Winamp Logo
ទស្សនៈព្រឹត្តិការណ៍ពិភពលោក Cover
ទស្សនៈព្រឹត្តិការណ៍ពិភពលោក Profile

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Khmer, Political, 1 seasons, 94 episodes, 8 hours 41 minutes
About
នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។
Episode Artwork

អាស៊ីកណ្តាល ក្លាយជា « តំបន់យុទ្ធសាស្ត្រថ្មី » ដែលប្រទេសធំៗ កំពុងលួងលោមភ្ជាប់ស្ពានមេត្រី

ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។   ថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបំពេញទស្សនកិច្ចនៅ ប្រទេសកាហ្សាក់ស្ថាន ខណៈពេលដែលមេដឹកនាំតួកគី លោក អ៊ែរដូហ្ហាន និងមេដឹកនាំអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី ទៅកាន់ប្រទេស អ៊ូសបេគីស្ថាន។ ប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់អាស៊ីកណ្តាល កំពុងក្លាយជាឆាកប្រកួតប្រជែងគ្នា កាន់តែខ្លាំងឡើងៗ រវាងក្រុមប្រទេសមហាអំណាចធំៗ។    នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក ពូទីន ត្រូវបានទទួលស្វាគមន៍ដោយ សមភាគី លោក កាស៊ីម ជូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន និង ជាសម្ព័ន្ធមិត្តចាស់វស្សា របស់លោកពូទីន។ ដំណើរទស្សនកិច្ចថ្មីនេះ គឺធ្វើឡើង មួយសប្តាហ៍ក្រោយទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសតែមួយ។  ក
10/11/20235 minutes 57 seconds
Episode Artwork

ទស្សនាវដ្តីអាមេរិក ៖ កម្លាំងយោធារុស្ស៊ីជាប់លេខ១ ខ្លាំងដាច់គេក្នុងលោក ខណៈអាមេរិកជាប់លេខ ២

ទស្សនាវដ្តីអាមេរិកាំង The US News & World Report ចុះផ្សាយថ្ងៃទី ៣០ តុលា ដោយយោងលើ ការស្ទង់មតិ​ក្រុមអ្នកជំនាញចំនួន ១៧.០០០ នាក់ មកពីទូទាំងពិភពលោក បានទាញសេចក្តីសន្និដ្ឋានថា កងទ័ពរុស្ស៊ីឈានមុខគេលំដាប់លេខ ១ ក្នុងលោក ពោលគឺខ្លាំងជាងកងទ័ព សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងទី២។ រីឯ ប្រទេសទាំង ៨ ដែលមានកងទ័ពខ្លាំងៗ បន្ទាប់ពីរុស្ស៊ី និង អាមេរិក រួមមាន៖ កងទ័ពចិន អ៊ីស្រាអែល កូរ៉េខាងត្បូង អ៊ុយក្រែន អ៊ីរ៉ង់ អង់គ្លេស អាល្លឺម៉ង់ និង តួកគី។ ប្រទេសដែលមានកម្លាំងកងទ័ព ជាប់លេខចុងក្រោយគេ គឺមាន ប្រទេស លុចសំបួរ សិង្ហបុរី អេស្តូនី ហូឡង់ និង នូវែលហ្សេឡង់។ ក្នុងបញ្ជីចំណាត់ថ្នាក់ « កងទ័ពដែលឈានមុខគេ » រុស្ស៊ីបានទទួលពិន្ទុ ៩៤,៣ លើ១០០ ពិន្ទុ ។ តែបើគិតលើកត្តា « ឥទ្ធិពលមេដឹកនាំ » និង « ឥទ្ធិពលនយោបាយ » ទស្សនាវដ្តី The US News & World Report ផ្តល់ឲ្យរុស្ស៊ី ពិន្ទុ ១០០ លើ ១០០ តែម្តង។ក្នុងដំណើរចាត់ថ្នាក់ដូចមានខាងលើ ក្រុមអ្នកស្រាវជ្រាវ ចាប់អារម្មណ៍ជាបឋម ទៅលើ ចំនួនយន្ដហោះចម្បាំង ចំនួនសព្វាវុធមីស៊ីល បូករួមទាំងមីស៊ីល Hypersonique ដែលជាប្រភេទអាវុធ មានល្បឿនលឿនជាងសម្លេងដល់ទៅរាប់សិបដង ហើយដែលគេចាត់ទុកថាគឺជា អានុភាពយោធាសំខាន
03/11/20236 minutes 49 seconds
Episode Artwork

រុស្ស៊ី បាញ់សាកល្បងមីស៊ីលបាលីស្ទិក ក្នុងប្រតិបត្តិការសមយុទ្ធ « វាយបកដោយអាវុធនុយក្លេអ៊ែរ »

ថ្ងៃពុធទី ២៥ តុលា រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកច្រើនគ្រាប់ ក្នុងគោលដៅត្រៀម « ការវាយប្រហារនុយក្លេអ៊ែរចាស់ដៃទៅលើអ៊ុយក្រែន » ។​ គួរបញ្ជាក់ថា ការបាញ់សាកលុ្បងនេះ គឺធ្វើឡើ់ង ចំពេលដែលរុស្ស៊ី កំពុងប្រុងប្រៀបដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិ ដែលហាមប្រាមមិនឲ្យមានការសាកល្បងអវុធនុយក្លេអ៊ែរ។ ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី ធ្លាប់បានគម្រាមជាច្រើនលើកថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលបានផ្ទុះឡើង កាលពីខែកុម្ភៈឆ្នាំ ២០២២។ ផ្ទុយទៅវិញ លោក វ៉្លាឌីមៀរ ពូទីន តែងនិយាយជារឿយៗ ប្រាប់អន្តរជាតិ កុំឲ្យបារម្ភអំពីបញ្ហានេះ។តែ ក្នុងថ្ងៃពុធទី ២៥ តុលា លោកពូទីន បានចុះត្រួតពិនិត្យការហាត់សមយុទ្ធរបស់ទ័ពរុស្ស៊ី ដែលក្នុងនោះ មានការបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីបពីរប្រភេទពោលគឺ ប្រភេទ Yars បាញ់ចេញពីព្រលានអវកាស Plessetsk នៅប៉ែកពាយ័ព្យប្រទេសរុស្ស៊ី និង ប្រភេទ Sineva បាញ់ចេញពី នាវាមុជទឹកក្នុងសមុទ្រ Barentz ។ ជាមួយគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែប ប្រភេទ Tu-95 MS ក៏បានបាញ់ចេញគ្រាប់មីស៊ីលបណ្តែតររយៈចម្ងាយខ្លី ដែលអាវុធប្រភេទនេះ ត្រូវបានរុស្ស៊ីប្រើក្នុង ប្រតិបត្តិការវាយប្រហារនៅ
27/10/20236 minutes 14 seconds
Episode Artwork

សភាឌូម៉ាលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាដែលហាមប្រាមការសាកល្បងនុយក្លេអ៊ែរ

ថ្ងៃអង្គារទី ១៧ តុលា អ្នកតំណាងរាស្ត្រ​រុស្ស៊ីបានអនុម័ត ក្នុង​សម័យប្រជុំពិភាក្សា​លើកទី១ កម្មវត្ថុ​ឆ្ពោះ​ទៅលុបចោល ការផ្តល់​សច្ចាប័ន​ដោយរុស្ស៊ី លើ​សន្ធិសញ្ញា​ដែល​ហាមប្រាម​ទាំងស្រុង ការសាក ល្បង​នុយក្លេអ៊ែរ ហៅកាត់ថា TICEN។ ជាការដកខ្លួន​ចេញជាថ្មី ពី​គន្លង​កម្មវិធី​មិនរីកសាយភាយអាវុធ​ប្រល័យលោក ក្នុង​ផ្ទៃនៃ​ជម្លោះ​នៅអ៊ុយក្រែន និង ក្នុងផ្ទៃនៃវិបត្តិ​ជាមួយ​បស្ចិមលោក។ ការពិភាក្សានេះ ប្រព្រឹត្តទៅសឹងភ្លាមភ្លែត ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន បញ្ជូនសារ​ទៅសភាឌូម៉ាថា តើប្រទេសរុស្ស៊ី គប្បី​សាកល្បងឡើងវិញឬទេ អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ជាលទ្ធផលនៃការបោះឆ្នោត ក្នុងសភាឌូម៉ា ដែលជាសភាជាន់ក្រោមនៃសភារុស្ស៊ី គ្រប់តែពួកអ្នកតំណាង រាស្ត្រ ទាំង ៤១២ នាក់ ដែលវត្តមានក្នុងសម័យប្រជុំនោះ​បានបញ្ចេញសម្លេង​គាំទ្រជាឯកច្ឆ័ន្ទដល់ ការលុបចោលទៅការផ្តល់សច្ចាប័ន កាលឆ្នាំ ២០០០ ដល់ អត្ថបទសន្ធិសញ្ញា​ដោយក្រុងម៉ូស្គូ។ការលុបចោលនេះ បំបះ​ឲ្យកើតឡើងជា បរិយាកាសភ័យខ្លាចចំពោះ ការងើបឡើងវិញនៃ ការសាក ល្បងនុយក្លេអ៊ែរ និង ចំពោះ ការរត់ប្រណាំងបំពាក់សព្វាវុធជាថ្មី ។ រុស្ស៊ី តាំងពី សហភាពសូវៀត រលំរលាយទៅ មិនដែលធ្វើការសាកល្
20/10/20235 minutes 1 second
Episode Artwork

រុស្ស៊ីទាញប្រយោជន៍ ពីការវាយប្រហាររបស់ចលនាហាម៉ាស លើអ៊ីស្រាអែល?

ចាប់តាំងពីក្រុមហាម៉ាស បានវាយសម្រុកទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ តុលា កន្លងទៅ ទីភ្នាក់ងារការទូតរបស់រុស្ស៊ី នៅពុំទាន់បញ្ចេញជំហរច្បាស់លាស់ណាមួយ ចំពោះសង្គ្រាមទ្វេភាគីនេះ នៅឡើយទេ។ តែ គេសង្កេតឃើញ​ មានសញ្ញាខ្លះៗ ដែលបង្ហាញថា រុស្ស៊ី ទំនងជាគាំទ្រភាគី ប៉ាឡេស្ទីន។ រុស្ស៊ី ហាក់កំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្ទុះហិង្សា រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន ដោយដើរតួជាអ្នកកាន់ជំហរកណ្តាល ដែលទង្វើនេះអាចបង្កជាគ្រោះថ្នាក់ ប្រសិនបើរុស្ស៊ី ភ្លាត់ស្នៀត។ ការវាយសម្រុកសម្លាប់រង្គាលនៃក្រុមហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី ៧ តុលា ដែលត្រូវនឹងថ្ងៃខួបកំណើតគម្រប់៧១ ឆ្នាំ នៃលោក វ៉្លាឌីមៀរ ពូទីន។ តាមអ្នកជំនាញខ្លះយល់ថា ភ្លើងសង្គ្រាមដែលផ្ទុះឆាបឆេះភ្លាមៗ រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន គឺជាកាដូធ្លាក់ពីលើមេឃមកដល់ដៃ ប្រធានាធិបតីរុស្ស៊ី ដ្បិតលោកពូទីន យល់ថាសង្គ្រាមថ្មីនេះ នឹងបង្វែរអារម្មណ៍អន្តរជាតិ ឲ្យងាកចេញពីសង្គ្រាមនៅអ៊ុយក្រែន។ប៉ុន្តែសម្រាប់អ្នកវិភាគឯទៀតវិញ បរិយាកាសហិង្សា រវាងចលនាហាម៉ាស និង អ៊ីស្រាអែល ជម្រុញវិស័យការទូតរុស្ស៊ី ឲ្យធ្លាក់ក្នុងស្ថានការណ៍មួយ ពុំងាយស្រួលឡើយ ព្រោះថារុស្ស៊ី កំពុងជាប់ឈ្ម
13/10/20237 minutes
Episode Artwork

តើ​ក្រុម​​ហាម៉ាសប៉ាឡេស្ទីន​ ​ជា​នរណា?

ថ្ងៃសៅរ៍ ទី​៧តុលា ចលនាអ៊ីស្លាម​ប៉ាឡេស្ទីនហាម៉ាស បាន​បើកការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំ និង​ដ៏សាហាវបំផុត​មិនធ្លាប់មានពីមុនមក នៅ​ក្នុងទឹកដីអ៊ីស្រាអែល​ បើគិតចាប់ពីពេលដែលក្រុម​នេះ បានកាន់​កាប់អំណាចទាំងស្រុង នៅតំបន់ហ្កាហ្សា នៅឆ្នាំ​២០០៧។ ការវាយឆ្មក់របស់​ក្រុមហាម៉ាសនេះ បាន​ធ្វើឲ្យផ្ទុះឆេះ​ក្លាយជាសង្គ្រាម​ ដោយអ៊ីស្រាអែលបាន​សន្យាថា​ នឹងកំទេច​​ក្រុមហាម៉ាសឲ្យ​រលាយក្លាយជាផេះ​។ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី​១២តុលា ប្រតិបត្តិការវាយឆ្មក់​ទ្រង់ទ្រាយធំរបស់​ក្រុមហាម៉ាស បាន​ផ្តាច់ជីវិតមនុស្ស​ប្រមាណ​១២០០នាក់​នៅអ៊ីស្រាអែល និងរបួសជាច្រើនពាន់នាក់ទៀត។ អ៊ីស្រាអែលបាន​បើកការវាយ​ប្រហារឆ្លើយតបវិញ ទៅលើ​តំបន់​ហ្កាហ្សា ដោយ​បានបាញ់​មីស៊ីល​ជិញ្ជ្រុំ​ ៥ជាប់គ្នា បណ្តាលឲ្យស្លាប់​មនុស្សយ៉ាង​ហោច​១២០០នាក់ ដែលក្នុងនោះមានស្ត្រី​ និង​កុមារប៉ាឡេស្ទីនជាច្រើននាក់ ព្រមទាំងមានរបួសប្រមាណ​៣០០០នាក់។ អាជ្ញាធរអ៊ីស្រាអែលបានអះអាងថា គេបានសម្លាប់​សមាជិក​ក្រុមហាម៉ាស ចំនួនយ៉ាងហោច១៥០០នាក់ ដែលបានសំរុកចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍​។ជាមួយនឹង​គ្រាប់រ៉ូកែត ចំនួន​ប្រមាណ​៥០០០គ្រាប់ ដែល​ក្រុមនេះបានអះអាងថាបានបាញ់ទៅលើអ៊ីស្រាអែល ក្នុងរវាងប៉ុន្ម
12/10/202312 minutes
Episode Artwork

រុស្ស៊ីផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋសភាអាមេនីផ្តល់សច្ចាប័នភ្ជាប់ប្រទេសនេះទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ

ថ្ងៃអង្គារ ទី ៣ តុលា រដ្ឋសភាអាមេនី បានផ្តល់សច្ចាប័នលើ សេចក្តីសម្រេចភ្ជាប់ប្រទេសនេះ ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI។ ទង្វើនេះបានបង្កនូវក្តីខឹងសម្បា ពីសំណាក់ក្រុងម៉ូស្គូ ដែលថ្កោលទោសថា នេះជាសេចក្តីសម្រេច ពុំត្រឹមត្រូវ និង វង្វេងវង្វាន់​។ ការណ៍នេះ រំលេចឲ្យឃើញពី ទំនាស់ថ្មី រវាងប្រទេសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តពីដើមមក តែអំណើះតទៅ ប្រែក្លាយជា សត្រូវ មើលមុខគ្នាលែងចំទៅវិញ។ ក្រុមតំណាងរាស្ត្រអាមេនី បានបោះឆ្នោតដើម្បីផ្តល់សច្ចាប័នដល់ លក្ខន្តិកៈក្រុងរ៉ូម ដែលជា សន្ធិសញ្ញាស្ថាបនិក នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ដោយមានសម្លេងគាំទ្រចំនួន ៦០ ទល់នឹងសម្លេងជំទាស់តែ ២២។សម្រាប់ប្រទេសរុស្ស៊ី ការភ្ជាប់ខ្លួនរបស់អាមេនី ទៅនឹងតុលាការ CPI គឺជាដំណឹងអាក្រក់មួយ។ គួរំឭកថា កាលពីប៉ុន្មានខែមុន តុលាការ CPI បានចេញដីកាម្តងរួចមកហើយ តម្រូវឲ្យចាប់ខ្លួនលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ចំពោះ “ ការនិរទេស” កុមារាកុមារីអ៊ុយលក្រែន មកប្រទេសរុស្ស៊ី។អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានទិតៀន សេចក្តីសម្រេច របស់រដ្ឋសភាអាមេនីថាជា “ ក្កីភាន់ច្រឡំសុទ្ធសាធ” ហើយបន្តថាទង្វើនេះ នឹង
06/10/20236 minutes 37 seconds
Episode Artwork

រុស្ស៊ីចំអកផ្គើន ទៅនឹងទណ្ឌកម្មប្រេងឆៅ ពីសំណាក់ប្រទេសមហាអំណាច G7 ?

អំណឹះតទៅ រុស្ស៊ីនាំចេញប្រេងឆៅរបស់ខ្លួន​ ក្នុងតម្លៃខ្ពស់ឆ្ងាយ លើសពីកម្រិតតម្លៃអតិបរមា ដែលកំណត់ដោយ ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ឬ ហៅកាត់ថា G7។ ពោលគឺ ក្រុមប្រទេស G7 បានកំណត់តម្លៃអតិបរមា ត្រឹមតែ ៦០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយធុងបារីល។ តើនេះសឲ្យឃើញថា ទណ្ឌកម្មបស្ចិមប្រទេស ទៅលើរុស្ស៊ី ពុំមានប្រសិទ្ធភាពដូចការព្រាងទុកឬ ?  គេដឹងថា រុស្ស៊ីបានប្រញាប់ប្រញាល់ ស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗនៅអាស៊ី ជាពិសេស គឺ នៅ ចិន និង ឥណ្ឌា ដែលសុទ្ធសឹងជាប្រទេស បដិសេធមិនគោរពតាម របបទណ្ឌកម្មខាងលើ។ រុស្ស៊ី ទទួលបានផលចំណេញយ៉ាងកាក់កប ដ្បិតប្រេងឆៅរុស្ស៊ីដែលលក់ចេញទៅក្រៅ គឺរួចពន្ធច្រើន បើធៀបនិងតម្លៃផ្លូវការ។ បច្ចុប្បន្ននេះ រុស្ស៊ី កំពុងលក់ប្រេងឆៅរបស់ខ្លួន ក្នុងតម្លៃខ្ពស់ជាងឆ្ងាយពី តម្លៃដែលកម្រិតត្រឹម ៦០ ដុល្លារដូចបញ្ជាក់ពីខាងលើ និង ពុំចាំបាច់មានធានារ៉ាប់រង ពីបណ្តាក្រុមហ៊ុននៃបស្ចិមប្រទេស។  ដ្បិតថា ការតំណត់តម្លៃអតិបរមានេះ គឺ ត្រូវគេអនុវត្តចំពោះតែ នាវារុស្ស៊ីដឹកប្រេង ដែលត្រូវមានធានារ៉ាប់រង។ តាមកាសែតអង់គ្លេស Financial Times  ៣ភាគ៤ នៃ ប្រេងឆៅដែលនាំចេញដោយបណ្តាក្រុមហ៊ុនរុស្ស៊ី ក្នុងខែសីហា ត្រូវបានដឹកតាមនាវា ដែលគ្មានការធា
28/09/20235 minutes 59 seconds
Episode Artwork

ហេតុអ្វីវិបត្តិស្បៀងអាហារសកលនៅតែមានកម្រិតខ្ពស់?

របាយការណ៍ស្ដីអំពីវិបត្តិស្បៀងអាហារសកលឆ្នាំ២០២៣បង្ហាញថា ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងវិបត្តិស្បៀងអាហារនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ។ ប្រជាជនជិត ២៤០លាននាក់នៅក្នុង ៤៨ប្រទេសកំពុងប្រឈមមុខនឹង អសន្តិសុខស្បៀងធ្ងន់ធ្ងរ។ របាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារឆ្នាំ២០២៣ របស់កម្មវិធីស្បៀងអាហារពិភពលោក ឬគេស្គាល់ថា អង្គការ WFP បង្ហាញអំពីក្ដីបារម្ភនៅក្នុងកម្រិតខ្ពស់នៅឡើយ ចំពោះវិបត្តិស្បៀងអាហាររបស់ពិភពលោក។ កត្តាផ្សេងៗ រួមមាន បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្ដិសេដ្ឋកិច្ច បញ្ហាអាកាសធាតុប្រែប្រួលខ្លាំង និងការរឹតត្បិតលើការនាំចេញស្បៀងអាហារ នៅតែបន្តបង្កហានិភ័យនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ដល់មនុស្សរាប់លាននាក់។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ EU Science Hub។ផ្អែកលើទិន្នន័យចុងក្រោយបំផុតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ យើងអាចសង្កេតឃើញថា ប្រជាជនពិភពលោកយ៉ាងហោចណាស់ជិត ២៤០លាននាក់នៅទូទាំង៤៨ប្រទេសដែលវិបត្តិស្បៀងអាហារស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ប្
25/09/20236 minutes 4 seconds
Episode Artwork

តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?

អស់រយៈពេលរាប់ទសវត្សរ៍ វៀតណាមដែលជាប្រទេសមានអំណាចមធ្យម តែងតែព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចិន និងសហរដ្ឋអាមេរិក ដោយមាននយោបាយអាទិភាពមួយ "ចិនទីមួយ អាមេរិកបន្ទាប់"។ ក៏ប៉ុន្តែ នៅពេលដែលការប្រជែងគ្នារវាងចិន និងអាមេរិកកាន់តែកើនឡើង ស្ថានភាពហាក់បង្ខំឱ្យវៀតណាមត្រូវខ្វល់ខ្វាយពិចារណាកាន់តែខ្លាំងលើនយោបាយការបរទេសរបស់ខ្លួន។ តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន? ថ្មីៗនេះ លោក Joe Biden ប្រធានាធិបតីអាមេរិក បានមើល​រំលងកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែបែរជាបាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញាទៅវិញ។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន The Economist លោក Joe Biden គឺ​ជា​ប្រធានាធិបតី​អាមេរិក​ទី​ប្រាំ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសវៀណាម ហើយការធ្វើដំណើរលើកនេះពិតជាមានសារៈសំខាន់បំផុតចាប់តាំងពីជំនាន់លោកស្រី Bill Clinton ក្នុងឆ្នាំ២០០០។តើវៀតណាមមើលឃើញយ៉ាងណារវាងអាមេរិក និងចិន?ការ​ប្រជែង​គ្នា​រវាង​អាមេរិក ន
18/09/20235 minutes 3 seconds
Episode Artwork

ខួប​១ឆ្នាំ​​៖ ការស្លាប់​ នាង ​អាមីនី បាន​ប្តូរ​ផ្នត់​គំនិត​សង្គម​​អ៊ីរ៉ង់

១ឆ្នាំក្រោយ​ការ​ស្លាប់​នាង អាមីនី និង​ បាតុកម្ម​ពេញ​១ឆ្នាំដែរ​ ទោះបី​គ្មាន​ផ្លាស់ប្តូរ​របប​ដឹកនាំ​នយោបាយក្តី​ និង​​មិនទាន់​មាន​កំណែទម្រង់ធំដុំ​អ្វីឡើយ​ក្នុងជួររដ្ឋាភិបាលក្តី ​ប៉ុន្តែ ​ទិដ្ឋភាព​​ក្នុងសង្គម​​ មាន​របត់​​ផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង។ ​​ពាក្យ​ស្លោកតែបីពាក្យ​យ៉ាងខ្លីដ៏​ល្បីល្បាញ គឺ​ «ស្រី ជីវិត និង​សេរីភាព»​ ត្រូវ​​ផ្សព្វផ្សាយ​ច្រើនទៅៗ ហើយ​នារីអ៊ីរ៉ង់​​ក៏​ច្រើន​ឡើងៗ បដិសេធ​​​ទម្លាប់ចាស់ ហ៊ានងើបឈរ​​ប្រឆាំង​ និង​ហ៊ាន​បោះចោលកំណាត់​ទទូល​ក្បាល។​ ថ្ងៃទី​១៦កញ្ញា ឆ្នាំ២០២២ នាង មាហ្សា អាមីនី ​ Mahsa (Jina) Amini ជាតិ​អ៊ីរ៉ង់​ ដើមកំណើត​គួដ​ ត្រូវ​ប៉ូសិល​ចាប់ឃាត់ខ្លួន ​ព្រោះតែ​មិន​បាន​ពាក់​កំណាត់​ទទូលក្បាល ឲ្យ​ត្រឹមត្រូវ​ ហើយ​នាង​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។​ មរណភាព​យុវតី ២២ ឆ្នាំ​រូបនេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​​​បាតុកម្មពេញ​ផ្ទៃ​ប្រទេស​ ស្ទើរតែ​ពេញ​ ១ ឆ្នាំមកហើយ​។​​រ​ដ្ឋអំណាច​អ៊ីរ៉ង់ គំរាម​កំហែង​ និង ​ធ្វើ​ទុក្ខ​បុកម្នេញ​ជាញឹកញយ ទៅលើគ្រួសារនាង។ នៅថ្ងៃខួប​ស្លាប់​កូនស្រី ១ឆ្នាំ ឪពុក​នាង អាមីនី ត្រូវ​នគរបាលអ៊ីរ៉ង់​ ​ហៅ​ទៅ​សាកសួរ​នៅប៉ូស្តិ៍​ប៉ូលិស និងត្រូវ​​ហាម​ឃាត់​ក្រុម​​គ្រួសារ
17/09/20235 minutes 1 second
Episode Artwork

ហេតុអ្វីការរឹតត្បិតការនាំចេញអង្ករនៅឥណ្ឌា ធ្វើឱ្យតម្លៃ​​ស្បៀង​អាហារ​កើនឡើង ទូទាំងពិភពលោក​?

ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសធំមួយដែលបានដាក់កម្រិតលើការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ រឿងនេះបានរុញច្រានឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។ មើលឱ្យស៊ីជម្រៅ កត្តាផ្សេងៗ រួមបញ្ចូល លក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង ការរឹតត្បិតការនាំចេញស្បៀងអាហារពីប្រទេសផ្សេងៗ និងវិបត្តិភូមិសាស្ត្រនយោបាយ សុទ្ធតែបានធ្វើឲ្យសន្តិសុខស្បៀងអាហាររបស់ពិភពលោកមានហានិភ័យកាន់តែខ្លាំង។ ការរឹតត្បិតការនាំចេញអង្ករកាលពីចុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក បានបង្កឱ្យមានភ័យស្លន់ស្លោនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះ​បើ​តាម​សារព័ត៌មាន Al Jazeera។ពីរដ្ឋាភិបាលឥណ្ឌា ប្រទេសឥណ្ឌាត្រូវបង្ខំចិត្តធ្វើបែបនេះ ដោយសារតែសេណារីយ៉ូមិនល្អនៃបញ្ហាភូមិសាស្ត្រនយោបាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសខ្ល
04/09/20235 minutes 2 seconds
Episode Artwork

ទីផ្សារ​អចលនទ្រព្យ​នៅវៀតណាមបន្ដប្រឈមវិបត្តិលំហូរសាច់ប្រាក់ និងបំណុល?

ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្ដិលំហូរសាច់ប្រាក់។ វិបត្តិនេះកំពុងបង្កបញ្ហាយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ អតិថិជន និងធនាគារ ហើយនិងសេដ្ឋកិច្ចជាតិទាំងមូល។ នៅក្នុងប្រទេសវៀតណាម ចំនួនក្រុមហ៊ុនអចលនទ្រព្យថ្មីបានធ្លាក់ចុះប្រមាណ៦១ភាគរយធៀបនឹងឆ្នាំមុន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ស្របពេលដែលក្រុមហ៊ុនជាង៥៥០ត្រូវប្រកាសក្ស័យធន។ នេះបើយោងតាមសារព័ត៌មានវៀតណាម The Vietnam News newspaper។ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ បានផ្អាកគម្រោងរាប់ពាន់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សមាគមអចលនទ្រព្យជាតិវៀតណាម។ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រាប់រដ្ឋសភាវៀតណាម នាពេលកន្លងមកថា វិស័យអចលនទ្រព្យបានជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចក្នុងវិស័យផ្សេងៗទៀតផងដែរ។សមាគមអ
28/08/20234 minutes 8 seconds
Episode Artwork

រុស្ស៊ី បង្ហោះ ស្ថានីយអវកាសជាថ្មី ទៅកាន់ឋានព្រះចន្ទ លើកនេះ ដើម្បីស្វែងរកទឹកនៅទីនោះ ក្នុង

ចន្លោះពីថ្ងៃទី ២១ ដល់ ២៤ សីហាខាងមុខ ស្ថានីយអវកាស Luna-25 ដែលរុស្ស៊ី បាន បង្ហោះចេញទៅ កាលពីថ្ងៃ ១១ សីហា ត្រូវទៅចុះចតជាលើកទី ១ នៅឯ ប៉ូលខាងត្បូងនៃ ឋានព្រះចន្ទ ។ ក្នុងពេលជាមួយគ្នា ទាំងស្ថានីយអវកាសឥណ្ឌា Chandrayan—3 ដែលកំពុងហោះសំដៅទៅកាន់លោកខែ ក្នុងថ្ងៃទី ២៣-២៤ សីហា ក៏ត្រូវទៅចុះចត នៅឯប៉ូលនោះដែរ។ កម្មវិធីសិក្សាស្រាវជ្រាវអំពីព្រះចន្ទ ដែលជា ផ្កាយរណបធម្មជាតិ របស់ផែនដីយើង ក៏ស្ថិតនៅក្នុងផែនការ ស.រ.អា., ចិន ។ គោលដៅចម្បង នៃ ការ ចុះចតរបស់ស្ថានីយរុស្ស៊ី នៅឯប៉ូលខាងត្បូងឋានព្រះចន្ទ គឺ ប្រាថ្នារកឃើញនៅទីនោះ ធាតុទឹក ដែល ជា ទុនបម្រុង សម្រាប់ ក្នុងអនាគត ក្រុមអវកាសយានិក អាចហោះចេញពី ឋាននេះ ទៅកាន់ ភពផ្សេងទៀត នៃចក្រវាឡ ។ រុស្ស៊ីធ្វើការបង្ហោះជាថ្មី ទៅកាន់ឋានព្រះចន្ទ គឺ រំលង ជិតកន្លះសតវត្សរ៍មកហើយ និយាយឲ្យចំ លើកចុងក្រោយ គឺ កាលក្នុងឆ្នាំ ១៩៧៦ ។ លើកមុនៗ ស្ថានីយអវកាសរុស្ស៊ី តែងបានទៅចុះចត គឺនៅត្រង់ ម្តុំ អេក្វាទ័រ នៃ ផ្កាយរណបធម្មជាតិនេះ របស់ ផែនដី ។ លោកខែនេះ ស្ថិតនៅចម្ងាយគិតជាមធ្យម គឺ ៣ សែន ៨ ម៉ឺន ៤.៤០០ គម ពីផែនដី។ សម្រាប់ពួកអ្នកប្រាជ្ញរុស្ស៊ី លើកនេះ កន្លែងនៃឋានព្រះចន្ទ ដែល ស្ថានីយខ្លួន ត្រូវទៅចុះចត គឺ មកទល់ឥឡ
17/08/20236 minutes 39 seconds
Episode Artwork

ហេតុអ្វីយុវជនគ្មានការងារធ្វើកើនឡើងខ្លាំងក្នុងប្រទេសចិន?

យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ បានកើនឡើងដល់ជាង ២១% កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាតួលេខខ្ពស់ និងជាសញ្ញាមិនល្អទេសម្រាប់សេដ្ឋកិច្ចចិន។ ហេតុអ្វីយុវជនគ្មានការងារធ្វើបានកើនឡើង? ហើយអ្វីជាដំណោះស្រាយនយោបាយរបស់រដ្ឋាភិបាលចិន?  យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ទោះជាសេដ្ឋកិច្ចចិនបានងើបឡើងវិញចេញពីវិបត្តិជំងឺកូវីដ១៩។ តួលេខផ្លូវការបង្ហាញថា អត្រាអ្នកគ្មានការងាររបស់យុវជន នៅចន្លោះអាយុ១៦ឆ្នាំ ទៅ២៤ឆ្នាំនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ ២១,៣% កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗរបស់សារព័ត៌មាន BBC។ ផ្អែកតាមអ្នកវិភាគ អត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមយុវជនកើនឡើង ស្របពេលដែលសេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ ០,៨%ប៉ុណ្ណោះក្នុងរយៈពេលបីខែដល់ចុងខែមិថុនា។ អត្រានេះជាអត្រាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ហើយវាមានកម្រិតទាបជាងការរំពឹងទុក។ ក៏ប៉ុន្តែ បើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (China's National Bureau of Statistics) ទិន្នន័យកំណើនសេដ្ឋ
07/08/20234 minutes 59 seconds
Episode Artwork

តើហេតុផល​អ្វីខ្លះ​ នៅពីក្រោយ​ការ​ដក​តំណែង របស់​ រដ្ឋមន្ត្រីការបរទេសចិន​​?

ថ្ងៃអង្គារ​ សារព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋអំណាច​ចិន បាន​ប្រកាស​អំពីការ​ដក​តំណែង​រដ្ឋមន្ត្រី​ការបរទេស​​ចិន។ ​ប្រមុខ​ការទូត​រូបនេះ ​អវត្តមាន​អំ​ពី​ឆាក​អន្តរជាតិ និង​ឆាកនយោបាយ​ការទូត​ចិន ​ប្រមាណជា ១ខែ​។ រាល់​ជំនួប​ការទូត​ធំៗ​​ និង​កិច្ចប្រជុំ​​កំពូល​អន្តរជាតិ​សំខាន់ៗ ត្រូវ​លោក វ៉ាង យី ​សមាជិក​ជាន់​ខ្ពស់​គណៈមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ ជាអ្នក​ទ​ទួល​រាប់​រ៉ងជំនួស​ទាំងអស់​។​ ​រឿងនេះ​​បាន​ធ្វើ​ឲ្យ​​​លេចចេញ​សំណួរ និង​ចម្ងល់​សង្ស័យ​ជាច្រើន​ រួម​ទាំងពាក្យ​ចចាម​អារាម​ដែរ​។ តើហេតុផល​អ្វីខ្លះនៅពីក្រោយការដកតំណែងនិងបាត់មុខពីទីសាធារណៈ របស់ រដ្ឋមន្ត្រីការបរទេសចិន?   ជាង​១ខែមកហើយ ស្ងាត់​បាត់​ដំណឹង​ឈឹងសូន្យ។ ​រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បាន​បាត់ខ្លួន​ពី​ទីសាធារណៈ ចាប់តាំងពី​ការ​បង្ហាញ​មុខ​ចុងក្រោយ​នៅក្នុង​ជំនួប​ជាមួយ អនុរដ្ឋមន្ត្រី​រុស្ស៊ី Andreï Rudenko  និង​ក្រោយពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការប
25/07/20237 minutes 29 seconds
Episode Artwork

ហេតុអ្វីអ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់ដ៏ចម្រូងចម្រាសដូចជា​សាហារ៉ាខាងលិច?

ជាង​២ឆ្នាំក្រោយប្រកាសភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយរាជាណាចក្រម៉ារ៉ុក ក្រោមការជួយចូកជួយចែវរបស់សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០២០ អ៊ីស្រាអែលនៅ​ថ្ងៃចន្ទដើមសប្តាហ៍មុន​បាន​ប្រកាស​ទទួលស្គាល់អធិបតេយ្យភាពរបស់ម៉ារ៉ុក​លើ​តំបន់សាហារ៉ាខាងលិច នោះបើទោះបីជា ទឹកដីមួយផ្នែករបស់សាហារ៉ាខាងលិចកំពុងជា​សមរភូមិប្រយុទ្ធដណ្តើមគ្នារវាង​កងទ័ពម៉ារ៉ុក និង​រណសិរ្សប៉ូលីសារីយ៉ូ ដែលជាក្រុមទាមទារ​ឯករាជ្យគាំទ្រ​ដោយអាល់ហ្សេរី ប្រទេស​ជិតខាងរបស់ម៉ារ៉ុក។ សំណួរចោទឡើងថា អ៊ីស្រាអែល​ភ្ជាប់ទំនាក់ទំនងធម្មតាជាមួយ​ម៉ារ៉ុកកាលពី​ជាង​២ឆ្នាំមកហើយ ប៉ុន្តែ ហេតុអ្វីបានជា​ទើបប្រកាស​ទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់​ម៉ារ៉ុកទៅលើ​ទឹកដីសាហារ៉ាខាងលិចនៅពេលនេះ? អ៊ីស្រាអែល នៅទីបំផុតបានដើរតាមផ្លូវរបស់សម្ព័ន្ធមិត្តអាមេរិក​ដែលបានប្រកាស​ទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់រាជាណាចក្រម៉ារ៉ុកលើ​តំបន់សាហារ៉ាខាងលិច។ ២ឆ្នាំកន្លះក្រោយភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលមានអាមេរិកជា​អ្នកផ្ចុងផ្តើម ម៉ារ៉ុកទន្ទឹងរង់ចាំការសម្រេចចិត្ត​របស់រដ្ឋាភិបាល​អ៊ីស្រាអែល​ដោយច្រាស់ច្រាល់បំផុត។ នៅក្នុងសេចក្តីប្រកាស​ដែលមានដកស្រង់ខ្លឹមសារលិខិតរបស់​នាយករដ
24/07/20235 minutes 36 seconds
Episode Artwork

ឥណ្ឌា ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី តែក្នុងរយៈពេលខ្លី មិនអាចទៅរួច

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌា បា​នស្តែងអំពី​​មហិច្ចតា​ខ្លាំង​ៗឡើង​ ចង់ធ្វើ​ជា​មហាអំណាច​ដឹកនាំ​ពិភពលោក​នឹងគេ​ដែរ​។ ក្នុងវត្ថុបំណង​នេះ ឥណ្ឌា បា​នវិនិយោគ​ផលិតអាវុធ​ និង​បញ្ជាទិញ​អាវុធ​​ច្រើនឡើងៗ​ រហូត​​ក្លាយ​ជា​ប្រទេស​ដែល​នាំ​ចូល​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេលើកពិភពលោក​។ ​ប្រទេស​ ៣​ ដែល​ ឥណ្ឌា ទិញ​អាវុធ​ច្រើន​ជាង​គេ គឺ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក។​ នៅក្នុង​បរិបទ​សង្គ្រាម​នៅ​អ៊ុយក្រែន ជា​ឱកាស​ឲ្យ​ ឥណ្ឌា គិត​គូរ​ជម្រើស​ថ្មីៗបន្ថែម ហើយ​ ឥណ្ឌា ក៏​ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី​។ ក៏ប៉ុន្តែ នេះ ជា​​ដំណើរផ្លូវ​នៅ​វែង​ឆ្ងាយ​ណាស់។​​ ចំពោះ​ឥណ្ឌា ដើម្បី​កាត់​បន្ថយ​ការពឹង​ពាក់​លើរុស្ស៊ី គឺត្រូវទិញ​អាវុធ​ពីប្រទេស​ផ្សេងៗ​ និង​ត្រូវ​​តែ​បង្កើន​សមត្ថភាព​​ផលិត​អាវុធ​ដោយ​ខ្លួន​ឯង​។ នេះក៏​ពីព្រោះតែ​ឋិត​នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ​​គឺតម្រូវឲ្យ ឥណ្ឌា ធ្វើពិពិធកម្ម នៃការនាំចូលអាវុធពីប្រទេសផ្សេងៗគ្នា។ គ្រាន់តែប៉ុន្មាន​​ឆ្នាំចុងក្រោយ​នេះ ឥណ្ឌា​ បាន​ក្លាយ​ជា​មហាប្រទេស​ដែល​ទិញ​អាវុធ​នាំចូល​ច្រើន​ជាងគេ​លើកពិភព​លោក។ នេះបើតាម​ការ​គូស​បង្ហាញ​របស់ SI
19/07/20236 minutes 13 seconds
Episode Artwork

ហេតុអ្វីបានចិនអាចប្រឈមនឹងការខ្វះសាច់ដើម្បីចិញ្ចឹមពលរដ្ឋទាំង ១ ៤០០លាននាក់នាប៉ុន្មានឆ្នាំខាងមុខ?

ថ្មីៗ​នេះ អង្គការ​ស្បៀង និង​កសិកម្ម​ហៅកាត់ FAO និង​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅកាត់ OCDE បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ទស្សនវិស័យ​កសិកម្ម​នៅ​ក្នុង​លោក​ចន្លោះ​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០៣២។ របាយការណ៍​បាន​ផ្តល់​ចំណាប់អារម្មណ៍​ខ្លាំង​លើ​ប្រទេស​ចិន​ដោយ​បញ្ជាក់​ថា ចិន​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចម្បង​មួយ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ បញ្ហា​ចម្បង​នោះ គឺ​ការ​ខ្វះ​សាច់ ពិសេស​សាច់ជ្រូក​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​ទាំង ១ ៤០០លាននាក់​របស់​ខ្លួន។ ចាប់​ពី​ពេល​នេះ​ត​ទៅ ពិភពលោក​ហាក់​លែង​និយាយ ឬ​មួយ​ក៏​ហាក់​បាន​បំភ្លេច​ចោល​នូវ​ជំងឺ​កូវីដ១៩ នោះ​បើ​ទោះ​បី​ជា​ជំងឺ​ឆ្លង​រាតត្បាត​សកល​មួយ​នេះ​នៅ​មិន​ទាន់​រលាយ​បាត់​ទាំង​ស្រុង​ក៏​ដោយ។ អ្វីៗ​ហាក់​បាន​ត្រឡប់​ទៅ​រក​ភាព​ដើម​ដូច​នៅ​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩។ ចិន​បាន​ចាកចេញ​ជា​ស្ថាពរ ហើយ​បាន​បង្ហាញ​ពី​ភាព​ធន​របស់​ខ្លួន ទោះ​បី​ជា​តម្លៃ​ទំនិញ​បាន​ឡើង​ថ្លៃ​ក៏​ដោយ នេះ​ជា​ការ​គូសបញ្ជាក់​របស់​អង្គការ​ស្បៀង និង​កសិកម្ម FAO និង​អង្គការ​នៃ​</span
18/07/20234 minutes 48 seconds
Episode Artwork

The Economist៖ ហេតុអ្វីសាលាវៀតណាមល្អខ្លាំង?

ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។ វៀតណាមយល់អំពីតម្លៃនៃការអប់រំ និងវៀតណាមបណ្ដុះគ្រូបានល្អ ហើយវិស័យអប់រំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបក្សកុម្មនិស្ដវៀតណាម។ បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ ធ្លាប់បានលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។” នាអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយ សេដ្ឋកិច្ចវៀតណាមមានកំណើនខ្ពស់ ហើយប្រជាជនក៏មានជីវភាពកាន់តែប្រសើរផងដែរ។ កម្រិតប្រាក់ចំណូលរបស់ប្រជាជនវៀតណាមម្នាក់ៗជាមធ្យមប្រចាំឆ្នាំបច្ចុប្បន្នមានត្រឹមតែប្រមាណ៣៧៦០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាកម្រិតទាបជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមមាន ម៉ាឡេស៊ី និងថៃ។ ទោះជាយ៉ាងណា បើមើលទៅលើគុណភាពនៃការសិក្សារបស់សិស្សនិស្សិត ការអប់រំរបស់វៀតណាមត្រូវបានវាយតម្លៃខ្ពស់ ជាឧទាហរណ៍ ផ្អែកតាមសារព័ត៌មាន The Economist សាលារៀនវៀតណាមពិតជាល្អណាស់។បិតាស្ថាបនិកវៀតណាម លោក ហូ ជីមិញ តែងតែលើកឡើងថា “ដើម្បីទទួលបានផលប្រយោជន៍ដប់ឆ្នាំ យើងត្រូវដាំដើមឈើ។ ដើម្បីប្រយោជន៍មួយរយឆ្នាំ យើងត្រូវតែបណ្ដុះបណ្ដាលប្រជាជន។”រហូតមកដល់ពេលបច្ចុប្បន្ន កុមារវៀតណាមម
17/07/20235 minutes 1 second
Episode Artwork

ហេតុ​អ្វី​ឆ្នាំ​នេះ​បារាំង​លា​កម្រាលព្រំ​ទទួល​ឥណ្ឌា​ជា​ភ្ញៀវ​​កិត្តិយស​ ​​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ?

លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​អញ្ជើញ​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​កម្មវិធី​​បុណ្យ​ជាតិ ថ្ងៃទី ១៤​កក្កដា។ នេះ​ជា​និម្មតរូប​បញ្ជាក់ឱ្យ​ឃើញ​​អំពី​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ប្រសើរឡើងៗ​រវាង​បារាំង​និង​ឥណ្ឌា​ ដែល​កំពុង​សាកល្បង​ចាប់​ចំណែក​របស់​ខ្លួន នៅ​ក្នុង​ពិភពលោក​ដ៏​កាន់​តែ​តាន​តឹង​ មាន​តែ​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ចិន​និ​ងអាមេរិក។ លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា ​ម៉ូឌី រង​ការ​រិះគន់​ថា​កំពុងបែក​ទៅ​​ដឹកនាំ​ប្រទេសរបៀប​ផ្តាច់ការ​ និង​ប្រើ​នយោបាយ​បង្ក្រាប​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​ជាង​១៩៥​លាន​នាក់ ឥត​ត្រាប្រណី​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​បារាំង​ជ្រើសរើសអញ្ជើញ​​​ ​ជា​ភ្ញៀវ​កិត្តិយស មក​អង្គុយ​ក្បែរ​ប្រធានាធិបតី​នៅ​លើ​វេទិកា​ នា​ឱកាស​ដង្ហែក្បួន​ព្យុះ​ហយាត្រា​ ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ ថ្ងៃទី​១៤​កក្កដាទៅ​វិញ?មកពី​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ជា​ចំណង​មិន​អាច​ខ្វះ​បានទេ។ នេះ​ជា​ចម្លើយ​ដ៏​ខ្លី​របស់​ទីប្
12/07/20234 minutes 30 seconds
Episode Artwork

អង្គការសហប្រជាជាតិអំពាវនាវឲ្យស្រោចស្រង់កម្មវត្ថុអភិវឌ្ឍន៍មនុស្សជាតិដែលកំពុងជួបហានិភ័យ

នៅ​ថ្ងៃ​ចន្ទ ទី១០ កក្កដា អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​អនុវត្តន៍​លើ​កម្មវត្ថុ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​រយៈពេល ១៥ឆ្នាំ​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០៣០។ ដូច្នេះ​គិត​ត្រឹម​ឆ្នាំ ២០២៣ ការ​អនុវត្តន៍​លើ​កម្មវត្ថុ​មួយ​នេះ​បាន​ឈាន​ដល់​ពាក់កណ្តាល​ទី និង​ត្រូវ​ដើរ​ជិត​ដល់​គោលដៅ​នៅ​ឆ្នាំ ២០៣០។ តែ​បើ​តាម​ប្រមុខ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ ការ​អនុវត្តន៍​លើ​ផ្នែក​ខ្លះ​នៃ​កម្មវត្ថុ​មួយ​នេះ​បែរ​ជា​នៅ​ទ្រឹង​មួយ​កន្លែង ឬ​កំពុង​ដើរ​ថយក្រោយ​ទៅ​វិញ។ នៅ​ក្នុង​ន័យ​នេះ លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​ប្រឹងប្រែង​បន្ថែម និង​ឲ្យ​បាន​លឿន​ជាង​សព្វថ្ងៃ។ កាល​ពី ១៥ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ២០១៥ ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​គម្រោង​អភិវឌ្ឍន៍​មនុស្សជាតិ​ដែល​គេ​ឲ្យ​ឈ្មោះ « កាលវិភាគ ២០៣០ »។ នៅ​ក្នុង <sp
11/07/20235 minutes 50 seconds
Episode Artwork

តើអង្គការណាតូកំពុងយកប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាចំណាប់ខ្មាំងដូចការចោទរបស់ចិនដែរ ឬទេ?

ក្នុង​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​អង្គារ ទី១១ ដល់​ថ្ងៃ​ពុធ ទី១២ កក្កដា អង្គការ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ណាតូ​បើក​កិច្ចប្រជុំកំពូល​នៅ​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី។ ចិន​មិនមែន​ជា​សមាជិក ហើយ​ក៏​មិន​ត្រូវ​បាន​ណាតូ​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ។ តែ​ណាតូ​បាន​អញ្ជើញ​ប្រទេស​អូស្រា្តលី ជប៉ុន នូវែលសេឡង់ និង​ប្រទេស​កូរ៉េខាងត្បូង។ កាយវិការ​នេះ​ត្រូវ​បាន​ចិន​ចោទ​ណាតូ​ពី​បទ​យក​ប្រទេស​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​ធ្វើ​ជា​ចំណាប់ខ្មាំង។ ហេតុអ្វី​បាន​ជា​ចិន​លើក​ឡើង​យ៉ាង​ដូច​នេះ និង​ថា តើ​ចិន​គួរ​បារម្ភ​ពី​ការ​ពង្រីក​សមាជិក​ណាតូ​ទៅ​កាន់​អាស៊ី​ដែរ ឬ​ទេ? ចាប់​កំណើត​ក្នុង​ថ្ងៃទី៤ មេសា ឆ្នាំ ១៩៤៩ ដោយ​មាន​សមាជិក​ចំនួន ១២ប្រទេស​មក​ពី​អឺរ៉ុប និង​អាមេរិកខាងជើង អង្គការ​ណាតូ​មាន​សមាជិក​សរុប​ចំនួន ៣១ប្រទេស​នា​ពេល​សព្វថ្ងៃ។ តែ​នៅ​ពេល​ខាង​មុខ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិកខាងជើង​មួយ​នេះ​អាច​មាន​សមាជិក​ថ្មី​បន្ថែម​ទៀត ពិសេស​មុន​គេ​គឺ​ប្រទេស​ស៊ុយអែត។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ៣១ប្រទេស​របស់​ណាតូ គឺ​គ្មាន​ប្រទេស​អាស៊ី​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ចិន​ដែល
10/07/20235 minutes 46 seconds
Episode Artwork

ហេតុអ្វីរុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនទោះគ្មានសង្គ្រាម?

ទោះបីមិនមានសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីបានមើលឃើញពីការដើរថយក្រោយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងច្រើន នៅសតវត្សរ៍ទី២១នេះ។ អត្រាកំណើតធ្លាក់ចុះ អត្រាមរណៈកើនឡើង កម្រិតច្នៃប្រឌិតដើរថយក្រោយ រួមផ្សំនឹងការកើនឡើងអំពើពុករលួយសុទ្ធតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់វឌ្ឍនភាពប្រទេស។ ប្រឈមនឹងផលលំបាកនៃសង្គ្រាម ស្របពេលដែលប្រជាជនរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេស តើគេអាចនិយាយថារុស្ស៊ីបានបាត់បង់សតវត្សទី២១របស់ខ្លួនដែរឬយ៉ាងណា? គិតមកដល់ថ្ងៃនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាង៥០០ថ្ងៃទៅហើយ។ សង្គ្រាមនេះបានបង្កផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរមិនថាលើប្រទេសរុស្ស៊ី និងអ៊ុយក្រែនផ្ទាល់ ប៉ុន្តែឥទ្ធិពលរបស់វាបានរីករាលដាលទៅកាន់ពិភពលោកទាំងមូល។នាពេលថ្មីៗ ផ្អែកតាមបទវិភាគរបស់លោក Fareed Zakaria នៃសារព័ត៌មាន <s
10/07/20235 minutes 58 seconds
Episode Artwork

បារាំង​ ៖ តើ​កុប្បកម្ម​ហិង្សា​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ យ៉ាងណា ?

បន្ទាប់​ពី​ឆ្លង​កាត់​ភាព​ចលាចល​ហិង្សា​អស់​៦​យប់ នៅ​តាម​ទីក្រុង​តូច​ធំ​​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស បារាំង​បាន​ត្រលប់​មក​រក​ភាព​ស្ងប់​ស្ងាត់​វិញហើយ នៅឡើយ​តែ​​វិស័យ​ទេសចរណ៍​ និងសណ្ឋាគារ ដែល​​បន្ត​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ភ្ញៀវ ព្រោះរូប​ភាព​ហិង្សា​ និង​ទង្វើ​បែប​បំផ្លិចបំផ្លាញ ​របស់​ក្មេង​ជំទង់​ពេញ​កំហឹង​ មាន​ចុះផ្សាយ​យ៉ាង​ព្រោង​ព្រាត ក្នុង​ទំព័រ​សង្គម និង​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ។ ​បារាំង​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ​កំពុង​ប្រលាក់ប្រលូស​ដោយ​កុប្បកម្ម​​ហិង្សា? តើ​វិស័យ​ទេសចរណ៍​បារាំង​ ត្រូវ​ចុះ​ស្រអាប់ និង​ខាតបង់​​​យ៉ាងណា​? ក្នុង​រដូវ​ក្តៅ រដូវ​ទេសចរណ៍ តែ​បែរ​ជា​មាន​រូប​ភាពអាក្រក់ៗ ៖ ​ក្មេង​ជំទង់ៗ​តតាំងនឹង​ប៉ូលិស​ យ៉ាង​ហិង្សា រូបភាព​ដុត​ឡាន ដុត​អគារ ​អគ្គិភ័យ សកម្មភាព​​វាយបំផ្លាញ វាយ​បំបែក​កញ្ចក់ គាស់​ទ្វារ​​ហាង​ គាស់​ផ្សារ ដើម្បី​លួច​យក​របស់​​មាន​តម្លៃ ​បង្ហោះ​បង្ហាញ​ស្ទើរ​គ្មាន​ដាច់​នៅ​តាម​បណ្តាញ​សង្គម បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ទូទាំងពិភពលោក នារយៈ​ពេល​នៃ​កុប្បកម្ម​ ៦​យប់​របស់​ក្មេង​ជំទង់​ ក្រោយ​​ការ​ស្លាប់​របស់​យុវជន​ ណាហ៊ែល ដែលប៉ូលិស​បាន​បាញ់​
05/07/20234 minutes 58 seconds
Episode Artwork

បារាំង៖ តើអ្វីខ្លះដែលបានរុញក្មេងជំទង់ឲ្យ​ហិង្សា កម្រោលចូល​ បង្កកុបកម្មពាសពេញប្រទេស?

