជំនាញនិងសកលវិទ្យាល័យ ដោយការជឿជាក់។ ចាន់ លីដា មានបទយកការណ៍ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
See more
10/22/2024 • 11 minutes, 12 seconds យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតចាប់ផ្តើម នៅភ្នំពេញ ខេត្តកណ្តាល និងបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
See more
10/22/2024 • 12 minutes, 11 seconds យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្កែឆ្កួតចាប់ផ្តើមនៅភ្នំពេញ ខេត្តកណ្តាល និងបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់កា ររីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
See more
10/22/2024 • 12 minutes, 11 seconds អង្គការសង្គមស៊ីវិលប្រារព្ធខួបទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា គិតត្រឹមឆ្នាំ២០២៤នេះ វាមានរយៈពេល ៣៣ ឆ្នាំគត់ ដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទោះជាយ៉ាងណា អ្នកតាមដានសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាលបានបន្តអះអាងថា កម្ពុជានៅតែមិនទាន់បានអនុវត្តពេញលេញ លក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅឡើយទេ។ ប្រជាពលរដ្ឋខ្មែរមួយចំនួនមើលឃើញថា ទោះបីជាបច្ចុប្បន្ន កម្ពុជាបានត្រឡប់មករកសុខសន្តិភាពវិញក៏ដោយ ប៉ុន្តែពួកគេចង់ឲ្យរដ្ឋាភិបាលបើកចំហឲ្យទូលាយជាងមុននូវការអនុវត្តសេរ ីភាពជាមូលដ្ឋាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
See more
10/20/2024 • 7 minutes, 44 seconds បារាំងនឹងទទួលនិស្សិតនិងគ្រូពេទ្យកម្ពុជាចំនួន១១៥នាក់សម្រាប់បន្តការសិក្សាជំនាញជាន់ខ្ពស់ នៅឆ្នាំ២០២៤នេះ និស្សិតនិងគ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន១១៥នាក់នឹងត្រូវចាកចេញទៅបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រជំនាញ និងជំនាញជាន់ខ្ពស់ រយៈពេលមួយឆ្នាំនៅប្រទេសបារាំង។ ការកើនឡើងនៃចំនួននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលជាប់អាហារូបករណ៍បារាំងនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងបារាំងនិងកម្ពុជាលើវិស័យសុខាភិបាល និងជាពិសេសការរីកចម្រើនមួយកម្រិតទៀតលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រកម្រិតឯកទេសជំនាញ ដែលប្រទេសកម្ពុជាកំពុងមានការខ្វះខាតនៅឡើយ។
See more
10/19/2024 • 8 minutes, 40 seconds សិល្បករ និងអ្នកហាត់គុនអំពាវនាវឱ្យមហាជនចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នៅពហុកីឡដ្ឋានជាតិអូឡ ាំពិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងមានការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ។ ការប្រកួតនេះ មានគោលបំណងប្រមូលផ្តុំក្បាច់គុនទាំងអស់ បង្ហាញដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យយល់ដឹងពីក្បាច់គុនខ្មែរបុរាណដែលនៅសល់ ខណៈក្បាច់គុនល្បីៗមានតែ២-៣ប៉ុណ្ណោះ ដូចជា គុនខ្មែរ និងល្បុក្កតោជាដើម។ នៅក្នុងឱកាសនេះ សិល្បករ និងអ្នកហាត់គុណអំពាវនាវឱ្យមហាជនទូទៅ ចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យបានច្រើនកុះករ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកដែលខំថែរក្សាក្បាច់គុនបុរាណ។ ការចូលទស្សនាមិនត្រូវបានគិតថ្លៃនោះទេ។
See more
10/18/2024 • 7 minutes, 45 seconds កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។
See more
10/17/2024 • 8 minutes, 38 seconds ក្រុងតាខ្មៅ៖កីឡាករប្រណាំងទូកផ្តើមហាត់សមដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៧ និង១៨ តុលា នៅតាមសួនច្បារមាត់ទន្លេក្រុងតាខ្មៅ មានការរៀបចំតុបតែងសម្រាប់កម្មវិធីប្រណាំងទូករយៈពេល២ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា។ កីឡាករដែលនឹងចូលរួមនៅក្នុងកម្មវិធីប្រណាំងទូករយៈពេល ២ថ្ងៃខាងមុខកំពុងហាត់សមអ៊ុំទូកពោរពេញដោយភាពស្វាហាប់ និងរំពឹងពីការទទួលបានជ័យជម្នះក្នុងការប្រកួត។
See more
10/16/2024 • 3 minutes, 44 seconds ដំណើរការកំណែប្រលងបាក់ឌុបស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
See more
10/15/2024 • 8 minutes, 23 seconds អាជ្ញាធរ និងពលរដ្ឋខ្លះរស់ក្នុងអគារអង្គរមានជ័យ ក្រុងភ្នំពេញកំពុងបន្តចរចារកដំណោះស្រាយរួម រហូតមកដល់ពេលនេះ ការចរចាសំណងសម្រាប់ពលរដ្ឋរស់នៅអគារអង្គរមានជ័យស្ថិតចំក្រុងភ្នំពេញនៅមិនទាន់មានការឯកភាពទាំងស្រុងនៅឡើយទេ។ ពលរដ្ឋខ្លះដែលបានយល់ព្រមទទួលយកសំណងរបស់រដ្ឋដោយសារតែមើលឃើញពីភាពចំណាស់របស់អគារ។ តែពលរដ្ឋខ្លះទៀតមិនព្រមទទួលយកដោយយល់ថាជាសំណងតិចតួចដែលពិបាកឲ្យពួកគាត់អាចរកបានកន្លែងស្នាក់នៅក្នុងក្រុងភ្ន ំពេញ។
See more
10/14/2024 • 6 minutes, 13 seconds លោក Ben Davis ពលិកម្មទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ អ្នកទាំងពីរបាននាំកូនស្រីទាំង២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោក បេន និយាយថា លោកបានប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើនដងក្នុងការចុះបង្ក្រាបបទល្មើស។ នោះក៏ព្រោះតែអ្នករកស៊ីកាប់ព្រៃ និងអ្នកដាក់អន្ទាក់បរបាញ់សត្វព្រៃ មានកាំភ្លើងកែច្នៃ កាំភ្លើង AK 47ជាដើម៕
See more
10/13/2024 • 8 minutes, 37 seconds អូស្ត្រាលីផ្តល់ជណ្តើរត្រីទី៣ដល់កម្ពុជា ដើម្បីបង្កើនទិន្នផលត្រីក្នុងសហគមន៍ អូស្ត្រាលីតាមរយៈជំនួយរបស់ខ្លួន បានសម្ពោធជាផ្លូវការនូវជណ្តើរត្រីទី៣ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩តុលា។ ជណ្តើរត្រីគឺជាផ្លូវសម្រាប់សម្រួលឲ្យត្រីអាចផ្លាស់ទីពីតំបន់ទាបទៅកាន់តំបន់ខ្ពស់ក្នុងរដូវវស្សា។ សម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ជណ្តើរត្រីមានសារប្រយោជន៍ដល់សហគមន៍ ក្នុងការបង្កើនទិន្នផលត្រីសម្រាប់ប្រជាពលរដ្ឋ។
See more
10/12/2024 • 6 minutes, 36 seconds សៀវភៅ “Remnants of the Past” ស្តីពីភាពយន្តខ្មែរសល់ពីអតីតកាលជាស្នាដៃកូនខ្មែរនៅអាមេរិក សៀវភៅស្តីពីភាពយន្តខ្មែរដែលនៅសេសសល់ពីអតីតកាលបកប្រែពីភាសាអង់គ្លេសឈ្មោះ « Remnants of the Past » គឺជាស្នាដៃសៀវភៅថ្មីមួយរបស់កូនខ្មែរនៅសហរដ្ឋអាមេរិក។ អ្នកនិពន្ធខ្មែរពីររូប គឺអ្នកស្រីបណ្ឌិត លីនដា សាផាន និងលោក ណេត ហ៊ុន បានចំណាយពេលជាង ១០ឆ្នាំដើម្បីស្រាវជ្រាវ និងចងក្រងសៀវភៅស្តីពីភាពយន្តខ្មែរចន្លោះទសវត្សរ៍ ១៩៦០ និង ១៩៧៥។ សៀវ ភៅដែលបានរៀបរាប់លំអិតពីភាពយន្តខ្មែរចំនួន៥០រឿងក្នុងចំណោម ៤៤៦រឿងត្រូវបានបោះពុម្ភផ្សាយ និងបើកសម្ពោធជាសាធារណៈនៅដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។
See more
10/11/2024 • 9 minutes, 43 seconds សារមន្ទីរបារាំង អាឡង់សុង រក្សាកំណប់ទ្រព្យកម្ពុជា របស់លោកអាដេម៉ា ឡឺក្លែរ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ ឈាង បុប្ផានាំលោកអ្នកនាងទៅស្គាល់កំណប់ដ៏មានតម្លៃរបស់កម្ពុជាដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សារមន្ទីរជាតិមួយក្នុងក្រុងអាឡង់សុង Allençon ភាគខាងលិចទីក្រុងប៉ារីស។ Le musé des beaux arts et de la dentelle នៅទីក្រុងអាឡង់សុងមានវត្ថុបុរាណខ្មែរអាយុជាង១០០ឆ្នាំ និងកំណត់ត្រាជាច្រើនស្តីពីកម្ពុជានាចុងសតវត្សរ៍ទី១៩ ដែលប្រមូលចងក្រងដោយរ៉េស៊ីដង់បារាំងនៅកម្ពុជា គឺលោក អាដេម៉ា ឡឺក្លែរ។
See more
10/10/2024 • 12 minutes, 30 seconds កម្ពុជាសង្ឃឹមទទួលបានមេដាយច្រើននៅក្នុងព្រឹត្តិការណ៍កីឡាឃិកបុកស៊ីងអាស៊ី ២០២៤ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាឃីកបុកស៊ីងអាស៊ីឆ្នាំ ២០២៤ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងចំណោមកីឡាករប្រកួតជាង៤០០នាក់មកពីប្រទេសចំនួន២២ កីឡាករកម្ពុជាដាក់ក្តីសង្ឃឹមដណ្ដើមបានមេដាយច្រើន។ តាមប្រធានសហព័ន្ធកីឡាឃិកបុកស៊ីងកម្ពុជា កម្ពុជាអាចទទួលបានមេដាយច្រើននៅពេលចប់ និងថា គិតត្រឹមព្រឹកថ្ងៃទី១០ តុលា កម្ពុជាទទួលបានមេដាយសំរិទ្ធជាង២០ និងមេដាយប្រាក់ចំនួន៧គ្រឿង ហើយសង្ឃឹមទទួលបានមេដាយមាសនៅថ្ងៃប្រកួតផ្ដាច់ព្រាត់ក្នុងថ្ងៃទី១៣ តុលា៕
See more
10/10/2024 • 8 minutes, 23 seconds ពលរដ្ឋរស់នៅតំបន់បឹងតាម៉ាតក្រុងភ្នំពេញស្នើឲ្យអាជ្ញាធររៀបចំប្រព័ន្ធលូរំដោះទឹកលិច ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្ហោ រាជធានីភ្នំពេញបានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ និងរៀបចំប្រព័ន្ធលូរំដោះទឹកឲ្យបានត្រឹមត្រូវ។ ការស្នើ យ៉ាងដូច្នេះដោយសារនៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកបានហូរចូលក្នុងផ្ទះរបស់ពួកគេ និងបង្កការលំបាកដល់ការរស់នៅ។
See more
10/9/2024 • 7 minutes, 18 seconds ការប្រឡងបាក់ឌុបក្នុងថ្ងៃទី ១ ឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយភាពម៉ត់ចត់ និងតឹងរ៉ឹង ថ្ងៃទី៨ តុលា ឆ្នាំ ២០២៤ នេះជាថ្ងៃទី១ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅសាមញ្ញ បាក់ឌុប។ សម័យប្រឡងរយៈពេល ២ថ្ងៃរហូតដល់ថ្ងៃទី ៩ តុលាបានប្រព្រឹត្តិទៅចំពេលដំណាលគ្នានៅទូទាំងប្រទេស។ នៅក្នុងមណ្ឌលប្រឡងមួយនៃរាជធានីភ្នំពេញ ពិសេសនៅក្នុងវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ ការរៀបចំមានភាពម៉ត់ចត់ជាមួយនឹងការរឹតបន្តឹងសន្តិសុខនៅជុំវិញមណ្ឌលប្រឡង៕
See more
10/8/2024 • 9 minutes, 13 seconds ការបន់ស្រន់នៅមុនប្រឡងគឺដើម្បីសុំសេចក្តីសុខ ឬដើម្បីឲ្យប្រឡងជាប់? នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេបានទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏បានបន្តដំណើរទៅកាន់ទីសក្ការៈនានាដោយបាននាំយកទៅជាមួយនូវធូបទៀន ផ្កាឈូក និងដង្វាយមួយចំនួន។ នៅទីនោះ ពួកគេបានបន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ ហេតុអ្វីបានមានកូនសិស្សខ្លះបន្តរក្សាជំនឿបែបនេះ ខណៈក្រសួងអប់រំបានបញ្ជាក់ពីគោលការណ៍ប្រឡងបាក់ឌុបទៅតាមសមត្ថភាព «អ្នកចេះគឺជាប់»។
See more
10/7/2024 • 1 minute, 46 seconds ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំងនៅក្នុងពិព័រណ៌ Francotech ដែលរដ្ឋាភិបាលបារាំងបានផ្តួចផ្តើមរៀបចំជាលើកទី១ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ហៅហ្វ្រង់កូហ្វូនី នៅទីក្រុងប៉ារីស មានអ្នកជំនាញអាជីព១៥០០នាក់ និងគណៈប្រតិភូ ក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេសសមាជិករបស់ហ្រ្វង់កូហ្វូនីបានចូលរួមស្វាហាប់។ នៅក្នុងចំណោមស្តង់តាំងបង្ហាញផលិតផល មកពីប្រទេសជាង ១០០ មានផងដែរស្តង់របស់ប្រទេសកម្ពុជា ដែលលេចមុខនៅក្នុងពិព័រណ៌ Francotechដែលផ្តោតលើបច្ចេកវិទ្យា នវានុវត្តន៍ កម្មវិធីបញ្ញាសិប្បនិម្មិត។ ឈាង បុប្ផាមានបទយកការណ៍ពីរឿងនេះពីទីក្រុងប៉ារីស
See more
10/5/2024 • 13 minutes, 42 seconds ការដំឡើងប្រាក់បៀវត្សរ៍នៅតែជាអាទិភាពដែលគ្រូបង្រៀនទាមទារចង់បាន ថ្ងៃទី០៥តុលានេះ ជាទិវាគ្រូបង្រៀនទូទាំងពិភពលោក។ នៅកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំទិវានេះ ដោយមានការជួបជុំគ្រូបង្រៀនមកពីគ្រប់ខេត្តក្រុង ប្រមាណជាង១០០នាក់។ គ្រូបង្រៀនដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ សុទ្ធតែបានលើកឡើងពីគុណតម្លៃរបស់គ្រូបង្រៀនដែលជាស្នូលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់គ្រូបង្រៀនបច្ចុប្បន្ន គឺប្រាក់បៀវត្សរ៍នៅតិចតួច មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាព។
See more
10/5/2024 • 6 minutes, 32 seconds វិចិត្រករ ជីមម៉ី កុង ស្វែងរកអត្តសញ្ញាណផ្ទាល់ខ្លួនតាមរយ:ស្នាដៃសិល្ប:គំនូរ ផ្ទាំងគំនូរធំៗចំនួន១៥ផ្ទាំងដែលពោរពេញទៅដោយភាពទាក់ទាញ និងរស់រវើកដោយបង្ហាញទឹកមុខ និងអារម្មណ៍ពិតរបស់ប្រជាជនខ្មែរ កំពុងដាក់តាំងបង្ហាញនៅវិចិត្រសាលរ៉ូសវ៉ូតរហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ពិព័រណ៍ក្រោមចំណងជើង “ពន្លឺនៃក្តីសង្ឃឹម” ជាស្នាដៃដំបូងរបស់វិចិត្រករវ័យក្មេងកូនខ្មែរកាត់បារាំងឈ្មោះ ជីមម៉ី កុង។ សម្រាប់ជីមម៉ី ស្នាដៃមួយនេះជាការស្វែងរកអត្តសញ្ញាណ និងឫសគល់ដើមនៃវប្បធម៌របស់ខ្លួន៕
See more
10/4/2024 • 11 minutes, 24 seconds គម្រោងស្តារស្ទឹងព្រែកត្នោត៖ ពលរដ្ឋរងគ្រោះទទូចឲ្យក្រុមហ៊ុនផ្តល់សំណងសមរម្យ គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃទឹកប្រាក់សរុប ១១៦,២៧ លានដុល្លាអាមេរិក។តែប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោត នៅឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទូចឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ជួយរកដំណោះស្រាយជាដីលំនៅឋាន និងសំណងជាប្រាក់ ក្នុងតម្លៃសមរម្យ ដើម្បីឲ្យពួកគេមានដី និងអាចសាងសង់ផ្ទះសម្បែងរស់នៅបន្តទៀត។
See more
9/30/2024 • 7 minutes, 57 seconds សហគមន៍ចាមក្នុងស្រុកកោះសូទិនអភិរក្សតម្បាញសូត្រចាម តម្បាញសូត្រចាមគឺជាអត្តសញ្ញាណសំខាន់របស់ស្ត្រីខ្មែរឥស្លាម។ សហគមន៍ចាមមួយក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមកំពុងអភិរក្សតម្បាញសូត្រចាម ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ការអភិរក្សតម្បាញសូត្រចាមនេះគឺធ្វើឡើងតាមរយៈគម្រោង «ពណ៌នៃការចងចាំ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថានទូតតួកគីប្រចាំកម្ពុជា ក្នុងគោលដៅសម្រាលស្ថ ានភាពសេដ្ឋកិច្ចដល់ពលរដ្ថខ្មែរឥស្លាមនៅទីនោះ។ ពីស្រុកកោះសូទិន ខេត្តកំពង់ចាម យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
See more
9/29/2024 • 6 minutes, 10 seconds សាលាក្តីខ្មែរក្រហមបន្តការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានដល់ដំណាច់ឆ្នាំ២០២៥ អង្គជំនំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម បានបិទបញ្ចប់ការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យតាំងពីចុងឆ្នាំ២០២២។ តែមជ្ឈមណ្ឌល អ.វ.ត.ក. នៅបន្តការងារសេសសល់របស់ខ្លួនរយៈពេល៣ឆ្នាំដំបូងបន្តទៀតរហូតដល់ដំណាច់ឆ្នាំ២០២៥។ គោលដៅ គឺផ្សព្វផ្សាយព័ត៌មាន និងអប់រំ ដល់សាធារណជន សិស្សានុសិស្ស និងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិអំពីដំណើរការជំនំជម្រះក្តី និងពីសមិទ្ធិផលរបស់សាលាក្តីរយៈពេល១៦ឆ្នាំកន្លងទៅនេះ។
See more
9/28/2024 • 10 minutes, 26 seconds សិប្បកម្ម “តម្លៃ” ជួយកាត់បន្ថយសំរាមក្នុងបរិស្ថាន និងបង្កើតការងារដល់ស្ដ្រីក្នុងសហគមន៍ “តម្លៃ” ជាឈ្មោះសិប្បកម្មមួយកន្លែងស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃសាច់កំណាត់សេសសល់ពីសម្លៀកបំពាក់ ដើម្បីធ្វើជារបស់របរប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃ។ តាមរយៈការងារមួយនេះ សិប្បកម្ម “តម្លៃ” ចូលរួមកាត់បន្ថយសំរាមក្នុងបរិស្ថាន និងចូលរួមបង្កើតការងារដល់ស្រ្ដីក្នុងសហគមន៍។
See more
9/27/2024 • 7 minutes, 21 seconds ពលរដ្ឋរស់នៅកន្លែងស្រុតដីមាត់ប្រឡាយស្ទឹងមានជ័យស្នើឲ្យអាជ្ញាធរពន្លឿនជួសជុលផ្លូវឡើងវិញ ហេតុការណ៍នៃការបាត់ស្រុតដីផ្លូវមាត់ប្រឡាយស្ទឹងមានជ័យក្នុងថ្ងៃចន្ទទី២៣កញ្ញាបានបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។ ពួកគេសម្តែងក្តីកង្វល់ពីការហូរច្រោះដីបន្ថែមទៀត ប្រសិនបើអាជ្ញាធរមិនរួសរាន់ជួសជុលឲ្យទាន់ពេល។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យអាជ្ញាធរពន្លឿនការជួសជុលផ្លូវឡើងវិញដើម្បីបង្កភាពងាយស្រ ួលដល់ការធ្វើដំណើរ និងការបើកអាជីវកម្មជាថ្មី។
See more
9/26/2024 • 5 minutes, 17 seconds ពិព័រណ៍ «នេត្រា» របស់សិល្បករឈឹម សុធីបង្ហាញគំនូរចេញពីតថភាពនៃការរស់នៅប្រចាំថ្ងៃក្នុងសង្គម «នេត្រា» ជាឈ្មោះពិព័រណ៍គំនូររបស់សិល្បករឈឹម សុធីដែលបានគូរចេញពីតថភាពនៃការរស់នៅរបស់មនុស្សក្នុងសង្គមប្រចាំថ្ងៃ។ ពិព័រណ៌ «នេត្រា» កំពុងដាក់បង្ហាញគំនូរចំនួន ២១ផ្ទាំង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវិចិត្រសាលសួនច្បារម្លប់ នៅទីក្រុងភ្នំពេញ។ វិចិត្រករឈឹម សុធី លើកឡើងថា លោកបានប្រើប្រាស់ការស្រមើលស្រមៃខ្ពស់ ដើម្បីប្រមូលអារម្មណ៍ផ្តិតយកទិដ្ឋភាពទាំងនោះមកច្នៃប្រឌិតបង្កើតជាស្នាដៃគំនូរទាំងជាង ២០ផ្ទាំងនេះ។ សូមទស្សនាបទយកការណ៍របស់ ស៊ឹម ចាន់សំណាង៖
See more
9/25/2024 • 3 minutes, 21 seconds ពិព័រណ៍គំនូរតាមវត្តអារាមខ្មែរពីឆ្នាំ១៨៩០-១៩៧០ ឆ្លុះបញ្ចាំងពីដំណើរវិវត្តនៃទំនើបភាពកម្ពុជា ផ្ទាំងគំនូរតាមវត្តអារាមខ្មែរចំនួន៩០ផ្ទាំង ដែលដកស្រង់ចេញពីការសិក្សាស្រាវជ្រាវតាមវត្តអារាមចំនួនជាង៣០០០ដោយអ្នកស្រាវជ្រាវបារាំង បានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃដំណើរវិវត្តិរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកទំនើបភាព ទាំងផ្នែកសង្គម សាសនា សិល្បៈ នយោបាយ និងសេដ្ឋកិច្ច ជាពិសេសនៅចន្លោះឆ្នាំ១៨៩០ដល់ឆ្នាំ១៩៧០។ ពិព័រណ៍គំនូរក្រោមចំណងជើងថា“ពណ៌ពីអតីតកាល” នេះ កំពុងតាំងបង្ហាញជូនសាធារណជន នៅឯសារមន្ទីរសសរ នាទីក្រុងភ្នំពេញ រហូតដល់ចុងខែកញ្ញានេះ។
See more
9/24/2024 • 9 minutes, 33 seconds CDC ជាអគារបារាំងដ៏ចំណាស់ស្ថិតកណ្តាលក្រុងភ្នំពេញត្រូវបានបើកទ្វារជាសាធារណៈលើកទី១ បច្ចុប្បន្ន CDC ជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបន្សល់ទុកតាំងពីជំនាន់បារាំង។ អគារដ៏ចំណាស់មួយនេះ ជាអតីតអគារនៃឧត្តមស្នងការបារាំង ដែលហ៊ុំព័ទ្ធទៅដោយរុក្ខជាតិបៃតង ដូចនៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញដែរ។ ការបើកអគារ CDC ជាសាធារណៈបានធ្វើឡើងក្នុងថ្ងៃបេតិកភណ្ឌអឺរ៉ុប នៅថ្ងៃសៅរ៍ទី២១កញ្ញា។ អ្នកដែលចូលរួម សុទ្ធតែបានកោតសរសើរពីរចនាបទអគារបារាំងដ៏ចំណាស់មួយនេះ ដែលបានបើកឲ្យចូលទស្សនាជាលើកទី១។
See more
9/23/2024 • 5 minutes, 37 seconds ចំណូលធ្លាក់ចុះធ្វើឲ្យប្រជានេសាទមួយចំនួនប្រឈមនឹងបំណុលវ័ណ្ឌក របាយការណ៍ស្ថានភាពឥណទាននៅកម្ពុជា ដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញផ្សាយកាលពីចុងខែមីនា ឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ចំនួនជាង១សែន៥ម៉ឺននាក់ ( ១៥២ ៤៧៤នាក់) កំពុងប្រើប្រាស់ប្រាក់ឥណទានពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ប្រមាណ ៣ទ្រីលានរៀល (៣ ២៤៣ ២៦០ លានរៀល) ស្មើនឹង៨១១ លានដុល្លារអាមេរិក។ ប៉ុន្តែ ដោយសារប្រាក់ចំណូលធ្លាក់ចុះ ពលរដ្ឋមួយចំនួនដែលជាអ្នកប្រកបរបរនេសាទ កំពុងប្រឈមនឹងបំណុលវ័ណ្ឌក។ ពីខេត្តកំពង់ឆ្នាំង យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖
See more
9/23/2024 • 7 minutes, 28 seconds ទ្វាររបងស្ថានទូតបារាំង កន្លែងចងចាំសម្រាប់ប្រវត្តិសាស្ត្រខ្មែរ នៅក្នុងការបើកអោយចូលទស្សនាស្ថានទូតបារាំងនៅកម្ពុជា នៅក្នុងទិវាបេតិកភ័ណ្ឌអឺរ៉ុប ថ្ងៃ២១ កញ្ញា ឆ្នាំ២០២៤នេះ មហាជនបានចូលទស្សនារាប់ពាន់នាក់ទាំងជនជាតិខ្មែរនិងបរទេស។ ពួកគេមិនត្រឹមតែទាក់ទាញដោយភាពស្រស់ស្អាតនៃឧទ្យានបៃតងនិងអគារ ស្នាដៃស្ថាបត្យកម្ម នៅចំកណ្តាលទីក្រុងភ្នំពេញ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ណាស់ដែរ របងចាស់មួយរបស់ស្ថានទូតបារាំង ដែលដាស់រំលឹកគេឲ្យនឹកទៅដល់ប្រវត្តិដ៏ជូរចត់នៃការដួលរលំទីក្រុងភ្នំពេញ និងចូលកាន់កាប់ប្រទេសរបស់ពួកទាហានខ្មែរក្រហម។
See more
9/21/2024 • 9 minutes, 8 seconds ពិធីភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរចេញទៅធ្វើបុណ្យទាំងសេដ្ឋកិច្ចគ្រួសារកំពុងយ៉ាប់យឺន 9/18/2024 • 5 minutes, 15 seconds សារមន្ទីរទួលស្លែងបន្តបណ្តុះបណ្តាលជំនាញអភិរក្សវាយនភណ្ឌ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្សវាយនភណ្ឌ” ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺបន្តចែករំលែកចំណេះដឹង អំពីការងារជំនាញអភិរក្សវាយនភណ្ឌ បណ្តុះស្មារតីយុវជន និងផ្តល់តម្លៃលើវត្ថុតាងប្រវត្តិសាស្ត្រ និងការចងចាំពីរបបខ្មែរក្រហម។
See more
9/17/2024 • 12 minutes, 10 seconds សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ «មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយកការណ៍របស់ ជួប នរក្សា៖
See more
9/16/2024 • 9 minutes, 49 seconds Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជា Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ កប៉ាល់Plastic Odyssey ដែលមានបេសកកម្មធ្វើដំណើរជុំវិញពិភពលោក ដើម្បីចូលរួមផ្សព្វផ្សាយនិងស្វែងរកដំណោះស្រាយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលរិស្ថានដោយបញ្ហាប្លាស្ទីក កំពុងចុះចតនិងបំពេញកិច្ចការរបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
See more
9/15/2024 • 8 minutes, 31 seconds លោក អ៊ុំ ប៊ុនរ៉េត៖ ខ្ញុំចង់ឲ្យកូនខ្មែរបន្តបេសកម្មពីខ្ញុំដោយជិះម៉ូតូជុំវិញពិភពលោក មានអាយុ ៤៤ ឆ្នាំ លោក អ៊ុំ ប៊ុនរ៉េត បានចំណាយពេលជិះម៉ូតូផ្សងព្រេងជិត២០ឆ្នាំមកហើយ។បទពិសោធន៍នេះបានធ្វើឲ្យប្រធានក្លឹបម៉ូតូ BMW កម្ពុជារូបនេះ ជួបគ្រោះថ្នាក់ជាច្រើនសាររហូតពិការជើងរយៈពេលខ្លី។ ទោះជាបែបនេះក្តី ក៏អនុប្រធានក្លឹបម៉ូតូ BMW Asia និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជារូបនេះ នៅតែមិនព្រមបោះបង់ចោល ក្តីស្រមៃរបស់ខ្លួន ក្នុងការសម្រេចឲ្យបានជើងឯកអ្នកជិះម៉ូតូឆ្លងទ្វីបចំងាយ ២៥០០០គីឡូម៉ែត្រ។ បេសកម្មរបស់ លោក អ៊ុំ ប៊ុនរ៉េត មិនត្រឹមតែជាការកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ តែជាគោលដៅរកមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុផ្ផាឲ្យបាន១០ម៉ឺនដុល្លារ។
See more
9/15/2024 • 11 minutes, 36 seconds លោក វន សុវី៖ ច្នៃរទេះគោចាស់ៗជាគ្រឿងតាំងលម្អអាចជួយថែរក្សាកេរ្តិ៍ដូនតា រទេះគោ ជាយានជំនិះដែលអ្នកសែ្រចម្ការ តែងយកទៅធ្វើជាមធ្យោបាយដឹកជញ្ជូនស្រូវ អង្ករ ចម្បើង និងដឹកកណ្តាប់ជាដើម ។ បច្ចុប្បន្ននេះ កម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបៗ ជាហេតុធ្វើឲ្យរទេះគោដែលជាកេរ្តិ៍ដំណែលពីដូនតា ត្រូវបោះបង់ចោលស្ទើរតែទាំងស្រុង។ រទេះគោសព្វថ្ងៃអាចនៅរស់ ដោយសារការកែច្នៃសម្រាប់ជាគ្រឿងតាំងលម្អតាមសណ្ឋាគារ អាហារដ្ឋាន និងវត្តអារាម។
See more
9/14/2024 • 7 minutes, 35 seconds ក្រុមសិល្បករមមាញឹកហាត់សម ត្រៀមបង្ហាញទស្សនីយភាពសិល្បៈរបាំរឿងព្រះបាទជ័យវរ្ម័នទី៧ មហោស្រពកោះពេជ្រនឹងមានការរៀបចំសម្ដែងសិល្បៈរបាំក្បាច់បុរាណខ្មែររឿងព្រះបាទជ័យវរ្ម័នទី៧នៅថ្ងៃទី២៨ និងថ្ងៃទី២៩ កញ្ញាខាងមុខ។ មុនថ្ងៃសម្ដែងជាផ្លូវការឈាន មកដល់ ក្រុមសិល្បករដូចជា អ្នកសម្ដែង អ្នកចម្រៀង និងគ្រូភ្លេងជាដើមបានចូលរួមការហាត់សមនៅសាលាមធ្យមវិចិត្រសិល្បៈ។ លោកស្រី ឱម យុវណ្ឌី គ្រូដឹកនាំរឿង និងជាតួសម្ដែងម្នាក់បានលើកឡើងថា សិល្បករទាំងអស់សុទ្ធតែបានខិតខំហាត់ពុតលុតដំ ដើម្បីត្រៀមបង្ហាញទស្សនីយភាពដ៏ល្អមួយសម្រាប់អ្នកទស្សនា។
See more
9/13/2024 • 8 minutes, 11 seconds ពលរដ្ឋជាយក្រុងភ្នំពេញស្នើឲ្យពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ពួកគេដែលរស់នៅទីនោះកំពុងបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតប្រចាំថ្ងៃ ប្រើប្រាស់ទឹកភ្លៀង និងទឹកបរិសុទ្ធ។ នៅចំពោះមុខបញ្ហានេះ ពួកគេបានស្នើឲ្យរដ្ឋាករទឹកជួយពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ពយកគេឲ្យដូចប្រជាពលរដ្ឋផ្សេងទៀតដែលរស់ក្នុងក្រុងភ្នំពេញ។
See more
9/12/2024 • 5 minutes, 36 seconds កីឡាគុនដាវកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីពីក្មេងៗ និងយុវវ័យ កីឡាគុនដាវដែលត្រូវបានគេចាត់ទុកជាកីឡាបែបអភិជន និងស៊ីវីល័យនៅក្នុងទសវត្សទី៦០ មិនធ្លាប់ត្រូវបានប្រជាជនខ្មែរស្គាល់ឲ្យបានទូលំទូលាយទេ។ បន្ទាប់ពីបានបាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម កីឡាមួយនេះបានលេចមុខឡើងវិញក្នុងឆ្នាំ ២០០៦។ សព្វថ្ងៃនេះ កីឡាគុនដាវកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងៗ និងយុវវ័យខ្មែរសម័យថ្មីមួយចំនួនដោយសារតែកីឡាមួយនេះជួយឲ្យពួកគេមានការផ្ចង់អារម្មណ៍ ភាពរហ័សរហួនជាងមុន និងភាពឆ្លាតវ៉ៃ៕
See more
9/11/2024 • 9 minutes, 46 seconds អ្នកបណ្តុះផ្សិតអំបោះថា ទីផ្សារផ្សិតអំបោះនៅតែល្អ លក់បានតម្លៃថ្លៃ និងទាមទារការថែទាំខ្លាំង ផ្ទុយពីដំណាំកសិកម្មផ្សេងៗដែលកសិករតែងរអ៊ូរពីបញ្ហាទីផ្សារ និងតម្លៃ ផ្សិតអំបោះកំពុងមានទីផ្សារល្អ និងលក់បានតម្លៃថ្លៃ។ លោកសាវរី អ្នកគ្រប់គ្រងកសិដ្ឋានផ្សិត NC បានអះអាងថា កសិដ្ឋានលោកមិនដែលជួបបញ្ហាក្សត់ទីផ្ សារម្តងណាទេ ពោលគឺមានតែផ្គត់ផ្គង់ឲ្យទីផ្សារមិនគ្រប់គ្រាន់។ ទោះជាយ៉ាងនេះក្តី លោកសាវរីបានប្រាប់ថា របរបណ្តុះផ្សិតអំបោះនេះមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានឡើយ ព្រោះការដាំដំណាំមួយនេះត្រូវការបច្ចេកទេសខ្ពស់ខុសពីការដាំដំណាំមួយចំនួនផ្សេងទៀត៕
