នៅពេលជំនឿអរូបិយដែលគ្មានឫសគល់និងគ្មានមូលដ្ឋាន ក្លាយជាហានិភ័យសម្រាប់សង្គមខ្មែរ
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតា ព្រមទាំងជំនឿលើលទ្ធិឥតមូលដ្ឋានផ្សេងៗទៀត។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយដែលគ្មានឫសគល់ និងគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ គឺជាហានិភ័យមួយ សម្រាប់ពលរដ្ឋ និងសង្គមជាតិ ប្រសិនបើការជឿនោះ មិនបានឆ្លងកាត់ការគិតពិចារណាឲ្យបានវែងឆ្ងាយទេនោះ។
ជំនឿអរូបិយមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ពោលគឺយូរជាងការចូលមកដល់នៃព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាទៅទៀត។ ជនជាតិខ្មែរដើម មានជំនឿលើកម្លាំងក្រៅធម្មជាតិ និង កម្លាំងក្រៅខ្លួន ដែលជាទូទៅគោរពបូជាវត្ថុអរូបដូចជា អាទិទេព ទេវតា អារុក្ខអារក្ស និងអ្នកតានានា។
អស់រយៈពេលរាប់រយឆ្នាំកន្លងទៅនេះ ជំនឿអ
29/08/2022 • 6 minutes 49 seconds «វៀតណាម» នៅក្នុងទស្សនៈជនជាតិខ្មែរ
ប្រតិកម្មចម្រុះធ្លាក់មកព្រោងព្រាត ក្រោយពីកម្ពុជាសម្រេចបង្កើតមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរ។ ជាការចាក់សាំងថែមពីលើភ្លើង អ្នកនយោបាយប្រឆាំងមួយចំនួន បានយករឿងនេះ ទៅភ្ជាប់ជាមួយសំណុំរឿងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនិងកោះត្រល់ទៅឲ្យវៀតណាម ហើយបង្កទៅជាការជជែកស្រួចស្រាល់លើបណ្ដាញសង្គម។ អ៊ឹម រចនា សូមឆ្លៀតឱកាសនេះ សិក្សាពីទំនាក់ទំនងរវាងជនជាតិខ្មែរនិងវៀតណាម។ តើហេតុអ្វីបានជាជនជាតិខ្មែរខ្លះ មិនទុកចិត្តវៀតណាម ហើយចាត់ទុកប្រទេសវៀតណាមនិងជនជាតិវៀតណាម ថាជាចោរលួចទឹកដីខ្មែរ?
ទស្សនៈ «ស្អប់» វៀតណាម គឺជាជំងឺតជំនាន់នៅក្នុងសង្គមខ្មែរ ហើយជំងឺនេះ ទំនងជាមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ។ នៅក្នុងទស្សនៈរបស់ជនជាតិខ្មែរមួយចំនួន វៀតណាម ឬ យួន កំពុងតែលេបត្របាក់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនប្រជាពលរដ្ឋវៀតណាមមករស់នៅ រកស៊ីដោយខុសច្បាប់នៅស្រុកខ្មែរ និងការវាតយកទឹកដីខ្មែរនៅតាមខ្សែព្រំដែន។ ទស្សនៈនេះចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតមនុស្សខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់ រាប់
22/08/2022 • 4 minutes 35 seconds ខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល» ដើម្បី ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ
គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។
នៅភាគខាងកើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយវត្ថុ
15/08/2022 • 5 minutes 39 seconds សារជូនពរខួបកំណើត៖ លោក សម រង្ស៊ី ចង់ព្រលយឲ្យលោក ហ៊ុន សែន ចូលនិវត្តន៍ក្នុងវ័យ៧០ឆ្នាំ
ជារឿងដ៏ចម្លែក នៅពេលដែលលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ និងដែលតែងតែរិះគន់ បរិហារ និងថ្កោលទោសរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ស្រាប់តែផ្ញើសារជូនពរលោក ហ៊ុន សែន។ ជាសារជូនពរលោក ហ៊ុន សែន នាឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជា ចម្រើនវ័យបាន៧០ឆ្នាំ កាលពីថ្ងៃទី០៥ខែសីហាសប្ដាហ៍មុន។ សាររបស់លោក សម រង្ស៊ី បើពិនិត្យមើលឲ្យច្បាស់ទៅ ពុំមានភាពស្មោះត្រង់ទេ តែវាបង្កប់ទៅដោយន័យនយោបាយ ដៀមដាមដល់អ្នកនយោបាយខ្មែរវ័យចំណាស់។ អ្នកនយោបាយខ្មែរវ័យចំណាស់ ដែលលោក សម រង្ស៊ី ប្រាប់ឲ្យឈប់ក្រាញអំណាច ហើយនាំគ្នាចូលនិវត្តន៍ចាប់ពីអាយុ៧០ឡើងទៅ។
មែនទែនទៅ វាមិនមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី អ្នកនយោបាយប្រឆាំងចាស់វស្សា ស្នើឲ្យមានការរៀបចំច្បាប់ ដើម្បីឲ្យអ្នកនយោបាយខ្មែរ ចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ។ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះលិខិតមួយច្បាប់ លើបណ្ដាញសង្គមផ្លូវការរបស់លោក ស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បង្កើតច្បាប់ឲ្យនាយករដ្ឋមន្ដ្រី រដ្ឋ
08/08/2022 • 5 minutes 5 seconds ហេតុអ្វីបានជាកម្ពុជានៅតែបន្តរងទណ្ឌកម្មពីអាមេរិកដោយសារបញ្ហា «ប្រជាធិបតេយ្យ»?