បារាំងបាន​ឆ្លងកាត់​ស្ថានភាពចលាចលហិង្សា កុបកម្មសឹងពាសពេញប្រទេស ​អស់​មួយ​សប្តាហ៍​កន្លងមកនេះ បន្ទាប់ពីមានករណី​ក្មេងជំទង់ម្នាក់ឈ្មោះ ណាហ៊ែល ត្រូវបាន​នគរបាលបាញ់​បណ្តាលឲ្យ​ស្លាប់​ កាលពីថ្ងៃអង្គារទី​២៧មិថុនា​ នៅជាយខាងលិចទីក្រុងប៉ារីស។ ក្រោយ​ហេតុការណ៍ ចលនាកុបកម្ម​ហិង្សាបាន​ផ្ទុះ​ឡើងជារៀងរាល់យប់ តាមទីក្រុងនានាសឹងពាសពេញប្រទេស ដោយ​ក្រុម​កុបករ​ ភាគច្រើនជាក្មេងជំទង់ ទាំងហ្វូងៗ​ បាននាំគ្នា​​ដុតរថយន្ត បង្កអគ្គីភ័យតាមអគារ​ និងវាយបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ យ៉ាងហិង្សាជាទីបំផុត​។ តើកត្តាអ្វីខ្លះ ដែលបានជំរុញឲ្យ​ក្មេងជំទង់នៅបារាំង​ អាយុត្រឹម១២ ១៣ឆ្នាំ ចេញធ្វើសកម្មភាពហិង្សាយ៉ាងកំរោល​ ប្រឆាំងសង្គម ប្រឆាំងសមត្ថកិច្ចបែបនេះ? នៅយប់ទី​៧ អំពើកុបកម្មហិង្សា ហាក់​បានថមថយ​ច្រើន នៅទូទាំងប្រទេសបារាំង។ អស់មួយសប្តាហ៍ ដែល​សមត្ថកិច្ច​ នគរបាលបារាំង ជាច្រើនពាន់នាក់ បានព្យាយាម​​ទប់ទល់យ៉ាងលំបាកលំបិន ដើម្បី​បំបែក​ក្រុម​កុបករដ៏ហិង្សា នៅតាមទីក្រុងនានា សឹងពាសពេញបារាំង។ រូបភាពជាច្រើន ត្រូវបានគេផ្សព្វផ្សាយ​តាមបណ្តាញសង្គម និងពាសពេញពិភពលោក បង្ហាញ​ឲ្យ​ឃើញ​ រថយន្តឆេះខ្លោចតាមដងផ្លូវ អគ្គីភ័
05/07/20236 minutes 41 seconds
Episode Artwork

ហេតុអ្វីបានជាប្រទេសបារាំងស្វែងរកអ៊ុយរ៉ាញ៉ូម និងលីចូមរហូតដល់ប្រទេសម៉ុងហ្គោលី?

នៅ​ចុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ប្រមុខការទូត​បារាំង​លោកស្រី​កាទ្រីន កូឡូណា (Catherine Colonna) បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ម៉ុងហ្គោលី​ដែល​ជា​ប្រទេស​អាស៊ី​មួយ​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​យុទ្ធសាស្រ្ត ពិសេស​អ៊ុយរ៉ាញ៉ូម និង​លីចូម។ នៅ​មុន​លោកស្រី​កូឡូណា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បំពេញ​ទស្សនកិច្ច​នៅ​ម៉ុងហ្គោលី​ក្នុង​ខែ​ឧសភា។ ហេតុអ្វី​បាន​ជា​បារាំង​ស្វែង​រក​អ៊ុយរ៉ាញ៉ូម​ដល់​ម៉ុងហ្គោលី និង​ថា តើ​បារាំង​អាច​ប្រជែង​ជាមួយ​រុស្ស៊ី និង​ចិន​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​ម៉ុងហ្គោលី​ដែរ ឬ​ទេ? ក្នុង​រយៈពេល​តែ​ជាង​មួយ​ខែ​តិចតួច មាន​ទស្សនកិច្ច​ចំនួន​ពីរ​ដង​របស់​ថ្នាក់ដឹកនាំ​បារាំង​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី។ ទី១ ជា​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​ប្រធានាធិបតី​លោក​ម៉ាក្រុង​កាល​ពី​ថ្ងៃទី២១ ឧសភា ហើយ​ទស្សនកិច្ច​ទី២ ជា​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​របស់​ប្រមុខ​ការទូត​លោកស្រី​កាទ្រីន កូឡូណា​ពី​ថ្ងៃទី២៩ ដល់​ថ្ងៃទី៣០ មិថុនា។ អ្វី​ជា​ការ​កត់
04/07/20236 minutes 21 seconds
Episode Artwork

គម្រោងយន្តហោះអ៊ីពែរសូនិករបស់អឺរ៉ុប៖ ប៉ារីស-ញូវយ៉កត្រឹម៩០នាទី?

យន្តហោះ​គ្មានមនុស្សបើក (ដ្រូន) ដឹកអ្នក​ដំណើរ​ ពី​ប៉ារីស ទៅ​ញូវយ៉ក ដោយ​ប្រើ​ពេល​ត្រឹមតែ ៩០នាទី ហើយ​ដោយ​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​សោះ... នេះ​គឺ​ជា​គម្រោង​របស់​ក្រុមហ៊ុន Start-up មួយ​នៅ​អឺរ៉ុប ឈ្មោះ Destinus។ កន្លងមក គេធ្លាប់សង្កេតឃើញ​មាន​គម្រោង​ស្រដៀងគ្នា​នេះ​ច្រើន​រួចមកហើយ ក៏ប៉ុន្តែ គម្រោង​របស់ Destinus ហាក់​បោះជំហានទៅមុខ​លឿន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​យន្តហោះគំរូដើមមួយ​ត្រូវ​បាន​គេ​យក​មក​ដាក់​បង្ហាញ នៅ​ក្នុង​អំឡុង​ពិព័រណ៌​យន្តហោះអន្តរជាតិ​នៅ​ប៉ារីស កាល​ពី​សប្តាហ៍​កន្លងទៅ។ គិតមកទល់នឹង​ពេលនេះ ជិត ២០ឆ្នាំហើយ ដែល​ការហោះហើរ​ដឹកអ្នក​ដំណើរ ក្នុងល្បឿន​លឿន​កម្រិត​ស៊ូពែរសូនិក ត្រូវ​បិទបញ្ចប់ ជាមួយនឹង​ការ​ហោះហើរ​ចុងក្រោយ​របស់​​យន្តហោះ​ធុន Concorde កាលពីខែវិច្ឆិកា​ឆ្នាំ២០០៣។យន្តហោះប្រភេទ​ថ្មី ដែ​លក្រុមហ៊ុន Destinus កំពុង​អភិវឌ្ឍ​នៅ​ពេលនេះ ក្រៅពីជា​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក គឺ​នឹង​មាន
28/06/20234 minutes 18 seconds
Episode Artwork

ព្រឹត្តិការណ៍​បះបោរ​នៅ​រុស្ស៊ី ធ្វើឲ្យ​ ​ចិន ឃើញ​ច្បាស់​ពី​​អំណាច​ទន់ខ្សោយ​របស់​រុស្ស៊ី​?

ថ្ងៃអង្គារ​ រដ្ឋអំណាច​រុស្ស៊ី​ ប្រកាស​បញ្ជាក់​ជាថ្មី ថា​លើកលែង​ចោល​បទ​ប្តឹង​ផ្តល់​និង​បទចោទប្រកាន់​ទាំង​ឡាយ​ ចំពោះ​ក្រុម​ទាហានស៊ីឈ្នួល Wagner។ ​ក្រុម​ទាហាន​ Wagner ដែលកាលពី​ថ្ងៃ​សៅរ៍​​​ បានបះបោរនិង​​ប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាល​រុស្ស៊ី។  ព្រឹត្តិការណ៍​បះបោរនេះ បានធ្វើឲ្យ​ ពិភពលោក​  ភ្ញាក់ផ្អើល​ជាខ្លាំង។ ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី ​ប្រទេស​ចិន​ ក៏​ភ្ញាក់​ផ្អើលខ្លាំងណាស់ដែរ​។ ជាមួយ​គ្នា​នេះ​ ថ្នាក់ដឹកនាំ​ចិន ក៏​ទំនង​ជា​ភ្ញាក់​ស្មារតី​ និង ឃើញច្បាស់ពីអំណាចទន់ខ្សោយរបស់រុស្ស៊ី។ តើនេះ ​ពិត​ជា​ដូច្នេះ​មែនដែរឬ​ទេ​?​   ដៃគូទប់ទល់​នឹង​បស្ចិមប្រទេស​ចំពោះ​ថ្នាក់ដឹកនាំចិន ប្រទេស​រុស្ស៊ី​ជា​ដៃគូ​ដ៏ចាំបាច់ និង​ដ៏មាន​ប្រយោជន៍ សម្រាប់​ទប់​ទល់​ឥទ្ធិពល​​របស់​ពួក​លោកខាងលិច​​ នៅក្នុង​ឆាក​អន្តរជាតិ។ ហេតុដូច្នេះហើយ ទើប​ការ​បះបោរ របស់​ ​ក្រុមទាហានស៊ីឈ្នួលWagner​ នៅរុស្ស៊ី  គឺ​ត្រូវ​ ​​​​​ថ្នាក់ដឹកនាំ​ចិន​ ប
27/06/20235 minutes 23 seconds
Episode Artwork

ការបះបោរនៅរុស្ស៊ី៖តើអនាគតរបស់​ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែនៅអាហ្វ្រិកនឹងទៅជាយ៉ាងណា?

នៅរុស្ស៊ី សកម្មភាពងើបបះបោររបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ​បានចប់ទៅមែន ប៉ុន្តែវា​នៅបន្សល់ទុកនូវ​ផលវិបាក និង​ចំណោទសួរជាច្រើនទាក់ទង​នឹង​អនាគត​របស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ ដឹកនាំ​ដោយ​លោក​ព្រីហ្គោហ្ស៊ីន មនុស្សជំនិតដែលលោកពូទីន​ទើប​ចាត់ទុកជា​ជនជាតិក្បត់ជាតិ ក្នុងរឿងដឹកនាំ​ការបះបោរ​ប្រឆាំង​ថ្នាក់ដឹកនាំយោធា​រុស្ស៊ី។ ក្រៅពីចូលរួម​យ៉ាងសកម្ម​នៅក្នុង​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រុមទាហាន​ស៊ីឈ្នួល​វ៉ាក់ណែ​សកម្មខ្លាំង​នៅទឹកដីបរទេស ជាពិសេស​នៅអាហ្វ្រិក និង​នៅដើមបូព៌ា។ ដូច្នេះ នៅពេល​ដែលមេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែត្រូវ​និរទេស​ទៅនៅបេឡារុស ចំណែក​អនាគត​របស់​ក្រុមហ៊ុនទាហានស៊ីឈ្នួលវ៉ាក់ណែ​ក៏មិនច្បាស់លាស់​នៅក្រោយការបះបោរមិនបានសម្រេច កាលពីថ្ងៃ​សៅរ៍ តើ​ជោគវាសនា​របស់ទាហានវ៉ាក់ណែ​នៅអាហ្វ្រិកនឹងទៅជា​យ៉ាងណាទៅវិញ? បង្កើតឡើង​នៅ​ឆ្នាំ ២០១៤ ដោយលោកអេវហ្គីនី ព្រីហ្គោហ្ស៊ីនដែលធ្លាប់ជា​​មេចុងភៅរបស់​លោក​ពូទីន ទាហានស៊ីឈ្នួល​វ៉ាក់ណែជាកម្លាំងប្រដាប់អាវុធ​ដែល​រដ្ឋាភិបាល​របស់​លោកពូទីនបញ្ជូន​ទៅធ្វើសកម្មភាពលួចលាក់នៅទឹកដីបរទេស ដោយ​ចាប់ផ្តើមដំបូងសមរភូមិប្រយុទ្ធនៅភាគខាងកើតអ
26/06/20235 minutes 29 seconds
Episode Artwork

ថាមពល៖កាតាបន្តចុះកិច្ចព្រមព្រៀងលក់ឧស្ម័នឲ្យចិន ខណៈដែលអឺរ៉ុបកំពុងបន្តរារែកអល់អែក

នៅ​ថ្ងៃ​អង្គារ ទី២០ មិថុនា ប្រទេស​កាតា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​ឧស្ម័នធម្មជាតិពង្រាវ​ទៅ​ឲ្យ​ប្រទេស​ចិន។ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ចិន​ឈ្មោះ China National Petroleum Corporation និង​ក្រុមហ៊ុន​កាតា​ឈ្មោះ QatarEnergy សម្រាប់​រយៈពេល ២៧ឆ្នាំ។ នៅ​ក្នុង​រយៈពេល ២៧ឆ្នាំ កាតា​នឹង​លក់​ឧស្ម័នធម្មជាតិពង្រាវ​ទៅ​ឲ្យ​ចិន​ចំនួន ៤លានតោន​ក្នុង​មួយ​ឆ្នាំ។ នេះ​ជា​មហាកិច្ចព្រមព្រៀង​លើក​ទី២ រវាង​កាតា និង​ចិន បន្ទាប់​ពី​មហាកិច្ចព្រមព្រៀង​លើក​ទី១ ក្នុង​ឆ្នាំ ២០២២។ ហេតុអ្វី​បាន​ជា​កាតា​សម្រុក​លក់​ឧស្ម័ន​របស់​ខ្លួន​ទៅ​បរទេស ពិសេស​ប្រទេស​ចិន? កាល​ពី​ជិត ១ឆ្នាំ​មុន ពោល​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២២ កាតា និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យក្ស​មួយ​ស្តីពី​ថាមពល។ កិច្ចព្រមព្រៀង​យក្ស​កាល​ណោះ​បាន​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន​ថាមពល​កាតា​ឈ្មោះ QatarEnergy និង​ក្រុមហ៊ុន​ថាមពល​ចិន​ឈ្មោះ Sinopec។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ​ពេល​នោះ <sp
21/06/20235 minutes 29 seconds
Episode Artwork

ហេតុអ្វីបារាំងនិងអាល្លឺម៉ង់ខ្វែងគំនិតគ្នាលើគម្រោងការពារដែនអាកាសអឺរ៉ុប?

កាលពីថ្ងៃចន្ទ លោក​ អេម៉ានុយអែល ម៉ាក្រុង ដោយ​ឆ្លៀត​ក្នុង​អំឡុង​ពិព័រណ៍​យន្តហោះ នៅ​ទីក្រុង​ប៉ារីស បាន​រៀបចំ​សន្និសីទ​មួយ​ ដើម្បី​ជជែក​អំពី​យុទ្ធសាស្រ្ត ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាសអឺរ៉ុប។ គម្រោង​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​​ផ្តួចផ្តើម​គំនិត​ដោយ​បារាំង​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុងបរិបទ​តានតឹង​ជាមួយ​រុស្ស៊ី ក៏ប៉ុន្តែ វា​ក៏​ជា​គម្រោង ដែល​ប្រជែងគ្នា​​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​គ្នាឯងផងដែរ គឺ​ប្រជែង​ជាមួយ​គម្រោង​ការពារដែន​អាកាស​ ដែល​ផ្តួចផ្តើម​គំនិត​ធ្វើ​ដោយ​អាល្លឺម៉ង់។ អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ពោលគឺ ចាប់តាំង​ពី​ក្រោយ​សង្គ្រាម​ត្រជាក់ និង​ការបិទបញ្ចប់​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​រុស្ស៊ី ​បណ្តា​ប្រទេស​នៅ​​អឺរ៉ុប​មិនសូវ​យកជាយកចិត្តទុកដាក់​ខ្លាំងនោះទេ ទៅលើ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារដែន​អាកាស​របស់ខ្លួន។ អ្វីៗ​ត្រូវ​ប្រែប្រួល​ជាមួយ​នឹង​ការផ្ទុះសង្គ្រាម​នៅ​អ៊ុយក្រែន។ការឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន និង​ជាពិសេស ការប្រើប្រាស់យ៉ាងទូលំទូលាយ​នូវ​តាក់ទិក​វាយប្រហារ​
21/06/20234 minutes 37 seconds
Episode Artwork

សហគមន៍អន្តរជាតិរៀបចំសន្និសីទស្តីពីជំនួយមនុស្សធម៌សម្រាប់ស៊ូដង់ ខណៈដែលការប្រយុទ្ធគ្នាកំពុងបន្តមាន

នៅ​ថ្ងៃ​ចន្ទ ទី១៩ មិថុនា ប្រទេស​ស៊្វីស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​ស៊ូដង់។ សន្និសីទ​នេះ​រៀបចំ​ឡើង​ក្នុង​ពេល​ដែល​ស៊ូដង់​កំពុង​បន្ត​អូសជើង​នៅ​ក្នុង​ជម្លោះ​ផ្លូវ​អាវុធ​រវាង​ឧត្តមសេនីយ​ពីរ​រូប​តាំង​ពី​ជាង ២ខែ​កន្លង​ទៅ។ តាំង​ពី​ថ្ងៃ​ផ្ទុះ​អាវុធ​ដំបូង​ក្នុង​ថ្ងៃទី១៥ មេសា មាន​បទឈប់បាញ់​ច្រើន​ដង​ត្រូវ​បាន​ព្រមព្រៀង​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ។ តែ​ជា​ទូទៅ បទ​ឈប់​បាញ់​ទាំង​អស់​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។ បើ​ជម្លោះ​ប្រដាប់​អាវុធ​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក​ដូច​នេះ ហេតុអ្វី​បាន​ជា​សហគមន៍​អន្តរជាតិ​បែរ​ជា​រៀបចំ​សន្និសីទ​ដើម្បី​និយាយ​តែ​ពី​ជំនួយ​មនុស្សធម៌​ទៅ​វិញ? តាំង​ពី​ថ្ងៃទី១៥ មេសា ជម្លោះ​រវាង​កងទ័ព​របស់​ឧត្តមសេនីយ​ពីរ​រូប​គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន​ដែល​ជា​អគ្គមេបញ្ជាការ​កងទ័ពជាតិ និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ​ដែល​ជា​មេបញ្ជាការ​កង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២ ០០០នាក់ និង​មាន​អ្នក​បម្លាស់ទី​ក្នុង​ស្រុក និង​អ្នកភៀសខ្លួន​ចេញ​ពី​ស្រុក​កំណើត​សរុប​ជាង ២លាន
20/06/20236 minutes 14 seconds
Episode Artwork

ក្រោយ​ពី​តុលាការសហព័ន្ធ​ចោទប្រកាន់​ លោក ត្រាំ កាន់តែ​វាយប្រហារ​​សម្តី​សង្គ្រុប​លើ​រដ្ឋបាល​​ បៃដិន

កាលពី​សប្តាហ៍​មុន​ តុលាការសហព័ន្ធអាមេរិក បាន​សម្រេចចោទប្រកាន់ជាផ្លូវការ លើ​​អតីតប្រធានាធិបតី ​ដូណាល់ ត្រាំ ​ជា​ច្រើន​ករណី​ជុំវិញ​សំណុំរឿងរក្សាទុក​ឯកសារសម្ងាត់ជាតិ ហើយ​បទ​ចោទ​ប្រកាន់​នីមួយៗ អាច​នឹង​ត្រូវ​មា​នទោស​ជាប់ពន្ធ​នាគារ​ ប្រមាណ​ជាង១០ឆ្នាំ​។ នេះគឺជាលើកទី១​ក្នុងប្រវត្តិសាស្ត្រអាមេរិក​​​។ ​ ប៉ុន្មា​នថ្ងៃនេះ ក្នុងការជួបជុំ​ឃោសនានយោបាយ ជន​ជាប់​ចោទ​​លោក ដូណាល់ ត្រាំ កាន់តែប្រឹងប្រែង​វាយប្រហារសម្តីសង្គ្រុបលើលោក​ ចូ បៃដិន ហើយ​និង​ចង្អុលមុខ​​រដ្ឋមន្ត្រី​យុត្តិធម៌ ថា «ជា​ជន​ពុក​រលួយ» និង​ជា «ជន​កុម្មុយនិស្ត»។​ អ្ន​កវិភាគ​ មើលឃើញ​​ថា​ ស្ថានការណ៍​នេះ  ក្រៅតែ​ពី​បង្ក​បញ្ហាដល់​ដំណើរ​លទ្ធិប្រជាធិបតេយ្យអាមេរិក​ គឺ​ កាន់​តែ​​នាំ​ឲ្យ​ប្រទេស​នេះ​ ងាយ​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់ ​និង​អំពើ​ហិង្សាផ្ទៃក្នុង​​។​​ ​​ក្នុងរយៈ​ពេល​ ៣ ខែ​ចុងក្រោយ​នេះ លោក ​ដូណាល់ ត្រាំ ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ២​ដងហើយ​។ ក៏ប៉ុន្តែ ​លោក នៅតែប្រកែក​អះអាង​ថា​ ខ្លួន​ជា​ជន​ស្អាត​ស្អំ គ្មា​ន​កំហុស​។ នេះជា​អ្វី​ដែលអតីប្រធានាធិបតីសហរដ្ឋអាមេរិក ​បាន​ថ្លែង​ជាថ្មីក្នុង​សប្តា
14/06/20235 minutes 9 seconds
Episode Artwork

ហេតុអ្វី​បាន​ជា​កាណាដា និងហូឡង់ប្តឹងស៊ីរីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ?

នៅ​ថ្ងៃ​ចន្ទ ទី១២ មិថុនា ប្រទេស​កាណាដា និង​ប្រទេស​ហូឡង់​បាន​ប្តឹង​ប្រទេស​ស៊ីរី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ពី​បទឧក្រិដ្ឋកម្ម​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីរី​ជាង ១០ឆ្នាំ​មក នេះ​ជា​លើកទី១ ដែល​មាន​ការ​ប្តឹង​ស៊ីរី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ តើ​បទឧក្រិដ្ឋកម្ម​ដែល​រដ្ឋាភិបាល​ស៊ីរី​បាន​ធ្វើ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​មាន​អ្វី​ខ្លះ និង​ថា តើ​ការ​ដាក់​ស៊ីរី​ឲ្យ​ប្រឈម​នឹង​តុលាការ​អន្តរជាតិ​ពេល​នេះ​មិន​យឺត​ពេល​ទេ ឬ​យ៉ាង​ណា? តាំង​ពី​ឆ្នាំ ២០១១ ដែល​ប្រទេស​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង។ ជាង ១២ឆ្នាំ​ក្រោយ​មក ប្រទេស​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​ហាក់​ត្រូវ​បាន​គេ​និយាយ​តិច​ជាង​មុន និង​ហាក់​លែង​មាន​អ្នក​ផ្សេង​ជួយ​ឈឺឆ្អាល ខ្វល់ខ្វាយ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មិន​បាន ឬ​មិន​អាច​ភៀសខ្លួន​ចេញ​ពី​ស្រុក​កំណើត​កំពុង​បន្ត​រស់នៅ​តាម​ព្រេងវាសនា​របស់​ខ្លួន​ជាមួយ​នឹង​មេដឹកនាំ​ផ្តាច់ការ​គ្មាន​គូប្រៀប។ សង្រ្គាម​ជាង ១២ឆ្នាំ​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​កន្លះ​លាននាក់ និង​របួ
13/06/20234 minutes 45 seconds
Episode Artwork

តើសហរដ្ឋអាមេរិកអាចជំរុញឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នាបានដែរ ឬទេ?

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​រយៈពេល ៣ថ្ងៃ​ពី​ថ្ងៃទី៦ ដល់​ថ្ងៃ​ទី ៨ មិថុនា។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​បាន​ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន​ពីរ ទី១ ស្តារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្រ្ត​នៅ​មជ្ឈិមបូព៌ា និង​ប្រធានបទ​សំខាន់​ទី២ ព្យាយាម​រុញ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា។ នៅ​ក្នុង​ប្រធានបទ​ទី២ នេះ ក្រុង​វ៉ាស៊ីនតោន​ចង់​សម្រេច​ឲ្យ​បាន​នៅ​មុន​ដំណាច់​ឆ្នាំ ២០២៣។ តើ​អាច​ទៅ​រួច​ដែរ ឬ​ទេ និង​ថា តើ​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត អ្នក​ណា​អាច​បោះដៃ​រក​អ្នក​ណា​មុន​គេ? ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​ខាង​លើ​បាន គេ​ត្រូវ​ផ្តល់​ជា​មុន​នូវ​ចម្លើយ​ចំពោះ​សំណួរ​មួយ​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​គ្នា​មក​ដល់​សព្វថ្ងៃ។ តាម​ពិត​ទៅ មិន​ថា​អារ៉ាប៊ីសាអូឌីត ឬ​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​ទេ ការ​មាន​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ជម្លោះ​រវាង​អ៊ីស្រាអែល
13/06/20236 minutes 5 seconds
Episode Artwork

លោកចន ឃ៊ែរី៖ពិភពលោកមិនអាចបន្តមានកំណើនមនុស្សដូចសព្វថ្ងៃបានឡើយ?

នៅ​ថ្ងៃ​អង្គារ ទី៦ មិថុនា ប្រេសិតពិសេសអាមេរិក​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​លោក​ចន ឃ៊ែរី​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ AFP ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។ លោក​ចន ឃ៊ែរី​បាន​ផ្តល់​ទស្សនៈ​ផ្ទាល់​ខ្លួន​ស្តីពី​ចំនួន​មនុស្ស​ក្នុង​លោក​ដែល​នឹង​មាន​ជិត ១០ ០០០លាននាក់​នៅ​ឆ្នាំ ២០៥០។ សម្រាប់​លោក​ចន ឃ៊ែរី ពិភពលោក​មិន​អាច​បន្ត​មាន​កំណើន​មនុស្ស​ដូច​សព្វថ្ងៃ​បាន​ឡើយ។ តែ​លោក​ក៏​មិន​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែរ។ អនុសាសន៍​របស់​លោក​ចន ឃ៊ែរី គឺ​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ កាល​ពី​ជាង ៧០ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ១៩៥០ ចំនួន​មនុស្ស​នៅ​លើ​ផែនដី​របស់​យើង​មាន​តែ​ជាង ២ ៦០០លាននាក់​ប៉ុណ្ណោះ។ តែ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២២ មក ចំនួន​នេះ​បាន​គុណ ១ ជា ៣ ពោល​មាន​ជាង ៨ ០០០លាននាក់ ហើយ​នៅ​ឆ្នាំ ២០៥០ ចំនួន​មនុស្ស​នៅ​លើ​ផែនដី​របស់​យើង​នឹង​មាន​ជិត ១០ ០០០លាននាក់។ អ្វី​ដែល​កាន់​តែ​ច្បាស់​ជាង​នេះ កំណើន​ប្រជាជន​នៅ​ក្នុង​លោក​ប្រហែល​មិន​ចប់​ត្រឹម​នេះ​ទេ ខណៈ​ដែល​ទំហំ​ផែនដី​របស់​យើង​ហាក់​មិន​បាន​រីកធំ​ជាង​មុន​ឡើយ។ វា​មិន​ខុស​អ្វី​ពី​ប្រទ
07/06/20235 minutes 11 seconds
Episode Artwork

កំណើនវិស័យថាមពលសូឡាអាចបង្កើតបញ្ហាចោទរឿងចាត់ចែងសំណល់ផ្ទាំងសូឡា

នៅក្នុងរបាយការណ៍ ចេញផ្សាយ កាល​ពីថ្ងៃទី២៥ ឧសភា កន្លងទៅ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ បាន​ព្យាករ​ថា ការវិនិយោគ​ទៅលើ​ថាមពល​បៃតង នៅក្នុងឆ្នាំ២០២៣​នេះ នឹង​ត្រូវ​កើនឡើង​លើស​ថាមពល​ផូស៊ីល ហើយ​ក្នុង​ចំណោម​ថាមពល​បៃតងនេះ វិស័យ​ដែល​នាំមុខគេ គឺ​ថាមពល​សូឡា។ កំណើន​ដ៏លឿន​នៃ​វិស័យថាមពល​សូឡា​នេះ វា​គឺ​ជា​ដំណឹងល្អមួយ សម្រាប់​​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ចោទ​ជា​បញ្ហា​ចម្បងមួយផងដែរ គឺ​កំណើន​នៃ​កាកសំណល់​ពី​ផ្ទាំងសូឡា​ដែល​គេ​លែងប្រើ ហើយ​ដែល​អាច​នឹង​ត្រូវ​បង្ក​ជា​ការ​បំពុល​បរិស្ថាន។ យោងតាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ គិតត្រឹម​ឆ្នាំ២០២១​កន្លងទៅ បរិមាណ​អគ្គិសនី ដែល​ផលិត​ចេញ​ពី​ថាមពល​សូឡា មាន​​រហូតដល​់ទៅ​​ជាង ១លាន​មេហ្កាវ៉ាត់​ឯណោះ គិត​ជា​សរុប​នៅ​ទូទាំង​ពិភពលោក​ទាំងមូល។ គិត​ជា​ចំនួន​ផ្ទាំង​សូឡា​វិញ គឺ​មាន​រហូតដល់​ទៅ ប្រមាណ​ជា ២ពាន់៥រយលាន​ផ្ទាំង ដែល​ត្រូវ​បាន​គេ​ដាក់​ដំឡើង ហើយផ្ទាំងសូឡា​ត្រូវ​បាន​គេ​ដំឡើង​ប្រើប្រាស់​កាន់តែ​ច្រើន សំណល់​ដែល​បង្កើតឡើង ពី​ផ្ទាំងសូឡា​ចាស់ៗ​​ក៏​នឹង​ត្រូ
07/06/20234 minutes 49 seconds
Episode Artwork

គ្រោះថ្នាក់រថភ្លើង៖ហេតុអ្វីបានជាប្រទេសឥណ្ឌាពិបាកធ្វើកំណែទម្រង់លើបណ្តាញផ្លូវដែករបស់ខ្លួន?