See more
9/10/2024 • 11 minutes, 19 seconds ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។
See more
9/9/2024 • 6 minutes, 45 seconds យុវជនស្ម័គ្រចិត្តកម្ពុជា៧រូបមានឱកាសឃើញ ជួបកីឡាករអន្តរជាតិនៅប៉ារ៉ាអូឡាំពិក នៅក្នុងច ំណោមអ្នកស្ម័គ្រចិត្តអន្តរជាតិជាង៤ម៉ឺន៥ពាន់នាក់ ដែលធ្វើការយ៉ាងសកម្មនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស មានយុវជនស្ម័គ្រចិត្តកម្ពុជាប្រុសស្រី ៧រូប។ មានប្រភពចេញពីអង្គការ សមាគមក្នុងប្រទេសកម្ពុជា យុវជនស្ម័គ្រចិត្តខ្មែរវ័យក្មេងទទួលបេសកកម្មបម្រើការនៅភូមិអូឡាំពិក។ នៅទីនោះ ពួកគេត្រូវបានបែងចែកគ្នាជាច្រើនក្រុម ដើម្បីផ្តល់សេវា ជំនួយដល់គណៈប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងគ្នា ដែលនៅក្នុងនោះមានផងដែរ គណៈប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា។
See more
9/8/2024 • 10 minutes, 46 seconds បាត់បង់ព្រៃសហគមន៍ គឺបាត់បង់ឆ្នាំងបាយរបស់អ្នកប្រកបរបរបោចរពាក់ វល្លិរពាក់ ជាអនុផលព្រៃឈើមួយប្រភេទ ដែលចាស់បុរាណតែងប្រើ និងយកមកផលិតសម្ភារៈប្រើប្រាស់ ដូចជាល្អី កន្រ្ដកតូច ធំ និងសម្ភារៈ ច្រើនផ្សេងទៀត។ ជាក់ស្តែង បង្គីជាដើម គឺជាវត្ថុប្រើប្រាស់ចាំបាច់នៅទីជនបទ ។ ពលរដ្ឋប្រកបមុខរបរត្បាញបង្គីលក់ ហាក់នៅមានចំនួនតិចតួច ព្រោះថា របរត្បាញបង្គីធ្វើឲ្យគេចំណាយពេលច្រើនក្នុងការស្វែងរកវត្ថុធាតុដើមសម្រាប់ផលិត ចំណែកបង្គីវិញ មានតម្លៃថោកខ្លាំង។ នៅភូមិសាអង អ្នកភូមិនៅមានទុក្ខព្រួយបារម្ភមួយទៀត ព្រោះថា ទីតាំងបោចដើមរពាក់យកមកត្បាញបង្គី ត្រូវបានគេឈូសឆាយស្ទើរអស់ពីដីព្រៃសហគមន៍។
See more
9/8/2024 • 5 minutes, 36 seconds កញ្ញាវន ថារី វិស្វករស្រ្តីទីមួយ កែច្នៃចម្រោះទឹកកខ្វក់ ជួយបរិស្ថាន កញ្ញាវន ថារី គឺជាវិស្វករផ្នែកបរិស្ថាន ស្រ្តីទីមួយនិងជាស្ថាបនិកក្រុមហ៊ុនអាជីវកម្មស៊ូដ្រែន ដែលផ្តោតលើការកែច្នៃស្រកីដូងធម្មជាតិ ធ្វើជាប្រព័ន្ធចម្រោះទឹកកខ្វក់និងកាកសំណល់ផ្សេងៗ។ គោលបំណងរបស់កញ្ញាវន ថារី គឺស្វែងរកដំណោះស្រាយជូនសហគមន៍និងសាលារៀនបណ្តែតទឹក និងជាពិសេសដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងកើតឡើង អោយកាន់តែប្រសើរឡើង។
See more
9/7/2024 • 11 minutes, 37 seconds ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់ លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រ្តីជរាទាំង ២រូបនេះកំពុងរស់ពឹងលើចៅអាយុ ៣១ឆ្នាំម្នាក់ដែលមានពិការភាព គ-ថ្លង់កំពុងប្រកបរបរធ្វើបដិមាថ្ម។ តាមពិត គឺលោកយាយ ធូ គឹមអេងជាអ្នកបង្រៀនចៅតាំងពីចៅនៅអាយុជាង ១០ឆ្នាំ។ សព្វថ្ងៃនេះ ចៅវ័យ ៣១ឆ្នាំដែលមានពិការភាពមានសមត្ថភាពអាចធ្វើបដិមាថ្មដោយខ្លួនឯង។ តែបញ្ហានៅត្រង់ថា គឺមិនសូវមានទីផ្សារសម្រាប់លក់ចេញ។
See more
9/6/2024 • 5 minutes, 53 seconds លោកទិត្យ សុខ ថាអាជីពធ្វើឧបករណ៍ភ្លេងខ្មែរជាការរួមចំណែកអភិរក្សមរតកភ្លេងបុរាណ លោក ទិត្យ សុខ ជាជាងធ្វើឧបករណ៍ភ្លេងខ្មែរជាង ១៥ឆ្នាំ។ ឧបករណ៍ភ្លេងខ្មែរដែលលោកបានធ្វើរួមមានស្គរដៃ ទ្រ តាខេ ឬឃឹមជាដើម។ ដោយទឹកចិត្តស្រលាញ់ លោក ទិត្យ សុខ បានខិតខំបន្តតស៊ូប្រកបមុខរបរមួយនេះដោយមិនប ោះបង់ ទោះជាមិនទទួលបានការគាំទ្រខ្លាំងក៏ដោយ។ តាមលោក ទិត្យ សុខ មុខរបរមួយនេះបានរួមចំណែកអភិរក្សមរតកភ្លេងបុរាណខ្មែរ។
See more
9/5/2024 • 5 minutes, 32 seconds ការផ្តល់អាហារូបករណ៍ទៅសិក្សានៅបរទេសកើនឡើង តែអ្នកទទួលបាននៅមានចំនួនតិច មជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជាបានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ស្តីពីអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ ២០២៤។ សិស្សនិស្សិតដែលចូលរួមបានសម្តែងការចាប់អារម្មណ៍ខ្លាំងលើអាហារូបករណ៍ដើម្បីបន្តការសិក្សានៅបរទេស។ តាមមជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជា ទោះបីជាការផ្តល់អាហារូបករណ៍បរទេសចាប់ផ្តើមកើនឡើងនាពេលបច្ចុប្បន្នក៏ដោយ ក៏និស្សិតដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសនៅមានចំនួនតិចតួចនៅឡើយ៕
See more
9/3/2024 • 9 minutes, 31 seconds ពលរដ្ឋដែលប៉ះពាល់ពីគម្រោងស្តារប្រឡាយរំដោះទឹកពីព្រលានយន្តហោះថ្មីទទូចចង់បានសំណងសមរម្យ ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ ៨៨ ត្រង់ចំណុចភូមិ ស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យដែលអាចតាំងទីលំនៅថ្មីបានទេ។ ក្តីកង្វល់មួយនេះកើតឡើង ក្រោយពួកគេឃើញមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកស្តារប្រឡាយ ៨៨ ដើម្បីធ្វើជាទីតាំងរំដោះទឹកចេញពីព្រលានយន្តហោះអន្តរជាតិថ្មីដែលត្រៀមបើកដំណើរការនៅឆ្នាំ ២០២៥ ខាងមុខ។ ក្នុងន័យនេះ ពលរដ្ឋដែលអះអាងកំពុងរងផលប៉ះពាល់បានទទូចឱ្យរដ្ឋាភិបាល និងភាគីក្រុមហ៊ុនសាងសង់ព្រលានធ្វើយ៉ាងជួយផ្តល់សំណងសមរម្យដល់ពួកគេ ដ្បិតបច្ចុប្បន្នពួកគេពុំទាន់ទទួលបានដំណឹងអ្វីនៅឡើយ៕
See more
9/3/2024 • 9 minutes, 44 seconds យុទ្ធក្រមខមអាចប្រឈមនឹងការបាត់បង់ ប្រសិនបើយុវជនជំនាន់ក្រោយមិនចូលរួមអើពើ លោកយូ ឈឿននរិនដាជាយុវជនមួយរូបដែលតស៊ូលះបង់ដើម្បីអភិរក្សយុទ្ធក្រមខមដែលជាក្បាច់គុណបុរាណខ្មែរ។ ជាអ្នកតស៊ូត្រាំត្រែងជាមួយយុទ្ធក្រមខមជាង ១៥ឆ្នាំមកនេះ លោក រិនដាមើលឃើញថា ការផ្សព្វផ្សាយពីក្បាច់គុណបុរាណខ្មែរប្រភេទមួយនេះនៅមានភាពចង្អៀត បើធៀបនឹងក្បាច់គុណខ្មែរផ្សេងៗទៀត។ តាមលោក នរិនដា យុទ្ធក្រមខមអាចប្រឈមនឹងការបាត់បង់ ប្រសិនបើយុវជនជំនាន់ក្រោយមិនចូលរួមអើពើ និងស្រាក់ដៃគ្នាអភិរក្សទេនោះ។
See more
9/2/2024 • 7 minutes, 5 seconds សិល្បករគំនូរឌីជីថលសំ ដារ៉ូ ចង់បង្កើតសៀវភៅរូបភាពនិងគំនូរជីវចលពីសម័យអង្គរ ទោះបីជាលោកសំ ដារ៉ូ ធ្លាប់ជានិស្សិតផ្នែកស្ថាបត្យកម្មរចនាផ្ទៃក្នុង ប៉ុន្តែលោកគឺជាអ្នកស្រលាញ់ចូលចិត្តខាងវិស័យគំនូរ តាំងពីវ័យក្មេង។ ដោយការព្យាយាមនិងការខិតខំប្រឹងប្រែង ដារ៉ូបានចាប់ឱកាសនិងក្តីស្រម៉ៃដើម្បីក្លាយជាសិល្បករគំនូរឌីជីថលនិងជាអ្នកនិពន្ធសៀវភៅឈុតឆាករូបភាព។ ជាអ្នកមានទេពកោសល្យខាងវិស័យគំនូរឌីជីថលរយៈពេលជាង១០ឆ្នាំ ដារ៉ូ មានបំណងបង្កើតសៀវភៅរូបភាពថ្មីនិងគំនូរជីវចលដែលទាក់ទងសម័យអង្គរ។
See more
9/1/2024 • 9 minutes, 21 seconds លោក ឈុន វីរៈ៖ ប្រើជ្រញ់ពីឈើម៉ៃសាក់រួមចំណែកជួយកាត់បន្ថយវិនាសកម្មព ្រៃឈើ សិប្បកម្មផលិតជ្រញ់មួយកន្លែងក្នុងក្រុងភ្នំពេញ បានកែច្នៃឈើម៉ៃសាក់ទៅជាគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់ផ្សេងៗ។ លោក ឈុន វីរៈ ម្ចាស់សិប្បកម្មនេះ បានអះអាងថា ការចូលរួមប្រើប្រាស់ផលិតផលពីឈើម៉ៃសាក់ មិនថា គ្រឿងសង្ហារឹម របស់ប្រើប្រាស់ រួមទាំងជ្រញ់ផងដែរ គឺជាការរួមចំណែកដល់ការកាត់បន្ថយវិនាសកម្មព្រៃឈើមួយផ្នែក ខណៈម៉ៃសាក់ជាឈើដែលដាំដុះដោយខ្លួនឯង។
See more
8/31/2024 • 6 minutes, 47 seconds អង្គការគ្រួសារថ្មីរៀបចំសម្ដែងសិល្បៈដើម្បីរៃអង្គាសលុយជួយកុមារពិការ និងកុមារកំព្រា អង្គការគ្រួសារថ្មីបានរៀបចំកម្មវិធីសម្ដែងសិល្បៈមួយនាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសមាគមសិល្បៈគោកធ្លក រាជធានីភ្នំពេញដោយមានការចូលរួមរាំរបាំ លេងឧបករណ៍ភ្លេង និងសិល្បៈមហោរីពីក្រុមកុមារដែលមានពិការភាពភ្នែក គ ថ្លង់ និងកុមារកំព្រា។ គោលបំណងនៃកម្ម វិធីនេះ គឺដើម្បីបំផុសគំនិតឱ្យមហាជនបានស្គាល់ពីរបាំប្រពៃណីខ្មែរផង និងដើម្បីរៃអង្គាសថវិកាសម្រាប់លើកកម្ពស់ដល់ការអប់រំ និងសុខុមាលភាពរបស់កុមារទាំងនោះផង។ តាមប្រធានអង្គការគ្រួសារថ្មី មានកុមារជិត៣ពាន់នាក់កំពុងត្រូវការជំនួយបន្ថែមដើម្បីសិក្សារៀនសូត្រ។
See more
8/30/2024 • 8 minutes, 11 seconds កម្មកររោងចក្រចង់ឲ្យរដ្ឋដំឡើងប្រាក់ខែសមរម្យ និងបញ្ចុះតម្លៃទំនិញលើទីផ្សារ ប្រាក់ខែគោល ២០៤ដុល្លារសម្រាប់កម្មករក្នុងវិស័យកាត់ដេរជាប្រាក់ខែមួយដែលកម្មករពិបាករស់ដោយសារមានការចំណាយប្រចាំថ្ងៃច្រើន។ នេះជាការអះអាងរបស់ក្រុមកម្មកររោងចក្រដោយបន្ថែមថា ការឡើងថ្លៃទំនិញនៅលើទីផ្សារជាបន្ទុកចំណាយដ៏ធំរបស់ពួកគេ។ តែក្នុងពេលដែលការចរចាប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៥ ខាងមុខកំពុងបន្ត ក្រុមកម្មករក្នុងវិស័យកាត់ដេរស្នើឲ្យរដ្ឋាភិបាលគិតគូរពីការដំឡើងប្រាក់ឈ្នួលសមរម្យ និងបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ។
See more
8/29/2024 • 6 minutes, 37 seconds លោកសុវណ្ណ ភីឡុងថា ការថតរូបអាជីពទាមទារឲ្យម ានការបណ្តុះបណ្តាលត្រឹមត្រូវ កម្មវិធីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាលជំនាញថតរូបបែបអាជីព និងសិល្ប: ច្នៃប្រឌិតដែលមានរយ:ពេល ២ឆ្នាំគ្រោងរៀបចំសម្រាប់យុវជនខ្មែរពីខែកញ្ញា ឆ្នាំ ២០២៤។ តែមុនវគ្គបណ្តុះបណ្តាលមួយនេះចាប់ផ្តើមជាផ្លូវការ លោកសុវណ្ណ ភីឡុង អ្នកថតរូបអាជីព និងជាអ្នកផ្តួចផ្តើមកម្មវីធីអាហារូបករណ៍បានរៀបចំកម្មវិធីថតរូបសាកល្បងរយៈពេល ៣ថ្ងៃដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្រលាញ់វិស័យថតរូបឲ្យយល់បន្ថែមពីវគ្គបណ្តុះបណ្តាលវិស័យថតរូបបែបវិជ្ជាជីវ:។ សម្រាប់លោកសុវណ្ណ ភីឡុង ការថតរូបអាជីពទាមទារឲ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:មួយដែលត្រឹមត្រូវ និងសមស្រប។
See more
8/28/2024 • 11 minutes, 35 seconds ការដាំបន្លែនៅក្នុងផ្ទះសំណាញ់ហុចទិន្នផលខ្ពស់ ហើយបន្លែក៏បានផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ ប្រជាកសិករនៅស្រុកត្រាំកក់ ខេត្ តតាកែវបានជ្រើសយកការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ព្រោះការដាំបន្លែបែបនេះបានផ្តល់ផលច្រើនជាងការដាំនៅតាមដី ចំការធម្មតា។ អ្នកស្រី ម៉ាង ស្រី អ្នកដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយរូបបានប្រាប់ថា ការដាំបន្លែក្នុងផ្ទះសំណាញ់បានផ្តល់ទិន្នផលខ្ពស់ និងបានផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ។ ទន្ទឹមគ្នានេះ ការដាំបន្លែក្នុងផ្ទះសំណាញ់នេះក៏អាចជួយកាត់បន្ថយការហូរចូលបន្លែពីបរទេសដែរ៕
See more
8/27/2024 • 8 minutes, 34 seconds ម្ចាស់សិប្បកម្មធ្វើពាង លោកហេង សុធី ថា ធុងជ័រនៅតែមិនអាចជំនួសពាងថ្ម នៅតាមទីជនបទ កម្រនឹងមានផ្ទះណាដែលគ្មានពាងទឹកប្រើប្រាស់ នោះក៏ដោយមកពីភាពធន់ និងការរក្សាទុកទឹកបានល្អ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការនាំចូលនូវធុងជ័រ ពលរដ្ឋមួយចំនួនបានងាកទៅប្រើធុងជ័រ សម្រាប់ដាក់ទឹកជំនួសវិញ ដោយសារវាស្រាល និងងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំង។ នៅចំពោះមុខនៃលំហូរធុងជ័រក្នុងទីផ្សារ លោក ហេង សុធី អ្នកធ្វើពាងក្នុងភូមិ ព្រែកយាយហ៊ិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និយាយថា បើទោះជាបច្ចុប្បន្នពាងមិនសូវមានការពេញនិយមប្រើដូចមុន តែពាងនៅតែមានទីផ្សារ។ ដោយលោកអះអាងថា ពាងដែលលោកធ្វើគឺមិនដែលនៅសល់នោះទេ។
See more
8/26/2024 • 7 minutes, 5 seconds កិត្តិយស មោទនភាព នៅពេល ជនពិការមានការងារ អាចរកប្រាក់ចំណូលដោយខ្លួនឯង សិប្បកម្មកែច្នៃដូងមួយកន្លែងក្នុងខេត្តតាកែវ បានបើកឱកាសឲ្យជនពិការជាច្រើននាក់ អាចធ្វើការងារទៅតាមលទ្ធភាពដែលពួកគេមាន។ ស្ទើរតែជាងពាក់កណ្តាលនៃចំនួនបុគ្គលិក ជាជនពិការ ដែលអាចរកប្រាក់ចំណូលបានខ្លះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្រាប់ជនពិការ ឱកាសការងារនៅសិប្បកម្មកែច្នៃដូង បានផ្តល់ក្តីសង្ឃឹមនិងជីវិតថ្មីដល់ពួកគេ ចាកផុតពីការរើសអើង មើលងាយពីអ្នកផងទាំងពួង។ យើងស្តាប់បទយកការណ៍របស់ ជួប នរក្សា ពីខេត្តតាកែវ៖
See more
8/25/2024 • 6 minutes, 36 seconds ពងទាកូនរបស់អ្នកខេត្តតាកែវល្បីឈ្មោះ ព្រោះការប្រើប្រាស់ឡអង្កាម មុខរបរភ្ញាស់ពងទាកូនលក់ ជារបរពេញនិយមរបស់អ្នកខេត្តតាកែវ។ ពងទាកូនខេត្តតាកែវទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏ព្រោះតែរសជាតិឆ្ងាញ់។ រសជាតិក៏ដោយសារតែការប្រើប្រាស់ឡអង្កាមដើម្បីភ្ញាស់ និងការកំណត់អាយុនៃពងទាកូនគ្រប់ចំនួនថ្ងៃ។ យ៉ាងណាមិញ សព្វថ្ងៃនេះ អាជីវករភ្ញាស់ពងទាកូន មិនសូវនិយមប្រើឡអង្កាម ដោយបែរមកប្រើឡអគ្គិសនីវិញ ដើម្បីចំណេញកម្លាំងពលកម្ម។ ទោះងាកមកប្រើប្រាស់ឡរអគ្គិសនី មែនពិត តែរសជាតិ និងកេរ្តិ៍ឈ្មោះពងទាកូនរបស់អ្នកតាកែវ នៅតែល្បីល្បាញ។ ពីភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ យើងមានបទយកការណ៍របស់ ជួប នរក្សា៖
See more
8/24/2024 • 10 minutes, 2 seconds យុវសិស្ស មាន វិនពិសិដ្ឋប្រើទេពកោសល្យដើម្បីគូរគំនូរ រកប្រាក់ចំណូល នៅក្នុងអាយុ១៧ឆ្នាំ យុវជន មាន វិនពិសិដ្ឋ មានមុខងារពីរ។ ១ ជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យបាក់ទូក និង១ទៀត ជាអ្នកគំនូរដ៏មានទេពកោសល្យ ដែលអនុញ្ញាតឲ្យយុវសិស្សរូបនេះអាចរកប្រាក់ចំណូលសម្រាប់ចាយវាយ នៅពេលរៀន និងស្នាក់នៅទីក្រុងភ្នំពេញ។ មាន វិនពិសិដ្ឋមានចំណង់ចំណូលចិត្តខាងសិល្បៈគំនូរតាំងពីក្មេងម្ល៉េះ។ បន្តិចម្តងៗ យុវជនមកពីខេត្តសៀមរាបរូបនេះបានឈានជើងចូលរួមក្នុងការប្រកួតគំនូរ រហូតបានទទួលបានពានរង្វាន់ពីUNDPផ្នែកសិល្បៈគំនូរ កាលពីឆ្នាំ២០២៣។
See more
8/22/2024 • 7 minutes, 1 second លោក ទឹម មិនា៖ពានរង្វាន់ទប់ស្កាត់ប្រល័យពូជសាសន៍របស់ខ្ញុំ គឺជាមោទនភាពរបស់ខ្មែរ លោក ទឹម មិនា នាយកប្រតិបត្តិ អង្គការក្តីករុណា បានទទួលពានរង្វាន់ចំនួន២ កាលពីឆ្នាំ២០២៣ ស្តីពី ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងពានរង្វាន់ រ៉ាហ្វាអែល លឹមឃីន ពីការិយាល័យអង្គការសហប្រជាជាតិ។ ចំណាយពេលជិត២០ឆ្នាំ ក្នុងការងារផ្សះផ្សារ របួសផ្លូវចិត្តដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហ ម លោក ទឹម មិនា បានចាត់ទុកពានរង្វាន់ទាំងពីរនេះថា ជាមោទនភាពរបស់ខ្មែរ ក្នុងការផ្សះផ្សារជម្លោះដោយជោគជ័យ។
See more
8/21/2024 • 10 minutes, 26 seconds ផ្លែដូងមួយផ្លែអាចកែច្នៃបានជារបស់ប្រើប្រាស់បានច្រើនប្រភេទ ដោយសម្លឹងឃើញអត្ថប្រយោជន៍នៃផ្លែដូង ម្យ៉ាងជាអត្តសញ្ញាណនៃខេត្តតាកែវផងនោះ លោក មាឃ ស៊ន ម្ចាស់សិប្បកម្មមួយកន្លែង នៅស្រុកត្រាំកក់ ខេត្តតាកែវ មានគំនិតច្នៃប្រឌិត យកផ្លែដូង ទៅកែច្នៃជាផលិតផលចំណីអាហារ ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតទៅតាមតម្រូវការអ្នកប្រើប្រាស់។គោលបំណងធំរបស់ម្ចាស់សិប្បកម្មរូបនេះ គឺចូលរួមលើកកម្ពស់ផលិតផលផ្លែដូងខ្មែរ និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់។
See more
8/21/2024 • 9 minutes, 37 seconds ជាងចម្លាក់៖ វិវត្តន៍ខ្លួនពីកម្មករស៊ីឈ្នួលទៅជាម្ចាស់សិប្បកម្មចម្លាក់ ពលរដ្ឋជាច្រើនគ្រួសារនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់យកមុខរបរចម្ល ាក់ថ្ម ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ រកចំណូលបានត្រឹមចិញ្ចឹមគ្រួសារពិតមែន តែកម្មករខ្លះបានអភិវឌ្ឍខ្លួនចេញពីអ្នកស៊ីឈ្នួល ក្លាយជាម្ចាស់សិប្បកម្មចម្លាក់។ ថ្វីបើមុខរបរចម្លាក់ថ្ម ជាប្រភពប្រាក់ចំណូលចិញ្ចឹមអ្នកភូមិក៏ពិតមែន ប៉ុន្តែវាបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋនៅក្នុងភូមិខ្លះដែរ។
See more
8/20/2024 • 7 minutes, 43 seconds ទោះគ្មានបាតុកម្ម តែកម្លាំងសមត្ថកិច្ចរឹតបន្តឹងខ្លាំងលើអ្នកធ្វើដំណើរចូលភ្នំពេញ តាំងពីព្រឹកថ្ងៃអាទិត្យទី១៨ខែសីហា កងកម្លាំងសមត្ថកិច្ច គោលដៅផ្លូវជាតិលេខ៣ បានរឹតបន្តឹងខ្លាំង ដោយត្រួតពិនិត្យលើអ្នកធ្វើដំណើរចូលទីក្រុងភ្នំពេញ ដែលសង្ស័យថាទៅចូលរួមការធ្វើបាតុកម្មឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV)។ តែស្ទើរពេញថ្ងៃ ការត្រួតពិនិត្យរបស់សមត្ថកិច្ច ពុំបានរកឃើញសកម្មភាពសង្ស័យណាមួយ ពាក់ព័ន្ធនឹងការធ្វើដ ំណើរទៅចូលរួមធ្វើបាតុកម្ម ដែលគេបានប្រកាសតាមបណ្តាញតេឡេក្រាមថា បាតុករត្រូវជួបជុំគ្នានៅផ្លូវជាតិលេខ៣នោះឡើយ។
See more
8/18/2024 • 3 minutes, 7 seconds របរបណ្ដុះកូនបន្លែនៅស្រុកស្អាងផ្តល់ចំណូលដល់ក្មេងៗបន្តការសិក្សា របរបណ្ដុះកូនបន្លែ ជារបរបន្ថែមមួយ ក្នុងការរកចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រកបរបរបណ្ដុះកូនបន្លែចម្រុះមុខ ដើម្បីលក់ឱ្យអ្នកដំណើរ និងអ្នកស្រុកផ្ទាល់ដែលចង់បានកូនបន្លែយកទៅដាំបន្ដ ដោយចំណេញពេលក្នុងការទទួលបានផល។ លើសពីការចាយវាយប្រចាំថ្ងៃ ពលរដ្ឋដែលបណ្ដុះកូនបន្លែលក់ អះអាងថា ចំណូលពីមុខរបរនេះ បានរួមចំណែកឲ្យកូនៗរបស់ពួកគេបានបន្តការសិក្សាផងដែរ។
See more
8/17/2024 • 5 minutes, 51 seconds លោក វន សាវី៖ របរលក់ទូកត្នោតនៅតែផ្តល់ប្រាក់ចំណូល បើទោះជាមិនសូវមានអ្នកប្រើច្រើនដូចមុន ទូកត្នោតនៅសម័យមុនភាគច្រើនគេប្រើសម្រាប់អុំ តា មព្រែក បឹងបួរជាដើម ព្រោះវាតូច ងាយបត់បែន។ ប៉ុន្តែ បច្ចុប្បន្ន ជំនួសឱ្យទូកត្នោត មនុស្សភាគច្រើនងាកមកប្រើប្រាស់ ប្រភេទទូកស្មាច់វិញដោយសារតែ វាងាយស្រួល និងផ្ទុកចំណុះបានច្រើនជាងទូកត្នោត។ យ៉ាងណាក៏ដោយ លោក វន សាវី ជាអ្នកលក់ទូកទូកត្នោត បាននិយាយថា ទូកត្នោតនៅតែមានការគាំទ្រដដែល ព្រោះគេបានច្នៃយកទូកត្នោតនេះទៅជាទូកសម្រាប់តាំងលម្អ នៅតាមផ្ទះ សណ្ឋាគារ រីសត ភោជនីយដ្ឋាន វិឡា ជាដើមវិញ។
See more
8/16/2024 • 7 minutes, 41 seconds នំអាកោពោតល្បីនៅកោះខែលកំពុងដង្ហើយហៅភ្ញៀវ នៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល នំអាកោពោតដែលធ្លាប់ល្បីប្រចាំតំបន់ នាពេលនេះកំពុងបាត់ការពេញនិយម។ ប្រជាពលរដ្ឋដែលប្រកបរបរលក់បង្អែមមួយប្រភេទនេះ កត់សម្គាល់ឃើញថា នំអាកោពោតបាត់ការពេញនិយម តាំងពីកើតមានវិបត្តិកូវីដ១៩មកម៉្លេះ។ ស្របគ្នានឹងការបាត់ប្រជាប្រិយ អាជីវករអំពាវនាវឱ្យទេសចរគាំទ្រឱ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងកសិផលពោតរបស់ខ្មែរ។
See more
8/15/2024 • 6 minutes, 17 seconds របររាវលៀសជួយជីវភាពពលរដ្ឋស្រុកអង្គរបុរីក្នុងរដូវទឹកលិច កាវលៀស ឬរាវលៀស ជាអាជីពមួយដែលជួយឱ្យពលរដ្ឋក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ អាចដោះទ័លជីវភាព ក្នុងរដូវទឹកឡើង។ អ្នកភូមិក្នុងស្រុកអង្គរបុរី រើសយកមុខរបររាវលៀស ព្រោះក្នុងរដូវវស្សា ស្រុកអង្គរបុរី ត្រូវជន់លិចដោយទឹកល្ហល្ហេវ ពុំអាចឲ្យពលរដ្ឋធ្វើស្រែចម្ការបាន។ យ៉ាងណាក៏ដោយ ទិន្នផលលៀសពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្លាក់ចុះ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ និងការនេសាទខុសច្បាប់របស់ជនជាតិវៀតណាម។
See more
8/14/2024 • 5 minutes, 36 seconds កញ្ញា ផេង ស្រីស៖ ខ្ញុំតាំងចិត្តរស់នៅ«តំបន់រលាក់កងជើង»ដើម្បីជួយកែប្រែវាសនាក្មេងក្រីក្រ មានអាយុ២៩ឆ្នាំ កញ្ញា ផេង ស្រីស បានបោះបង់ចោលការងារ ប្រាក់ខែសមរម្យ នៅក្នុងទីក្រុងភ្នំពេញដើម្បីទៅ រស់នៅតំបន់ដាច់ស្រយាលមួយ នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលខណ្ឌចែកដោយជួរភ្នំក្រវាញ។ អតីតនិស្សិតសង្គមកិច្ចវិទ្យារូបនេះ បានជ្រើសរើសយកការរស់នៅក្នុងតំបន់ព្រៃធម្មជាតិ ទាំងខ្វះហេដ្ឋារចនាម្ព័ន្ធបែបនេះ ក៏ដោយសារនាងចង់ជួយកែប្រែវាសនាក្មេងៗក្រីក្រក្នុងសហគមន៍ដាច់ស្រយាល នៃស្រុក ឱរ៉ាល់ តាមរយៈការទទួលបានការអប់រំចំណេះដឹង ល្អប្រសើរជាងពេលបច្ចុប្បន្ន។
See more
8/14/2024 • 9 minutes, 19 seconds ក្រោយប្តូរទ្រនំថ្មីតាមការចង់បានរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ពលរដ្ឋត្អូញត្អែរពីទុក្ខលំបាកផ្នែកជីវភាព នៅលើទឹកដីថ្មីនៃភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពលរដ្ឋរអ៊ូពីទុក្ខលំបាករបស់ខ្លួនក្រោយពីផ្លាស់ប្តូរទីលំនៅ តាមការស្នើរបស់អាជ្ញាច្បារអំពៅ ក្រោមហេតុផល ដើម្បីស្តារនិងអភិវឌ្ឍប្រឡាយរ ំដោះទឹក ។ ទីតាំងថ្មីនេះមានចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រ ពីទីតាំងចាស់។ នៅទ្រនំថ្មី ពលរដ្ឋត្អូញត្អែរពីការខ្វះខាតផ្នែកជីវភាព កង្វះស្បៀងអាហារ កូនមិនបានទៅសាលា រកប្រាក់ចំណូលមិនបាន និងគ្មានលទ្ធភាពសង់ផ្ទះថ្មីឱ្យបានសមរម្យ។
See more
8/12/2024 • 8 minutes, 19 seconds ពលរដ្ឋដែលផ្ទះត្រូវបានជន់ទឹកលិចនៅជាយក្រុងភ្នំពេញស្នើសង់ផ្លូវថ្មីដែលដាក់លូរំដោះទឹក ប្រជាពលរដ្ឋប្រមាណពី៥០ទៅ៦០គ្រួសារ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានទទូចទាំងភ្នែកទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំកសាងផ្លូវថ្មីដែលខ្ពស់ជាងមុន និងប្រព័ន្ធលូរំដោះទឹកក្នុងភូមិដ្ឋានរបស់ខ្លួន។ ការទទូចស្នើសុំរបស់ប្រជាពលរដ្ឋ ក្រោយពួកគេទទួលរងយ៉ាងដំណំនូវជំនន់ទឹកភ្លៀង កាលពីប៉ុន្មានថ្ងៃមុន ជាហេតុធ្វើឱ្យផ្ទះសម្បែងរបស់ពួកគេ ត្រូវបានជន់លិចមកដល់ពេលនេះ។ ទោះធ្លាប់បានស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋ ានឱ្យរកដំណោះស្រាយណាមួយលើរឿងជំនន់ទឹកភ្លៀង តែប្រជាពលរដ្ឋទាំងនោះអះអាងថា មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ដែលធ្វើឱ្យពួកគេបន្ដរស់នៅក្នុងផ្ទះលិចទឹកក្រោយពេលភ្លៀងខ្លាំងម្ដងៗ។
See more
8/11/2024 • 7 minutes, 45 seconds បាយក្ដាំងរបស់ខ្មែរកំពុងប្រឈមការប្រកួតនឹងបាយក្ដាំងនាំចូលពីបរទេស អ្នកស្រី ជា ចន្ធូ ជាស្ដ្រីមេផ្ទះមួយរូបបានប្រកបរបរលក់បាយក្ដាំងជិត៣០ឆ្នាំមកហើយ។ ទោះជាកំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយបាយក្តាំងដែលនាំចូលពីបរទេស ក៏អ្នកស្រីមិនបោះបង់មុខរបរនេះឡើយ។ មានទីតាំងនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បាយក្តាំងរបស់ អ្នកស្រី ចន្ធូ អាចលក់បានចន្លោះពី៥០ឆ្នាំង ទៅ១០០ឆ្នាំ ក្នុងមួយថ្ងៃ ព្រមទាំងអាចបង្កើតការងារក្នុងស្រុកផងដែរ៕
See more
របរហត្ថកម្មត្បាញក្រណាត់ជូតជើងកំពុងប្រឈមការប្រមូលទិញចម្រៀកក្រណាត់ពីរោងចក្រចិន នៅភូមិត្រពាំងអញ្ចាញទី៤ សង្កាត់ត្រពាំងក្រសា ំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានគ្រួសារមួយបានប្រកបរបរត្បាញក្រណាត់ជូតជើងជាង ១៥ឆ្នាំមកហើយ។ លោករឿន រ៉ែន ម្ចាស់ហត្ថកម្មត្បាញក្រណាត់អះអាងថា របរមួយនេះបានចិញ្ចឹមគ្រួសារតាំងពីកូនៗនៅតូចរហូតដល់ពួកគេមានគ្រួសារសឹងគ្រប់គ្នា។ តែសព្វថ្ងៃនេះ គ្រួសារ លោករឿន រ៉ែនបានត្អូញត្អែរពីការលំបាកក្នុងការរកទិញចម្រៀកក្រណាត់ដើម្បីត្បាញក្រណាត់ជូតជើង។ នេះក៏ដោយសារតែរោងចក្រចិនក៏បានប្រមូលទិញចម្រៀកក្រណាត់ដែរ។
See more
8/8/2024 • 4 minutes, 57 seconds ប្តូរពីការសើចចំអក លោកសាន ធារ៉ាបើកកសិដ្ឋានចិញ្ចឹមកណ្តូបរហូតមានការទទួលស្គាល់ របរចិញ្ចឹមសត្វកណ្តូបជារបរថ្មីមួយដែលពុំសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ។ តែលោកសាន ធារ៉ាបានងាកមកចាប់របរមួយនេះ ទោះត្រូវទទួលការសើចចំអក និងការមិនឲ្យតម្លៃពីក្រុមមនុស្សនៅជុំវិញខ្លួនលោកក៏ដោយ។ ជាមួយនឹងការព្យាយាម និងភាពអំណត់ លោកបានបើកកសិដ្ឋានចិញ្ចឹមកណ្តូបដ ែលមានលក្ខណៈស្តង់ដារ និងទទួលបានការគាំទ្រ។
See more
8/7/2024 • 6 minutes, 12 seconds កញ្ញាសំថារ័ត្ន៖កីឡាប្រដាល់បានផ្លាស់ប្តូរជីវិតខ្ញុំ កញ្ញាសំ ថារ័ត្ន បានហាត់គុនល្បុក្កតោដំបូងដើម្បីគ្រាន់ទុកការពារខ្លួន និងដើម្បីជំរុញភាពក្លាហានប៉ុណ្ណោះ។ តែដោយការស្រឡាញ់ក្បាច់គុណបុរាណខ្មែរមួយនេះ ដែលស្ទើរសាបសូន្យដោយសារសង្គ្រាមទៅហើយនោះ កញ្ញាថារ័ត្នបានខិតខំហ្វឹកហាត់រហូតក្លាយជាកីឡាការនីជម្រើសជាតិ និងបន្តចូលប្រកួតក្បាច់គុនចម្រុះទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងខែកក្កដាកន្លងទៅថ្មីៗនេះ កញ្ញាថារ័ត្នទទួលបានមេដាយសំរិទ្ធិនៅក្នុងការប្រកួតយុទ្ធគុនចម្រុះអាស៊ីលើកទីពីរ ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ។ កីឡាការនីរូបនេះបានចែករំលែកពីការតស៊ូក្នុងការចូលប្រលូកក្នុងវិស័យកីឡាប្រដាល់ និងការតាំងចិត្តខ្ពស់ក្នុងការត្រៀមប្រកួតនាពេល ខាងមុខទៀត។
See more
8/6/2024 • 8 minutes, 2 seconds ពលរដ្ឋសាទរគម្រោងព្រែកជីកហ្វូណន និងស្នើរដ ្ឋាភិបាលបង្កើតគម្រោងធំៗស្រដៀងគ្នានេះថែមទៀត នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោត្រង់ចំណុចព្រែកតាកែវក្នុងខេត្តកណ្តាល ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានជិត ១ម៉ឺននាក់បានចូលរួមអបអរសាទរដោយទឹកមុខញញឹមស្រស់ស្រាយ។ ពលរដ្ឋមួយចំនួនបានបង្ហាញការគាំទ្រ និងចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រមួយថ្មីរបស់ប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋទាំងនោះសំណូមពរឱ្យរដ្ឋាភិបាលបង្កើតនូវគម្រោងអភិវឌ្ឍន៍ធំៗស្រដៀងនឹងគម្រោងព្រែកជីកហ្វូណូដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ។