កាលពីសប្ដាហ៍មុន គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។ ច្បាប់នេះ មានខ្លឹមសារដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន ព្រមទាំងអ្នកដែលអាមេរិកចាត់ទុកថា បានរួមចំណែករំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ដោយសារបញ្ហាសិទ្ធិមនុស្ស និង «ប្រជាធិបតេយ្យ»។ តើអាមេរិក ចង់ឲ្យកម្ពុជាប្រកាន់ប្រជាធិបតេយ្យបែបណា ទើបពេញចិត្ត? តើកម្ពុជាគ្មានសិទ្ធិប្រកាន់លទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទសង្គមខ្លួនឯងទេឬ?
តាមនិយមន័យ របបប្រជាធិបតេយ្យ គឺជាការដឹកនាំប្រទេសដោយគោរពសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋជាធំ។ នៅលើសកលលោកយើងនេះ មានប្រទេសច្រើនណាស់ដែលប្រកាន់យករបបប្រជាធិបតេយ្យ ប៉ុន្តែគឺមានតែក្រុមប្រទេសលោកខាងលិចទេ ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញ។ ចំណែករបបប្រជាធិបតេយ្យនៅប្រទេសតូចៗ ដូចយ៉ាងនៅកម្ពុជាជាដើម ត្រូវគេពិនិត្យឃើញថា កំពុងដំណើរការក្រោមបរិបទដាច់ដ
01/08/2022 • 3 minutes 56 seconds ហេតុអ្វីបានជាសង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនមិនទុកចិត្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ?
រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រូវកម្ពុជាធ្វើវិសោធនកម្មលើកទី១០ នៅខែកក្កដា ឆ្នាំ២០២២នេះ។ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជាការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសសង្គមស៊ីវិល និងគណបក្សដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល បានសម្ដែងការមិនពេញចិត្ត និងមិនទុកចិត្តចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះឡើយ។ តើហេតុអ្វីបានជាដូច្នេះ?
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឡើងដោយកែប្រែមាត្រាចំនួន៦ និងចែងបន្ថែមថ្មីចំនួន២មាត្រា។ មាត្រាទាំងនោះ រួមមាន៖ មាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ មាត្រា១១៩ថ្មី និងមាត្រា១២៥ រួមនឹងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលមាត្រាទាំងនេះ ពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា។
លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានការពារការធ្វើវិសោធនកម្មលើកនេះ ថាជាការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារឧត្តមប្រយោជន៍ជាតិ។ និងថា ការណ៍ដែលកម្ពុជាកែរដ្ឋធម្មនុញ្ញ គឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យច
ឃាតកម្មលោកបណ្ឌិត កែម ឡី៖ សម្រែកដង្ហោយរកយុត្តិធម៌នៅតែឮសូររងំ
ថ្ងៃទី១០ខែកក្កដាម្សិលមិញនេះ គឺជាខួបគម្រប់៦ឆ្នាំគត់ នៃអំពើឃាតកម្មបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញ។ នៅក្នុងសំណុំរឿងនេះ តុលាការកម្ពុជាចាប់តាំងពីថ្នាក់ដំបូងដល់ថ្នាក់កំពូល មានសេចក្ដីសម្រេចដូចគ្នា គឺផ្ដន្ទាទោសខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ សម្រាប់អ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ការផ្ដន្ទាទោសឃាតករឈ្មោះ ជួប សម្លាប់ គឺជាយុត្តិធម៌សម្រាប់តែខ្មាន់កាំភ្លើងប៉ុណ្ណោះ មិនមែនសម្រាប់លោក កែម ឡី ឡើយ ហើយពួកគេនៅតែបន្តដង្ហោយរកយុត្តធម៌សម្រាប់លោកបណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ។