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ២ថ្ងៃ​ក្រោយ​គ្រោះថ្នាក់​រថភ្លើង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៣០០នាក់ និង​របួស​ប្រមាណ​ជា ៩០០នាក់​មក រថភ្លើង​ដឹកអ្នកដំណើរ និង​ដឹកទំនិញ​បាន​ធ្វើ​ចរាចរណ៍​ជា​ថ្មី​នៅ​ទីតាំង​កើត​ហេតុ​ក្នុង​ថ្ងៃ​ចន្ទ ទី៥ មិថុនា។ ចំណែក​ដើមចម​នៃ​គ្រោះថ្នាក់​ត្រូវ​បាន​រដ្ឋអំណាច​ទម្លាយ​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ មិថុនា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គ្រោះថ្នាក់ដឹក​រថភ្លើង​ពេល​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ថ្មី​ស្តីពី​សុវត្ថិភាព និង​សន្តិសុខ​ផ្លូវដែក​របស់​ឥណ្ឌា។ នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ឥណ្ឌា រថភ្លើង​គឺ​ជា​មធ្យោបាយដឹកជញ្ជូន​ដែល​ពេញនិយម​ខ្លាំង​មិន​ថា​ជា​រថភ្លើង​សម្រាប់​ដឹក​មនុស្ស ដឹក​ទំនិញ សម្រាប់​ផ្លូវឆ្ងាយ ឬ​ផ្លូវ​ជិត​ទេ។ ជា​មធ្យោបាយដឹកជញ្ជូន​ដែល​ប្រជាជន​ឥណ្ឌា​ចូលចិត្ត​ជាង​គេ ព្រោះ​វា​មាន​តម្លៃ​ថោក ពិសេស​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ក្នុង​មួយ​ថ្ងៃៗ​នា​ពេល​បច្ចុប្បន្ន មាន​រថភ្លើង​ប្រមាណ​ជា ១៤ ០០០ខ្សែ និង​មាន​ក្បាលរថភ្លើង​ចំនួន ៨ ០០០គ្រឿង​បាន​ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវដែក​ប្រវែង ៦៤ ០០០គីឡូម៉ែត្រ​ដែល​ឥណ្ឌា​មាន។ ក្នុង​មួយ​ថ្ងៃៗ មាន​ប្រជាជន​
06/06/20236 minutes 12 seconds
Episode Artwork

IMF៖ គ្រោះថ្នាក់នៃវិស័យហិរញ្ញវត្ថុ និងធនាគារឆ្នាំ២០២៣?

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានបង្ហាញអំពី ភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ សម្រាប់ឆ្នាំ២០២៣នេះ។ បញ្ហានេះបានក្លាយជាចំណុចត្រូវផ្តោតយ៉ាងសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ។ ហេតុអ្វី? បើមើលនៅលើផ្ទៃទឹកខាងលើ សេដ្ឋកិច្ចពិភពលោកហាក់ដូចជាត្រៀមខ្លួនរួចរាល់ ដើម្បីស្ទុះងើបឡើងវិញបន្តិចម្តងៗ ក្រោយត្រូវប្រឈមជាមួយវិបត្តិជំងឺកូវីដ១៩ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងនោះ សេដ្ឋកិច្ច​ចិន​កំពុង​ស្ទុះ​ងើប​ឡើង​វិញ ​បន្ទាប់​ពី​ការ​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន។ ការរំខានដល់ខ្សែច្រវាក់នៃការផ្គត់ផ្គង់ទំនិញនៅទូទាំងពិភពលោកគឺមានភាពធូរស្រាលជាងមុន នៅពេលដែលតម្លៃថាមពល និងតម្លៃស្បៀងអាហារសកលកំពុងធ្លាក់ចុះ។ ក្នុងពេលដំណាលគ្នា កម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅក៏មានកម្រិតធ្លាក់ចុះផងដែរ។ផ្អែកត
05/06/20235 minutes 35 seconds
Episode Artwork

តើអ្វីខ្លះជាចំណុចចម្រូងចម្រាសនៅក្នុងការចរចាលើសន្ធិសញ្ញាប្លាស្ទិក?

ចាប់តាំង​ពីថ្ងៃ​ចន្ទ ២៩ឧសភា ដើមសប្តាហ៍​នេះមក តំណាង​រដ្ឋាភិបាល ក៏ដូចជា​វិស័យឯកជន​ មក​ពី​ ១៧៥ប្រទេស កំពុង​ចរចា​គ្នា នៅក្នុងទីក្រុង​ប៉ារីស ទៅលើ​សន្ធិសញ្ញា​អន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ការបំពុល​បរិស្ថាន​ដោយ​ប្លាស្ទិក។ ថ្វីដ្បិត​តែ​ប្រទេស​ភាគច្រើន​ទូទៅ សុទ្ធតែ​ទទួលស្គាល់​ អំពី​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​សំណល់​ប្លាស្ទិក ក៏ប៉ុន្តែ គេនៅតែ​មាន​គំនិតខ្វែងគ្នា​ខ្លាំង​នៅឡើយ ជុំវិញ​វិធានការ​ដែល​ត្រូវ​ដាក់​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​ប្លាស្ទិកនេះ។ តើ​ការខ្វែងគំនិតគ្នា​នេះ កើតឡើង​ជុំវិញ​ចំណុចចម្បង​អ្វីខ្លះ? ការចរចា​លើសន្ធិសញ្ញ​ាប្លាស្ទិក​ ដែល​ប្រព្រឹត្តទៅ នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ក្នុងសប្តាហ៍​នេះ គឺ​ជា​ការចរចា​ជុំទីពីរ បន្ទាប់​ពី​ការចរចា​ជុំទីមួយ កាលពីខែធ្នូ​កន្លងទៅ ហើយ​នៅ​ក្នុងការ​ចរចា​ទាំងពីរ​ជុំនេះ ស្ទើរតែគ្រប់គ្នា​សុទ្ធតែ​ទទួលស្គាល់​ថា ប្លាស្ទិក​គឺ​ជា​បញ្ហា​។ការផលិតប្លាស្ទិក​ចេះតែ​បន្តកើនឡើង​ក្នុងអត្រាមួយ​លឿនខ្លាំង ដោយ​កើនឡើងមួយជាពីរ នៅ​ក្នុងរយៈពេល​​២០ឆ្នាំ​កន្លងទៅ ហើយ​គេ​រំពឹង​ថា វា​នឹង​
31/05/20234 minutes 21 seconds
Episode Artwork

តួកគី៖ហេតុអ្វីបានជាក្រុមប្រទេសនៅមជ្ឈិមបូព៌ាបានគាំទ្រការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កាន?

នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។ តាំង​ពី​យប់​ថ្ងៃ​ជាប់​ឆ្នោត​ភ្លាម លោក​អ៊ែរដូហ្កាន​បាន​ទទួល​សារ​អបអរសាទរ​ពី​បណ្តា​មេដឹកនាំ​បរទេស​ជា​ច្រើន ពិសេស​សារ​ពី​ក្រុម​ប្រទេស​លោកខាងលិច។ បន្ទាប់​មក សារ​ចូលរួម​អបអរសាទរ​ក៏​មាន​មក​ពី​សឹង​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ សម្រាប់​មេដឹកនាំ​នៅ​មជ្ឈិមបូព៌ា​ភាគច្រើន ការ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ជា​ដំណឹង​ល្អ​ដែល​មិន​អាច​មិន​សាទរ​បាន​ទេ។ ទោះ​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង ឬ​ថ្មីថ្មោង ទោះ​ជា​សម្ព័ន្ធមិត្ត​ជិត ឬ​ឆ្ងាយ និង​ទោះ​ជា​ពី​មុខ​ធ្លាប់​អាក់អន់ ស្រពន់​ចិត្ត ហើយ​ឥឡូវ​ល្អូកល្អឺន​នឹង​គ្នា​ក៏​ដោយ មេដឹកនាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​សឹង​ទាំង​អស់​មិន​ភ្លេច​ផ្ញើ​សារ​អបអរសាទរ​ការ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ទេ។ មេដឹកនាំ​នៃ​ប្រទេស​កាតា​ព្រះអង្គម្ចាស់​តាមីម បេន ហាម៉ាដ អាល់ ថានី​ជា​អ្នក​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​លោក​អ៊ែរដូហ្កា
30/05/20235 minutes 53 seconds
Episode Artwork

តួកគី៖ហេតុអ្វីបានជាក្រុមប្រទេសនៅមជ្ឈិមបូព៌ាបានគាំទ្រការជាប់ឆ្នោតអាណត្តិថ្មីរបស់លោកអ៊ែរដូហ្កាន?

នៅ​ក្នុង​ប្រទេស​តួកគី លោក​អ៊ែរដូហ្កាន​ទើប​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត​នា​ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា។ តាំង​ពី​យប់​ថ្ងៃ​ជាប់​ឆ្នោត​ភ្លាម លោក​អ៊ែរដូហ្កាន​បាន​ទទួល​សារ​អបអរសាទរ​ពី​បណ្តា​មេដឹកនាំ​បរទេស​ជា​ច្រើន ពិសេស​សារ​ពី​ក្រុម​ប្រទេស​លោកខាងលិច។ បន្ទាប់​មក សារ​ចូលរួម​អបអរសាទរ​ក៏​មាន​មក​ពី​សឹង​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ សម្រាប់​មេដឹកនាំ​នៅ​មជ្ឈិមបូព៌ា​ភាគច្រើន ការ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ជា​ដំណឹង​ល្អ​ដែល​មិន​អាច​មិន​សាទរ​បាន​ទេ។ ទោះ​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង ឬ​ថ្មីថ្មោង ទោះ​ជា​សម្ព័ន្ធមិត្ត​ជិត ឬ​ឆ្ងាយ និង​ទោះ​ជា​ពី​មុខ​ធ្លាប់​អាក់អន់ ស្រពន់​ចិត្ត ហើយ​ឥឡូវ​ល្អូកល្អឺន​នឹង​គ្នា​ក៏​ដោយ មេដឹកនាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​សឹង​ទាំង​អស់​មិន​ភ្លេច​ផ្ញើ​សារ​អបអរសាទរ​ការ​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​អ៊ែរដូហ្កាន​ទេ។ មេដឹកនាំ​នៃ​ប្រទេស​កាតា​ព្រះអង្គម្ចាស់​តាមីម បេន ហាម៉ាដ អាល់ ថានី​ជា​អ្នក​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​លោក​អ៊ែរដូហ្កា
30/05/20235 minutes 53 seconds
Episode Artwork

បរិស្ថាន៖ហេតុអ្វីបានជាឥណ្ឌាពិបាកប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ខណៈដែលរដ្ឋាភិបាលមានវិធានការតឹងតែង?

ការ​បំពុល​ដោយ​ប្លាស្ទិក​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំកំពូល​អន្តរជាតិ​ដែល​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​បារាំង​ពី​ថ្ងៃ​ចន្ទ ទី២៩ ឧសភា​ដល់​ថ្ងៃ​សុក្រ ទី២ មិថុនា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូល គឺ​អនុម័ត​លើ​សន្ធិសញ្ញា​មួយ​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក​លើ​បរិស្ថាន និង​សុខភាព​របស់​មនុស្ស។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា កាកសំណល់​ប្លាស្ទិក​កំពុង​បន្ត​ក្លាយ​ជា​បញ្ហា និង​ជា​ក្តីកង្វល់ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តឹងតែង​ប្រឆាំង​នឹង​ប្លាស្ទិក​ក៏​ដោយ។ គួរ​បញ្ជាក់​ថា​ក្នុង​មួយ​ឆ្នាំៗ ឥណ្ឌា​បាន​បោះចោល​ប្លាស្ទិក​ជិត ៤លានតោន ពិសេស​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​តែ​មួយ​ដង រួច​បោះចោល។ ក្នុង​នាម​ជា​ប្រទេស​ដែល​កំពុង​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​លោក ឥណ្ឌា​ក៏​កំពុង​មាន​សំរាម​ច្រើន​ដែល​មិន​អាច​កំបាំង​ភ្នែក​ប្រជាជន​បាន​ឡើយ ពិសេស​អ្នក​រស់ក្នុង​ទីក្រុង​ញូដែលី។ សព្វថ្ងៃ ទីក្រុង​មួយ​នេះ​មាន​មនុស្ស​រស់នៅ​ដល់​ទៅ ៣២លាននាក់ ពោល​ស្មើ​នឹង​ចំនួន​ប្រជាជន​របស់​ប្រទេស​ស៊្វីស​ដល់​ទៅ ៤ដង។ ក្នុង​មួយ​ថ្ងៃៗ អ្នករស់​នៅ​ក្នុង​ទីក្រុង​ញូដែលី​បាន​ចោល​សំរាម​ប្រមាណ​ជា ១២ ០០០តោន។ តែ
29/05/20236 minutes 14 seconds
Episode Artwork

ហេតុអ្វីជប៉ុនលើកឡើងអំពីការកសាងអនាគតរួមគ្នាជាមួយអាស៊ី?

នាពេលថ្មីៗ តាមរយៈសារព័ត៌មានជប៉ុន The Asian Nikkei នាយករដ្ឋមន្ដ្រីជប៉ុន លោក Fumio Kishida បានលើកឡើងថា ប្រទេសជប៉ុនចង់កសាងអនាគតរួមគ្នាជាមួយប្រទេសដៃគូអាស៊ី។ សម្រាប់ជប៉ុន ឥណ្ឌូប៉ាស៊ីហ្វិកគឺជាដែនដីថ្មីនៃការច្នៃប្រឌិត និងជាដែនដីនៃថាមពលសេដ្ឋកិច្ច ហើយជប៉ុនប្តេជ្ញាគាំទ្រដល់បង្កើតគំនិតអាជីវកម្មថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមនានា នៅក្នុងតំបន់នេះ។ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនផ្តោតលើ "ការកសាងអនាគតរួមគ្នា" ជាមួយដៃគូអាស៊ីរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ប្រទេសជប៉ុនចង់ធ្វើការជាមួយបណ្ដាប្រទេសផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមសង្គមនានានៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមការចេញផ្សាយថ្មីៗដោយសារព័ត៌មានជប៉ុន The
29/05/20235 minutes 10 seconds
Episode Artwork

ហេតុដូចម្តេច បានជា ការដាក់ទណ្ឌកម្មពេជ្ររុស្ស៊ី ស្មុគស្មាញយ៉ាងហ្នឹង?

ក្នុងថ្ងៃដំបូងនៃជំនួបកំពូលខ្លួននៅក្រុង Hiroshima បណ្តាប្រទេសលូតលាស់ជាងគេខាងឧស្សាហកម្ម ហៅថា G7 បានប្រកាស ទណ្ឌកម្មថ្មីៗទល់នឹងរុស្ស៊ី ដោយតម្រង់ជាអាទិ៍ លើការជួញពេជ្រ ដែលនាំមកនូវកម្រៃសែនក្រាសក្រែលដល់រុស្ស៊ី។ ដើម្បីអនុវត្តទណ្ឌកម្មនេះ ក្រុមប្រទេសG7 នឹងប្រើប្រាស់​វិធីសាស្ត្របច្ចេកវិទ្យាឈានមុខ ក្នុងការតាមដានរក ថាពេជ្រនោះមានប្រភពមកពីណា។​ ”ពេជ្រ មិនមែន អមតៈទេ “ - សំដីចំអកនេះ បន្លឺឡើងដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ក្នុងបទអន្តរាគមន៍ខ្លួន នៅពីមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ក្រុមG7 ក្នុងក្រុង ជប៉ុន Hiroshima។ ក្រុម G7  ដាក់ទណ្ឌកម្មទល់នឹងពេជ្ររុស្ស៊ី ដែលការនាំវាចេញទៅក្រៅ ផ្តល់ចំណូលបាន ៥.០០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ដល់ប្រទេសរុស្ស៊ី។ អង់គ្លេសក្នុងរឿងនេះ ដៃដល់ជាងគេ ដោយបានប្រកាស ហាមមិនឲ្យនាំពេជ្ររុស្ស៊ី ចូលឡើយ - ហាមនេះគឺ ទាំងស្រុង និង គ្មានល័ក្ខខ័ណ្ឌ។ តាំងពីចុងខែកញ្ញាម៉្លេះ គណៈកម្មការអឺរ៉ុប បានស្នើឲ្យដាក់ទណ្ឌកម្មពេជ្ររុស្ស៊ី -ការនេះរំលឹកដោយអ្នក ឆ្លើយឆ្លង របស់ AFP នៅក្រុង Bruxelles លោក Pierre Benazet ។ កាលណោះជា កញ្ចប់ទណ្ឌកម្មទី ៨ ប្រឆាំងរុស្ស៊ី ដែលអនុម័ត ១០ថ្ងៃក្រោយមក ប៉ុន្តែមិនរ
25/05/20235 minutes 5 seconds
Episode Artwork

អាល្លឺម៉ង់ចង់ក្លាយជាមហាយក្សក្នុងវិស័យសឺមីកុងឌុចទ័រ តែផ្លូវដែលត្រូវដើរនៅវែងឆ្ងាយ និងពោរពេញដោយឧសបគ្គ

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​អាល្លឺម៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​បន្តបន្ទាប់​ពី​មហា​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​សឺមីកុងឌុចទ័រ។ កម្មវត្ថុ​របស់​សហភាពអឺរ៉ុប និយាយ​ជា​រួម និង​របស់​អាល្លឺម៉ង់ និយាយ​ដោយ​ឡែក គឺ​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ពី​បរទេស។ តែ​រវាង​កង្វះ​កម្លាំងពលកម្ម​ជំនាញ និង​ភាព​ចម្រូងចម្រាស​ក្នុង​រឿង​ឧបត្ថម្ភធន ផ្លូវ​ដែល​អាល្លឺម៉ង់​ចង់​ក្លាយ​ជា​មហាយក្ស​នៅ​ក្នុង​វិស័យ​យុទ្ធសាស្រ្ត​មួយ​នេះ​នៅ​វែងឆ្ងាយ និង​ពោរពេញ​ដោយ​ឧសបគ្គ​ច្រើន​រាប់​មិន​អស់។ ជាង​ពេល​ណាៗ​ទាំង​អស់ មិន​ថា​ប្រទេស​អាល្លឺម៉ង់ ឬ​ប្រទេស​ផ្សេង​ទេ សឺមីកុងឌុចទ័រ ឬ​ហៅ​ដោយ​សាមញ្ញ​បន្ទះឈីបអេឡិចត្រូចនិក​ជា​ផលិតផល​ដែល​គ្រប់​គ្នា​កំពុង​ត្រូវ​ការ​ខ្លាំង។ ជា​ផលិតផល​ត្រូវ​ការ និង​កំពុង​ពេញនិយម​ខ្លាំង ព្រោះ​សឺមីកុងឌុចទ័រ​ត្រូវ​បាន​គេ​យក​ទៅ​បំពាក់​នៅ​ក្នុង​រថយន្តអគ្គិសនី ស្មាតហ្វូន កង្ហារយក្ស ឬ​មួយ​ក៏​គ្រាប់មីស៊ីល​ជា​ដើម។ គេ​អាច​និយាយ​បាន​ថា បើ​គ្មាន​បន្ទះឈីបអេឡិចត្រូនិក​មួយ​នេះ​ទេ គេ​មិន​អាច​ផលិត​រថយន្តអគ្គិសនី ឬ​ស្មាតហ្វូន​បាន​ឡើយ។ ដូច្នេះ វា​ជា​រឿង​មួយ​ធម្មតា និង​មិន​ភ្ញាក់ផ្អើល​ដែល​ម្នាក់ៗ​កំពុង​ព្យាយាម​ក្រ
24/05/20235 minutes 52 seconds
Episode Artwork

អាមេរិក៖ កិច្ចព្រមព្រៀងប្រវត្តិសាស្រ្តដើម្បីបញ្ចៀសវិបត្តិខ្វះទឹកទន្លេខូឡូរ៉ាដូ

ក្រោយ​ពីបាន​ចរចាគ្នា​យ៉ាងតានតឹង​ រដ្ឋ​នៅ​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក បាន​ឈានដល់​ការចុះកិច្ចព្រមព្រៀង​ជាមួយគ្នា កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅ ស្តីពី​ការ​កាត់បន្ថយ​ការប្រើប្រាស់ទឹក ពី​ទន្ល​ខូឡូរ៉ាដូ។ ទន្លេខូឡូរ៉ាដូ ដែល​​កំពុង​ប្រឈម​នឹង​វិបត្តិ​ ដោយសារ​តែ​បរិមាណ​ទឹក​ត្រូវ​ធ្លាក់​ចុះខ្លាំង ដោយសារ​តែ​គ្រោះរាំងស្ងួត និង​ការឡើងកម្តៅផែនដី។ ទន្លេខូឡូរ៉ាដូ ​មាន​ប្រវែងសរុប​ ២៣៣០គីឡូម៉ែត្រ ហូរចេញ​ពី​តំបន់​ជួរភ្នំ Rocky Mountains ក្នុងរដ្ឋ​ខូឡូរ៉ាដូ ចាក់ចូល​ទៅ​ក្នុង​ឈូងសមុទ្រ​កាលីហ្វ័រញ៉ា គឺ​ជា​ប្រភពទឹក​ដ៏ចម្បងមួយ សម្រាប់​ប្រជាជន​ប្រមាណ​ជា ៤០លាននាក់ រស់នៅ​តាម​បណ្តារដ្ឋ​ នៅ​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក។ ទាំងតួទន្លេ ដៃទន្ល ព្រមទាំង​បឹង ដែល​នៅ​តាម​បណ្តោយ​ទន្លេ ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​កសិកម្ម​ ទឹកសម្រាប់​ប្រើប្រាស់​នៅ​តាម​ផ្ទះ​ និង​នៅ​តាម​ទីក្រុង​សំខាន់ៗ​ផង ហើយ​ក៏​ជា​ប្រភព​ចម្បងមួយផងដែរ សម្រាប់​ការ​ផលិត​ថាមពលអគ្គិសនី តាមរយៈ​ទំនប់​វារីអគ្គិសនី។ ក៏ប៉ុន្តែ ជាមួយ​នឹង​ការឡើងកម្តៅផែនដី ដែល​បង្កើត​ទៅជា​គ្រោះរាំងស្ងួត​ស្ទើរជាប្រចាំ នៅ​ក្នុងរយៈពេលប្រមាណ​ជា​ពីរទសវត្សរ៍​ចុងក្រោយ​នេះ កម្រិតកម្ពស់ទ
24/05/20234 minutes 40 seconds
Episode Artwork

ហេតុអ្វីបានជាបស្ចិមលោកពិបាកដើរតាមផ្លូវរបស់សម្ព័ន្ធអារ៉ាប់ក្នុងការភ្ជាប់ទំនាក់ទំនងប្រក្រតីជាមួយស៊ីរីឡើងវិញ?

សម្ព័ន្ធអារ៉ាប់​បាន​រៀបចំ​កិច្ចប្រជុំកំពូល​ក្នុង​ទីក្រុង​ជេដា ប្រទេស​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ឧសភា។ ព្រឹត្តិការណ៍​លេចធ្លោ​ខ្លាំង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​លើក​នេះ គឺ​ការ​វិលត្រឡប់​ចូល​សម្ព័ន្ធអារ៉ាប់​ជា​ថ្មី​របស់​ប្រទេស​ស៊ីរី​ក្នុង​នាម​ជា​សមាជិក បន្ទាប់​ពី​បាន​វត្តមាន​អស់​រយៈពេល ១២ឆ្នាំ។ នៅ​ចំពោះ​មុខ​ការ​វិលត្រឡប់​របស់​ស៊ីរី​ទៅ​រួមរស់​ជាមួយ​គ្រួសារ​អារ៉ាប់​ឡើង​វិញ​ពេល​នេះ តើ​បស្ចិមលោក​យល់​ឃើញ​យ៉ាង​ណា និង​ថា ហេតុអ្វី​បាន​ជា​បស្ចិមលោក​ពិបាក​ដើរ​តាម​ផ្លូវ​របស់​សម្ព័ន្ធអារ៉ាប់​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​ស៊ីរី​ឡើង​វិញ?។ ១២ឆ្នាំ​ក្រោយ​មក ស៊ីរី​បាន​រក​ឃើញ​ឡើង​វិញ​នូវ​កន្លែង​របស់​ខ្លួន​នៅ​ក្នុង​សម្ព័ន្ធអារ៉ាប់ ហើយ ១២ឆ្នាំ​ក្រោយ​មក ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ​បាន​ទទួល​ជា​ថ្មី​នូវ​កៅអី​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​គ្រួសារអារ៉ាប់​មួយ​នេះ។ គួរ​រម្លឹក​ថា​កាល​ពី ១២ឆ្នាំ​មុន ពោល​នៅ​ពេល​ស៊ីរី​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទែក្នុង លោក​អាសាដ​បាន​ប្រើ​កម្លាំង​វាយបង្រ្កាប​ក្រុមប្រឆាំង​យ៉ាង​ហិង្សា។ កាល​ណោះ សហគមន៍អន្តរជាតិ និង​សម្ព័ន្ធអារ៉ាប់​បាន​អំពាវនាវ​ឲ្យ​លោក​អាសាដ​បញ្ឈប់
22/05/20235 minutes 55 seconds
Episode Artwork

ហេតុអ្វីចិន និងឥណ្ឌាជំរុញកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣?

វិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ បានក្លាយជាប្រធានបទក្ដៅ ក្នុងការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន បន្ថែមពីលើបញ្ហាសកលនានាដែលពិភពលោកកំពុងប្រឈមស្រេចស្រាប់។ ដូច្នេះ ភាពមិនច្បាស់នៅតែមាន ក៏ប៉ុន្តែ អាស៊ីគឺជាតំបន់គន្លឹះក្នុងការជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ។ ក្នុងនោះ ប្រទេសចិន និងឥណ្ឌានឹងរួមចំណែកប្រហែលពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។ តំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាតំបន់គន្លឹះ ក្នុងការជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ នៅពេលដែលពិភពលោកបច្ចុប្បន្ននៅបន្ដប្រឈមបរិបទសេដ្ឋកិច្ចយ៉ាប់យ៉ឺននៅឡើយ។ នេះបើផ្អែកតាមការព្យាកររបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)។ តំបន់អាស៊ីនឹងរួមចំណែកប្រហែល ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ស្របពេលដែលតំបន់អឺរ៉ុបរួមចំណែកប្រមាណតែ ៧ភាគរយ និងតំបន់អាមេរិកតំណាងប្រហែល ១៤ភាគរយ។ ក្នុង​នោះ ចិន​តំណាង​ឱ្យ​ជិត ៣៥ភាគរយ ហើយ​ឥណ្ឌា​តំណាង​ឱ្យ​ជាង ១៥ភាគរយ។ ដូច្នេះ ប្រទេសធំទាំងពីរ គឺ ចិន និងឥណ្ឌាគឺជាសេចក្ដីសង្ឃឹមនៃដង្ហើមសេដ្ឋកិច្ចសកល។ របាយការណ៍ “ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់” ចុងក្រោយបំផ
22/05/20234 minutes 39 seconds
Episode Artwork

តើអ្វីទៅជាដំណោះស្រាយស្នើឡើងដោយអ.ស.ប.ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយប្លាស្ទិក?

ការបំពុល​បរិស្ថាន​ដោយ​សារធាតុ​ប្លាស្ទិក គឺ​ជា​បញ្ហា​​ដ៏ចម្បងមួយ ដែល​ពិភពលោក​កំពុង​ប្រឈម។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារ កម្មវិធីបរិស្ថាន​សហប្រជាជាតិ​បាន​ចេញផ្សាយ​នូវរបាយការណ៍មួយ ដោយ​បាន​ស្នើឡើង​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន ដែល​​អាច​នឹង​ជួយ​​​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​ ​ដោយ​ប្លាស្ទិក បានរហូតដល់​ទៅ ៨០% នៅ​ទូទាំង​ពិភពលោក​ នៅ​ត្រឹម​ឆ្នាំ២០៤០​ខាងមុខ។ តើ​ដំណោះស្រាយបញ្ហា​ប្លាស្ទិក​ ដែល​ស្នើឡើង​ដោយ​អ.ស.ប.​នេះ មាន​​អ្វីខ្លះ? ការបំពុល​បរិស្ថាន​ដោយ​សារធាតុ​ប្លាស្ទិក គឺ​ជា​បញ្ហា​ចម្បង ដែល​កើតឡើង នៅស្ទើរតែ​គ្រប់​ទីកន្លែង រាប់​ចាប់តាំង​ពី​នៅ​ក្នុង​ទឹក ទាំងក្នុងមហាសមុទ្រ ទៅដល់​តំបន់​អាក់ទិក និង​ទាំង​នៅ​ក្នុង​​ខ្យល់ ដែល​យើង​ដកដង្ហើម។ គិត​ត្រឹម​ឆ្នាំ២០២១​កន្លងទៅ ត្រឹមតែ​ក្នុងមួយឆ្នាំ ផលិតផលប្លាស្ទិក ដែល​យើងប្រើតែម្តង​រួចហើយ​បោះចោល បាន​បង្កើត​ជា​សំណល់​ប្លាស្ទិក​រហូតដល់ទៅ​ ១៣៩លានតោន នៅ​ទូទាំង​ពិភពលោក។ ហើយ​គេ​ព្យាករ​ថា ប្រសិនបើ​គ្មាន​ចំណាត់ការ​អ្វីទេនោះ ការផលិត​ប្លាស្ទិក​នៅ​ទូទាំងពិភពលោក​នឹង​ត្រូវកើនឡើង​១ជា៣ នៅ​​ត្រឹម​ឆ្នាំ២០៦០​ខាងមុខ បង្កើត​ជា​បញ្ហា​បំពុល​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ ប៉ះពាល់​​ទៅដល់​សុខភាព
17/05/20235 minutes 46 seconds
Episode Artwork

ចិនកំពុងបន្ថែមមន្តស្នេហ៍នៅអាស៊ីកណ្តាល ខណៈដែលរុស្ស៊ីកំពុងជាប់ដៃនៅក្នុងសង្រ្គាមអ៊ុយក្រែន

នៅ​ថ្ងៃទី១៨ និង​ទី១៩ ឧសភា​ខាង​មុខ ចិន​នឹង​បើក​កិច្ចប្រជុំកំពូល​ចិន -អាស៊ីកណ្តាល​នៅ​ក្នុង​ទីក្រុង​ស៊ីអាន។ កម្មវត្ថុ​នៃ​កិច្ចប្រជុំកំពូល​មួយ​នេះ គឺ​ផ្តល់​សន្ទុះ​បន្ថែម​នូវ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ដែល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​កាល​ពី​ឆ្នាំ ២០១៣។ កិច្ចប្រជុំកំពូល​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​សង្រ្គាម​មួយ​នេះ​ជា​ឱកាស​ដ៏​ល្អ​ខ្លាំង​ដើម្បី​ឲ្យ​ចិន​អាច​បន្ថែម​មន្តស្នេហ៍​លើ​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​ដែល​ជា​អតីត​សាធារណរដ្ឋ​សហភាពសូវៀត។ តើ​មន្តស្នេហ៍​របស់​ចិន​មាន​អ្វី​ខ្លះ និង​ថា តើ​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​គិត​យ៉ាង​ម៉េច​រវាង​ជម្រើស​នៅ​ជាមួយ​ចិន និង​នៅ​ជាមួយ​រុស្ស៊ី? ក្នុង​នាម​ជា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​មែន តែ​បណ្តា​ប្រទេស​នៅ​អាស៊ីកណ្តាល​ជា​ទីកន្លែង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន។ ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ក្នុង​ឆ្នាំ ២០១៣ គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ជា​កម្មវិធី​នៃ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ទៅ​កាន់​បរទេស​តាម​រយៈ​ការ​សាងសង់​ផ្លូវ​គោក ផ្លូវដែក ឬ​កំពង់ផែ។ តាម
16/05/20236 minutes
Episode Artwork

តើបក្សប្រឆាំងថៃអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះបានដែរឬទេ?

លទ្ធផលបោះឆ្នោត​ថៃ​បាន​បង្ហាញ​យ៉ាងជាក់ច្បាស់​ថា គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​នាំមុខ​យ៉ាងដាច់ឆ្ងាយ ធៀបទៅនឹង​គណបក្ស​កាន់អំណាច ដែល​ស្និទ្ធ​នឹង​កងទ័ព។ លទ្ធផលបោះឆ្នោតនេះ គូសបញ្ជាក់​អំពី​ចលនាប្រជាពលរដ្ឋថៃ ដែលច្រានចោល​ការដឹកនាំ​ដោយ​កងទ័ព​ ហើយ​ចង់​បាន​នូវការ​ផ្លាស់ប្តូរ​ថ្មី ក៏ប៉ុន្តែ សំណួរនៅតែ​ចោទឡើង​ថា គណបក្ស​ប្រឆាំង​ពិតជា​អាច​រួមគ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ហើយ​បិទបញ្ចប់​សករាជ​នៃ​រដ្ឋាភិបាល​ស្និទ្ធ​នឹង​កងទ័ព​បាន​ដែរ​ឬទេ? កាលពីថ្ងៃចន្ទ គណៈកម្មការ​បោះឆ្នោត​ថៃ បាន​ប្រកាស​ឲ្យដឹងថា ការ​រាប់សន្លឹកឆ្នោត​ត្រូវ​បាន​​ធ្វើ​ចប់សព្វគ្រប់ ហើយ​លទ្ធផល​បង្ហាញ​ថា គណបក្ស​កាវក្លៃ ឬ « Move Forward » តាមភាសាអង់គ្លេស គឺ​ជា​គណបក្ស​នាំមុខគេ ដោយ​ទទួល​បាន​អាសនៈ​​ចំនួន ១៥១ នៅ​ក្នុង​រដ្ឋសភា។ ក្រោយ​ការ​ប្រកាស​របស់​គណៈកម្មការ​បោះឆ្នោត លោក ភិថា លីមចៈរើនរ៉ាត់ (Pita Limjaroenrat) ​ប្រមុខដឹកនាំ​គណបក្ស​កាវក្លៃ បាន​ប្រកាស​​អំពី​ការ​ចងសម្ព័ន្ធមិត្ត​​​ជាមួយ​គណបក្ស​ភឿថៃ ដែល​មាន​ចំនួន​អាសនៈ​ស្ថិត​នៅ​លំដាប់ទី២ និង​បូករួម​ជាមួយ​នឹង​គណបក្ស​តូចៗ​ចំនួន ៤ផ្សេងទៀត ដើម្បី​រួមគ្នា​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ។ គណបក្ស​ទាំង ៦នេះ មាន​អា
16/05/20235 minutes 34 seconds
Episode Artwork

លោក​ថាក់ស៊ីន​គ្រោង​ត្រលប់​ចូលប្រទេសខណៈដែលគណបក្ស​ភឿថៃ​របស់កូនស្រីកំពុងឡើងកូដប្រជាប្រិយ

នៅប្រទេស​ថៃ ថ្ងៃបោះឆ្នោត​ជ្រើសរើស​សមាជិក​សភាថ្មី​កាន់តែខិតជិតមកដល់ នៅថ្ងៃអាទិត្យ​ទី ១៤​ឧសភាខាងមុខ។ ខណៈពេល​ដែល​គណបក្ស​ភឿថៃ របស់​លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រី​កំពុង​មានប្រជាប្រិយភាពខ្លាំង និងសង្ឃឹម​ឈ្នះសន្លឹកឆ្នោត​ភ្លូកទឹកភ្លូកដី នៅថ្ងៃ​អាទិត្យ អតីតនាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ដែលកំពុង​និរទេសខ្លួន នៅក្រោយ​រដ្ឋប្រហារឆ្នាំ ២០០៦ ​បាន​បង្ហោះសារធ្វីតធ័រ កាលពីថ្ងៃ​អង្គារ​ម្សិលមិញថា លោក​មានគម្រោង​ចង់វិលត្រលប់​ចូលប្រទេសថៃវិញ នៅខែ​កក្កដា​ខាងមុខ។ តើការវិលត្រលប់​របស់​លោកថាក់ស៊ីន​ជាលាភ ឬ​ជាគ្រោះ សម្រាប់​អនាគត​គណបក្ស​ភឿថៃ? នៅក្នុង​សារធ្វីត​កាលពីថ្ងៃអង្គារ អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ដែលបានរត់និរទេសខ្លួន​ទៅនៅទីក្រុង​ឌូបៃ ជិត២ទសវត្សរ៍​បាន​សរសេរ​ថា លោក​គ្រោង​ចង់​វិលត្រលប់​ទៅ​រស់នៅ​ប្រទេស​ថៃវិញ ដើម្បី​ទៅមើល​ថែចៅ ព្រោះថា​នៅថ្ងៃទី​២៦​កក្កដា ខាងមុខ លោកនឹង​មាន​អាយុ ៧៤ឆ្នាំ។ អតីតនាយករដ្ឋមន្រ្តីថៃ​ដែលត្រូវ​ក្រុមយោធា​ធ្វើរដ្ឋប្រហារទម្លាក់​ពីតំណែង​នៅ​ឆ្នាំ​២០០៦ មុន​នឹង​រត់ភៀសខ្លួន​ទៅ​នៅបរទេស នៅបានអះអាងថា លោក​ត្រៀមខ្លួន​ដើម្បីតទល់ នៅ​ចំពោះមុខ​តុលាការថៃ ដែលធ្លាប់បាន​កាត់ទោស​កំបាំងមុខ ឲ្យលោក​ជាប់ពន្ធ
10/05/20234 minutes 29 seconds
Episode Artwork

បោះឆ្នោតសភាថៃ៖ខ្យល់ពុលក្នុងបរិយាកាសបានក្លាយជាប្រធានបទមិនអាចខ្វះបាននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត?

នៅ​ថ្ងៃ​អាទិត្យ ទី១៤ ឧសភា​ចុង​សប្តាហ៍​នេះ ប្រទេស​ថៃ​នឹង​រៀបចំ​បោះឆ្នោត​សភា​ដើម្បី​ជ្រើសរើស​សមាជិក​សភា​ថ្មី​ចំនួន ៥០០នាក់។ ខណៈ​នេះ គណបក្ស​ដែល​បាន​ប្រកាស​ចូលរួម​បោះឆ្នោត​កំពុង​បន្ត​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន។ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណបក្ស​នីមួយៗ​បាន​ជ្រើសរើស​យក​ប្រធានបទ​អាទិភាព​ខុសៗ​គ្នា​ដើម្បី​ទទួល​បាន​សំឡេង​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ តែ​អ្វី​ជា​ការ​កត់សម្គាល់ បញ្ហា​បរិស្ថាន ពិសេស​ការ​ប្រឆាំង​ទប់​នឹង​ខ្យល់ពុល​ក្នុង​បរិយាកាស​កំពុង​ក្លាយ​ជា​ប្រធានបទ​អាទិភាព​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ នៅ​ក្នុង​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​ថៃ ខ្យល់ពុល​នៅ​ក្នុង​បរិយាកាស​កំពុង​បន្ត​ក្លាយ​ជា​បញ្ហា​ចម្បង និង​ជា​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ​ដល់​សុខភាព​របស់​ប្រជារាស្រ្ត​ថៃ​គ្រប់​រូប​ដោយ​មិន​រើស​មុខ។ ចន្លោះ​ខែ​កុម្ភៈ និង​ខែ​មេសា​ដែល​ជា​រដូវ​ហួតហែង​ខ្លាំង ប្រជារាស្រ្ត​ថៃ​ពិបាក​ដក​ដង្ហើម​ស្រូប​យក​ខ្យល់​តុកស៊ិក​នៅ​ក្នុង​បរិយាកាស ពិសេស​អ្នក​រស់នៅ​ក្នុង​ក្រុង​បាងកក និង​តាម​បណ្តា​ក្រុង​ស្ថិត​ប៉ែកខាងជើង​ប្រទេស។ តាម​អង្គការ​ឃ្លាំមើល​គុណភាព​ខ្យល់​ឈ្មោះ IQAir បាងកង និង​ឈៀងម៉ៃ​ស្ថិត​ក្នុង​ចំណោម​ទីក្រុង
09/05/20235 minutes 47 seconds
Episode Artwork

វិបត្តិស្បៀងអាហារសកលនៅមានកម្រិតខ្ពស់ទោះសង្គ្រាមបានកន្លងផុតទៅមួយឆ្នាំ

សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាងមួយឆ្នាំរួចទៅហើយ គិតមកដល់ពេលបច្ចុប្បន្ន។ សង្គ្រាមនេះបានធ្វើឱ្យទីផ្សារទំនិញកសិកម្ម និងតម្លៃម្ហូបអាហារសកល កើនឡើងក្នុងកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២២ ប៉ុន្តែបានធ្លាក់ចុះសន្សឹមៗរហូតមកដល់ថ្ងៃនេះ។ ទោះជាយ៉ាងណា មានប្រជាជនប្រមាណ១ពាន់លាននាក់ នៅក្នុងបណ្ដាប្រទេសយ៉ាងច្រើនដែលត្រូវរងគ្រោះ និងមានភាពផុយស្រួយនៅឡើយ។ គិតមកដល់ថ្ងៃនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលច្រើនជាងមួយឆ្នាំរួចទៅហើយ។ សង្គ្រាមនេះបានធ្វើឱ្យទីផ្សារទំនិញកសិកម្ម និងតម្លៃម្ហូបអាហារសកលកើនឡើងក្នុងកម្រិតខ្ពស់ បន្ទាប់តម្លៃទំនិញទាំងនេះបានធ្លាក់តម្លៃបន្ដិច ក្រោយកើនឡើងនៅកម្រិតខ្ពស់បំផុត នៅដើមឆ្នាំ២០២២។ រុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលី និងដំណាំកសិកម្មសំខាន់ៗផ្សេងទៀត ដ៏ធំបំផុតទាំងពីររបស់ពិភពលោក។ ប្រទេសទាំងពីរនេះបានឈានចូលដល់ឆ្នាំទីពីរនៃសង្រ្គាម។ ក្នុងអំឡុងពេលនេះ ប្រទេសដែលងាយរងគ្រោះជាច្រើននៅលើពិភពលោក នៅតែប្រឈមមុខនឹងវិបត្តិអសន្តិសុខស្បៀង។ ផ្អែកតាមការប៉ាន់ស្មាន ប្រទេសដែលផុយស្រួយ និងងាយរងផលប៉ះពាល់ដោយជម្លោះសង្គ្រាមនេះ មានប្រជាជនប្រមាណ ១ពាន់លាននាក់ ដែលរងហានិភ័យខ្លាំង។
08/05/20234 minutes 12 seconds
Episode Artwork

នៅឥណ្ឌា ប្រជាជន​កាន់សាសនា​ហិណ្ឌូនិង​អ៊ីស្លាម ​ចោទប្រកាន់គ្នា​ពីបញ្ហាបង្កើតកូន​ច្រើន

​តាំង​ពី​ពេល​ដែល អង្គការសហប្រជាជាតិ​ ចេញផ្សាយ​របាយការណ៍​ពី​ចំនួនកំណើន​ប្រជាជនឥណ្ឌានឹងកើនឡើងច្រើន​លើសប្រជាជនចិន​មក គឺ ធ្វើឲ្យ ប្រជាជន​ឥណ្ឌា​កាន់សាសនាហិណ្ឌូ ​ និង​ អ្ន​កកាន់​សាសនា​អ៊ីស្លាមនៅក្នុងស្រុក​ កាន់តែ​បញ្ឆេះ​កំហឹង​ដាក់​គ្នា​ខ្លាំងឡើង​ៗដែរ​។ នៅផ្ទៃក្នុងប្រទេសឥណ្ឌា  បណ្តាអ្នកកាន់សាសនាហិណ្ឌូ ជាតិនិយមជ្រុល បានអង្អុលមុខពួកអ្នកកាន់សានាអ៊ីស្លាម ថាបង្កើតកូនច្រើនដើម្បីចង់គ្រប់គ្រងប្រទេសឥណ្ឌា​​។​ ចំណែកឯ អ្នកកាន់សាសនាអ៊ីស្លាម ចោទវិញថា អ្នកកាន់សាសនាហិណ្ឌូកំពុងតែបំប៉ោងបំភ្លៃ ហើយនិង រើសអើងជនជាតិភាគតិច។ ​ ​ ពាក់កណ្តាល​ឆ្នាំ​នេះ ឥណ្ឌា ​វ៉ាដាច់​ ចិន ខាង​បង្កើត​កូន។​  ប្រជាជនឥណ្ឌា នឹង​កើនដល់ ១,៤២៨៦ ពាន់លាននាក់ ហើយ ចិន មានប្រជាជន ១,៤២៥៧ ពាន់លាននាក់។ នេះជា​ទិន្នន័យរបស់​អង្គការ​សហប្រជាជាតិ ​ដែល​ផ្សាយ​ព្រោង​ព្រាត​ ក្នុង​ខែមេសា​កន្លងទៅ។​ «អ៊ីស្លាម​ត្រួតត្រាឥណ្ឌា» ផ្ទៃក្នុងប្រទេសឥណ្ឌា  គឺបញ្ហាកំណើត​កូន​ច្រើន​​​នេះ ​បង្កឲ្យ​មាន​ការ​រើស​អើង​ប្រកាន់​គ្នា​ ចំណោម​​រង្វង់ប្រជា​​ពលរដ្ឋ​ឥណ្ឌា​ខ្លួន​ឯង ដែល​និយម​​និកាយ​សាសនា​ផ្សេងគ្នា។ ពួកឥណ្ឌា​កាន់​សាសនា​​ហិណ្ឌូ​ ​បញ្ឆេះ​កំហឹង ​និង​សាបព្រោះ​ភាព​ស្អប់ខ្ពើម​ទ
03/05/20235 minutes 34 seconds
Episode Artwork

អ្វីទៅ​ជា​ហេតុផល នៅពីក្រោយវត្តមានអន្តរាគមន៍របស់ចិន ក្នុងសំណុំរឿងសង្គ្រាម​អ៊ុយក្រែន

ថ្មីៗ​នេះ ចិន​បានបង្ហាញវត្តមានកាន់តែច្បាស់ ដើម្បីចង់ចូលខ្លួនដោះស្រាយ​វិបត្តិសង្គ្រាមនៅអ៊ុយក្រែន​។ បន្ទាប់ពីត្រូវបាន​ក្រុម​ប្រទេសលោកខាងលិច ចោទថាមានទំនោរគាំទ្ររុស្ស៊ី នៅ​ទីបំផុត​​ទៅ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​សន្ទនាតាមទូរស័ព្ទជាលើកទី១ ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី​ កាលពីថ្ងៃទី​២៦មេសាកន្លងទៅ។ ការសន្ទនាដែលថ្នាក់ដឹកនាំទាំងពីរ អះអាងថាបាន​ផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេរភាគី និងជាពិសេសនោះ គឺការប្រឹងប្រែងឈានទៅរៀបចំការ​ចរចាសន្តិភាព​។ តើចិន ពិតជាអាចជួយនាំសន្តិភាពមកឲ្យ​អ៊ុយក្រែនដែរឬទេ? ហើយអ្វីទៅជា​ហេតុផល ដែលញ៉ាំងឲ្យចិន ចូលខ្លួន​មកអន្តរាគមន៍​ដោះស្រាយ​វិបត្តិនេះ​ ក្នុងពេលនេះ? ជាច្រើនខែមកហើយ ដែលលោក​ហ្សេឡេនស្គី បានព្យាយាម​សុំនិយាយជាមួយ​លោកស៊ី ជីនពីង ទាក់ទិននឹងបញ្ហាសង្គ្រាម ដែលរុស្ស៊ីបានដុតបញ្ឆេះឡើងនៅលើទឹកដីអ៊ុយក្រែន។ មិនត្រឹមតែមិនបាន​ឆ្លើយតបនឹងសំណើររបស់ភាគីអ៊ុយក្រែន លោកស៊ី ជីនពីងបានទាំងទៅធ្វើទស្សនកិច្ច​នៅទីក្រុងម៉ូស្គូ ដែលធ្វើ​ឲ្យ​សម្ព័ន្ធមិត្តលោកខាងលិច កាន់តែច្បាស់ក្នុងចិត្ត ថាចិនមានទំនោរកាន់ជើងរុស្ស៊ី​។ ទីបំផុត កាលពីថ្ងៃទី​២៦មេសា លោកស៊ី ជីនពីង និង​លោកហ្សេឡេនស្
02/05/20236 minutes 13 seconds
Episode Artwork

ហេតុអ្វីបានជាចិន និងឥណ្ឌាពិបាកនិយាយចុះសម្រុងគ្នានៅក្នុងជម្លោះដែនដីនៅភ្នំហេមពាន្ត?

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មេសា រដ្ឋមន្រ្តី​ការពារជាតិ​ចិន និង​ឥណ្ឌា​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​ញូដែលី។ កម្មវត្ថុ​នៃ​ជំនួប គឺ​ដើម្បី​ជជែក​គ្នា​ពី​ជម្លោះ​ដែនដី​នៅ​ភ្នំហេមពាន្ត។ តែ​ជា​ជំនួប​មួយ​ដែល​មាន​បង្កប់​ដោយ​ភាព​តានតឹង​ខ្លាំង។ គួរ​រម្លឹក​ថា ជម្លោះ​ដែនដី​មួយ​នេះ​ធ្លាប់​បាន​រុញ​ចិន និង​ឥណ្ឌា​ឲ្យ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ក្នុង​ឆ្នាំ ១៩៦២ និង​មាន​ការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ ២០២០។ តើ​ជម្លោះ​ដែនដី​នៅ​ភ្នំហេមពាន្ត​មាន​ដំណើរ​ដើមទង​យ៉ាង​ម៉េច និង​ថា ហេតុអ្វី​បាន​ជា​ចិន និង​ឥណ្ឌា​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ខ្លាំង​ម្ល៉េះ? សព្វថ្ងៃ​នេះ ចិន និង​ឥណ្ឌា​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង ៣ ៥០០គីឡូម៉ែត្រ។ តែ​បញ្ហា​នៅ​ត្រង់​ថា ខ្សែព្រំដែន​គោក​ទាំង ៣ ៥០០គីឡូម៉ែត្រ​ដែល​ខ័ណ្ឌ​ចែក​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​គូសវាស​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ នៅ​មាន​ទីតាំង​ចំនួន​ពីរ​ដែល​ចិន និង​ឥណ្ឌា​កំពុង​ឈ្លោះ​ដណ្តើម​គ្នា។ ចិន​បាន​ទាមទារ​ពី​ឥណ្ឌា​វិញ​នូវ​ដែនដី​ដែល​មាន​ទំហំ ៧៥ ០០០គីឡូម៉ែត្រក្រឡា​ក្នុង​រដ្ឋ​អារូណាឆាល់ ប្រាដេស។ ចំណែក​ឥណ្ឌា​បាន​ទាមទារ​ពី​ចិន​វិញ
01/05/20236 minutes 41 seconds
Episode Artwork

ភាពផុយស្រួយរបស់កម្ពុជាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ព្រោះដោយសារកត្តាទីតាំងភូមិសាស្ត្រ អភិបាលកិច្ចនៅទន់ខ្សោយ និងការងាយរងផលប៉ះពាល់ផ្សេងៗពីគ្រោះមហន្ដរាយធម្មជាតិ។ ទៅថ្ងៃខាងមុខ ការរវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួលអាកាសធាតុនឹងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការធានានូវនិរន្តរភាពនៃសេដ្ឋកិច្ចជាតិ សម្រាប់រយៈពេលវែង។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ នាពេលបច្ចុប្បន្ន នៅពេលដែលអាកាសធាតុកាន់តែប្រែប្រួលខ្លាំង ជាឧទាហរណ៍ ការឡើងកម្ដៅកាន់តែក្ដៅ ការធ្លាក់ភ្លៀងច្រើន និងមិនទៀងទាត់ ឬការអូសបន្លាយរដូវក្ដៅកាន់តែយូរ គឺបានធ្វើឱ្យកម្ពុជាកាន់តែងាយរងគ្រោះ។ ផ្អែកតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB report) ដែលចេញផ្សាយនាពេលថ្មីៗ លទ្ធផលបង្ហាញថា នៅក្នុងឆ្នាំ២០២២កន្លងមក សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្រោយត្រូវឆ្លងកាត់វិបត្តិជំងឺកូវីដ១៩ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ មូលហេតុចម្បងគឺដោយសារកំណើននៃការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍ដដែល កម្ពុជាចាំបាច់ត្រូវពង្រីកការវ
01/05/20236 minutes 27 seconds
Episode Artwork

អ្នកជំនាញ​ជឿថា ចិនកំពុងតែ​បង្កើនទំហំចំនួន​ក្បាលគ្រាប់​នុយ​ក្លេអ៊ែរ

ប្រមាណ​១០ឆ្នាំចុងក្រោយនេះ​ ចិនបាន​ធ្វើ​ទំនើបកម្មយ៉ាងខ្លាំង លើ​វិស័យ​យោធា ទាំងផ្នែកសមត្ថភាពកងទាហាន ទាំងគ្រឿងសព្វាវុធរបស់ខ្លួន។ ស្ថិតក្នុងបរិបទ​ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង ជាមួយអាមេរិក ជុំវិញសំណុំរឿងកោះតៃវ៉ាន់ ចិន​ហាក់ដូចជាបាន​និងកំពុង តែបង្កើនទំហំ​ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែរផងដែរ។ នេះបើ​ផ្អែកតាម​ការវិភាគរបស់​អ្នកជំនាញ​ក្នុងវិស័យនេះ​។ ផ្អែកតាម​ប៉ាន់ស្មានរបស់​ក្រសួងការពារជាតិអាមេរិក នៅរវាងឆ្នាំ​២០៣៤ ចំនួន​ក្បាលគ្រាប់​នុយក្លេអ៊ែររបស់ចិន នឹងកើនសរុប​ចំនួន​១៥០០គ្រាប់។ ពី​៣៥០គ្រាប់ឡើ់ងទៅ១៥០០គ្រាប់ ចិន​បាន​ធ្វើការសាកអាវុធនុយក្លេអ៊ែរ នៅឆ្នាំ​១៩៦៤។ តាំងតែពីនោះមក ចិន​បានសន្យានឹងមិន​ពង្រីកទំហំចំនួន​​ក្បាល​គ្រាប់នុយក្លេអ៊ែររបស់ខ្លួនទេ ហើយក៏​នឹង​មិន​ប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនដែរ ប្រសិនបើខ្លួនមិនរងការវាយ​ប្រហារ​ដោយ​អាវុធរបៀបនេះទេនោះ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ​សន្តិភាព ស្ថិតនៅទីក្រុង​ស្តុកខូម Sipri បច្ចុប្បន្ននេះចិន​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរចំនួន ៣៥០គ្រាប់។ ពោលគឺតិងជាងគេឆ្ងាយ ដូចយ៉ាងរុស្ស៊ី មាន​៤៤៧៧គ្រាប់ អាមេរិក មាន​៣៧០៨គ្រាប់​។​ ក៏ប៉ុន្តែ អំណេះតទៅ ចិនទំនងហាក់ដូចជាមិនចង់ស្ថិតនៅក្នុងស
26/04/20236 minutes 2 seconds
Episode Artwork

ការប្រែប្រួល​អាកាសធាតុ ៖ ​ភាពរាំងស្ងួត​ កំពុងរុញ​ច្រានសត្វស្លាប​ សត្វ​ល្អិត ... ឱ្យ​ឆាប់​ផុតពូជ ?