See more
8/5/2024 • 9 minutes, 11 seconds ការនាំចូលច្រើនពីវៀតណាម និងដំណាំគូឆាយកើនឡើង ជាហេតុផលធ្វើឲ្យតម្លៃគូឆាយខ្មែរធ្លាក់ចុះ នៅភូមិចុងកោះនៃកោះអន្លង់ចិន ក្នុងស្រុកស្អាង ខេត្តកណ្ដាល ប្រជាកសិករប្រកបរបរដាំដំណាំគូឆាយជាច្រើនឆ្នាំមកហើយ។ ផលដំណាំនេះ ឱ្យតែដល់រដូវដែលជន់ច្រើន ដូចនៅខែនេះផ្ទាល់គឺតែងធ្លាក់ចុះថ្លៃខ្លាំង មកត្រឹមចន្លោះពី៤ពាន់រៀល ទៅ៦ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈដែល នៅពេលរដូវមានបុណ្យទាន តម្លៃគូឆាយអាចហក់កើនឡើងពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល។ ប្រជាកសិករនៅទីនោះបានលើកឡើងដូចៗគ្នាអំពីតម្លៃនៃដំណាំគូឆាយនាពេលនេះ ថាកំពុងធ្លាក់ចុះខ្លាំង ស្របពេលមានការនាំចូលពីវៀតណាផងដែរ។
See more
8/4/2024 • 5 minutes, 57 seconds អ្នកលក់កំពីងត្នោតរអ៊ូថា របរនេះហត់ ហើយរកបានត្រឹមតែមួយរស់ៗ កំពីងត្នោត ជាចំណីមួយមុខ ដែលប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន យ៉ាងមានរសជាតិផ្អែម ឈ្ងួយឆ្ងាញ់។ យ៉ាងណាមិញ ធ្លាប់តែឃើញកំពីងត្នោតដែលគេកាប់ហើយស្រាប់ៗប៉ុន្តែពុំសូវមានអ្នកដឹងពីការកាប់កំពីងត្នោតពីផ្លែត្នោតយ៉ាងដូចម្តេចនោះទេ។ នៅតំបន់ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល អ្នកលក់កំពីងត្នោតរអ៊ូថា របរមួយនេះគឺហត់ណាស់ គ្មានពេលសម្រាក គ្រប់គ្រាន់។ ពួកគេត ្រូវចំណាយពេលពេញមួយថ្ងៃ ដើម្បីកាប់គ្រាប់ត្នោត និងត្រូវងើបពីព្រលឹមដើម្បីឆ្កឹះកំពីងក្នុងគ្រាប់ត្នោត ចំណែកតម្លៃដែលលក់បានវិញ សឹងតែមិនរួចដើម៕
See more
8/3/2024 • 7 minutes, 49 seconds វិស័យដើរម៉ូដកំពុងទាក់ទាញចំណាប់អារម្មណ៍ឪពុក ម្តាយ និងកូនៗសម័យថ្មីមួយចំនួន ទោះបីពលរដ្ឋខ្មែរទូទៅនៅមិនទាន់បានស្គាល់វិស័យបង្ហាញម៉ូដក៏ដោយក៏មានឱពុក ម្តាយ និងកូនៗមួយចំនួនក្នុងទីក្រុងភ្នំពេញចាប់ផ្តើមចាប់អារម្មណ៍លើវិស័យមួយនេះ។ ចាប់អារម្មណ៍ដោយពួកគេមើលឃើញពីអត្ថប្រយោជន៍នៃភាពជឿជាក់ និងភាពក្លាហាន។ ក្នុងថ្ងៃទី២៨ កក្កដាកន្លងទៅថ្មីៗនេះ ពិធីប្រកួតការដើរម៉ូដមួយដែលផ្តោតលើកុមារត្រូវបានរៀបចំធ្វើឡើងដើម្បីលើកស្ទួយដល់វិស័យបង្ហាញម៉ូដ និងលើកកម្ពស់ភាពក្លាហានដល់តារាបង្ហាញម៉ូដវ័យក្មេងនៅកម្ពុជា។
See more
8/2/2024 • 9 minutes, 57 seconds អ្នកស្រីវ៉ាន ស៊ីចន ថា បច្ចុប្បន្នដើមក្រចៅពុំសូវមានអ្នកដាំ ដោយសារគ្មានតម្រូវការលើទីផ្សារ ក្រចៅជាដំណាំមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើន មិនថាដើម និងស្លឹករបស់វា។ គេបានកែច្នៃ រុក្ខជាតិមួយនេះទៅជាផលិតផល និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ប៉ុន្តែ បើតាមអ្នកភូមិឧកញ៉ាអុង ក្នុងក្រុងអរិយក្សត្រ ដំណាំក្រចៅមិនសូវមានអ្នកចាប់អារម្មណ៍ដាំបន្ដទៀតទេ ចាប់តាំងពីមានបញ្ហាកូវីដ19។ អ្នកស្រីវ៉ាន ស៊ីចន ដែលជាកសិករដាំក្រចៅអះអាងថា គ្មានអ្នកដាំ ក៏ដោយសារតែមិនសូវមានតម្រូវការ។ ការនាំចូលកន្ទេលពីបរទេស និងរួមផ្សំនឹងការបិទរោងចក្រផលិតប៉ាវក្រចៅ គឺជាហេតុផលនាំឱ្យការដាំដុះក្រចៅ រឹតតែចុះខ្សោយទៅៗទៀត៕
See more
8/1/2024 • 4 minutes, 30 seconds អ្នកលក់មួកស្លឹកត្នោតថា មួកស្លឹកត្នោតខ្វះការគាំទ្រ ហើយតម្លៃក៏ថោក មួកស្លឹកត្នោតមិនត្រឹមជួយការពារកម្ពៅថ្ងៃប៉ុណ្ណោះទេ តែថែមទាំងត្រូវបានគេចាត់ទុកជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងនេះក្តី មួកធ្វើពីស្លឹកត្នោតនេះហាក់ពុំសូវមានអ្នកគាំទ្រ និងមិនសូវ មានអ្នកប្រើប្រាស់ច្រើន។ ប្រជាជនដែលប្រកបរបរដេរមួកស្លឹកត្នោតបានត្អូញត្អែរពីការលក់មិនសូវដាច់ និងលក់បានក្នុងតម្លៃទាប។ នេះក៏ដោយសារមានអ្នកទិញមួកភាគច្រើនងាកទៅប្រើមួកក្រណាត់វិញ។ ជាទូទៅ មួកស្លឹកត្នោតច្រើនលក់ដាច់ខ្លាំងនៅរដូវបុណ្យទានធំៗដូចជាចូលឆ្នាំ ឬអុំទូក៕
See more
7/31/2024 • 6 minutes, 23 seconds ទឹកជន់ឡើងតាមដងស្ទឹងព្រែកត្នោតបានបង្កការព្រួយបារម្ភដល់ពលរដ្ឋនៅក្បែរៗនោះ ភ្លៀងធ្លាក់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្វើឲ្យកម្ពស់ទឹកស្ទឹងព្រែកត្នោតហក់ឡើងជាគំហុកបណ្តាលឲ្យទឹកជោរជន់ លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិក្បែរៗនោះក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋមួយចំនួនបានរើសម្ភារៈ និងរបស់របរប្រើប្រាស់ទៅកាន់ទីទួលសុវត្ថិភាព។ ចំណែកអាជ្ញាធរដែនដីក៏បានត្រៀមខ្លួនដើម្បីទំនុកបម្រុងលើតម្រូវការចាំបាច់ដល់ពលរដ្ឋក្នុងតំបន់ដែរ។
See more
7/30/2024 • 10 minutes, 8 seconds អ្នកស្រីយេត រ៉ាំ បារម្ភពីការខ្វះកំប្លោកធ្វើអង្រឹងដោយសារការលុបបឹង កំប្លោកជារុក្ខជាតិម្យ៉ាងដុះក្នុងបឹងដែលផ្តល់ប្រយោជន៍ច្រើន ដូចជាការយកផ្កាធ្វើម្ហូប និងយកដើមធ្វើអង្រឹង។ អង្រឹងក្រងពីកំប្លោកហាក់កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋទូទៅ។ អ្នកស្រីយេត រ៉ាំ អ្នកលក់អង្រឹងពីដើមកំប្លោកបានឱ្យដឹងថា អ្នកស្រីលក់អង្រឹងប្រភេទនេះបានរាប់រយអង្រឹងក្នុងមួយឆ្នាំៗ។ តែអ្នកស្រីបានបារម្ភពីកង្វះដើមកំប្លោកដោយសារការលុបបឹង។
See more
7/29/2024 • 4 minutes, 58 seconds យុវតីមួយរូបសម្រេចផ្អាកការសិក្សាមួយរយៈ ដើម្បីសម្រេចក្តីស្រមៃបើកអាជីវកម្មចាក់អំបោះ ការចាក់អំបោះធ្វើជាវត្ថុអនុស្សាវរីយ៍ គឺជាចំណង់ចំណូលចិត្តតាំងពីតូចរបស់យុវតីថេង ដាលីន។ ដាលីនបានសម្រេចចិត្តផ្អាកការសិក្សាមួយរយៈ ដើម្បីស្វែងរកភាពជាខ្លួនឯង តាមរយៈការបើកអាជីវកម្មចាក់អំបោះខ្នាតតូចមួយ ដែលច្នៃចេញជាវត្ថុអនុស្សាវ រីយ៍តាំងលម្អ និងសំលៀកបំពាក់តាមការចង់បានរបស់អតិថិជន។ សម្រាប់យុវតីវ័យក្មេងរូបនេះ ការកំណត់គោលដៅគឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់យុវជនសម្រេចក្តីស្រមៃរបស់ពួកគេ។
See more
7/28/2024 • 5 minutes, 19 seconds កសិករដាំឈូក៖ ចំណូលពីការដាំឈូកមិនសូវសល់ ដោយសារការចំណាយថ្លៃដើមផលិតខ្ពស់ នៅសងា្កត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ម្ចាស់ចម្ការឈូកជាច្រើនបានត្អូញត្អែរអំពីតម្លៃខ្ពស់របស់ថ្នាំ ជី សាំង និងអត្រាការប្រាក់ថ្លៃ ដែលធ្វើឱ្យពួកគេរកបានប្រាក់ចំណេញតិចតួចនៅ ក្នុងរបរដាំឈូក។ ពលរដ្ឋទាំងនោះបានសំណូមពរឱ្យរដ្ឋាភិបាលអន្តរាគមលើតម្លៃចំណាយថ្លៃដើមនៅក្នុងការផលិត ដើម្បីឱ្យពួកគេអាចសល់លុយកាក់បានខ្លះ បន្ទាប់ពីការបង្កបង្កើនផលដំណាំឈូកយកគ្រាប់ទុំ ក្នុងរយៈពេលមួយឆ្នាំៗ។
See more
7/27/2024 • 7 minutes, 1 second សិល្បៈខ្មែរអមតៈ ធ្វើបទបង្ហាញពីឧបករណ៍ភ្លេងបុរាណកម្រៗ នៅថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា អង្គការសិល្បៈខ្មែរអមតៈ តាម រយៈកម្មវិធី “តន្ត្រីពីភូមិមួយទៅភូមិមួយ” បានធ្វើបទបង្ហាញអំពីឧបករណ៍តន្ត្រីភ្លេងបុរាណដ៏កម្រមួយចំនួនទៅដល់ប្រជាសហគមន៍ក្នុងទីក្រុងភ្នំពេញ។ គោលបំណងគឺការលើកស្ទួយ និងថែរក្សាទម្រង់សិល្បៈបុរាណ ដែលស្ទើរបាត់បង់ និងដើម្បីផ្សព្វផ្សាយបន្តនិរន្តរភាពទៅដល់យុវជនជំនាន់ក្រោយ។
See more
7/26/2024 • 8 minutes, 9 seconds លោកម៉ាច ម៉ុយ ថា ស្គរធំមានទីផ្សារល្អ តែពិបាករកឈើខ្នាតធំដើម្បីផលិត ស្គរជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទដែលគេអាចលេងបានច្រើនទម្រង់ និងមានវត្តមានស្ទើរនៅគ្រប់កម្មវិធី មិនថាភ្លេងបុរាណ ឬសម័យ។ តែការផលិតស្គរហាក់មិនងាយស្រួល ពិសេសប្រភេទស្គរធំដែលត្រូវប្រើឈើខ្នាតធំ។ លោកម៉ាច ម៉ុយ អ្នកផលិតស្គរម្នាក់នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺបានឱ្យដឹងថា សព្វថ្ងៃ ស្គរមានទីផ្សារល្អ តែលោកបារម្ភពីកង្វះឈើដើម្បីផលិត ពិសេសឈើមានទំហំធំ៕
See more
7/25/2024 • 6 minutes, 48 seconds កំពង់ចាម៖អាណាព្យាបាលសិស្សនៅស្ទឹងឆ្វេងបារម្ភពីសុវត្ថិភាពកូនពេលឆ្លងស្ទឹងទៅសាលា សិស្សសាលាបឋមសិក្សាស្ទឹងឆ្វេងជាច្រើននាក់ត្រូវបង្ខំធ្វើដំណើរតាមទូកឆ្លងស្ទឹងទៅសាលារៀននៅរៀងរាល់រដូវទឹកឡើងម្តងៗ។ ករណីនេះបានធ្វើឲ្យអាណាព្យាបាលសិស្សបារម្ភពីសុវត្ថិភាពកូនដោយសារទូកចម្លងតូច និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ក្តីបារម្ភនេះកើតឡើង បន្ទាប់ពីមានឧបទ្ទវហេតុលិចទូកចម្លងសិស្សជាបន្តបន្ទាប់នាពេលកន្លងមក ពិសេសនៅក្នុងខេត្តកំពង់ធំ និងខេត្តកណ្តាល។
See more
7/24/2024 • 8 minutes, 51 seconds លោកវ៉ាត់ ចំរើន៖ការចូលរួមប្រកួតកីឡាអូឡាំពិកជាជោគជ័យ និងមោទនភាពរបស់កម្ពុជា ប្រទេសកម្ពុជានឹងចូលរួមនៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសបារាំងពីថ្ងៃទី២៦ កក្កដាដល់ថ្ងៃទី១១ សីហាខាងមុខ។ ក្រុមកីឡាករខ្មែរដែលដឹកនាំដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ទី២១ កក្កដា។ លោកវ៉ាត់ ចំរើនបានលើកឡើងនៅមុនចាកចេញថា ការចូលរួមនៅក្នុងកីឡាអូឡាំពិកឆ្នាំ២០២៤ នេះជាជោគជ័យ និងមោទនភាពមួយរបស់កម្ពុជា។ ជោគជ័យ និងមោទនភាពព្រោះជាព្រឹត្តការណ៍កីឡាធំជាងគេបង្អស់នៅលើពិភពលោក។
See more
7/23/2024 • 7 minutes, 54 seconds មហាជនចង់ឱ្យបង្កើនកម្មវិធីវប្បធម៌នៅផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជន ក្នុងរយ:ពេលចុងក្រោយនេះ គេឃើញមានការរៀបចំកម្មវិធីវប្បធម៌ ដូចជាការសម្ដែងល្ខោនបាសាក់ កាផាត់ពណ៌មុខខ្មុក និងកម្មវិធីប្រជុំសិល្បៈនានានៅតាមផ្សារទំនើប តួយ៉ាងដូចជានៅផ្សារទំនើបអ៊ីអនមានជ័យ។ មហាជនបានសាទរ និងចង់ឱ្យមានការរៀបចំកម្មវិធីបែបនេះឱ្យបានញឹកញាប់នៅតាមផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ។
See more
7/22/2024 • 7 minutes, 29 seconds អត្តពលិក ឈុន ប៊ុនថន ប្តេជ្ញាចិត្តខ្ពស់ក្នុងការរត់ប្រណាំង ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស អត្តពលិក ឈុន ប៊ុនថន នឹងត្រូវចូលរួមប្រកួត ក្នុងវិញ្ញាសាររត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ តំណាងឲ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្តើមពីថ្ងៃទី២៦ខែកក្កដានេះ។ ការប្រកួតកាន់តែជិតមកដល់ អត្តពលិក ឈុន ប៊ុនថន បានអះអាងពីការខិតខំហ្វឹកហាត់ ព្រោះជាមោទនភាពរបស់ខ្លួនដែលបានតំណាងកម្ពុជានៅលើព្រឹត្តិការណ៍កីឡាអន្តរជាតិអូឡាំពិក។ បើទោះជាដឹងថា សមត្ថភាពនៅមានកម្រិត បើធៀបជាមួយអត្តពលិកប្រទេសដទៃទៀត តែកីឡាករ ឈុន ប៊ុនថន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតលើវិញ្ញាសាររត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ។
See more
7/21/2024 • 6 minutes, 36 seconds អ្នកស្រី ឡឹប ម៉ារី៖ ការកែច្នៃត្រីទៅជាអាហារក្រៀម ជួយលើកកម្ពស់វិស័យជលផលកម្ពុជា ត្រីស្ទើរគ្រប់ប្រភេទត្រូវបានក្រុមហ៊ុនយូនីកាយកមកកែច្នៃវេចខ្ចប់ជាម្ហូបអាហារក្រៀមៗ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការអ្នកបរិភោគក្នុងស្រុក។ ការកែច្នៃបែបនេះ ដោយសារតែ អ្នកស្រី ឡឹប ម៉ារី ម្ចាស់ក្រុមហ៊ុនយូនីកាមើលឃើញថា ពលរដ្ឋខ្មែរមួយចំនួនពុំសូវនិយមបរិភោគត្រី ហើយធ្វើឲ្យកុមារកម្ពុជាមួយចំនួនខ្វះសារជាតិចិញ្ចឹមដែលមានក្នុងសាច់ត្រី។ ការកែច្នៃត្រីទៅជាអាហារក្រៀមដែលមានគុណភាព គឺជាបេសសកម្មរបស់ស្ត្រីខ្មែរអ៊ីស្លាមរូប ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបរិភោគ ក៏ដូចជាការជួយលើកកម្ពស់វិស័យជលផលរបស់កម្ពុជាផងដែរ។
See more
7/20/2024 • 11 minutes, 25 seconds ឧកញ៉ាហៃ លីអ៊ាង៖ ប្រហុកម្សៅខ្មែរត្រៀមនាំទៅទីផ្សារអឺរ៉ុប និងរំពឹងប្រជែងជាមួយប្រហុកប្រទេសជិតខាង ដើម្បីឆ្លើយតបទៅនឹងភាពសម្បូរបែប និងតម្រូវការទីផ្សារបច្ចុប្បន្នក្រុមហ៊ុន Confirel របស់លោកឧកញ៉ាហៃ លីអ៊ាងបានផលិតប្រហុកខ្មែរជាប្រភេទម្សៅ និងត្រៀមនាំទៅកាន់ទីផ្សារអឺរ៉ុប។ តាមរយៈការផលិតប្រហុកជាប្រភេទម្សៅ លោកឧកញ៉ាហៃ លីអ៊ាងរំពឹងអាចប្រកួតប្រជែងជាមួយប្រហុកប្រទេសជិតខាង។ ទន្ទឹមគ្នានេះ លោកឧកញ៉ាក៏ចង់ឲ្យពិភពលោកស្គាល់ប្រហុកខ្មែរដែលជាមុខម្ហូបអត្តសញ្ញាណរបស់ខ្មែរផងដែរ។
See more
7/19/2024 • 10 minutes, 46 seconds ខេត្តកោះកុង៖ ម្ចាស់សហគ្រាសគ្រំចំពុះទា ប្តេជ្ញាជួយសហគមន៍ ទោះជួបបញ្ហាទីផ្សារ ពលរដ្ឋខ្មែរមិនច្រើនទេដែលស្គាល់ប្រភេទគ្រំចំពុះទា ខណះទីផ្សារគ្រុំប្រភេទនេះកំពុងចាប់យកទីផ្សារក្នុងស្រុក និងក្រៅស្រុកបណ្តើរៗ។ លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃគ្រំចំពុះទាបានឱ្យដឹងថា ទីផ្សារគ្រំចំពុះទាមានភាពល្អប្រសើរជាងមុន ទាំងតម្លៃ និងការបញ្ជាទិញពីឈ្មួញក្នុងស្រុក។ តែសម្រាប់ឈ្មួញក្រៅស្រុកវិញហាក់នៅបន្តជួបបញ្ហាតម្លៃដដែល។ តែទោះយ៉ាងណា លោក វង្ស តារា ប្តេជ្ញាជួយសហគមន៍ឱ្យមានជីវភាពសមរម្យតាមរយៈការជួយទិញគ្រំចំពុះទាពីប្រជាសហគមន៍ជាមួយតម្លៃមួយអាចទទួលយកបាន។
See more
7/19/2024 • 12 minutes, 29 seconds លោក ណេន ភារិទ្ធ សិល្បករស្រលាញ់ជំនាញល្ខោននិយាយ ទោះបីជាធ្លាប់បាក់ទឹកចិត្តនៅក្នុងការសំដែងនិងការតម្តើងទស្សនីយភាពល្ខោននិយាយមួយលើកជាពីរលើក លោក ណេន ភារិទ្ធ សម្រេចចិត្តដាក់ចិត្ត ក្នុងការចាប់យកជំនាញពិតប្រាកដមួយដែលខ្លួនស្រលាញ់ ដើម្បីលើកស្ទួយទម្រង់ល្ខោននិយាយកុំអោយបាត់បង់។
See more
7/16/2024 • 10 minutes, 7 seconds លោក ខៀវ លីនដា៖ ដើមបន្សៃពុំទាន់មានអ្នកផលិតច្រើន និងមានទីផ្សារល្អ ដើមបន្សៃគឺជាប្រភេទរុក្ខជាតិអប់ដែលត្រូវបានគេយកទៅផ្គុំជាមួយឫសឈើ ឬបំណែកនៃរុក្ខជាតិផ្សេងទៀត ដើម្បីបង្កើតបានជារូបសិល្បៈលម្អផ្ទះ និងកន្លែងធ្វើការជាដើម។ វត្ថុអនុស្សាវរីយ៍ច្នៃចេញពីរុក្ខជាតិអប់នេះមានការគាំទ្រច្រើនឡើងជាលំដាប់ រហូតដល់ការច្នៃជារូបរាងថ្មីៗជាច្រើន។ អ្នកកែច្នៃ លោក ខៀវ លីនដា ប្រាប់ថា និន្នាការគាំទ្រវត្ថុអនុស្សាវរីយ៍ធ្វើពីដើមបន្សៃពីព្រោះរុក្ខជាតិប្រភេទនេះងាយស្រួលទុកដាក់ និងរក្សាទុកបានយូរ។ ត្បិតវត្ថុអនុស្សាវរីយ៍នេះមានតម្លៃខ្ពស់ លោក ខៀវ លីនដា នៅតែមានក្តីរំពឹងខ្ពស់ថានឹងអាចនាំចេញទៅ លក់ក្នុងទីផ្សារក្រៅប្រទេសនៅថ្ងៃខាងមុខ។
See more
7/15/2024 • 6 minutes, 54 seconds ពលរដ្ឋទំនប់៩៤៖ ពួកខ្ញុំស៊ូស្លាប់ ក៏មិនចាកចេញពីលំនៅឋានដែលធ្លាប់រស់នៅ «សុំអភិវឌ្ឍន៍នៅនឹងកន្លែង» នេះជាសំណើរបស់សហគមន៍ទំនប់៩៤ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល និងកំពុងប្រឈមពីការបណ្តេញចេញ។ តំណាងពលរដ្ឋមួយចំនួនបានបញ្ជាក់ជំហរមិនចាកចេញពីទីតាំងដែលពួកគេកំពុងរស់នៅឡើយ ទោះបីត្រូវតតាំងជាមួយកម្លាំងសមត្ថកិច្ច ឬបន្តរងការគំរាមកំហែងពីក្រុមហ៊ុនព្រលានយន្តហោះក៏ដោយ។ ដោយគ្មានជម្រើស ពលរដ្ឋសហគមន៍ទំនប់៩៤អះអាងថា ពួកគេសុខចិត្តស្លាប់នៅភូមិឋាន ជាជាងចាកចេញពីកន្លែងធ្លាប់រស់នៅតកូនតចៅ។
See more
7/13/2024 • 11 minutes, 40 seconds សហគ្រិនស្ត្រីខ្មែរកែច្នៃផលិតផលខ្វះទីផ្សារក្នុងស្រុកជាផលិតផលសម្អាតដងខ្លួន នៅកម្ពុជាមានមិនច្រើនឡើយការវិនិយោគទៅលើផលិតផលសម្អាតដងខ្លួន ដោយយកបន្លែផ្លែឈើក្នុងស្រុកជាវត្ថុធា តុដើម ខណៈប្រទេសកសិកម្មមួយនេះនៅតែត្រូវការនាំចូលបន្លែផ្លែឈើពីខាងក្រៅ។ ប្រឈមនឹងបញ្ហានេះ LSV ជាក្រុមហ៊ុនឯកជនមួយកំពុងអភិវឌ្ឍផលិតផលដែលថ្មីច្នៃចេញពីស្ពៃក្រញាញ់ និងបន្លែផ្លែឈើជាច្រើនមុខផ្សេងទៀត។ ស្ថាបនិកក្រុមហ៊ុន LSV លោកស្រី នុត សម្ផស្ស ប្រាប់ថាការជ្រើសយកបន្លែផ្លែឈើក្នុងស្រុកធ្វើជាវត្ថុធាតុដើមដូច្នេះពីព្រោះលោកស្រីចង់ជម្រុញកសិផលខ្មែរដែលខ្វះទីផ្សារ និងម៉្យាងទៀត បន្លែផ្លែឈើខ្មែរមានសារធាតុល្អៗជាច្រើនសម្រាប់ស្បែក។ ការវិនិយោគលើផលិតផលធ្វើពីកសិផលក្នុងស្រុកនេះមិនត្រឹមតែជួយដល់កសិករប៉ុណ្ណោះទេ តែវាបានអនុញ្ញាតឱ្យនិស្សិតខ្មែរជាច្រើននាក់ហ្វឹកហាត់ការងារផងដែរ។
See more
7/12/2024 • 11 minutes, 9 seconds ពលរដ្ឋសាទរ និងទទួលយកកូនឈើពីក្រសួងបរិស្ថានទៅដាំតាមរយៈពិព័រណ៌«ពន្លកបៃតង» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៌ និងច ែកកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្រោមមូលបទ «ពន្លកបៃតង»ការតាំងពិពរណ៌របស់ក្រសួងបរិស្ថានគឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការដាំដើមឈើបានច្រើនដើម្បីបង្កើតគម្របបៃតងនៅកម្ពុជា។ កូនឈើដែលក្រសួងបរិស្ថានចែកជូនសាធារណជនរួមមាន៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។ ជាមួយគ្នានេះពលរដ្ឋដែលបានចូលរួម និងទទួលបានកូនឈើពីក្រសួងទៅដាំរៀងៗខ្លួន បានបង្ហាញនូវការគាំទ្រចំពោះព្រឹត្តិការណ៍នេះ និងយល់ឃើញថាកូនឈើទាំងនេះ នឹងអាចបង្កើនបរិមាណឈើប្រណីតក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
See more
7/11/2024 • 8 minutes, 18 seconds លោក យ៉ុង ហេង៖ ភាពអយុត្តិធម៌បានជំរុញឲ្យខ្ញុំតាំងចិត្តចង់រៀនថ្នាក់បណ្ឌិតនៅ Harvard លោក យ៉ុង ហេង ជាក្មេងកំព្រាដែលឪពុក និងម្តាយបានស្លាប់ចោលតាំងពីរូបគេមានអាយុ៣ឆ្នាំ។ លោកធ្លាប់ឆ្លងកាត់ការងារលំបាកៗជាច្រើនតាំងពីមិនទាន់ពេញវ័យដើម្បីរកកម្រៃផ្គត់ផ្គង់ការសិក្សា។ បច្ចុប្បន្ន យ៉ុង ហេង កំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិកផ្នែកជំនាញអចលនទ្រព្យ។ តែក្តីស្រមៃរបស់យុវជនវ័យ ៣១ឆ្នាំរូបនេះ គឺចូលរៀនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Harvard។ ការតាំងចិត្តដូចនេះដោយសារតែកូនកំព្រារូបនេះនៅតែមិនអាចបំភ្លេចបានពីភាពអយុត្តិធម៌ជាច្រើនដែលរូបគេបានជួបប្រទះ ក្នុងនោះមានការប្រើហិង្សាពីជនមានអំណាចដែលស្រវឹងស្រា និងការបោកប្រាស់លុយកាក់រាប់ម៉ឺនដុល្លារនៅកម្ពុជា។
See more
7/10/2024 • 11 minutes, 41 seconds លោក អ៊ឹម បូរ៉ាថា ទោះមានការប្រកួតប្រជែង ធុងចម្រោះទឹកផលិតពីដីឥដ្ឋនៅតែមានទីផ្សារ ក្រុមហ៊ុនចម្រោះទឹកទន្សាយបានបង្កើតធុងចម្រោះទឹកមួយប្រភេទដែលផលិតចេញពីដីឥដ្ឋ ដោយសារមើលឃើញពីកង្វះទឹកស្អាតនៅក្នុងស្រុក និងដើម្បីចូលរួមថែរក្សាបរិស្ថាន។ ធុងចម្រោះទឹកធ្វើពីដីឥដ្ឋនេះមានវត្តមាននៅកម្ពុជាជាង ២០ឆ្នាំមកហើយ និងនៅតែអាចឈរជើងបានក្នុងបរិបទប្រកួតប្រជែងទីផ្សារសព្វថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម បូរ៉ា ប្រធានស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅក្រុមហ៊ុនចម្រោះទឹកទន្សាយ។ តាមលោក អ៊ឹម បូរ៉ា ធុងចម្រោះទឹកធ្វើពីដីឥដ្ឋនេះនៅតែមានការគាំទ្រ ពីព្រោះវាមានស្តង់ដារត្រឹមត្រូវ និងអាចធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់។
See more
7/9/2024 • 10 minutes, 8 seconds អ្នកចិញ្ចឹមរុយរាជ៖ដង្កូវ BFS មានអត្ថប្រយោជន៍ តែទីផ្សារដង្កូវប្រភេទនេះនៅតូចចង្អៀត រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សភាគច្រើនមិនចូលចិត្ត។ ក្រៅពីរំខានតាមរយៈការរោមលើម្ហូបអាហារ ពិសេសអាហារដែលមានក្លិនស្អុយ ឬទំលើខ្លួនមនុស្ស រុយក៏ជាភ្នាក់ងារចម្លងរោគដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា មានរុយមួយប្រភេទទៀតគឺរុយរាជដែលត្រូវបានគេចិញ្ចឹមយកដង្កូវ BFS ធ្វើជាចំណីសត្វ។ ក ្រៅពីជាចំណីសត្វ ដង្កូវ BFS ក៏បានជួយបរិស្ថានដែរ។ នេះបើតាមកញ្ញា ហ៊ុល ហ៊ុនសុភារី អ្នកចិញ្ចឹមរុយរាជ។ តែកញ្ញា ហ៊ុល ហ៊ុនសុភារីមិនភ្លេចបញ្ជាក់ថា ទីផ្សារដង្កូវ BFS នៅតូចចង្អៀត ព្រោះពលរដ្ឋមួយភាគធំនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់ដង្កូវ BFS។
See more
7/8/2024 • 8 minutes, 36 seconds ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញផ្សារភ្ជាប់មនុស្សទៅនឹងរុក្ខជាតិ នៅមជ្ឈមណ្ឌលបៃតង Connexion នាទីក្រុងកោះពេជ្រ មានរៀបចំការតាំងពិព័រណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៦-៧ ខែកក្កដា ឆ្នាំ២០២៤។ ពិព័រណ៍រុក្ខជាតិនេះ ត្រូវបានអ្នករៀបចំពន្យល់ថា ជាការផ្សារភ្ជាប់អ្នកចូលចិត្តរុក្ខជាតិ ឱ្យទៅកាន់តែជិតនឹងរុក្ខជាតិ។ ការតាំងពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី៣ នេះ មានទាំងម្ចាស់សួនរុក្ខជាតិ និងអ្នកចូលរួមទាំងជាតិ និងអន្ដរជាតិ មកជួបជុំគ្នា ដោយបង្ហាញពីបច្ចេកទេសនៃការដាំដុះរុក្ខជាតិ ទាំងនោះផងដែរ។
See more
7/6/2024 • 8 minutes, 57 seconds អង្គការហត្ថាវេជ្ជសាស្ត្រនាំគ្រូពេទ្យបារាំងជំនាញលំនឹងសរីរាង្ គមកព្យាបាលកុមារកម្ពុជា ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គពីបារាំងមកព្យាបាលកុមារកម្ពុជាក្រីក្រ និងមានពិការភាពប្រមាណពី ៣ ៥០០ ទៅ ៤ ០០០នាក់នៅតាមអង្គការក្នុងស្រុកជាច្រើន ក្នុងនោះមានអង្គការផ្ទះបាយកុមារដែលបានបើកទ្វារទទួលពិនិត្យព្យាបាលជំងឺលំនឹងសរីរាង្គឱ្យកុមារប្រមាណ ២០០នាក់ក្នុងរយៈពេល ២ថ្ងៃដោយឥតគិតថ្លៃ។ អាណាព្យាបាលដែលបានយកកូនៗមកទទួលការព្យាបាលនៅអង្គការផ្ទះបាយកុមារប្រាប់ថា ពួកគាត់សប្បាយចិត្ត ដ្បិតមិនធ្លាប់ស្គាល់ការព្យាបាលជំងឺប្រភេទនេះ៕
See more
7/5/2024 • 13 minutes, 32 seconds អ្នកភូមិស្វាយអាត់ថា ការយកដីស្រែដាំស្មៅ ព្រោះស្មៅផ្តល់ចំណូលបានច្រើនជាងស្រូវ ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។
See more
7/4/2024 • 6 minutes, 41 seconds ពលរដ្ឋរងផលប៉ះពាល់បារម្ភពីសំណងមិនសមរម្យ ខណៈថ្ងៃសម្ពោធការដ្ឋានសង់ព្រែកជីកហ្វូណនខិតជិតដល់ នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រា ប់រស់នៅ។
See more
7/3/2024 • 8 minutes, 31 seconds អូលីវ៉ា គង់៖ មុននឹងមានថ្ងៃនេះ ខ្ញុំធ្លាប់ធ ្លាក់ខ្លួនដើរដេកតាមសួន ម៉ែន សីហា ហៅ អូលីវ៉ា គង់ គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានចូលរួមបង្ហាញ នៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង កាលពីខែឧសភាឆ្នាំ២០២៤។ តែមុននឹងទទួលបានភាពល្បីល្បាញនេះ អូលីវ៉ា បានធ្លាក់ខ្លួនដើរដេកតាមសួនច្បារ ជាមួយនឹងខោអាវមួយបង្វិច បន្ទាប់ពីបរាជ័យលើជំនួញគ្រឿងសង្ហារឹម។ ទីបំផុត គឺអាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានជួយស្រោច ស្រង់វាសនាកូនអ្នកខេត្តពោធិ៍សាត់រូបនេះឲ្យប្រសើរឡើងវិញ៕
See more
7/3/2024 • 10 minutes, 38 seconds លោកវណ្ណ ស៊ីនួនប្តេជ្ញារក្សាគុណភាពកញ្ចុះឫស្សីដដែល ទោះលក់មិនបានថ្លៃដូចមុន បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុ ងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕
See more
7/2/2024 • 7 minutes, 47 seconds អ្នកចិញ្ចឹមកង្កែបថា ចិញ្ចឹមកង្កែបនៅលើគោកចំណេញជាងចិញ្ចឹមនៅក្នុងទឹក ៥០% កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច្រើនបានចាប់អារម្មណ៍លើការចិញ្ចឹមកង្កែបនៅក្នុងទឹកដោយប្រើអាង ពោលមិនចាប់អារម្មណ៍នឹងការចិញ្ចឹមនៅលើគោកទេ។ តែអ្នកចិញ្ចឹមកង្កែបមួយកន្លែងនៅស្រុក កៀនស្វាយ ខេត្តកណ្តាល លោកសេង ប៊ុនហ៊តបានឱ្យដឹងថា ការចិញ្ចឹមកង្កែបនៅលើគោកងាយស្រួលជាងការចិញ្ចឹមនៅក្នុងអាងទឹក ព្រោះវាចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណេញច្រើនគួរសម៕
See more
7/1/2024 • 7 minutes, 38 seconds អ្នកដែលបានទស្សនារួច ចង់ឲ្យពលរដ្ឋទៅឃើញរូបចម្លាក់ខ្មែរដែលត្រូវបានប្រគល់ជូនកម្ពុជាវិញ ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិបាន និងកំពុងធ្វើការតាំងពិព័រណ៍«រូបចម្លាក់ខ្មែរ»ដែលត្រូវបានប្រគល់ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ តាមសារមន្ទីរជាតិ រូបចម្លាក់នានាដែលដាក់តាំងពិរព័រណ៍ គឺយកត្រឡប់មកពីចំនួន១៥ប្រទេស។ ភ្ញៀវទេសចរដែលបានទៅទស្សនា«រូបចម្លាក់ខ្មែរ»ទាំងនោះ អំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកទេសចរដទៃទៀត ចូលទៅទស្សនាការតាំងពិព័រណ៍មួយនេះ ព្រោះជាការបង្ហាញឲ្យឃើញពីតម្លៃរបស់វត្ថុបុរាណខ្មែរ។ ពីសារមន្ទីរជាតិ សូមទស្សនាបទយកការណ៍របស់ ឡាក់ ច័ន្ទតារា ដូចតទៅ៖
See more
6/29/2024 • 6 minutes, 56 seconds យុវតីជួន ឡៃ៖ជនមានពិការភាពគ្រប់រូបត្រូវការឱកាស និងការលើកទឹកចិត្តពីសង្គម ក្រោយមិនទទួលបានជោគជ័យការងារផ្នែកច្បាប់ យុវតីជួន ឡៃដែលមានពិការភាពបានងាកទៅចាប់យកអាជីពជាអ្នកធ្វើផ្កាច្នៃចេញពីរុក្ខជាតិសម្ងួតវិញ។ យុវតីជួន ឡៃ ប្រាប់ថាខ្លួនពិតជាពេញចិត្តចំពោះការងារច្នៃប្រឌិតនេះណាស់ ព្រោះក្រៅពីអាចចិញ្ចឹមក្រពះបាន ការងារមួយក៏កំពុងនាំផ្លូវរូបគេទៅរកក្តីស្រម៉ៃបើកអាជីវកម្មមួយនៅថ្ងៃអនាគតដែរ។ សម្រាប់យុវតីជួន ឡៃ ទន្ទឹមនឹងការប្រឹងប្រែងខ្លួនឯង ជនមានពិការភាពក៏ត្រូវការឱកាស និងការលើកទឹកចិត្តពីសង្គម។
See more
6/28/2024 • 11 minutes, 56 seconds ពលរដ្ឋស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបន្តទទូចឱ្យក្រសួងរៀបចំដែនដីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោះថ្មីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណជិត ២០០នាក់បានតវ៉ាលើកទី២ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពួកគេបានបន្តស្នើឱ្យក្រសួងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង រួមទាំងផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគេ ខណៈការទាមទារលើកទី១ កាលពីខែមេសានៅមិនមានលទ្ធផល។ ពីមុខមុខក្រសួងរៀបចំដែនដី យើងស្តាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា៖