គិតរហូតមកទល់ខែកក្កដាឆ្នាំ២០២២នេះ លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីឈ្មោះ បានលាចាកពីលើលោកនេះអស់រយៈពេល៦ឆ្នាំមកហើយ។ ៦ឆ្នាំកន្លងមកនេះ សម្រែកទាមទាររកយុត្តិធម៌នៅតែបន្លឺឡើងជាប់ជាប្រចាំ បើទោះបីជាតុលាការ បានសម្រេចផ្ដន្ទាទោសខ្មាន់កាំភ្លើងដែលបាញ់ប្រហារលោកបណ្ឌិត កែម ឡី រួចហើយក៏ដោយ។
ជួប សម្លាប់ ឬ អឿត អាង ត្រូវបានសាលាដំបូងក្រុងភ្នំពេ
11/07/2022 • 4 minutes 39 seconds ហេតុអ្វីពលរដ្ឋខ្មែរគួរពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឲ្យពលរដ្ឋដែលមានលទ្ធភាព ងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ជំនួសយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ លោកបានថ្លែងដូច្នេះ ក្នុងពេលដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងការឡើងថ្លៃនៃប្រេង ដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ បើតាមលោក ហ៊ុន សែន ការប្រើប្រាស់យានយន្តអគ្គិសនីនឹងអាចជួយឲ្យពលរដ្ឋកាត់បន្ថយការចំណាយលើថ្លៃប្រេងសាំងបាន។ តើការប្រើប្រាស់យានយន្តអគ្គិសនី ពិតជាចំណេញជាងមែនឬ? ហើយថាតើកម្ពុជាមានលក្ខខណ្ឌអំណោយផលប៉ុនណ្ណាសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី?
បើទោះបីជាកម្ពុជាមិនទាន់ជួបវិបត្តិខ្វះប្រេងប្រើប្រាស់ដូចប្រទេសមួយចំនួនក្ដី ប៉ុន្តែលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ឃើញថា វាល្មមដល់ពេលដែលប្រជាពលរដ្ឋខ្មែរ ត្រូវគិតគូរអំពីការផ្លាស់ប្ដូរយានយន្តដែលប្រើប្រាស់ប្រេង ទៅប្រើយានយន្តដែលដើរដោយថាមពលអគ្គិសនី។ នោះក៏ព្រោះតែប្រេងឥន្ធនៈនឹងនៅតែមានតម្លៃខ្ពស់ ឬអាចនឹងបន្តឡើងថ្លៃទៀត ខណៈសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយ
04/07/2022 • 5 minutes 5 seconds ឈានដល់វ័យ៧១ឆ្នាំ៖ គណបក្សប្រជាជនកម្ពុជា ដើរដល់របត់ថ្មីនៃ «អ្នកបន្តវេន»
២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២។ ថ្ងៃទី២៨មិថុនាស្អែកនេះ គឺជាខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ នាឱកាសខួបគម្រប់៧១ឆ្នាំ គណបក្សកាន់អំណាចនៅកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ត្រូវដើរដល់របត់ថ្មីដ៏សំខាន់មួយ នោះគឺ របត់ថ្មីនៃ «អ្នកបន្តវេន»។ អ្នកបន្តវេន ដែលគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ សម្រេចគាំទ្រជាឯកច្ឆ័ន្ទ លើបេក្ខភាពលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ តើលោក ហ៊ុន ម៉ាណែត មានប្រវត្តិយ៉ាងណា? ស័ក្តិសមនឹងតំណែងជា «អ្នកបន្តវេន» នៃគណបក្សប្រជាជនកម្ពុជាដែរឬទេ? និងថាតើ ការសម្រេចឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកបន្តវេននេះ ជះឥទ្ធិពលយ៉ាងណាក្នុងរង្វង់គណបក្សប្រជាជនខ្លួនឯង?
ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ដ្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥ និងដែលថែមទាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ដំណើរឆ្ពោះទៅបន្តវេនពីលោកឪពុករបស់លោក ហ៊ុន ម៉ាណែត មែនទែនទៅ ត្រូវក្រាលដោយកម្រាលព្រំក្រហម និងរោយដោយស្រទាប់ផ្កាកូលាបរួចជាស្រេច
27/06/2022 • 6 minutes 40 seconds លទ្ធផលឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាចជាម៉ែត្រវាស់ការបោះឆ្នោតសកល ២០២៣?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានបញ្ចប់ទៅហើយ នៅឡើយការប្រកាសលទ្ធផលផ្លូវការ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ទោះជាមិនទាន់ប្រកាសលទ្ធផលផ្លូវការក៏ដោយ ក៏លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានឈ្នះការបោះឆ្នោតនេះ ហើយគណបក្សប្រឆាំងសំខាន់ជាងគេគឺគណបក្សភ្លើងទៀន បានឈ្នះបន្ទាប់ ខណៈគណបក្ស១៥ផ្សេងទៀត បានសម្លេងតិចតួច បូកបញ្ចូលគ្នាមានគម្លាតដាច់ឆ្ងាយពីគណបក្សធំៗទាំងពីរខាងលើ។
តាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រចំនួនជាង ៥,៣លានសម្លេង ហើយគណបក្សភ្លើងទៀនទទួលបានសម្លេងគាំទ្រចំនួនជាង ១,៦លានសម្លេង និងត្រូវគេប៉ាន់ស្មានទៅថាបានប្រមាណជាជាង ២ពាន់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះក៏បានឈ្នះ ៤អាសនៈមេឃុំផងដែរ។ ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាយកស្ទើរតែទាំងអស់ក្នុងចំណោមអាសនៈឃុំ សង្កាត់សរុបចំនួន ១៦៥២ និងបានបែងចែកតិចតួចទៅគណបក្សក្រៅរដ្ឋាភិបាលចំនួន៧ផ្សេងទៀត។
លទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ រួមនឹងអំណះអំណាងផ្សេងៗ ធ្វើឲ្យមានការទាញសមត្ថកម្មថា លទ្ធផលឆ្នោតពេលនេះ អាចឆ្លុះបញ្ចាំងខ្លះទៅនឹងការបោះឆ្នោតសំខាន់នៅឆ្នាំ២០២៣ គឺក
13/06/2022 • 6 minutes 14 seconds តើយុវជនគួរធ្វើបែបណាដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ដែលទើបតែកន្លងទៅនេះ គេសង្កេតឃើញយុវជនជាច្រើន នាំគ្នាចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេយល់ដឹងពីសិទ្ធិនយោបាយរបស់ខ្លួន ហើយមានសេចក្ដីក្លាហានបង្ហាញពីជំហរនយោបាយរបស់ខ្លួនយ៉ាងបើកចំហ ទាំងនៅតាមទីសាធារណៈ និងនៅលើបណ្ដាញសង្គម។ ជាការពិត ការចូលរួមរបស់យុវជននេះ មិនត្រឹមតែផ្ដល់ឲ្យយុវជននូវបទពិសោធការងារជាក់ស្ដែងទេ តែវាថែមទាំងអាចរួមចំណែកអភិវឌ្ឍប្រទេសជាតិទៀតផង។ ប៉ុន្តែគួរឲ្យសោកស្ដាយដែរ ដែលនៅកម្ពុជា នៅតែមានអ្នកនយោបាយដែលនិយមយកយុវជនជាឈ្នាន់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួន។ ក្នុងបរិបទនេះ តើយុវជនប្រយ័ត្នខ្លួនយ៉ាងដូចម្ដេច ដើម្បីកុំឲ្យក្លាយខ្លួនជាឧបករណ៍របស់អ្នកនយោបាយ?
06/06/2022 • 5 minutes 38 seconds ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ក្នុងបរិបទដែលពលរដ្ឋកាន់តែយល់ដឹងពីអំណាចនៃសន្លឹកឆ្នោតរបស់ខ្លួន
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី០៥មិថុនា ចុងសប្ដាហ៍នេះហើយ។ ការិយាល័យបោះឆ្នោត នឹងបើកទ្វារចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល ដើម្បីទទួលអ្នកបោះឆ្នោតប្រមាណជាង៩លាននាក់នៅទូទាំងប្រទេស។ គណបក្សនយោបាយចំនួន១៧នឹងប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស។ តើអ្វីទៅជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់? ហើយថាតើការបោះឆ្នោតនេះមានសារៈសំខាន់អ្វីខ្លះសម្រាប់ប្រទេសកម្ពុជា?
ថ្ងៃអាទិត្យ ទី០៥មិថុនា ចុងសប្ដាហ៍នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរប្រមាណជាជាង៩លាន២សែននាក់ ដែលបានចុះឈ្មោះក្នុងបញ្ជីរួចហើយ ត្រូវបានគេអញ្ជើញឲ្យទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋានរបស់ខ្លួន។ ការិយាល័យបោះឆ្នោតចំនួន ២៣ ៦០២កន្លែង នឹងចាប់ផ្តើមបើកទ្វារ នៅម៉ោង៧ព្រឹកហូតដល់ម៉ោង៣រសៀល។
នេះជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកទី៥ហើយ សម្រាប
30/05/2022 • 4 minutes 8 seconds យុវជនគួរប្រុងប្រយ័ត្ន នៅពេលចូលរួមក្នុងវិស័យនយោបាយ
នៅសល់មិនដល់មួយខែទៀតទេ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានចូលមកដល់។ ក្នុងឱកាសនេះ អ្នកជំនាញបានរំឭកយុវជនឲ្យប្រុ ងប្រយ័ត្ន នៅពេលចូលរួមនៅក្នុងវិស័យនយោបាយ។ សម្រាប់អ្នកជំនាញ ការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយ គឺជាសកម្មភាពដ៏សំខាន់និងចាំបាច់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយុវជនត្រូវពិចារណាឲ្យច្បាស់លាស់ដែរ មុននឹងសម្រេចចិត្តចូលរួម ដើម្បីចៀសវាងធ្លាក់ខ្លួនទៅជាឈ្នាន់របស់អ្នកនយោបាយទុច្ចរិត។
16/05/2022 • 5 minutes 38 seconds តើហេតុអ្វីទើបខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល»?