ប្រលាយ​គ្មាន​ទឹក ទន្លេ​ហួត ដីដាំដុះ​ឡើងបែក​ក្រហែង ... ផលវិបាក​នៃ​ភាព​រាំងស្ងួត មាន​ច្រើន​អនេក។ ភាព​រាំងស្ងួត កំពុង​រំខាន​ជីវិត​សត្វ​ព្រៃ​យ៉ាង​ខ្លាំង។ បើ​តាម​សម្ព័ន្ធការពារ​សត្វ​បក្សាបក្សីបារាំង បន្ថែម​ពី​លើការ​​ស្រេក​ទឹក ភាព​រាំងស្ងួត​ បាន​ធ្វើ​ឱ្យ​ជីវិត​បន្ត​ពូជ និង​ដំណើរ​ផ្លាស់​​ទី​តាម​រដូវរបស់​សត្វ​ ក្រឡាប់​ចាក់​យ៉ាង​ខ្លាំង។ បណ្តា​ប្រទេស​នៅទ្វីប​អឺរ៉ុប ជា​ជន​រងគ្រោះជួរ​មុខពី​​ការឡើង​កម្តៅភព​ផែនដី ឬ​ការ​ប្រែប្រួល​អាកាសធាតុ។ បើ​តាម​អង្គការ​សហប្រជាជាតិ ជិត៧៥%​នៃ​ផ្ទៃដី​អឺរ៉ុប ​កំពុងក្លាយ​ទៅ​ជា​ដី​វាល​ខ្សោះ។ ​​ឆ្នាំមុន​ ជា​ឆ្នាំ​ដែល​ក្តៅ​ខ្លាំង ស្ងួត​ហួតហែង​បំផុត​មិនធ្លាប់​ជួប​​ប្រទះ​ នៅ​អេស្ប៉ាញ នៅ​បារាំង ... ​បាតុភូត​ពាក់ព័ន្ធ​នឹង​ការឡើង​កម្តៅ​អាកាសធាតុនេះ បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង អំពី​បញ្ហា​កង្វះ​ទឹក​ និង​ភាព​រាំងស្ងួត។ បញ្ហា​ខ្វះ​ទឹក​​បានក្លាយ​ជា​ប្រធានបទ ​ដ៏​សំខាន់​ ​ទាំង​ក្នុងរង្វង់​អ្នក​នយោបាយ និ​ង​អ្នក​ការពារ​បរិស្ថាន។ កង្វះ​ទឹក និងគ្រោះ​រាំងស្ងួត ​នៅអឺរ៉ុប បាន​បង្ក​ឥទ្ធិពលអាក្រក់​គួរ​ឱ្យ​រន្ធត់​ទៅហើយសម្រាប់​តំបន់​ខ្លះ។ បើ​តាម​របាយការណ៍​របស់​អង្គក
25/04/20234 minutes 19 seconds
Episode Artwork

ហេតុអ្វី​ជម្លោះប្រដាប់​អាវុធ នៅ​ស៊ូដង់​គំរាមកំហែង​សន្តិសុខ​តំបន់​អាហ្វ្រិក?

នៅស៊ូដង់ ស្ថានការណ៍ កាន់តែធ្លាក់ដុនដាប ដោយសារ​ក្រុមយោធា​ទាំងពីរ នៅ​តែ​បន្តប្រយុទ្ធ​ដណ្តើមអំណាចគ្នា ដោយ​គ្មានភាគីណាមួយ​យល់ព្រមចុះចាញ់ទាល់តែសោះ។ ការប្រយុទ្ធគ្នា​ដ៏ហិង្សា ១០ថ្ងៃមកនេះ រវាងក្រុមកងទ័ពជាតិ និង​ក្រុមកង​អាវុធហត្ថ​ប្រតិបត្តិការរហ័ស FSR នៅរដ្ឋធានី​ខាទុំ និង​តំបន់​ដាហ្វួរ​បាន​សម្លាប់​មនុស្សជាង ៤០០នាក់ និង​របួស ជាង ៣៧០០នាក់។ ប្រឈមនឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត បណ្តាប្រទេស​ធំៗ​បានរួសរាន់​ជម្លៀស មន្រ្តីទូត និង​ពលរដ្ឋរបស់ខ្លួន​ចេញពី​ស៊ូដង់។ នៅថ្ងៃ​ចន្ទម្សិលមិញ ប្រមុខការបរទេស​អឺរ៉ុប​បាន​អះអាងថា ជនជាតិ​អឺរ៉ុប ជាង​១០០០នាក់ ត្រូវ​ជម្លៀសចេញពីប្រទេស​ស៊ូដង់។ ប្រទេសធំៗ និង​ប្រទេស​ជិតខាង​របស់​ស៊ូដង់​សម្រេច​ជម្លៀស​ប្រជាជន​របស់ខ្លួន​ចេញពី​ស៊ូដង់ ដោយ​មើលឃើញ​ថា ការប្រយុទ្ធគ្នា ដោយមិនបន្ធូរដៃ​រវាង​គូបដិបក្ខ​កំពុងធ្វើ​ឲ្យ​ស៊ូដង់​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល យ៉ាងប្រាកដ។ អស្ថិរភាព សង្រ្គាមស៊ីវិលនៅ​ស៊ូដង់​នឹង​គំរាមកំហែង​តំបន់អាហ្វ្រិក​ទាំងមូល។ ហេតុអ្វីបាន​ជា​ដូច្នេះ។ ស្ថិតនៅ​ភាគខាងកើត​អាហ្រ្វិក ស៊ូដង់​មានព្រំដែនគោក​ជាមួយប្រទេស ៧ គឺ អេហ្ស៊ីប លីប៊ី ឆាត អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង អេត្យូពី និងអេរី
24/04/20236 minutes 32 seconds
Episode Artwork

ហេតុអ្វី​ខ្យល់​ពុល និងកម្ដៅខ្លាំង​បូក​រួម​បញ្ចូល​គ្នា អាចធ្វើឲ្យ​សុខភាពមនុស្ស​ ប្រឈមគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរ​?

ការកើនឡើងបញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើនឡើងកម្រិតសីតុណ្ហភាពកាន់តែខ្ពស់ ក្នុងអត្រាកំណត់ត្រាកាន់តែក្ដៅ និងការកើនឡើងនៃការបំពុលបរិយាកាស បានបង្កហានិភ័យខ្លាំងណាស់ ដល់សុខភាពមនុស្ស និងការធ្វើឱ្យសេចក្ដីស្លាប់កាន់តែផុយស្រួយ។ ស្ថិតិបង្ហាញថា នៅក្នុងថ្ងៃដែលមានការបំពុល និងកម្ដៅឡើងក្ដៅខ្លាំងព្រមគ្នា នោះហានិភ័យនៃការស្លាប់បានកើនឡើងដល់កម្រិត ២១%។ អត្រានេះគឺមានកម្រិតខ្ពស់ណាស់។ ហេតុអ្វី? ហានិភ័យសុខភាពដែលកើតមានឡើង ហើយជាប់ទាក់ទងទៅនឹងអាកាសធាតុ កាន់តែវិវត្តន៍ទៅកម្រិតប្រកាសអាសន្ន។ ក្នុងនោះ ពិភពលោកកំពុងប្រឈមបញ្ហាចម្បងពីរ ពោលគឺ ទីមួយ ការកើនឡើងនៃសីតុណ្ហភាពកាន់តែក្ដៅក្នុងអត្រាកំណត់ត្រាកាន់តែខ្ពស់ និងទីពីរ ការកើនឡើងនៃការបំពុលបរិយាកាស ពីព្រោះតែសកម្មភាពផ្សេងៗទាំងពីមនុស្ស និងធម្មជាតិ ដូចជា ការកើនឡើងនៃការបំពុលពីផ្សែងយានជំនិះគ្រប់ប្រភេទ និងភ្លើងឆេះព្រៃជាដើម។ នាពេលបច្ចុប្បន្ន ត្រឹមតែបញ្ហាតែមួយក្នុងចំណោមបញ្ហាចម្បងទាំងពីរខាងលើគឺវាល្មមធំគ្រប់គ្រាន់ ដែលអាចធ្វើឱ្យមនុស្សមានបញ្ហាសុខភាព ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងអាចធ្វើឱ្យមនុស្សដែលមានបញ្ហាសុខភាពស្រេចស្រាប់ឱ្យកាន់តែមានកម្រិតធ្ងន់ធ្ងរបន្ថែមទៀត។ តើវានឹងមានអ្វីកើតឡើង នៅពេលដែលប
24/04/20235 minutes 41 seconds
Episode Artwork

បច្ចេកវិទ្យាថ្មីដើម្បីស្រូបឧស្ម័នកាបូនិកពីក្នុងសមុទ្រ

នៅក្នុងការប្រយុទ្ធប្រឆាំង​នឹង​ការឡើងកម្តៅផែនដី ការស្រូបយក និង​ស្តុក​ឧស្ម័នកាបូនិក ត្រូ​វបាន​គេ​លើកឡើង​ជារឿយៗ​ថា​អាច​ជា​ដំណោះស្រាយ​មួយ ហើយ​នៅ​ក្នុង​ពេល​ដែល​ជាទូទៅ គេ​តែងតែ​នាំគ្នា​និយាយ​ពី​ការ​ស្រូប​ឧស្ម័ន​កាបូនិក​ពី​ក្នុង​បរិយាកាស អ្នកជំនាញ​មួយក្រុម​នៅ​សកលវិទ្យាល័យ​អាមេរិក​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​​ពី​ក្នុង​សមុទ្រ។ តើ​ការស្រូបយក​ឧស្ម័នកាបូនិក​ពី​ក្នុង​សមុទ្រ​នេះ​អាចមាន​ឥទ្ធិពល​អ្វី ក្នុងការ​ជួយ​ទប់ស្កាត់​ការឡើងកម្តៅផែនដី? ជាទូទៅ កាលណា​និយាយ​អំពី​ការ​ស្រូប​ឧស្ម័ន​កាបូនិក និង​ការ​បញ្ចេញ​អុកស៊ីសែន គេ​ច្រើន​តែនាំគ្នា​គិតទៅដល់​ព្រៃឈើ។ ក៏ប៉ុន្តែ មហាសមុទ្រ​មាន​សមត្ថភាព​ស្រូបយក​ឧស្ម័នកាបូនិក និង​អាច​ផលិត​អុកស៊ីសែន​បាន​ច្រើន​ជាង​ព្រៃឈើទៅទៀត ដោយ​គិត​ជាស​រុប​ទៅ មហាសមុទ្រ​នៅលើ​ភពផែនដី​ទាំងមូល​​អាច​ស្រូប​យក​កម្តៅ​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្ស​បាន​រហូតដល់​ទៅ ៩០% ស្រូបយក​ឧស្ម័នកាបូនិក ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស​បាន​ដល់​ទៅ ២៥% ហើយ​បើ​គិតជា​ប្រព័ន្ធអេកូឡូហ្ស៊ី​សមុទ្រ​ទាំងមូល ពោលគឺ​ រាប់ទាំង​ទឹកសមុទ្រ ទាំង​សត្វ និង​រុក្ខជាតិ​នៅ​ក្នុងទឹកសមុទ្រ ក៏ដូចជា​ព្រៃកោងកាង​ក្នុងសមុទ្រ គឺ​អាច​មាន​ស្
19/04/20234 minutes 7 seconds
Episode Artwork

ហេតុអ្វីបានជា ១២ឆ្នាំក្រោយមក ក្រុមប្រទេសអារ៉ាប់ផ្តើមរាប់រក និងចង់ទាញស៊ីរីឲ្យចូលក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ?

នៅ​ថ្ងៃ​អង្គារ ទី១៨ មេសា ប្រមុខ​ការទូត​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ប្រមុខការទូត​នៃ​ក្រុម​ប្រទេស​អារ៉ាប់​កាល​ពី​ថ្ងៃ​សុក្រ ទី១៤ មេសា។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​រួម​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៥ មេសា កិច្ចប្រជុំ​បាន​មូលមតិ​គ្នា​ដើម្បី​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី ពិសេស​ចង់​ឃើញ​ស៊ីរី​ដែល​ត្រូវ​បាន​សម្ព័ន្ធអារ៉ាប់​ព្យួរ​សមាជិកភាព​ក្នុង​ឆ្នាំ ២០១១ វិល​ត្រឡប់​ចូល​ក្នុង​អង្គការអារ៉ាប់​មួយ​នេះ​ឡើង​វិញ។ ហេតុអ្វី​បាន​ជា​នៅ ១២ឆ្នាំ​ក្រោយ​មក ក្រុម​ប្រទេស​អារ៉ាប់​ដដែល​នេះ​បែរ​ជា​ផ្តើម​រាប់រក និង​ចង់​ទាញ​ស៊ីរី​ឲ្យ​ចូល​ក្នុង​សម្ព័ន្ធអារ៉ាប់​ជា​ថ្មី​នៅ​ពេល​នេះ?។ មិន​ខុស​ពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទេ ស៊ីរី​បាន​ឆ្លង​ជំងឺ​បដិវត្តពណ៌ ឬ​ហៅ​ចលនា​បះបោរ​មហាជន​ដែល​បាន​ចាប់​កំណើត​ចេញ​ពី​ប្រទេស​ទុយនីស៊ី​ក្នុង​ឆ្នាំ ២០១១។ដើម្បី​ប្រឈម​ទប់​នឹង​ចលនា​បះបោរ​មហាជន​មួយ​នេះ រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​មិន​ញញើត​ប្រើ​កម្លាំង​វាយបង្រ្កាប​យ៉ាង​ហិង្សា​ទេ។
18/04/20236 minutes 21 seconds
Episode Artwork

ហេតុអ្វីអាល្លឺម៉ង់បោះបង់ចោលថាមពលនុយក្លេអ៊ែរ?

អាល្លឺម៉ង់​បាន​បិទមជ្ឈមណ្ឌល​​​នុយក្លេអ៊ែរចំនួន​បី​ ដែល​នៅ​សេសសល់​ចុងក្រោយ​ កាល​ពីថ្ងៃ​សៅរ៍ ដោយ​បញ្ឈប់​ទាំងស្រុង​នូវ​រាល់​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​នុយក្លេអ៊ែរ។ ការដកខ្លួន​ចេញ​ពី​ថាមពល​នុយក្លេអ៊ែរ​នេះ កំពុង​បង្កើត​ឲ្យ​មាន​ជា​បញ្ហា​ចម្រូងចម្រាស និង​ការខ្វែងយោបល់​គ្នា នៅ​ក្នុង​ចំណោម​ប្រជាជន​អាល្លឺម៉ង់​ខ្លួនឯងផ្ទាល់ ដោយសារ​តែ​បច្ចុប្បន្ន​នេះ ពិភពលោក​កំពុង​ស្វះស្វែង​កាត់បន្ថយ​ការ​ប្រើ​ថាមពលផូស៊ីល​ ដើម្បី​ទប់ស្កាត់​ការឡើងកម្តៅផង ហើយ​​​ក្នុង​ពេល​ជាមួយគ្នា ​វិបត្តិ​ថាមពល​ក៏​កំពុង​កើតឡើង ​ដោយ​សារ​សង្គ្រាម​អ៊ុយក្រែន​ផង។ តើមាន​ដំណើរហេតុអ្វី​ ដែល​ជំរុញ​ឲ្យ​អាល្លឺម៉ង់​ប្តូរផ្តាច់​បោះបង់​ចោល​ថាមពល​នុយក្លេអ៊ែរ​បែបនេះ? ទំនាក់ទំនង​ស្មុគស្មាញ រវាង​អាល្លឺម៉ង់ និង​នុយក្លេអ៊ែរ​ មិនមែន​ទើបនឹង​កើតមាន​ថ្មីៗនេះទេ ក៏ប៉ុន្តែ មានតាំង​ពី​ក្រោយ​​សម័យសង្គ្រាម​លោកលើកទី២​មកម៉្លេះ។ ការទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី​ដោយ​សហរដ្ឋ​អាមេរិក គម្រោងផលិតអាវុធ​នុយក្លេអ៊ែរ​ដោយ​ហ៊ីត្លែរ បូករួម​ជាមួយ​នឹង​​សង្គ្រាម​ត្រជាក់ ដែល​អាល្លឺម៉ង់​ត្រូវ​ពុះចែកជាពីរ ហើយ​ក្លាយជា​ចំណុច​កណ្តាល​នៃ​ការ​ប្រឈមមុខដា
18/04/20235 minutes 23 seconds
Episode Artwork

ហេតុអ្វីអ្នកជំនាញបារម្ភពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត?

នៅក្នុងបរិបទ​នៃ​ការ​វិវឌ្ឍ​យ៉ាងលឿន​ទៅមុខ​នៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត មាន​អ្នក​ជំនាញ​ជាច្រើន​បាន​បង្ហាញ​នូវ​ក្តីបារម្ភ ហើយ​បាន​​នាំគ្នា​ចេញ​ញត្តិ​មួយ កាលពីចុងខែមីនា​កន្លងទៅនេះ អំពាវនាវ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន នូវការ​អភិវឌ្ឍ​បញ្ញាសិប្បនិម្មិត។ តើហេតុអ្វី​បាន​អ្នកជំនាញ​បារម្ភ​ជុំវិញ​បញ្ញាសិប្បនិម្មិត​ខ្លាំងបែបនេះ? នៅក្នុងចំណោម​អ្នកជំនាញ ដែល​ចុះហត្ថលេខា​លើ​ញត្តិ​ទាមទារ​ឲ្យ​ផ្អាក​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ក៏រួមមាន​ផងដែរ Steve Wozniak ដៃគូស្ថាបនិក​ក្រុមហ៊ុន Apple ជាមួយ​ Steve Job និង Elon Musk។ Elon Musk ដែល​បច្ចុប្បន្ន​ជា​ប្រធានក្រុមហ៊ុន SpaceX, Tesla និង Twitter គឺជា​អ្នក​បាន​ចូលរួមចំណែក​បង្កើត​ក្រុមហ៊ុន OpenAI កាលពីឆ្នាំ២០១៥ មុននឹង​លាឈប់​ពី​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ កាល​ពី​ឆ្នាំ២០១៨។ ក្រុមហ៊ុន OpenAI គឺ​ជា​ក្រុមហ៊ុន ដែល​បង្កើត​បញ្ញាសិប្បនិម្មិត ChatGPT ដែល​ជា​បច្ចេកវិទ្យា​កាន់តែ​ទំនើបខ្លាំងឡើង ហើយដែល​​កំពុងតែ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយបារម្ភ។ នៅក្នុងលិខិតចំហ​ ចុះផ្សាយ កាល​ពីថ្ងៃទី២២មីនា អ្នកជំនាញ​បាន​លើកឡើង អំពី​ចំណុច​ចម្បង​បី ដែលអាច​ជា​បញ្ហា​ប្រឈម​គួរ​ឲ្
12/04/20234 minutes 35 seconds
Episode Artwork

តើបញ្ញាសិប្បនិម្មិតអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ទីផ្សារការងារ?

នៅក្នុងមួយរយៈកាលចុងក្រោយ​នេះ គេសង្កេតឃើញ​ថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​កំពុង​រីកចម្រើន​យ៉ាងលឿនទៅមុខ​គួរ​ឲ្យ​កត់សម្គាល់។ ជឿនលឿនខ្លាំង រហូត​​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ជាច្រើន​បង្ហាញ​នូវក្តីបារម្ភ ហើយ​នាំគ្នា​ធ្វើ​ញត្តិទាមទារ​ឲ្យ​ផ្អាក​ការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត​ជា​បណ្តោះអាសន្ន ដោយ​នៅ​ក្នុង​ចំណោម​ក្តីបារម្ភ​របស់​អ្នកជំនាញ​នេះ ក៏មាន​ដែរ ផលប៉ះពាល់​ចំពោះ​ទីផ្សារ​ការងារ​។ តើ​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យាសិប្បនិម្មិត​នេះអាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​អ្វីខ្លះ​ដល់​ការងារ​របស់​មនុស្សយើង? បញ្ញាសិប្បនិម្មិត ដែលគេច្រើន​ហៅកាត់​ពីភាសាអង់គ្លេសថា “អេអាយ” (AI) មិនមែន​ជា​រឿងថ្មីនោះទេ។ អ្វីដែល​ថ្មី គឺ​វា​មានភាពជឿនលឿនខ្លាំង​ជាងមុន និង​មានមុខងារទូលំទូលាយជាងមុន ដែល​អាច​ឲ្យ​គេកែច្នៃ​យក​ទៅប្រើប្រាស់​​នៅ​ក្នុង​វិស័យ​កាន់តែ​ទូលាយ ហើយដែល​មាន​សក្តានុពល​​បង្កើត​ជា​មុខងារ​ស្វ័យប្រវត្តិ​ជំនួស​ការងារ​របស់​មនុស្ស​បាន​កាន់តែច្រើន​ជាងមុន។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ខ្លះ រួមមាន​ដូចជា Midjourney ឬក៏ DALL-E ជាដើម ​អាច​បង្កើត​ជារូបភាព​បាន​យ៉ាង​លឿន និង​យ៉ាង​ស្អាត ដែល​មនុស្ស​ភាគច្រើន​មិន​អាច​ធ្វើ​បាន។ បញ្ញាសិប្បនិម្មិត​ខ្លះទៀត
11/04/20234 minutes 49 seconds
Episode Artwork

ហេតុអ្វីជប៉ុនយឺតយ៉ាវខ្លាំងក្នុងវិស័យរថយន្តអគ្គិសនី?

នៅក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ស្វះស្វែង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី ទីផ្សារ​រថយន្តអគ្គិសនី​​ក៏​កំពុងតែ​ស្គាល់​នូវ​កំណើន​យ៉ាងលឿន​ជាប់ជាប្រចាំផងដែរ។ ក៏ប៉ុន្តែ នៅ​ក្នុង​ចរន្ត​នៃ​កំណើន​វិស័យ​រថយន្តអគ្គិសនី​នេះ គេ​សង្កេតឃើញ​ថា ជប៉ុន ដែល​ជា​ប្រទេស​នាំមុខគេ​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម​យានយន្ត ហើយ​ដែល​កន្លងមក​​ ធ្លាប់​ជា​ជើងឯកខាង​រថយន្តអគ្គិសនី តែបែរកំពុងតែ​ដើរតាម​ពីក្រោយ​គេ​ទៅវិញ។ តើនេះ​បណ្តាល​មក​ពី​មូលហេតុអ្វី? កាលពីជាង១០ឆ្នាំមុន កាលណា​និយាយ​ពី​ទីផ្សារ​រថយន្តអគ្គិសនី គឺ​គេ​និយាយ​ពី​ជប៉ុន។ ជប៉ុន​គ្រប់គ្រងចំណែក​ទីផ្សារ​រថយន្តអគ្គិសនី​រហូតដល់​ទៅ​ប្រមាណ​ពី ៧០% ទៅ ៩០% នៅទូទាំង​ពិភពលោក ហើយ​រថយន្តអគ្គិសនី​ដំបូងៗ​គេ ដែល​ចេញលក់​នៅលើ​ទីផ្សារ គឺ​ជា​ម៉ាក​របស់​ជប៉ុន ជាពិសេស គឺ​ចេញ​ពីក្រុមហ៊ុនមីតស៊ូប៊ីស៊ី និងនីសាន់។ ក៏ប៉ុន្តែ ជាង​១០ឆ្នាំក្រោយមក យោងតាម​តួលេខ​​ចេញផ្សាយ​ដោយសារព័ត៌មាន​ជប៉ុន Nikkei នៅ​ក្នុង​ឆ្នាំ២០២២​កន្លងទៅ ការលក់​​រថយន្តអគ្គិសនី​​ដែល​មាន​​ប្រមាណ​ជា​ ៧លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​ ម៉ាកដែល​នាំមុខគេ គឺ​ BYD របស់​ចិន ដែល​លក់​ដាច់​
10/04/20235 minutes 9 seconds
Episode Artwork

ធនាគារ ADB៖ សេដ្ឋកិច្ច​កម្ពុជាងើបឡើងលឿន ដោយសារវិស័យ​វិស័យ​ទេសចរណ៍

ផ្អែកតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេលថ្មីៗ កំណើននៃការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា បានរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងកាត់បន្ថយឱនភាពថវិកា នៅឆ្នាំ២០២២។ ទោះជាយ៉ាងណា កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគបៃតងជាវិស័យអាទិភាព និងជាវិស័យយុទ្ធសាស្ត្រ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន។ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ក្នុង​រង្វង់ ៥,៥ ភាគរយ​នៅ​ឆ្នាំ២០២៣ និង ៦ភាគរយ​ក្នុង​ឆ្នាំ២០២៤ ក៏ព្រោះ​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​ខ្ពស់​ក្នុង​វិស័យ​សេវាកម្ម​។ នេះបើយោងតាមការចេញផ្សាយថ្មី នៅក្នុងគេហទំព័រផ្លូវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma បានមានប្រសាសន៍ថា “ទោះបីជាតម្រូវការពិភពលោកមានកម្រិតចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជាបានបន្តដំណើរការល្អនៅឆ្នាំ២០២២ ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍។ សេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញភាពវិជ្ជមានជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ការកាត់បន្ថយឱនភាពគណនីចរន្ត និងអតិផរណាមានកម្រិតមធ្យមនៅឆ្នាំ២០២៣។” របាយការណ៍របស់ ADB បានចេញផ្សាយក្រ
10/04/20234 minutes 8 seconds
Episode Artwork

ឈ្វេងយល់អំពីបទចោទប្រកាន់ទៅលើលោកដូណាល់ត្រាំដោយតុលាការញូវយ៉ក

កាលពីថ្ងៃអង្គារ ៤មេសា លោក​ដូណាល់ ត្រាំ បាន​ចូលខ្លួន​ទៅ​តុលាការ​នៅ​ញូវយ៉ក ដើម្បី​ទទួល​ការចោទប្រកាន់​ពីបទល្មើសព្រហ្មទណ្ឌ​​ចំនួន ៣៤។ ជាបទចោទប្រកាន់ ដែល​លោក​អតីតប្រធានាធិបតី​អាមេរិក​បដិសេធ​មិន​ទទួលកំហុស ព្រមទាំង​បាន​បរិហាររិះគន់​ថា ជា​ការ​ចោទប្រកាន់ដែល​មាន​ចរិតនយោបាយ និង​ជា​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ដែល​រូបលោក​គឺ​ជា​បេក្ខជន។ តើអ្វីទៅជា​បទចោទទាំង ៣៤ ហើយ​បទល្មើស​នេះ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ទោស​អ្វីខ្លះ? បទចោទប្រកាន់​ដោយ​តុលាការ​ញូវយ៉ក ទៅលើ​លោក​ដូណាល់ ត្រាំ ថ្វីដ្បិត​តែ​មាន​ទាំង​អស់​ដល់​ទៅ ៣៤ ក៏ប៉ុន្តែ ​ជា​បទល្មើសតែមួយប៉ុណ្ណោះ គឺ​បទក្លែងបន្លំកំណត់ត្រាគណនេយ្យក្រុមហ៊ុន ហើយ​ការក្លែងបន្លំ​នេះទៀតសោត ថ្វីដ្បិត​តែ​មាន ៣៤ដង បង្កើត​ទៅជា​បទចោទប្រកាន់​ដល់ទៅ ៣៤ ក៏ប៉ុន្តែ វាជាប់ពាក់ព័ន្ធតែ​នឹង​អង្គហេតុ​តែមួយប៉ុណ្ណោះ គឺ​ការ​បង់លុយ​ទៅ​ឲ្យ​តារាសម្តែង​កុនអាសអាភាស ដើម្បីបិទមាត់​កុំ​ឲ្យ​លេចធ្លាយ​រឿងអាស្រូវ នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ដូណាល់ ត្រាំ ធ្វើ​​យុទ្ធនាការឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ។ មែនទែនទៅ នៅ​ក្នុងច្បាប់​អាមេរិក ការបង់លុយ​ទៅ​ឲ្យ​តារាកុន​អាសអាភាស​នេះ​វា​មិ
05/04/20233 minutes 55 seconds
Episode Artwork

វិធីសាស្រ្តដើម្បីចូលរួមកាត់បន្ថយការឡើងកម្តៅនៅក្នុងបរិយាកាសដោយដំណាំស្រូវ

នៅ​ក្នុង​ប្រទេស​វៀតណាម​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន ដី​កសិកម្ម​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ដើម្បី​ដាំស្រូវ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ដំណាំស្រូវ​មាន​ចំណែក​ចូលរួម ឬ​ជា​អ្នក​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស។ តើ​ដំណាំស្រូវ​បាន​ចូលរួម​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​យ៉ាង​ម៉េច និង​ថា តើ​គេ​មាន​វិធីសាស្រ្ត​អ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ?។ ការ​ដាំ​ដំណាំ​ទូទៅ និយាយ​ជា​រួម និង​ការ​ដាំ​ដំណាំ​ស្រូវ និយាយ​ដោយឡែក គេ​មិន​ត្រូវ​បំភ្លេច និង​មិន​អាច​ធ្វើ​មិន​ដឹង មិន​ឮ​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​បាន​ឡើយ។ មិន​ត្រូវ​បំភ្លេច និង​មិន​អាច​ធ្វើ​មិនដឹង មិន​ឮ​ដោយសារ​ថា ដំណាំស្រូវ​ជា​អ្នក​ទទួល​ខុស​ត្រូវ ឬ​បាន​ចូលរួម​បញ្ចេញ​ឧស្ម័ន​មេតាន​ប្រមាណ​ជា ១០% ទៅ​ក្នុង​បរិយាកាស។ ១០% ហាក់​ដូច​ជា​តិច​មែន តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឧស្ម័ន​មេតាន​បាន​រក្សា​ទុក​កម្តៅ​រហូត​ដល់​ទៅ ៨០ដង​ច្រើន​ជាង​ឧស្ម័ន​កាបូនិក។ ធម្មតា ឧស្ម័ន​មេតាន​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​លាមក​បសុសត្វ​ធំៗ ដូច​ជា​សេះ គោ ឬ​ក្របី។ តែ​ទន្ទឹម​គ្នា​នេះ ឧស្ម័ន​មេតាន​ក៏​ម
04/04/20235 minutes 14 seconds
Episode Artwork

ហេតុអ្វីបានជាមានក្រុមហ៊ុនបរទេសកាន់តែច្រើនបានជ្រើសយកកាណាដាដើម្បីផលិតអាគុយរថយន្តអគ្គិសនី?

នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​ដែល​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ ការ​ប្តូរ​ពី​រថយន្ត​ប្រើ​ប្រេង​ទៅ​រថយន្ត​អគ្គិសនី​ជា​ការ​រួម​ចំណែក​ដើម្បី​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស។ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​នៅ​ក្នុង​រថយន្ត​អគ្គិសនី គឺ​អាគុយ ហើយ​នៅ​ក្នុង​ការ​ផលិត​អាគុយ​នេះ​ទៀត​សោត មាន​ក្រុមហ៊ុន​បរទេស​កាន់​តែ​ច្រើន​បាន​ជ្រើស​យក​ប្រទេស​កាណាដា​ដើម្បី​ផលិត។ តើ​កាណាដា​មាន​សក្តានុពល​អ្វី​ខ្លះ​នៅ​ក្នុង​វិស័យ​ផលិត​រថយន្ត និយាយ​ជា​រួម និង​វិស័យ​ផលិត​អាគុយ និយាយ​ដោយ​ឡែក? នៅ​ពេល​ដែល​គេ​និយាយ​ពី​រថយន្ត​ប្រើ​ប្រេង មិន​ថា​សាំង ឬ​ម៉ាស៊ូត គេ​ពិត​ជា​ចាប់​អារម្មណ៍​ភ្លាម​ពី​ប្រភព​ប្រេង​ដែល​គេ​បាន​ដឹង​គ្រប់​គ្នា​ថា ភាគច្រើន​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ ឬ​កូវ៉ែត។ តែ​បើ​គេ​និយាយ​ពី​រថយន្តអគ្គិសនី គេ​ពិត​ជា​ចាប់​អារម្មណ៍​ភ្លែត​ពី​ប្រភព​រ៉ែ​ចាំ​បាច់​ដើម្បី​ឈាន​ទៅ​ផលិត​អាគុយ ក្នុង​នោះ លីចូម​ជា​ប្រភេទ​រ៉ែ​ចាំ​បាច់​ខ្លាំង​ជាង​គេ។ សព្វថ្ងៃ ចិន​ស្ថិត​លំដាប់ទី១ ជា​ប្រទេស​ដែល​បាន​ផលិត​អាគុយ​ច្រើន​ជាង​គេ​ក្នុង​លោក ពោល​មាន​ដល់​ទៅ ៧៥% ឯណោះ។ ចំណែក​ប្រទេស​កាណាដា​វិ
03/04/20235 minutes 18 seconds
Episode Artwork

តើការទទួលយកលុយយ័នរបស់រុស្ស៊ីមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក?

ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ីបានជំរុញឱ្យប្រទេសនេះស្វះស្វែងរកមធ្យោបាយផ្សេងៗ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ នាពេលថ្មីៗ ក្រោយទស្សនកិច្ចរ​បស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី មេដឹកនាំរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការប្រើប្រាស់លុយយ័ននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ហេតុអ្វីរុស្ស៊ី និងចិនធ្វើបែបនេះ? ហើយតើទង្វើនេះមានន័យយ៉ាងណាសម្រាប់លុយដុល្លារអាមេរិក? នាពេលថ្មីៗ ក្រោយទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានប្រកាសពីការទទួលយកប្រាក់យ័នជារូបិយប័ណ្ណសំខាន់មួយ សម្រាប់ការរក្សាទុនបម្រុងអន្តរជាតិរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មអន្ដរជាតិ និងសូម្បីតែប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារផងដែរ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាឧទាហរណ៍មួយដ៏កម្រ ក្នុងនាមជាប្រទេសដែលទទួលយកប្រាក់យ័នជាលុយបម្រុងអន្ដរជាតិរបស់ខ្លួន ជាជាងប្រើប្រាស់លុយដុល្លារអាមេរិក ឬលុយអឺរ៉ូ។ តើទង្វើនេះមានន័យយ៉ាងណាសម្រាប់ឧត្តមភាពនៃលុយដុល្លារអាមេរិក? ឧត្តមភាពនៃលុយដុល្លារអាមេរិកក្នុងប្រវត្តិសាស្រ្ដជាង១០០ឆ្នាំ ក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ លុយជាតិរបស់ប្រទ
02/04/20234 minutes 54 seconds
Episode Artwork

ក្រោយពីបានផុងខ្លួននៅក្នុងសង្រ្គាមយេម៉ែនរយៈពេល ៨ឆ្នាំ អារ៉ាប៊ីសាអូឌីតកំពុងព្យាយាមរកច្រកចេញ

កាល​ពី ៨ឆ្នាំ​មុន ពោល​ក្នុង​ខែ​មីនា ឆ្នាំ ២០១៥ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹក​នាំ​កម្លាំង​សម្ព័ន្ធអារ៉ាប់​ចូល​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​យេម៉ែន។ កម្មវត្ថុ​សំខាន់​របស់​ទីក្រុង​រីយ៉ាដ គឺ​ការពារ​ជនស៊ីវិល និង​ធានា​សន្តិសុខ​នៅ​តាម​ព្រំដែន​ពី​ការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។ ពេល​នេះ និង ៨ឆ្នាំ​ក្រោយ​មក យេម៉ែន​កំពុង​ព្យាយាម​រក​ផ្លូវ​ចេញ​ពី​សង្រ្គាម ខណៈ​ដែល​ក្រុម​ឧទ្ទាម​ហ៊ូទី​ហាក់​កំពុង​បន្ត​វាតទី និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង។ ហេតុអ្វី​មាន​អារ៉ាប៊ីសាអូឌីត​បែរ​ជា​កំពុង​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​សង្រ្គាម​យេម៉ែន និង​ថា តើ​អាច​ចេញ​រួម​ដែរ ឬ​ទេ?។ ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​ទាំង​អស់​នេះ​បាន គេ​ចាំ​បាច់​បក​ក្រោយ​ទៅ​ចាប់​អារម្មណ៍​ពី​ដើមចម​ដែល​បាន​រុញ​យេម៉ែន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​មក​ដល់​សព្វថ្ងៃ។ ក៏​ដូច​ជា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែរ យេម៉ែន​បាន​រងគ្រោះ​ដោយ​បដិវត្តន៍​អារ៉ាប់​កាល​ពី​ឆ្នាំ ២០១១ ដែល​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ទុយនីស៊ី។ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា បដិវត្តន៍​របស់​កម្លាំង​មហាជន​មួយ​នេះ​បាន​ឈាន​ដល់​ការ​ផ្តួល​រំលំ​
29/03/20235 minutes 57 seconds
Episode Artwork

ជប៉ុន៖ នៅពេលជំនួយហិរញ្ញវត្ថុ​មិនអាច​ដោះស្រាយ​វិបត្តិអត្រាកំណើតធ្លាក់ចុះ

ប្រយុទ្ធប្រឆាំង​នឹង​ការធ្លាក់ចុះនៃអត្រាកំណើត​គឺជានយោបាយអាទិភាព​របស់​រដ្ឋាភិបាល​ជប៉ុន។ ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​ជប៉ុន​បានបង្ហាញថា នៅ​ឆ្នាំ ២០២២អត្រាកំណើត​ទារកមានតិចជាង​៨សែននាក់ ដែលជាអត្រាដ៏ទាបបំផុត​មិនធ្លាប់មាន គិតចាប់តាំង​ពីជប៉ុន​បង្កើត​ស្ថាប័នស្ថិតិប្រជាជន ជាង​១២០ឆ្នាំមកនេះ។ ប្រឈម​នឹង​​វិបត្តិអត្រាកំណើតធ្លាក់ចុះជាលំដាប់ លោកនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា​បាន​ប្រកាស​កាលពីខែ​មករា​កន្លងទៅថា រដ្ឋាភិបាល​របស់​លោក​នឹង​អាច​បង្កើន​ទ្វេដង កញ្ចប់ចំណាយ​សម្រាប់​កម្មវិធីថែទាំកុមារ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យប្រជាជនជប៉ុនចង់បានកូន។ អត្រាកំណើត​នៅប្រទេស​ជប៉ុន​បានធ្លាក់ចុះមកនៅប្រមាណ​៨សែននាក់ នៅឆ្នាំ ២០២២។ ជាអត្រាកំណើតទាបខ្លាំង​មិនធ្លាប់មាននៅក្នុងប្រវត្តិជប៉ុន រហូតធ្វើឲ្យ​លោកនាយករដ្ឋមន្រ្តី ​ហ្វូមីអូ គីស៊ីដា​ ​ទាញសញ្ញាអាសន្នកាលពី​ខែ​មករា​កន្លងទៅថា ប្រទេស​ជប៉ុន​​កំពុង​ដើរមកដល់​​មាត់ជ្រោះ​មួយដែលគំរាមកំហែង​សមត្ថភាព​ជប៉ុន​មិន​ឲ្យដំណើរការបាន​ក្នុងនាមជាសង្គមជាតិមួយ រដ្ឋាភិបាល​ជប៉ុន​ធ្លាប់បាន​​ព្យាកររួចហើយ​ថា ចំនួន​ប្រជាជន​ជប៉ុន​នឹង​នៅតែ​បន្ត​ធ្លាក់ចុះ​នៅ​ក្នុងរយៈពេល​ជាច្រើនឆ្នា
28/03/20235 minutes 41 seconds
Episode Artwork

ហេតុអ្វីបានជាហុងឌូរ៉ាសគ្មានជម្រើសផ្សេងក្រៅពីលែងលះចិនតៃវ៉ាន់ទៅរៀបការជាមួយចិនដីគោក?

ចាប់​ពី​ថ្ងៃទី២៧ មីនា ឆ្នាំ ២០២៣ ទៅ នៅ​សល់​តែ ១៣ប្រទេស​ប៉ុណ្ណោះ​ដែល​កំពុង​បន្ត​មាន​ទំនាក់ទំនង​ការ​ផ្លូវទូត​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់ ឬ​ហៅ​ដោយ​សាមញ្ញ​ថា​ចិនតៃវ៉ាន់។ ហុងឌូរ៉ាស​ជា​ប្រទេស​ចុង​ក្រោយ​ដែល​ទើប​បាន​ផ្តាច់​គ្រប់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិនតៃវ៉ាន់ និង​បាន​ងាក​រក​ចិនដីគោក​វិញ។ នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​ក្រុង​ប៉េកាំង​ដែល​បាន​ប្រើ​យុទ្ធសាស្រ្ត​គ្រប់បែប​ម្យ៉ាង​ដើម្បី​ខ្ទប់​ក្រុង​តៃប៉ិក​ឲ្យ​ឯកោ​ផ្លូវទូត​នៅ​លើ​ឆាកអន្តរជាតិ។ ហេតុ​អ្វី​បាន​ជា​ហុងឌូរ៉ាស​ដែល​បាន​រួមរស់​ជាមួយ​តៃវ៉ាន់​អស់​រយៈពេល​ជាង ៨០ឆ្នាំ​បែរ​ជា​សម្រេច​ដើរ​ចេញ​ពី​តៃវ៉ាន់​នៅ​ពេល​នេះ​ទៅ​វិញ?។ ចប់​ហើយ​រាត្រី​ទឹកឃ្មុំ​រយៈពេល ៨២ឆ្នាំ​រវាង​ចិនតៃវ៉ាន់ និង​ប្រទេស​ហុងឌូរ៉ាស។ ចាប់​ពី​ពេល​នេះ​ត ទៅ ហុងឌូរ៉ាស​បាន​ក្លាយ​ជា​ប្រទេស​ទី ១៨២ ក្នុង​លោក​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិនដីគោក និង​បាន​ទទួល​ស្គាល់​ចិន​តែ​មួយ​ដែល​មាន​ឈ្មោះ « សាធារណរដ្ឋប្រជាមានិតចិន »។ ចាប់​ពី​ពេល​នេះ​ត​ទៅ ចំនួន​ប្រទេស​ដែល​កំពុង​មាន​ទំនាក់ទំនង​ការទូត​ជា​មួយ​តៃវ៉ាន់​នៅ​សល់​តែ ១៣ប្រទេស​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ចំណោម ១៣ប្រទេស​ដែល​កំពុង​បន្ត​ល្អូតល្អឺន​
27/03/20235 minutes 36 seconds
Episode Artwork

ហេតុអ្វីភ្ញៀវទេសចរអន្ដរជាតិបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២?

ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ក្នុងកម្រិតសកល បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២ ហើយទំនងអាចកើនឡើងដល់ជិតអត្រាពីមុនវិបត្តិជំងឺកូវីដ១៩។ នៅកម្ពុជា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារដោយផ្ទាល់រាប់ម៉ឺនកន្លែងជូន​ប្រជាជន។ ក្រោយរយៈពេលបីឆ្នាំបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ការធ្វើដំណើររបស់ភ្លៀវទេចរអន្ដរជាតិនៅទីបំផុតបានត្រលប់មកវិញ។ ផ្អែកតាមតួលេខផ្លូវការ វិស័យទេសចរណ៍ក្នុងកម្រិត​សកល​បាន​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ២០២២ និងបានកើនឡើងក្នុង​ចំនួន​ច្រើន​ជាង​ពីរ​ដង​ធៀប​នឹង​រយៈ​ពេល​ពីរ​ឆ្នាំ​មុន។ ការប៉ាន់ប្រមាណចុងក្រោយបង្ហាញថា ការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិអាចឈានដល់កម្រិតពី ៨០ភាគរយទៅ៩៥ភាគរយស្មើនឹងកម្រិតមុនវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២៣នេះ។ ភ្ញៀវទេសចរអន្ដរជាតិ ឆ្នាំ២០២០គឺជាឆ្នាំដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តទេសចរណ៍ ព្រោះថាពិភពលោកទាំងមូលត្រូវបង្ខំបិទប្រទេសរៀងៗខ្លួន ដើម្បីទប់ស្កាត់ជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងឆ្នាំ២០២១ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងត្រឹមតែ១១ភាគរយប៉ុណ្ណោះ ព្រោះថាការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាន ហើយបានកើតឡើង
27/03/20234 minutes
Episode Artwork

Giec៖ពិភពលោកនៅមានមធ្យោបាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅនៅក្នុងបរិយាកាស តែត្រូវមានឆន្ទៈនយោបាយម៉ឺងម៉ាត់

នៅ​ថ្ងៃ​ចន្ទ ទី២០ មីនា ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ Giec បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ។ របាយការណ៍​ដែល​មាន​កម្រាស់ ១០០០ទំព័រ​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​សិក្សា ស្រាវជ្រាវ​អស់​រយៈពេល ៩ឆ្នាំ។ គួរ​បញ្ជាក់​ថា Giec បាន​ចេញ​ផ្សាយ​របាយការណ៍​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ ២០១៤។ តែ​សម្រាប់​របាយការណ៍​ឆ្នាំ ២០២៣ នេះ Giec បាន​ទាញ​សញ្ញា​អាសន្ន​ពី​កំណើន​កម្តៅ​លើ​ភពផែនដី​ដែល​ពិភពលោក​ត្រូវ​រួសរាន់​ចូលរួម​ទប់ស្កាត់​ឲ្យ​បាន​លឿន​បំផុត។ តាម Giec ពិភពលោក​មាន​មធ្យោបាយ តែ​អ្វី​ដែល​កំពុង​ខ្វះ គឺ​ឆន្ទៈ​នយោបាយ​ម៉ឺងម៉ាត់។ ចាប់​ពី​ពេល​នេះ​ត ទៅ និង​ជាង​ពេល​ណាៗ​ទាំង​អស់ ការ​ពិត​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ផលវិបាក​របស់​វា​ចំពោះ​ជីវិត​នៅ​លើ​ភពផែនដី​របស់​យើង​លែង​ជា​អាថ៍កំបាំង និង​ប្រហែល​ជា​គ្មាន​អ្នក​ណា​ម្នាក់​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ទេ។ លែង​ជា​អាថ៍កំបាំង និង​មិន​អាច​និយាយ​ផ្ទុយ​ពី​នេះ​បាន​ដោយសារ​តែ​កម្តៅ​លើ​ភពផែនដី​កំពុង​ធ្វើ​ដំណើរ​មិន​ចំ​ផ្លូវ ឬ​នៅ​លើ​ផ្លូវអាក្រក់។ ស្ថានភាព​បែប​នេះ​ធ្លាប់​ត្រូវ​បាន Giec ទាញ​សញ្ញា​អាសន្ន​ម្តង​ហើយ​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៤។ តែ​នៅ ៩ឆ្ន
21/03/20236 minutes 32 seconds
Episode Artwork

២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថានការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?

ថ្ងៃទី២០ មីនា ឆ្នាំ ២០២៣ ជា​ខួប ២០ឆ្នាំ​នៃ​ការ​វាយប្រហារ​របស់​អាមេរិក រួម​ជា​មួយ​អង់គ្លេស​​លើ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ហេតុផល​នៃ​ការ​លើក​ឡើង​របស់​រដ្ឋបាល​អាមេរិក​នា​ជំនាន់​ប្រធានាធិបតី George W. Bush កាល​ណោះ គឺ​មក​ពី​របប​អ៊ីរ៉ាក់​របស់​ប្រធានាធិបតី​សាដាម ហ៊ូសេន​មាន​អាវុធ​ប្រល័យ​លោក។ ប្រតិបត្តិការ​យោធា​របស់​អាមេរិក និង​អង់គ្លេស​បាន​ទម្លាក់​របប​សាដាម ហ៊ូសេន និង​មិន​បាន​រក​ឃើញ​អាវុធ​ប្រល័យលោក​ទេ។ ផ្ទុយ​ទៅ​វិញ សង្រ្គាម​មួយ​នេះ​បាន​រុញ​អ៊ីរ៉ាក់​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ និង​វិបត្តិ​ជា​បន្តបន្ទាប់​មក​ដល់​សព្វថ្ងៃ។ អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ទ័ពអាមេរិក​ចំនួន ១៥០ ០០០នាក់ និង​ទ័ព​អង់គ្លេស​ចំនួន ៤០ ០០០នាក់​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ដូច​ផ្លេកបន្ទោ​លើ​អ៊ីរ៉ាក់​ដែល​គេ​ហៅ​ជា​ប្រតិបត្តិការ« សេរីភាព​អ៊ីរ៉ាក់ »។ ក្នុង​រយៈពេល​តែ ៣សប្តាហ៍ ប្រតិបត្តិការ « សេរីភាព​អ៊ីរ៉ាក់ » របស់​អាមេរិក និង​អង់គ្លេស​បាន​ផ្តួល​រំលំ​របប​សាដាម ហ៊ូសេន ហើយ​ក្នុង​ថ្ងៃទី៩ មេសា ឆ្នាំ ២០០៣ ដដែល អាមេរិក​បាន​ចូល​គ្រប់គ្រង​ក្រុង​បាកដាដ។ របប​សាដាម ហ៊ូសេន​មា
20/03/20235 minutes 46 seconds
Episode Artwork

តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣?

វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ព្រោះតែកម្ពុជាត្រូវប្រឈមវិបត្តិសកលនានា។ តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣? ហើយតើអ្វីជាបទពិសោធទាញចេញពីវិបត្តិអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំ២០០៨? វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយទំនងមិនអាចងើបមកមានកំណើនខ្ពស់ដូចពីមុនវិ​បត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដមានកំណើនយឺតយ៉ាវ ក្នុងរយៈពេលយូរជាងការរំពឹងទុក។ វិស័យអចលនទ្រព្យ និងការរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ផ្អែកតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនៅវេទិកា​សាធារណៈ​ស្ដីពីការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះ វិស័យ​សំណង់ ​និង​អចលនទ្រព្យ​ត្រូវ​គេព្យាករណ៍​ថា ​ងើប​ឡើង​យឺត​ក្នុង​ឆ្នាំ​២០២៣។ ​វិស័យ​នេះរួមចំណែកក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងអត្រាប្រមាណ ​១០​ភាគរយ​ក្នុង​មួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៣ វិស័យសំណង់ និងវិស័យអចលនទ្រ
20/03/20235 minutes 25 seconds
Episode Artwork

ប្រឈម​នឹង​​ការ​ផ្តុំគ្នា​រករឿង​ពី​លោក​ខាងលិច ចិន​ប្តេជ្ញា​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ទំនើប​ដោយ​​​ខ្លួនឯង

ជាមួយនឹងការចូលកាន់ការងារ នៃរដ្ឋាភិបាលថ្មីរបស់ចិន ចិន​បាន​ប្រកាសគំរោងដ៏ធំជាច្រើន ដើម្បី​ធ្វើកំណែទម្រង់លើ​ស្ថាប័នខ្លួន​ ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវ​​បច្ចេកវិទ្យាទំនើប​។ ជាការធ្វើកំណែទម្រង់ ដែលចិនអះអាងថា ដើម្បីពង្រឹងសមត្ថភាព និងស្វ័យភាព​របស់ចិនខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយមិនពឹងបច្ចេកវិទ្យាគេ ខណៈដែលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកខាងលិច កំពុងតែផ្តុំគ្នា រករឿងចិនកាន់តែខ្លាំង នៅក្នុងវិស័យយុទ្ធសាស្ត្រ​នេះ​​។ កាលពីថ្ងៃអង្គារសប្តាហ៍​កន្លងទៅ រដ្ឋាភិបាលថ្មីរបស់ចិន បានប្រកាសនូវផែនការធ្វើកំណែទម្រង់ជាច្រើន ទៅលើស្ថាប័នរដ្ឋ។ ផែនការ​កំណែទម្រង់ស៊ីជំរៅ ដែលនឹងត្រូវអនុម័តជាផ្លូវការ​ដោយសភាប្រជាមានិតចិន នៅថ្ងៃសុក្រខាងមុខនេះ​។ អ្វីដែលជាការកត់សំគាល់ធំបំផុតនោះ គឺផែនការកំណែទម្រង់ ទៅលើវិស័យ​បច្ចេកវិទ្យាទំនើប ​តាមរយៈផែនការ​កំណែទម្រង់នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន​ នឹង​​ត្រូវពង្រឹង​តួនាទី​ទទួលខុសត្រូវ ដូចជាក្នុងការរៀបចំសម្របសម្រួល និងជួយជំរុញឲ្យ​ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្លាយចេញជា​លទ្ធផល​ជាក់ស្តែង​ ក្នុងការអនុវត្ត។​ ក្រសួងដ៏សំខាន់នេះ នឹងមានកាតព្វកិច្ចផងដែរ ធ្វើយ៉ា
14/03/20235 minutes 53 seconds
Episode Artwork

ឈ្វេងយល់អំពីការដួលរលំធនាគារដ៏ធំមិនធ្លាប់មាននៅអាមេរិកចាប់តាំងពីឆ្នាំ២០០៨

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក កំពុងតែ​រំជើបរំជួល​យ៉ាងខ្លាំង ក្រោយ​ពី​មាន​ការដួលរលំ​ធនាគារ​ឈ្មោះ SVB (Silicon Valley Bank) ​ដែល​ជា​ធនាគារ​ដ៏ធំមួយ នៅ​អាមេរិក កាលពីថ្ងៃ​សុក្រ។ ការដួលរលំ​ធនាគារ​ដ៏ធំ​មួយនេះ​​កំពុងតែ​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ អំពី​ការ​រីករាលដាល ទៅ​ជា​វិបត្តិ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ ដូចកាល​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល កាល​ពី​ឆ្នាំ២០០៨​កន្លងទៅ។ តើ​ហេតុអ្វី​បាន​ជា​ធនាគារ​ដ៏ធំមួយ ស្រាប់តែ​ត្រូវ​ដួលរលំ​ភ្លាមៗ ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​បែបនេះ? ធនាគារ​អាមេរិក ដែល​រលំ កាល​ពីថ្ងៃ​សុក្រ​កន្លងទៅនេះ មាន​ឈ្មោះ​ថា Silicon Valley Bankហៅកាត់ដោយខ្លីថា SVBភាគច្រើន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ប្រភេទ Startup នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ SVB គឺ​ជាធនាគារ​ដ៏ធំលំដាប់ទី ១៦ នៅ​អាមេរិក មាន​ទ្រព្យសកម្ម​​រហូត​ដល់​ទៅ​ជាង ២០០ពាន់លាន​ដុល្លារ គិត​ត្រឹម​ចុងឆ្នាំ២០២២​កន្លងទៅ។ មូលហេតុ​ដែល​នាំ​ឲ្យ​ធនាគារ SVB ត្រូវ​ដួលរលំ​នៅពេលនេះ បើ​និយាយ​ឲ្យខ្លី គឺ​មក​ពី​​​អតិថិជន​ នាំ​គ្នា​សម្រុក​ទៅដក​លុយ​ចេញ​ពី​ធនាគារ។ ក៏ប៉ុន្តែ ​ដំណើរដើមទង រហូត​នាំ​ទៅ​ដល់​ចលនា​សម្រុក​ទៅ​ដក​លុយ​យ៉ាងគំហុក​នេះ គឺ​វាមាន​ជាប់ទាក់ទង​ទៅនឹង​
13/03/20234 minutes 45 seconds
Episode Artwork

តើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ជាស្នាដៃរបស់អ៊ុយក្រែន?

ជាង ៥ខែក្រោយមក សំណួរនៅតែ​ចោទឡើងជុំវិញ ការ​បំផ្ទុះ​បំពង់​បង្ហូរឧស្ម័ន Nord Stream នៅ​ក្នុង​សមុទ្រ​បាល់ទិក។ សេចក្តីរាយការណ៍ថ្មីចុងក្រោយ ដោយសារ​ព័ត៌មាន​លោកខាងលិច​ បង្ហាញ​ថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័ននេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​អ៊ុយក្រែន ក៏ប៉ុន្តែ ការលើកនេះ​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​ក្រុង​កៀវ។ បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ដែល​មាន​ពីរខ្សែ (Nord Stream 1 និង Nord Stream 2)​ តភ្ជាប់​ពី​រុស្ស៊ី ឆ្លងកាត់​​សមុទ្រ​បាល់ទិក​មក​ប្រទេស​អាល្លឺម៉ង់ ត្រូវ​ផ្ទុះ​ទាំងពីរ​ខ្សែ កាល​ពីថ្ងៃ​ទី២៦កញ្ញា​កន្លងទៅ ហើយ​ភ្លាមៗ​ក្រោយ​ពី​ហេតុការណ៍ផ្ទុះបំពង់​បង្ហូរឧស្ម័ន​នេះ គេនាំគ្នា​ដាក់​ការសង្ស័យ​ទៅលើ​រុស្ស៊ី។ ក៏ប៉ុន្តែ សម្មតិកម្មនេះ​ត្រូវ​ចោទ​ជា​សំណួរ​ចម្បងមួយ​ថា តើ​​រុស្ស៊ី​ចាំបាច់​ត្រូវ​បំផ្ទុះបំពង់​ឧស្ម័ន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះធ្វើ​អ្វី បើ​រុស្ស៊ី​គឺ​ជា​ម្ចាស់​បំពង់​បង្ហូរឧស្ម័ននេះ​ស្រាប់​ ហើយ​រុស្ស៊ី​អាច​បិទ ឬ​បើក​ការ​បង្ហូរឧស្ម័ន​តាមបំពង់នេះ​បាន​គ្រប់ពេល​ទៅតាម​ការ​ចង់​បាន​។ កាលពី​ដើមខែកុម្ភៈ​កន្លងទៅនេះ អ្នក​កាសែត​ស៊ើបអង្កេត​ដ៏ល្បីឈ្មោះ​មួយ​រូប​របស់​អាមេរិក (Seymour Hersh)
09/03/20234 minutes 32 seconds
Episode Artwork

ហេតុអ្វីគម្រោងផ្គត់ផ្គង់អ៊ីដ្រូសែនជប៉ុន-អូស្ត្រាលីមានភាពចម្រូងចម្រាស?

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​លុយ ១ពាន់៥រយលាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ផលិត​អ៊ីដ្រូសែន​នៅ​អូស្រ្តាលី ដើម្បី​ដឹកយក​មក​ផ្គត់ផ្គង់​តម្រូវការ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ នេះ​ជា​គម្រោង​ដ៏ធំសម្បើម​មួយ ហើយ​ក៏​ជា​គម្រោង​ដែល​មាន​ភាពចម្រូងចម្រាស​ច្រើន​ផងដែរ។ គេដឹង​ថា អ៊ីដ្រូសែន​គឺ​ជា​ប្រភេទ​ថាមពល ដែល​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក ដូច្នេះ គួរតែ​មាន​ប្រយោជន៍​ក្នុងការ​ជួយ​ទប់ស្កាត់​ការឡើងកម្តៅផែនដី។ ក៏ប៉ុន្តែ តើ​ហេតុអ្វី​បាន​ជា​គម្រោងនេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ចម្រូងចម្រាស​បែបនេះ​ទៅវិញ? គម្រោងផ្គត់ផ្គង់​ថាមពល​អ៊ីដ្រូសែន ដែល​គេ​ឲ្យឈ្មោះ​ជា​ភាសាអង់គ្លេស​ថា Hydrogen Energy Supply Chain ហៅកាត់ថា HESC ធ្លាប់​បាន​ទទួល​ទុនវិនិយោគពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន និង​អូស្រ្តាលី ក្នុងទំហំទឹកប្រាក់​​ជាង ៣០០លាន​ដុល្លារ​រួចមកហើយ កាល​ពីពេល​កន្លងមក សម្រាប់​ដំណាក់កាល​សិក្សាសាកល្បង។ ទុនវិនិយោគបន្ថែម ចំនួន ១ពាន់៥រយលាន​ដុល្លារ ដែល​រដ្ឋាភិបាល​ជប៉ុន​ទើបនឹង​សម្រេច​ផ្តល់​បន្ថែម​នៅពេលនេះ គឺ​សម្រាប់​ដំណាក់កាល​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ឈាន​ទៅ​ផលិត និង​ធ្វើ​អាជីវកម្ម​ថាមពល​អ៊ីដ្រូសែន នៅ​ក្នុងរង្វង់​ឆ្នាំ២០៣០​ខាងមុខ។ គម្
08/03/20234 minutes 2 seconds
Episode Artwork

អ.ស.ប.រៀបចំគម្រោងតាមដានប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅទូទាំងពិភពលោក

អង្គការ​ឧតុនិយម​ពិភពលោក ដែល​ជា​ស្ថាប័នមួយ​របស់​អ.ស.ប.​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​ចន្ទ អំពី​ការ​​សម្រេច​បង្កើត​គម្រោង​តាមដាន​ជាក់ស្តែង អំពី​ប្រភព​​នៃ​ការ​បញ្ចេញ​ឧស្ម័​ន​ផ្ទះ​កញ្ចក់ ដែល​ជា​ដើមហេតុចម្បង​នាំ​ឲ្យ​ភពផែនដី​ឡើងកម្តៅ។ តាមរយៈគម្រោង​នេះ គេ​រំពឹង​ថា នឹង​អាច​ស្វែងយល់​កាន់តែ​ច្បាស់ អំពី​ប្រភព​ឧស្ម័នផ្ទះកញ្ចក់ និង​អាច​ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងការ​​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ដើម្បី​ទប់ស្កាត់​ការឡើងកម្តៅផែនដី។ ការសម្រេច​បង្កើត​គម្រោង​តាមដាន​ប្រភពនៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ត្រូវ​បាន​ធ្វើឡើង កាល​ពី​សប្តាហ៍​មុន នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការប្រតិបត្តិ​របស់​អង្គការ​ឧតុនិយម​ពិភពលោក ដែល​មាន​ប្រទេស​សមាជិក​ជាង ៣០ ក្នុងនោះ​រួមមាន​ជាអាទិ៍ អាមេរិក ចិន រុស្ស៊ី និង​ឥណ្ឌា ហើយ​នឹង​ត្រូវ​ដាក់​ឆ្លង​ការ​អនុម័ត​ ដោយ​ប្រទេស​សមាជិក​ទាំង ១៩៣​ នៅ​ក្នុង​កិច្ចប្រជុំ ដែល​គ្រោង​ធ្វើ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស នៅ​ក្នុង​ខែ​ឧសភា​ខាងមុខ ។ គោលដៅ​នៃ​គម្រោង​នេះ គឺ​ធ្វើ​យ៉ាងណា​កំណត់​យ៉ាងសុក្រឹត​ អំពី​ទីតាំងភូមិសាស្រ្ត ដែល​ជា​ប្រភពដើម​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ក្នុងនោះ​មាន​
07/03/20234 minutes 32 seconds
Episode Artwork

តើប្រទេស​ស៊្វីស​ទប់ស្កាត់​អតិផរណា​ដោយ​របៀប​ណា?

ប្រទេសស៊្វីសបានបញ្ជៀសអតិផរណាដ៏ខ្លាំងក្លា ក្នុងពេលដែលប្រទេសផ្សេងៗទៀតនៅអឺរ៉ុបនៅតែបន្តប្រឈមនឹងការកើនឡើងតម្លៃទំនិញខ្ពស់កប់ពពក។ អតិផរណានៅប្រទេសស៊្វីសបានឡើងត្រឹមតែ៣,៥%នៅក្នុងឆ្នាំ២០២២ ពោលគឺទាបជាងឆ្ងាយពីប្រទេសផ្សេងៗនៅអឺរ៉ុប។ យោងតាមកាសែត CNBC លុយហ្វ្រង់ស្វ៊ីសមានស្ថិរភាពល្អ  ការផ្គត់ផ្គង់ថាមពល និងការគ្រប់គ្រងតម្លៃទំនិញសំខាន់ៗដោយរដ្ឋ គឺជាកត្តាគន្លឹះដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនេះអាចប្រឈមនឹងវិបត្តិអតិផរណា។ ការកើនឡើងនៃតម្លៃទំនិញជាទូទៅ ឬគេស្គាល់ថា ការកើនឡើងអតិផរណា គឺមិនសូវមានកម្រិតខ្ពស់ទេនៅក្នុងប្រទេសស៊្វីស ដែលជាប្រទេសតូចមួយ និងសម្បូរដោយភ្នំ នៅអឺរ៉ុប។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងប្រឈមនឹងអតិផរណាខ្ពស់។ កម្រិតអតិផរណានៅប្រទេសស្វ៊ីសបានឡើងត្រឹមតែ៣,៥%ក្នុងឆ្នាំ២០២២។ វាជាកម្រិតខ្ពស់ក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ។ នៅសហរដ្ឋអាមេរិក កម្រិតអតិផរណាកើនឡើង ៩,១% ចក្រភពអង់គ្លេស (១១,១%) និងតំបន់ចាយប្រាក់អឺរ៉ូ (១០,៦%)។ ធនាគារជាតិស៊្វីសបានលើកឡើងកាលពីខែធ្នូថា អតិផរណានៅស៊្វីសអាចធ្លាក់ចុះជាមធ្យម ២,៤% ក្នុងឆ្នាំ២០២៣ និង១,៨%ក្នុងឆ្នាំ២០២៤។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យប្រទេសស៊្វីសអាចទប់ទលនឹងអតិផរណាបច្ច
06/03/20235 minutes 10 seconds
Episode Artwork

សង្គ្រាមអ៊ុយក្រែន៖ បញ្ហាប្រឈមចម្បងរបស់ឥណ្ឌាដែលជាប្រធាន G20

នៅថ្ងៃពុធ និង​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ G20 កំពុង​ជួប​ប្រជុំគ្នា នៅ​ក្នុង​ទីក្រុង​ញូដេលី ប្រទេស​ឥណ្ឌា។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង តែ​មួយសប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច កាល​ពី​សប្តាហ៍​មុន ដែល​ត្រូវ​បញ្ចប់​ទៅ​ដោយ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយបាន ដោយសារ​តែ​បញ្ហា​ចម្រូងចម្រាស​ជុំវិញ​សង្គ្រាម​អ៊ុយក្រែន។ ភាពចម្រូងចម្រាស​ជុំវិញ​សង្គ្រាម​អ៊ុយក្រែន​ ដែលអាច​នឹង​​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បងមួយ សម្រាប់​ឥណ្ឌា ដែល​ចង់​ឆ្លៀត​ឱកាស​ជា​ប្រធាន​ G20 ក្នុងឆ្នាំ២០២៣​នេះ ដើម្បី​បង្កើន​តួនាទី​របស់​ខ្លួន​នៅលើ​ឆាក​នយោបាយ​ពិភពលោក។ ឥណ្ឌា គឺ​​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់ទី៥ និង​ជា​ប្រទេស​ដែល​កំពុងមាន​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន ដូច្នេះ វាគឺជារឿងធម្មតា ដែល​ឥណ្ឌា​រំពឹង​ចង់​ក្លាយ​ជា​ប្រទេស ដែល​មាន​តួនាទី​សំខាន់ នៅ​ក្នុង​កិច្ចការ​ពិភពលោក។ ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ទើបនឹង​រីកលូតលាស់​ថ្មី សំឡឹង​មើល​មកខ្លួនឯង​ជា​ប្រទេស​មហាអំណាច​ថ្នាក់​កណ្តាល​មួយ ដែល​អាច​ដើរតួនាទី​ជា​ស្ពាន​ រវាង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​មាន​ឧ
02/03/20234 minutes 10 seconds
Episode Artwork

ហ្វូគូស៊ីម៉ា៖ តើការ​បង្ហូរ​ទឹកកាក​សំណល់​វិទ្យុសកម្ម​ចូលទៅ​ក្នុងសមុទ្រ មាន​គ្រោះថ្នាក់​​កម្រឹតណា​?

១២ឆ្នាំ បានកន្លងផុតទៅហើយ បន្ទាប់ពី​ជប៉ុនបានជួបគ្រោះមហន្តរាយនុយក្លេអ៊ែរ ដោយសារតែ​​រលក​យក្ស​​ស៊ូណាមិ បានបោក​បក់​លើ​រោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ ជាង១០ឆ្នាំមកនេះ អ្នកជំនាញនិងអាជ្ញាធរជប៉ុន បានប្រឹងប្រែង​រក​មធ្យោបាយ ដើម្បីទប់ស្កាត់ការបែកធ្លាយសារធាតុវិទ្យុសកម្ម ព្រមទាំងទប់រ៉េអាក់ទ័រនុយក្លេអ៊ែរ ឲ្យស្ថិតក្នុងស្ថិរភាព​ ចៀសវាងករណីផ្ទុះ។​ រដ្ឋាភិបាលជប៉ុន បានសម្រេចបើកភ្លើងខៀវ អនុញ្ញាតឲ្យ​ក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុន​គ្រប់គ្រង​រោងចក្រ​នុយក្លេអ៊ែរហ៊ូគីឈីម៉ា​​ អាចបង្ហូរកាកសំណល់ទឹក ដែលមានផ្ទុក​សារធាតុវិទ្យុសកម្ម​ ចូលទៅក្នុងសមុទ្រ​។ ប្រតិបត្តិការនេះនឹងត្រូវចាប់ផ្តើមធ្វើ ក្នុងពេលឆាប់ខាងមុខនេះហើយ​ បើទោះបីជា​សហគមន៍​ប្រជាជនមូលដ្ឋាន ព្រមទាំងអង្គការ​ការពារបរិស្ថាន បានសំដែងការជំទាស់យ៉ាងណាក៏ដោយ​។ កាកសំណល់ទឹក​ដែល​មានផ្ទុក​សារធាតុវិទ្យុសកម្ម គឺជា​បន្ទុកនៃការទទួលខុសត្រូវដ៏សែនធ្ងន់ របស់អាជ្ញាធរជប៉ុន ព្រមទាំងក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុន​គ្រប់គ្រោងរោងចក្រនុយក្លេអ៊ែរហ្វ៊ូគីស៊ីម៉ា។ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ ស្ថានីយ៍​នុយក្លេអ៊ែរ​ហ្វ៊ូគីស៊ីម៉ា ដែលរងការខូចខាតដោយរលកយកស៊ូណាមិ កាលពីខែមីនា២០១១នោះ បានផលិត​ចេញជាទ
27/02/20236 minutes 56 seconds
Episode Artwork

បើចិនពិចារណាពីការផ្តល់អាវុធឲ្យរុស្ស៊ីដូចដែលអាមេរិកចោទមែន តើសង្រ្គាមអ៊ុយក្រែនអាចទៅជាយ៉ាងណា?

សង្រ្គាម​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​ជិត ១ឆ្នាំ​កំពុង​បង្ក​ឲ្យ​មាន​សង្រ្គាម​ពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​អាមេរិក និង​ចិន​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ អាមេរិក​បាន​ចោទ​ចិន​ពី​បទ​គ្រោង​បញ្ជូន​អាវុធ​ឲ្យ​រុស្ស៊ី តែ​ចិន​បាន​បដិសេធ។ ហេតុអ្វី​បាន​ជា​អាមេរិក​ចង្អុល​មុខ​ចិន និង​បារម្ភ​ខ្លាច​ចិន​ផ្តល់​អាវុធ​ឲ្យ​រុស្ស៊ី?។ តើ​ចិន​ពិត​ជា​ចង់​ឲ្យ​អាវុធ​ទៅ​រុស្ស៊ី​មែន ឬ និង​ថា ចុះ​បើ​ចិន​ឲ្យ​អាវុធ​ទៅ​រុស្ស៊ី​មែន តើ​វា​អាច​ធ្វើ​ឲ្យ​សង្រ្គាម​អ៊ុយក្រែន​វិវឌ្ឍ​ទៅ​យ៉ាង​ដូចម្តេច?។ តាំង​ពី​រុស្ស៊ី​បើក​សមរភូមិ​សង្រ្គាម​នៅ​អ៊ុយក្រែន​ក្នុង​ថ្ងៃ​ដំបូង​ទី២៤ កុម្ភៈ ឆ្នាំ ២០២២ ចិន​បាន​ចេញ​មុខ​គាំទ្រ​រុស្ស៊ី​ផ្នែក​ហិរញ្ញវត្ថុ និង​ការទូត​ដោយ​មិន​ត្រូវ​ការ​ពិចារណា​យូរ​សូម្បី​តែ​មួយ​នាទី។ តែ​អ្វី​ដែល​ចិន​បាន និង​កំពុង​ព្យាយាម​មិន​ចង់​លូកដៃ​ឲ្យ​បាន​ជ្រៅ​ជាង​នេះ​មក​ដល់​សព្វថ្ងៃ គឺ​ការ​ផ្តល់​គ្រឿងសព្វាអាវុធ​ឲ្យ​រុស្ស៊ី​ដូច​ដែល​ក្រុម​ប្រទេស​លោកខាងលិច​បាន និង​កំពុង​បន្ត​ផ្តល់​ឲ្យ​អ៊ុយក្រែន​យ៉ាង​គគ្រឹកគគ្រេង។ អវត្តមាន​អាវុធ​ចិន​បាន​បង្ខំ​ឲ្យ​រុស្ស៊ី​បែរ​ងាក​ទៅ​រក​សម្ព័ន្ធមិត្ត​ផ្សេង ពិសេស​អ៊ីរ៉ង់​ដើម្បី​ទទួល​បាន​អាវុធ​ច
22/02/20236 minutes 12 seconds
Episode Artwork

១ឆ្នាំមកនេះ នរណាបាន​ជួយ​អ្វីខ្លះ ទៅ​ឲ្យអ៊ុយក្រែន​?

ថ្ងៃទី​២៤កុម្ភៈឆ្នាំ២០២២ រុស្ស៊ី​បាន​សម្រេច​លើកទ័ពវាយ​ប្រហារឈ្លានពានអ៊ុយក្រែន។ នៅពេលដំបូង ដែលសង្គ្រាម​នេះបាន​ផ្ទុះឡើង គ្មាននរណាម្នាក់ នឹក​ស្មានដល់ទេ ថាអ៊ុយក្រែនអាច​មានសមត្ថភាព​​ទប់​នឹងកម្លាំងកងទ័ព​ដ៏ធំ​ ព្រមទាំង​គ្រឿងសព្វាវុធដ៏ច្រើនសន្ធឹករបស់រុស្ស៊ី។ តែគិតមកត្រឹមពេល​នេះ សង្គ្រាមនេះបាន​អូសបន្លាយ​រយៈពេល​១ឆ្នាំហើយ​ ហើយ​កងទ័ពអ៊ុយក្រែន បានបង្ហាញ​ឲ្យ​ពិភពលោកឃើញ នូវភាពអំណត់ សេចក្តី​ក្លាហាន តស៊ូប្រយុទ្ធ ទប់ទល់នឹងការឈ្លានពានរបស់​រុស្ស៊ី។ កម្លាំងទប់ទល់របស់​កងទ័ពអ៊ុយក្រែននេះ ក៏ជាលទ្ធផល​នៃ​ជំនួយគ្រឿងសព្វាវុធ​ជាច្រើនផងដែរ ពីសំណាក់​ក្រុមប្រទេសសម្ព័ន្ធមិត្តលោក​ខាងលិច។ អាមេរិកជួយច្រើនលើសគេ នៅក្នុង​ការផ្តល់ជំនួយយោធា គ្រឿងសព្វាវុធទៅឲ្យ​អ៊ុយក្រែន ដើម្បី​វាយ​ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី គឺសហរដ្ឋ​អាមេរិក ដែលជាប្រទេស​បាន​ជួយ​អ៊ុយក្រែន ច្រើនជាងអ្នកណាទាំងអស់​។ ប្រមាណ១ឆ្នាំមកនេះ សហរដ្ឋអាមេរិក បាន​ផ្តល់ជំនួយ​យោធាគិតជាទឹកប្រាក់សរុប ចំនួន​២២០០០លានដុល្លារ ទៅឲ្យ​អ៊ុយក្រែនរួចហើយ។ តាំងតែ​ពីពេលដំបូង ក្រោយ​រុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិក​បានបញ្ជូន​​​កាណុង​និងគ្រាប់​​មីស៊ីលជាច្រើនគ្រាប់ ទៅឲ្យអ៊ុយក្រែ
21/02/20236 minutes 7 seconds
Episode Artwork

ហេតុអ្វីបានជាអ៊ីរ៉ង់លែងជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរបស្ចិមលោកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អ៊ីរ៉ង់​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដែល​ក្រុមប្រទេស​លោកខាងលិច​បាន​ផ្តល់​យោបល់​មិន​ឲ្យ​ពលរដ្ឋ​ខ្លួន​ទៅ​ដើរកំសាន្ត។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ក្រុមហ៊ុន​ទេសចរណ៍ និង​ក្រុម​អ្នកជំនាញ​ទេសចរណ៍​កំពុង​ព្យាយាម​អូស​ទាញ​ភ្ញៀវទេសចរ​ពី​បណ្តា​ប្រទេស​ផ្សេង។ ហេតុអ្វី​បាន​ជា​ក្រុមប្រទេស​លោកខាងលិច​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​លេង​នៅ​អ៊ីរ៉ង់ និង​ថា តើ​អ៊ីរ៉ង់​មាន​សក្តានុពល​ទេសចរណ៍​អ្វី​ខ្លះ​ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រៅ​ពី​អឺរ៉ុប?។ អ្វីៗ​បាន​ចាប់​ផ្តើម​ដោយ​រលូន​នៅ​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៩។ រលូន​ព្រោះ​នៅ​ក្នុង​រយៈពេល​នោះ ប្រតិបត្តិការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ពិសេស​ភ្ញៀវទេសចរ​បស្ចិមលោក​រៀបចំ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​អឺរ៉ុប​នាំ​គ្នា​សម្រុក​ទៅ​លេង​អ៊ីរ៉ង់​យ៉ាង​ច្រើន​កុះករ។ Ispahan Chiraz ឬ Persepolis ជា​តំបន់​ទេសចរណ៍​ពេញនិយម​ខ្លាំង​ជាង​គេ​របស់​ភ្ញៀវទេសចរ​ទូទៅ។ ក្នុង​ឆ្នាំ ២០១៩ អ៊ីរ៉ង់​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​សរុប​ចំនួន ៨លាននាក់។ តែ​មហិច្ឆតា​របស់​រដ្ឋអំណាច​ក្រុង​តេហេរ៉ង់​មិនមែន​ឈប់​ត្រឹម ៨លាននាក់​ក្នុង​មួយ​ឆ្នាំ​ឯណា។ ក
20/02/20235 minutes 49 seconds
Episode Artwork

ឥណ្ឌា​ បញ្ជាទិញ​យន្តហោះ​​ច្រើន​ មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ីវិល

ក្រុមហ៊ុនយន្តហោះ «​អ៊ែរឥណ្ឌា​» បាន​បញ្ជាទិញ​យន្តហោះដឹកអ្នក​ដំណើរ​ ចំនួន​ ៤៧០ គ្រឿង ពី​ក្រុម​ហ៊ុន​អឺរ៉ុប-បារាំង និង​អាមេរិក។​ ការ​បញ្ជាទិញ​ក្នុង​ចំនួនដ៏​ច្រើនសន្ធឹក​ដូច្នេះ គឺ​ មិនធ្លាប់​ជួប​សោះ នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ីវិល។  ហេតុអ្វី ឥណ្ឌា សម្រុកទិញយន្ត​ហោះ​ នៅ​ពេលនេះ ហើយ​និងទិញក្នុងចំនួនច្រើនយ៉ាង​ដូច្នេះ​? ​ ក្រុមហ៊ុនយន្តហោះ «អ៊ែរឥណ្ឌា» បញ្ជាទិញ​យន្ត​ហោះ​ចំនួន ៤៧០ គ្រឿង ពីក្រុម​ហ៊ុនផលិត​​យន្តហោះ​ Airbus និង​ពី​ក្រុម​ហ៊ុន​ Boeing។ ៧០គ្រឿង សម្រាប់​ហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ ហោះ​ឆ្លងទ្វីប ហើយ ៤០០គ្រឿងទៀត​ ជា​យន្តហោះ​សម្រាប់​ធ្វើ​ដំណើ​ររយៈចម្ងាយ​​ខ្លី ​ ។ ទំនិញ​បក្សី​ស្លាប​ដែ​កនេះ គឺ​ចំនួន​ជាង​ពាក់កណ្តាល​ ជា​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​-បារាំង ហើយ​ ជិត​ពាក់កណ្តាលទៀត​​ ជាផលិតផល​​របស់​សហរដ្ឋ​អាមេរិក។​ ​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក បាន​ឲ្យបណ្តាសារព័ត៌មាន​ ​ដឹង​ថា  ឥណ្ឌា បញ្ជា​ទិញ​យន្តហោះ Boeing ពី​អាមេរិក ចំនួន​ ២២០គ្រឿង ក្នុងនោះ មាន​ប្រភេទ Boeing 737 MAX ចំនួន​ ១៩០ គ្រឿង​ និង​យន្តហោះ​ធំ​ហោះ​ចម្ងាយ​ឆ្ងាយ​ឆ្លងទ្វីប ប្រភេទ​ B787 ចំនួន ​២០ គ្រឿង ព្រមទាំង​​និង ១០គ្រឿង​ទៀត ស
15/02/20236 minutes 13 seconds