See more
6/27/2024 • 9 minutes, 32 seconds CIFF ឆ្នាំ ២០២៤ បើកសម្ពោធដោយបញ្ចាំងកុនឯកសារមរតកលោក ស៊ីន ស៊ីសាមុត មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងរយៈពេល៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោកស៊ីនស៊ីសាមុត។ សូមស្ តាប់បទយកការណ៍របស់ ជួប នរក្សា៖
See more
6/26/2024 • 10 minutes, 47 seconds លោក ឡុង គន្ធា៖មានជំនាញ ច្បាស់លាស់ និងការព្យាយាមគង់តែទទួលជោគជ័យ នៅកម្ពុជា ទោះមុខរបរដាំឈូកយកមើមនៅមានតិចតួចក៏ដោយក៏ការងារកសិកម្មមួយនេះបានជួយឲ្យកូនកសិករនៅខេត្តព្រៃវែងទទួលបានជោគជ័យនឹកស្មានមិនដល់។ មានអាយុ២៩ឆ្នាំ យុវជន ឡុង គន្ធា បានបង្កើតកសិដ្ឋានមួយឈ្មោះ «កសិដ្ឋានមើមឈូក ខេធី» លើដីស្រែទំហំ ២ហិកតាស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកមេសាង។ ពីដំបូង លោកឡុង គន្ធាបានទទួលការសើចចំអក តែសព្វថ្ងៃ របរដាំឈូកយកមើមបានអនុញ្ញាតឲ្យអតីតពលករនៅជប៉ុនរូបនេះអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ មើមឈូកមានតម្លៃ ១ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយក្នុង១ហិកតា ឈូកអាចផ្តល់មើមបានដល់ទៅជាង៤០តោនក្នុងមួយឆ្នាំ។
See more
6/26/2024 • 8 minutes, 55 seconds ចំណូលរបរលក់ដូរតាមទូកនៅតំបន់កៀនស្វាយក្រៅធ្លាក់ចុះព្រោះអ្នកលក់ច្រើនជាងអ្នកទិញ រមណីយដ្ឋានកៀនស្វាយក្រៅជាតំបន់រមណីយ ដ្ឋានមួយដែលមានលក្ខណៈធម្មជាតិ និងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ នៅទីនោះមានលក់ម្ហូបអាហារ បន្លែ និងផ្លែឈើថ្មីៗ។ ចំណែកនៅសងខាងទន្លេមានអមដោយកញ្ចុះដែលភ្ញៀវទេសចរអ្នកជួលអង្គុយកំសាន្ត និងបរិភោគអាហារ។ តែគេបានសង្កេតឃើញថា តំបន់ទេសចរណ៍មួយនេះមានភាពស្ងាត់ជ្រងំ ពិសេសនៅក្នុងថ្ងៃធ្វើការ។ អ្នកលក់ចំណីអាហារ តាមទូកនេះត្អូញត្អែរពីការលក់មិនសូវដាច់ព្រោះអ្នកលក់ច្រើនជាងអ្នកទិញ។
See more
6/25/2024 • 5 minutes, 58 seconds កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ អ្នកជនបទខ្លះត្រូវចេញ ចោលកូនដែលនៅតូចដោយទុកឲ្យមនុស្សចាស់ ឬជីដូនមើលថែបន្ត។ និន្នាការនេះបានធ្វើឲ្យមនុស្សចាស់និង កុមារតូចៗប្រឈមនឹងបញ្ហាសុខភាពជាច្រើន។ កុមារដែលជាវ័យកំពុងលូតលាស់បានប ្រឈមខ្លាំងនឹងកង្វះអាហាររូបត្ថម្ភដោយការថែទាំមិនសូវដិតដល់។
See more
6/24/2024 • 5 minutes, 44 seconds ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបានរៀបចំធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមរបស់អត្តពលិកជម្រើសជាតិកម្ពុជា និងសិស្សសាលាប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជាប្រាប់ថា ទិវាអូឡាំពិកនេះពិតជាមានន័យណាស់ពីព្រោះថា វាបានជំរុញពួកគេឱ្យកាន់តែខិតខំប្រឹងប្រែងដើម្បីក្លាយជាអត្តពលិករបស់អូឡាំពិកនាពេលអនាគត។
See more
6/23/2024 • 7 minutes, 36 seconds អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើសារធាតុគីមីរក្សាទុក តាមតម្រូវការអ្ន កទិញ ទុរេនត្រូវបានគេចាត់ទុកជាស្ដេចផ្លែឈើមួយប្រភេទដែលមានតម្លៃខ្ពស់ និងមានរដូវកាលតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រៅពីទុរេនក្នុងស្រុក អាជីវករលក់ទុរេននៅផ្សារនាគមាសលើកឡើងថា ពួកគេក៏លក់ទុរេនដែលនាំចូលពីប្រទេសថៃនិងវៀតណាមដែរ។ អាជីវករនៅផ្សារនាគមាសប្រាប់ថា ពួកគេសម្រេចយកទុរេននាំចូលមកលក់ ដើម្បីបំពេញតម្រូវការអ្នកទិញដែលចង់បានទុរេនតម្លៃធូរថ្លៃជាងទុរេនក្នុងស្រុក។ យ៉ាងណាមិញ អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើប្រាស់សារធាតុគីមីរក្សាទុកបានយូរដាច់ខាត ទោះពួកគេលក់ទុរេននាំចូលក៏ដោយ។
See more
6/22/2024 • 5 minutes, 36 seconds ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំពឹងទុក អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនត ាឯក។ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់អង្គរដែលជាតំបន់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានពឹងមួយផ្នែកលើបណ្ណក្រីក្រដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្លះបានរអ៊ូរទាំពីបញ្ហាជីវភាព និងការខកចិត្តនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រួចរាល់។
See more
6/21/2024 • 7 minutes, 34 seconds អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទទូចឲ្យផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយជាងមុន ការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែតូចចង្អៀត។ ចំពោះមគ្គុទេសក៍ទេសចរណ៍ការផ្សព្វផ្សាយមិនសូវទូលំទូលាយដូចប្រទេសជិតខាង។ ការណ៍នេះធ្វើឲ្យចំនួនភ្ញៀវមកកម្សាន្តនៅតំបន់ប្រាសាទក្នុងខេត្តសៀមរាប នៅមានកម្រិត ហើយអ្នកប្រកបរបរក្នុងតំបន់ប្រាសាទកាន់តែប្រឈមខ្ពស់ នឹងបញ្ហារកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ មគ្គុទេសក៍ ទទូចឲ្យមានការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយជាងមុន តាមរយៈការថតរូប និងធ្វើវីដេអូខ្លីៗ បង្ហោះតាមបណ្តាញសង្គម ដើម្បីបង្អួតពីតំបន់ទេសចរណ៍។
See more
6/20/2024 • 7 minutes, 16 seconds អាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តការស្ម័គ្រចិត្ត អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សាត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕
See more
6/19/2024 • 9 minutes, 51 seconds កីឡាការនី នៅ ស្រីពៅ ថាវិស័យប្រដាល់ស្ត្រីពុំសូវមានអ្នកចាប់អារម្មណ៍ និងការលើកទឹកចិត្ត កីឡាប្រដាល់ ឬ គុនខ្មែរជាប្រភេទប្រដាល់សេរី ដែលកីឡាករ អាចប្រើបានជាទូទៅ កែង និង ជង្គង់ និងស្នៀតគុន ។ គេសង្កេតឃើញថាកីឡាប្រភេទនេះមិនសូវមានស្ត្រីចូលរួមនោះទេ ដោយសារកីឡាប្រភេទនេះអាចចាត់ទុកជាប្រភេទកីឡាធ្ងន់ ទាមទារពេលហ្វឹកហាត់ជាប់ និងប្រើកម្លាំងច្រើន។ ម្យ៉ាងប្រភេទកីឡានេះប្រឈមនឹងរបួស គ្រោះថា្នក់។ មានស្រ្តីមិនច្រើនទេ ដែលដើរចូលក្នុងវិស័យនេះហើយ រួចហើយក៏បោះបង់ព្រោះតែពុំអាចទ្រាំទ្របាន។ ផ្ទុយពីស្រ្តីភាគច្រើន កីឡាការនី នៅ ស្រីពៅ បានប្រលូកចូលក្នុងវិស័យប្រដាល់ដោយភាពអង់អាច ទោះមើលឃើញថា កីឡាប្រភេទនេះពិបាក ឬត្រូវគេសើចចំអក និងពេលខ្លះត្រូវបរាជ័យនៅលើសង្វៀនក្តី។
See more
6/18/2024 • 8 minutes, 12 seconds លោក ពេជ សារ៉ាតថា ចាប៉ីដងវែងអាចនឹងបាត់បង់ បើគ្មានអ្នកគាំទ្រ ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណ ខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុំជាមួយឧបករណ៍ភ្លេងបុរាណផ្សេងទៀតនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងមហោរី ឬមួយក៏លេងទោលសម្រាប់កំដរចម្រៀងកំណាព្យ។ តែគេបានសង្កេតឃើញថាពីសម័យកាលមួយទៅសម័យកាលមួយ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះហាក់បាត់ចំណាប់អារម្មណ៍បន្តិចម្តងៗរហូតស្ទើរលែងមានវត្តមានក្នុងកម្មវិធី។ ករណីនេះបានធ្វើឲ្យលោកពេជ សារ៉ាតមានការបារម្ភជាពន់ពេក។ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែងម្នាក់ដែលកំពុងបង្រៀនសិស្សចំនួន ២០០នាក់ លោកពេជ សារ៉ាតមិនញញើតនឹងថ្លែងថា ចាប៉ីដងវែងនឹងបាត់បង់នៅថ្ងៃណាមួយ បើលែងមានអ្នកគាំទ្រ៕
See more
6/17/2024 • 12 minutes, 31 seconds សួនបន្លែក្នុងសាលារៀនបណ្តុះផ្នត់គំនិតឲ្យក្មេងៗចេះធ្វើកសិកម្មពីវ័យក្មេង សាលាបឋមសិក្សាមួយកន្លែងនាតំបន់ដាច់ស្រយាល ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានរៀបចំឲ្យមានសួនបន្លែបែបច្នៃប្រឌិត ដើម្បីក្មេងៗច េះស្វែងយល់ពីការធ្វើកសិកម្ម និងអនុវត្តមេរៀនគណិតវិទ្យាធរណីមាត្រក្នុងលំហ។ សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស ការបង្កើតឲ្យមានសួនបន្លែក្នុងសាលារៀន គឺជាការបណ្តុះផ្នត់គំនិតក្មេងៗឲ្យចេះស្វែងយល់ពីការធ្វើកសិកម្មតាំងពីវ័យកុមារ។
See more
6/16/2024 • 5 minutes, 20 seconds អ្នកអូសរទេះខ្លះប្តូររបរទៅរើសអេតចាយដោយសារតែគ្មានបណ្ណចេញចូលច្រកព្រំដែន ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំងអ្នកប្រកបមុខរបរអូសរទេះដឹកទំនិញឆ្លងដែនផង។ តែសកម្មភាពកម្មករអូសរទេះដែលជាការងាររកចំណូលជាប្រចាំថ្ងៃរបស់កម្មករឆ្លងដែន ហាក់បានប្រែប្រួលច្រើននៅពេលបច្ចុប្បន្ន។ កម្មករអូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែមិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មក រដែលធ្លាប់អូសរទេះរាប់ឆ្នាំមកហើយគ្មានជម្រើអ្វីក្រៅពីងាកទៅប្រកបរបរជាអ្នករើសអេតចាយដើម្បីរកកម្រៃចិញ្ចឹមក្រពះនោះឡើយ ។
See more
6/15/2024 • 6 minutes, 13 seconds សំរាមថង់ប្លាស្ទិកនៅតំបន់ឃុំឆ្នុកទ្រូធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន សំរាមថង់ប្លាស្ទិកដែលគេប្រើរួចត្រូវបានបោះចោលពាសវាលពាសកាល ពិសេសតំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង ជាទីដែលប្រមូលផ្តុំទៅដោយប្រជានេសាទ និងឈ្មួញទិញត្រី។ សំរាមថង់ប្លាស្ទិកនៅបឹងទន្លេសាបនេះ គឺជាបញ្ហាដ៏រ៉ាំរ៉ៃមួយដែលនៅមិនទាន់អាចដោះស្រាយនៅឡើយ។ ការចោលថង់ប្លាស្ទិក មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង និងការទទួលខុសត្រូវ របស់ពលរដ្ឋម្នាក់ៗ និងអាជ្ញាធរពាក់ព័ន្ធ។ សំរាមថង់ប្លាស្ទិកនេះត្រូវបានប្រជានេសាទចាត់ទុកថាជាបញ្ហាមួយដែលធ្វើឲ្យទឹកកាន់តែរាក់ ត្រីកាន់តែថយចុះ រួមទាំងប៉ះពាល់ដល់សុខភាពរបស់ មនុស្សទៀតផង។
See more
6/14/2024 • 7 minutes, 30 seconds អ្នកស្រីម៉ៅ កួយសង្ឃឹមកូនដែលមានជម្ងឺសរ សៃប្រសាទអាចហារមាត់ហៅគាត់ ”ម៉ែ” ទឹកចិត្តម្តាយគ្រប់រូបតែងស្រលាញ់កូនស្ទើរស្មើជីវិតខ្លួន បើទោះកូនស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ មិនខុសពីម្តាយដទៃ អ្នកស្រី ម៉ៅ កួយស្រលាញ់កូន និងបានលះបង់គ្រប់យ៉ាងដើម្បីព្យាបាល និងថែទាំកូនប្រុសដែលមានជំងឺសរសៃប្រសាទតាំងពីកំណើត។ ស្ត្រីមេម៉ាយរូបនេះដែលបានតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ឯងចង់ឃើញកូនប្រុសអាចហារមាត់ហៅខ្លួនថា ម៉ែ នៅថ្ងៃណាមួយ។
See more
អ្នកចិញ្ចឹមដង្កូវដួងថា ដង្កូវដួងផ្តល់ផលប្រយោជន៍ច្រើន តែទីផ្សារសត្វល្អិតមួយនេះនៅចង្អៀត ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិតប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។ ទន្ទឹមគ្នានេះ ដួងក៏ត្រូវបានគេយកធ្វើជាចំណីសត្វ ឬជាជីកំបុសជាដើម។ លោកសេង ប៊ុនហ៊ត កសិករចិញ្ចឹម និងបង្កាត់ពូជដួងលក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា ទោះដង្កូវដួងអាចផ្តល់ផលប្រយោជន៍បានច្រើនមែន តែការទទួលស្គាល់សត្វល្អិតមួយនេះនៅលើទីផ្សារសព្វថ្ងៃហាក់មិនទាន់ទូលំទូលាយនៅឡើយ៕
See more
6/12/2024 • 7 minutes, 5 seconds ពលរដ្ឋនៅភ្នំតាម៉ៅថា សត្វព្រៃនៅសួនសត្វភ្នំតាម៉ៅខ្វះការថែទាំ និងមានរូបរាងស្គម សួនសត្វភ្នំតាម៉ៅ គឺជាទីជម្រកថែទាំ និងព្យាបាលសត្វព្រៃដ៏ធំមួយក្នុងប្រទេសកម្ពុជា។ តែពលរដ្ឋដែលរស់នៅម្តុំទីតាំងសួនសត្វភ្នំតាម៉ៅបានប្រាប់ថា សត្វព្រៃភាគច្រើនដែលមានវត្តមាននៅក្នុងសួនសត្វមួយនេះមានរូបរាងស្គម។ បញ្ហាទាំងនេះត្រូវបានពលរដ្ឋអះអាងថា គឺមកពីខ្វះការថែទាំ និងការផ្តល់ចំណីមិនគ្រប់គ្រាន់។ ចំណែកសត្វព្រៃដែលមានរូបរាងធាត់វិញ គឺដោយសារអាជីវករលក់ម្ហូបអាហារនៅទីនោះជាអ្នកផ្តល់ចំណីឲ្យ។
See more
6/10/2024 • 7 minutes, 9 seconds ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែសង្ឃឹមថ្ងៃមួយបានរស់ជួបជុំឈាមជ័រជាខ្មែរ ៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនសិការ ពលរដ្ឋខ្មែរកម្ពុជាក្រោម។ នៅឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពផុសផុល ដើម្បីជំរុញទឹកចិត្តឲ្យខ្មែររំឭកស្មារតីចងចាំនៃការដែលបារាំង ផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមទៅឲ្យរដ្ឋអំណាចវៀតណាម នាថ្ងៃទី០៤មិថុនា១៩៤៩។ មួយជំនាន់មនុស្សស្ទើរតែកន្លងផុត តែទឹកចិត្តពលរដ្ឋខ្មែរកម្ពុជាក្រោមនៅបន្តនឹករលឹកសាច់ញាតិ និងប្រាថ្នាជួបជុំជាថ្មីក្នុងថ្ងៃណាមួយ។
See more
6/9/2024 • 6 minutes, 46 seconds និស្សិតកម្ពុជាបង្កើតAppសម្រាប់ជនមានពិការភាពគថ្លង់ អាចទាក់ទងនិងមជ្ឈដ្ឋានខាងក្រៅ និស្សិតកម្ពុជាមួយក្រុម ដែលមានគ្នា៦នាក់ បានរួមគ្នាបង្កើត APP សម្រាប់ឲ្យជនមានពិការភាព គថ្លង់អាចទំនាក់ទំនងជាមួយមនុស្សទូទៅបាន និងបង្កើតAPPបច្ចេកវិទ្យាផ្ទះឆ្លាតវៃ ឬSmart Home។ ស្នាដៃទាំងនេះ ត្រូវបានដាក់បង្ហាញក្នុងទិវាវិទ្យាសាស្ដ្រឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា Techno នៅថ្ងៃទី ៦ដល់៧ ខែមិថុនានេះ។ ចង់ដឹងថា Appរបស់និស្សិតឆ្នាំទី៣ មានអ្វីពិសេស សូមទស្សនាបទយកការណ៍របស់ឡាក់ ច័ន្ទតារា ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
See more
6/8/2024 • 7 minutes, 17 seconds នាវាបណ្ណាគារមានសៀវភៅចម្រុះរាប់ពាន់ក្បាលចូលចតលើកទី១នៅកំពង់ផែស្វយ័តភ្នំពេញ ពិព័រណ៍សៀវភៅលើនាវាបណ្ណាល័យចល័ត Doulos Hope’s របស់អាឡឺម៉ង់ដែលសំចតកំពង់ផែស្វយ័តភ្នំពេញជាលើកទី១ កំពុងបើកទ្វាររង់ចាំអ្នកចូលទស្សនាតាំងពីថ្ងៃទី៥ មិថុនា។ ការសំចតនៅទីក្រុងភ្នំពេញរបស់នាវាបណ្ណាល័យចល័តដ៏ល្បីល្បាញមួយនេះជាផ្នែកមួយនៃបេសសកម្មជំរុញការអាន និងលើកកម្ពស់អក្ខរកម្មនៅក្នុងពិភពលោក។ មានផ្ទុកសៀវភៅចម្រុះរាប់ពាន់ក្បាល នាវាបណ្ណាល័យចល័ត Doulos Hope’s កំពុងទាក់ទាញពលរដ្ឋខ្មែរដែលនិយមការអាន៕
See more
6/7/2024 • 9 minutes, 54 seconds លោកម៉ម យ៉ន៖ចិញ្ចឹមកង្កែបមានបច្ចេកទេសត្រឹមត្រូវមិនខ្វះទីផ្សារលក់ចេញ ជាមន្រ្តីចូលនិវត្តន៍រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ម៉ម យ៉នដែលបច្ចុប្បន្នជាអ្នកចិញ្ចឹមកង្កែបបានឱ្យដឹងថា ការចិញ្ចឹមកង្កែបមិនពិបាកទេ និងថា បើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវទៀតនោះ គឺមិនខ្វះទីផ្សារសម្រាប់លក់ទេ។ តាមលោក ម៉ម យ៉ន កង្កែបដែលចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក គឺមានលក្ខណៈពិសេសខុសពីគេនៅត្រង់រសជាតិ និងគុណភាព។
See more
6/6/2024 • 9 minutes, 8 seconds យុវជនមួយរូបប្តេជ្ញាជិះកង់ពីកម្ពុជាទៅអឺរ៉ុបដើម្បីរៃលុយ២៥ម៉ឺនដុល្លារជួយកុមារកម្ពុជា នៅថ្ងៃពុធ ទី០៦ មិថុនា លោកទីវ តារារិទ្ធិ ឬស្គាល់តាមបណ្តាញសង្គមថា Travel with Rith បានចាប់ផ្តើមធ្វើដំណើរដោយជិះកង់ចេញពីកម្ពុជាទៅកាន់អឺរ៉ុប។ តាមគម្រោង លោកទីវ តារារិទ្ធិនឹងត្រូវប្រើពេលជាង១ឆ្នាំដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេសអឺរ៉ុបជាង ២០ប្រទេសក្នុងគោលបំណងរៃអង្គាសលុយឲ្យបាន ២៥ម៉ឺនដុល្លារអាមេរិកដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ដើម្បីអាចសម្រេចគោលដៅមួយនេះបាន លោកទីវ តារារិទ្ធិបានប្តេជ្ញាជំនះគ្រប់ឧបសគ្គដែលនឹងអាចមានឡើងជាយថាហេតុ។
See more
6/5/2024 • 6 minutes, 51 seconds អ្នកដាំផ្កាខ្មែរថា ផ្កាខ្មែរធ្លាក់ថ្លៃ និងខ្វះទីផ្សារដោយសារលំហូរផ្កាវៀតណាមច្រើនពេក បញ្ហាកង្វះទីផ្សារសម្រាប់កសិករកំពុងបន្តចោទជាបញ្ហាសម្រាប់សឹងគ្រប់ផលិតផលខ្មែរ ក្នុងនោះក៏មានផ្កាដែលកសិករដាំផ្កាកំពុងជួបបញ្ហាកង្វះទីផ្សារ។ លោកមាស ម៉ុន កសិករដាំផ្កាម្នាក់ស្ថិតក្នុងភូមិបោះអង្កាញ់១ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានរៀបរាប់ថា កសិករដាំផ្កាភាគច្រើនកំពុងខ្វះទីផ្សារលក់ ខណៈតម្លៃដែលឈ្មួញផ្តល់ឱ្យក៏ទាបជាងមុន។ តាមលោក មាស ម៉ុន នេះមិនមែនដោយសារតែផ្កាដាំដោយកសិករខ្មែរមិនល្អទេ តែមកពីមានការនាំចូលផ្កាពីវៀតណាមច្រើនពេក។
See more
6/5/2024 • 6 minutes, 32 seconds ព្រះបរមសពសម្តេចសង្ឃ ទេព វង្ស ត្រូវថ្វាយព្រះភ្លើងជាផ្លូវការក្រោយតម្កល់ទុក៣ខែ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ក្រោយតម្កល់ទុករយៈពេល៣ខែ។ ក្បូនដង្ហែព្រះបរមសពសម្តេចសង្ឃបានធ្វើដំណើរចេញពីវត្តឧណ្ណាលោម ទៅកាន់ព្រះមេរុដែលស្ថិតនៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះរាជាគណ: ព្រះមន្ត្រីសង្ឃ តំណាងទូត និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងទឹកមុខដ៏សោកសៅ ចំពោះការបាត់បង់សម្តេចសង្ឃរាជកម្ពុជា។
See more
6/3/2024 • 3 minutes, 47 seconds យុវជនកម្ពុជាមានក្តីបារម្ភពីបញ្ហាបរិស្ថាន ដែលកាន់តែហិនហោចរេចរឹល នៅថ្ងៃអាទិត្យទី២មិថុនានេះ បណ្តាយុវជនកម្ពុជាប្រមាណជាង២០០នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាបរិស្ថាន ពិភពលោកក្រោមប្រធាន «សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។ បណ្តាយុវជនដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស បានបង្ហាញទស្សនៈស្រដៀងៗគ្នា ថាបញ្ហាបរិស្ថានជាក្តីកង្វល់រួមរបស់មនុស្សជាតិ ព្រោះបរិស្ថានកំពុងប្រឈមនឹងការបំផ្លិចបំផ្លាញ។ យុវជនជាមនុស្សជំនាន់ថ្មីប្រាថ្នាចង់បាន បរិស្ថានដែលស្រស់បំពង ហើយការងារនេះ ដាច់ខាត ជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។
See more
6/2/2024 • 5 minutes, 42 seconds ជនជាតិដើមភាគតិចចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន ៣ខែមកហើយ ដែលយុវជនជនជាតិភាគតិចចំនួន៤រូប បានលាទ្រនំក្នុងខេត្តមណ្ឌលគិរី មកទីក្រុងភ្នំពេញដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី ស្ដីពីជំនាញសារព័ត៌មាននៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជនទាំង៤នាក់ អះអាងថា ពួកគេចាប់យកជំនាញសារព័ត៌ មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន ពិសេសរឿងរ៉ាវដែលកើតមានក្នុងសហគមន៍របស់ពួកគេផ្ទាល់។ នាយិកាប្រតិបត្តិនៃCCIM លោកស្រី ឆន សុគន្ធា រំពឹងថាក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជននឹងអាចសរសេរអត្ថបទស្តីពីបញ្ហាដែលកើតមានក្នុងសហគមន៍រស់នៅរបស់ជនជាតិភាគតិច ព្រមទាំងទទួលបានការគាំទ្រពីអាជ្ញាធរនៅក្នុងតំបន់។ ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សូមស្ដាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា។
See more
6/1/2024 • 7 minutes, 23 seconds សម្រាប់ពលរដ្ឋក្រីក្រខ្លះ ទីលានចាក់សម្រាមជាឆ្នាំងបាយ និងជាប្រភពចំណូលប្រចាំថ្ងៃ មនុស្សគ្រប់គ្នារមែងខ្ពើមរអើមនឹងសំរាម។ តែសម្រាប់ពលរដ្ឋក្រីក្រមួយចំនួន ពិសេសអ្នករស់នៅក្បែរទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សំរាមបានក្លាយជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ពួកគេ។ ពលរដ្ឋទាំងនោះបានរៀបរាប់ថា សំរាមនេះហើយដែលបានធ្វើឱ្យពួកគេអាច បន្តជីវភាពរស់នៅប្រចាំថ្ងៃ ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាពខ្លាំងក្តី។
See more
5/31/2024 • 10 minutes, 24 seconds អាជីវករលក់បន្លែថា បើគ្មានបន្លែនាំចូល បន្លែក្នុងស្រុកថ្លៃ និងមិនអាចផ្គត់ផ្គង់តម្រូវការ ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដែលដឹកមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា និងនាំចូលពីបរទេស ពិសេសពីចិន វៀតណាម ឬថៃ។ តែមិនថាបន្លែក្នុងស្រុក ឬបន្លែនាំចូល អាជីវករខ្លះបានទទួលស្គាល់ថា បើគ្មានបន្លែនាំចូលពីបរទេសទេ បន្លែក្នុងស្រុកនឹងមានតម្លៃខ្ពស់ និងក៏មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការដែរ។ ទោះយ៉ាងណា ពួកគេបានគាំទ្រនឹងសារអំពាវនាវរបស់ជំទាវទី១ លោកស្រី ពេជ ចន្ទមុនីដែលចង់ឱ្យពលរដ្ឋងាកទៅគាំទ្របន្លែ និងផ្លែឈើក្នុងស្រុក។
See more
5/30/2024 • 6 minutes, 5 seconds លោកព្រហ្ម ម៉ាញត្រៀមចាប់ដៃជាមួយសិល្បករថ្មីដើម្បីស្តារចម្រៀងអាយ៉ៃឡើងវិញ ព្រឹទ្ធាចារ្យអាយ៉ៃ លោកព្រហ្ម ម៉ាញនឹងត្រៀមចូលរួមសម្តែងសិល្បៈអាយ៉ៃជាថ្មីនៅចុងខែឧសភានេះ។ លោកព្រហ្ម ម៉ាញនឹងច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយសិល្បករថ្មី លោកស្រី លឹម សូលីន ហៅថា នាងស៊ូស៊ូក្នុងសិល្បៈអាយ៉ៃ 5G។ គោលបំណងនៃការរៀបចំសម្តែងអាយ៉ៃនេះ គឺដើម្បីស្តារទម្រង់សិល្បៈមួយនេះឲ្យផុសផុលឡើងវិញ ព្រោះសព្វថ្ងៃ ទម្រង់សិល្បៈវោហាសាស្ត្រមួយនេះកំពុងប្រឈមនឹងការបាត់បង់ដោយមិនសូវមានការគាំទ្រ៕
See more
5/29/2024 • 8 minutes, 20 seconds ពុទ្ធបរិស័ទសាងកុសលផ្លូវចិត្តក្នុងពិធីបដិបត្តិសមាធិថ្វាយព្រះបរមសពសម្តេចសង្ឃទេព វង្ស ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀបចំនាថ្ងៃទី២៧ឧសភាដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា។ ក្រៅពីព្រះសង្ឃ មហាព្រឹត្តិការណ៍មួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះករ របស់ពុទ្ធបរិស័ទមកពីជិតទីឆ្ងាយ ទោះស្ថិតក្រោមមេឃភ្លៀងក្តី។ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបដិបត្តិសមាធិនេះមិនត្រឹមតែថ្វាយកុសលបុណ្យជូនព្រះបរមសពសម្តេចសង្ឃទេព វង្សប៉ុណ្ណោះទេ តែក៏បានផ្តល់ឱ្យពួកគេនូវកុសលផ្លូវចិត្តជ្រះថ្លាក្រៃលែងដែរ។
See more
5/28/2024 • 6 minutes, 52 seconds អ្នកដាំសារ៉ាយក្នុងខេត្តកំពតត្អូញត្អែរពីការបាត់ទីផ្សារ ក្រោយវៀតណាមផ្អាកទិញ ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ៊ូររឿងឈ្មួញកណ្តាលផ្អាកទិញសារ៉ាយក្រៀមពីពលរដ្ឋ ក្រោយវៀតណាមមិនសូវត្រូវការដូចមុន។ តាមពលរដ្ឋអ្នកដាំ បញ្ហាទីផ្សារនេះកើតមានជិត១ឆ្នាំទៅ ខណៈតម្លៃបានក៏បានធ្លាក់ចុះពីជាង៤ពាន់មកនៅត្រឹម២ពាន់ ឬក្រោម២ពាន់រៀលទៅទៀតក្នុងមួយគីឡូក្រាម។
See more
5/27/2024 • 10 minutes, 13 seconds អង្គបោះឆ្នោតចង់ឃើញអ្នកជាប់ឆ្នោតបម្រើរាស្ត្រដោយតម្លាភាព ថ្ងៃទី២៦មិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស។ ជាចំណែកមួយនៃការបោះឆ្នោតអសកលនេះ នៅមណ្ឌលសាលាគរុកោស្យ និងវិក្រឹតការ ខេត្តកណ្តាល មានអង្គបោះឆ្នោតចំនួន៧៦រូប បានចេញទៅបោះឆ្នោតសម្រាប់ក្រុងតាខ្មៅ។ អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សនយោបាយចំនួន៣ ដែលបានចេញទៅបោះឆ្នោត ពួកគេចង់ឃើញ អ្នកជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិបម្រើសេវាដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងមានតម្លាភាព។
See more
5/26/2024 • 8 minutes, 14 seconds អតីតនិស្សិតខ្មែររៀនពីស្រុកបារាំងប្តេជ្ញាយកចំណេះដឹងមកបម្រើជាតិ ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី២៤ឧសភា បានរៀបចំនូវការជួបជុំនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទសបារាំង ដើម្បីបង្កើនទំនាក់ទំនងទៅវិញទៅមក។ ជាពិធីជួបជុំដែលមានអតីតនិស្សិតចូលរួមជាង៥០០នាក់ បង្កើតបរិយាកាសអ៊ូអរនៅក្នុងស្ថានទូតបារា ំង។ ចំណែកឯក្រុមអតីតនិស្សិតដែលចូលរួម ក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេពិតជារីករាយដែលបានទទួលឱកាសទៅរៀនសូត្រនៅបារាំង ហើយយកចំណេះដឹងទាំងនោះមកបម្រើការងារនៅកម្ពុជា។
See more
5/25/2024 • 10 minutes, 48 seconds ស្ថាបនិកសាលាដូងចង់ឲ្យពលរដ្ឋខ្មែរដេកអានសៀវភៅជាជាងមើលតែទូរស័ព្ទ លោក អ៊ុក វណ្ណដេ ដែលសាធារណជនមួយចំនួនធំស្គាល់ជាស្ថានិកសាលាដូងនៅលើភ្នំគីរីរម្យបានធ្វើយុទ្ធនាការទេសចរណ៍បណ្ណាល័យនៅទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកែប។ នៅទីក្រុងភ្នំពេញ លោក អ៊ុក វណ្ណដេបានប្រាប់វិទ្យុបារាំងអន្តរជាតិថា យុទ្ធនាការទេសចរណ៍បណ្ណាល័យគឺចង់ជំរុញឲ្យមានការអាននៅទូទាំងប្រទេស និងចង់ឃើញពលរដ្ឋខ្មែរប្តូរពីទម្លាប់ដេកមើលតែទូរស័ព្ទទៅជាការដែកអានសៀវភៅ។
See more
5/25/2024 • 9 minutes, 27 seconds សវនាការលើកទី៩៖អ្នកគាំទ្រស្នើតុលាការផ្ដល់ យុត្តិធម៌ជូនលោក កឹម សុខា ដើម្បីផ្សះផ្សាជាតិ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះជាសវនាការលើកទី៩ របស់ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ក៏ដូចជានៅក្នុងសវនាការលើកមុនៗ អាជ្ញាធរបានដាក់រនាំងបិទផ្លូវជាច្រើនជាន់ជុំវិញសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកគាំទ្របានស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ជូនលោក កឹម សុខាដោយពួកគេយល់ឃើញថា លោក កឹម សុខាជាមនុស្សស្អាតស្អំនិងមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ លើសពីនេះ ពួកគេក៏ចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការត្រូវរ៉ូវគ្នាដើម្បីរួមគ្នាគិតប្រយោជន៍ជាតិជាធំ។
See more
5/23/2024 • 9 minutes, 1 second កញ្ញាសៅ សូត្រទំរង់ពេជ្រ៖ខ្ញុំចង់បំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតកញ្ញា សៅ សូត្រទំរង់ពេជ្រ អ្នកផលិតវីដេអូ « មាតិកាតស៊ូមតិជំរុញឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមានក្នុងសង្គម »។ តាមកញ្ញា សៅ សូត្រទំរង់ពេជ្រ វីដេអូរបស់កញ្ញាទទួលបានការគាំទ្រដោយមានអ្នកចូលមើលច្រើននៅលើបណ្ដាញសង្គម។ ការទទួលបានការគាំទ្រនេះបានជួយលើកទឹកចិត្ត និងបានធ្វើឲ្យកញ្ញាមានមហិច្ឆតាខិតខំផលិតមាតិកាតស៊ូមតិតាមបណ្ដាញសង្គមថែមទៀតក្នុងគោលដៅបំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ៕