ថ្មីៗនេះ នៅតាមបណ្ដាញសង្គម មានការជជែកវែកញែកយ៉ាងផុលផុសអំពីការប្រើប្រាស់រូបិយបណ្ណជាតិខ្មែរ ដែលយើងស្គាល់គ្រប់គ្នាថា ប្រាក់ «រៀល»។ គិតត្រឹមឆ្នាំ២០២២នេះ វាមានរយៈពេល៤២ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ៤២ឆ្នាំមកនេះ គេសង្កេតឃើញថា ការចរាចរប្រាក់រៀលនៅមានកម្រិតនៅឡើយ បើធៀបទៅនឹងការចាយប្រាក់ដុល្លារនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាធនាគារជាតិនៃកម្ពុជា តែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋងាកមកប្រើប្រាស់ប្រាក់រៀលយ៉ាងណាក៏ដោយ។ តើហេតុអ្វីទើបគេគួរនាំគ្នាចាយលុយរៀលនៅលើទីផ្សារ?
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរនៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែ
09/05/2022 • 5 minutes 39 seconds ទិវាសេរីភាពសារព័ត៌មាន៖ បញ្ហារើសអើងនិងគម្រាមកំហែងអ្នកកាសែត ទាមទារឲ្យមានការដោះស្រាយជាបន្ទាន់
ថ្ងៃទី០៣ខែឧសភាស្អែកនេះ គឺជាទិវាសេរីភាពសារព័ត៌មាន។ សារព័ត៌មាននៅកម្ពុជា ត្រូវគេកត់សម្គាល់ថា មានបរិមាណច្រើន រីកដុះដាលដូចផ្សិតត្រូវទឹកភ្លៀង។ ចំណែកអ្នកកាសែតក៏មានចំនួនកើនឡើងជាលំដាប់ដែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ក្នុងពេលចុះបំពេញភារកិច្ច អ្នកកាសែតមួយចំនួននៅស្រុកខ្មែរ នៅតែរងការរើសអើង ការគម្រាមកំហែង និងការប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរ។ ជាបញ្ហាដែលទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់។
នៅកម្ពុជា ចំនួនអង្គភាពសារព័ត៌មាន និងបរិមាណអ្នកកាសែត បានកើនឡើងជាបន្តបន្ទាប់។ គិតត្រឹមឆ្នាំ២០២១ អង្គភាពដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានមានចំនួនសរុបជាង២ពាន់អង្គភាព ក្នុងនោះមានតាំងពីវិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារព័ត៌មាន កាសែតជាតិនិងអន្ដរជាតិ ព្រមទាំងសារព័ត៌មាននិងទូរទស្សន៍អនឡាញផង។
ស្ថាប័នសារព័ត៌មានមានច្រើន អ្នកកាសែតក៏មានច្រើនដែរ។ នេះគឺជារឿងដ៏គួរត្រេកអរចំពោះវិស័យសារព័ត៌មាននៅកម្ពុជា។ ប៉ុន្តែទន្ទឹមគ្
02/05/2022 • 4 minutes 51 seconds បោះឆ្នោតឃុំសង្កាត់៖ ការឃោសនាប្រជាភិថុតិលែងមានន័យ តើគេត្រូវយកអ្វីទាក់ចិត្តម្ចាស់ឆ្នោត?
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតជិតចូលមកដល់ ការឃោសនាទាក់ទាញចិត្តម្ចាស់ឆ្នោតរបស់គណបក្សនយោបាយ ក៏ចាប់ផ្ដើមចេញដំណើរដូចគ្នាដែរ។ ប៉ុន្តែខុសពីការបោះឆ្នោតមុនៗ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ការឃោសនាប្រជាភិថុតិ លែងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតទៀតហើយ។ មានតែគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋទេ ទើបអាចយកឈ្នះចិត្តម្ចាស់ឆ្នោតបាន។
25/04/2022 • 5 minutes 52 seconds «ប្ រវត្តិសាស្ត្រខ្មែរក្រហម» កាន់តែសាបរលាបពីចំណាប់អារម្មណ៍របស់យុវជនជំនាន់ក្រោយ?