See more
5/22/2024 • 9 minutes, 43 seconds ឧបាសិកាទ្រី ចន្ថា៖ខ្ញុំចង់ឃើញមនុស្សលោកភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពផ្លូវចិត្ត បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាមនានា។ បុណ្យវិសាខបូជាប្រារព្ធឡើងនៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៤ មានអត្ថន័យរម្លឹកព្រឹត្តិការណ៍ធំៗចំនួន ៣របស់ព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះពុទ្ធអង្គ។ ក្នុងនាមជាពុទ្ធសាសនិកម្នាក់ លោកយាយ ទ្រី ចន្ថា ឬហៅ ឧបាសិកា ទ្រី ចន្ថា ចង់ឃើញមនុស្សលោកភ្ជាប់ខ្លួនទៅព្រះពុទ្ធសាសន ាដើម្បីរកសន្តិភាពក្នុងជីវិត។
See more
5/22/2024 • 7 minutes, 21 seconds អ្នកស្រីកុង ណាវិន៖ខ្ញ ុំព្យាយាមបន្តរបរសិប្បកម្មតម្បាញសូត្រដែលស្វាមីជនជាតិអាមេរិកទុកឲ្យ សិប្បកម្មតម្បាញសូត្រជាសិប្បកម្មតែមួយគត់មានទីតាំងស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សិប្បកម្មនេះបានបង្កើតឡើងដោយជនជាតិអាមេរិកម្នាក់ដែលមានប្រពន្ធជាជនជាតិខ្មែរឈ្មោះកុង ណាវិន។ គោលបំណងនៃការបង្កើតសិប្បកម្មមួយនេះកាលណោះ គឺដើម្បីអភិរក្សសិប្បកម្មសូត្រខ្មែរ និងផ្ដល់ការងារជូនពលរដ្ឋរស់នៅក្បែរតំបន់នោះ។ អ្នកស្រីកុង ណាវិនបានបញ្ជាក់ថា តាំងពីស្វាមីបានស្លាប់ អ្នកស្រីបានបន្តធ្វើសិប្បកម្មមួយនេះ និងប្តេជ្ញាបន្តធ្វើដោយមិនបោះបង់ចោល ប្រសិនបើនៅមានអ្នកជួយគាំទ្រទិញ៕
See more
5/21/2024 • 11 minutes, 32 seconds ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
See more
5/20/2024 • 10 minutes, 36 seconds ព្រះសង្ឃវត្តសាមគ្គីរង្សីអំពាវនាវរកជំនួយ ដើម្បីទ្រទ្រង់ការចំណាយរបស់វត្ត វត្តសាមគ្គីរង្សី ឬវត្តខ្មែរកម្ពុជាក្រោម ជាវត្តអារាមក្នុងរាជធានីភ្នំពេញមួយ ដែលមានព្រះសង្ឃ និងអ្នកស្នាក់អាស្រ័យភាគច្រើន មកពីខ្មែរកម្ពុជាក្រោម។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបបញ្ហាប្រឈម ការចំណាយជាប្រ ចាំរបស់វត្តសាមគ្គីរង្សី ក៏ក្លាយជាបញ្ហាចោទជាខ្លាំង។ នៅចំពោះមុខការដាច់ចង្ហាច់ ព្រះសង្ឃគង់នៅវត្តនេះ អំពាវនាវរកជំនួយពីសប្បុរសជន និងដោយផ្ទាល់ពីរដ្ឋាភិបាល។
See more
5/19/2024 • 7 minutes, 6 seconds អ្នកលក់ផ្លែត្នោតព្រួយបារម្ភពីការបាត់បង់ដើមត្នោត ប្រសិនបើអស់អ្នកដាំបន្ត ដើមត្នោតត្រូវបានចាត់ទុកថាជារុក្ខជាតិ មានប្រយោជន៍ច្រើនបំផុតរាប់តាំងពីគល់រហូតដល់ស្លឹករបស់វា។ សកម្មភាពទាយយកប្រយោជន៍ពីត្នោតមកប្រើប្រាស់សព្វថ្ងៃ កំពុងលេចចេញនូវរូបភាពបំផ្លិចបំផ្លាញរុក្ខជាតិតំណាងអត្តសញ្ញាណរបស់កម្ពុជាមួយនេះ ។ ត្រង់ន័យនេះ សំដៅដល់បុគ្គលមួយចំនួន កាប់ដើមត្នោតមកប្រើប្រាស់ ដោយមិនដាំដុះដើមត្នោតឡើងវិញ។ លោក មិះ ជាអ្នកលក់ផ្លែត្នោត នៅស្រុកបាទី ខេត្តតាកែវ បង្ហាញការព្រួយបារម្ភ ពីការបាត់បង់ដើមត្នោតនៅថ្ងៃខាងមុខ ដោយលោកមើលឃើញពីការកាប់ដើមត្នោតមានស្ទើរាល់ថ្ងៃ តែបែរជាគ្មានការអភិរក្ស។ ជាអ្នកប្រកបរបរលក់ផ្លែត្នោត លោក មិះ ទទួលស្គាល់ថា របរនេះជាចំណែកមួយកាត់បន្ថយដើមត្នោត តែទន្ទឹមគ្នានេះលោកក៏ព្យាយាមដាំដើមត្នោតឡើងវិញផងដែរ។
See more
5/18/2024 • 7 minutes, 50 seconds អ្នកស្រីសំ សុឌីណា៖ខ្ញុំចង់មានមុខរបរថ្មី ទោះបានវិវត្តខ្លួនពីកម្មកររោងចក្រជាមន្រ្តីចងក្រងសហជីព នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សំ សុឌីណា អតីតកម្មការិនីរោងចក្រ។ អ្នកស្រី សំ សុឌីណាបានវិវត្តខ្លួនពីកម្មការិនីរោងច្រកម្នាក់ទៅជាមន្រ្តីចងក្រងសហព័ន្ធសហជីពកម្មករសំណង់ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ។ តែទៅថ្ងៃអនាគត អ្នកស្រី សំ សុឌីណាចង់មានមុខរបរតូចមួយដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារ៕
See more
5/17/2024 • 9 minutes, 7 seconds ភ្ញៀវទេសចរធ្លាក់ចុះនៅភ្នំតាម៉ៅដោយសារពលរដ្ឋមិនសូវមានលុយដើរលេង និងសំបុត្រចូលទស្សនាថ្លៃ? នៅលើឧទ្យានសួនសត្វភ្នំតាម៉ៅ ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអាជីវករលក់ម្ហូបអាហារមួយចំនួនត្អូញត្អែរពីការបាត់បង់ចំណូលប្រចាំថ្ងៃ។ តាមអាជីវករទាំងអស់នោះ ភ្ញៀវទេសចរមានកាន់តែតិចទៅៗ ទោះបីនៅចុងសប្តាហ៍ ពោលខុសពីមុនផ្ទុះជំងឺកូវីដ១៩ ដែលមានភ្ញៀវទេសចរហូរហែមិនដាច់។ ការមិនសូវមានភ្ញៀវទេសចរត្រូវបានអាជីវករយល់ថា គឺអាចមកពីពលរដ្ឋពុំសូវមានលុយកាក់ដើរលេងកម្សាន្ត និងអាចមកពីសំបុត្រចូលទស្សនាថ្លៃពេក។
See more
5/16/2024 • 8 minutes, 59 seconds ស្ត្រីវ័យចំណាស់ពីររូបរំភើបក្រៃលែងដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរលើកទី១ ស្ត្រីវ័យចំណាស់ពីររូបដែលរស់នៅក្រោមដំបូលគាំពារមនុស្សចាស់របស់អង្គការមូនិធិកុមារកម្ពុជាបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។ រូបភាពស្ត្រីទាំងពីររូបក្នុងសម្លៀកបំពាក់បែបនេះបានទទួលការកោត សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងពីររូបដែលម្នាក់មានវ័យជាង១០០ឆ្នាំ និងម្នាក់ទៀតមានវ័យជាង៧០ឆ្នាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះជាលើកទី១ក្នុងឆាកជីវិតដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។
See more
5/16/2024 • 9 minutes, 53 seconds អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សា ស្រាវជ្រាវ។
See more
5/15/2024 • 13 minutes, 26 seconds លោក អ៊ុយ ភារី៖ មុខរបរឡើងត្នោតជួយឲ្ យកូនៗបានរៀនដល់មហាវិទ្យាល័យ កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕
See more
5/14/2024 • 6 minutes, 10 seconds កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី ពលរដ្ឋរស់នៅក្បែរៗជើងភ្នំក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែរក្សាមុខរបបដូនតារបស់ខ្លួន គឺសិប្បកម្ម«កុលាភាជន៍» ដែលមានដូចជា ឆ្នាំងដី ក្អម និងរូបសត្វជាច្រើន ដែលធ្វើពីដីឥដ្ឋ។ មុខរ បរនេះពីដើមឡើយគឺត្រូវប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារតែត្រូវវាយដីបំបែកឲ្យហ្មត់ល្អ មុននឹងយកទៅលាយទឹកឲ្យស្អិតរមួត។ តែបច្ចុប្បន្ន ពលរដ្ឋចេះច្នៃម៉ាស៊ីនម្យ៉ាងដូចម៉ាស៊ីនកិនស្រូវដែរ ដើម្បីកិនដីឲ្យហ្មត់ដូចកន្ទក់ លក់ឲ្យសិប្បករ ដើម្បីផលិតផ្ទាល់ដៃ ទៅជារបស់ប្រើប្រាស់។
See more
5/13/2024 • 8 minutes, 10 seconds ដំរីពីឡាវ៖ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី-ឈ្មួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍ មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។
See more
5/12/2024 • 7 minutes, 12 seconds លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅលើកោះដាច់បានលើកឡើងពីបញ្ហាបាត់បង់ទីផ្សារនិងតម្លៃធ្លាក់ចុះផងដែរ។ លោក ប៊ិន សុម៉ាលីដែលជាម្ចាស់ទីតាំងផលិតពពុះសណ្តែកបានរៀបរាប់ថា បច្ចុប្បន្នតម្លៃលក់នៅទីផ្សារបាត់បង់ស្ទើរពាក់កណ្តាលដែលជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មរបស់លោកត្រូវខាតបង់បន្តិច។ បើតាមលោក សុម៉ាលី លោកត្រូវចំណាយលើថ្លៃពលកម្ម និងវត្ថុធាតុដើមខ្ពស់ ខណៈចំណូលពីការលក់វិញបានតិច។
See more
5/10/2024 • 12 minutes, 48 seconds អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់ ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។
See more
5/9/2024 • 6 minutes, 40 seconds ពលរដ្ឋបឹងតាមោក៖ស៊ូដេកតាមចិញ្ចើមផ្លូវ ចៀសជាងយកសំណងមិនសមរម្យ ពលរដ្ឋរស់នៅបឹងតាមោកដែលមិនព្រមទទួលយកសំណងដោះដូរបានអះអាងថា អាជ្ញាធរបានបន្តគំរាមកំហែង និងបង្ខំឱ្យពួកគេទទួលយកសំណងដែលរដ្ឋផ្តល់ជូន។ បើមិនព្រមទទួលយកទេ ពួកគេនឹងអាចមានជោគ វាសនាដូចពលរដ្ឋដែលរស់នៅបឹងកក់។ ការព្រមានបែបនេះត្រូវបានពលរដ្ឋខ្លះថា ស៊ូដេកនៅតាមចិញ្ចើមផ្លូវ ចៀសជាងព្រមទទួលយកសំណងដែលមិនសមរម្យ។ ពីទីតាំងបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ យើងស្តាប់បទយកការណ៍របស់ សាំ ឧត្តម
See more
5/8/2024 • 11 minutes, 52 seconds លោក មាន ទិដ្ឋភាព៖ការកែច្នៃសំបកកង់រថយន្តចាស់ៗជួយលុបបំបាត់ជម្រកសត្វមូស សំបកកង់រថយន្តចាស់ៗដែលគេឈប់ប្រើប្រាស់ ត្រូវបានលោក មាន ទិដ្ឋភាព យកទៅកែច្នៃធ្វើជារបស់ប្រើប្រាស់ឡើងវិញ ដូចជា រូបសត្វផ្សេងៗ និងរូបយន្តហោះជាដើម។ ស្ថិតនៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល លោក មាន ទិដ្ឋភាព បានចាប់យកមុខរបរនេះ មិនត្រឹមតែរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងមិនធ្វើចំណាក់ស្រុកប៉ុណ្ណោះទេ តែអាជីពមួយនេះក៏ជាផ្នែកមួយជួយដល់បរិស្ថាន និងលុបបំបាត់ជម្រកសត្វមូស ដែលប្រភពចម្លងជំងឺគ្រុនឈាម៕
See more
5/4/2024 • 6 minutes, 13 seconds សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។
See more
5/1/2024 • 8 minutes, 9 seconds អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ សិប្បកម្មភូមិពងទាខ្មែរនេះ មានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។
See more
4/30/2024 • 7 minutes, 48 seconds ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋច ង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕
See more
4/29/2024 • 12 minutes, 34 seconds ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ប្រជាពលរដ្ឋមូលដ្ឋានយល់ដឹងច្រើនពីសិទ្ធិក្នុងការទទួលបានសេវាសាធារណៈ។ យល់ដឹងច្រើនព្រោះពួកគេចេះសួរនាំក្រុមប្រឹក្សាឃុំ-សង្កាត់ អំពីសេវាសាធារណៈដែលពួកគេត្រូវទទួលបាន ដូចជា សេវាព្យាបាលនៅមណ្ឌលសុខភាព តម្លៃរបស់សេវា និងរយៈពេលជាដើម។ ប្រជាជននៅត្រើយកោះយល់ដឹងពីសិទ្ធិរបស់ខ្លួន និងការចេះទាមទារផលប្រយោជន៍ខ្លួន ក៏ដោយសារតែមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទំលំទូលាយ តាមរយៈការចុះបង្រៀនរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការនៅក្នុងតំបន់នោះ។ ជាក់ស្តែង ពលរដ្ឋនៅត្រើយកោះ ចេះលើកសំណូមពរ ទាមទារឲ្យមានការអភិវឌ្ឍមូលដ្ឋាន នៅក្នុងវេទិកាសាធារណៈប្រចាំខែរបស់ក្រុមប្រឹក្សាសង្កាត់។
See more
4/28/2024 • 8 minutes, 26 seconds សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន សម្ភារៈហត្ថកម្មដូចជាកញ្ជើ ល្អី ឈ្នាង អង្រុត ចង្អេរ កន្រ្តក ស្មុគ និងថូជាដើមដែលធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនបន្តធ្វើ។ កញ្ញាខេន សុខលាង អ្នកទិញសម្ភារៈហត្ថកម្មទៅលក់បន្តនៅម្ដុំក្បែរគុកទួលស្លែង រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាបច្ចុប្បន្ន សម្ភារៈហត្ថកម្មមួយចំនួន ដូចយ៉ាងកញ្ជើ ល្អី កន្រ្តក ឬថូត្រូវបានភ្ញៀវខ្លះទិញទៅប្រើនៅរដូវបុណ្យទាន និងខ្លះទៀតទិញយកទៅដាក់តាំងលម្អនៅតាមហាងជាដើម។ ផ្ទុយពីសម័យមុន សម្ភារៈហត្ថកម្មមួយចំនួនខាងលើត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ចាប់ត្រី ដូចជាឈ្នាង អង្រុត ខណៈកញ្ជើ ល្អីត្រូវគេ យកទៅប្រើសម្រាប់ដាក់ស្រូវ៕
See more
4/25/2024 • 9 minutes, 14 seconds កសិកររកស៊ីច្រូតស្មៅគោនៅជាយក្រុងភ្នំពេញត្អូញត្អែរពីការខ្វះស្មៅ និងការចិញ្ចឹមគោធ្លាក់ចុះ ការច្រូតស្មៅគោជារបរមួយប្រភេទដែលពលរដ្ឋខ្មែរមួយចំនួនអាចរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្រាប់អ្នកប្រកបរបរមួយនេះនៅជាយក្រុងភ្នំពេញ ពួកគេតែងងើបពីព្រលឹមដើម្បីស្វែងរកទីតាំងដែលមានស្មៅអាចច្រូតបាន។ តែពួកគេបានរៀបរាប់ថាបច្ចុប្បន្ន ការរកស្មៅគោជួបការលំបាកដោយសារអាកាសធាតុក្តៅខ្លាំងមិនមានស្មៅដុះលូតលាស់។ ចំណែកការចិញ្ចឹមគោក៏មានការធ្លាក់ចុះដោយសារលំហូរសាច់គោពីក្រៅប្រទេស។
See more
4/24/2024 • 7 minutes, 33 seconds អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូលពពែពីប្រទេសក្រៅ ពិសេសពីថៃ ខណៈដែលម្ចាស់កសិដ្ឋានក្នុងស ្រុកមួយចំនួនប្រឈមនឹងការបាត់បង់ទីផ្សារ និងការបិទទ្វារកសិដ្ឋាន។ បច្ចុប្បន្ន ទីផ្សារពពែពុំសូវពេញនិយម ហើយតម្លៃលក់ក៏មិនសូវបានថ្លៃខ្ពស់ដោយ ១គីឡូលក់បានត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកតាំង ហាំងលីបានស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលពពែប្រទេសក្រៅ និងជួយជំរុញទីផ្សារក្នុងស្រុក។
See more
4/22/2024 • 12 minutes, 21 seconds របរលក់ទឹកអំពៅចល័តកាក់កបក្នុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ ដោយសារលក់ដាច់ខ្លំាងខុសពីរដូវធម្មតា។ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។ មិនរុញរាដោយសារតែ វាជាឱកាសរបស់ពួកគេ ក្នុងការរកប្រាក់ចំណូល នៅពេលដែលមានតម្រូវការទឹកអំពៅច្រើន៕
See more
4/21/2024 • 7 minutes, 25 seconds លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈ ើដោយមិនដឹងខ្លួន ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង្កើតការងារធ្វើជូនពលរដ្ឋក្រីក្រ។ តាម លោក ជុំ វិចិត្រ ការប្រើប្រាស់ធ្យូងអនាម័យច្នៃចេញពីត្រឡោកដូងនេះ មិនប៉ះពាល់បរិស្ថាន និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដូចការប្រើប្រាស់ធ្យូងធម្មជាតិដែលកាប់ព្រៃឈើយកមកធ្វើនោះឡើយ។ នាយកប្រតិបត្តិក្រុមហ៊ុន KGC បានអះ អាងថា ការប្រើប្រាស់ធ្យូងអនាម័យនេះ ក៏បានជួយការពារការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួន៕
See more
4/20/2024 • 10 minutes, 4 seconds លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។
See more
4/19/2024 • 6 minutes, 30 seconds លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។
See more
4/18/2024 • 9 minutes, 33 seconds អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដា ច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។
See more
លោកលាង ហ៊ី៖ចង្រ្កានដីឥដ្ឋនៅតែពិសេស ខណៈដែលចង្រ្កានអគ្គិសនី ឬហ្គាសមិនអាចជំនួសបាន នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកលាង ហ៊ីចាប់របរធ្វើចង្រ្កានដីឥដ្ឋ ដើម្បីចិញ្ចឹមគ្រ ួសារ។ ម្ចាស់សិប្បកម្មរូបនេះអះអាងថា របរធ្វើចង្រ្កានលក់នេះ អាចផ្តល់ប្រាក់ចំណូលចិញ្ចឹមគ្រួសាររស់ស្រួល បើទោះបីជាបច្ចុប្បន្ន លោកលក់ពុំសូវដាច់ដូចមុនក៏ដោយ។ តាមម្ចាស់សិប្បកម្មរូបនេះ ចង្រ្កានដីឥដ្ឋនៅតែពេញនិយម ដោយមកពីលក្ខណៈពិសេសរបស់វា ដែលចង្រ្កានអគ្គិសនី ឬចង្រ្កានហ្កាស មិនអាចជំនួសបាន។ យ៉ាងណាក៏ដោយ របរធ្វើចង្រ្កានដីឥដ្ឋរបស់លោកលាង ហ៊ីនឹងអាចរលត់បាននៅថ្ងៃខាងមុខ ព្រោះថា កូនៗរបស់លោកលាង ហ៊ីមិនចង់បន្តការងារដ៏ហត់នឿយរបស់ឪពុក។
See more
4/16/2024 • 6 minutes, 3 seconds ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចបានទាក់ភ្នែកអ្នកទស្សនានៅក្នុងពិធីបុណ្យភូមិ បុណ្យភូមិឆ្នាំនេះ បានយកក្រុមសិល្បៈពូនងប៊ូស្រានៅខេត្តមណ្ឌលគិរីមកសម្ដែងឲ្យសាធារណជនបានស្គាល់ ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌របស់ជនជាតិដើមភាគតិចមួយនេះ។ នៅក្រោយការសម្ដែងចប់ គេឃើញថា ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីមួយនេះ បានទាក់ភ្នែកអ្នកទស្សនា និងការទះដៃអបអរសាទរពីទស្សនិកជន។
See more
4/12/2024 • 8 minutes, 26 seconds ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ប្រជាពលរដ្ឋចាប់ផ្តើមចាកចោលក្រុង ទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ នៅរំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ ថ្ងៃបុណ្យកាន់តែចូលកៀក ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងភ្នំពេញ ចាប់ផ្តើមធ្វើដំណើរតាមមធ្យាបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ នាអំឡុងពិធីចូលឆ្នាំខ្មែរ។ បើតាមប្រជាពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស តម្លៃរថយន្តឈ្នួលក្នុងឆ្នាំនេះ អាចឲ្យពួកគេទទួលយកបាន ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។
See more
4/11/2024 • 5 minutes, 5 seconds អាកាសធាតុក្តៅ៖ ការប្រឈមរបស់អ្នកធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ កម្មករសំណង់ កសិករ និងអ្នកធ្វើការនៅខាងក្រៅអគារ ត្រូវរងកម្តៅព្រះអាទិត្យជាប្រចាំ។ នៅខណៈដែលអ ាកាសធាតុឡើងក្តៅ ស្ងួតហួតហែងខ្លាំង ពួកគេជាអ្នកប្រឈមខ្ពស់ទៅនឹងការរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ភាពហត់នឿយ ថយចុះអស់កម្លាំង បញ្ហាសុខភាព របកស្បែក ទាំងនេះជាបញ្ហាសុខភាពដែលពួកគេជួបប្រទះ ដោយសារធ្វើការក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។
See more
4/10/2024 • 6 minutes, 25 seconds របាំត្រុដិ របាំប្រជាប្រិយដ៏ពេញនិយមដើម្បីផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី របាំត្រុដិ ជារបាំប្រពៃណីមួយក្នុងចំណោមរបាំផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរនិយមជួលមកសម្តែង អំឡុងមុននិងក្នុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរ របាំត្រុដិ ត្រូវបានគេបន្តជឿថា ជារបាំដែលជួយបណ្តេញគ្រោះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ រួចនាំមកនូវលាភសំណាង សិរីសួស្តីឆ្នាំដល់សាច់ញាតិ និងក្រុមគ្រួសារ។ ពាក្យ «ត្រុដិ» ជាពាក្យភាសាសំស្រឹ្កតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ ចូលទៅឆ្នាំថ្មី។ ប៉ុន្ត ែ តាមទម្លាប់របស់អ្នកស្រុកខ្លះ គេលេងរបាំត្រុដិនៅពេលប្រារព្ធពិធីសុំទឹកភ្លៀង នៅគ្រាស្រុកទេសមានការរាំងស្ងួតជាច្រើនថ្ងៃខែ។
See more
4/9/2024 • 7 minutes, 54 seconds អ្នកស្រី ធូរ ស៊ីន៖ ជ្រូកដីនៅតែពេញនិយមសម្រាប់ការសន្សំលុយរបស់ពលរដ្ឋខ្មែរ សម័យអ៊ីនធ័រនែត សម័យដែលមនុស្សម្នាសន្សំលុយទុកក្នុងធនាគារ។ ដូច្នេះ វាមានប្រយោជន៍អ្វីដែលត្រូវទុកសន្សំលុយក្នុងកូនជ្រូកដីទៀតនោះ។ នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ សិប្បកម្មធ្វើជ្រូកដីសន្សំលុយរបស់អ្នកស្រី ធូរ ស៊ីននៅតែដំណើរការរយៈពេល៧ឆ្នាំមកហើយ ដោយគ្មានចុះថមថយនៅក្នុងសម័យចាយលុយតាមកាតធនាគារ។ សិប្បកម្មរបស់អ្នកស្រី ធូរ ស៊ីន អាចផលិតជ្រូកដីយ៉ាងហោច៣០០ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លក់ចេញទៅតាមបណ្តារាជធានីខេត្ត។ បើតាមអ្នកស្រី ធូរ ស៊ីន អតិថិជនខ្លះប្រើជ្រូកដី១ក្នុងមួយខែ ដែលគេបោកដើម្បីយកលុយសន្សំទុក ទៅបង់សងធនាគារ។
See more
4/8/2024 • 6 minutes, 17 seconds បុណ្យភូមិឆ្នាំនេះផ្ដោតលើការវាយក្អមប្រជាប្រិយក្នុងចំណោមល្បែងកម្សាន្តផ្សេងៗ ពិធីបុណ្យភូមិឆ្នាំនេះមានការរៀបចំធ្វើរយៈពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមអ្នករៀបចំកម្មវិធីបុណ្យភូមិ ពួកគេបានលើកឡើងថា បុណ្យភូមិឆ្នាំនេះ ផ្ដោតសំខាន់លើការវាយក្អម ដែលមានឈ្មោះថា ការវាយក្អមប្រជាប្រិយ ក្នុងចំណោមល្បែងកម្សាន្តផ្សេងៗទៀត។ សម្រាប់អ្នកចូលទស្សនាបុណ្យភូមិឆ្នាំនេះ ពួកគេបានទទូចឲ្យមានការរៀបចំបុណ្យភូមិទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរមួយនេះឲ្យបានទូលំទូលាយ៕
See more
4/7/2024 • 8 minutes, 22 seconds អ្នកទិញផ្ទះនៅបុរីពិភពថ្មីផ្ទុះការតវ៉ាដុតកង់ឡានក្រោយម្ចាស់បុរីរឹបអូសផ្ទះរបស់ពួកគេ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកទិញផ្ទះនៅបុរីពិភពថ្មី បានផ្ទុះការតវ៉ាជាថ្មី ដុតកង់ឡាននៅមុខការិយាល័យបុរីពិភពថ្មីកួរស្រូវ២។ ការតវ៉ាជាថ្មីនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ដោយសារភាគីម្ចាស់បុរីបានធ្វើរបងបិទទ្វារផ្ទះចាក់សោមិនឲ្យពួកគេចូលទៅរស់នៅ ក្រោយពីពួកគេអស់លទ្ធភាពបង់រំលស់។ គួរបញ្ជាក់ថា ការតវ៉ាដុតកង់ឡាននេះ ក៏មានឃើញកើតមានអំពើហិង្សាគប់ដុំថ្មដាក់គ្នារវាងអ្នកតវ៉ាជាមួយសន្តិសុខយាមនៅបុរីពិភពថ្មីមួយប្រាវផងដែរ៕
See more
4/6/2024 • 8 minutes, 37 seconds ពលរដ្ឋរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ គម្រោងផ្លូវទឹកព្រែកជីកហ្វូណនដែលឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ។ បើតាមរដ្ឋាភិបាលកម្ពុជា ពលរដ្ឋចំនួន១.៦លាននាក់នឹងត្រូវរងផលប៉ះពាល់ពីគម្រោងមួយនេះ។ តាមរយៈមីក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វ ាយខេត្តកណ្តាលបានអះអាងថា ពួកគេនៅពុំទាន់ទទួលបានដំណឹងស្តីពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះក្តី៕
See more
4/5/2024 • 9 minutes, 37 seconds ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក ្សរបរមួយនេះកុំឪ្យបាត់បង់៕
See more
4/4/2024 • 10 minutes, 49 seconds លោកថា សីហា៖ខ្ញុំចង់ឲ្យក្មេងៗស្គាល់ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរ ក្រៅពីរបរជាអ្នកអូសរទេះ លោកថា សីហា បានឆ្លៀតលក់ផ្លែអង្គញ់ជារៀងរាល់ឆ្នាំនៅ ពេល ជិតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្នុងនាមជាអ្នកលក់អង្គញ់ជាង១០ឆ្នាំមកនេះ លោកថា សីហាចង់ឃើញក្មេងៗជំនាន់ក្រោយស្គាល់ ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរមួយនេះសម្រាប់លេងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
See more
4/3/2024 • 6 minutes, 46 seconds សង្រ្កានវត្តភ្នំឆ្នាំនេះនឹងមានសារដាស់តឿនពីបញ្ហាគ្រឿងញៀន និងការឆ្លងជំងឺអេដស៍ អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមរៀបចំសង្រ្កានវត្តភ្នំដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការរៀបចំតុបតែងនេះមានការធ្វើប៉ាណូខ្លោងទ្វា និងការរៀបចំដាក់គូមអមដោយភ្លើងពណ៌ផ្សេងៗជាដើម។ តាមមន្រ្តីនៃមន្ទីរវប្បធម៌រាជធានីភ្នំពេញ ក្រៅពីលេងល្បែងប្រជាប្រិយ និងប្រគុំតន្រ្តី សង្រ្កានវត្តភ្នំឆ្នាំនេះក៏មានអមដោយសារដាស់តឿនប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងការឆ្លងជំងឺអេដស៍ផងដែរ៕
See more
4/2/2024 • 8 minutes, 35 seconds អ្នកផលិតកាំបិត ២នាក់ព្យាយាមរក្សាមុខរបរពីដូនតា និងប្រឹងសាងកេរ្តិ៍ឈ្មោះឱ្យល្បីជាងមុន លោក មីត រ៉ាហ្គេលនិងលោក អ៊ីត ប៉ាត់ទ្រីបានបន្តគ្រប់គ្រងរបរស្នងត្រកូលជាអ្នកផលិតកាំបិត និងរបស់របរធ្វើពីដែក។ ផ្តើមចេញពីពាក្យថា ក្តីស្រឡាញ់ និងខ្លាចបាត់បង់ អ្នកបន្តវេន២រូបនេះបេ្តជ្ញានឹងរក្សាការពារមុខរបរមួយនេះឱ្យគង់វង្ស ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាព និងសុវត្ថិភាពមួយចំនួនក្តី។ ជាអ្នកស្រុកកោះធំ ខេត្តកណ្តាល និងមានរបងផ្ទះជាប់គ្នា សិប្បករទាំង ២នាក់មិនដែលខ្វល់នឹងការប្រកួតប្រជែងគ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេផ្តោតតែលើការផលិត និងយកគុណភាពជាចម្បង។
See more
4/1/2024 • 10 minutes, 41 seconds សារមន្ទីរជាតិជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដើម្បីស្វែងយល់វប្បធម៌ខ្មែរ ភ្ញៀវទេសចរបរទេសមកពីតំបន់អឺរ៉ុប បន្តចូលទស្សនានៅក្នុងសារមន្ទីរជាតិ ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរ។ ក្រុមអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ សុទ្ធតែលើកឡើងស្រដៀងគ្នាថា ភ្ញៀវទេសចរបរទេស ជាពិសេសមកពីតំបន់អឺរ៉ុប នៅពេលចូលទស្សនានៅសារមន្ទីរជាតិ ពួកគាត់មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនៅពេលបានស្ដាប់ បានឃើញវប្បធម៌ប្រពៃណី និងប្រវត្តិសាស្រ្តរបស់ខ្មែរនៅទីនោះ។
See more
3/31/2024 • 7 minutes, 15 seconds ២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស ៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។
See more
3/30/2024 • 6 minutes, 32 seconds អ្នកស្រី ស សយ៖ ចំណូលពីការស៊ីឈ្នួលបេះម្ទេស ពុំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីរភាពគ្រួសារ ដំណាំម្ទេស គឺជារបរពេញនិយមមួយរបស់ពលរដ្ឋនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តែសម្រាប់ពលរដ្ឋដែលគ្មានដីដាំដុះ ពួកគេពឹងផ្អែកទាំងស្រុងលើការងារស៊ីឈ្នួលបេះផ្លែម្ទេស។ អ្នកស្រី ស សយដែលជាអ្នកស៊ីឈ្នួលបេះផ្លែម្ទេសម្នាក់បានប្រាប់ថា ចំណូលពីរបរនេះអាចជួយចិញ្ចឹមកូនតូចៗរបស់អ្នកស្រីទាំង ៤នាក់ យ៉ាងលំបាក ដ្បិតថាការប្រមូលផលម្ទេស គឺមានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។
See more
3/29/2024 • 4 minutes, 51 seconds ឆៃប៉ូវអ្នកស្រុកស្អាងបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាព របរធ្វើឆៃប៉ូវលក់បានក ្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេលនេះ ឆៃប៉ូវរបស់អ្នកស្រុកស្អាងនៅតែបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាពពីសំណាក់អ្នកទិញ។ អ្នកស្រី ឡាយ គីមឈន អ្នកធ្វើ និងជាអ្នកធ្វើឆៃប៉ូវបានឱ្យដឹងថា ឆៃប៉ូវរបស់អ្នកស្រុកស្អាងតែងផ្តោតលើរសជាតិ គុណភាព និងអនាម័យជាចម្បង។ បច្ចុប្បន្ន ឆៃប៉ូវរបស់អ្នកស្រីទទួលបានការកម្មង់ពីម៉ូយតាមបណ្តាខេត្តជាច្រើន ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានកម្មង់អ្នកស្រីដែរ។
See more
3/28/2024 • 8 minutes, 34 seconds តើត្រូវធ្វើដូចម្តេចដើម្បីជំរុញឱ្យមានការប្រើប្រាស់ហូលពិតានខ្មែរដែលកំពុងធ្លាក់ចុះ? សារមន្ទីរជាតិកម្ពុជារៀបចំពិព័រណ៍ហូលពិតានខ្មែរធ្វើពីសូត្រពីថ្ងៃទី២១ ខែមីនាដល់ថ្ថៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ កម្មវត្ថុនៃពិព័រណ៍ គឺដើម្បីបង្ហាញឲ្យសាធារណជនបានស្គាល់ហូលពិតានខ្មែរ។ អ្នកស្រី គង់ គន្ធារី អនុប្រធានការិយាល័ យអភិរក្សទទួលបន្ទុកផ្នែករោងជាងជួសជុលវាយនភណ្ឌនៅសារមន្ទីរជាតិបានបញ្ជាក់ថា ហូលពិតានខ្មែរមួយនេះកំពុងប្រឈមនឹងការបាត់បង់ ដោយសារការប្រើប្រាស់នៅតាមវត្តអារាមមានការថយចុះ៕
See more
3/26/2024 • 10 minutes, 5 seconds កញ្ញាឃឹន ម៉េងលាំចង់ឃើញកសិករខ្មែរប្រើពូជរុក្ខជាតិដែលបណ្តុះចេញពីមន្ទីរពិសោធន៍ ក្រុមអ្នកស្រាវជ្រាវមួយមកពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារកំពុងបន្តការងារបណ្តុះពូជ និងរុក្ខជាតិនៅក្នុងមន្ទីរពិសោធន៍តាមស្តង់ដារបច្ចេកវិទ្យា។ ការបណ្តុះពូជ និងរុក្ខជាតិបែបនេះបានរួមចំណែកច្រើនទាំងបរិមាណ តម្លៃ គុណភាព និងសុខភាពនៃរុក្ខជាតិ ពិសេសកាត់បន្ថយការនាំចូលពូជរុក្ខជាតិពីក្រៅដែលមានតម្លៃថ្លៃ។ កញ្ញាឃឹន ម៉េង លាំ ប្រធានមន្ទីរពិសោធន៍ជាលិកាវប្បកម្មយល់ថា ការបណ្តុះរុក្ខជាតិក្នុងមន្ទីរពិសោធន៍ជារបត់ថ្មីមួយដើម្បីជួយជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ នៅក្នុងន័យនេ ះ កញ្ញាបានស្នើឱ្យកសិករខ្មែរងាយទៅប្រើពូជរុក្ខជាតិដែលបណ្តុះចេញពីមន្ទីរពិសោធន៍៕
See more
3/25/2024 • 11 minutes, 12 seconds កសិករចិញ្ចឹមទាយកស៊ុតទទូចឲ្យរដ្ឋទប់ស្កាត់ការនាំចូលស៊ុតពីក្រៅប្រទេស តម្លៃស៊ុតទានៅលើទីផ្សារកម្ពុជាមានការធ្លាក់ចុះ នៅក្រោយពេលដែលមានការបើកឲ្យនាំចូលស៊ុតពីក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់កសិករ និងឈ្មួញបោះដុំស៊ុតទានៅតាមផ្សារធំៗក្នុងក្រុងភ្នំពេញ និងបណ្តាខេត្ត។ កសិករចិញ្ចឹមទាយកស៊ុត បានទទូចឲ្យរដ្ឋាភិបាលមានវិធានការជាចាំបាច់ចំពោះការនាំចូលស៊ុតពីក្រៅប្រទេស ជាពិសេសពីប្រទេសវៀតណាម ដ្បិតបញ្ហានេះបានរុញច្រានឲ្យតម្លៃស៊ុតទារបស់កសិករខ្មែរបន្តធ្លាក់ចុះ។
See more
3/24/2024 • 11 minutes, 47 seconds ទីបំផុតកម្មកររោងចក្រ Y&W យល់ព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារ កម្មកររោងចក្រ Y&W Garment បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងយល់ព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដំណោះស្រាយនោះរួមមានការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមគ្នានេះ កម្មករខ្លះបានសុំទោសដែលពួកគេបានធ្វើកូដកម្មបិទផ្លូវកន្លងមកនាំឲ្យរំខានដល់អ្នកធ្វើដំណើរ៕
See more
3/23/2024 • 6 minutes, 46 seconds លោកងួន សុខខឿន៖ជនមានពិការភាពមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា ប្រមាណ៣០ឆ្នាំមកហើយ ដែលលោក ងួន សុខខឿន បានចាកចេញពីស្រុកកំណើត ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ។ ធ្លាប់ជាអ្នកខាត់ស្បែកជើង និងជាជាងជួសជុលវិទ្យុទូរទស្សន៍ ជនមានពិការភាពម្នាក់នេះ កំពុងប្រកបរបរជាអ្នកធ្វើសាប៊ូលាងចាន និងឆ្លៀតលក់កាសែត។ ចំពោះលោក ងួន សុខខឿន, ពិការភាពមិនមែនជាឧបសគ្គរារាំងជីវិតរស់នៅប្រចាំថ្ងៃទេ។ លោកថា ជនពិការគ្រប់រូបមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនាឡើយ៕
See more
3/22/2024 • 6 minutes, 37 seconds កសិករខ្មែរស្នើឲ្យរដ្ឋាភិបាលគិតគូរបន្ថែមលើបន្លែក្នុងស្រុកដោយកាត់បន្ថយការនាំចូល ប្រជាកស ិករដាំដំណាំ និងបន្លែមួយចំនួននៅលើកោះឧកញ៉ាតីបន្តសម្តែងក្តីបារម្ភពីបញ្ហាកង្វះទីផ្សារ និងតម្លៃធ្លាក់ចុះ។ តាមពួកគេ តម្លៃលក់នៅលើទីផ្សារកន្លងមកមិនត្រូវបានឈ្មួញឱ្យថ្លៃប៉ុន្មានទេ។ នេះក៏ដោយសារតែបន្លែនាំចូលពីវៀតណាមមានច្រើនលើសលប់ និងមានតម្លៃថោកជាងបន្លែរបស់កសិករក្នុងស្រុក។ ក្រៅពីបារម្ភរឿងតម្លៃធ្លាក់ចុះ ប្រជាកសិករក៏បារម្ភខ្លាំងចំពោះការថយចុះទិន្នផលក្នុងឆ្នាំនេះដែរ ពិសេសដំណាំត្រាវ និងខ្ញី។ ទោះយ៉ាងណា ប្រជាកសិករស្នើឲ្យរដ្ឋាភិបាលជួយបង្កើតទីផ្សារដល់កសិករខ្មែរឱ្យបានទូលំទូលាយជាមុនតាមរយៈការកាត់បន្ថយ ឬផ្អាកការនាំចូលបន្លែពីក្រៅ។
See more
3/21/2024 • 9 minutes, 58 seconds កម្មកររោងចក្រ Y&W បានបង្កើនការតវ៉ាដោយចេញធ្វើកូដកម្មបិទផ្លូវទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃពុធ ទី២០មីនា កម្មកររោងចក្រកាត់ដេរ Y&W ជាង ១ពាន់នាក់បានបន្តការទាមទាររកដំណោះស្រាយដោយនាំគ្នាធ្វើកូដកម្មបិទផ្លូវទ្រង់ទ្រាយធំ។ ពួកគេបានបិទផ្លូវនៅត្រង់ចំណុចស្តុបបាគូ និងខាងមុខរោងចក្រក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមកូដករបានបញ្ជាក់ថា មូលហេតុនៃការជ្រើសយកវិធានការបិទផ្លូវពេលនេះមកពីការទាមទាររបស់ពួកគេនៅមិនទាន់មានការដោះស្រាយ។
See more
3/20/2024 • 8 minutes, 1 second កម្មកររោងចក្រ Y&W ចង់បានដំណោះស្រាយនៅកន្លែងចាស់ មុននឹងសម្រេចរកការងារនៅកន្លែងថ្មី កម្មកររោងចក្រ Y&W មិនចង់ទៅធ្វើការងារកន្លែងផ្សេងដែលរៀបចំដោយក្រសួងការងារទេ។ អ្វីដែលពួកគេចង់បាននៅចំពោះមុខពេលនេះ គឺដំណោះស្រាយឱ្យចប់សព្វគ្រប់នៅរោងចក្រ Y&W។ ការសម្រេចចិត្តបែបនេះដោយពួកគេបារម្ភពីបាត់បង់អត្ថប្រយោជន៍ ៥ ចំណុច ដែលពួកគេបាន និងកំពុងបន្តទាមទារ។
See more
3/19/2024 • 9 minutes, 41 seconds ពលរដ្ឋបឹងតាមោកជាង៥០នាក់ទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំង តែត្រូវក្រសួងបដិសេធ នៅរសៀលថ្ងៃទី១៨ ខែមីនា ពលរដ្ឋរស់នៅបឹងតាមោកជាង៥០នាក់បាននាំគ្នាដើរទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជ វាំងដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ។ ពលរដ្ឋរងគ្រោះអះអាងថា ពួកគេនៅតែរងការគំរាមបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធរ។ តែមន្ត្រីក្រសួងបានបដិសេធមិនទទួលយកញត្តិនេះរបស់ពលរដ្ឋដោយពន្យល់ហេតុផលថា មិនមែនជាតួនាទីរបស់ស្ថាប័នអង្គព្រះមហាក្សត្រ៕
See more
3/18/2024 • 8 minutes, 5 seconds ហេតុអ្វីយុវជនផ្តើមមានសន្ទុះឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ? ទិវាព្រៃឈើនៅក្នុងឆ្នាំ ២០២៤ នេះបានរៀបចំឡើងក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។ នៅថ្ងៃអាទិត្យ ទី១៧ មីនានេះ ក្រុមបណ្តាញយុវជន និងអ្នកការពារព្រៃឈើបានរៀបចំការជួបជុំមួយនៅទីលានប្រជាធិបតេយ្យដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក។ ក្រុមអ្នកការពារព្រៃឈើបានកត់សម្គាល់ឃើញថា យុវជនផ្តើមមានសន្ទុះយល់ដឹង និងឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ។
See more
3/17/2024 • 7 minutes, 8 seconds យុវជនជនជាតិដើមភាគតិចមួយក្រុមសម្ដែងរឿងខ្លីនិយាយពីបញ្ហាសហគមន៍ ន ៅថ្ងៃទី១២ខែមីនា យុវជនជនជាតិដើមតិចមួយក្រុមបានសម្ដែងរឿងខ្លីនិយាយពីបញ្ហាកើតឡើងក្នុងសហគមន៍ដែលខ្លួនរស់នៅ។ បញ្ហាទាំងនោះរួមមាន:ក្មេងទំនើង សិស្សមិនចូលសាលា ការមិនយកចិត្តទុកដាក់ពីឪពុកម្ដាយលើសុវត្ថិភាពកូន យុវជនរៀនចប់តែមានអត់មានលទ្ធភាពរៀនបន្ត ការបៀតបៀនលើរូបរាងកាយជាដើម។ បើតាមក្រុមយុវជនសកម្មភាពសម្ដែងរបស់ពួកគេចង់បានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។
See more
3/16/2024 • 8 minutes, 16 seconds ហេតុអ្វីឪពុកម្តាយខ្លះចង់ឃើញកូនៗរបស់ពួកគេក្លាយជាអ្នកលេងបាល់ទាត់? នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំកម្មវិធីចែករំលែកចំណេះដឹងបច្ចេកទេសបាល់ទាត់ជូនដល់កុមារា កុមារី ដោយមានការចូលរួមធ្វើបទបង្ហាញផ្ទាល់ពីក្រុមការងារបច្ចេកទេស និងកីឡាករជម្រើសជាតិកម្ពុជា។ ឪពុកម្ដាយ និងអាណាព្យាបាលដែលនាំកូនៗមកចូលរួមបានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយឃើញកូនៗរបស់ពួកគេប ញ្ចេញនូវសមត្ថភាពជាមួយក្រុមកីឡាករជម្រើសជាតិកម្ពុជា។ ឪពុកម្ដាយខ្លះបានលើកឡើងពីការចំណាយថវិកា និងពេលវេលាដើម្បីបំពេញក្ដីស្រមៃរបស់កូនៗដែលចង់ក្លាយជាអ្នកលេងបាល់ទាត់អាជីពដូចក្រុមកីឡាករជម្រើសជាតិកម្ពុជា៕
See more
3/16/2024 • 7 minutes, 12 seconds Villers-Cotterêts៖ពីការបរបាញ់សត្វកម្សាន្តក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង ក្នុងឱកាស សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី (Francophonie) វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្តាប់ និងទស្សនា ស្វែងយល់អំពីប្រវត្តិនៃប្រាសាទមួយក្នុងប្រទេសបារាំង ដែលមានឈ្មោះថា Villers-Cotterêts។ កសាងឡើង ក្នុងរជ្ជកាលរបស់ស្តេចបារាំង François ទី១ ក្នុងសតវត្សរ៍ទី ១៦ ពោលគឺក្នុងសម័យ Renaissance ប្រាសាទ Villers-Cotterêts មានវាសនា ខុសប្លែកពីប្រាសាទដទៃ។ ដំបូងជាទីលាន សម្រាប់ការបរបាញ់សត្វកម្សាន្ត ប្រាសាទនេះបានប្រែក្លាយទៅជាព្រះបរមរាជវាំងអចិន្ត្រៃយ៍របស់ស្តេច François ទី១ មុននឹងឆ្លងកាត់ដំណាក់កាលជាច្រើនបន្តបន្ទាប់ រហូតក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង ក្នុងពេលបច្ចុបប្បន្ន។ ដូច្នេះ ដើម្បីចង់ដឹងអំពីដំណើរវិវត្តន៍ នៃប្រាសាទ Villers-Cotterêts យ៉ាងណា សូមស្តាប់ខ្លឹមសារលំអិត៕
See more
3/15/2024 • 5 minutes, 22 seconds អតិថិជនបុរីពិភពថ្មីថា ពួកគេនឹងបន្តការតវ៉ារហូតដល់ម ្ចាស់បុរីចេញមុខដោះស្រាយឱ្យបានត្រឹមត្រូវ នៅព្រឹកថ្ងៃទី១៥ មីនានេះ អតិថិជនបុរីពិភពថ្មីប្រមាណ៣០នាក់បានប្រមូលផ្តុំគ្នាតវ៉ាសារជាថ្មីនៅពីមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣។ ការចេញតវ៉ារបស់ពួកគេលើកនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របពីភាគីម្ចាស់បុរី ខណៈការដោះស្រាយរបស់ក្រសួងដែនដីនាពេលកន្លងមកគ្មានប្រសិទ្ធិភាព។ អតិថិជនមួយចំនួនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ និងលុបឈ្មោះចេញពីប្រព័ន្ធទិញអចលនទ្រព្យបានស្នើសុំឱ្យម្ចាស់បុរីផ្តល់សំណង៥០ភាគរយនៃប្រាក់ដែលពួកគេបានបង់។ ពួកគេបានសន្យាបន្តសកម្មភាពតវ៉ារហូតដល់ម្ចាស់បុរីចេញមុខដោះស្រាយឱ្យបានត្រឹមត្រូវ។
See more
3/15/2024 • 9 minutes, 56 seconds លោកយិន សូរិយា៖ខ្ញុំជោគជ័យដោយការសិក្សា តែក្ដីស្រមៃមានត្រឹមធ្វើជាគ្រូបង្រៀន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកយិន សូរិយា សាស្ត្រាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ តាមសាស្រ្តាចារ្យរូបនេះ ការសិក្សារៀនសូត្របានធ្វើឲ្យលោកទទួលជោគជ័យមកទល់សព្វថ្ងៃ។ តែលោក យិន សូរិយា បានទទួលស្គាល់ថា ក្តីស្រមៃរបស់លោកដែលទទួលបានពីជោគជ័យមួយនេះមានត្រឹមធ្វើជាគ្រូបង្រៀនប៉ុណ្ណោះ៕
See more
3/15/2024 • 10 minutes, 28 seconds និន្នាការរើសអើងក្មេងស្រីអំឡុងពេលមករដូវនៅតាមសាលារៀនត្រូវបានកាត់បន្ថយ និន្នាការរើសអើងក្មេងស្រីអំឡុងពេលមករដូវនៅតាមសាលារៀនត្រូវបានកាត់បន្ថយនៅវិទ្យាល័យតាវែងនិយាយដោយឡែក និងនិយាយជារួមសម្រាប់សាលាប្រមាណ៥០កន្លែងស្ថិតក្នុងស្រុកចំនួន៥នៃខេត្តរតនគិរី។ នាយកសាលាតាវែង ស្ថិតក្នុងភាគឥសានប្រទេសកម្ពុជា លើកឡើងថា មួយផ្នែកដែលនៃការរើសអើងបានថមថយដោយសារសាលាមានបន្ទប់សុខភាព សំរាកបណ្ដោះអាសន្ន និងមានក្រុមមិត្តអប់រំម ិត្តត្រូវបានបង្កើតឡើង ខណៈក្មេងប្រុសក៏មានការយល់ដឹងច្រើនទាក់ទងសុវត្ថិភាពក្មេងស្រីអំឡុងពេលមករដូវ។
See more
3/13/2024 • 13 minutes, 1 second ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរើសរៀនជំនាញដើម្បីបញ្ចៀសការរៀបការវ័យក្មេង ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរស់ក្នុងខេត្តរតនគិរីកំពុងរៀនជំនាញដែលជាតម្រូវការទីផ្សារដូចជាកាត់ដេរសម្លៀកបំពាក់ សម្អាងការ អ៊ុតសក់ ធ្វើក្រចក ឬឌីហ្សាញជាដើម។ ភាគីពាក់ព័ន្ធលើកឡើងថា ការជំរុញ និងគាំទ្រឲ្យក្មេងស្រីជនជាតិដើមភាគតិចរើសរៀនជំនាញដែលខ្លួនស្រឡាញ់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យក្មេង។ រតនគិរីជាខេត្តមួយក្នុងចំណោមខេត្ត៩ផ្សេងទៀតដែលមានអាត្រាក្មេងស្រីរៀបការវ័យក្មេងខ្ពស់ជាងគេ។ ពីខេត្តរតនគិរី សូមស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ
See more
3/12/2024 • 11 minutes, 38 seconds កម្ពុជាត្រូវចូលរួមបណ្ដុះបណ្ដាលបុគ្គលិកជំនាញដើម្បីអូសទាញវិនិយោគបរទេស? កាលពីចុងខែមករាក ន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្ពោធជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ មូលនិធិនេះត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ឲ្យសាកល្បងដំបូងកាលពីខែមីនាឆ្នាំ២០១៨។ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) គាំទ្រផ្នែកថវិកាដល់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញដែលខ្លួនត្រូវការ។ ក្រុមជាងជួសជុលគ្រឿងបន្លាស់របស់គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ រថយន្តបែន រ៉ូឡូកិនថ្នល់ រថយន្តអគ្គិភ័យ ជាដើមបានលើកឡើងពីសារៈប្រយោជន៍របស់មូលនិធិអភិវឌ្ឍន៍ជំនាញនេះ។ សារៈប្រយោជន៍នោះ គឺការទទួលបានចំណេះដឹងថ្មីៗពីដំណើរការជួលជុលគ្រឿងបន្លាស់រថយន្តធំៗដែលពេលមុនជាចំណេះដឹងចេះតៗគ្នា។
See more
3/10/2024 • 10 minutes, 55 seconds អាណាព្យាបាលនិងយុវជន ផ្តល់តម្លៃនៃការអានសៀវភៅច្រើនជាងមុន ស្តង់សៀវភៅជាច្រើនត្រូវបានដាក់បង្ហាញ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ក្នុងទិវាជាតិអំណាន លើកទី៩។ ទិវាជាតិអំណាន ក្នុងឆ្នាំ នេះ បានធ្វើឡើងចំនួន៣ថ្ងៃ ពីថ្ងៃទី០៩ដល់ថ្ងៃទី១១មីនា។ ភាគច្រើននៃសាធារណជនចូលរួមទិវានេះ គឺជាក្រុមយុវជន និងអាណាព្យាបាល។ ពួកគេឲ្យតម្លៃដល់ការអានសៀវភៅ ដោយសារតែបានបង្កើតនូវគំនិតច្នៃប្រឌិត និងជួយកាត់បន្ថយពេលវេលាប្រើប្រាស់ទូរស័ព្ទ។
See more
3/10/2024 • 5 minutes, 46 seconds ការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសជាជម្រើស ឬជារឿងចៃដន្យ? ដំណើរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសជាប់ជាប្រចាំបានក្លាយជារឿងចៃដន្យសម្រាប់អ្នកស្រីសុខា ដែលជាឈ្មោះហៅក្រៅ។ ជារឿងចៃដន្យដោយអ្នកស្រីលើកពីករណីឪពុកអ្នកស្រីដែលបានទៅឆែកសុខភាពធម្មតានៅប្រទេសថៃ។ តែនៅពេលដល់ពេទ្យ គេថាឱពុករបស់អ្នកស្រីប្រឈមនឹងជំងឺហើមបេះដូងដោយសារការលេបថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាម។ អ្នកស្រីថា ព្យាបាលជំងឺនៅស្រុកគេត្រូវចំណាយទាំងការស្នាក់នៅ អាហារ ឬការធ្វើដំណើរជាដើម។ តាមអ្នកស្រីរូបនេះដដែល ការចាយលុយថែទាំសុខភាពនៅស្រុកគេ គឺមកពីគ្មានជម្រើស។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ៖
See more
3/8/2024 • 8 minutes, 30 seconds អ្នកបើកបរ៖ការប្រើប្រាស់រថយន្តក្រុងមានសុវត្ថិភាព តែចំណាយខ្ពស់ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមដាក់យន្តការថ្មីសម្រាប់ការដឹកជញ្ជូនកម្មករដោយរថយន្តដឹកទំនិញ មកជារថយន្តក្រុង។ រថយន្តក្រុង ដែលមានសុវត្ថិភាពសម្រាប់កម្មករពេលធ្វើដំណើរមកបំពេញការងារតាមរោងចក្រ សហគ្រាស។ សម្រាប់កម្មករ នេះជាយន្តការល្អដែលមានការគិតគូពីសុវត្ថិភាពរបស់ពួកគេ។ ក៏ប៉ុន្តែពីជ្រុងអ្នកបើកឡានដឹកកម្មករវិញ លើកឡើងថា ការប្រើប្រាស់រថយន្តក្រុង មានភាពស្មុគស្មាញ ដោយត្រូវចំណាយខ្ពស់លើតម្លៃប្រេង ការថែទាំរថយន្ត រួមទាំងផ្ទុកកម្មករបានចំនួនតិច។
See more
3/6/2024 • 8 minutes, 24 seconds អ្នកស្រី ស្រាន់ វ៉ាន់ណេត៖ ខ្ញុំស្រឡាញ់វប្បធម៌ ទើបខំប្រឹងលក់កាហ្វេ និងផ្សព្វផ្សាយវប្បធម៌ កើតចេញពីក្តីស្រឡាញ់និងចង់ចូលរួមអភិរក្សវប្បធម៌ខ្មែរអោយនៅគង់វង្ស ស្រី្ត វ័យ៣៦ម្នាក់បានបង្កើតទីតាំងលក់កាហ្វេមួយកន្លែងក្នុងខណ្ឌឫស្សីកែវដែលរំលេចដោយឧបករណ៍ភ្លេងបុរាណខ្មែរ និងសិល្បៈខ្មែរ។ អ្នកស្រីស្រាន់ វ៉ាន់ណេតដែលជាម្ចាស់ផ្ទះកាហ្វេវប្បធម៌បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីបង្កើតទីតាំងកាហ្វេវប្បធម៌នេះដោយសារតែពាក្យថាស្រឡាញ់និងខ្លាចបាត់បង់នៅថ្ងៃខាងមុខ។ តាមអ្នកស្រី យុវជនខ្មែរមួយចំនួនហាក់មិនសូវខ្វល់ខ្វាយអំពីវប្បធម៌ខ្មែរទាល់តែសោះ។
See more
3/6/2024 • 7 minutes, 21 seconds សម្តេច យ៉ង សេងយៀត៖ សម្តេចសង្ឃរាជ ទេព វង្ស ត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់វិញ ក្រោយសង្គ្រាម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធក្នុងជម្មាយុ ៩៣ព្រះវស្សា។ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងបន្តដាក់តម្កល់ នៅវត្តឧណ្ណាលោម រហូតដល់ពិធីគោរពវិញ្ញាណក្ខន្ធ១០០ថ្ងៃ។ តាមសម្តេចព្រះមហាអរិយវ ង្សបណ្ឌិត យ៉ង សេងយៀត រយៈពេល៧ថ្ងៃមកនេះ បណ្តាស្ថាប័នរដ្ឋ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជនជាច្រើនបានចូលរួមគោរពវិញ្ញាណក្ខន្ធព្រះបរមសពយ៉ាងច្រើនកុះករ។ សម្តេចយ៉ង សេងយៀត មានសង្ឃដីកាថា កម្ពុជាមិនអាចបំភ្លេចគុណបំណាច់ព្រះបរមសពសម្តេចសង្ឃរាជ ទេព វង្ស ដែលបានជួយត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ ក្រោយភ្នក់ភ្លើងសង្គ្រាមរៃរ៉ៃ។
See more
3/4/2024 • 4 minutes, 56 seconds អ្នកចូលរួម៖ ការជិះកង់ បានទាំងសុខភាព និងថែរក្សាភពផែនដី អ្នកនិយមការជិះកង់ប្រមាណជា២០០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ បានចូលរួមព្រឹត្តិការណ៍«តស់! ជិះកង់ដើម្បីភពផែនដី» ដែលរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ជាការជួបជុំដែលពោរពេញដោយថាមពល និងស្នាមញញឹម អ្នកចូលរួមមួយចំនួនបានលើកឡើងថា ការជិះកង់ជាការចូលរួមការពារបរិស្ថានបៃតង ព្រមទាំងទទួលបានកាយសម្បាទ ារឹងមាំ។
See more
3/3/2024 • 7 minutes, 42 seconds ស្ត្រីអនាម័យម្នាក់ទិញដីមួយកន្លែងទុកលក់ធ្វ ើបុណ្យពេលខ្លួនស្លាប់ទៅ នៅកម្ពុជាមនុស្សចាស់ត្រូវទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួនឯង។ អ្នកស្រី ខាន់ ភាព អាយុជាង៦០ឆ្នាំដែលអះអាងថា បច្ចុប្បន្ននេះគាត់រស់នៅម្នាក់ឯងហើយកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្ដូរយកកម្រៃចិញ្ចឹមជីវិតនិងយកកម្រៃនេះទិញដីមួយកន្លែងទុកលក់ធ្វើបុណ្យនៅពេលខ្លួនស្លាប់ទៅ។ ជាមួយគ្នានេះអ្នកធ្វើការផ្នែកលើកកម្ពស់មនុស្សចាស់កត់សម្គាល់ថា មនុស្សចាស់នៅកម្ពុជាកំពុងប្រឈមបញ្ហាជាច្រើនទាំងសុខភាពនិងហិរញ្ញវត្ថុ ខណៈការគាំទ្រផ្នែកសង្គមនៅមានកម្រិតទាប។
See more
3/2/2024 • 6 minutes, 4 seconds លោកស៊ីម ប៊ុនស្រ៊ន់៖ខ្ញុំបោះបង់អាជីពប្រដាល់ទាំងស្ដាយ និងងាកទៅបណ្ដុះកូនឈើលក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិសូមបង្ហាញបទពិសោធន៍ជីវិតអ្នកប្រដាល់មួយរូប គឺលោក ស៊ីម ប៊ុនស្រ៊ន់។ លោក ស៊ីម ប៊ុនស្រ៊ ន់ ជាអ្នកប្រដាល់ MMA (ប្រដាល់គុនចម្រុះ) ដ៏លេចធ្លោម្នាក់នៅកម្ពុជាក្នុងអំឡុងឆ្នាំ២០១៣។ តែដោយប្រដាល់គុនចម្រុះនេះពុំមានទីផ្សារប្រកួតច្រើនដូចប្រដាល់គុនខ្មែរ លោក ស៊ីម ប៊ុនស្រ៊ន់ ក៏សម្រេចបោះបង់អាជីពប្រដាល់នេះទាំងសោកស្ដាយ និងងាកទៅចាប់យកមុខរបរបណ្ដុះកូនឈើលក់វិញ។ របរបណ្ដុះកូនឈើលក់នេះបានធ្វើឲ្យជីវភាពលោក ស៊ីម ប៊ុនស្រ៊ន់ និងគ្រួសារប្រែមុខមាត់ និងត្រូវបានគេស្គាល់កាន់តែច្រើនមកទល់សព្វថ្ងៃ៕
See more
3/1/2024 • 8 minutes, 55 seconds លោកឡា វិបុល៖កាត់សក់ជូនពលរដ្ឋក្រីក្រអត់យកលុយជាសកម្មភាពមនុស្សធម៌ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមមិត្តយើងបានសហការជាមួយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលីសេរៀបចំកម្មវិធីកាត់សក់ជូនពលរដ្ឋប្រុសស្រី និងអ្នកខ្វះខាតដោយឥតគិតថ្លៃ។ នេះជារូបភាពការងារសង្គមមួយរបស់សមាគមមិត្តយើងក្នុងការជួយដល់ពលរដ្ឋក្រីក្រ។ លោក ឡា វិបុល អនុប្រធានក្រុមប្រឹក្សាភិបាលស មាគមមិត្តយើងបានអះអាងថា សកម្មភាពមួនេះជាការរួមចំណែកដ៏តូចមួយដើម្បីជួយសង្គមជាមួយរដ្ឋាភិបាល និងថាជាសកម្មភាពដែលមានលក្ខណៈមនុស្សធម៌សុទ្ធសាធ ពោលគ្មានគោលដៅអ្វីផ្សេងឡើយ៕
See more
2/29/2024 • 6 minutes, 13 seconds លោក ផុន ភាន់៖ខ្ញុំច្នៃគ្រាប់ត្នោតនិងផ្លែដូង ឲ្យល្អទាំងមើល និងល្អទាំងស៊ី «បានតែល្អមើល តែមិនល្អស៊ី» ជាពាក្យពេបជ្រាយ ដែលលោក ផុន ភាន់ ម្ចាស់សិប្បកម្មច្នៃត្រឡោកដូង-ឫស្សី ធ្លាប់ទទួលបាន ពេលខ្លួនចាប់ផ្តើមអាជីវកម្មច្នៃត្រឡោកដូងគ្រាដំបូង។ លោក ផុន ភាន់ មានគំនិតសុទិដ្ឋិនិយម ចំពោះអាជីវកម្មខ្លួន ថាអាចយកឈ្នះពាក្យពេចន៍ទាំងនោះ។ សិប្បកម្មច្នៃត្រឡោកដូង-ឫស្សី បានច្នៃត្រឡោកដូង គ្រាប់ត្នោត និងឫស្សី ទៅជាសត្វឃ្មុំ ស្រមោច អាពីង និងឧបករណ៍តាំងលម្អមួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
See more
2/28/2024 • 7 minutes, 21 seconds អ្នកស្រី វ៉ែន ហេង៖ បើខ្ញុំមិនខំដាំបន្លែលក់ទាំងឈឺ មានតែដាច់បាយស្លាប់ មានឈ្មោះជាកសិករ ការខិតខំ ប្រឹងប្រែងមិនថាយប់ឬថ្ងៃ ក្តៅឬត្រជាក់ត្រូវតែប្រឹង បើមិនប្រឹងមានតែដាច់ពោះស្លាប់។ នេះជាការអះអាងរបស់អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក។ មានវ័យ៦០ឆ្នាំផ្លាយ អ្នកស្រី វែន ហេងនៅបន្តដាំត្រកួនលក់ដើម្បីផ្គត់ផ្គង់គ្រួសារ ទោះបីកម្លាំងកាន់តែចុះខ្សោយ។ តាមអ្នកស្រី វ៉ែន ហេង មុខរបរនេះបានជួយអ្នកស្រីរកចំណូលសមល្មមដើម្បីដោះស្រាយជីវភាពមួយកម្រិត។ តែទៅថ្ងៃមុខ អ្នកស្រីមិនហ៊ានធានាពីភាពយូរអង្វែងនៃមុខរបរមួយនេះ ព្រោះអ្នកស្រីព្រួយបារម្ភពីការលុបបឹងកាន់តែខ្លាំង។ បច្ចុប្បន្ននេះ គម្រោងដីឡូត៍ និងបុរីរីកដុះដាលជុំវិញបឹងជើងឯកកាន់តែច្រើន។
See more
2/27/2024 • 11 minutes, 1 second លោកនី សុវណ្ណ៖ជីវិតចុងក្រោយខ្ញុំក៏បន្សល់ទុកការចងចាំខ្លះពីអ្នកធ្លាប់បរិភោគអាហារដែលខ្ញុំចំអិន លោកនី សុវណ្ណបានប្តូរ ពី អាជីពជាចុងភៅប្រចាំភោជនីយដ្ឋានទៅធ្វើជាចុងភៅចុះទៅ ចំអិនម្ហូបអាហារសម្រាប់កុមារនៅតាមសាលាវិញម្ដង ពិសេស សាលា នៅ តំបន់ ដាច់ស្រយាល។ អាជីព ថ្មី មួយ នេះ ត្រូវ បាន លោកនី សុវណ្ណបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ BenLy Cooking។ តាម លោកនី សុវណ្ណ ការយកការងារថ្មីនេះព្រោះលោកធ្លាប់យល់អារម្មណ៍កាលពីក្មេងនៅពេលបានហូបអាហារពីសប្បុរសជន។ លោកជឿជាក់ថា យ៉ាងហោចណាស់ជីវិតចុងក្រោយរបស់លោកក៏បន្សល់ទុកនូវការចងចាំខ្លះពីអ្នកដែលធ្លាប់បរិភោគម្ហូបដែលលោកចំអិន។
See more
2/27/2024 • 7 minutes, 51 seconds អង្គបោះឆ្នោត៖ បោះឆ្នោតព្រឹទ្ធសភា សំខាន់ក្នុងការរើសមេដឹកនាំនៅថ្នាក់ជាតិ ជួយដោះទុក្ខពលរដ្ឋ ថ្ងៃអាទិត្យ ទី២៥កុម្ភៈនេះ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ អង្គបោះឆ្នោត ដែលរួមមាន ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១១៦២២ រូប និងតំណាងរាស្ត្រ១២៥រូប បានចេញទៅបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង៨ ដើម្បី ជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូប។ អង្គបោះឆ្នោតដែលមកពីគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញការយល់ឃើញ ពីសារៈសំខាន់នៃការបោះឆ្នោតព្រឹទ្ធសភា ដែលពួកគេចង់ឲ្យមានអ្នកតំណាងថ្នាក់ជាតិ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ។
See more
2/25/2024 • 7 minutes, 36 seconds ពិព័រណ៌រូបថតអំពីស្លាកស្នាមក្រោមរូបភាពអភិវឌ្ឍកំពុងរង់ចាំមហាជនចូលទៅទស្សនា បរិយាកាសស្ងប់ស្ងាត់អមដោយបរិស្ថានធម្មជាតិបែបកែច្នៃ រូបភាព៦០ផ្ទាំងបង្ហាញពីស្លាកស្នាមនៅក្រោមរូបភាពនៃការអភិវឌ្ឍនៅទីក្រុងភ្នំពេញកំពុងរង់ចាំមហាជនចូលទៅទស្សនាចាប់ពីថ្ងៃទី២៣ខែកុម្ភៈដល់ថ្ងៃទី០៤ខែមិនា នៅភោនីយដ្ឋានសួនចំប៉ីស ក្នុងខណ្ឌច្បារអំពៅ។ ពិព័រណ៍នេះ ក៏បង្ហាញពីបច្ចុប្បន្នភាពបឹងនៅក្នុងទីក្រុង ផលប៉ះពាល់បរិស្ថានជាដើម។
See more
2/25/2024 • 9 minutes, 14 seconds វិចិត្រករហ៊ុន សុភ័ក្ត្រ៖គំនូរសិល្បៈវប្បធម៌ខ្មែរលើទឹកដីអូស្ត្រាលីកំពុងទាក់ទាញការចាប់អារម្មណ៍ពីបរទេស គ ំនូរលើជញ្ជាំងដែលរំលេចសិល្បៈវប្បធម៌ខ្មែរនៅអាគាររដ្ឋមួយក្នុងតំបន់ Cabramatta នៃរដ្ឋ New South Wale ប្រទេសអូស្ត្រាលីបានបញ្ចប់ជាស្ថាបពរនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤នេះ។ គំនូរសិល្បៈខ្មែរដ៏អស្ចារ្យនេះជាស្នាដៃរបស់វិចិត្រខ្មែរលោក ហ៊ុន សុភ័ក្រ្ត។ វិចិត្រករខ្មែររូបនេះប្រាប់ថាក្នុងរយៈពេលគូរ ១ខែកន្លះមកនេះ មានជនបរទេសខ្លះបានបង្ហាញចំណាប់អារម្មណ៍លើស្នាដៃគំនូរ និងខ្លះទៀតចាប់ផ្តើមសិក្សាពីវប្បធម៌ខ្មែរ។ តាមលោកហ៊ុន សុភ័ក្រ្ត លុយកាក់សម្រាប់ចំណាយលើគំនូរនេះទទួលបានពីការរៃអង្កាស់ក្នុងសមាគមន៍ខ្មែរនៅអូស្ត្រាលី និងការគាំទ្រពីរដ្ឋប្រចាំតំបន់៕