១៧មេសា១៩៧៥-១៧មេសា២០២០២២។ ថ្ងៃទី១៧មេសាម្សិលមិញនេះ គឺជាខួបលើកទី៤៧នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ អ្នកប្រវត្តិសាស្ត្រនិងអ្នកនយោបាយបានចាត់ទុកថ្ងៃទី១៧មេសានេះថា ជាថ្ងៃដ៏សំខាន់ ដែលខ្មែរត្រូវរៀនសូត្រនិងចងចាំទុក។ ប៉ុន្តែជាការកត់សម្គាល់ យុវជនខ្មែរជំនាន់ថ្មី ហាក់មិនបានចាប់អារម្មណ៍ និង ផ្ដល់តម្លៃអ្វីខ្លាំង ចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះទេ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកទាហានខ្មែរក្រហមបានចូលកាន់កាប់រាជធានីភ្នំពេញ បន្ទាប់ពីទទួលជ័យជំនះលើរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់ នល់។ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញមួយចំនួនបានសម្ដែងការអបអរសាទរចំពោះការផ្ដួលរំលំនេះដោយគិតថា សង្គ្រាមបានចប់សព្វគ្រប់ ហើយមេដឹកនាំថ្មីនឹងនាំមកនូវសន្តិភាព សុវត្ថិភាព និងការកសាងប្រទេស។ ប៉ុន្តែផ្ទុយស្រឡះ កងទ័ពខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជនទាំងអស់ដោយបង្ខំ ទៅតំបន់ជនបទដាច់ស្រយាល។
នៅក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរ
ទម្លាប់បោះចោលសំរាមរបស់ពលរដ្ឋខ្មែរខ្លះ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ជាតិ
បុណ្យចូលឆ្នាំខ្មែរកំពុងតែខិតជិតចូលមកដល់។ ព្រឹត្តិការណ៍កម្សាន្តជាច្រើនត្រូវអាជ្ញាធរខេត្តទូទាំងប្រទេសរៀបចំឡើង ត្រៀមទទួលប្រជាពលរដ្ឋ ដើម្បីអបអរនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងព្រឹត្តិការណ៍កម្សាន្តតាមទីសាធារណៈទាំងនោះ គេនៅតែសង្កេតឃើញមានការបោះចោលសំរាមពាសវាលពាសកាលពីសំណាក់ពលរដ្ឋមួយចំនួន។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
ការបោះចោលសំរាមនៅតាមទីសាធារណៈ ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន មិនមែនជារឿងថ្មីឬប្លែកទេ។ ប្រជាពលរដ្ឋមួយចំនួន មានទម្លាប់បោះចោលសំរាមយ៉ាងអនាធិបតេយ្យយ៉ាងដូច្នេះ នៅគ្រប់ទីកន្លែង រាប់តាំងពីនៅមុខផ្ទះ តាមចិញ្ចើមផ្លូវ និងនៅតាមទីសាធារណៈនានា។
នៅតំបន់ទេសចរណ៍សំខាន់ៗមួយចំនួន ដូចជានៅតាមឆ្នេរសមុទ្រ រួមទាំងប្រាសាទអង្គរវត្តផង ក៏មានការចោលសំរាមដូចគ្នាដែរ ជាពិសេសនៅពេលកម្ពុជាប្រារព្ធពិធីបុណ្យនានា ដែលមានភ្ញៀវទេសចរ
11/04/2022 • 5 minutes 2 seconds ហេតុអ្វីត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?
បទបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានសាធារណៈមតិទទួលស្គាល់ថា មានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងការអនុវត្តការងាររបស់មន្ដ្រីរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ។ ការចុះបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបដែលកំពុងតែអនុវត្តនាពេលនេះ ក៏បានកើតឡើងក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែរ។ ជាការពិត បទបញ្ជារបស់បុគ្គលដែលមនុស្សមួយចំនួនហៅថា បុរសខ្លាំងកម្ពុជា នោះ គ្មានអ្វីដែលថាមិនអាចធ្វើបានឡើយ។ ប៉ុន្តែ ហេតុអ្វីបានជាគេត្រូវចាំបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ទើបដោះស្រាយបញ្ហាបាន?
បទល្មើសនេសាទនៅបឹងទន្លេសាប កំពុងតែរងការបង្ក្រាបយ៉ាងសស្រាក់សស្រាំ ពីសំណាក់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធទាំងអស់ ក្រោយពីមានបញ្ជាដាច់ណាត់របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃពុធទី២៣មីនា បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាបទាំងអស់ កម្ចាត់ឈ្មួញប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបឱ្យអស់ បើទោះបីជ
28/03/2022 • 5 minutes 7 seconds កម្ពុជាត្រូវធ្វើអ្វីដើម្បីទាញប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀង RCEP?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា RCEP បានចូលជាធរមានរួចរាល់ហើយ នៅដើមឆ្នាំ២០២២នេះ។ RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំនិងសំខាន់បំផុតនៅលើពិភពលោក ដោយហេតុថា ផលិតផលសរុបរបស់ប្រទេសហត្ថលេខីទាំងអស់ មានទំហំដល់ទៅ៣០ភាគរយនៃផលិតផលក្នុងពិភពលោក។ កាលពីសប្ដាហ៍មុន រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ត បានគូសបញ្ជាក់ឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់កម្ពុជា អាចនឹងមានកំណើនជាង៧ភាគរយ ខណៈការវិនិយោគ អាចកើនឡើងប្រមាណ២៣ភាគរយ ខណៈកំណើនផលិតផលក្នុងស្រុកសរុប នឹងមានកំណើនក្នុងអត្រា ២ភាគរយ។ តើដើម្បីទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ដូចដែលបានលើកឡើងនេះ តើកម្ពុជាត្រូវធ្វើការងារអ្វីខ្លះ?
មុននឹងទៅដល់ការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ គេត្រូវស្វែងយល់ពីសវតានៃកិច្ចព្រមព្រៀងនេះបន្តិចសិន។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ ហៅកាត់ថា RCEP ត្រូវបានស្នើឡើងដំបូងនៅឆ្នាំ២០១២ នាទីក្រុងភ្នំពេញ ដោយមានប្រទេសជាសមាជិកចំនួន១៦ រួមមានប្រទេសអាស
21/03/2022 • 3 minutes 37 seconds ជំនឿអរូបិយនៅក្នុងសង្គមខ្មែរ ជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត
ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតានានា។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយ មែនទែនទៅ គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយគឺជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត ប្រសិនបើពលរដ្ឋមិនបានគិតពិចារណាឲ្យបានវែងឆ្ងាយមុននឹងដាក់ចិត្តជឿទេនោះ។
ជំនឿអរូបិយមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ពោលគឺយូរជាងការចូលមកដល់នៃព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនាទៅទៀត។ ជនជាតិខ្មែរដើម មានជំនឿលើកម្លាំងក្រៅធម្មជាតិ និង កម្លាំងក្រៅខ្លួន ដែលជាទូទៅគោរពបូជាវត្ថុអរូបដូចជា អាទិទេព ទេវតា អារុក្ខអារក្ស និងអ្នកតានានា។
អស់រយៈពេលរាប់រយឆ្នាំកន្លងទៅនេះ ជំនឿអរូបិយនៅក្នុងសង្គមខ្មែរមិនធ្លាប់ឃ្លាតចាកទៅណាទេ។ ពលរដ្ឋខ្មែរ ជាពិសេសអ្នកនៅតាមជនបទ នៅតែមានជ
14/03/2022 • 5 minutes 56 seconds កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពអ្នកនិពន្ធ ដើម្បីថែរក្សាអ្នកអាន
ថ្ងៃសុក្រទី១១មីនាខាងមុខនេះ គឺជាទិវាជាតិអំណាន។ ចាប់តាំងពីមានការបង្កើតទិវាជាតិអំណាននៅឆ្នាំ២០១៦មក គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ បានងាកមកអានសៀវភៅកាន់តែច្រើនឡើង។ កំណើននិងសេចក្ដីត្រូវការរបស់អ្នកអានដូច្នេះ កើតឡើងស្របពេលដែលចំនួននិងសមត្ថភាពរបស់អ្នកនិពន្ធខ្មែរហាក់នៅមានកម្រិតនៅឡើយ។ ដើម្បីថែរក្សាកំណើននៃអ្នកអានសៀវភៅនៅកម្ពុជា អ្នកជំនាញស្នើឲ្យអ្នកនិពន្ធខ្មែរជំនាន់ថ្មី រួសរាន់អភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត។
ជាច្រើនឆ្នាំចុងក្រោយនេះ និងបើទោះបីជាមានការគំរាមកំហែងពីវិបត្តិកូវីដ១៩ ការអានសៀវភៅនៅកម្ពុជានៅតែមានសន្ទុះកើនឡើងគួរឲ្យកត់ស្គាល់។ សន្ទុះអ្នកអានសៀវភៅខ្មែរដែលកើនឡើងនេះ មិនមែនជារឿងចៃដន្យទេ។ មានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរងាកមកអានសៀវភៅកាន់តែច្រើនឡើង។ ទី១ គឺការអប់រំផ្សព្វផ្សាយទូលំទូលាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសង្គម ដែលចាប់ផ្ដើមផ្ដល់តម្លៃ និងលើកកម្ពស់ការអានសៀវភៅ។ ទី២ គឺការបង្កើតឲ
07/03/2022 • 6 minutes 50 seconds អូមីក្រុងស្លូត តែជាផ្នែកមួយបន្ថែមបន្ទុកក្រីក្រដល់ប្រជាពលរដ្ឋ
វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង បានមកដល់ប្រទេសកម្ពុជា និងឆ្លងចូលសហគមន៍ កាលពីដើមខែមករា ឆ្នាំ២០២២នេះ។ តាមលក្ខណៈជីវសាស្ត្រ មេរោគកូវីដអូមីក្រុងនេះ មានការចម្លងលឿនពីមនុស្សម្នាក់ទៅមនុស្សច្រើននាក់ តែមិនមានសភាពកាចដូចជាវីរុសកូវីដពពួកវ៉ារីយ៉ង់ដែលតា ឬអាល់ហ្វាទេ។ ទោះយ៉ាងណាវត្តមានរបស់វីរុសកូវីដបំប្លែងថ្មីអូមីក្រុងនេះ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចនិងភាពក្រីក្រផងដែរ។
ក្រោយប្រទេសកម្ពុជាបានប្រកាសបើកឲ្យដំណើរការសេដ្ឋកិច្ចសង្គម ឡើងវិញកាលពីដើមខែមករា ក្រោយរងវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ វ៉ារីយ៉ង់ដែលតា និងអាល់ហ្វាមក វីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង ក៏បានមកដល់ដែរ ហើយក៏បានឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។
តាមការឲ្យដឹងពីក្រសួងសុខាភិបាល ការស្លាប់ដោយវីរុសបំប្លែងថ្មីអូមីក្រុងនេះ គឺមិនមានទេអស់រយៈពេលជាង១ខែ។ ទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ ការស្លាប់ដោយសារអូមីក្រុងចាប់ផ្តើមមានជាប់ៗគ្នា តែក្នុងចំនួនមួយតិចតួច។ ទិដ្ឋភាពនេះ អាចរាប់បានថា មិនមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ ប្រភេទដែលតា និងអាល់ហ្វាទេ ដែលពលរដ្ឋកម្ពុជាបានស្លាប់ដោយសារជំងឺនេះ ដល់ទៅជាង៣ពាន់នាក់ អំឡុង
28/02/2022 • 5 minutes 21 seconds ប្រជាជាតិខ្មែរត្រូវយកចិត្តទុកដាក់ថែរក្សានិងផ្ដល់តម្លៃប្រាសាទបុរាណខ្មែរទាំងអស់
ព័ត៌មានអំពីការចម្លងប្រាសាទអង្គរវត្ត នៅប្រទេសវៀតណាម បានបង្កជាសង្គ្រាមប៉ាកាជាថ្មីម្ដងទៀត នៅលើបណ្ដាញសង្គម។ ជាការពិតហើយថា ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ខ្មែរ នៅតែជាគោលដៅនៃការទាញចំណេញផ្នែកសេដ្ឋកិច្ចពីបណ្ដាប្រទេសជិតខាងមួយចំនួន។ ប៉ុន្តែទន្ទឹមគ្នានេះ ប្រជាជនកម្ពុជាមិនត្រូវភ្លេចទេថា ក្រៅពីប្រាសាទអង្គរវត្ត ខ្មែរយើងនៅមានប្រាសាទបុរាណរាប់រយកន្លែងទៀត ដែលកំពុងតែរងគ្រោះ ដោយសារពេលវេលា ទង្វើមនុស្ស និងបាតុភូតធម្មជាតិនានា។ ប្រឈមនឹងស្ថានការណ៍នេះ ប្រាសាទខ្លះត្រូវរៀបចំឲ្យមានការជួសជុលឡើងវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងការងាររបស់ស្ថាប័នពាក់ព័ន្ធ ប្រាសាទបុរាណខ្មែរទាំងអស់ក៏ត្រូវការការយកចិត្តទុកដាក់ ចូលរួមថែរក្សា និងផ្ដល់តម្លៃ ពីសំណាក់ប្រជាជាតិខ្មែរទាំងមូលឲ្យបានជាប់លាប់ផងដែរ។
កម្ពុជា គឺជាប្រទេសតែមួយគត់លើលោកដែលមានរូបសំណង់ប្រាសាទនៅក្នុងទង់ជាតិ។ នេះគឺជាសក្ខីភាពដែលបង្ហាញថា ប្រាសាទបុរាណ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងជីវិតមនុស្
07/02/2022 • 3 minutes 48 seconds