See more
2/23/2024 • 10 minutes, 6 seconds លោកព្រឿង ប្រណីត៖ខ្ញុំចាប់ចិត្តការនិពន្ធព្រោះឪពុកខ្ញុំចូលចិត្តឲ្យខ្ញុំសូត្រកំណាព្យកាលនៅតូច នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកព្រឿង ប្រណីតប្រធានសមាគមអ ្នកនិពន្ធខ្មែរ។ មុនក្លាយជាអ្នកនិពន្ធម្នាក់ និងទទួលបានជ័យលាភីផ្សេងៗ លោកព្រឿង ប្រណីតក៏ធ្លាប់ប្រឡងធ្លាក់ក្នុងការតែងនិពន្ធដែរ។ តាមប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ដើមចមដែលនាំឲ្យលោកចូលចិត្តការតែងនិពន្ធ ព្រោះកាលនៅតូចឪពុកលោកចូលចិត្តឲ្យលោកអាន និងសូត្រកំណាព្យ៕
See more
2/23/2024 • 10 minutes, 39 seconds Left Three Days ទទួលបានការកោតសរសើរលើឆាកអន្តរជាតិ Left Three Days ឬការចាកចេញ៣ថ្ងៃជាស្នាដៃរូបថតរបស់សិល្បករលោក ម៉ក់ រ៉េមីស្សា។ ក្រោយពីបានតាំងពិព័រណ៌លើឆាក អន្តរជាតិអស់រយៈពេលជាង២ឆ្នាំ Left Three Days បានមកដល់ទឹកដីកំណើតវិញ។ តាមលោករ៉េមីស្សា ការតាំងពិព័រណ៌លើឆាកអន្តរជាតិទទួលបានជោគជ័យ ព្រោះលោកទទួលបានការកោតសរសើរពីសំណាក់សិល្បករអន្តរជាតិចំពោះទេពកោសល្យសិល្បករកម្ពុជា។
See more
2/21/2024 • 7 minutes, 5 seconds អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល តាមរយៈម្រាមដៃមានសភាពក្រេះក្រិន អ្នកស្រីយ ៉ុន នីកំពុងកាត់ច្រឹបចងជាបាច់តូចៗនូវជីមួយប្រភេទដើម្បីយកទៅឲ្យម៉ូយនៅផ្សារដើមគ។ មានអាយុជាង ៦០ឆ្នាំ អ្នកស្រីយ៉ុន នីបានអះអាងពីការប្រកបរបរជាកសិករដាំបន្លែមិនតិចជាង ៤០ឆ្នាំឡើយ។ អ្នកស្រី យ៉ុន នីថា គាត់ផ្ដើមធ្វើកសិកម្មតាំងពីអាយុ១៩ឆ្នាំដោយទទួលបានបទពិសោធន៍ច្រើនគួរសម និងថា របរមួយនេះបានជួយចិញ្ចឹមជីវិតគាត់ និងក្រុមគ្រួសារ។ តែអ្នកស្រី យ៉ុន នី ចង់ឃើញភាគីពាក់ព័ន្ធកាត់បន្ថយការនាំបន្លែចូលដើម្បីរក្សាលំនឹងបន្លែក្នុងស្រុក។ តាមអ្នកស្រី បន្លែក្នុងស្រុកត្រូវបានឈ្មួញកណ្តាលទម្លាក់តម្លៃ។ ពីកោះឧកញ៉ាតីជាយរាជធានីភ្នំពេញ….យើងស្ដាប់បទយកការណ៍របស់ អេង គឹមហុង
See more
2/21/2024 • 9 minutes, 4 seconds អ្នកស្រីឡាយ រស្មី៖ ខ្ញុំយល់កាន់តែច្បាស់អំពីសុភាសិត «ស៊ូលិចទូក កុំឲ្យតែភ្លើងឆេះផ្ទះ» អ្នកស្រី ឡាយ រស្មី បានបាត់បង់អ្វីៗគ្រប់យ៉ាង បន្ទាប់ពីភ្លើងបានលេបត្របាក់ផ្ទះ និងទីតាំងលក់ដូ រសរុប ៤ខ្នងកាលពីថ្ងៃទី៤ ខែកុម្ភៈ។ អ្នកស្រីអះអាងថា នៅពេលជួបគ្រោះអកុសលមួយនេះ អ្នកស្រីយល់កាន់តែច្បាស់អំពីសុភាសិតខ្មែរមួយដែលតែងរំឮកថា «ស៊ូលិចទូក កុំឲ្យតែភ្លើងឆេះផ្ទះ»។ ចំពោះអារម្មណ៍ផ្ទាល់ខ្លួនត្រូវបានស្ត្រីរូបនេះបង្ហាញពីភាពស្រពាប់ស្រពោន ហត់កាយ នឿយណាយក្នុងចិត្ត។ ប្ដីអ្នកស្រីបានឲ្យដឹងថា បន្ទាប់ពីជួបហេតុការណ៍ភ្លើងឆេះផ្ទះនេះមក ប្រពន្ធរបស់លោកយំរៀងរាល់យប់។ ទោះជាយ៉ាងណា អ្នកស្រីឡាយ រស្មី និងប្ដីបានចាប់ដៃគ្នាផ្ដើមជីវិតជាថ្មីតាមរយៈការសាងសង់ទីជម្រកថ្មី។
See more
យុវជនសំរាមផ្តើមយុទ្ធនាការប្រមូលដបប្លាស្ទិកដើម្បីប្តូរយកសៀវភៅ លោក សាន ដារ៉ាវីដ ដែលគេស្គាល់ថា ជាយុវជនសំរាម បានបើកសាលាបង្រៀនក្មេងៗដោយមិនគិតថ្លៃ បានចាប់ផ្តើមយុទ្ធនាការមួយថ្មី ដោយប្រមូលដបប្លាស្ទិកតាមទីសាធារណៈ ប្តូរជាសៀវភៅសម្រាប់ការអាន។ យុទ្ធនាការនេះ ធ្វើឡើងដើម ្បីបណ្តុះគំនិតសាធារណជន ចេះញែកសំរាមត្រឹមត្រូវ និងបណ្តុះគំនិតការអានសៀវភៅ។
See more
2/18/2024 • 5 minutes, 14 seconds ពូជគោបរទេសបង្ហាញខ្លួននៅក្នុងពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ ពូជគោបរទេសជិត១០ក្បាលរបស់កសិដ្ឋានចិញ្ចឹមគោI7 កំពុងបង្ហាញខ្លួននៅក្នុងពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ នៃបរិវេណសាលាភូមិន្ទកសិកម្មចំការដូងចាប់ពីថ្ងៃទី១៦-១៨ខែកុម្ភៈ។ លោក អឿន សុផល អ្នកប្រឹក្សាយោបល់បច្ចេកទេសចិញ្ចឹមគោI7បានឲ្យដឹងថា ការយកគោរស់មកដាក់បង្ហាញនៅគ្រានេះ ដើម្បីចែករំលែកបទពិសោធន៍ចិញ្ចឹមគោ ដល់ពលរដ្ឋនិងនិស្សិតផ្នែកកសិកម្ម។ លោកបន្ថែមថា រវាងពូជគោខ្មែរ និងពូជគោបរទេសការថែទាំដូចគ្នា តែផលដែលទទួលបានខុសគ្នា។ ខុសនៅត្រង់ថា ពូជគោបរទេសបើចិញ្ចឹមទទួលបានផលចំណេញច្រើននិងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមគោI7មានបេសកម្មអភិវឌ្ឍពូជគោកម្ពុជាដើម្បីរកទីផ្សារសកល។
See more
2/18/2024 • 7 minutes, 17 seconds លោក ជិន សុភា៖ ដេរស្បែកជើងជារបរតូចតាច តែអាចចិញ្ចឹមគ្រួស ារលោកបានជាង២០ឆ្នាំ តាមការកត់សម្គាល់ របរដេរ និងដុះខាត់ស្បែកជើងនៅតាមចិញ្ចើមផ្លូវហាក់ត្រូវបានមនុស្សភាគច្រើនមើលរំលង។ មើលរំលងដោយគេគិតថា វាជារបរតូចតាច និងរកចំណូលបានតិច។ តែលោក ជិន សុភា ជាងដេរ និងខាត់ស្បែកជើងម្នាក់នៅចិញ្ចើមផ្លូវក្នុងក្រុងភ្នំពេញបានរៀបរាប់ថា ទោះរបរនេះតូចតាច និងមិនត្រូវបានគេឱ្យតម្លៃក្តី តែវាបានចិញ្ចឹមគ្រួសាររបស់លោកជាង២០ឆ្នាំមកហើយ។ សម្រាប់លោក ជិន សុភា គ្មានការងារសុច្ចរិតណាដែលធ្វើឱ្យមនុស្សថោកទាបទេ។
See more
2/17/2024 • 8 minutes, 25 seconds លោកមាន វិបុលរតនៈ៖ខ្ញុំមានមហិច្ឆតាចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជា នៅថ្ងៃទី១៦ កុម្ភៈនេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក មាន វិបុលរតនៈ ជាមន្រ្តីគម្រោងជាន់ខ្ពស់អង្គការជនពិការកម្ពុជា។ មានពិការភាពតាំងពីកំណើត លោក មាន វិបុលរតនៈ មានមហិច្ឆតាចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជាទៅថ្ងៃអនាគត។ តាមមន្រ្តីគម្រោងជាន់ខ្ពស់អង្គការជនពិការកម្ពុជារូបនេះ ការចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជា គឺក្នុងគោលបំណងចង់ជួយដល់ជនពិការនៅកម្ពុជាឲ្យមានស្ថានភាពល្អប្រសើរបន្ថែមទៀត៕
See more
2/16/2024 • 9 minutes, 43 seconds ល្បែងស៊ីសង៖ពលរដ្ឋសាទរ និងគាំទ្រ១០០%បទបញ្ជានាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋជាអ្នកប្រកបរបរលក់ដូរ រត់ម៉ូតូឌុប រត់កងបី ឬធ្វើសន្តិសុខបានសាទរ និង គាំទ្រ ១០០% លើចំណាត់ការរបស់រដ្ឋាភិបាលថ្មីចំពោះល្បែងស៊ីសងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការសាទរគាំទ្រ ប្រជាពលរដ្ឋទាំងនេះក៏បានស្នើឱ្យនាយករដ្ឋមន្រ្តីបិទល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសផងដែរ។ សំណើ និងការសាទររបស់ពួកគេធ្វើឡើង ក្រោយពីលោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងនៅទូទាំងប្រទេស៕
See more
2/15/2024 • 7 minutes, 24 seconds ហេតុអ្វីយុវវ័យផ្តើមផ្លាស់ប្តូរឥរិយាបថចំពោះទិវាក្តីស្រលាញ់ថ្ងៃ ១៤ កុម ្ភៈ? ថ្ងៃទី១៤កុម្ភៈនេះជាទិវានៃក្តីស្រលាញ់ដែលជាការបង្ហាញចេញទឹកចិត្តបេះដូង ចំពោះមនុស្សដែលគេស្រលាញ់រៀងៗខ្លួន ក្នុងនោះរាប់ទាំងប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារ។ ថ្ងៃនេះក្នុងទីក្រុងភ្នំពេញ គេឃើញមានលក់បាច់ផ្កាកុលាប និងតុក្កតាហូរហែនៅតាមដងផ្លូវសាធារណៈ។ ក្រុមអាជីវករលក់ផ្កាកុលាបបានមើលឃើញពីឥរិយាបទថ្មីរបស់យុវជនខ្មែរក្នុងថ្ងៃទិវាក្តីស្រលាញ់ ១៤កុម្ភៈ។ ឥរិយាបថថ្មីនោះ គឺការប្តូរពីការឲ្យបាច់ផ្កាទៅដៃគូស្នេហាទៅជាការជូនឪពុកម្តាយ និងក្រុមគ្រួសាររបស់ខ្លួនវិញ។
See more
2/14/2024 • 7 minutes, 46 seconds ពីអ្នកបោះដុំគ្រឿងក្រអូប លោកអឿ វ៉ាយុទ្ធក្លាយជាអ្នកប្តូរប្រេងម៉ាស៊ីនចល័តដែលទទួលការគាំទ្រខ្លាំង ក្រោយបរាជ័យលើអាជីពជាអ្នកលក់បោះដុំគ្រឿងក្រអូប លោក អឿ រ៉ាយុទ្ធផ្តើមមុខរបរថ្មីជាអ្នកប្តូរប្រេងម៉ាស៊ីនចល័ត។ មុ ខរបរថ្មីដែលទើបដំណើរការបាន៧ខែ លោករ៉ាយុទ្ធមិននឹកស្មាននឹងអាចដើរដល់ចំណុចមួយដែលមានសន្ទុះការគាំទ្រពីអតិថិជនគ្រប់ទិសទីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ មានភាពប៉ិនប្រសប់ គួបផ្សំនឹងជំនាញច្បាស់លាស់ អាជីពថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់លោកវ៉ាយុទ្ធមិនសូវមានពេលទំនេរ មិនថាសៅរ៍ ឬអាទិត្យ។ តាមលោក រ៉ាយុទ្ធ ការងាររបស់លោកបានជួយសម្រួលដល់ពេលវេលា និងបញ្ហារបស់អតិថិជនបានច្រើន ពិសេសជួយកាត់បន្ថយការចំណាយថ្លៃមួយចំនួនរបស់អតិថិជន។
See more
2/13/2024 • 10 minutes, 31 seconds ព្រះសង្ឃ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រារកយុត្តិធម៌ឱ្យយុវជនកែវ សុវណ្ណឬទ្ធិ នៅថ្ងៃទី១២ខែកុម្ភៈនេះ ព្រះសង្ឃ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រាលើកទី១ដើម្បីស្វែងរកយុត្តិធម៌ជូនគរុនិស្សិត កែវ សុវណ្ណឬទ្ធិ។ ធម្មយាត្រានេះធ្វើដំណើរចេញពីសួនច្បារវត្តបទុមវត្តីឆ្ពោះទៅក្រសួងអប់រំស្ថិតលើផ្លូវនរោត្តមដោយមាននាំជាមួយនូវញត្តិទាមទារផ្លូវចិត្តជូនយុវជនកែវ សុវណ្ណឬទ្ធិ។ យុវជនកែវ សុវណ្ណឬទ្ធិកំពុងបន្តទាមទារយុត្តិធម៌ពីក្រសួងអប់រំ យុវជន និងកីឡាក្រោយឈ្មោះគេត្រូវបានចេញពីបញ្ជីគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា។
See more
2/12/2024 • 6 minutes, 20 seconds ហេតុអ្វីអាជីវកម្មអំពៅខ្មៅអំឡុងចូលឆ្នាំចិនមិនសូវកាក់កបដូចរាល់ដង? ការជាវអំពៅខ្មៅដាក់តាំងលម្អនៅតាមផ្ទះជាទម្លាប់មួយដែលពលរដ្នជាប់ខ្សែស្រឡាយចិនតែងតែធ្វើនៅអំឡុងពេលបុណ្យចូលឆ្នាំចិនម្តងៗ។ ការធ្វើយ៉ាងនេះដោយគេថា វា នឹងអាចនាំលាភនាំជ័យ សុខសប្បាយដល់ក្រុមគ្រួសាររបស់ពួកគេ។ តែអាជីវកម្មអំពៅខ្មៅក្នុងឆ្នាំនេះមិនសូវកាក់កបដូចរាល់ដងប៉ុន្មានទេ។ តាមក្រុមអាជីវករ អំពៅខ្មៅឆ្នាំនេះលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ។
See more
2/11/2024 • 5 minutes, 4 seconds ចូលឆ្នាំចិន៖អ្នករត់តាក់ស៊ីផ្លូវឆ្ងាយត្អូញត្អែរពីការមិនសូវមានភ្ញៀវ អ្ន កប្រកបរបរបើករថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅតាមបណ្ដាខេត្តផ្សេងៗនៅបេនឡានផ្សារថ្មីបានត្អូញត្អែរពីការមិនសូវមានភ្ញៀវជិះក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។ ការត្អូញត្អែរនេះ មានស្ទើរតែគ្រប់អ្នកបើកបររថយន្តដឹកអ្នកដំណើរទាំងអស់ បើទោះបីជាពួកគេរក្សាតម្លៃនៅដដែលក៏ដោយ។ ទន្ទឹម ការមិនសូវមានភ្ញៀវ អ្នករត់តាក់ស៊ីខ្លះក៏បានត្អូញត្អែរពីតម្លៃសាំងឡើងថ្លៃដែរ។
See more
2/10/2024 • 5 minutes, 33 seconds អ៊ីស្រាអែល និងហេសបូឡា៖ សមរភូមិមួយទៀត ស្របពេលនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា និងដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រុមហេសបូឡា-លីបង់បាញ់ប្លោងគ្រាប់រ៉ូក្កែតរៀងរាល់ថ្ងៃលើភាគខាងជើងប្រទេសអ៊ីស្រាអែល។ ដូចទីនេះនៅភូមិ Sasa។ ភូមិនេះធ្លាប់រងការវាយប្រហារដោយគ្រាប់មីស៊ីលប្រឆាំងរថក្រោះឈ្មោះ Kornet ។ តែទោះបីបានរងការវាយប្រហារទាំងនេះក្តី ក៏អ៊ីស្រាអែលហាក់មិនបានបង្ហាញជំហរចង់ធ្វើសង្រ្គាមតទល់នឹងពួកហេសប ូឡា ឡើយ។ មានប្រជាជនអ៊ីស្រាអែលប្រមាណ ៨០ ០០០ នាក់ដែលរស់នៅក្បែព្រំដែនលីបង់ និងអ៊ីស្រាអែលត្រូវបាន ជម្លៀសចេញ។ លោក Shmuel និងភរិយារបស់គាត់អ្នកស្រី Yaëlle ឧស្សាហ៍ត្រឡប់ទៅផ្ទះរបស់ពួកគាត់ក្នុងភូមិ Sasa ដែលមានចម្ងាយ ២,៤ គីឡូម៉ែត្រពីព្រំប្រទល់លីបង់។
See more
2/9/2024 • 2 minutes, 2 seconds រដូវប្រាំង៖អ្នករស់នៅជាយក្រុងភ្នំពេញបង្ហាញកង្វល់ជាថ្មីចំពោះកង្វះទឹកស្អាតប្រើប្រាស់ ក៏ដូចជានៅរៀងរាល់ខែប្រាំង ពលរដ្ឋភាគច្រើនដែលរស់នៅតំបន់ជាយក្រុងភ្នំពេញតែងប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ពីបណ្ដាញទឹកស្អាតតដោយរដ្ឋ។ ពលរដ្ឋទាំងនេះបានអះអាងពីការចំណាយទិញទឹកពីក្រៅមកប្រើប្រាស់នៅពេលជួបវិបត្តិខ្វះទឹកស្អាត។ តែក្តីបារម្ភមួយទៀតរបស់ពលរដ្ឋទាំងនោះនៅត្រង់ចំណុចនេះ គឺមិនដឹងបានដឹងច្បាស់ពីប្រភពទឹកដែលពួកគេទិញពីក្រៅ។
See more
2/9/2024 • 7 minutes, 39 seconds លោកអួន ប៊ុនឡឺត៖ភាពជោគជ័យបានពីការមិនព្រមឈប់នៅចំពោះមុខបញ្ហា នៅក្នុងនាទីបទពិសោធជីវិតរបស់វិទ្យុបារាំងអន្តរជាតិ RFI អោ ស្រីពេជ្រសូមណែនាំលោកអ្នកនាងឲ្យស្គាល់លោក ឡឺត ប៊ុនអ៊ួន អតីតកងកម្លាំងការពារប្រធានាធិបតីអាមេរិកចំនួន ៤ជំនាន់។ អតីតកងកម្លាំងការពារប្រធានាធិបតីអាមេរិករូបនេះជាជនភៀសខ្លួនខ្មែរដែលបានទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ សម្រាប់លោក ឡឺត ប៊ុនអ៊ួន ភាពជោគជ័យកើតមានដោយសារការមិនព្រមឈប់នៅត្រឹមរនាំងនៃបញ្ហា។ ទោះបីសព្វថ្ងៃចូលនិវត្តន៍ លោកឡឺត ប៊ុនអ៊ួនប្តេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ទៅជួយប្រទេសកម្ពុជាដែលជាដែនដីកំណើត៕
See more
2/8/2024 • 12 minutes, 10 seconds អាជីវករមិនរំពឹងកើនចំណូលក្នុងឱកាសចូលឆ្នាំចិន-វៀតណាម ២០២៤ នៅថ្ងៃទី៩ កុម្ភៈជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម។ ពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនសម្រុកដើរផ្សារដើម្បីត្រៀមរៀបចំរណ្តាប់សម្រាប់សែនព្រេនទៅតាមទម្លាប់។ តែអ្នកលក់ដូរនៅតាមផ្សារមួយចំនួន លើកឡើងស្រដៀងគ្នាថា ពួកគេមិនរំពឹងនឹងទទួលបានចំណូលកើនឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះទេ។ មិនរំពឹងព្រោះការបញ្ជាទិញមានការធ្លាក់ចុះ។ ដោយសំឡឹងឃើញភាពជាក់ស្តែងនេះ អាជីវករភាគច្រើនបានកាត់បន្ថយការកម្ម៉ង់អីវ៉ាន់លក់ ព្រោះខ្លាចសល់អីវ៉ាន់ខាតចូលដើម៕
See more
2/8/2024 • 7 minutes, 21 seconds ទីតាំងលោកតាព្រះចៅនៅវត្តភ្នំជាកន្លែងសុំសេចក្តីសុខ និងអ្នកឆុងឆ្នាំទៅកាត់ឆុង? នៅថ្ងៃពុធ ទី៧ កុម្ភៈនេះ ពោលប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនបានមកធ្វើពិធីកាត់ឆុងយ៉ាងអ៊ូអរនៅទីតាំងលោកតាព្រះចៅដែលស្ថិតនៅរមណីយ៍ដ្ឋានវត្តភ្នំ។ តាមជំនឿរបស់ពលរដ្ឋ ទីតាំងលោកតាព្រះចៅមិនត្រឹមតែសម្រាប់ពលរដ្ឋដែលឆុងឆ្នាំទៅកាត់ឆុងប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ពលរដ្ឋផ្សេងទៀតដែលទៅសុំសេចក្ដីសុខដែរ។
See more
2/8/2024 • 5 minutes, 5 seconds ពិធីសម្ពោធមហោស្រពភាពយន្តអាស៊ីលើកទី៣០ក្នុងប្រទេសបារាំង នៅថ្ងៃពុធ ទី៧កុម្ភ:នេះ មហោស្រពភាពយន្តអន្តរជាតិអា ស៊ី នៅទីក្រុងវេហ្សូលក្នុងប្រទេសបារាំង បានចាប់បើកទ្វារ រយ:ពេលមួយសប្តាហ៍ពេញ។ ក្នុងរយៈពេលមួយសប្តាហ៍នេះ នឹងមានការចាក់បញ្ចាំងភាពយន្តមកពីបណ្តាប្រទេសអាស៊ីជិត៣០ប្រទេស ។ សូមបញ្ជាក់ថា មហោស្រពភាពយន្តអាស៊ីទីក្រុងវេហ្សូល បានបង្កើតឡើងដោយប្តីប្រពន្ធជនជាតិបារាំងពីរអ្នក ក្នុងឆ្នាំ ១៩៩៤។
See more
2/7/2024 • 4 minutes, 14 seconds អ្នកស្រី ង៉ែត អ៊ីម រង់ចាំយុត្តិធម៌ជាមួយសម្ពាធផ្លូវចិត្តក្រោយស្លាប់កូនស្រីក្នុងគ្រោះថ្នាក់ចរាចរណ៍ យុវតី ង៉ែត ស្រីម៉ៅ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤នាក់ដែលបានស្លាប់នៅក្នុងគ្រោះចរាចរណ៍ក្រោមស្ពានបាឡេក្នុងខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី២០ មករា។ លោកខឿម ហ៊ីងដែលជាបងថ្លៃរបស់ស្រីម៉ៅបានឲ្យដឹងថា តាំងពីថ្ងៃស្លាប់ស្រីម៉ៅមក អ្នកស្រីង៉ែត អ៊ីម ដែលជាម្ដាយស្រីម៉ៅ និងជាម្តាយក្មេករបស់លោកបានក្លាយមនុស្សពីរផ្សេងគ្នា បើធៀបនឹងពេលមុន។ តាមលោក ខឿម ហ៊ីង អ្នកស្រី ង៉ែត អ៊ីម នៅពេលនេះមិនចង់ជួបអ្នកណា មិនចង់និយាយស្ដី និងបាត់ទំនុកចិត្តលើខ្លួនឯង បន្ទាប់ពីការបាត់បង់ស្រីម៉ៅដែលជាក្ដីសង្ឃឹមម្នាក់គត់របស់គាត់។
See more
2/7/2024 • 8 minutes, 24 seconds លោកទួន សុជាតិ៖គ្រឿងសាស្ត្រាវុធកំពុងពេញនិយមសម្រាប់ធ្វើជាវត្ថុស័ក្តិសិទ្ធិ គ្រឿងសាស្ត្រាវុធដែលបុព្វបុរសខ្មែរនិយមប្រើដើម្បីការពារខ្លួន និងធ្វើសង្គ្រាម កំពុងពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែរដែលមានជំនឿផ្នែកអរូបី។ ពួកគេបានយកធ្វើជាវត្ថុស័ក្តិសិទ្ធិដើម្បីគោរពបូជា ឬសម្រាប់ថ្វាយគ្រូជាដើម។ លោក ទួន សុជាតិ អ្នកផលិតគ្រឿងសាស្ត្រាវុធមួយរូបនៅរាជធានីភ្នំពេញសង្កេតឃើញថា មានពលរដ្ឋខ្មែរមួយចំនួនផ្តើមចូលចិត្តរបស់ទាំងនេះនាពេលបច្ចុប្បន្ន និងថាសន្ទុះនៃការជាវយកទៅប្រើក៏មានចំនួនច្រើនគួរសម។ សម្រាប់លោក សុជាតិ គ្រឿងសាស្ត្រាវុធជាវត្ថុស័ក្តិសិទ្ធិដែលជួយឱ្យអ្នកគោរពវាជួបតែរឿងល្អ និងរកស៊ីកាន់តែមានបាន។
See more
2/5/2024 • 11 minutes, 19 seconds វិចិត្រសាលត្រជាក់ភ្នែក បើកដំណើរការឡើងវិញ ដើម្បីឲ្ យសិល្បៈករតាំងបង្ហាញសា្នដៃ វិចិត្រសាលត្រជាក់ភ្នែក ទីកន្លែងសម្រាប់ការដាក់តាំងបង្ហាញស្នាដៃរបស់សិល្បៈករសហសម័យ បានបើកដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេល៦ខែ។ សម្រាប់ការត្រលប់មកវិញនេះ អ្នកគ្រប់គ្រងវិចិត្រសាលត្រជាក់ភ្នែក ថាជាការបើកទំព័រថ្មី សម្រាប់ឲ្យសិល្បៈករយកស្នាដៃខ្លួន មកតាំងបង្ហាញដោយមិនគិតកំរៃ។
See more
2/4/2024 • 5 minutes, 10 seconds អាហារផ្សាររាត្រីកំពុងពេញនិយមខ្លាំងនៅរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញគេសង្កេតឃើញថាផ្សាររាត្រីឬហៅម្យ៉ាងទៀតថាភូមិអាហារផ្សាររាត្រីមានការរីកដុះដាលខ្លាំង។ ភាគច្រើនផ្សាររាត្រីគេចាប់ផ្ដើមលក់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ សម្រាប់អ្នកលក់នៅផ្សាររាត្រីបឹងកក់វិញ បាននិយាយថា ថ្ងៃព្រហស្បត៍និងថ្ងៃសុក្រពុំសូវមានមនុស្សដើរលេងច្រើនឡើយ តែបើថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញមានមនុស្សដើរលេងច្រើន។ ចំណែកអ្នកទិញអាហារបរិភោគវិញ ពួកគេទទួលស្គាល់ថាម្ហូបអាហារនៅទីនោះឆ្ងាញ់ តែក៏បារម្ភពីផលប៉ះពាល់ដល់សុខភាពដែរ៕
See more
2/3/2024 • 9 minutes, 10 seconds ការទូទាត់ប្រាក់តាមប្រព័ន្ធQR Code កាន់តែមានភាពពេញនិយមនៅកម្ពុជា បច្ចុប្បន្ននេះ កម្ពុជាបានមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់នៃការផ្លាស់ប្ដូរពីការប្រើប្រាស់សាច់ប្រាក់ ទៅជាការប្រើប្រតិបត្តិការឌីជីថល។ ក្រៅពីអាជីវកម្មខ្នាតធំដែលដាក់ឲ្យមានប្រតិបត្តិការទូទាត់ប្រាក់តាមទូរសព្ទ អ្នកលក់ពងមាន់អាំង អ្នកលក់លៀស អ្នកលក់កាហ្វេក៏មានដាក់ឲ្យស្កេនទូទាត់ប្រាក់តាមប្រព័ន្ធ QR Code យ៉ាងសម្បូរបែបដែរ។ អ្នកស្រីលក្ខណ៌ដែលជាអ្នកលក់ពងមាន់អាំងម្នាក់ បានកត់សម្គាល់ឃើញថា ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលប្រើប្រាស់ការស្កេនQR Codeនេះ។
See more
2/2/2024 • 5 minutes, 59 seconds អាជីវករ៖ការលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិនដាច់ជាងឆ្នាំមុន ភាគច្រើននៃអាជីវករផ្សារអូរឫស្សីដែលលក់ដ ូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិន ដូចជាក្រដាសសែន ធូប ទៀន និងគោមជាដើមបានអះអាងស្រដៀងគ្នាថា ការលក់ដូរឆ្នាំនេះដាច់ជាងឆ្នាំមុន។ បើតាមពួកគេ ដោយសារឆ្នាំនេះមានប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិនមកទិញច្រើន។ តែក្នុងពេលជាមួយគ្នាក៏មានអាជីវករខ្លះត្អូញត្អែរពីការលក់មិនសូវដាច់ដែរ៕
See more
2/1/2024 • 5 minutes, 39 seconds ហេតុអ្វីពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តវិស័យសុខាភិបាលក្នុងស្រុក? ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFI ជួបសម្ភាសនៅថ្ងៃពុធទី៣១ខែមករានេះ យល់ឃើញដូចៗគ្នាថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តក្នុងការប្រើប្រាស់សេវាសុខាភិបាលដែលមាននៅក្នុងស្រុកនោះទេ។ តាមការសង្កេតឃើញរបស់ពួកគេ នេះគឺបណ្ដាលមកពី ការនៅខ្វះខាតសម្ភារៈឧបករណ៍ពិនិត្យឬព្យាបាលទំនើបៗ ក្រមសីលធម៌វីជ្ជាជីវៈគ្រូពេទ្យនៅមានកម្រិត និងមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីពីស្នាដៃនិងសមត្ថភាពរបស់ក្រុមគ្រូពេទ្យស្រុកខ្មែរ។ ទន្ទឹមនឹងនេះ ពួកគេមើលឃើញថា បើវិស័យសុខាភិបាលអាចឈ្នះជំនឿទុកចិត្តពីពលរដ្ឋខ្មែរ នោះនឹងមានផលចំណេញច្រើនយ៉ាងសម្រាប់សេដ្ឋកិច្ចនិងប្រទេសជាតិ។
See more
2/1/2024 • 9 minutes, 2 seconds លោក ហោ សំអាត៖ ការអភិរក្សធនធានធម្មជាតិជាចំណែកមួយនៃបុណ្យ លោក ហោ សំអាត ដែលមានអាយុ៦៦ឆ្នាំបានធ្វើការងារស្ម័គ្រចិត្តនៅសហគមន៍នេសាទស្តីក្រោមរហាលសួង នៅក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាង ២០ឆ្នាំមកហើយ។ បច្ចុប្បន្នសហគមន៍នេះកំពុងអភិរក្សត្រីមេពូជរាប់សិបតោន និងធនធានជលផលជាច្រើនទៀត សម្រាប់ជាប្រយោជន៍សាធារណៈ។ សកម្មភាពនេះត្រូវបានគាំទ្រពីបណ្តាអង្គការសង្គមស៊ីវិល និងអាជ្ញាធរបឹងទន្លេសាបរួចហើយ នៅឡើយតែការចេញប័ណ្ណសរសើរពីរដ្ឋាភិបាលប៉ុណ្ណោះ។ នេះជាអ្វីដែលអ្នកអភិរក្សធនធានជលផល ដូចជា លោក ហោ សំអាត ចង់បាន។
See more
1/31/2024 • 10 minutes, 3 seconds អ្នកគាំទ្រ៖ តុលាការត្រូវផ្តល់ យុត្តិធម៌ដល់លោក កឹម សុខា ដើម្បីសង្គមខ្មែររីកចម្រើន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខា។ នៅពីមុខផ្លូវចូលតុលាការ ក្រុមអ្នកគាំទ្រដែលមកពីបណ្តារាជធានីខេត្តមួយចំនួនបានប្រមូលផ្តុំគ្នាដោយខ្លះឈរ និងខ្លះអង្គុយដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការក៏ដូចជាបង្ហាញការគាំទ្រ និងការលើកទឹកចិត្ត។ អ្នកគាំទ្រទាំងនោះបានអះអាងថា ការមកចូលរួមគាំទ្រលោកកឹម សុខាពេលនេះធ្វើឡើងដោយគ្មានអ្នកបង្ខំ គ្មានការទិញទឹកចិត្ត និងគ្មានការភ័យខ្លាចពីសុវត្ថិភាព។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឃើញតុលាការទម្លាក់រាល់បទចោទទាំងអស់លើលោកកឹម សុខាដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋ។
See more
1/30/2024 • 11 minutes, 51 seconds អ្នកស្រី ដាំង វ៉ាន៖ ខ្ញុំបន្តសុំទានតាមផ្លូវដើម្បីរស់ ទោះត្រូវសមត្ថកិច្ចដេញចាប់ក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ ការសុំទាននៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញហាក់កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ អ្នកសុំទានដែលមានចាស់ មានក្មេង និងដែលខ្លះជាជនពិការ និងមានជំងឺផងបានលើកឡើងដូចៗគ្នាថា គេដើរសុំទាន ព្រោះតែជីវភាពទីទាល់ក្រ។ ពួកគេបានអះអាងពីការបន្តសុំទានតាមផ្លូវ ទោះត្រូវប្រឈមនឹងការដេញចាប់ពីសមត្ថកិច្ចក៏ដោយ។ កំណើននៃអ្នកសុំទាននៅទីក្រុងភ្នំពេញនេះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវខ្លះបារម្ភពីសុវត្ថិភាពធ្វើដំណើរតាមផ្លូវ និងខ្លះទៀតមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គម។
See more
អាណាព្យាបាល៖ ជំរុញក្មេងអានសៀវភៅខ្លួនចូលចិត្ត ជាការកសាងទម្លាប់អានពីកុមារភាព ប្តូរអាជីពពីអ្នកលក់ឧបករណ៍ក្មេងលេង មកជាអ្នកលក់សៀវភៅកុមារ លោកស្រី ឆេង សាវ៉េត បានបង្កើតទម្លាប់ឲ្យកូនរបស់ខ្លួនចេះអានសៀវភៅ តាំង ពីកុមារភាព។ ជាការជំរុញ ដែលលោកស្រីយល់ថា ការអានសៀវភៅ ជាឃ្លាំងចំណេះសម្រាប់ក្មេងៗ ជាជាងចាយពេលវេលា លេងទូរស័ព្ទដៃ។ បើតាមលោកស្រី ឆេង សាវ៉េត ការជំរុញក្មេងឲ្យអានសៀវភៅដែលពួកគេចូលចិត្ត ជាមូលដ្ឋានគ្រឹះកសាងទម្លាប់អានពីកុមារភាព។
See more
1/28/2024 • 6 minutes, 28 seconds យុវជនប្លាស្ទិក៖ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ នៅក្នុងបុព្វហេតុការពារបរិស្ថាននិស្សិតនិងព្រះសង្ឃតែងតែចុះប្រមូលសំរាមនៅតាមប្រឡាយលូនិងច្រាំងទន្លេរៀងរាល់ពេលទំនេរពីការរៀនសូត្រ។ ក្រុមនេះមានឈ្មោះយុវជនប្លាស្ទិក។ យុវជនប្លាស្ទិកមិនរួញរាចុះប្រឡាយលូប្រមូលនិងលុយទឹករើសសំរាម។ ពួកគេកត់សម្គាល់ថា ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ ដែលហេតុធ្វើឲ្យសំរាមចាលចេះតែកើនឡើង ប្រមូលមិនចេះអស់។
See more
1/28/2024 • 9 minutes, 53 seconds លោក ចេង រតនា៖ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវជាការលើកកម្ពស់អក្សរសាស្រ្តជាតិ លោក ចេង រតនា ជាជ័យលាភីលេខ១នៅក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» ដែលបានធ្វើឡើងនៅស្ពានហាលមុនប្រាសាទអង្គរវត្តកាលពីថ្ងៃទី២១ ខែមករា។ ជ័យលាភីរូបនេះយល់ថា ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមចំណែកលើកកម្ពស់តម្លៃអក្សរសាស្រ្តជាតិ។ នៅក្នុងន័យនេះ លោកចេង រតនាបានសំណូមពរឲ្យពលរដ្ឋយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធរបស់ខ្លួនដែលសរសេរនៅលើបណ្ដាញសង្គម។ តាមលោកចេង រតនា ជារឿយៗ អ្នកលេងបណ្ដាញសង្គមមួយចំនួនហាក់បង្កើតកំហុសអក្ខរាវិរុទ្ធនេះ ។
See more
1/27/2024 • 9 minutes, 53 seconds យុវជន ពារ គឹមធន់ ៖បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃ យុវជន ពារ គឹមធន់ បានជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេក្នុងប្រកួតសំណេរអង្គរនាពេលថ្មីៗនេះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ខែមករាយុវជន ពារ គឹមធន់ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលមហាជនផ្ ដល់តម្លៃដល់អក្សរខ្មែរដែលជាអក្សរសាស្ត្រជាតិ។ យុវជន ពារ គឹមធន់ សង្កេតឃើញថា បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃដោយជំនួសមកវិញនូវការសសេរអក្សរតាមឌីជីថល។ តើយុវជន ពារ គឹមធន់ មានវិធីសាស្ត្រអ្វីដើម្បីសសេរអក្សរឲ្យបានស្អាត?
See more
1/25/2024 • 7 minutes, 7 seconds កម្មការិនី៖មិនទាន់មានមន្ត្រីសហជីពណាអាចប្រៀបនឹងលោក ជា វិជ្ជា បានទេ នៅថ្ងៃទី២២ ខែមករានេះ សហជីព សង្គមស៊ីវិល សកម្មជន អ្នកស្មោះស្ម័គ្រនឹងលោក ជា វិជ្ជាបានជួបជុំគ្នាប្រារព្ធខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា។ ឆ្នាំនេះក៏ដូចជារាល់ឆ្នាំតាំងពីឆ្នាំ២០០៤ អ្នកជួបជុំបន្តដង្ហោយហៅយុត្តិធម៌សម្រាប់លោក ជា វិជ្ជា។ ជាមួយគ្នានេះ កម្មការិនីមួយចំនួនដែលធ្លាប់ស្គាល់និងធ្លាប់ធ្វើការជាមួយលោក ជា វិជ្ជាបានថ្លែងពីកន្លែងប្រារព្ធកម្មវិធីថា បច្ ចុប្បន្ននេះ មិនទាន់មានមន្ត្រីសហជីពណាម្នាក់អាចប្រៀបជាមួយលោក ជា វិជ្ជាបានទេ។ សម្រាប់ពួកគេ លោក ជា វិជ្ជា ជាមនុស្សដែលមានឥទ្ធិលពលក្នុងវិស័យការងារផ្នែកវាយនភណ្ឌ។
See more
1/22/2024 • 8 minutes, 37 seconds ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យអនុវត្តកិច្ចសន្យាជួលដីធ្វើប្រឡាយទឹកឲ្យច្បាស់លាស់ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៨គ្រួសារក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានចេញមុខតវ៉ានៅក្នុងសំណុំរឿង ដែលអាជ្ញាធរខណ្ឌមានជ័យ មិនអនុវត្តតាមកិច្ចសន្យានៃការខ្ចីដីពីប្រជាពលរដ្ឋ ទៅធ្វើប្រឡាយសម្រាប់បង្ហូរទឹកលូ។ តំណាងប្រជាពលរដ្ឋរងគ្រោះ ដែលវិទ្យុបារាំងអន្តរជាតិជួបសម្ភាសបានឲ្យដឹងថា ការតវ៉ារបស់ពួកគេគឺចង់ឲ្យរដ្ឋបាលខណ្ឌមានជ័យបញ្ជាក់ឲ្យច្បាស់លាស់ពីកិច្ចសន្យាដែលបានជួលដី ព្រោះមាន កិច្ចសន្យាខ្លះបានផុតជាង៤ខែទៅ ហើយ។
See more
1/21/2024 • 5 minutes, 55 seconds អតិថិជនមួយក្រុមអះអាងពីការចាញ់បោកក្រុមហ៊ុនចិនមួយនៅក្នុងគម្រោងសាងសង់តូប នៅថ្ងៃទី២០ មករា អតិថិជនមួយចំនួនដែលបានទិញតូបរបស់គម្រោងក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមិន បានជួបជុំគ្នាជាថ្មី។ កម្មវត្ថុនៃជំនួបជាថ្មី គឺបន្តរកដំណោះស្រាយក្រោយពីពួកគេបានបង់លុយគ្រប់ តែនៅមិនទាន់ទទួលបានតូបដូចមានចែងក្នុងកិច្ចសន្យាទិញ-លក់។ តាមក្រុមអតិថិជន មិនត្រឹមតែនៅមិនទទួលបានតូបប៉ុណ្ណោះទេ សូម្បីតែគម្រោងសាងសង់ក៏បានជាប់គាំងលែងមានសកម្មភាព បន្ទាប់ពីបានប្រកាសបើកការសាងសង់ក្នុងឆ្នាំ២០១៩។ តំណាងអតិថិជនបានអះអាងថា មានទឹកប្រាក់យ៉ាងហោចណាស់ប្រមាណ៦លានដុល្លារត្រូវបានបង់ផ្ដាច់ទៅក្រុមហ៊ុនក្នុងចំណោមអតិថិជនជិត៤០០នាក់។ តើក្រុមហ៊ុនយុនណាន សេងម៉ៅ អ៊ិនវេសមិន មានប្រភពមកពីណា និងបានផ្ដល់ទំនុកចិត្តបែបណាដល់អតិថិជនទើបពួកគេហ៊ានចំណាយលុយខ្ទង់ម៉ឺនដុល្លាដើម្បីទិញតូបនៅទីនោះ?
See more
1/21/2024 • 12 minutes, 30 seconds អ្នកប្រកបរបរធ្វើត្រីឆ្អើរលក់ត្អូញត្អែរពីតម្លៃត្រីនៅតែថ្លៃ ទោះក្នុងរដូវសម្បូរត្រី ក្រសួងកសិកម្មបានជូនដំណឹងអំពីរដូវកាលសម្បូរត្រីនៅតាមដងទន្លេសាបនៃភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០២៤។ តែទោះក្នុងរដូវកំពុងសម្បូរត្រី អ្នកប្រកបរបរឆ្អើរត្រីនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ត្អូញត្អែរថា ត្រីដែលពួកគេទិញយកមកឆ្អើរលក់នៅតែថ្លៃ។ តាមធម្មតា បើនេសាទត្រីមិនបានទេ អ្នកប្រកបរបរឆ្អើរត្រីភូមិព្រែកក្មេងភាគច្រើន ត្រូវទិញត្រីជឿពីឈ្មួញកណ្តាល និងដោយត្រូវឱ្យថ្លៃត្រីនោះ នៅបន្ទាប់ពីលក់ត្រីឆ្អើរចេញ។
See more
1/20/2024 • 9 minutes, 42 seconds អ្នកស្រីគ្រី ស៊ុយហៀង៖យើងត្រូវបង្កើតឱកាសខ្លួនឯង បើគេមិនផ្ដល់ឱកាសឲ្យយើង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្ តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រីគ្រី ស៊ុយហៀង នាយិកានៃអង្គការនារីដើម្បីសន្តិភាព។ ក្នុងនាមជាស្រ្តីម្នាក់ អ្នកស្រីគ្រី ស៊ុយហៀង បានជម្នះនូវពាក្យដែលថា " ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ "។ គឺការជម្នះបាននូវពាក្យនេះហើយទើបធ្វើឲ្យស្រ្តីដទៃទៀតក៏ដូចជាអ្នកស្រីផ្ទាល់បានប្រឡូកធ្វើកិច្ចការងារសង្គម និងទទួលបានជោគជ័យតាមក្ដីស្រមៃមកទល់សព្វថ្ងៃនេះ។ តាមអ្នកស្រី គ្រី ស៊ុយហៀង បើគេមិនផ្ដល់ឱកាសឲ្យយើងទេ យើងត្រូវបង្កើតឱកាសឱ្យខ្លួនឯង។
See more
1/19/2024 • 12 minutes, 25 seconds លោក ម៉េង សុខឡេង៖ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរកាន់តែច្រើនបានស្គាល់សិប្បកម្មខ្មុកម្រ័ក្សណ៍ ខ្មុកម្រ័ក្សណ៍ជាបច្ចេកទេសសម្រាប់ផលិតវត្ថុសិល្បៈបុរាណខ្មែរផ្សេងៗសម្រាប់តួអង្គមិនមែនមនុស្សពាក់ក្នុងការសម្តែងទម្រង់សិល្បៈ ល្ខោនផ្សេងៗ។ នៅខេត្តកណ្តាល លោក ម៉េង សុខឡេង បានឆ្លៀតពេលបង្រៀនសិស្សពីបច្ចេកទេសខ្មុកម្រ ័ក្សណ៍ព្រោះសង្កេតឃើញថា វត្ថុសិល្បៈធ្វើពីបច្ចេកទេសមួយនេះពិបាករកទិញក្នុងទីផ្សារណាស់។ យុវជនវ័យ៣១ឆ្នាំរូបនេះចង់ឃើញពលរដ្ឋខ្មែរកាន់តែច្រើនស្គាល់បច្ចេកទេសខ្មុកម្រ័ក្សណ៍ និងប្តេជ្ញាថែរក្សាស្នាដៃបុរាណខ្មែរមួយនេះមិនឱ្យបាត់បង់ឡើយ។
See more
1/18/2024 • 8 minutes, 38 seconds ពលរដ្ឋក្រុងភ្នំពេញបន្តសម្តែងកង្វល់រឿងសំរាមនិងចរាចរណ៍ សំរាមនិងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកំពុងបន្តចោទជាបញ្ហា។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិបានសួរនៅថ្ងៃព្រហស្បតិ៍ ទី១៨ មករាសុទ្ធតែបានចាត់ទុកសំរាមនិងការកកស្ទះចរាចរណ៍នេះជាបញ្ហាចម្បងដែលពួកចង់ឲ្យអាជ្ញាធរក្រុងពង្រឹងការដោះស្រាយបន្ថែមទៀត។ តែយ៉ាងណា ពលរដ្ឋក្នុងក្រុងភ្នំពេញយល់ថា បញ្ហាទាំងនេះនឹងមិនអាចលុបបំបាត់បានទេ បើគ្មានការរួមចំណែកទាំងពីភាគីពលរដ្ឋខ្លួនឯងនោះ។
See more
1/18/2024 • 7 minutes, 8 seconds យុវជនមកពីគ្រួសារក្រីក្រសំឡឹងឃើញអនាគតតាមរយៈការសិក្សាអាជីពនិងជំនាញផ្តល់ដោយរដ្ឋ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដូចអ្វីដែលធ្លាប់សន្យាកន្លងមក។ ថ្ងៃទី១៥ខែមករា ជាថ្ងៃបើកបវេសនកាលផ្ដល់ការបណ្ដុះបណ្ដាលថ្មី។ ក្នុងចំណោមយុវជនដែលវិទ្យុបារាំង RFI បានជួបសម្ភាស អ្នកខ្លះរើសរៀនជំនាញជួសជុលកុំព្យូទ័រ ជួសជុលទូរស័ព្ទដៃ ជួសជុលរថយន្ត ឬជំនាញឆុងកាហ្វេ។ ពួកគេមើលឃើញក្ដីស្រមៃក្នុងអនាគតតាមរយៈអាជីព និងជំនាញដែលរើសរៀនរយៈពេលខ្លីនេះ។
See more
1/16/2024 • 7 minutes, 54 seconds ទស្សនិកជន៖ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាការបង្ហាញភាពសោកសង្រេងរបស់ពលរដ្ឋខ្មែរនៅក្រោយរបបខ្មែរក្រហម នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ក្នុងអំឡុងមួយខែមករាពេញ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំការចាក់បញ្ចាំងខ្សែភាពយ ន្តឯកសារចំនួន៤ ស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសប្តាហ៍ទី២ ខ្សែភាពយន្តឯកសារក្រោមចំណងជើងថា «Year Zero» ឬ «ឆ្នាំសូន្យ» បានដាក់បញ្ចាំងក្នុង ថ្ងៃទី១៣ មករាដោយមាន ការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៣០នាក់។ សម្រាប់បណ្តាអ្នកទស្សនា ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាខ្សែភាពយន្តដ៏ក្តុកក្តួលដែលបង្ហាញពីស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសកុមារនៅក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។
See more
1/14/2024 • 6 minutes, 48 seconds ផ្ទះចាស់នាជំនាន់ទសវត្សរ៍៦០ត្រូវបានអភិរក្សក្រោមស្នាដៃរបស់យុវជនជំនាន់ក្រោយ ផ្ទះចាស់មួយកន្លែងដែលសាងសង់នាទសវត្សរ៍៦០ត្រូវបាន លោក ហែម ច័ន្ទសុភ័ក្ត្រ យុវជនជំនាន់ក្រោយអភិរក្សទៅជាសម្បត្តិបេតិកភណ្ឌអរូបិយតាមរយៈការកែច្នៃឲ្យក្លាយជាកន្លែងប្រមូលផ្ដុំអាជីវកម្ម។ ជាប្រភេទអាជីវកម្មតូចៗមែន តែវាបានផ្ដល់ការលើកកម្ពស់ផលិតផលក្នុងស្រុកផ្នែកសិប្បកម ្ម និងសិល្បៈគំនូរបែបសម័យនិងបុរាណដែលគេអាចនាំយកផលិតផលខ្មែរមកលក់នៅទីតាំងអគារសហគមផ្ទះចាស់នេះបាន។ មិនត្រឹមតែរួមចំណែកផ្ដល់ការងារក្នុងស្រុកនិងរួមចំណែកអភិរក្សលោក ហែម ច័ន្ទសុភ័ក្ត្រ បានអះអាងថា រាល់ការវេចខ្ចប់ផលិតផលចេញពីទីតាំងអគារផ្ទះចាស់មនប្រើប្រាស់ប្លាស្ទិកទេ ដើម្បីរួមចំណែកការពារបរិស្ថាន។ បើតាមលោកហែម ច័ន្ទសុភ័ក្ត្រ អគារចាស់ឈរបានយូរលុះត្រាតែបរិស្ថានការគ្មានការបំពុល។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ
See more
1/14/2024 • 10 minutes, 21 seconds អ្នកបច្ចេកទេស៖ការដាំដុះគ្រាប់ចន្ទីដោយប្រើគីមីតិចទទួលបានគុណភាពល្អ និងងាយនាំចេញ រៀងរាល់ឆ្នាំក្នុងខែកុម្ភៈ កសិករដាំដុះចន្ទីចាប់ប្រមូលផលដើម្បីកែច្នៃក្នុងស្រុក ឬនាំចេញទៅវៀតណាមដោយអាស្រ័យលើកិច្ចព្រមព្រៀងរវាងអ្នកលក់ និងអ្នកទិញ។ ជាក់ស្ដែង ផ្ទៃដីដាំដុះចន្ទី១៩ហិកតាមួយកន្លែងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺសម្រាប់ទីផ្សារនាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម។ នេះក៏ដោយសារតែវៀតណាមជាទីផ្សារធំសម្រាប់ទទួលទិញ។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មបានប្រាប់ពីការនាំចេញផលិតផលសម្រេចទៅក្រៅប្រទេសដោយបានគិតគូរតាំងពីដំណាក់កាលដាំដុះដែលមិនប្រើប្រាស់សាធារធាតុគីមីខ្លាំង។ ក្នុងន័យនេះ អ្នកបច្ចេកទេសប្រាប់អ្នកដាំដុះឲ្យកាត់បន្ថយសារជាតិគីមីដើម្បីទទួលបានគ្រាប់ចន្ទីមានគុណភាព និងងាយស្រួលក្នុងការនាំចេញ។ តើសង្វាក់នៃការដាំដុះរហូតទទួលបានទិន្នផលមានដំណើរការអ្វីខ្លះ?
See more
1/13/2024 • 10 minutes, 48 seconds លោកស្រី ឃួន វិច្ឆិកា៖ខ្ញុំបារម្ភខ្លាំងជាងសប្បាយចិត្តនៅពេលទទួលបានតួនាទីជាអ្នកនាំពាក្យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ឃួន វិច្ឆិកា ជាស្រ្តីម្នាក់ដែលលេចធ្ល ោក្នុងចំណោមស្រ្តីដទៃទៀត ដែលថ្នាក់ដឹកនាំបានផ្ដល់សេចក្ដីទុកចិត្ត។ ការទទួលបានតួនាទីជាអ្នកនាំពាក្យក្រសួងអប់រំត្រូវបានលោកស្រី ឃួន វិច្ឆិកាបញ្ជាក់ថា មានការព្រួយបារម្ភខ្លាំងជាងការសប្បាយចិត្ត។ នេះមកពីលោកស្រីមិនដឹងថា តើអាចធ្វើកិច្ចការនេះបានកម្រិតណា។
See more
1/12/2024 • 13 minutes, 16 seconds លោក កែម ម៉ៅ៖ ខ្ញុំតូចចិត្តដែលធ្លាក់ខ្លួនពិការដោយបម្រើជាតិ តែបែរជាត្រូវរស់ខ្លួនទីពឹងខ្លួន លោក កែម ម៉ៅ ជាអតីតទាហានក្នុងសម័យសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបានធ្លាក់ខ្លួនពិការជើងមួយចំហៀងមកទល់សព្វថ្ងៃ ដោយសារត្រូវគ្រាប់កាំភ្លើងពេលធ្វើសង្គ្រាម។ លោក និងភរិយា រួមនិងចៅម្នាក់បានមករស់នៅអនាថាក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព្វថ្ងៃ លោក កែម ម៉ៅ និងភរិយា បានដើរបេះបន្លែ និងរើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាអតីតទាហានបម្រើជាតិ ពិក ារខ្លួនម្នាក់ លោក កែម ម៉ៅ បានសម្តែងការតូចចិត្ត ព្រោះមិនត្រូវបានរដ្ឋយកចិត្តទុកដាក់ សូម្បីតែដីមួយដុំសម្រាប់ខ្លួនឯងរស់នៅក៏គ្មានដែរ៕
See more
1/11/2024 • 9 minutes, 43 seconds លោកចាន់ ដានី៖ទម្រង់សិល្បៈប្រើកម្ទេចខ្មៅដៃធ្វើផ្ទាំងគំនូរទាមទារការអត់ធ្មត់ និងមិនទាន់មានអ្នកធ្វើដូច លោក ចាន់ ដានី ជាសិល្បករសហសម័យដែលបានប្រើប្រាស់កម្ទេចខួងចេញពីខ្មៅដៃដើម្បីបិទចេញជាផ្ទាំងគំនូរ។ ស្នាដៃនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រលាញ់ទម្រង់សិល្បៈ ទាំងជាតិ និងអន្តរជាតិ។ ចាប់ផ្តើមប្រឡូកជាសិល្បករដោយយកកម្ទេចខ្មៅដៃទៅផ្គុំគ្នាបិទជាផ្ទាំងគំនូរក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ លោកចាន់ ដានីបានបញ្ជាក់ថា ទម្រង់សិល្បៈដែលលោកធ្វើទាមទារឲ្យមានការអត់ធ្មត់ និងក៏នៅមិនទាន់មានអ្នកណាអាចធ្វើដូចដែរ។
See more
1/11/2024 • 7 minutes, 18 seconds លោក គុជ កំសត់ ៖ខ្ញុំរងរបួសញឹកញាប់ពីការវេចខ្ចប់សំរាមពុំបានត្រឹមត្រូវ អ្នកសំអាត អ្នកលក់ដ ូរ និងពលរដ្ឋមួយចំនួន បង្ហាញការគាំទ្រក្រោយសាលារាជធានីភ្នំពេញព្រមានចាត់វិធានការច្បាប់ចំពោះអ្នកទាំងឡាយណាដែលទុកដាក់សំរាមពុំបានត្រឹមត្រូវ។ អ្នកសំអាតដែលជាក្រុមងាយរងគ្រោះពីការវេចខ្ចប់សំរាមមិនត្រឹមត្រូវបានទទូចឲ្យអ្នកប្រើប្រាស់គិតលើចំណុចនេះឡើងវិញ។ ការទទូចរបស់អ្នកសំអាត គឺសុំឲ្យអ្នកប្រើប្រាស់ញែកសំរាមរវាងអំបែងនិងកាកសំណល់ទូទៅជាការស្រេច។ លោក គុជ កំសត់ ដែលតែងតែរើសនិងប្រមូលសំរាមនៅម្ដុំមុខវាំងអះអាងពីការរងរបួសញឹកញាប់ពីការវេចខ្ចប់សំរាមពុំបានត្រឹមត្រូវ។
See more
1/10/2024 • 8 minutes, 21 seconds ក្រុមមាតាធម្មជាតិនឹងយកថ្ងៃអាទិត្យមួយឆ្នាំពេញ ផ្សព្វផ្សាយពីកោះកុងក្រៅ ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ ក្រុមចលនាមាតាធម្មជាតិប្រមាណ២០នាក់បានប្រមូលផ្តុំគ្នានៅតា មបណ្តោយមាត់ទន្លេដើម្បីហាត់ប្រាណ។ ជាសកម្មភាពហាត់ប្រាណដែលផ្សារភ្ជាប់នឹងការផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់សាធារណជន។ តាមតំណាងក្រុមចលនាមាតាធម្មជាតិ យុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅនឹងត្រូវរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យពេញមួយឆ្នាំជាមួយនឹងសកម្មភាពចម្រុះផ្សេងៗ។ កម្មវត្ថុមួយទៀតត្រូវបានតំណាងក្រុមអះអាងថា ដើម្បីស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់តំបន់កោះកុងក្រៅទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។
See more
1/7/2024 • 6 minutes, 49 seconds ស្ត្រីវ័យចំណាស់ពីរនាក់ទទួលថែទាំកុមារក្នុងសហគមន៍ ការថែទាំទារក និងកុមារក្រោយម្ដាយវិលចូលធ្វើការវិញកំពុងក្លាយជាចំណោតសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រនិងមធ្យម បើទោះបីជាទម្លាប់ពីបុរាណគេបន្តអនុវត្តយកកូនទៅផ្ញើម្ដាយឬជីដូនក៏ដោយ។ ឈរលើហេតុផលនេះ អ្នកស្រី ប៉ែន សាវី និងអ្នកស្រី ប៉ែន សាវិន ដែលត្រូវជាបងប្អូននឹងគ្ នាទទួលថែទាំក្មេងៗនៅក្នុងសហគមន៍ជាមួយនឹងការទទួលបានកម្រៃសមរម្យត្រឡប់មកវិញពីឱពុក-ម្ដាយកុមារទាំងនោះ។ មិនត្រឹមតែថែទាំយកចិត្តទុកដាក់ផ្ដល់អាហារនិងដំណេកទៀងពេលនោះទេ ស្ត្រីទាំងពីរនាក់បងប្អូនក៏បានរួមចំណែកបង្រៀនកុមារនិយាយនិងមិនអនុញ្ញាតឲ្យមើលទូរស័ព្ទ។
See more
1/6/2024 • 8 minutes, 7 seconds សុរិយាជាសៀវភៅដែលរំលេចពីជីវិតសត្វឆ្មារស់នៅកម្ពុជា និងបារាំង សុរិយាជាវណ្ណកម្មសៀវភៅថ្មីមួយរបស់អ្នកនាង ហួត សុជាតា។ អ្នកនាងជាអ្នកនិពន្ធ និងត្រូវគេស្គាល់ជាអ្នកបកប្រែអក្សរសិល្បិ៍បារាំងរហូតមក។ សុរិយាដែលជាវណ្ណកម្មសៀវភៅរៀបរាប់ពីជីវិតរស់នៅរបស់សត្វឆ្មាអនាថាត្រូវបានគូសង្សារើសមកចិញ្ចឹម និងបានឆ្លងប្រទេសទៅស្គាល់ដល់ប្រទេសបារាំង។
See more
1/6/2024 • 8 minutes, 49 seconds លោកព្រិច ពៅ៖ ខ្ញុំមិនបោះបង់សិប្បកម្មចម្លាក់តោកចោល ទោះបីកំពុងជួបបញ្ហាទីផ្សារ ឈរជើងលើអាជីពជាអ្នកជាងចម្លាក់តោកអស់រយៈពេល៨ឆ្នាំ លោក ព្រិច ពៅ ក្នុងវ័យ៣៥ឆ្ នាំរៀបរាប់ថា សិប្បកម្មចម្លាក់តោករបស់លោកកំពុងបាត់បង់ទីផ្សារ និងការប្រកួតប្រជែងតម្លៃ។ បញ្ហាទាំងនេះផ្តើមចេញពីភាពប្រកួតប្រជែងរបស់អ្នករកស៊ីថ្មី ដោយចម្លងចេញពីស្នាដៃរបស់លោកព្រិច ពៅ ហើយលក់ក្នុងតម្លៃទាបជាង។ នៅចំពោះមុខឧបសគ្គនេះ លោក ព្រិច ពៅធានាអះអាងពីជំហររបស់ខ្លួនដោយមិនបោះបង់នូវអាជីពនេះឡើយ។ ផ្ទុយមកវិញ លោកមានតែខិតខំរក្សានូវទឹកដៃ និងគុណភាពដដែលជូនអតិថិជន។
See more
1/6/2024 • 10 minutes, 26 seconds កម្ពុជា៖ ការដឹកជញ្ជូនទំនិញអនឡាញ កំពុងក្លាយជាមុខរបរពេញនិយម ក្នុងប្រទេសកម្ពុជា ស្របពេលដែលទីផ្សារអនឡាញកាន់តែរីកចម្រើនលូតលាស់ ការដឹកជញ្ជូនទំនិញនានា ឬចំណីអាហារ ដែលគេទិញតាមប្រព័ន្ធអនឡាញ ក៏កំពុងទទួលបានតម្រូវការការងារកាន់តែច្រើនដែរ។ ជាក់ស្តែង អ្នកដឹកជញ្ជូនទំនិញអនឡាញ ២រូប ដែលវិទ្យុបារាំងបានជួបសម្ភាសអះអាងថា ពួកគាត់រកបានប្រាក់ចំណូលគាប់ប្រសើរពីមុខរបរមួយនេះ បើទោះបីជាត ្រូវព្រឈមមុខផ្នែកសុវត្ថិភាពយ៉ាងណាក៏ដោយ។
See more
1/3/2024 • 5 minutes, 35 seconds លោកស្រី ឆន សុគន្ធា៖ ខ្ញុំចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត លោកស្រី ឆន សុគន្ធា បានប្រឡូកការងារអង្គការមិនមែនរដ្ឋាភិបាលជាង២០ឆ្នាំមកហើយ។ ការងារដំបូងរបស់លោកស្រីគឺជាមួយសមាគមសិទ្ធិមនុស្សអាដហុកនៅឆ្នាំ១៩៩៨។ បច្ចុប្បន្នលោកស្រីគឺជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ មានការរឿងរ៉ាវជាច្រើនដែលលោកស្រីបានជួបប្រទះ រាប់ទាំងការចាប់ខ្លួនបុគ្គលិកអាដហុក និងការបិទសារព័ត៌មានវីអូឌីនៅឆ្នាំ២០២៣។ តែលោកស្រីនៅចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត។
See more
1/3/2024 • 9 minutes, 21 seconds លោក ជា យុទ្ធា៖ មនុស្សអាចស្លាប់ តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ ក្រោយពីទ ទួលបានគោរមងារ «ទេពហត្ថកោសល្យ» ពីព្រះមហាក្សត្រខ្មែរ ព្រឹទ្ធាចារ្យចម្លាក់ជាងទង ជា យុទ្ធា បានប្ដេជ្ញាថែរក្សានិងអភិរក្សសិល្បៈចម្លាក់ប្រាក់ស្ពាន់ តាមរយៈការរំលេចក្បាច់រចនាដ៏អស្ចារ្យនៃចម្លាក់អង្គរខ្មែរ។ ក្នុងវ័យ៦៩ឆ្នាំ ព្រឹទ្ធាចារ្យចម្លាក់ជាងទងរូបនេះ កំពុងមានបេសកកម្មផ្ទេរជំនាញទៅអ្នកបន្តវេនជាច្រើននាក់ នៅក្នុងស្រុកស្រុកពញ្ញាឮ ខេត្តកណ្តាល។ សម្រាប់ លោក ជា យុទ្ធា មនុស្សអាចស្លាប់ ក៏ប៉ុន្តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ។
See more
Westerdam៖ទោះចូលចតក្នុងពេលខ្លីតែមានន័យសម្រាប់អ្នកទេសចរដែលមកកម្ពុជាដំបូង ក្រោយចូលចតបានមួយថ្ងៃនាវាWesterdamបានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវាWesterdamប្រមាណជាង២ពាន់នាក់បានចូលចតកំពងផែក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ខែធ្នូម្សិលមិញ។
See more
12/29/2023 • 11 minutes, 30 seconds នាវាបណ្ណាគារនាំសៀវភៅ២ពាន់ក្បាលចូលចតជាលើកទី៣លើផ្ទៃសមុទ្រកម្ពុជា ក្នុងរយៈជិតពីរសប្ដាហ៍មកនេះមនុស្សជិត៦ពាន់នាក់ចេញចូលជាប់មិនដាច់ដើម្បីទស្សនាពិព័រណ៍សៀវភៅលើវានាបណ្ណាគារDulousដែលសំចតនៅកំពង់ផែក្រុងព្រះសីហនុតាំងពីថ្ងៃទី១៨ខែធ្នូ។ តាមគម្រោងនាវានេះសំចតនៅកំពង់ផែក្រុងព្រះសីហនុចាប់ពីថ្ងៃទី១៨ធ្នូដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២៤។ អាជ្ញាធរខេត្តព្រះសីហនុចាត់ទុកពិព័រណ៍សៀវភៅលើផ្ទៃទឹកនេះនឹងរួមចំណែកជម្រុញការអាននៅកម្ពុជានិងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ។ ភាពរួសរាយភ្ជាប់ស្នាមញញឹមរបស់ពលរដ្ឋជាអ្វីដែលអ្នកគ្រប់គ្រងវានាDulousបង្វែរចង្កូតចូលដែនសមុទ្រកម្ពុជាដោយមិនស្ទាក់ស្ទើរ។
See more
12/28/2023 • 13 minutes, 2 seconds រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត «គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុក ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទី