Winamp Logo
បទយកការណ៍ Cover
បទយកការណ៍ Profile

បទយកការណ៍

Khmer, Political, 1 season, 326 episodes, 2 days, 2 hours, 22 minutes
About
គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។
Episode Artwork

ភ្ញៀវទេសចរធ្លាក់ចុះនៅភ្នំតាម៉ៅដោយសារពលរដ្ឋមិនសូវមានលុយដើរលេង និងសំបុត្រចូលទស្សនាថ្លៃ?

នៅលើឧទ្យានសួនសត្វភ្នំតាម៉ៅ ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអាជីវករលក់ម្ហូបអាហារមួយចំនួនត្អូញត្អែរពីការបាត់បង់ចំណូលប្រចាំថ្ងៃ។ តាមអាជីវករទាំងអស់នោះ ភ្ញៀវទេសចរមានកាន់តែតិចទៅៗ ទោះបីនៅចុងសប្តាហ៍ ពោលខុសពីមុនផ្ទុះជំងឺកូវីដ១៩ ដែលមានភ្ញៀវទេសចរហូរហែមិនដាច់។ ការមិនសូវមានភ្ញៀវទេសចរត្រូវបានអាជីវករយល់ថា គឺអាចមកពីពលរដ្ឋពុំសូវមានលុយកាក់ដើរលេងកម្សាន្ត និងអាចមកពីសំបុត្រចូលទស្សនាថ្លៃពេក។ 
5/16/20248 minutes, 59 seconds
Episode Artwork

ស្ត្រីវ័យចំណាស់ពីររូបរំភើបក្រៃលែងដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរលើកទី១

ស្ត្រីវ័យចំណាស់ពីររូបដែលរស់នៅក្រោមដំបូលគាំពារមនុស្សចាស់របស់អង្គការមូនិធិកុមារកម្ពុជាបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។ រូបភាពស្ត្រីទាំងពីររូបក្នុងសម្លៀកបំពាក់បែបនេះបានទទួលការកោត សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងពីររូបដែលម្នាក់មានវ័យជាង១០០ឆ្នាំ និងម្នាក់ទៀតមានវ័យជាង៧០ឆ្នាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា  នេះជាលើកទី១ក្នុងឆាកជីវិតដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។
5/16/20249 minutes, 53 seconds
Episode Artwork

អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល

ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។
5/15/202413 minutes, 26 seconds
Episode Artwork

លោក អ៊ុយ ភារី៖ មុខ​របរ​ឡើង​ត្នោត​ជួយ​ឲ្យ​កូន​ៗ​បាន​រៀន​ដល់​មហា​វិទ្យា​ល័យ

កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា  របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕
5/14/20246 minutes, 10 seconds
Episode Artwork

កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី

ពលរដ្ឋរស់នៅ​ក្បែរៗជើងភ្នំ​ក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែ​រក្សា​មុខ​របប​ដូនតា​របស់​ខ្លួន​ គឺសិប្បកម្ម​«កុលាភាជន៍» ដែល​មាន​ដូចជា ​ឆ្នាំងដី  ក្អម និង​រូប​សត្វ​ជាច្រើន ​ដែល​ធ្វើ​ពីដីឥដ្ឋ។ មុខ​របរ​នេះ​ពីដើម​ឡើយ​គឺត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់​ធ្ងរ​ ដោយសារតែ​ត្រូវវាយ​ដី​បំបែក​ឲ្យ​ហ្មត់​ល្អ មុននឹងយកទៅលាយទឹក​ឲ្យ​ស្អិត​រមួត។ តែ​បច្ចុប្បន្ន ពលរដ្ឋចេះ​ច្នៃ​ម៉ាស៊ីន​ម្យ៉ាងដូចម៉ាស៊ីនកិន​ស្រូវ​ដែរ ដើម្បី​កិន​ដី​ឲ្យ​ហ្មត់​ដូច​កន្ទក់ លក់​ឲ្យ​សិប្បករ ដើម្បី​ផលិត​ផ្ទាល់ដៃ ទៅ​ជារបស់​ប្រើ​ប្រាស់។
5/13/20248 minutes, 10 seconds
Episode Artwork

ដំរីពីឡាវ៖​ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី-ឈ្មួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។ 
5/12/20247 minutes, 12 seconds
Episode Artwork

លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស

ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅលើកោះដាច់បានលើកឡើងពីបញ្ហាបាត់បង់ទីផ្សារនិងតម្លៃធ្លាក់ចុះផងដែរ។ លោក ប៊ិន សុម៉ាលីដែលជាម្ចាស់ទីតាំងផលិតពពុះសណ្តែកបានរៀបរាប់ថា បច្ចុប្បន្នតម្លៃលក់នៅទីផ្សារបាត់បង់ស្ទើរពាក់កណ្តាលដែលជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មរបស់លោកត្រូវខាតបង់បន្តិច។ បើតាមលោក សុម៉ាលី លោកត្រូវចំណាយលើថ្លៃពលកម្ម និងវត្ថុធាតុដើមខ្ពស់ ខណៈចំណូលពីការលក់វិញបានតិច។ 
5/10/202412 minutes, 48 seconds
Episode Artwork

អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់

ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។
5/9/20246 minutes, 40 seconds
Episode Artwork

ពលរដ្ឋបឹងតាមោក៖ស៊ូដេកតាមចិញ្ចើមផ្លូវ​ ចៀសជាងយកសំណងមិនសមរម្យ

ពលរដ្ឋរស់នៅបឹងតាមោកដែលមិនព្រមទទួលយកសំណងដោះដូរបានអះអាងថា​ អាជ្ញាធរបានបន្តគំរាមកំហែង និងបង្ខំឱ្យពួកគេទទួលយកសំណងដែលរដ្ឋផ្តល់ជូន។ បើមិនព្រមទទួលយកទេ ពួកគេនឹងអាចមាន​ជោគវាសនាដូចពលរដ្ឋដែលរស់នៅបឹងកក់។ ការព្រមានបែបនេះត្រូវបានពលរដ្ឋខ្លះថា ស៊ូដេកនៅតាមចិញ្ចើមផ្លូវ ចៀសជាងព្រមទទួលយកសំណងដែលមិនសមរម្យ។ ពីទីតាំងបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ យើងស្តាប់បទយកការណ៍របស់ សាំ ឧត្តម
5/8/202411 minutes, 52 seconds
Episode Artwork

លោក មាន ទិដ្ឋភាព៖ការកែច្នៃសំបកកង់រថយន្តចាស់ៗជួយលុបបំបាត់ជម្រកសត្វមូស

សំបកកង់រថយន្តចាស់ៗដែលគេឈប់​ប្រើ​ប្រាស់ ត្រូវបានលោក មាន ទិដ្ឋភាព យកទៅកែច្នៃធ្វើជារបស់​ប្រើ​ប្រាស់​ឡើង​វិញ ដូចជា រូបសត្វផ្សេងៗ និងរូបយន្តហោះជាដើម។ ស្ថិតនៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល លោក មាន ទិដ្ឋភាព បានចាប់យកមុខរបរនេះ មិនត្រឹមតែរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងមិនធ្វើចំណាក់ស្រុកប៉ុណ្ណោះទេ តែអាជីពមួយនេះក៏ជាផ្នែកមួយជួយដល់បរិស្ថាន និងលុបបំបាត់​ជម្រកសត្វមូស ដែលប្រភពចម្លងជំងឺគ្រុន​ឈាម៕
5/4/20246 minutes, 13 seconds
Episode Artwork

សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ

នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។
5/1/20248 minutes, 9 seconds
Episode Artwork

អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ

ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ សិប្បកម្មភូមិពងទាខ្មែរនេះ មានទីតាំងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករ​ក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។
4/30/20247 minutes, 48 seconds
Episode Artwork

ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត

ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕ 
4/29/202412 minutes, 34 seconds
Episode Artwork

ពលរដ្ឋក្នុងសង្កាត់ត្រើយកោះយល់ដឹងច្រើនពីសិទ្ធិខ្លួន ក្នុងការទទួលបានសេវាសាធារណៈ

ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ប្រជាពលរដ្ឋមូលដ្ឋានយល់ដឹងច្រើនពីសិទ្ធិក្នុងការទទួលបានសេវាសាធារណៈ។ យល់ដឹងច្រើនព្រោះពួកគេចេះសួរនាំក្រុមប្រឹក្សាឃុំ-សង្កាត់ អំពីសេវាសាធារណៈដែលពួកគេត្រូវទទួលបាន ដូចជា សេវាព្យាបាលនៅមណ្ឌលសុខភាព តម្លៃរបស់សេវា និងរយៈពេលជាដើម។ ប្រជាជននៅត្រើយកោះយល់ដឹងពីសិទ្ធិរបស់ខ្លួន និងការចេះទាមទារផលប្រយោជន៍ខ្លួន  ក៏ដោយសារតែមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទំលំទូលាយ តាមរយៈការចុះបង្រៀនរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការនៅក្នុងតំបន់នោះ។ ជាក់ស្តែង ពលរដ្ឋនៅត្រើយកោះ ចេះលើកសំណូមពរ ទាមទារឲ្យមានការអភិវឌ្ឍមូលដ្ឋាន នៅក្នុងវេទិកាសាធារណៈប្រចាំខែរបស់ក្រុមប្រឹក្សាសង្កាត់។
4/28/20248 minutes, 26 seconds
Episode Artwork

សម្ភារៈហត្ថកម្មធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានយកទៅប្រើខុសពីសម័យមុន

សម្ភារៈហត្ថកម្មដូចជាកញ្ជើ ល្អី ឈ្នាង អង្រុត ចង្អេរ កន្រ្តក ស្មុគ និងថូជាដើមដែលធ្វើពីឫស្សី ផ្ដៅ រពាក់ និងស្លឹកត្នោតត្រូវបានពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនបន្តធ្វើ។ កញ្ញាខេន សុខលាង អ្នកទិញសម្ភារៈហត្ថកម្មទៅលក់បន្តនៅម្ដុំក្បែរគុកទួលស្លែង រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាបច្ចុប្បន្ន សម្ភារៈហត្ថកម្មមួយចំនួន ដូចយ៉ាងកញ្ជើ ល្អី កន្រ្តក ឬថូត្រូវបានភ្ញៀវខ្លះទិញទៅប្រើនៅរដូវបុណ្យទាន និងខ្លះទៀតទិញយកទៅដាក់តាំងលម្អនៅតាមហាងជាដើម។ ផ្ទុយពីសម័យមុន សម្ភារៈហត្ថកម្មមួយចំនួនខាងលើត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ចាប់ត្រី ដូចជាឈ្នាង អង្រុត ខណៈកញ្ជើ ល្អីត្រូវគេយកទៅប្រើសម្រាប់ដាក់ស្រូវ៕
4/25/20249 minutes, 14 seconds
Episode Artwork

កសិកររកស៊ីច្រូតស្មៅគោនៅជាយក្រុងភ្នំពេញត្អូញត្អែរពីការខ្វះស្មៅ និងការចិញ្ចឹមគោធ្លាក់ចុះ

ការច្រូតស្មៅគោជារបរមួយប្រភេទដែលពលរដ្ឋខ្មែរមួយចំនួនអាចរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្រាប់អ្នកប្រកបរបរមួយនេះនៅជាយក្រុងភ្នំពេញ ពួកគេតែងងើបពីព្រលឹមដើម្បីស្វែងរកទីតាំងដែលមានស្មៅអាចច្រូតបាន។ តែពួកគេបានរៀបរាប់ថាបច្ចុប្បន្ន ការរកស្មៅគោជួបការលំបាកដោយសារអាកាសធាតុក្តៅខ្លាំងមិនមានស្មៅដុះលូតលាស់។ ចំណែកការចិញ្ចឹមគោក៏មានការធ្លាក់ចុះដោយសារលំហូរសាច់គោពីក្រៅប្រទេស។
4/24/20247 minutes, 33 seconds
Episode Artwork

អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ

លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូលពពែពីប្រទេសក្រៅ ពិសេសពីថៃ ខណៈដែលម្ចាស់កសិដ្ឋានក្នុងស្រុកមួយចំនួនប្រឈមនឹងការបាត់បង់ទីផ្សារ និងការបិទទ្វារកសិដ្ឋាន។ បច្ចុប្បន្ន ទីផ្សារពពែពុំសូវពេញនិយម ហើយតម្លៃលក់ក៏មិនសូវបានថ្លៃខ្ពស់ដោយ ១គីឡូលក់បានត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកតាំង ហាំងលីបានស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលពពែប្រទេសក្រៅ និងជួយជំរុញទីផ្សារក្នុងស្រុក។ 
4/22/202412 minutes, 21 seconds
Episode Artwork

របរលក់ទឹកអំពៅចល័តកាក់កបក្នុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង

របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ ដោយសារលក់ដាច់ខ្លំាងខុសពីរដូវធម្មតា។ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។ មិនរុញរាដោយសារតែ វាជាឱកាសរបស់ពួកគេ ក្នុងការរកប្រាក់ចំណូល នៅពេលដែលមានតម្រូវការទឹកអំពៅច្រើន៕
4/21/20247 minutes, 25 seconds
Episode Artwork

លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈើដោយមិនដឹងខ្លួន

ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង្កើតការងារធ្វើជូនពលរដ្ឋក្រីក្រ។ តាម លោក ជុំ វិចិត្រ ការប្រើប្រាស់ធ្យូងអនាម័យច្នៃចេញពីត្រឡោកដូងនេះ មិនប៉ះពាល់បរិស្ថាន និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដូចការប្រើប្រាស់ធ្យូងធម្មជាតិដែលកាប់ព្រៃឈើយកមកធ្វើនោះឡើយ។ នាយកប្រតិបត្តិក្រុមហ៊ុន KGC បានអះ អាងថា ការប្រើប្រាស់ធ្យូងអនាម័យនេះ ក៏បានជួយការពារការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួន៕
4/20/202410 minutes, 4 seconds
Episode Artwork

លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ

លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។
4/19/20246 minutes, 30 seconds
Episode Artwork

លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ

លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។
4/18/20249 minutes, 33 seconds
Episode Artwork

អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤

នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។
4/17/20245 minutes
Episode Artwork

លោកលាង ហ៊ី៖ចង្រ្កានដីឥដ្ឋនៅតែពិសេស ខណៈដែលចង្រ្កានអគ្គិសនី ឬហ្គាសមិនអាចជំនួសបាន

នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកលាង ហ៊ីចាប់របរធ្វើចង្រ្កានដីឥដ្ឋ ដើម្បីចិញ្ចឹមគ្រួសារ។ ម្ចាស់សិប្បកម្មរូបនេះអះអាងថា របរធ្វើចង្រ្កានលក់នេះ អាចផ្តល់ប្រាក់ចំណូលចិញ្ចឹមគ្រួសាររស់ស្រួល បើទោះបីជាបច្ចុប្បន្ន លោកលក់ពុំសូវដាច់ដូចមុនក៏ដោយ។ តាមម្ចាស់សិប្បកម្មរូបនេះ ចង្រ្កាន​​ដីឥដ្ឋនៅតែពេញនិយម ដោយមកពីលក្ខណៈពិសេសរបស់វា ដែលចង្រ្កានអគ្គិសនី ឬចង្រ្កានហ្កាស មិនអាចជំនួសបាន។ យ៉ាងណាក៏ដោយ របរធ្វើចង្រ្កានដីឥដ្ឋរបស់លោកលាង ហ៊ីនឹងអាចរលត់បាននៅថ្ងៃខាងមុខ ព្រោះថា កូនៗរបស់លោកលាង ហ៊ីមិនចង់បន្តការងារដ៏ហត់នឿយរបស់ឪពុក។
4/16/20246 minutes, 3 seconds
Episode Artwork

ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចបានទាក់ភ្នែកអ្នកទស្សនានៅក្នុងពិធីបុណ្យភូមិ

បុណ្យភូមិឆ្នាំនេះ បានយកក្រុមសិល្បៈពូនងប៊ូស្រានៅខេត្តមណ្ឌលគិរីមកសម្ដែងឲ្យសាធារណជនបានស្គាល់ ក្នុងគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌របស់ជនជាតិដើមភាគតិចមួយនេះ។ នៅក្រោយការសម្ដែងចប់ គេឃើញថា ភ្លេងប្រពៃណីរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីមួយនេះ បានទាក់​ភ្នែកអ្នកទស្សនា និងការទះដៃអបអរសាទរពីទស្សនិកជន។
4/12/20248 minutes, 26 seconds
Episode Artwork

ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ប្រជាពលរដ្ឋចាប់ផ្តើមចាកចោលក្រុង ទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ

នៅរំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ ថ្ងៃបុណ្យកាន់តែចូលកៀក ប្រជាពលរដ្ឋមួយចំនួន​ក្នុងក្រុងភ្នំពេញ ចាប់ផ្តើមធ្វើដំណើរតាមមធ្យាបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ នាអំឡុងពិធីចូលឆ្នាំខ្មែរ។ បើតាមប្រជាពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស តម្លៃរថយន្តឈ្នួលក្នុងឆ្នាំនេះ អាចឲ្យពួកគេទទួលយកបាន ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។
4/11/20245 minutes, 5 seconds
Episode Artwork

អាកាសធាតុក្តៅ៖ ការប្រឈមរបស់អ្នកធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ

កម្មករសំណង់ កសិករ និងអ្នកធ្វើការនៅខាងក្រៅអគារ ត្រូវរងកម្តៅព្រះអាទិត្យជាប្រចាំ។ នៅខណៈដែលអាកាសធាតុឡើងក្តៅ ស្ងួតហួតហែងខ្លាំង ពួកគេជាអ្នកប្រឈមខ្ពស់ទៅនឹងការរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ភាពហត់នឿយ ថយចុះអស់កម្លាំង បញ្ហាសុខភាព របកស្បែក ទាំងនេះជាបញ្ហាសុខភាពដែលពួកគេជួបប្រទះ ដោយសារធ្វើការក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។
4/10/20246 minutes, 25 seconds
Episode Artwork

របាំត្រុដិ របាំប្រជាប្រិយដ៏ពេញនិយមដើម្បីផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី

របាំត្រុដិ ជារបាំប្រពៃណីមួយក្នុងចំណោមរបាំផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរនិយមជួលមកសម្តែង អំឡុងមុននិងក្នុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្រាប់ប្រជាពលរដ្ឋខ្មែរ របាំត្រុដិ ត្រូវបានគេបន្តជឿថា ជារបាំដែលជួយបណ្តេញគ្រោះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ រួចនាំមកនូវលាភសំណាង សិរីសួស្តីឆ្នាំដល់សាច់ញាតិ និងក្រុមគ្រួសារ។ ពាក្យ «ត្រុដិ» ជាពាក្យភាសាសំស្រឹ្កតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំចាស់ ចូលទៅឆ្នាំថ្មី។ ប៉ុន្តែ តាមទម្លាប់របស់អ្នកស្រុកខ្លះ គេលេងរបាំត្រុដិនៅពេលប្រារព្ធពិធីសុំទឹកភ្លៀង នៅគ្រាស្រុកទេសមានការរាំងស្ងួតជាច្រើនថ្ងៃខែ។
4/9/20247 minutes, 54 seconds
Episode Artwork

អ្នកស្រី ធូរ ស៊ីន៖ ជ្រូកដីនៅតែពេញនិយមសម្រាប់ការសន្សំលុយរបស់ពលរដ្ឋខ្មែរ

សម័យអ៊ីនធ័រនែត សម័យដែលមនុស្សម្នាសន្សំលុយទុកក្នុងធនាគារ។ ដូច្នេះ វាមានប្រយោជន៍អ្វីដែលត្រូវទុកសន្សំលុយក្នុងកូនជ្រូកដីទៀតនោះ។ នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ សិប្បកម្មធ្វើជ្រូកដីសន្សំលុយរបស់អ្នកស្រី ធូរ ស៊ីននៅតែដំណើរការរយៈពេល៧ឆ្នាំមកហើយ ដោយគ្មានចុះថមថយនៅក្នុងសម័យចាយលុយតាមកាតធនាគារ។ សិប្បកម្មរបស់អ្នកស្រី ធូរ ស៊ីន អាចផលិតជ្រូកដីយ៉ាងហោច៣០០ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់​លក់ចេញទៅតាមបណ្តារាជធានីខេត្ត។ បើតាមអ្នកស្រី ធូរ ស៊ីន អតិថិជនខ្លះប្រើជ្រូកដី១ក្នុងមួយខែ ដែលគេបោកដើម្បីយកលុយសន្សំទុក ទៅបង់សងធនាគារ។
4/8/20246 minutes, 17 seconds
Episode Artwork

បុណ្យភូមិឆ្នាំនេះផ្ដោតលើការវាយក្អមប្រជាប្រិយក្នុងចំណោមល្បែងកម្សាន្តផ្សេងៗ

ពិធីបុណ្យភូមិឆ្នាំនេះមានការរៀបចំធ្វើរយៈពេល៣ថ្ងៃ ពោលចាប់ថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមអ្នករៀបចំកម្មវិធីបុណ្យភូមិ ពួកគេបានលើកឡើងថា បុណ្យភូមិឆ្នាំនេះ ផ្ដោតសំខាន់លើការវាយក្អម ដែលមានឈ្មោះថា ការវាយក្អមប្រជាប្រិយ ក្នុងចំណោមល្បែងកម្សាន្តផ្សេងៗទៀត។ សម្រាប់អ្នកចូលទស្សនាបុណ្យភូមិឆ្នាំនេះ ពួកគេបានទទូចឲ្យមានការរៀបចំបុណ្យភូមិទៅតាមបណ្ដាខេត្តផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរមួយនេះឲ្យបានទូលំទូលាយ៕
4/7/20248 minutes, 22 seconds
Episode Artwork

អ្នកទិញផ្ទះនៅបុរីពិភពថ្មីផ្ទុះការតវ៉ាដុតកង់ឡានក្រោយម្ចាស់បុរីរឹបអូសផ្ទះរបស់ពួកគេ

នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកទិញផ្ទះនៅបុរីពិភពថ្មី បានផ្ទុះការតវ៉ាជាថ្មី ដុតកង់ឡាននៅមុខការិយាល័យបុរីពិភពថ្មីកួរស្រូវ២។ ការតវ៉ាជាថ្មីនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ដោយសារភាគីម្ចាស់បុរីបានធ្វើរបងបិទទ្វារផ្ទះចាក់សោមិនឲ្យពួកគេចូលទៅរស់នៅ ក្រោយពីពួកគេអស់លទ្ធភាពបង់រំលស់។ គួរបញ្ជាក់ថា ការតវ៉ាដុតកង់ឡាននេះ ក៏មានឃើញកើតមានអំពើហិង្សាគប់ដុំថ្មដាក់គ្នារវាងអ្នកតវ៉ាជាមួយសន្តិសុខយាមនៅបុរីពិភពថ្មីមួយប្រាវផងដែរ៕
4/6/20248 minutes, 37 seconds
Episode Artwork

ពលរដ្ឋរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ

គម្រោងផ្លូវទឹកព្រែកជីកហ្វូណនដែលឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ។ បើតាមរដ្ឋាភិបាលកម្ពុជា ពលរដ្ឋចំនួន១.៦លាននាក់នឹងត្រូវរងផលប៉ះពាល់ពីគម្រោងមួយនេះ។ តាមរយៈមីក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វាយខេត្តកណ្តាលបានអះអាងថា ពួកគេនៅពុំទាន់ទទួលបានដំណឹងស្តីពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះក្តី៕
4/5/20249 minutes, 37 seconds
Episode Artwork

ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ

អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ​៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន​ ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារ​ដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕ 
4/4/202410 minutes, 49 seconds
Episode Artwork

លោកថា សីហា៖ខ្ញុំចង់ឲ្យក្មេងៗស្គាល់ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរ

ក្រៅពីរបរជាអ្នកអូសរទេះ លោកថា សីហា បានឆ្លៀតលក់ផ្លែអង្គញ់ជារៀងរាល់ឆ្នាំនៅ ពេល ជិតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្នុងនាមជាអ្នកលក់អង្គញ់ជាង១០ឆ្នាំមកនេះ  លោកថា សីហាចង់ឃើញក្មេងៗជំនាន់ក្រោយស្គាល់ ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរមួយនេះសម្រាប់លេងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
4/3/20246 minutes, 46 seconds
Episode Artwork

សង្រ្កានវត្តភ្នំឆ្នាំនេះនឹងមានសារដាស់តឿនពីបញ្ហាគ្រឿងញៀន និងការឆ្លងជំងឺអេដស៍

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមរៀបចំសង្រ្កានវត្តភ្នំដើម្បីត្រៀមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ការរៀបចំតុបតែងនេះមានការធ្វើប៉ាណូខ្លោងទ្វា  និងការរៀបចំដាក់គូមអមដោយភ្លើងពណ៌ផ្សេងៗជាដើម។ តាមមន្រ្តីនៃមន្ទីរវប្បធម៌រាជធានីភ្នំពេញ  ក្រៅ​​ពីលេងល្បែងប្រជាប្រិយ និងប្រគុំតន្រ្តី សង្រ្កានវត្តភ្នំឆ្នាំនេះក៏មានអមដោយសារដាស់តឿនប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងការឆ្លងជំងឺអេដស៍ផងដែរ៕
4/2/20248 minutes, 35 seconds
Episode Artwork

អ្នកផលិតកាំបិត ២នាក់ព្យាយាមរក្សាមុខរបរពីដូនតា និងប្រឹងសាងកេរ្តិ៍ឈ្មោះឱ្យល្បីជាងមុន

លោក មីត រ៉ាហ្គេលនិងលោក អ៊ីត ប៉ាត់ទ្រីបានបន្តគ្រប់គ្រងរបរស្នងត្រកូលជាអ្នកផលិតកាំបិត និងរបស់របរធ្វើពីដែក។ ផ្តើមចេញពីពាក្យថា ក្តីស្រឡាញ់ និងខ្លាចបាត់បង់ អ្នកបន្តវេន២រូបនេះបេ្តជ្ញានឹងរក្សាការពារមុខរបរមួយនេះឱ្យគង់វង្ស ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាព និងសុវត្ថិភាពមួយចំនួនក្តី។ ជាអ្នកស្រុកកោះធំ ខេត្តកណ្តាល និងមានរបងផ្ទះជាប់គ្នា សិប្បករទាំង ២នាក់មិនដែលខ្វល់នឹងការប្រកួតប្រជែងគ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេផ្តោតតែលើការផលិត និងយកគុណភាពជាចម្បង។
4/1/202410 minutes, 41 seconds
Episode Artwork

សារមន្ទីរជាតិជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេសដើម្បីស្វែងយល់វប្បធម៌ខ្មែរ

ភ្ញៀវទេសចរបរទេសមកពីតំបន់អឺរ៉ុប បន្តចូលទស្សនានៅក្នុងសារមន្ទីរជាតិ ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខ្មែរ។ ក្រុមអ្នកនាំភ្ញៀវទេសចរដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ សុទ្ធតែលើ​ក​ឡើងស្រដៀងគ្នាថា ភ្ញៀវទេសចរបរទេស ជាពិសេសមកពីតំបន់អឺរ៉ុប នៅពេលចូលទស្សនានៅសារមន្ទីរជាតិ ពួកគាត់មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនៅពេលបានស្ដាប់ បានឃើញវប្បធម៌ប្រពៃណី និង​ប្រវត្តិសាស្រ្តរបស់ខ្មែរនៅទីនោះ។​
3/31/20247 minutes, 15 seconds
Episode Artwork

២៧ឆ្នាំខួបគប់គ្រាប់បែក៖ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលវែកមុខឃាតករមកកាត់ទោស

៣០មីនា១៩៩៧-៣០មីនា២០២៤ ជាខួប២៧ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន៤គ្រាប់ នៅខាងមុខវិមានរដ្ឋសភាចាស់ ដែលបណ្តាលឲ្យមនុស្ស១៦រូបបាត់បង់ជីវិត និងរងរបួសជាង១០០នាក់។ នៅថ្ងៃទី៣០មីនាឆ្នាំនេះ មានការជួបជុំគ្នាបែបសាសនា ដូចរាល់ឆ្នាំដែរ នៅមុខចេតិយ៏មួយ​កន្លែង​ដែល​នៅមិនឆ្ងាយ​ប៉ុន្មានពីកន្លែងកើតហេតុ​។ សម្រាប់សាក្សីដែលនៅរស់រានជីវិតពីព្រឹត្តិការណ៍៣០មីនា១៩៩៧ នៅតែបន្តទាមទារឲ្យរដ្ឋាភិបាលវែកមុខឃាតករយកមកកាត់ទោស។
3/30/20246 minutes, 32 seconds
Episode Artwork

អ្នកស្រី ស សយ៖ ចំណូលពីការស៊ីឈ្នួលបេះម្ទេស ពុំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីរភាពគ្រួសារ

ដំណាំម្ទេស គឺជារបរពេញនិយមមួយរបស់ពលរដ្ឋនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តែសម្រាប់ពលរដ្ឋដែលគ្មានដីដាំដុះ ពួកគេពឹងផ្អែកទាំងស្រុងលើការងារស៊ីឈ្នួលបេះផ្លែម្ទេស។ អ្នកស្រី ស សយដែលជាអ្នកស៊ីឈ្នួលបេះផ្លែម្ទេសម្នាក់បានប្រាប់ថា ចំណូលពីរបរនេះអាចជួយចិញ្ចឹមកូនតូចៗរបស់អ្នកស្រីទាំង ៤នាក់ យ៉ាងលំបាក ដ្បិតថាការប្រមូលផលម្ទេស គឺមានតែក្នុងរដូវប្រាំងប៉ុណ្ណោះ។
3/29/20244 minutes, 51 seconds
Episode Artwork

ឆៃប៉ូវអ្នកស្រុកស្អាងបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាព

របរធ្វើឆៃប៉ូវលក់បានក្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេលនេះ ឆៃប៉ូវរបស់អ្នកស្រុកស្អាងនៅតែបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាពពីសំណាក់អ្នកទិញ។ អ្នកស្រី ឡាយ គីមឈន អ្នកធ្វើ និងជាអ្នកធ្វើឆៃប៉ូវបានឱ្យដឹងថា ឆៃប៉ូវរបស់អ្នកស្រុកស្អាងតែងផ្តោតលើរសជាតិ គុណភាព និងអនាម័យជាចម្បង។ បច្ចុប្បន្ន ឆៃប៉ូវរបស់អ្នកស្រីទទួលបានការកម្មង់ពីម៉ូយតាមបណ្តាខេត្តជាច្រើន ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានកម្មង់អ្នកស្រីដែរ។ 
3/28/20248 minutes, 34 seconds
Episode Artwork

តើត្រូវធ្វើដូចម្តេចដើម្បីជំរុញឱ្យមានការប្រើប្រាស់ហូលពិតានខ្មែរដែលកំពុងធ្លាក់ចុះ?

សារមន្ទីរជាតិកម្ពុជារៀបចំពិព័រណ៍ហូលពិតានខ្មែរធ្វើពីសូត្រពីថ្ងៃទី២១ ខែមីនាដល់ថ្ថៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ កម្មវត្ថុនៃពិព័រណ៍ គឺដើម្បីបង្ហាញឲ្យសាធារណជនបានស្គាល់ហូលពិតានខ្មែរ។ អ្នកស្រី គង់ គន្ធារី អនុប្រធានការិយាល័យអភិរក្សទទួលបន្ទុកផ្នែករោងជាងជួសជុលវាយនភណ្ឌនៅសារមន្ទីរជាតិបានបញ្ជាក់ថា ហូលពិតានខ្មែរមួយនេះកំពុងប្រឈមនឹងការបាត់បង់ ដោយសារការប្រើប្រាស់នៅតាមវត្តអារាមមានការថយចុះ៕
3/26/202410 minutes, 5 seconds
Episode Artwork

កញ្ញាឃឹន ម៉េងលាំចង់ឃើញកសិករខ្មែរប្រើពូជរុក្ខជាតិដែលបណ្តុះចេញពីមន្ទីរពិសោធន៍

 ក្រុមអ្នកស្រាវជ្រាវមួយមកពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារកំពុងបន្តការងារបណ្តុះពូជ និងរុក្ខជាតិនៅក្នុងមន្ទីរពិសោធន៍តាមស្តង់ដារបច្ចេកវិទ្យា។ ការបណ្តុះពូជ និងរុក្ខជាតិបែបនេះបានរួមចំណែកច្រើនទាំងបរិមាណ តម្លៃ គុណភាព និងសុខភាពនៃរុក្ខជាតិ ពិសេសកាត់បន្ថយការនាំចូលពូជរុក្ខជាតិពីក្រៅដែលមានតម្លៃថ្លៃ។ កញ្ញាឃឹន ម៉េង លាំ ប្រធានមន្ទីរពិសោធន៍ជាលិកាវប្បកម្មយល់ថា ការបណ្តុះរុក្ខជាតិក្នុងមន្ទីរពិសោធន៍ជារបត់ថ្មីមួយដើម្បីជួយជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ នៅក្នុងន័យនេះ កញ្ញាបានស្នើឱ្យកសិករខ្មែរងាយទៅប្រើពូជរុក្ខជាតិដែលបណ្តុះចេញពីមន្ទីរពិសោធន៍៕
3/25/202411 minutes, 12 seconds
Episode Artwork

កសិករចិញ្ចឹមទាយកស៊ុតទទូចឲ្យរដ្ឋទប់ស្កាត់ការនាំចូលស៊ុតពីក្រៅប្រទេស

តម្លៃស៊ុតទានៅលើទីផ្សារកម្ពុជាមានការធ្លាក់ចុះ នៅក្រោយពេលដែលមានការបើកឲ្យនាំចូលស៊ុតពីក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់កសិករ និងឈ្មួញបោះដុំស៊ុតទានៅតាមផ្សារធំៗក្នុងក្រុងភ្នំពេញ និងបណ្តាខេត្ត។ កសិករចិញ្ចឹមទាយកស៊ុត បានទទូចឲ្យរដ្ឋាភិបាលមានវិធានការជាចាំបាច់ចំពោះការនាំចូលស៊ុតពីក្រៅប្រទេស ជាពិសេសពីប្រទេសវៀតណាម ដ្បិតបញ្ហានេះបានរុញច្រានឲ្យតម្លៃស៊ុតទារបស់កសិករខ្មែរបន្តធ្លាក់ចុះ។
3/24/202411 minutes, 47 seconds
Episode Artwork

ទីបំផុតកម្មកររោងចក្រ Y&W យល់ព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារ

កម្មកររោងចក្រ Y&W Garment បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងយល់ព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដំណោះស្រាយនោះរួមមានការបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមគ្នានេះ កម្មករខ្លះបានសុំទោសដែលពួកគេបានធ្វើកូដកម្មបិទផ្លូវកន្លងមកនាំឲ្យរំខានដល់អ្នកធ្វើដំណើរ៕
3/23/20246 minutes, 46 seconds
Episode Artwork

លោកងួន​ សុខខឿន៖ជនមានពិការភាព​មិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា

ប្រមាណ៣០ឆ្នាំមកហើយ ដែលលោក ងួន សុខខឿន បានចាកចេញពីស្រុកកំណើត ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ។ ធ្លាប់ជាអ្នកខាត់ស្បែកជើង និងជាជាងជួសជុលវិទ្យុទូរទស្សន៍ ជនមានពិការភាពម្នាក់នេះ កំពុងប្រកបរបរជាអ្នកធ្វើសាប៊ូលាងចាន និងឆ្លៀតលក់កាសែត។ ចំពោះលោក ងួន សុខខឿន, ពិការភាពមិនមែនជាឧបសគ្គរារាំងជីវិតរស់នៅប្រចាំថ្ងៃទេ។ លោកថា ជនពិការគ្រប់រូបមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា​​ឡើយ៕
3/22/20246 minutes, 37 seconds
Episode Artwork

កសិករខ្មែរស្នើឲ្យរដ្ឋាភិបាលគិតគូរបន្ថែមលើបន្លែក្នុងស្រុកដោយកាត់បន្ថយការនាំចូល

ប្រជាកសិករដាំដំណាំ និងបន្លែមួយចំនួននៅលើកោះឧកញ៉ាតីបន្តសម្តែងក្តីបារម្ភពីបញ្ហាកង្វះទីផ្សារ និងតម្លៃធ្លាក់ចុះ។ តាមពួកគេ តម្លៃលក់នៅលើទីផ្សារកន្លងមកមិនត្រូវបានឈ្មួញឱ្យថ្លៃប៉ុន្មានទេ។ នេះក៏ដោយសារតែបន្លែនាំចូលពីវៀតណាមមានច្រើនលើសលប់ និងមានតម្លៃថោកជាងបន្លែរបស់កសិករក្នុងស្រុក។ ក្រៅពីបារម្ភរឿងតម្លៃធ្លាក់ចុះ ប្រជាកសិករក៏បារម្ភខ្លាំងចំពោះការថយចុះទិន្នផលក្នុងឆ្នាំនេះដែរ ពិសេសដំណាំត្រាវ និងខ្ញី។ ទោះយ៉ាងណា ប្រជាកសិករស្នើឲ្យរដ្ឋាភិបាលជួយបង្កើតទីផ្សារដល់កសិករខ្មែរឱ្យបានទូលំទូលាយជាមុនតាមរយៈការកាត់បន្ថយ ឬផ្អាកការនាំចូលបន្លែពីក្រៅ។
3/21/20249 minutes, 58 seconds
Episode Artwork

កម្មកររោងចក្រ Y&W បានបង្កើនការតវ៉ាដោយចេញធ្វើកូដកម្មបិទផ្លូវទ្រង់ទ្រាយធំ

នៅព្រឹកថ្ងៃពុធ ទី២០មីនា កម្មកររោងចក្រកាត់ដេរ Y&W ជាង ១ពាន់នាក់បានបន្តការទាមទាររកដំណោះស្រាយដោយនាំគ្នាធ្វើកូដកម្មបិទផ្លូវទ្រង់ទ្រាយធំ។ ពួកគេបានបិទផ្លូវនៅត្រង់ចំណុចស្តុបបាគូ និងខាងមុខរោងចក្រក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមកូដករបានបញ្ជាក់ថា មូលហេតុនៃការជ្រើសយកវិធានការបិទផ្លូវពេលនេះមកពីការទាមទាររបស់ពួកគេនៅមិនទាន់មានការដោះស្រាយ។
3/20/20248 minutes, 1 second
Episode Artwork

កម្មកររោងចក្រ Y&W ចង់បានដំណោះស្រាយនៅកន្លែងចាស់ មុននឹងសម្រេចរកការងារនៅកន្លែងថ្មី

កម្មកររោងចក្រ Y&W មិនចង់ទៅធ្វើការងារកន្លែងផ្សេងដែលរៀបចំដោយក្រសួងការងារទេ។ អ្វីដែលពួកគេចង់បាននៅចំពោះមុខពេលនេះ គឺដំណោះស្រាយឱ្យចប់សព្វគ្រប់នៅរោងចក្រ Y&W។ ការសម្រេចចិត្តបែបនេះដោយពួកគេបារម្ភពីបាត់បង់អត្ថប្រយោជន៍ ៥ ចំណុច ដែលពួកគេបាន និងកំពុងបន្តទាមទារ។
3/19/20249 minutes, 41 seconds
Episode Artwork

ពលរដ្ឋបឹងតាមោកជាង៥០នាក់ទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំង តែត្រូវក្រសួងបដិសេធ

នៅរសៀលថ្ងៃទី១៨ ខែមីនា ពលរដ្ឋរស់នៅបឹងតាមោកជាង៥០នាក់បាននាំគ្នាដើរទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំងដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ។ ពលរដ្ឋរងគ្រោះអះអាងថា ពួកគេនៅតែរងការគំរាមបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធរ។ តែមន្ត្រីក្រសួងបានបដិសេធមិនទទួលយកញត្តិនេះរបស់ពលរដ្ឋដោយពន្យល់ហេតុផលថា មិនមែនជាតួនាទីរបស់ស្ថាប័នអង្គព្រះមហាក្សត្រ៕
3/18/20248 minutes, 5 seconds
Episode Artwork

ហេតុអ្វីយុវជនផ្តើមមានសន្ទុះឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ?

ទិវាព្រៃឈើនៅក្នុងឆ្នាំ ២០២៤ នេះបានរៀបចំឡើងក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។ នៅថ្ងៃអាទិត្យ ទី១៧ មីនានេះ ក្រុមបណ្តាញយុវជន និងអ្នកការពារព្រៃឈើបានរៀបចំការជួបជុំមួយនៅទីលានប្រជាធិបតេយ្យដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក។ ក្រុមអ្នកការពារព្រៃឈើបានកត់សម្គាល់ឃើញថា យុវជនផ្តើមមានសន្ទុះយល់ដឹង និងឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ។
3/17/20247 minutes, 8 seconds
Episode Artwork

យុវជនជនជាតិដើមភាគតិចមួយក្រុមសម្ដែងរឿងខ្លីនិយាយពីបញ្ហាសហគមន៍

នៅថ្ងៃទី១២ខែមីនា យុវជនជនជាតិដើមតិចមួយក្រុមបានសម្ដែងរឿងខ្លីនិយាយពីបញ្ហាកើតឡើងក្នុងសហគមន៍ដែលខ្លួនរស់នៅ។ បញ្ហាទាំងនោះរួមមាន:ក្មេងទំនើង សិស្សមិនចូលសាលា  ការមិនយកចិត្តទុកដាក់ពីឪពុកម្ដាយលើសុវត្ថិភាពកូន  យុវជនរៀនចប់តែមានអត់មានលទ្ធភាពរៀនបន្ត ការបៀតបៀនលើរូបរាងកាយជាដើម។  បើតាមក្រុមយុវជនសកម្មភាពសម្ដែងរបស់ពួកគេចង់បានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។
3/16/20248 minutes, 16 seconds
Episode Artwork

ហេតុអ្វីឪពុកម្តាយខ្លះចង់ឃើញកូនៗរបស់ពួកគេក្លាយជាអ្នកលេងបាល់ទាត់?

នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំកម្មវិធីចែករំលែកចំណេះដឹងបច្ចេកទេសបាល់ទាត់ជូនដល់កុមារា កុមារី ដោយមានការចូលរួមធ្វើបទបង្ហាញផ្ទាល់ពីក្រុមការងារបច្ចេកទេស និងកីឡាករជម្រើសជាតិកម្ពុជា។ ឪពុកម្ដាយ និងអាណាព្យាបាលដែលនាំកូនៗមកចូលរួមបានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយឃើញកូនៗរបស់ពួកគេបញ្ចេញនូវសមត្ថភាពជាមួយក្រុមកីឡាករជម្រើសជាតិកម្ពុជា។ ឪពុកម្ដាយខ្លះបានលើកឡើងពីការចំណាយថវិកា និងពេលវេលាដើម្បីបំ​ពេញក្ដីស្រមៃរបស់កូនៗដែលចង់ក្លាយជាអ្នកលេងបាល់ទាត់អាជីពដូចក្រុមកីឡាករជម្រើសជាតិកម្ពុជា​៕
3/16/20247 minutes, 12 seconds
Episode Artwork

Villers-Cotterêts៖ពីការបរបាញ់សត្វកម្សាន្តក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង

ក្នុងឱកាស សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី (Francophonie) វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្តាប់ និងទស្សនា ស្វែងយល់អំពីប្រវត្តិនៃប្រាសាទមួយក្នុងប្រទេសបារាំង ដែលមានឈ្មោះថា Villers-Cotterêts។ កសាងឡើង ក្នុងរជ្ជកាលរបស់ស្តេចបារាំង François ទី១ ក្នុងសតវត្សរ៍ទី ១៦ ពោលគឺក្នុងសម័យ Renaissance ប្រាសាទ Villers-Cotterêts មានវាសនា ខុសប្លែកពីប្រាសាទដទៃ។ ដំបូងជាទីលាន សម្រាប់ការបរបាញ់សត្វកម្សាន្ត ប្រាសាទនេះបានប្រែក្លាយទៅជាព្រះបរមរាជវាំងអចិន្ត្រៃយ៍របស់ស្តេច François ទី១ មុននឹងឆ្លងកាត់ដំណាក់កាលជាច្រើនបន្តបន្ទាប់ រហូតក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង ក្នុងពេលបច្ចុបប្បន្ន។ ដូច្នេះ ដើម្បីចង់ដឹងអំពីដំណើរវិវត្តន៍ នៃប្រាសាទ Villers-Cotterêts យ៉ាងណា សូមស្តាប់ខ្លឹមសារលំអិត៕​
3/15/20245 minutes, 22 seconds
Episode Artwork

អតិថិជនបុរីពិភពថ្មីថា ពួកគេនឹងបន្តការតវ៉ារហូតដល់ម្ចាស់បុរីចេញមុខដោះស្រាយឱ្យបានត្រឹមត្រូវ

នៅព្រឹកថ្ងៃទី១៥ មីនានេះ អតិថិជនបុរីពិភពថ្មីប្រមាណ៣០នាក់បានប្រមូលផ្តុំគ្នាតវ៉ាសារជាថ្មីនៅពីមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣។ ការចេញតវ៉ារបស់ពួកគេលើកនេះដោយសារតែពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របពីភាគីម្ចាស់បុរី ខណៈការដោះស្រាយរបស់ក្រសួងដែនដីនាពេលកន្លងមកគ្មានប្រសិទ្ធិភាព។ អតិថិជនមួយចំនួនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ និងលុបឈ្មោះចេញពីប្រព័ន្ធទិញអចលនទ្រព្យបានស្នើសុំឱ្យម្ចាស់បុរីផ្តល់សំណង៥០ភាគរយនៃប្រាក់ដែលពួកគេបានបង់។ ពួកគេបានសន្យាបន្តសកម្មភាពតវ៉ារហូតដល់ម្ចាស់បុរីចេញមុខដោះស្រាយឱ្យបានត្រឹមត្រូវ។
3/15/20249 minutes, 56 seconds
Episode Artwork

លោកយិន សូរិយា៖ខ្ញុំជោគជ័យដោយការសិក្សា តែក្ដីស្រមៃមានត្រឹមធ្វើជាគ្រូបង្រៀន

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកយិន សូរិយា សាស្ត្រាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ តាមសាស្រ្តាចារ្យរូបនេះ ការសិក្សារៀនសូត្របានធ្វើឲ្យលោកទទួលជោគជ័យមកទល់សព្វថ្ងៃ។ តែលោក យិន សូរិយា បានទទួលស្គាល់ថា ក្តីស្រមៃរបស់លោកដែលទទួលបានពីជោគជ័យមួយនេះមានត្រឹមធ្វើជាគ្រូបង្រៀនប៉ុណ្ណោះ៕
3/15/202410 minutes, 28 seconds
Episode Artwork

និន្នាការរើសអើងក្មេងស្រីអំឡុងពេលមករដូវនៅតាមសាលារៀនត្រូវបានកាត់បន្ថយ

និន្នាការរើសអើងក្មេងស្រីអំឡុងពេលមករដូវនៅតាមសាលារៀនត្រូវបានកាត់បន្ថយនៅវិទ្យាល័យតាវែងនិយាយដោយឡែក និងនិយាយជារួមសម្រាប់សាលាប្រមាណ៥០កន្លែងស្ថិតក្នុងស្រុកចំនួន៥នៃខេត្តរតនគិរី។ នាយកសាលាតាវែង ស្ថិតក្នុងភាគឥសានប្រទេសកម្ពុជា លើកឡើងថា មួយផ្នែកដែលនៃការរើសអើងបានថមថយដោយសារសាលាមានបន្ទប់សុខភាព សំរាកបណ្ដោះអាសន្ន និងមានក្រុមមិត្តអប់រំមិត្តត្រូវបានបង្កើតឡើង ខណៈក្មេងប្រុសក៏មានការយល់ដឹងច្រើនទាក់ទងសុវត្ថិភាពក្មេងស្រីអំឡុងពេលមករដូវ។
3/13/202413 minutes, 1 second
Episode Artwork

ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរើសរៀនជំនាញដើម្បីបញ្ចៀសការរៀបការវ័យក្មេង

ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរស់ក្នុងខេត្តរតនគិរីកំពុងរៀនជំនាញដែលជាតម្រូវការទីផ្សារដូចជាកាត់ដេរសម្លៀកបំពាក់ សម្អាងការ អ៊ុតសក់ ធ្វើក្រចក ឬឌីហ្សាញជាដើម។ ភាគីពាក់ព័ន្ធលើកឡើងថា ការជំរុញ និងគាំទ្រឲ្យក្មេងស្រីជនជាតិដើមភាគតិចរើសរៀនជំនាញដែលខ្លួនស្រឡាញ់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យក្មេង។ រតនគិរីជាខេត្តមួយក្នុងចំណោមខេត្ត៩ផ្សេងទៀតដែលមានអាត្រាក្មេងស្រីរៀបការវ័យក្មេងខ្ពស់ជាងគេ។ ពីខេត្តរតនគិរី សូមស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ
3/12/202411 minutes, 38 seconds
Episode Artwork

កម្ពុជាត្រូវចូលរួមបណ្ដុះបណ្ដាលបុគ្គលិកជំនាញដើម្បីអូសទាញវិនិយោគបរទេស?

កាលពីចុងខែមករាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្ពោធជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ មូលនិធិនេះត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ឲ្យសាកល្បងដំបូងកាលពីខែមីនាឆ្នាំ២០១៨។ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) គាំទ្រផ្នែកថវិកាដល់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញដែលខ្លួនត្រូវការ។ ក្រុមជាងជួសជុលគ្រឿងបន្លាស់របស់គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ រថយន្តបែន រ៉ូឡូកិនថ្នល់ រថយន្តអគ្គិភ័យ ជាដើមបានលើកឡើងពីសារៈប្រយោជន៍របស់មូលនិធិអភិវឌ្ឍន៍ជំនាញនេះ។ សារៈប្រយោជន៍នោះ គឺការទទួលបានចំណេះដឹងថ្មីៗពីដំណើរការជួលជុលគ្រឿងបន្លាស់រថយន្តធំៗដែលពេលមុនជាចំណេះដឹងចេះតៗគ្នា។
3/10/202410 minutes, 55 seconds
Episode Artwork

អាណាព្យាបាលនិងយុវជន ផ្តល់តម្លៃនៃការអានសៀវភៅច្រើនជាងមុន

ស្តង់សៀវភៅជាច្រើនត្រូវបានដាក់បង្ហាញ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យា ក្នុងទិវាជាតិអំណាន លើកទី៩។ ទិវាជាតិអំណាន ក្នុងឆ្នាំនេះ បានធ្វើឡើងចំនួន៣ថ្ងៃ ពីថ្ងៃទី០៩ដល់ថ្ងៃទី១១មីនា។ ភាគច្រើននៃសាធារណជនចូលរួមទិវានេះ គឺជាក្រុមយុវជន និងអាណាព្យាបាល។ ពួកគេឲ្យតម្លៃដល់ការអានសៀវភៅ ដោយសារតែបានបង្កើតនូវគំនិតច្នៃប្រឌិត និងជួយកាត់បន្ថយពេលវេលាប្រើប្រាស់ទូរស័ព្ទ។
3/10/20245 minutes, 46 seconds
Episode Artwork

ការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសជាជម្រើស​ ឬជារឿងចៃដន្យ?

ដំណើរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសជាប់ជាប្រចាំបានក្លាយជារឿងចៃដន្យសម្រាប់អ្នកស្រីសុខា ដែលជាឈ្មោះហៅក្រៅ។ ជារឿងចៃដន្យដោយអ្នកស្រីលើកពីករណីឪពុកអ្នកស្រីដែលបានទៅឆែកសុខភាពធម្មតានៅប្រទេសថៃ។ តែនៅពេលដល់ពេទ្យ​ គេថាឱពុករបស់អ្នកស្រីប្រឈមនឹងជំងឺហើមបេះដូងដោយសារការលេបថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាម។ អ្នកស្រីថា​ ព្យាបាលជំងឺនៅស្រុកគេត្រូវចំណាយទាំងការស្នាក់នៅ អាហារ ឬការធ្វើដំណើរជាដើម។ តាមអ្នកស្រីរូបនេះដដែល ការចាយលុយថែទាំសុខភាពនៅស្រុកគេ​ គឺមកពីគ្មានជម្រើស។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ៖
3/8/20248 minutes, 30 seconds
Episode Artwork

អ្នកបើកបរ៖ការប្រើប្រាស់រថយន្តក្រុងមានសុវត្ថិភាព តែចំណាយខ្ពស់

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមដាក់យន្តការថ្មីសម្រាប់ការដឹកជញ្ជូនកម្មករដោយរថយន្តដឹកទំនិញ មកជារថយន្តក្រុង។ រថយន្តក្រុង ដែលមានសុវត្ថិភាពសម្រាប់កម្មករពេលធ្វើដំណើរមកបំពេញការងារតាមរោងចក្រ សហគ្រាស។ សម្រាប់កម្មករ នេះជាយន្តការល្អដែលមានការគិតគូពីសុវត្ថិភាពរបស់ពួកគេ។ ក៏ប៉ុន្តែពីជ្រុងអ្នកបើកឡានដឹកកម្មករវិញ លើកឡើងថា ការប្រើប្រាស់រថយន្តក្រុង មានភាពស្មុគស្មាញ ដោយត្រូវចំណាយខ្ពស់លើតម្លៃប្រេង ការថែទាំរថយន្ត រួមទាំងផ្ទុកកម្មករបានចំនួនតិច។
3/6/20248 minutes, 24 seconds
Episode Artwork

អ្នកស្រី ស្រាន់ វ៉ាន់ណេត៖ ខ្ញុំស្រឡាញ់វប្បធម៌ ទើបខំប្រឹងលក់កាហ្វេ និងផ្សព្វផ្សាយវប្បធម៌

កើតចេញពីក្តីស្រឡាញ់និងចង់ចូលរួមអភិរក្សវប្បធម៌ខ្មែរអោយនៅគង់វង្ស ស្រី្តវ័យ៣៦ម្នាក់បានបង្កើតទីតាំងលក់កាហ្វេមួយកន្លែងក្នុងខណ្ឌឫស្សីកែវដែលរំលេចដោយឧបករណ៍ភ្លេងបុរាណខ្មែរ និងសិល្បៈខ្មែរ។ អ្នកស្រីស្រាន់ វ៉ាន់ណេតដែលជាម្ចាស់ផ្ទះកាហ្វេវប្បធម៌បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីបង្កើតទីតាំងកាហ្វេវប្បធម៌នេះដោយសារតែពាក្យថាស្រឡាញ់និងខ្លាចបាត់បង់នៅថ្ងៃខាងមុខ។ តាមអ្នកស្រី យុវជនខ្មែរមួយចំនួនហាក់មិនសូវខ្វល់ខ្វាយអំពីវប្បធម៌ខ្មែរទាល់តែសោះ។
3/6/20247 minutes, 21 seconds
Episode Artwork

សម្តេច យ៉ង សេងយៀត៖ សម្តេចសង្ឃរាជ ទេព វង្ស ត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់វិញ​ ក្រោយសង្គ្រាម

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលទិវង្គតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធក្នុងជម្មាយុ ៩៣ព្រះវស្សា។ ព្រះសព​​សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កំពុងបន្តដាក់​តម្កល់ នៅវត្ត​ឧណ្ណាលោម​​ រហូតដល់​ពិធីគោរពវិញ្ញាណក្ខន្ធ១០០ថ្ងៃ។ តាម​សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេងយៀត រយៈពេល៧ថ្ងៃមកនេះ បណ្តាស្ថាប័នរដ្ឋ តំណាង​​ស្ថានទូតបរទេស​ប្រចាំនៅកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័នឯកជនជាច្រើន​បានចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរមសព​យ៉ាងច្រើនកុះករ​។ ​សម្តេច​យ៉ង សេងយៀត មានសង្ឃដី​កាថា កម្ពុជាមិនអាចបំភ្លេច​គុណបំណាច់​​​ព្រះបរមសពសម្តេចសង្ឃរាជ​ ទេព វង្ស ដែលបានជួយ​​ត្រួសត្រាយឱ្យព្រះពុទ្ធសាសនារស់ឡើងវិញ ក្រោយភ្នក់ភ្លើងសង្គ្រាមរៃរ៉ៃ។ 
3/4/20244 minutes, 56 seconds
Episode Artwork

អ្នកចូលរួម៖ ការជិះកង់ បានទាំងសុខភាព និងថែរក្សាភពផែនដី

អ្នកនិយមការជិះកង់ប្រមាណជា២០០០នាក់ នៅព្រឹកថ្ងៃអាទិត្យនេះ បានចូលរួមព្រឹត្តិការណ៍«តស់! ជិះកង់ដើម្បីភពផែនដី» ដែលរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ជាការជួបជុំដែលពោរពេញដោយថាមពល និងស្នាមញញឹម អ្នកចូលរួមមួយចំនួនបានលើកឡើងថា ការជិះកង់ជាការចូលរួមការពារបរិស្ថានបៃតង ព្រមទាំងទទួលបានកាយសម្បាទារឹងមាំ។
3/3/20247 minutes, 42 seconds
Episode Artwork

ស្ត្រីអនាម័យម្នាក់ទិញដីមួយកន្លែងទុកលក់ធ្វើបុណ្យពេលខ្លួនស្លាប់ទៅ

នៅកម្ពុជាមនុស្សចាស់ត្រូវទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួនឯង។ អ្នកស្រី ខាន់ ភាព អាយុជាង៦០ឆ្នាំដែលអះអាងថា បច្ចុប្បន្ននេះគាត់រស់នៅម្នាក់ឯងហើយកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្ដូរយកកម្រៃចិញ្ចឹមជីវិតនិងយកកម្រៃនេះទិញដីមួយកន្លែងទុកលក់ធ្វើបុណ្យនៅពេលខ្លួនស្លាប់ទៅ។ ជាមួយគ្នានេះអ្នកធ្វើការផ្នែកលើកកម្ពស់មនុស្សចាស់កត់សម្គាល់ថា មនុស្សចាស់នៅកម្ពុជាកំពុងប្រឈមបញ្ហាជាច្រើនទាំងសុខភាពនិងហិរញ្ញវត្ថុ ខណៈការគាំទ្រផ្នែកសង្គមនៅមានកម្រិតទាប។
3/2/20246 minutes, 4 seconds
Episode Artwork

លោកស៊ីម ប៊ុនស្រ៊ន់៖ខ្ញុំបោះបង់អាជីពប្រដាល់ទាំងស្ដាយ និងងាកទៅបណ្ដុះកូនឈើលក់

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិសូមបង្ហាញបទពិសោធន៍ជីវិតអ្នកប្រដាល់មួយរូប គឺលោក ស៊ីម ប៊ុនស្រ៊ន់។ លោក ស៊ីម ប៊ុនស្រ៊ន់ ជាអ្នកប្រដាល់ MMA (ប្រដាល់គុនចម្រុះ) ដ៏លេចធ្លោម្នាក់នៅកម្ពុជាក្នុងអំឡុងឆ្នាំ២០១៣។ តែដោយប្រដាល់គុនចម្រុះនេះពុំមានទីផ្សារប្រកួតច្រើនដូចប្រដាល់គុនខ្មែរ លោក ស៊ីម ប៊ុនស្រ៊ន់ ក៏សម្រេចបោះបង់អាជីពប្រដាល់នេះទាំងសោកស្ដាយ និងងាកទៅចាប់យកមុខរបរបណ្ដុះកូនឈើលក់វិញ។ របរបណ្ដុះកូនឈើលក់នេះបានធ្វើឲ្យជីវភាពលោក ស៊ីម ប៊ុនស្រ៊ន់ និងគ្រួសារប្រែមុខមាត់ និងត្រូវបានគេស្គាល់កាន់តែច្រើនមកទល់សព្វថ្ងៃ៕
3/1/20248 minutes, 55 seconds
Episode Artwork

លោកឡា វិបុល៖កាត់សក់ជូនពលរដ្ឋក្រីក្រអត់យកលុយជាសកម្មភាពមនុស្សធម៌

នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមមិត្តយើងបានសហការជាមួយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈលីសេរៀបចំកម្មវិធីកាត់សក់ជូនពលរដ្ឋប្រុសស្រី និងអ្នកខ្វះខាតដោយឥតគិតថ្លៃ។ នេះជារូបភាពការ​ងារសង្គមមួយរបស់សមាគមមិត្តយើងក្នុងការជួយដល់ពលរដ្ឋក្រីក្រ។ លោក ឡា វិបុល អនុប្រធានក្រុម​ប្រឹក្សាភិបាលសមាគមមិត្តយើងបានអះអាងថា សកម្មភាពមួនេះជាការរួមចំណែកដ៏តូចមួយដើម្បីជួយសង្គម​ជាមួយរដ្ឋាភិបាល និងថាជាសកម្មភាពដែលមានលក្ខណៈមនុស្សធម៌សុទ្ធសាធ ពោលគ្មានគោលដៅអ្វីផ្សេងឡើយ៕
2/29/20246 minutes, 13 seconds
Episode Artwork

លោក ផុន ភាន់៖ខ្ញុំច្នៃគ្រាប់ត្នោតនិងផ្លែដូង ឲ្យល្អទាំងមើល និងល្អទាំងស៊ី

«បានតែល្អមើល តែមិនល្អស៊ី» ជាពាក្យពេបជ្រាយ ដែលលោក ផុន ភាន់ ម្ចាស់សិប្បកម្មច្នៃត្រឡោកដូង-ឫស្សី ធ្លាប់ទទួលបាន ពេលខ្លួនចាប់ផ្តើមអាជីវកម្មច្នៃត្រឡោកដូងគ្រាដំបូង។ លោក ផុន ភាន់ មានគំនិតសុទិដ្ឋិនិយម ចំពោះអាជីវកម្មខ្លួន ថាអាចយកឈ្នះពាក្យពេចន៍ទាំងនោះ។ សិប្បកម្មច្នៃត្រឡោកដូង-ឫស្សី បានច្នៃត្រឡោកដូង គ្រាប់ត្នោត និងឫស្សី ទៅជាសត្វឃ្មុំ ស្រមោច អាពីង និងឧបករណ៍តាំងលម្អមួយចំនួន សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
2/28/20247 minutes, 21 seconds
Episode Artwork

អ្នកស្រី វ៉ែន ហេង៖ បើខ្ញុំមិនខំដាំបន្លែលក់ទាំងឈឺ មានតែដាច់បាយស្លាប់

មានឈ្មោះជាកសិករ ការខិតខំប្រឹងប្រែងមិនថាយប់ឬថ្ងៃ ក្តៅឬត្រជាក់ត្រូវតែប្រឹង បើមិនប្រឹងមានតែដាច់ពោះស្លាប់។ នេះជាការអះអាងរបស់អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក។ មានវ័យ៦០ឆ្នាំផ្លាយ អ្នកស្រី វែន ហេងនៅបន្តដាំត្រកួនលក់ដើម្បីផ្គត់ផ្គង់គ្រួសារ ទោះបីកម្លាំងកាន់តែចុះខ្សោយ។  តាមអ្នកស្រី វ៉ែន ហេង មុខរបរនេះបានជួយអ្នកស្រីរកចំណូលសមល្មមដើម្បីដោះស្រាយជីវភាពមួយកម្រិត។ តែទៅថ្ងៃមុខ អ្នកស្រីមិនហ៊ានធានាពីភាពយូរអង្វែងនៃមុខរបរមួយនេះ ព្រោះអ្នកស្រីព្រួយបារម្ភពីការលុបបឹងកាន់តែខ្លាំង។ បច្ចុប្បន្ននេះ គម្រោងដីឡូត៍ និងបុរីរីកដុះដាលជុំវិញបឹងជើងឯកកាន់​តែ​ច្រើន។
2/27/202411 minutes, 1 second
Episode Artwork

លោកនី សុវណ្ណ៖ជីវិត​ចុង​ក្រោយខ្ញុំ​ក៏បន្សល់​ទុក​ការ​ចងចាំខ្លះ​ពី​អ្នកធ្លាប់​បរិភោគ​អាហារ​ដែល​ខ្ញុំ​ចំអិន

លោកនី សុវណ្ណបានប្តូរ ពី អាជីព​ជា​ចុង​ភៅប្រចាំ​ភោជនីយដ្ឋាន​ទៅ​ធ្វើ​ជា​ចុងភៅចុះ​ទៅ​ចំអិន​ម្ហូប​អាហារសម្រាប់​កុមារ​នៅ​តាម​សាលាវិញ​ម្ដង ពិសេស សាលា នៅ តំបន់ ដាច់​ស្រយាល។ អាជីព ថ្មី មួយ នេះ ត្រូវ បាន លោកនី សុវណ្ណ​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ BenLy Cooking។ តាម លោកនី សុវណ្ណ ការ​យក​ការងារ​ថ្មី​នេះ​ព្រោះ​លោក​ធ្លាប់​យល់​អារម្មណ៍​កាលពីក្មេង​នៅ​ពេល​បាន​ហូបអាហារ​ពី​សប្បុរសជន។ លោកជឿជាក់ថា យ៉ាងហោច​ណាស់​ជីវិត​ចុង​ក្រោយ​របស់​លោក​ក៏​បន្សល់​ទុកនូវ​ការ​ចងចាំ​ខ្លះ​ពី​អ្នក​ដែល​ធ្លាប់​បរិភោគម្ហូប​ដែល​លោក​ចំអិន។
2/27/20247 minutes, 51 seconds
Episode Artwork

អង្គបោះឆ្នោត៖ បោះឆ្នោតព្រឹទ្ធសភា សំខាន់ក្នុងការរើសមេដឹកនាំនៅថ្នាក់ជាតិ ជួយដោះទុក្ខពលរដ្ឋ

ថ្ងៃអាទិត្យ ទី២៥កុម្ភៈនេះ គឺជាថ្ងៃនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ អង្គបោះឆ្នោត ដែលរួមមាន ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១១៦២២ រូប និងតំណាងរាស្ត្រ១២៥រូប បានចេញទៅបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង៨ ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន៥៨រូប។ អង្គបោះឆ្នោតដែលមកពីគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាល បានបង្ហាញការយល់ឃើញ ពីសារៈសំខាន់នៃការបោះឆ្នោតព្រឹទ្ធសភា ដែលពួកគេចង់ឲ្យមានអ្នកតំណាងថ្នាក់ជាតិ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ។
2/25/20247 minutes, 36 seconds
Episode Artwork

ពិព័រណ៌រូបថតអំពីស្លាកស្នាមក្រោមរូបភាពអភិវឌ្ឍកំពុងរង់ចាំមហាជនចូលទៅទស្សនា

បរិយាកាសស្ងប់ស្ងាត់អមដោយបរិស្ថានធម្មជាតិបែបកែច្នៃ រូបភាព៦០ផ្ទាំងបង្ហាញពីស្លាកស្នាមនៅក្រោមរូបភាពនៃការអភិវឌ្ឍនៅទីក្រុងភ្នំពេញកំពុងរង់ចាំមហាជនចូលទៅទស្សនាចាប់ពីថ្ងៃទី២៣ខែកុម្ភៈដល់ថ្ងៃទី០៤ខែមិនា នៅភោនីយដ្ឋានសួនចំប៉ីស ក្នុងខណ្ឌច្បារអំពៅ។ ពិព័រណ៍នេះ ក៏បង្ហាញពីបច្ចុប្បន្នភាពបឹងនៅក្នុងទីក្រុង ផលប៉ះពាល់បរិស្ថានជាដើម។
2/25/20249 minutes, 14 seconds
Episode Artwork

វិចិត្រករហ៊ុន សុភ័ក្ត្រ៖គំនូរសិល្បៈវប្បធម៌ខ្មែរលើទឹកដីអូស្ត្រាលីកំពុងទាក់ទាញការចាប់អារម្មណ៍ពីបរទេស

គំនូរលើជញ្ជាំងដែលរំលេចសិល្បៈវប្បធម៌ខ្មែរនៅអាគាររដ្ឋមួយក្នុងតំបន់ Cabramatta នៃរដ្ឋ New South Wale ប្រទេសអូស្ត្រាលីបានបញ្ចប់ជាស្ថាបពរនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤នេះ។ គំនូរសិល្បៈខ្មែរដ៏អស្ចារ្យនេះជាស្នាដៃរបស់វិចិត្រខ្មែរលោក ហ៊ុន សុភ័ក្រ្ត។ វិចិត្រករខ្មែររូបនេះប្រាប់ថាក្នុងរយៈពេលគូរ ១ខែកន្លះមកនេះ មានជនបរទេសខ្លះបានបង្ហាញចំណាប់អារម្មណ៍លើស្នាដៃគំនូរ និងខ្លះទៀតចាប់ផ្តើមសិក្សាពីវប្បធម៌ខ្មែរ។ តាមលោកហ៊ុន សុភ័ក្រ្ត លុយកាក់សម្រាប់ចំណាយលើគំនូរនេះទទួលបានពីការរៃអង្កាស់ក្នុងសមាគមន៍ខ្មែរនៅអូស្ត្រាលី និងការគាំទ្រពីរដ្ឋប្រចាំតំបន់៕
2/23/202410 minutes, 6 seconds
Episode Artwork

លោកព្រឿង ប្រណីត៖ខ្ញុំចាប់ចិត្តការនិពន្ធព្រោះឪពុកខ្ញុំចូលចិត្តឲ្យខ្ញុំសូត្រកំណាព្យកាលនៅតូច

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកព្រឿង ប្រណីតប្រធានសមាគមអ្នកនិពន្ធខ្មែរ។ មុនក្លាយជាអ្នកនិពន្ធម្នាក់ និងទទួលបានជ័យលាភីផ្សេងៗ លោកព្រឿង ប្រណីតក៏ធ្លាប់ប្រឡងធ្លាក់ក្នុងការតែងនិពន្ធដែរ។ តាមប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ដើមចមដែលនាំឲ្យលោកចូលចិត្តការតែងនិពន្ធ ព្រោះកាលនៅតូចឪពុកលោកចូលចិត្តឲ្យលោកអាន និងសូត្រកំណាព្យ៕
2/23/202410 minutes, 39 seconds
Episode Artwork

Left Three Days ទទួលបានការកោតសរសើរលើឆាកអន្តរជាតិ

Left Three Days ឬការចាកចេញ៣ថ្ងៃជាស្នាដៃរូបថតរបស់សិល្បករលោក ម៉ក់ រ៉េមីស្សា។ ក្រោយពីបានតាំងពិព័រណ៌លើឆាក អន្តរជាតិអស់រយៈពេលជាង២ឆ្នាំ  Left Three Days បានមកដល់ទឹកដីកំណើតវិញ។ តាមលោករ៉េមីស្សា ការតាំងពិព័រណ៌លើឆាកអន្តរជាតិទទួលបានជោគជ័យ  ព្រោះលោកទទួលបានការកោតសរសើរពីសំណាក់សិល្បករអន្តរជាតិចំពោះទេពកោសល្យសិល្បករកម្ពុជា។
2/21/20247 minutes, 5 seconds
Episode Artwork

អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល

តាមរយៈម្រាមដៃមានសភាពក្រេះក្រិន អ្នកស្រីយ៉ុន នីកំពុងកាត់ច្រឹបចងជាបាច់តូចៗនូវជីមួយប្រភេទដើម្បីយកទៅឲ្យម៉ូយនៅផ្សារដើមគ។ មានអាយុជាង ៦០ឆ្នាំ អ្នកស្រីយ៉ុន នីបានអះអាងពីការប្រកបរបរជាកសិករដាំបន្លែមិនតិចជាង ៤០ឆ្នាំឡើយ។ អ្នកស្រី យ៉ុន នីថា គាត់ផ្ដើមធ្វើកសិកម្មតាំងពីអាយុ១៩ឆ្នាំដោយទទួលបានបទពិសោធន៍ច្រើនគួរសម និងថា របរមួយនេះបានជួយចិញ្ចឹមជីវិតគាត់ និងក្រុមគ្រួសារ។ តែអ្នកស្រី យ៉ុន នី ចង់ឃើញភាគីពាក់ព័ន្ធកាត់បន្ថយការនាំបន្លែចូលដើម្បីរក្សាលំនឹងបន្លែក្នុងស្រុក។ តាមអ្នកស្រី បន្លែក្នុងស្រុកត្រូវបានឈ្មួញកណ្តាលទម្លាក់តម្លៃ។ ពីកោះឧកញ៉ាតីជាយរាជធានីភ្នំពេញ….យើងស្ដាប់បទយកការណ៍របស់ អេង គឹមហុង
2/21/20249 minutes, 4 seconds
Episode Artwork

អ្នកស្រីឡាយ រស្មី៖ ខ្ញុំយល់កាន់តែ​ច្បាស់​អំពី​សុភាសិត «ស៊ូលិចទូក កុំឲ្យតែភ្លើងឆេះផ្ទះ»

អ្នកស្រី ឡាយ រស្មី បានបាត់បង់អ្វីៗគ្រប់យ៉ាង​​ បន្ទាប់ពីភ្លើងបានលេបត្របាក់​ផ្ទះ និងទីតាំងលក់ដូរសរុប ៤ខ្នងកាលពីថ្ងៃទី៤ ខែកុម្ភៈ។ អ្នកស្រីអះអាងថា នៅពេល​ជួប​គ្រោះអកុសលមួយនេះ អ្នកស្រីយល់កាន់តែច្បាស់អំពីសុភាសិតខ្មែរមួយ​ដែលតែង​រំឮកថា «ស៊ូលិចទូក កុំឲ្យតែភ្លើងឆេះផ្ទះ»។ ចំពោះអារម្មណ៍ផ្ទាល់ខ្លួនត្រូវ​បាន​ស្ត្រីរូបនេះបង្ហាញពី​ភាពស្រពាប់ស្រពោន ហត់កាយ នឿយណាយក្នុងចិត្ត។ ប្ដីអ្នកស្រីបានឲ្យដឹងថា បន្ទាប់ពីជួបហេតុការណ៍ភ្លើងឆេះផ្ទះនេះមក ប្រពន្ធរបស់លោក​យំរៀងរាល់យប់។ ទោះជាយ៉ាងណា អ្នកស្រីឡាយ រស្មី និងប្ដីបានចាប់ដៃគ្នាផ្ដើមជីវិតជាថ្មីតាមរយៈការសាងសង់ទីជម្រកថ្មី។
2/20/202410 minutes
Episode Artwork

យុវជនសំរាមផ្តើមយុទ្ធនាការប្រមូលដបប្លាស្ទិកដើម្បីប្តូរយកសៀវភៅ

លោក សាន ដារ៉ាវីដ ដែលគេស្គាល់ថា ជាយុវជនសំរាម បានបើកសាលាបង្រៀនក្មេងៗដោយមិនគិតថ្លៃ បានចាប់ផ្តើមយុទ្ធនាការមួយថ្មី ដោយប្រមូលដបប្លាស្ទិកតាមទីសាធារណៈ ប្តូរជាសៀវភៅសម្រាប់ការអាន។​ យុទ្ធនាការនេះ​ ធ្វើឡើងដើម្បីបណ្តុះគំនិតសាធារណជន​ ចេះញែកសំរាមត្រឹមត្រូវ​ និងបណ្តុះគំនិតការអានសៀវភៅ។
2/18/20245 minutes, 14 seconds
Episode Artwork

ពូជគោបរទេសបង្ហាញខ្លួននៅក្នុងពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ

ពូជគោបរទេសជិត១០ក្បាលរបស់កសិដ្ឋានចិញ្ចឹមគោI7 កំពុងបង្ហាញខ្លួននៅក្នុងពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ នៃបរិវេណសាលាភូមិន្ទកសិកម្មចំការដូងចាប់ពីថ្ងៃទី១៦-១៨ខែកុម្ភៈ។ លោក​ អឿន សុផល អ្នកប្រឹក្សាយោបល់បច្ចេកទេសចិញ្ចឹមគោI7បានឲ្យដឹងថា ការយកគោរស់មកដាក់បង្ហាញនៅគ្រានេះ ដើម្បីចែករំលែកបទពិសោធន៍ចិញ្ចឹមគោ ដល់ពលរដ្ឋនិងនិស្សិតផ្នែកកសិកម្ម។ លោកបន្ថែមថា រវាងពូជគោខ្មែរ និងពូជគោបរទេសការថែទាំដូចគ្នា តែផលដែលទទួលបានខុសគ្នា។ ខុសនៅត្រង់ថា ពូជគោបរទេសបើចិញ្ចឹមទទួលបានផលចំណេញច្រើននិងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមគោI7មានបេសកម្មអភិវឌ្ឍពូជគោកម្ពុជាដើម្បីរកទីផ្សារសកល។
2/18/20247 minutes, 17 seconds
Episode Artwork

លោក ជិន សុភា៖ ដេរស្បែកជើងជារបរតូចតាច តែអាចចិញ្ចឹមគ្រួសារលោកបានជាង២០ឆ្នាំ

តាមការកត់សម្គាល់ របរដេរ និងដុះខាត់ស្បែកជើងនៅតាមចិញ្ចើមផ្លូវហាក់ត្រូវបានមនុស្សភាគច្រើនមើលរំលង។ មើលរំលងដោយគេគិតថា វាជារបរតូចតាច និងរកចំណូលបានតិច។ តែលោក ជិន សុភា ជាងដេរ និងខាត់ស្បែកជើងម្នាក់នៅចិញ្ចើមផ្លូវក្នុងក្រុងភ្នំពេញបានរៀបរាប់ថា ទោះរបរនេះតូចតាច និងមិនត្រូវបានគេឱ្យតម្លៃក្តី តែវាបានចិញ្ចឹមគ្រួសាររបស់លោកជាង២០ឆ្នាំមកហើយ។ សម្រាប់លោក ជិន សុភា គ្មានការងារសុច្ចរិតណាដែលធ្វើឱ្យមនុស្សថោកទាបទេ។
2/17/20248 minutes, 25 seconds
Episode Artwork

លោកមាន វិបុលរតនៈ៖ខ្ញុំមានមហិច្ឆតាចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជា

នៅថ្ងៃទី១៦ កុម្ភៈនេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក មាន វិបុលរតនៈ ជាមន្រ្តីគម្រោងជាន់ខ្ពស់អង្គការជនពិការកម្ពុជា។ មានពិការភាពតាំងពីកំណើត លោក មាន វិបុលរតនៈ មានមហិច្ឆតាចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជាទៅថ្ងៃអនាគត។ តាមមន្រ្តីគម្រោងជាន់ខ្ពស់អង្គការជនពិការកម្ពុជារូបនេះ ការចង់ក្លាយជាមេដឹកនាំជនពិការនៅកម្ពុជា គឺក្នុងគោលបំណងចង់ជួយដល់ជនពិការនៅកម្ពុជាឲ្យមានស្ថានភាពល្អប្រសើរបន្ថែមទៀត៕
2/16/20249 minutes, 43 seconds
Episode Artwork

ល្បែងស៊ីសង៖ពលរដ្ឋសាទរ និងគាំទ្រ១០០%បទបញ្ជានាយករដ្ឋមន្រ្តី

ប្រជាពលរដ្ឋជាអ្នកប្រកបរបរលក់ដូរ រត់ម៉ូតូឌុប រត់កងបី ឬធ្វើសន្តិសុខបានសាទរ និង គាំទ្រ ១០០% លើចំណាត់ការរបស់រដ្ឋាភិបាលថ្មីចំពោះល្បែងស៊ីសងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការសាទរគាំទ្រ  ប្រជាពលរដ្ឋទាំងនេះក៏បានស្នើឱ្យនាយករដ្ឋមន្រ្តីបិទល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសផងដែរ​។ សំណើ និងការសាទររបស់ពួកគេធ្វើឡើង ក្រោយពីលោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងនៅទូទាំងប្រទេស៕
2/15/20247 minutes, 24 seconds
Episode Artwork

ហេតុអ្វីយុវវ័យផ្តើមផ្លាស់ប្តូរឥរិយាបថចំពោះទិវាក្តីស្រលាញ់ថ្ងៃ ១៤ កុម្ភៈ?

ថ្ងៃទី១៤កុម្ភៈនេះជាទិវានៃក្តីស្រលាញ់ដែលជាការបង្ហាញចេញទឹកចិត្តបេះដូង ចំពោះមនុស្សដែលគេស្រលាញ់រៀងៗខ្លួន ក្នុងនោះរាប់ទាំងប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារ។ ថ្ងៃនេះក្នុងទីក្រុងភ្នំពេញ គេឃើញមានលក់បាច់ផ្កាកុលាប និងតុក្កតាហូរហែនៅតាមដងផ្លូវសាធារណៈ។ ក្រុមអាជីវករលក់ផ្កាកុលាបបានមើលឃើញពីឥរិយាបទថ្មីរបស់យុវជនខ្មែរក្នុងថ្ងៃទិវាក្តីស្រលាញ់ ១៤កុម្ភៈ។ ឥរិយាបថថ្មីនោះ គឺការប្តូរពីការឲ្យបាច់ផ្កាទៅដៃគូស្នេហាទៅជាការជូនឪពុកម្តាយ និងក្រុមគ្រួសាររបស់ខ្លួនវិញ។
2/14/20247 minutes, 46 seconds
Episode Artwork

ពីអ្នកបោះដុំគ្រឿងក្រអូប លោកអឿ វ៉ាយុទ្ធក្លាយជាអ្នកប្តូរប្រេងម៉ាស៊ីនចល័តដែលទទួលការគាំទ្រខ្លាំង

ក្រោយបរាជ័យលើអាជីពជាអ្នកលក់បោះដុំគ្រឿងក្រអូប លោក អឿ រ៉ាយុទ្ធផ្តើមមុខរបរថ្មីជាអ្នកប្តូរប្រេងម៉ាស៊ីនចល័ត។ មុខរបរថ្មីដែលទើបដំណើរការបាន៧ខែ លោករ៉ាយុទ្ធមិននឹកស្មាននឹងអាចដើរដល់ចំណុចមួយដែលមានសន្ទុះការគាំទ្រពីអតិថិជនគ្រប់ទិសទីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ មានភាពប៉ិនប្រសប់ គួបផ្សំនឹងជំនាញច្បាស់លាស់ អាជីពថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតដល់លោកវ៉ាយុទ្ធមិនសូវមានពេលទំនេរ មិនថាសៅរ៍ ឬអាទិត្យ។ តាមលោក រ៉ាយុទ្ធ ការងាររបស់លោកបានជួយសម្រួលដល់ពេលវេលា និងបញ្ហារបស់អតិថិជនបានច្រើន ពិសេសជួយកាត់បន្ថយការចំណាយថ្លៃមួយចំនួនរបស់អតិថិជន។
2/13/202410 minutes, 31 seconds
Episode Artwork

ព្រះសង្ឃ​ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រារកយុត្តិធម៌ឱ្យយុវជនកែវ សុវណ្ណឬទ្ធិ

នៅថ្ងៃទី១២ខែកុម្ភៈនេះ​ ព្រះសង្ឃ​ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រាលើកទី១ដើម្បីស្វែងរកយុត្តិធម៌ជូនគរុនិស្សិត កែវ សុវណ្ណឬទ្ធិ។ ធម្មយាត្រានេះធ្វើដំណើរចេញពីសួនច្បារវត្តបទុមវត្តីឆ្ពោះទៅក្រសួងអប់រំស្ថិតលើផ្លូវនរោត្តមដោយមាននាំជាមួយនូវញត្តិទាមទារផ្លូវចិត្តជូនយុវជនកែវ សុវណ្ណឬទ្ធិ។ យុវជនកែវ សុវណ្ណឬទ្ធិកំពុងបន្តទាមទារយុត្តិធម៌ពីក្រសួងអប់រំ យុវជន និងកីឡាក្រោយឈ្មោះគេត្រូវបាន​ចេញពីបញ្ជីគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា។ 
2/12/20246 minutes, 20 seconds
Episode Artwork

ហេតុអ្វីអាជីវកម្មអំពៅខ្មៅអំឡុងចូលឆ្នាំចិនមិនសូវកាក់កបដូចរាល់ដង?

ការជាវអំពៅខ្មៅដាក់តាំងលម្អនៅតាមផ្ទះជាទម្លាប់មួយដែលពលរដ្នជាប់ខ្សែស្រឡាយចិនតែងតែធ្វើនៅអំឡុងពេលបុណ្យចូលឆ្នាំចិនម្តងៗ។ ការធ្វើយ៉ាងនេះដោយគេថា វា នឹងអាចនាំលាភនាំជ័យ សុខសប្បាយដល់ក្រុមគ្រួសាររបស់ពួកគេ។ តែអាជីវកម្មអំពៅខ្មៅក្នុងឆ្នាំនេះមិនសូវកាក់កបដូចរាល់ដងប៉ុន្មានទេ។ តាមក្រុមអាជីវករ អំពៅខ្មៅឆ្នាំនេះលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺនរៀលតែប៉ុណ្ណោះ។
2/11/20245 minutes, 4 seconds
Episode Artwork

ចូលឆ្នាំចិន៖អ្នករត់តាក់ស៊ីផ្លូវឆ្ងាយត្អូញត្អែរពីការមិនសូវមានភ្ញៀវ

អ្នកប្រកបរបរបើករថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅតាមបណ្ដាខេត្តផ្សេងៗនៅបេនឡានផ្សារថ្មីបានត្អូញត្អែរពីការមិនសូវមានភ្ញៀវជិះក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម។ ការត្អូញត្អែរនេះ មានស្ទើរតែគ្រប់អ្នកបើកបររថយន្តដឹកអ្នកដំណើរទាំងអស់ បើទោះបីជាពួកគេរក្សាតម្លៃនៅដដែលក៏ដោយ។ ទន្ទឹម ការមិនសូវមានភ្ញៀវ អ្នករត់តាក់ស៊ីខ្លះក៏បានត្អូញត្អែរពីតម្លៃសាំងឡើងថ្លៃដែរ។
2/10/20245 minutes, 33 seconds
Episode Artwork

អ៊ីស្រាអែល និងហេសបូឡា៖ សមរភូមិមួយទៀត

ស្របពេលនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា និងដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រុមហេសបូឡា-លីបង់បាញ់ប្លោងគ្រាប់រ៉ូក្កែតរៀងរាល់ថ្ងៃលើភាគខាងជើងប្រទេសអ៊ីស្រាអែល។ ដូចទីនេះនៅភូមិ Sasa។ ភូមិនេះធ្លាប់រងការវាយប្រហារដោយគ្រាប់មីស៊ីលប្រឆាំងរថក្រោះឈ្មោះ Kornet ។ តែទោះបីបានរងការវាយប្រហារទាំងនេះក្តី ក៏អ៊ីស្រាអែលហាក់មិនបានបង្ហាញជំហរចង់ធ្វើសង្រ្គាមតទល់នឹងពួកហេសបូឡា ឡើយ។ មានប្រជាជនអ៊ីស្រាអែលប្រមាណ ៨០ ០០០ នាក់ដែលរស់នៅក្បែព្រំដែនលីបង់ និងអ៊ីស្រាអែលត្រូវបាន ជម្លៀសចេញ។ លោក Shmuel និងភរិយារបស់គាត់អ្នកស្រី Yaëlle ឧស្សាហ៍ត្រឡប់ទៅផ្ទះរបស់ពួកគាត់ក្នុងភូមិ Sasa ដែលមានចម្ងាយ ២,៤ គីឡូម៉ែត្រពីព្រំប្រទល់លីបង់។
2/9/20242 minutes, 2 seconds
Episode Artwork

រដូវប្រាំង៖អ្នករស់នៅជាយក្រុងភ្នំពេញបង្ហាញកង្វល់ជាថ្មីចំពោះកង្វះទឹកស្អាតប្រើប្រាស់

ក៏ដូចជានៅរៀងរាល់ខែប្រាំង ពលរដ្ឋភាគច្រើនដែលរស់នៅតំបន់ជាយក្រុងភ្នំពេញតែងប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ពីបណ្ដាញទឹកស្អាតតដោយរដ្ឋ។ ពលរដ្ឋទាំងនេះបានអះអាងពីការចំណាយទិញទឹកពីក្រៅមកប្រើប្រាស់នៅពេលជួបវិបត្តិខ្វះទឹកស្អាត។ តែក្តីបារម្ភមួយទៀតរបស់ពលរដ្ឋទាំងនោះនៅត្រង់ចំណុចនេះ គឺមិនដឹងបានដឹងច្បាស់ពីប្រភពទឹកដែលពួកគេទិញពីក្រៅ។
2/9/20247 minutes, 39 seconds
Episode Artwork

លោកអួន ប៊ុនឡឺត៖ភាពជោគជ័យបានពីការមិនព្រមឈប់នៅចំពោះមុខបញ្ហា

នៅក្នុងនាទីបទពិសោធជីវិតរបស់វិទ្យុបារាំងអន្តរជាតិ RFI អោ ស្រីពេជ្រសូមណែនាំលោកអ្នកនាងឲ្យស្គាល់លោក ឡឺត ប៊ុនអ៊ួន អតីតកងកម្លាំងការពារប្រធានាធិបតីអាមេរិកចំនួន ៤ជំនាន់។ អតីតកងកម្លាំងការពារប្រធានាធិបតីអាមេរិករូបនេះជាជនភៀសខ្លួនខ្មែរដែលបានទៅរស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ សម្រាប់លោក ឡឺត ប៊ុនអ៊ួន ភាពជោគជ័យកើតមានដោយសារការមិនព្រមឈប់នៅត្រឹមរនាំងនៃបញ្ហា។ ទោះបីសព្វថ្ងៃចូលនិវត្តន៍ លោកឡឺត ប៊ុនអ៊ួនប្តេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ទៅជួយប្រទេសកម្ពុជាដែលជាដែនដីកំណើត៕
2/8/202412 minutes, 10 seconds
Episode Artwork

អាជីវករមិនរំពឹងកើនចំណូលក្នុងឱកាសចូលឆ្នាំចិន-វៀតណាម ២០២៤

នៅថ្ងៃទី៩ កុម្ភៈជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម។ ពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនសម្រុកដើរផ្សារដើម្បីត្រៀមរៀបចំរណ្តាប់សម្រាប់សែនព្រេនទៅតាមទម្លាប់។ តែអ្នកលក់ដូរនៅតាមផ្សារមួយចំនួន លើកឡើងស្រដៀងគ្នាថា ពួកគេមិនរំពឹងនឹងទទួលបានចំណូលកើនឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន  វៀតណាមឆ្នាំនេះទេ។ មិនរំពឹងព្រោះការបញ្ជាទិញមានការធ្លាក់ចុះ។ ដោយសំឡឹងឃើញភាពជាក់ស្តែងនេះ អាជីវករភាគច្រើនបានកាត់បន្ថយការកម្ម៉ង់អីវ៉ាន់លក់ ព្រោះខ្លាចសល់អីវ៉ាន់ខាតចូលដើម៕
2/8/20247 minutes, 21 seconds
Episode Artwork

ទីតាំងលោកតាព្រះចៅនៅវត្តភ្នំជាកន្លែងសុំសេចក្តីសុខ និងអ្នកឆុងឆ្នាំទៅកាត់ឆុង?

នៅថ្ងៃពុធ ទី៧ កុម្ភៈនេះ ពោលប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនបានមកធ្វើពិធីកាត់ឆុងយ៉ាងអ៊ូអរនៅទីតាំងលោកតាព្រះចៅដែលស្ថិតនៅរមណីយ៍ដ្ឋានវត្តភ្នំ។ តាមជំនឿរបស់ពលរដ្ឋ ទីតាំងលោកតាព្រះចៅមិនត្រឹមតែសម្រាប់ពលរដ្ឋដែលឆុងឆ្នាំទៅកាត់ឆុងប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ពលរដ្ឋផ្សេងទៀតដែលទៅសុំសេចក្ដីសុខដែរ។
2/8/20245 minutes, 5 seconds
Episode Artwork

ពិធីសម្ពោធមហោស្រពភាពយន្តអាស៊ីលើកទី៣០ក្នុងប្រទេសបារាំង

នៅថ្ងៃពុធ ទី៧កុម្ភ:នេះ មហោស្រពភាពយន្តអន្តរជាតិអាស៊ី នៅទីក្រុងវេហ្សូលក្នុងប្រទេសបារាំង បានចាប់បើកទ្វារ រយ:ពេលមួយសប្តាហ៍ពេញ។ ក្នុងរយៈពេលមួយសប្តាហ៍នេះ នឹងមានការចាក់បញ្ចាំងភាពយន្តមកពីបណ្តាប្រទេសអាស៊ីជិត៣០ប្រទេស ។ សូមបញ្ជាក់ថា មហោស្រពភាពយន្តអាស៊ីទីក្រុងវេហ្សូល បានបង្កើតឡើងដោយប្តីប្រពន្ធជនជាតិបារាំងពីរអ្នក ក្នុងឆ្នាំ ១៩៩៤។ 
2/7/20244 minutes, 14 seconds
Episode Artwork

អ្នកស្រី ង៉ែត អ៊ីម រង់ចាំយុត្តិធម៌ជាមួយសម្ពាធផ្លូវចិត្តក្រោយស្លាប់កូនស្រីក្នុងគ្រោះថ្នាក់ចរាចរណ៍

យុវតី ង៉ែត ស្រីម៉ៅ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤នាក់ដែលបានស្លាប់នៅក្នុងគ្រោះចរាចរណ៍ក្រោមស្ពានបាឡេក្នុងខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី២០ មករា។ លោកខឿម ហ៊ីងដែលជាបងថ្លៃរបស់ស្រីម៉ៅបានឲ្យដឹងថា តាំងពីថ្ងៃស្លាប់ស្រីម៉ៅមក អ្នកស្រីង៉ែត អ៊ីម ដែលជាម្ដាយស្រីម៉ៅ និងជាម្តាយក្មេករបស់លោកបានក្លាយមនុស្សពីរផ្សេងគ្នា បើធៀបនឹងពេលមុន។ តាមលោក ខឿម ហ៊ីង អ្នកស្រី ង៉ែត អ៊ីម នៅពេលនេះមិនចង់ជួបអ្នកណា មិនចង់និយាយស្ដី និងបាត់ទំនុកចិត្តលើខ្លួនឯង បន្ទាប់ពីការបាត់បង់ស្រីម៉ៅដែលជាក្ដីសង្ឃឹមម្នាក់គត់របស់គាត់។
2/7/20248 minutes, 24 seconds
Episode Artwork

លោកទួន សុជាតិ៖គ្រឿងសាស្ត្រាវុធកំពុងពេញនិយមសម្រាប់ធ្វើជាវត្ថុស័ក្តិសិទ្ធិ

គ្រឿងសាស្ត្រាវុធដែលបុព្វបុរសខ្មែរនិយមប្រើដើម្បីការពារខ្លួន និងធ្វើសង្គ្រាម កំពុងពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែរដែលមានជំនឿផ្នែកអរូបី។ ពួកគេបានយកធ្វើជាវត្ថុស័ក្តិសិទ្ធិដើម្បីគោរពបូជា ឬសម្រាប់ថ្វាយគ្រូជាដើម។ លោក ទួន សុជាតិ អ្នកផលិតគ្រឿងសាស្ត្រាវុធមួយរូបនៅរាជធានីភ្នំពេញសង្កេតឃើញថា មានពលរដ្ឋខ្មែរមួយចំនួនផ្តើមចូលចិត្តរបស់ទាំងនេះនាពេលបច្ចុប្បន្ន និងថាសន្ទុះនៃការជាវយកទៅប្រើក៏មានចំនួនច្រើនគួរសម។ សម្រាប់លោក សុជាតិ គ្រឿងសាស្ត្រាវុធជាវត្ថុស័ក្តិសិទ្ធិដែលជួយឱ្យអ្នកគោរពវាជួបតែរឿងល្អ និងរកស៊ីកាន់តែមានបាន។
2/5/202411 minutes, 19 seconds
Episode Artwork

វិចិត្រសាលត្រជាក់ភ្នែក បើកដំណើរការឡើងវិញ ដើម្បីឲ្យសិល្បៈករតាំងបង្ហាញសា្នដៃ

វិចិត្រសាលត្រជាក់ភ្នែក ទីកន្លែងសម្រាប់ការដាក់តាំងបង្ហាញស្នាដៃរបស់សិល្បៈករសហសម័យ បានបើកដំណើរការឡើងវិញ ក្រោយផ្អាកអស់រយៈពេល៦ខែ។​ សម្រាប់ការត្រលប់មកវិញនេះ អ្នកគ្រប់គ្រងវិចិត្រសាលត្រជាក់ភ្នែក ថាជាការបើកទំព័រថ្មី សម្រាប់ឲ្យសិល្បៈករយកស្នាដៃខ្លួន មកតាំងបង្ហាញដោយមិនគិតកំរៃ។
2/4/20245 minutes, 10 seconds
Episode Artwork

អាហារផ្សាររាត្រីកំពុងពេញនិយមខ្លាំងនៅរាជធានីភ្នំពេញ

នៅរាជធានីភ្នំពេញគេសង្កេតឃើញថាផ្សាររាត្រីឬហៅម្យ៉ាងទៀតថាភូមិអាហារផ្សាររាត្រីមានការរីកដុះដាលខ្លាំង។ ភាគច្រើនផ្សាររាត្រីគេចាប់ផ្ដើមលក់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ សម្រាប់អ្នកលក់នៅផ្សាររាត្រីបឹងកក់វិញ បាននិយាយថា ថ្ងៃព្រហស្បត៍និងថ្ងៃសុក្រពុំសូវមានមនុស្សដើរលេងច្រើនឡើយ តែបើថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញមានមនុស្សដើរលេងច្រើន។ ចំណែកអ្នកទិញអាហារបរិភោគវិញ ពួកគេទទួលស្គាល់ថាម្ហូបអាហារនៅទីនោះឆ្ងាញ់ តែក៏បារម្ភពីផលប៉ះពាល់ដល់សុខភាពដែរ៕
2/3/20249 minutes, 10 seconds
Episode Artwork

ការទូទាត់ប្រាក់តាមប្រព័ន្ធQR Code កាន់តែមានភាពពេញនិយមនៅកម្ពុជា

បច្ចុប្បន្ននេះ កម្ពុជាបានមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់នៃការផ្លាស់ប្ដូរពីការប្រើប្រាស់សាច់ប្រាក់ ទៅជាការប្រើ​ប្រតិបត្តិការឌីជីថល។ ក្រៅ​ពីអាជីវកម្មខ្នាតធំដែលដាក់ឲ្យមានប្រតិបត្តិការទូទាត់ប្រាក់តាមទូរសព្ទ អ្នកលក់ពងមាន់អាំង អ្នកលក់លៀស អ្នកលក់កាហ្វេក៏មានដាក់ឲ្យស្កេនទូទាត់ប្រាក់តាមប្រព័ន្ធ QR Code យ៉ាងសម្បូរបែបដែរ។ អ្នកស្រីលក្ខណ៌ដែល​ជាអ្នកលក់ពងមាន់អាំងម្នាក់ បានកត់សម្គាល់ឃើញថា ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលប្រើប្រាស់ការស្កេនQR Codeនេះ។
2/2/20245 minutes, 59 seconds
Episode Artwork

អាជីវករ៖ការលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិនដាច់ជាងឆ្នាំមុន

ភាគច្រើននៃអាជីវករផ្សារអូរឫស្សីដែលលក់ដូរសម្ភារៈសម្រាប់សែនចូលឆ្នាំចិន ដូចជាក្រដាសសែន ធូប ទៀន និងគោមជាដើមបានអះអាងស្រដៀងគ្នាថា ការលក់ដូរឆ្នាំនេះដាច់ជាងឆ្នាំមុន។ បើតាមពួកគេ ដោយ​សារឆ្នាំនេះមានប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិនមកទិញច្រើន។ តែក្នុងពេលជាមួយគ្នាក៏មានអាជីវករខ្លះត្អូញត្អែរពីការលក់មិនសូវដាច់ដែរ៕
2/1/20245 minutes, 39 seconds
Episode Artwork

ហេតុអ្វីពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តវិស័យសុខាភិបាលក្នុងស្រុក?

ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFI ជួបសម្ភាសនៅថ្ងៃពុធទី៣១ខែមករានេះ យល់ឃើញដូចៗគ្នាថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវទុកចិត្តក្នុងការប្រើប្រាស់សេវាសុខាភិបាលដែលមាននៅក្នុងស្រុកនោះទេ។ តាមការសង្កេតឃើញរបស់ពួកគេ នេះគឺបណ្ដាលមកពី ការនៅខ្វះខាតសម្ភារៈឧបករណ៍ពិនិត្យឬព្យាបាលទំនើបៗ ក្រមសីលធម៌វីជ្ជាជីវៈគ្រូពេទ្យនៅមានកម្រិត និងមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីពីស្នាដៃនិងសមត្ថភាពរបស់ក្រុមគ្រូពេទ្យស្រុកខ្មែរ។ ទន្ទឹមនឹងនេះ ពួកគេមើលឃើញថា បើវិស័យសុខាភិបាលអាចឈ្នះជំនឿទុកចិត្តពីពលរដ្ឋខ្មែរ នោះនឹងមានផលចំណេញច្រើនយ៉ាងសម្រាប់សេដ្ឋកិច្ចនិងប្រទេសជាតិ។
2/1/20249 minutes, 2 seconds
Episode Artwork

លោក ហោ សំអាត៖ ការអភិរក្សធនធានធម្មជាតិជាចំណែកមួយនៃបុណ្យ

លោក​ ហោ សំអាត ដែល​មាន​អាយុ​៦៦​ឆ្នាំ​បានធ្វើការងារ​ស្ម័គ្រចិត្តនៅសហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង​ នៅ​ក្នុង​ឃុំ​ព្រែក​ហ្លូង ​ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង ជាង​ ២០ឆ្នាំ​មក​ហើយ​។ ​បច្ចុប្បន្ន​សហគមន៍​នេះ​កំពុង​អភិរក្ស​ត្រី​មេ​ពូជ​រាប់​សិប​តោន​ និង​ធនធាន​ជលផល​ជា​ច្រើន​ទៀត ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ សកម្មភាព​នេះ​ត្រូវ​បាន​គាំទ្រ​ពី​បណ្តា​អង្គការ​សង្គម​ស៊ីវិល ​និង​អាជ្ញាធរ​បឹង​ទន្លេ​សាប​រួច​ហើយ​ នៅ​ឡើយ​តែ​ការ​ចេញ​ប័ណ្ណ​សរសើរ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​អ្នក​អភិរក្ស​ធនធាន​ជលផល​ ដូចជា​ លោក​ ហោ សំអាត ​ចង់បាន​។
1/31/202410 minutes, 3 seconds
Episode Artwork

អ្នកគាំទ្រ៖ តុលាការត្រូវផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ដើម្បីសង្គមខ្មែររីកចម្រើន

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងជំទាស់របស់លោកកឹម សុខា។ នៅពីមុខផ្លូវចូលតុលាការ ក្រុមអ្នកគាំទ្រដែលមកពីបណ្តារាជធានីខេត្តមួយចំនួនបានប្រមូលផ្តុំគ្នាដោយខ្លះឈរ និងខ្លះអង្គុយដើម្បីរង់ចាំស្តាប់លទ្ធផលសវនាការក៏ដូចជាបង្ហាញការគាំទ្រ និងការលើកទឹកចិត្ត។ អ្នកគាំទ្រទាំងនោះបានអះអាងថា ការមកចូលរួមគាំទ្រលោកកឹម សុខាពេលនេះធ្វើឡើងដោយគ្មានអ្នកបង្ខំ គ្មានការទិញទឹកចិត្ត និងគ្មានការភ័យខ្លាចពីសុវត្ថិភាព។ អ្វីដែលពួកគេទទូចចង់បាន គឺចង់ឃើញតុលាការទម្លាក់រាល់បទចោទទាំងអស់លើលោកកឹម សុខាដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋ។
1/30/202411 minutes, 51 seconds
Episode Artwork

អ្នកស្រី ដាំង វ៉ាន៖ ខ្ញុំបន្តសុំទានតាមផ្លូវដើម្បីរស់ ទោះត្រូវសមត្ថកិច្ចដេញចាប់ក៏ដោយ

ក្នុងរយៈពេលចុងក្រោយនេះ ការសុំទាននៅតាមចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញហាក់កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ អ្នកសុំទានដែលមានចាស់ មានក្មេង និងដែលខ្លះជាជនពិការ និងមានជំងឺផងបានលើកឡើងដូចៗគ្នាថា គេដើរសុំទាន ព្រោះតែជីវភាពទីទាល់ក្រ។ ពួកគេបានអះអាងពីការបន្តសុំទានតាមផ្លូវ ទោះត្រូវប្រឈមនឹងការដេញចាប់ពីសមត្ថកិច្ចក៏ដោយ។ កំណើននៃអ្នកសុំទាននៅទីក្រុងភ្នំពេញនេះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវខ្លះបារម្ភពីសុវត្ថិភាពធ្វើដំណើរតាមផ្លូវ និងខ្លះទៀតមើលឃើញពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គម។
1/29/20245 seconds
Episode Artwork

អាណាព្យាបាល៖ ជំរុញក្មេងអានសៀវភៅខ្លួនចូលចិត្ត ជាការកសាងទម្លាប់អានពីកុមារភាព

ប្តូរអាជីពពីអ្នកលក់ឧបករណ៍ក្មេងលេង មកជាអ្នកលក់សៀវភៅកុមារ លោកស្រី ឆេង សាវ៉េត បានបង្កើតទម្លាប់ឲ្យកូនរបស់ខ្លួនចេះអានសៀវភៅ តាំងពីកុមារភាព។ ជាការជំរុញ ដែលលោកស្រីយល់ថា​ ការអានសៀវភៅ ជាឃ្លាំងចំណេះសម្រាប់ក្មេងៗ ជាជាងចាយពេលវេលា លេងទូរស័ព្ទដៃ។ បើតាមលោកស្រី ឆេង សាវ៉េត ការជំរុញក្មេងឲ្យអានសៀវភៅដែលពួកគេចូលចិត្ត ជាមូលដ្ឋានគ្រឹះកសាងទម្លាប់អានពីកុមារភាព។
1/28/20246 minutes, 28 seconds
Episode Artwork

យុវជនប្លាស្ទិក៖ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ

នៅក្នុងបុព្វហេតុការពារបរិស្ថាននិស្សិតនិងព្រះសង្ឃតែងតែចុះប្រមូលសំរាមនៅតាមប្រឡាយលូនិងច្រាំងទន្លេរៀងរាល់ពេលទំនេរពីការរៀនសូត្រ។ ក្រុមនេះមានឈ្មោះយុវជនប្លាស្ទិក។ យុវជនប្លាស្ទិកមិនរួញរាចុះប្រឡាយលូប្រមូលនិងលុយទឹករើសសំរាម។ ពួកគេកត់សម្គាល់ថា ពលរដ្ឋភាគច្រើនបង្ហាញការចូលរួមសម្អាតបរិស្ថានតែមួយឆាវ ដែលហេតុធ្វើឲ្យសំរាមចាលចេះតែកើនឡើង ប្រមូលមិនចេះអស់។
1/28/20249 minutes, 53 seconds
Episode Artwork

លោក ចេង រតនា៖ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវជាការលើកកម្ពស់អក្សរសាស្រ្តជាតិ

លោក ចេង រតនា ជាជ័យលាភីលេខ១នៅក្នុងកម្មវិធីសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» ដែលបានធ្វើឡើងនៅស្ពានហាលមុនប្រាសាទអង្គរវត្តកាលពីថ្ងៃទី២១ ខែមករា។ ជ័យលាភីរូបនេះយល់ថា ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវ ជាផ្នែកមួយចូលរួមចំណែកលើកកម្ពស់តម្លៃអក្សរសាស្រ្តជាតិ។ នៅ​ក្នុង​ន័យ​នេះ លោកចេង រតនា​បានសំណូមពរឲ្យពលរដ្ឋយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធរបស់ខ្លួនដែល​សរសេរនៅលើបណ្ដាញសង្គម។ តាមលោកចេង រតនា ជារឿយៗ អ្នកលេងបណ្ដាញសង្គមមួយចំនួនហាក់បង្កើតកំហុសអក្ខរាវិរុទ្ធនេះ ។
1/27/20249 minutes, 53 seconds
Episode Artwork

យុវជន ពារ គឹមធន់ ៖បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃ

យុវជន ពារ គឹមធន់ បានជាប់ចំណាត់ថ្នាក់លេខ១ផ្នែកអក្សរស្អាតជាងគេក្នុងប្រកួតសំណេរអង្គរនាពេលថ្មីៗនេះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២២ខែមករាយុវជន ពារ គឹមធន់ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលមហាជនផ្ដល់តម្លៃដល់អក្សរខ្មែរដែលជាអក្សរសាស្ត្រជាតិ។ យុវជន ពារ គឹមធន់ សង្កេតឃើញថា បច្ចុប្បន្នគេហាក់ភ្លេចក្នុងការសសេរអក្សរខ្មែរដោយដៃដោយជំនួសមកវិញនូវការសសេរអក្សរតាមឌីជីថល។  តើយុវជន ពារ គឹមធន់ មានវិធីសាស្ត្រអ្វីដើម្បីសសេរអក្សរឲ្យបានស្អាត?
1/25/20247 minutes, 7 seconds
Episode Artwork

កម្មការិនី៖មិនទាន់​មាន​មន្ត្រី​សហជីព​ណា​អាច​ប្រៀប​នឹង​លោក ជា វិជ្ជា បាន​ទេ

នៅ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ សហជីព សង្គមស៊ីវិល សកម្មជន អ្នក​ស្មោះស្ម័គ្រ​នឹង​លោក ជា វិជ្ជា​បាន​ជួប​ជុំ​គ្នា​ប្រារព្ធ​ខួប២០​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា។ ឆ្នាំនេះ​ក៏​ដូច​ជា​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ២០០៤ អ្នក​ជួប​ជុំ​បន្ត​ដង្ហោយ​ហៅយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា។ ជាមួយ​គ្នានេះ កម្មការិនី​មួយ​ចំនួន​ដែល​ធ្លាប់​ស្គាល់​និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក ជា វិជ្ជា​បាន​ថ្លែង​ពី​កន្លែង​ប្រារព្ធ​កម្មវិធី​ថា បច្ចុប្បន្ន​នេះ មិនទាន់​មាន​មន្ត្រី​សហជីព​ណាម្នា​ក់​អាច​ប្រៀប​ជាមួយ​លោក ជា វិជ្ជា​បា​ន​ទេ។ សម្រាប់​ពួកគេ លោក ជា វិជ្ជា ជា​មនុស្ស​ដែល​មាន​ឥទ្ធិលពល​ក្នុង​វិស័យ​ការងារ​ផ្នែក​វាយ​ន​ភណ្ឌ។
1/22/20248 minutes, 37 seconds
Episode Artwork

ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌមានជ័យអនុវត្តកិច្ចសន្យាជួលដីធ្វើប្រឡាយទឹកឲ្យច្បាស់លាស់

នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៨គ្រួសារក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានចេញមុខតវ៉ានៅក្នុងសំណុំរឿង ដែលអាជ្ញាធរខណ្ឌមានជ័យ មិនអនុវត្តតាមកិច្ចសន្យានៃការខ្ចីដីពីប្រជាពលរដ្ឋ ទៅធ្វើប្រឡាយសម្រាប់បង្ហូរទឹកលូ។ តំណាងប្រជាពលរដ្ឋរងគ្រោះ ដែលវិទ្យុបារាំងអន្តរជាតិជួបសម្ភាសបានឲ្យដឹងថា ការតវ៉ារបស់ពួកគេគឺចង់ឲ្យរដ្ឋបាលខណ្ឌមានជ័យបញ្ជាក់ឲ្យច្បាស់លាស់ពីកិច្ចសន្យាដែលបានជួលដី ព្រោះមាន កិច្ចសន្យាខ្លះបានផុតជាង៤ខែទៅហើយ។
1/21/20245 minutes, 55 seconds
Episode Artwork

អតិថិជនមួយ​ក្រុមអះអាងពី​ការ​ចាញ់បោកក្រុមហ៊ុនចិនមួយនៅ​ក្នុង​គម្រោងសាងសង់តូប

នៅ​ថ្ងៃទី២០ មករា​ អតិថិជនមួយចំនួនដែលបានទិញតូបរបស់គម្រោងក្រុមហ៊ុន យុនណាន  សេងម៉ៅ អ៊ិនវេសមិន បានជួបជុំគ្នាជាថ្មី។ កម្មវត្ថុនៃ​ជំនួបជា​ថ្មី គឺ​បន្ត​រកដំណោះស្រាយក្រោយពី​ពួក​គេបានបង់លុយគ្រប់ តែនៅ​មិនទាន់ទទួលបានតូបដូចមានចែងក្នុងកិច្ចសន្យាទិញ-លក់។ តាមក្រុមអតិថិជន មិនត្រឹមតែនៅមិនទទួលបានតូបប៉ុណ្ណោះ​ទេ សូម្បីតែគម្រោងសាងសង់ក៏បានជាប់គាំងលែងមានសកម្មភាព បន្ទាប់ពីបានប្រកាសបើកការសាងសង់ក្នុងឆ្នាំ២០១៩។ តំណាង​អតិថិជន​បានអះអាង​ថា មាន​ទឹក​ប្រាក់​យ៉ាងហោចណាស់​ប្រមាណ៦លានដុល្លារ​ត្រូវបានបង់ផ្ដាច់​ទៅក្រុមហ៊ុន​ក្នុង​ចំណោម​អតិថិជនជិត​៤០០នាក់។ តើក្រុមហ៊ុនយុនណាន  សេងម៉ៅ អ៊ិនវេសមិន មានប្រភពមកពីណា និង​បានផ្ដល់ទំនុកចិត្ត​បែប​ណា​ដល់អតិថិជន​ទើបពួកគេហ៊ាន​ចំណាយ​លុយខ្ទង់ម៉ឺនដុល្លា​ដើម្បី​ទិញ​តូប​នៅ​ទី​នោះ?    
1/21/202412 minutes, 30 seconds
Episode Artwork

អ្នកប្រកបរបរធ្វើត្រីឆ្អើរលក់ត្អូញត្អែរពីតម្លៃត្រីនៅតែថ្លៃ ទោះក្នុងរដូវសម្បូរត្រី

ក្រសួងកសិកម្មបានជូនដំណឹងអំពីរដូវកាលសម្បូរត្រីនៅតាមដងទន្លេសាបនៃភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០២៤។ តែទោះក្នុងរដូវកំពុងសម្បូរត្រី អ្នកប្រកបរបរឆ្អើរត្រីនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ត្អូញត្អែរថា ត្រីដែលពួកគេទិញយកមកឆ្អើរលក់នៅតែថ្លៃ។ តាមធម្មតា បើនេសាទត្រីមិនបានទេ​ អ្នកប្រកបរបរឆ្អើរត្រីភូមិព្រែកក្មេង​ភាគច្រើន ត្រូវទិញត្រី​ជឿ​ពីឈ្មួញកណ្តាល និង​ដោយត្រូវ​ឱ្យថ្លៃត្រីនោះ នៅ​បន្ទាប់ពីលក់ត្រីឆ្អើរចេញ។
1/20/20249 minutes, 42 seconds
Episode Artwork

អ្នកស្រីគ្រី ស៊ុយហៀង៖យើងត្រូវបង្កើតឱកាសខ្លួនឯង បើគេមិនផ្ដល់ឱកាសឲ្យយើង

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រីគ្រី ស៊ុយហៀង នាយិកានៃអង្គការនារីដើម្បីសន្តិភាព។ ក្នុងនាមជាស្រ្តីម្នាក់ អ្នកស្រីគ្រី ស៊ុយហៀង បានជម្នះនូវពាក្យដែលថា " ស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ "។ គឺការជម្នះបាននូវពាក្យនេះហើយទើបធ្វើឲ្យស្រ្តីដទៃទៀតក៏ដូចជាអ្នកស្រីផ្ទាល់បានប្រឡូកធ្វើកិច្ចការងារសង្គម និងទទួលបានជោគជ័យតាមក្ដីស្រមៃមកទល់សព្វថ្ងៃនេះ។ តាមអ្នកស្រី គ្រី ស៊ុយហៀង បើគេមិនផ្ដល់ឱកាសឲ្យយើងទេ យើងត្រូវបង្កើតឱកាសឱ្យខ្លួនឯង។
1/19/202412 minutes, 25 seconds
Episode Artwork

លោក ម៉េង សុខឡេង៖ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរកាន់តែច្រើនបានស្គាល់សិប្បកម្មខ្មុកម្រ័ក្សណ៍

ខ្មុកម្រ័ក្សណ៍ជាបច្ចេកទេសសម្រាប់ផលិតវត្ថុសិល្បៈបុរាណខ្មែរផ្សេងៗសម្រាប់តួអង្គមិនមែនមនុស្សពាក់ក្នុងការសម្តែងទម្រង់សិល្បៈ ល្ខោនផ្សេងៗ។ នៅខេត្តកណ្តាល លោក ម៉េង សុខឡេង បានឆ្លៀតពេលបង្រៀនសិស្សពីបច្ចេកទេសខ្មុកម្រ័ក្សណ៍ព្រោះសង្កេតឃើញថា វត្ថុសិល្បៈធ្វើពីបច្ចេកទេសមួយនេះពិបាករកទិញក្នុងទីផ្សារណាស់។ យុវជនវ័យ៣១ឆ្នាំរូបនេះចង់ឃើញពលរដ្ឋខ្មែរកាន់តែច្រើនស្គាល់បច្ចេកទេសខ្មុកម្រ័ក្សណ៍ និងប្តេជ្ញាថែរក្សាស្នាដៃបុរាណខ្មែរមួយនេះមិនឱ្យបាត់បង់ឡើយ។
1/18/20248 minutes, 38 seconds
Episode Artwork

ពលរដ្ឋក្រុងភ្នំពេញបន្តសម្តែងកង្វល់រឿងសំរាមនិងចរាចរណ៍

សំរាមនិងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកំពុងបន្តចោទជាបញ្ហា។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិបានសួរនៅថ្ងៃព្រហស្បតិ៍ ទី១៨ មករាសុទ្ធតែបានចាត់ទុកសំរាមនិងការកកស្ទះចរាចរណ៍នេះជាបញ្ហាចម្បងដែលពួកចង់ឲ្យអាជ្ញាធរក្រុងពង្រឹងការដោះស្រាយបន្ថែមទៀត។ តែយ៉ាងណា ពលរដ្ឋក្នុងក្រុងភ្នំពេញយល់ថា បញ្ហាទាំងនេះនឹងមិនអាចលុបបំបាត់បានទេ បើគ្មានការរួមចំណែកទាំងពីភាគីពលរដ្ឋខ្លួនឯងនោះ។
1/18/20247 minutes, 8 seconds
Episode Artwork

យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​សំឡឹង​ឃើញ​អនាគត​តាមរយៈ​ការ​សិក្សា​អាជីព​និង​ជំនាញ​ផ្តល់​ដោយ​រដ្ឋ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ដល់​យុវជន​១លាន៥សែននាក់​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយ​រងគ្រោះ​ដូច​អ្វី​ដែល​ធ្លាប់​សន្យា​កន្លង​មក។ ថ្ងៃ​ទី​១៥​ខែ​មករា ​ជា​ថ្ងៃ​បើក​បវេសនកាល​ផ្ដល់​ការបណ្ដុះ​បណ្ដាល​ថ្មី​។ ក្នុង​ចំណោម​យុវជន​ដែល​វិទ្យុបារាំង RFI បាន​ជួបសម្ភាស អ្នកខ្លះ​រើសរៀន​ជំនាញ​ជួសជុល​កុំព្យូទ័រ ជួសជុល​ទូរស័ព្ទដៃ ជួសជុល​រថយន្ត ឬ​ជំនាញ​ឆុង​កាហ្វេ។ ពួក​គេ​មើល​ឃើញ​ក្ដី​ស្រមៃ​ក្នុង​អនាគត​តាមរយៈ​អាជីព និង​ជំនាញ​ដែល​រើស​រៀន​រយៈ​ពេល​ខ្លី​នេះ។
1/16/20247 minutes, 54 seconds
Episode Artwork

ទស្សនិកជន៖ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាការបង្ហាញភាពសោកសង្រេងរបស់ពលរដ្ឋខ្មែរនៅក្រោយរបបខ្មែរក្រហម

នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ក្នុងអំឡុងមួយខែមករាពេញ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារចំនួន៤ ស្តីអំពីរបបកម្ពុជាប្រជាធិបតេយ្យ។ នៅសប្តាហ៍ទី២ ខ្សែភាពយន្តឯកសារក្រោមចំណងជើងថា «Year Zero» ឬ «ឆ្នាំសូន្យ» បានដាក់បញ្ចាំងក្នុង ថ្ងៃទី១៣ មករាដោយមាន ការចូលរួមទស្សនាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៣០នាក់។ សម្រាប់បណ្តាអ្នកទស្សនា ខ្សែភាពយន្ត «ឆ្នាំសូន្យ» ជាខ្សែភាពយន្តដ៏ក្តុកក្តួលដែលបង្ហាញពីស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសកុមារនៅក្រោយការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ។
1/14/20246 minutes, 48 seconds
Episode Artwork

ផ្ទះចាស់នាជំនាន់ទសវត្សរ៍៦០ត្រូវបានអភិរក្សក្រោមស្នាដៃរបស់យុវជនជំនាន់ក្រោយ

ផ្ទះចាស់មួយកន្លែងដែលសាងសង់នាទសវត្សរ៍៦០ត្រូវបាន លោក ហែម ច័ន្ទសុភ័ក្ត្រ យុវជនជំនាន់ក្រោយអភិរក្សទៅជាសម្បត្តិបេតិកភណ្ឌអរូបិយតាមរយៈការកែច្នៃឲ្យក្លាយជាកន្លែងប្រមូលផ្ដុំអាជីវកម្ម។ ជាប្រភេទអាជីវកម្មតូចៗមែន តែវាបានផ្ដល់ការលើកកម្ពស់ផលិតផលក្នុងស្រុកផ្នែកសិប្បកម្ម និងសិល្បៈគំនូរបែបសម័យនិងបុរាណដែលគេអាចនាំយកផលិតផលខ្មែរមកលក់នៅទីតាំងអគារសហគមផ្ទះចាស់នេះបាន។ មិនត្រឹមតែរួមចំណែកផ្ដល់ការងារក្នុងស្រុកនិងរួមចំណែកអភិរក្សលោក ហែម ច័ន្ទសុភ័ក្ត្រ បានអះអាងថា រាល់ការវេចខ្ចប់ផលិតផលចេញពីទីតាំងអគារផ្ទះចាស់មនប្រើប្រាស់ប្លាស្ទិកទេ ដើម្បីរួមចំណែកការពារបរិស្ថាន។ បើតាមលោកហែម ច័ន្ទសុភ័ក្ត្រ អគារចាស់ឈរបានយូរលុះត្រាតែបរិស្ថានការគ្មានការបំពុល។ សូមស្ដាប់បទយការណ៍របស់អេង គឹមហុង ដូចតទៅ
1/14/202410 minutes, 21 seconds
Episode Artwork

អ្នកបច្ចេកទេស៖ការដាំដុះគ្រាប់ចន្ទីដោយប្រើគីមីតិចទទួលបានគុណភាពល្អ និងងាយនាំចេញ

រៀងរាល់ឆ្នាំក្នុងខែកុម្ភៈ កសិករដាំដុះចន្ទីចាប់ប្រមូលផលដើម្បីកែច្នៃក្នុងស្រុក ឬនាំចេញទៅវៀតណាមដោយអាស្រ័យលើកិច្ចព្រមព្រៀងរវាងអ្នកលក់ និងអ្នកទិញ។ ជាក់ស្ដែង ផ្ទៃដីដាំដុះចន្ទី១៩ហិកតាមួយកន្លែងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺសម្រាប់ទីផ្សារនាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម។ នេះក៏ដោយសារតែវៀតណាមជាទីផ្សារធំសម្រាប់ទទួលទិញ។ ជាមួយគ្នានេះ អ្នកជំនាញកសិកម្មបានប្រាប់ពីការនាំចេញផលិតផលសម្រេចទៅក្រៅប្រទេសដោយបានគិតគូរតាំងពីដំណាក់កាលដាំដុះដែលមិនប្រើប្រាស់សាធារធាតុគីមីខ្លាំង។ ក្នុងន័យនេះ អ្នកបច្ចេកទេសប្រាប់អ្នកដាំដុះឲ្យកាត់បន្ថយសារជាតិគីមីដើម្បីទទួលបានគ្រាប់ចន្ទីមានគុណភាព និងងាយស្រួលក្នុងការនាំចេញ។ តើសង្វាក់នៃការដាំដុះរហូតទទួលបានទិន្នផលមានដំណើរការអ្វីខ្លះ?
1/13/202410 minutes, 48 seconds
Episode Artwork

លោកស្រី ឃួន វិច្ឆិកា៖ខ្ញុំបារម្ភខ្លាំងជាងសប្បាយចិត្តនៅពេលទទួលបានតួនាទីជាអ្នកនាំពាក្យ

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រី ឃួន វិច្ឆិកា ជាស្រ្តីម្នាក់ដែលលេចធ្លោក្នុងចំណោមស្រ្តីដទៃទៀត ដែលថ្នាក់ដឹកនាំបានផ្ដល់សេចក្ដីទុកចិត្ត។ ការទទួលបានតួនាទីជាអ្នកនាំពាក្យក្រសួងអប់រំត្រូវបានលោកស្រី ឃួន វិច្ឆិកាបញ្ជាក់ថា មានការព្រួយបារម្ភខ្លាំងជាងការសប្បាយចិត្ត។ នេះមកពីលោកស្រីមិនដឹងថា តើអាចធ្វើកិច្ចការនេះបានកម្រិតណា។
1/12/202413 minutes, 16 seconds
Episode Artwork

លោក កែម ម៉ៅ៖ ខ្ញុំតូចចិត្តដែលធ្លាក់ខ្លួនពិការដោយបម្រើជាតិ តែបែរជាត្រូវរស់ខ្លួនទីពឹងខ្លួន

លោក កែម ម៉ៅ ជាអតីតទាហានក្នុងសម័យសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបានធ្លាក់ខ្លួនពិការជើងមួយចំហៀងមកទល់សព្វថ្ងៃ ដោយសារត្រូវគ្រាប់កាំភ្លើងពេលធ្វើសង្គ្រាម។ លោក និងភរិយា រួមនិងចៅម្នាក់បានមករស់នៅអនាថាក្បែរផ្លូវរថភ្លើង ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សព្វថ្ងៃ  លោក កែម ម៉ៅ និងភរិយា បានដើរបេះបន្លែ និងរើសអេតចាយលក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាអតីតទាហានបម្រើជាតិ ពិការខ្លួនម្នាក់ លោក កែម ម៉ៅ បានសម្តែងការតូចចិត្ត  ព្រោះមិនត្រូវបានរដ្ឋយកចិត្តទុកដាក់ សូម្បីតែដីមួយដុំសម្រាប់ខ្លួនឯងរស់នៅក៏គ្មានដែរ៕
1/11/20249 minutes, 43 seconds
Episode Artwork

លោកចាន់ ដានី៖ទម្រង់សិល្បៈប្រើកម្ទេចខ្មៅដៃធ្វើផ្ទាំងគំនូរទាមទារការអត់ធ្មត់ និងមិនទាន់មានអ្នកធ្វើដូច

លោក ចាន់ ដានី ជាសិល្បករសហសម័យដែលបានប្រើប្រាស់កម្ទេចខួងចេញពីខ្មៅដៃដើម្បីបិទចេញជាផ្ទាំងគំនូរ។ ស្នាដៃនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រលាញ់ទម្រង់សិល្បៈ ទាំងជាតិ និងអន្តរជាតិ។ ចាប់ផ្តើមប្រឡូកជាសិល្បករដោយយកកម្ទេចខ្មៅដៃទៅផ្គុំគ្នាបិទជាផ្ទាំងគំនូរក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ លោកចាន់ ដានីបានបញ្ជាក់ថា  ទម្រង់សិល្បៈដែលលោកធ្វើទាមទារឲ្យមានការអត់ធ្មត់ និងក៏នៅមិនទាន់មានអ្នកណាអាចធ្វើដូចដែរ។
1/11/20247 minutes, 18 seconds
Episode Artwork

លោក គុជ កំសត់ ៖ខ្ញុំ​រង​របួស​ញឹកញាប់​ពីការ​វេចខ្ចប់​សំរាម​ពុំបាន​ត្រឹមត្រូវ

អ្នកសំអាត អ្នកលក់ដូរ និងពលរដ្ឋមួយចំនួន បង្ហាញការ​គាំទ្រ​ក្រោយ​សាលា​រាជធានីភ្នំពេញ​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​ទុក​ដាក់​សំរាម​ពុំ​បាន​ត្រឹមត្រូវ។  អ្នក​សំអាត​ដែល​ជា​ក្រុមងាយ​រងគ្រោះ​ពីការ​វេចខ្ចប់​សំរាម​មិន​ត្រឹមត្រូវ​បាន​ទទូច​ឲ្យ​អ្នក​ប្រើប្រាស់​គិតលើចំណុច​នេះឡើង​វិញ។ ការទទូច​របស់​អ្នក​សំអាត គឺ​សុំ​ឲ្យអ្នក​ប្រើប្រាស់​ញែក​សំរាម​រវាង​អំបែង​និង​កាក​សំណល់​ទូទៅ​ជា​ការ​ស្រេច។  លោក គុជ កំសត់ ដែល​តែងតែ​រើស​និង​ប្រមូល​សំរាម​នៅ​ម្ដុំ​មុខ​វាំងអះអាង​ពី​ការ​រង​របួស​ញឹកញាប់​ពី​ការ​វេចខ្ចប់​សំរាម​ពុំបាន​ត្រឹម​ត្រូវ​។
1/10/20248 minutes, 21 seconds
Episode Artwork

ក្រុមមាតាធម្មជាតិនឹងយកថ្ងៃអាទិត្យមួយឆ្នាំពេញ ផ្សព្វផ្សាយពីកោះកុងក្រៅ

ជាចំណុចចាប់ផ្តើមនៃយុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ ក្រុមចលនាមាតាធម្មជាតិប្រមាណ២០នាក់បានប្រមូលផ្តុំគ្នានៅតាមបណ្តោយមាត់ទន្លេដើម្បីហាត់ប្រាណ។ ជាសកម្មភាពហាត់ប្រាណដែលផ្សារភ្ជាប់នឹងការផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់សាធារណជន។ តាមតំណាងក្រុមចលនាមាតាធម្មជាតិ យុទ្ធនាការថ្ងៃអាទិត្យដើម្បីកោះកុងក្រៅនឹងត្រូវរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យពេញមួយឆ្នាំជាមួយនឹងសកម្មភាពចម្រុះផ្សេងៗ។ កម្មវត្ថុមួយទៀតត្រូវបានតំណាងក្រុមអះអាងថា ដើម្បីស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់តំបន់កោះកុងក្រៅទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។
1/7/20246 minutes, 49 seconds
Episode Artwork

ស្ត្រីវ័យចំណាស់ពីរនាក់ទទួលថែទាំកុមារក្នុងសហគមន៍

ការថែទាំទារក​ និងកុមារក្រោយម្ដាយវិលចូលធ្វើការវិញកំពុងក្លាយជាចំណោតសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រនិងមធ្យម បើទោះបីជាទម្លាប់ពីបុរាណគេបន្តអនុវត្តយកកូនទៅផ្ញើម្ដាយឬជីដូនក៏ដោយ។ ឈរលើហេតុផលនេះ អ្នកស្រី ប៉ែន សាវី និងអ្នកស្រី ប៉ែន សាវិន ដែលត្រូវជាបងប្អូននឹងគ្នាទទួលថែទាំក្មេងៗនៅក្នុងសហគមន៍ជាមួយនឹងការទទួលបានកម្រៃសមរម្យត្រឡប់មកវិញពីឱពុក-ម្ដាយកុមារទាំងនោះ​។ មិនត្រឹមតែថែទាំយកចិត្តទុកដាក់ផ្ដល់អាហារនិងដំណេកទៀងពេលនោះទេ ស្ត្រីទាំងពីរនាក់បងប្អូនក៏បានរួមចំណែកបង្រៀនកុមារនិយាយនិងមិនអនុញ្ញាតឲ្យមើលទូរស័ព្ទ។
1/6/20248 minutes, 7 seconds
Episode Artwork

សុរិយាជាសៀវភៅដែលរំលេចពីជីវិតសត្វឆ្មារស់នៅកម្ពុជា និងបារាំង

សុរិយាជាវណ្ណកម្មសៀវភៅថ្មីមួយរបស់អ្នកនាង ហួត សុជាតា។ អ្នកនាងជាអ្នកនិពន្ធ និងត្រូវគេស្គាល់ជាអ្នកបកប្រែអក្សរសិល្បិ៍បារាំងរហូតមក។ សុរិយាដែល​ជាវណ្ណកម្មសៀវភៅរៀបរាប់ពីជីវិតរស់នៅរបស់សត្វឆ្មាអនាថាត្រូវបានគូសង្សារើសមកចិញ្ចឹម និងបានឆ្លងប្រទេសទៅស្គាល់ដល់ប្រទេសបារាំង។
1/6/20248 minutes, 49 seconds
Episode Artwork

លោកព្រិច ពៅ៖ ខ្ញុំមិនបោះបង់សិប្បកម្មចម្លាក់តោកចោល ទោះបីកំពុងជួបបញ្ហាទីផ្សារ

ឈរជើងលើអាជីពជាអ្នកជាងចម្លាក់តោកអស់រយៈពេល៨ឆ្នាំ លោក ព្រិច ពៅ ក្នុងវ័យ៣៥ឆ្នាំរៀបរាប់ថា សិប្បកម្មចម្លាក់តោករបស់លោ​កកំពុងបាត់បង់ទីផ្សារ និងការប្រកួតប្រជែងតម្លៃ។ បញ្ហាទាំងនេះផ្តើមចេញពីភាពប្រកួតប្រជែងរបស់អ្នករកស៊ីថ្មី ដោយចម្លងចេញពីស្នាដៃរបស់លោកព្រិច ពៅ ហើយលក់ក្នុងតម្លៃទាបជាង។ នៅចំពោះមុខឧបសគ្គនេះ លោក ព្រិច ពៅធានាអះអាងពីជំហររបស់ខ្លួនដោយមិនបោះបង់នូវអាជីពនេះឡើយ។ ផ្ទុយមកវិញ លោកមានតែខិតខំរក្សានូវទឹកដៃ និងគុណភាពដដែលជូនអតិថិជន។
1/6/202410 minutes, 26 seconds
Episode Artwork

កម្ពុជា៖ ការដឹកជញ្ជូនទំនិញអនឡាញ កំពុងក្លាយជាមុខរបរពេញនិយម

ក្នុងប្រទេសកម្ពុជា ស្របពេលដែលទីផ្សារអនឡាញកាន់តែរីកចម្រើនលូតលាស់ ការដឹកជញ្ជូនទំនិញនានា ឬចំណីអាហារ ដែលគេទិញតាមប្រព័ន្ធអនឡាញ ក៏កំពុងទទួលបានតម្រូវការការងារកាន់តែច្រើនដែរ។ ជាក់ស្តែង អ្នកដឹកជញ្ជូនទំនិញអនឡាញ ២រូប ដែលវិទ្យុបារាំងបានជួបសម្ភាសអះអាងថា ពួកគាត់រកបានប្រាក់ចំណូលគាប់ប្រសើរពីមុខរបរមួយនេះ បើទោះបីជាត្រូវព្រឈមមុខផ្នែកសុវត្ថិភាពយ៉ាងណាក៏ដោយ។
1/3/20245 minutes, 35 seconds
Episode Artwork

លោកស្រី ឆន សុគន្ធា៖ ខ្ញុំចង់ឃើញអ្នកសារព័ត៌មានកាន់តែច្រើនហ៊ានរាយការណ៍ពីការពិត

លោកស្រី​ ឆន​ សុគន្ធា​ បាន​ប្រឡូក​ការងារ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាង​២០​ឆ្នាំមក​ហើយ​។​ ការ​ងារ​ដំបូង​របស់​លោក​ស្រី​គឺ​ជា​មួយ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​នៅឆ្នាំ​១៩៩៨​។​ បច្ចុប្បន្ន​លោកស្រីគឺ​ជា​នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM)​។​ មាន​ការ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​លោកស្រី​បាន​ជួប​ប្រទះ ​រាប់​ទាំង​ការ​ចាប់​ខ្លួន​បុគ្គលិក​អាដហុក ​និង​ការ​បិទ​សារ​ព័ត៌​មាន​វីអូឌី​នៅឆ្នាំ​២០២៣​។​ តែ​លោកស្រី​នៅ​ចង់​ឃើញ​អ្នក​សារ​ព័ត៌​មាន​កាន់​តែ​ច្រើន​ហ៊ាន​រាយការណ៍​ពី​ការ​ពិត។
1/3/20249 minutes, 21 seconds
Episode Artwork

លោក ជា យុទ្ធា៖ មនុស្សអាចស្លាប់ តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ

ក្រោយពីទទួលបានគោរមងារ «ទេពហត្ថកោសល្យ» ពីព្រះមហាក្សត្រខ្មែរ ព្រឹទ្ធាចារ្យចម្លាក់ជាងទង ជា យុទ្ធា បានប្ដេជ្ញាថែរក្សានិងអភិរក្សសិល្បៈចម្លាក់ប្រាក់ស្ពាន់ តាមរយៈការរំលេចក្បាច់រចនាដ៏អស្ចារ្យនៃចម្លាក់អង្គរខ្មែរ។ ក្នុងវ័យ៦៩ឆ្នាំ ព្រឹទ្ធាចារ្យចម្លាក់ជាងទងរូបនេះ កំពុងមានបេសកកម្មផ្ទេរជំនាញទៅអ្នកបន្តវេនជាច្រើននាក់ នៅក្នុងស្រុកស្រុកពញ្ញាឮ ខេត្តកណ្តាល។ សម្រាប់ លោក ជា យុទ្ធា មនុស្សអាចស្លាប់ ក៏ប៉ុន្តែសិល្បៈចម្លាក់ប្រាក់ស្ពាន់មិនអាចស្លាប់បានទេ។
1/1/202410 minutes
Episode Artwork

Westerdam៖ទោះចូលចតក្នុងពេលខ្លីតែមានន័យសម្រាប់អ្នកទេសចរដែលមកកម្ពុជាដំបូង

ក្រោយចូលចតបានមួយថ្ងៃនាវាWesterdamបានលាផែត្រឡប់ទៅវិញកាលពីរាត្រីថ្ងៃទី២៨ខែធ្នូ ដែលទិសដៅបន្តរបស់នាវាចូលសំចតនៅកំពង់ផែរបស់វៀតណាម។ ចំណែកភ្ញៀវទេសចរមួយចំនួនដែលវិទ្យុបារាំងបានជួបសម្ភាសភាគច្រើនទើបមកប្រទេសកម្ពុជាលើកដំបូងជាមួយអារម្មណ៍រីករាយ។ បើតាមលោកឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុមានភ្ញៀវទេសចរប្រមាណជាជិត១០០នាក់បន្តដើរកំសាន្តក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ គួរបញ្ជាក់ជួនថា អ្នកទេសចរលើនាវាWesterdamប្រមាណជាង២ពាន់នាក់បានចូលចតកំពងផែក្រុងព្រះសីហនុកាលពីថ្ងៃទី២៨ខែធ្នូម្សិលមិញ។
12/29/202311 minutes, 30 seconds
Episode Artwork

នាវាបណ្ណាគារនាំសៀវភៅ២ពាន់ក្បាលចូលចតជាលើកទី៣លើផ្ទៃសមុទ្រកម្ពុជា

ក្នុងរយៈជិតពីរ​សប្ដាហ៍មកនេះ​មនុស្ស​ជិត៦ពាន់នាក់​ចេញ​ចូល​ជាប់​មិន​ដាច់​ដើម្បី​ទស្សនាពិព័រណ៍សៀវភៅ​លើ​វានាបណ្ណាគារ​Dulous​ដែល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​តាំង​ពីថ្ងៃទី១៨ខែធ្នូ។ តាមគម្រោងនាវានេះ​សំចតនៅ​កំពង់ផែក្រុងព្រះសីហនុចាប់ពីថ្ងៃ​ទី១៨​ធ្នូដល់ថ្ងៃទី១៤ខែមករាឆ្នាំ២០២៤។ អាជ្ញាធរខេត្តព្រះសីហនុ​ចាត់ទុក​ពិព័រណ៍សៀវភៅលើផ្ទៃទឹកនេះនឹងរួមចំណែកជម្រុញការអាននៅកម្ពុជានិងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ។ ភាពរួសរាយភ្ជាប់ស្នាមញញឹមរបស់ពលរដ្ឋជាអ្វីដែលអ្នកគ្រប់គ្រងវានាDulousបង្វែរចង្កូតចូលដែនសមុទ្រកម្ពុជាដោយមិនស្ទាក់ស្ទើរ។
12/28/202313 minutes, 2 seconds
Episode Artwork

រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត

«គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុក ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព​ និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប​ បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទីយ៉ាងសំខាន់ជំរុញឲ្យកូនរៀនចប់ចុងចប់ដើម។*ហេតុអ្វីក្មេងស្រីជនជាតិដើមភាគតិចត្រូវរៀបការទាំងវ័យក្មេង?មានកំណើតជាជនជាតិឡាវលោក ​ភីត វណ្ណា ឱពុករបស់បូផាឲ្យដឹងថា កាលពីមុនដោយសារតែគ្មានភាពជាគំរូនៃការសិក្សារៀនសូត្រទើបជនជាតិដើមភាគតិចរើសយកការរៀបការទាំងវ័យក្មេង។ «កាលពីខ្ញុំរៀបការជាមួយម្ដាយបូផាគេទើបមានអាយុ១៧ឆ្នាំ ហើយខ្ញុំអាយុ២០ឆ្នាំ យើងអត់ទាំងពីរនាក់អត់បានរៀនសូត្រទេ អ៊ីចឹងទៅក៏នាំគ្នាការទៅ…ហើយម្យ៉ាងទៀតកាលជំនាន់មុនសាលារៀននៅឆ្ងាយ​ ផ្លូវធ្វើដំណើរជាប្រភេទផ្លូវរទេះគោ។»លោក ភីត វណ្ណា បន្តថា ក្នុងពេលបច្ចុប្បន្ននេះវិញការរៀបការមិនបានក្លាយជារឿងចាប់បង្ខំទៀតនោះទេ។«កូនសម័យនេះគេបានរៀនសូត្រចេះដឹងអ៊ីចឹងការរៀបការអាស្រ័យលើចិត្តកូនទៅចង់រៀនក៏រៀនទៅចង់រៀបការក៏ស្រេចតែចិត្តកូនចុះ[…] ខ្ញុំអត់បង្ខំកូនទេ។»ពិបាកមុនស្រណុកក្រោយជាអ្វីដែលឱពុកម្នាក់នេះរំឮកបូផាជាប្រចាំ។ ជាង១០ឆ្នាំនៃការចាកចេញរបស់ប្រពន្ធ លោក ភីត វណ្ណា កែប្រែជីវិតដោយសម្រេចបានជីវភាពរស់នៅសមរម្យមួយ បើទោះបីជាលោកពុំមានលទ្ធភាពឲ្យបូផាបន្តការសិក្សាក៏ដោយ។ «ខ្ញុំតែងប្រាប់កូនថា មុនយើងជោគជ័យ ត្រូវខំធ្វើអ្វីខ្លះ ? ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារលក់បន្លែ ធ្វើកម្មករគេ ដូច្នេះបើកូនចង់សុខកូនត្រូវខំប្រឹងបើកូនមិនជួយខ្លួនឯងទេ គ្មានទេវតាឯណាមកជួយកូនទេ។»  នៅវិទ្យាល័យវីរៈជ័យ ណា បូផា ជាសិស្សម្នាក់ស្ថិតក្នុងចំណោមសិស្សសរុបជាង៧០០នាក់ក្នុងឆ្នាំសិក្សា២០២២-២០២៣។ សិស្សថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣មានចំនួនជាង៦០នាក់ ជាប់បាក់ឌុបប្រមាណជា៤០នាក់។  នេះបើតាមការបញ្ជាក់របស់ លោក ផូក សុផាណា នាយកសាលាវីរៈជ័យ។លោកនាយកសាលាឲ្យដឹងទៀតថា  វិទ្យាល័យវីរៈជ័យមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ តែក៏ផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមកពីឆ្ងាយផងដែរ។ ក្នុងចំណោមសិស្សសរុបជាង៧០០នាក់ សិស្សជនជាតិដើមភាគតិចមានចំនួន៩០ភាគរយ។  បើតាមលោកនាយកសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិស្សឲ្យបន្តការសិក្សារហូតចប់ថ្នាក់។ «សាលាដើរតួនាទីសំខាន់ក្នុងការផ្ដល់ចំណេះ ជំនាញ សីលធម៌ ហើយសាលារៀននិងសហគមន៍មិនចង់ឃើញសិស្សឬយុវជនរើសយកជីវិតរៀបការនោះទេ។»ស្វែងរកឱកាសសិក្សាមិនមែនជាបញ្ហារបស់បូផាតែម្នាក់ទេ។ ជន វណ្ណៈ ក្មេងស្រីជនជាតិដើមភាគតិចព្រៅក៏ជួបបញ្ហាដូច្នោះដែរ។  មានស្រុកកំណើត នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី វណ្ណៈធ្លាប់បោះបង់ចោលការសិក្សានៅពាក់កណ្ដាលទីដោយសារគ្មានអ្នកជំរុញ។ យុវតីរូបនេះត្រឡប់មកស្រវាការរៀនសូត្រវិញរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងទទួលបាននិទ្ទេសD។តាមគម្រោងក្រោយចប់បាក់ឌុបវណ្ណៈចង់បន្តការសិក្សាប៉ុន្តែបញ្ហានៅត្រង់ថា គ្មានលទ្ធភាព។ «ខ្ញុំចង់រៀនជំនាញទីផ្សារឌីជីថល អ៊ីចឹងហើយខ្ញុំកំពុងស្វែងរកអាហាររូបករណ៍។»បច្ចុប្បន្នលក់កាហ្វេបណ្ដោះអាសន្នក្នុងក្រុងបានលុង វណ្ណៈមានក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សាស្រុកតាវែងនៅថ្ងៃខាងមុខ។«តាមការយល់ដឹងខ្លះៗតំណែងទីប្រឹក្សាស្រុកមានតួនាទីជួយទៅលើកុមារនិងស្ត្រីនៅពេលដែលពួកគេជួបបញ្ហា។»ក្នុងក្ដីស្រមៃឈោងចាប់តំណែងជាទីប្រឹក្សាស្រុកមិនមែនកើតឡើងចៃដន្យទេ គឺឃើញភាពជាគំរូរបស់ លោកស្រី កាពីង ពេជ្រ​ ជនជាតិដើមភាគតិចព្រៅជាអភិបាលរងស្រុកតាវែង។លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែងប្រាប់ថា ជម្នះឧបសគ្គខ្លាំងណាស់ទម្រាំដើរមកដល់ចំណុចនេះ។ លោកស្រីស្វះស្វែងរកឱកាសរៀនសូត្របន្ទាប់ពីចប់ថ្នាក់បឋមឡើងមកអនុវិទ្យាល័យនិងបន្តមកដល់ថ្នាក់វិទ្យាល័យ ទាំងដែលថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅឆ្ងាយពីផ្ទះនិងមានការរារាំងពីឱពុកម្ដាយ។«កាលជំនាន់ខ្ញុំឱពុក-ម្ដាយនៅបារម្ភអត់ចង់ឲ្យកូនស្រីចេញឆ្ងាយពីផ្ទះទេ។ ប៉ុន្តែខ្ញុំបានបង្ហាញពីភាពរឹងមាំថា ខ្ញុំអាចធ្វើបានដើម្បីជាផ្ដល់ទំនុកចិត្តដល់ពួកគាត់។​ នៅពេលដែលលទ្ធផលនៃការរៀនសូត្ររបស់យើងល្អយើងក៏ចេះតែមានឱកាសជាបន្តបន្ទាប់។»នៅក្នុងវ័យជាង៣០ឆ្នាំ លោកស្រី កាពីង ពេជ្រ បានបន្តថា ភាពជាគំរូរបស់បងប្រុសបានជំរុញឲ្យលោកស្រីប្រឹងរៀនចប់ចុងចប់ជាមួយនឹងការតាំងចិត្តថា បុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នា។​ លោកស្រីក្លាយជាអភិបាលរងស្រុកតាវែងនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីធ្វើការងារនៅមន្ទីរកិច្ចការនារីនៅចុងឆ្នាំ២០១១។ លោកស្រីបន្តថា បច្ចុប្បន្ននេះក្មេងស្រីជនជាតិដើមភាគតិចមានសមត្ថភាពច្រើននិងភាគច្រើនខិតខំរៀនសូត្ររហូតចប់ថ្នាក់វិទ្យាល័យ។លោក ឈឹម ចាំ មេភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីថ្លែងថា នៅក្នុងសហគមន៍វណ្ណៈជាក្មេងស្រីដែលមានភាពតស៊ូនៅក្នុងជីវិត រៀនផង ធ្វើការស្ម័គ្រចិត្តផង។ បើតាមលោកមេភូមិ មូលដ្ឋានដែលលោកគ្រប់គ្រងមានមិនច្រើនទេក្មេងដូចវណ្ណៈ។ លោកមេភូមិបន្ថែម«អ្នកខ្លះសម្រេចចិត្តឈប់រៀនដោយសារខ្វះមធ្យោបាយធ្វើដំណើរ[…] បន្ទាប់ពីឈប់រៀនគេក៏សម្រេចចិត្តរៀបការ ហើយការរៀបការនេះធ្វើឡើងដោយចិត្តឯងគ្មានការបង្ខិតបង្ខំពីឱពុកម្ដាយទេ។»គួរជម្រាបជូនថា ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានប្រជាជនរស់នៅសរុបប្រមាណជា៧០០នាក់ភាគច្រើនជាជនជាដើមភាគតិចមកពីគ្រប់អំបូរដូចជាៈព្រៅ ចារ៉ាយ គ្រឹង ជាដើម។ ក្នុងចំណោមប្រជាជនសរុប៧០០នាក់មានកម្លាំងយុវជនសរុបប្រមាណជា៣០ភាគរយ។  បើតាមលោកមេភូមិ អត្រាយុវជនបោះបង់ចោលការសិក្សានៅមូលដ្ឋានលោកគ្រប់គ្រង់បានក្លាយជាកង្វល់និងចាំបាច់ទាមទារយុវជនដូចវណ្ណៈឲ្យបានច្រើនដើម្បីធ្វើជាគំរូ។ខ្វះលទ្ធភាពរៀនបន្តឬរៀនហើយគ្មានការងារធ្វើក៏មូលហេតុមួយទៀតនាំឲ្យយុវជនជនជាតិដើមភាគតិចរើសយកជីវិតរៀបការ។ ព័ត៌មាននេះផ្ដល់ដោយលោក ហួត ចាន់ថៃ មេភូមិបានហ្វាំងតាមរយៈការចុះស្រង់មតិគ្រួសារដែលមានកូនបោះបង់ចោលការសិក្សាឆ្លើយមកកាន់លោកយ៉ាងដូច្នោះ«កូនៗខ្លះឆ្លើយថា ចំណាយខ្ពស់ក្នុងការរៀនសូត្រ  ហើយអ្នកខ្លះប្រឡងអត់ជាប់ទី១២ក៏បោះបង់ចោលងាកមករៀបការ។ ខ្ញុំស្ដាយកូនៗខ្លះទៀតសល់មួយឆ្នាំទៀតរៀនចប់តែគេឈប់ត្រឹមថ្នាក់ទី១១ក្រោមហេតុផលអត់មានលទ្ធភាពរៀនបន្ត។ »   គួរជម្រាបជូនថា ភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ មានប្រជាជនសរុបជាង២ពាន់នាក់ ស្រីជាង១ពាន់នាក់ ក្នុងនោះជនជាតិភាគតិចឡាវ៩៥ភាគរយ ៣ភាគរយខ្មែរ ២ភាគរយចិននិងជនជាតិភាគតិចទូទៅ។ ចំណោមប្រជាជនសរុបជាង២ពាន់នាក់នេះ កម្លាំងយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ មានចំនួនសរុប២៨០នាក់ ៧០ភាគរយរៀនចប់ចុងចប់ដើម ខណៈ៣០ភាគរយបោះបង់ការរៀនសូត្រនៅពាក់កណ្ដាលទី​។កញ្ញា ឃឹម សុខឃីម អ្នកសម្របសម្រួលគម្រោងក្មេងស្រីដឹកនាំនៅខេត្តរតនគិរីនៃអង្គការនារីដើម្បីសន្តិភាពលើកឡើងថា មួយផ្នែកនៃការផ្លាស់ប្ដូរទម្លាប់បង្ខំឲ្យកូនឈប់រៀនចាប់យកការរៀបការដោយសារការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធអំពីប្រយោជន៍នៃការរៀនសូត្រ។ ជាក់ស្ដែងកញ្ញាកំពុងកាន់គម្រោងមួយក្រោមឈ្មោះថា ក្មេងស្រីដឹកនាំ។«គោលបំណងនៃគម្រោងនេះ គឺផ្ដល់អំណាចដល់ក្មេងស្រីឲ្យមានចំណេះដឹងនិងធ្វើជាភ្នាក់ងារផ្លាស់ប្ដូរអ្វីដែលអវិជ្ជមាននៅក្នុងសហគមន៍គេរស់នៅដូចជាៈ គេតែងនាំគ្នានិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។»​កញ្ញា ឃឹម សុខឃីម កាន់គម្រោងក្មេងស្រីដឹកនាំក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីដូចជាស្រុកតាវែង វើនសៃ អូរជុំ ស្ថិតនៅក្នុងឃុំចំនួន៨។ «តាមរយៈគម្រោងនេះយើងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមដូចជាៈកុមារ យុវជន ឱពុក-ម្ដាយ ឱពុក-ម្ដាយគំរូ អាជ្ញាធរ តួអង្គក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល មកជួបប្រជុំនៅតាមឃុំជជែកគ្នារកដំណោះស្រាយលើប្រធានបទណាមួយដែលយើងដាក់ចេញ ហើយឲ្យកុមារលើកជាកង្វល់។»*រៀនចប់តែពុំមានលទ្ធភាពរៀនបន្តកំពុងក្លាយជាកង្វល់យុវជនជនជាតិដើមភាគតិច?គោលនយោបាយរួមសម្រាប់យុវជន ក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់អាហាររូបករណ៍ដល់យុវជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង៨ពាន់កន្លែង ៣០ភាគរយផ្ដល់ជូនសិស្សនារីនិងសិស្សនៅតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមាន​ឱកាសបន្តការសិក្សាថ្នាក់សកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០​២៣​-២០២៤។ នេះបើការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា​ អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៨ខែធ្នូ។​អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងអប់រំក៏បានរៀបចំវិទ្យាល័យមធ្យមសិក្សានិងអប់រំបច្ចេកទេសដែលផ្ដល់ឱកាសដល់សិស្សនុសិស្សថ្នាក់ទី១០ចាប់យកជំនាញចំនួន១០មុខ ដើម្បីឲ្យពួកគេមានជំនាញរួចជាស្រេចពេលរៀនចប់មធ្យមសិក្សា។ ជំនាញ១០មុខនោះមានដូចជាៈ ជំនាញជួសជុលកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិច មេហ្គានិច សេដ្ឋសាស្ត្រ បសុវប្បកម្ម កែច្នៃអាហារ ទេសចរណ៍ជាដើម។ គួរជម្រាបជូនថា បេក្ខជនប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣ នេះ មាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោម​បេក្ខជន​សរុបជាង១៣ម៉ឺននាក់។  ដោយឡែកក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%ក្នុងចំណោមសិស្សសរុប។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
12/26/202313 minutes, 55 seconds
Episode Artwork

វិវាទណាហ្កាវើលដ៍៖ក្រុមកូដករចង់ឲ្យថៅកែក្រុមហ៊ុនថ្មីថយមួយជំហាន

ថយមួយជំហាន គឺជាសារមួយរបស់ក្រុមកូដករណាហ្កាវើលដ៍ ផ្ញើទៅកាន់អ្នកស្នងតំណែងថ្មីនៃក្រុមហ៊ុនណាហ្កាវើលដ៍។ សារនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលអ្នកតវ៉ាក្នុងវិវាទការងារនេះបានមកប្រមូលផ្ដុំគ្នាតវ៉ា កាលពីថ្ងៃអាទិត្យទី២៥ខែធ្នូ។ ដោយឡែក នៅព្រឹកថ្ងៃអង្គារទី២៦ខែធ្នូនេះ ក្រុមកូដករណាហ្កាវើលដ៍ ក៏បានទៅបង្ហោះប៉េតប៉ោងនៅខាងមុខពន្ធនាគារដែលកញ្ញាឈឹម ស៊ីថរកំពុងជាប់ឃុំជាបន្តទៀត ដើម្បីទាមទារឲ្យមានការដោះលែងប្រធានសហជីពរបស់ខ្លួន។
12/26/20238 minutes, 36 seconds
Episode Artwork

រួចពីការបង្ខំឲ្យរៀបការនិងខំរៀនបានបាក់ឌុបក្មេងស្រីភាគឦសាន ស្វែងរកលទ្ធភាពរៀនបន្ត

«គ្រួសារខ្ញុំអត់ចង់ឲ្យរៀនទេ ចង់ឲ្យរៀបការកាលពីខ្ញុំរៀនថ្នាក់ទី៩មកម្លេះដែលពេលនោះខ្ញុំអាយុទើប១៥ឆ្នាំ តែខ្ញុំចង់ឈ្នះហើយប្រឆាំងជាមួយអ្នកផ្ទះបន្តរៀនរហូតរៀនចប់ទី១២។» នេះជាការលើកឡើងរបស់យុវតីវ័យ១៨ឆ្នាំ ណា បូផា។ពីក្រុងបានលុងឆ្ពោះទៅភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ ប្រើពេលជាង១ម៉ោងនៅក្នុងចម្ងាយផ្លូវជិត៥០គីឡូម៉ែត្រជាមួយនឹងស្ថានភាពផ្លូវ រលាក់ គ្រលុក ជង្ហុគ ហុយ ដើម្បីទៅជួបយុវតី ណា បូផា។ ណា បូផា ជាក្មេងស្រីជនជាតិដើមភាគតិចឡាវទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុប។ សញ្ញាបត្រនេះបានក្លាយជាស្ពានចម្លងនាំនាងទៅដល់ថ្នាក់សកលវិទ្យាល័យនៅក្នុងក្ដីស្រមៃចង់ក្លាយជាគ្រូបង្រៀន។«ខ្ញុំស្រឡាញ់អាជីពគ្រូបង្រៀនព្រោះចង់អប់រំក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សារៀនសូត្រ[…] សំខាន់ជាងនេះខ្ញុំចង់ផ្លាស់ប្ដូរផ្នត់គំនិតសង្គម(សហគមន៍ជនជាតិដើមភាគតិច)ងាកមកជំរុញលើកទឹកចិត្តកូនឲ្យខំរៀន។ ការជំរុញនេះស្មើនឹងការផ្ដល់អនាគតឲ្យកូនហើយឱពុក-ម្ដាយខ្លួនឯងនឹងមានមោទនភាពនៅពេលឃើញកូនមានការងារល្អធ្វើ។»ប៉ុន្តែយ៉ាងណាអាជីពជាគ្រូបង្រៀនក្នុងក្ដីស្រមៃពេលអនាគតនៅឆ្ងាយពីដៃដែលពិបាកឈោងចាប់សម្រាប់បូផា។«នេះដោយសារតែខ្ញុំអត់មានលទ្ធភាពបន្តការសិក្សា។ ខ្ញុំមិនប្រាថ្នាច្រើនទេ បើមានលទ្ធភាពរៀនតត្រឹមខេត្តក៏អស់ចិត្ត។» ទោះបីជាពុំមានលទ្ធភាពបន្តការសិក្សា បូផាមិនបញ្ឈប់ត្រឹមនេះទេនាងកំពុងស្វះស្វែងរកអាហារូបករណ៍បន្តការសិក្សាទៅតាមលទ្ធភាព​ និងជំនាញជាក់ស្ដែង។មុនជាប់បាក់ឌុប​ បូផាត្រូវបានរើសឲ្យធ្វើជាយុវជនគំរូក្នុងសហគមន៍តាមរយៈយុទ្ធនាការមិត្តអប់រំមិត្ត។«ក្នុងយុទ្ធនាការនោះខ្ញុំរំលេចឲ្យឃើញពីផលវិបាករៀបការវ័យក្មេងនិងលើកទឹកចិត្តឱពុក-ម្ដាយគាំទ្រកូនខំរៀនជំនួសឲ្យការបង្ខំឲ្យកូនរៀបការ។»ជាមួយសំនៀងភាសាឡាវបូផាអះអាងថា ឱពុក-ម្ដាយនិងគ្រួសារដើរតួនាទីយ៉ាងសំខាន់ជំរុញឲ្យកូនរៀនចប់ចុងចប់ដើម។*ហេតុអ្វីក្មេងស្រីជនជាតិដើមភាគតិចត្រូវរៀបការទាំងវ័យក្មេង?មានកំណើតជាជនជាតិឡាវលោក ​ភីត វណ្ណា ឱពុករបស់បូផាឲ្យដឹងថា កាលពីមុនដោយសារតែគ្មានភាពជាគំរូនៃការសិក្សារៀនសូត្រទើបជនជាតិដើមភាគតិចរើសយកការរៀបការទាំងវ័យក្មេង។ «កាលពីខ្ញុំរៀបការជាមួយម្ដាយបូផាគេទើបមានអាយុ១៧ឆ្នាំ ហើយខ្ញុំអាយុ២០ឆ្នាំ យើងអត់ទាំងពីរនាក់អត់បានរៀនសូត្រទេ អ៊ីចឹងទៅក៏នាំគ្នាការទៅ…ហើយម្យ៉ាងទៀតកាលជំនាន់មុនសាលារៀននៅឆ្ងាយ​ ផ្លូវធ្វើដំណើរជាប្រភេទផ្លូវរទេះគោ។»  លោក ភីត វណ្ណា បន្តថា ក្នុងពេលបច្ចុប្បន្ននេះវិញការរៀបការមិនបានក្លាយជារឿងចាប់បង្ខំទៀតនោះទេ។«កូនសម័យនេះគេបានរៀនសូត្រចេះដឹងអ៊ីចឹងការរៀបការអាស្រ័យលើចិត្តកូនទៅចង់រៀនក៏រៀនទៅចង់រៀបការក៏ស្រេចតែចិត្តកូនចុះ[…] ខ្ញុំអត់បង្ខំកូនទេ។»ពិបាកមុនស្រណុកក្រោយជាអ្វីដែលឱពុកម្នាក់នេះរំឮកបូផាជាប្រចាំ។ ជាង១០ឆ្នាំនៃការចាកចេញរបស់ប្រពន្ធ លោក ភីត វណ្ណា កែប្រែជីវិតដោយសម្រេចបានជីវភាពរស់នៅសមរម្យមួយ បើទោះបីជាលោកពុំមានលទ្ធភាពឲ្យបូផាបន្តការសិក្សាក៏ដោយ។ «ខ្ញុំតែងប្រាប់កូនថា មុនយើងជោគជ័យ ត្រូវខំធ្វើអ្វីខ្លះ ? ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីគ្រួសារលក់បន្លែ ធ្វើកម្មករគេ ដូច្នេះបើកូនចង់សុខកូនត្រូវខំប្រឹងបើកូនមិនជួយខ្លួនឯងទេ គ្មានទេវតាឯណាមកជួយកូនទេ។»  នៅវិទ្យាល័យវីរៈជ័យ ណា បូផា ជាសិស្សម្នាក់ស្ថិតក្នុងចំណោមសិស្សសរុបជាង៧០០នាក់ក្នុងឆ្នាំសិក្សា២០២២-២០២៣។ សិស្សថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣មានចំនួនជាង៦០នាក់ ជាប់បាក់ឌុបប្រមាណជា៤០នាក់។  នេះបើតាមការបញ្ជាក់របស់ លោក ផូក សុផាណា នាយកសាលាវីរៈជ័យ។លោកនាយកសាលាឲ្យដឹងទៀតថា  វិទ្យាល័យវីរៈជ័យមិនត្រឹមតែជាកន្លែងរៀនសូត្រប៉ុណ្ណោះទេ តែក៏ផ្ដល់ជាកន្លែងស្នាក់នៅដល់សិស្សានុសិស្សជនជាតិដើមភាគតិចដែលមកពីឆ្ងាយផងដែរ។ ក្នុងចំណោមសិស្សសរុបជាង៧០០នាក់ សិស្សជនជាតិដើមភាគតិចមានចំនួន៩០ភាគរយ។  បើតាមលោកនាយកសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសិស្សឲ្យបន្តការសិក្សារហូតចប់ថ្នាក់។ «សាលាដើរតួនាទីសំខាន់ក្នុងការផ្ដល់ចំណេះ ជំនាញ សីលធម៌ ហើយសាលារៀននិងសហគមន៍មិនចង់ឃើញសិស្សឬយុវជនរើសយកជីវិតរៀបការនោះទេ។»ស្វែងរកឱកាសសិក្សាមិនមែនជាបញ្ហារបស់បូផាតែម្នាក់ទេ។ ជន វណ្ណៈ ក្មេងស្រីជនជាតិដើមភាគតិចព្រៅក៏ជួបបញ្ហាដូច្នោះដែរ។  មានស្រុកកំណើត នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី វណ្ណៈធ្លាប់បោះបង់ចោលការសិក្សានៅពាក់កណ្ដាលទីដោយសារគ្មានអ្នកជំរុញ។ យុវតីរូបនេះត្រឡប់មកស្រវាការរៀនសូត្រវិញរហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងទទួលបាននិទ្ទេសD។តាមគម្រោងក្រោយចប់បាក់ឌុបវណ្ណៈចង់បន្តការសិក្សាប៉ុន្តែបញ្ហានៅត្រង់ថា គ្មានលទ្ធភាព។ «ខ្ញុំចង់រៀនជំនាញទីផ្សារឌីជីថល អ៊ីចឹងហើយខ្ញុំកំពុងស្វែងរកអាហាររូបករណ៍។»បច្ចុប្បន្នលក់កាហ្វេបណ្ដោះអាសន្នក្នុងក្រុងបានលុង វណ្ណៈមានក្ដីស្រមៃចង់ក្លាយជាទីប្រឹក្សាស្រុកតាវែងនៅថ្ងៃខាងមុខ។«តាមការយល់ដឹងខ្លះៗតំណែងទីប្រឹក្សាស្រុកមានតួនាទីជួយទៅលើកុមារនិងស្ត្រីនៅពេលដែលពួកគេជួបបញ្ហា។»ក្នុងក្ដីស្រមៃឈោងចាប់តំណែងជាទីប្រឹក្សាស្រុកមិនមែនកើតឡើងចៃដន្យទេ គឺឃើញភាពជាគំរូរបស់ លោកស្រី កាពីង ពេជ្រ​ ជនជាតិដើមភាគតិចព្រៅជាអភិបាលរងស្រុកតាវែង។លោកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែងប្រាប់ថា ជម្នះឧបសគ្គខ្លាំងណាស់ទម្រាំដើរមកដល់ចំណុចនេះ។ លោកស្រីស្វះស្វែងរកឱកាសរៀនសូត្របន្ទាប់ពីចប់ថ្នាក់បឋមឡើងមកអនុវិទ្យាល័យនិងបន្តមកដល់ថ្នាក់វិទ្យាល័យ ទាំងដែលថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យនៅឆ្ងាយពីផ្ទះនិងមានការរារាំងពីឱពុកម្ដាយ។«កាលជំនាន់ខ្ញុំឱពុក-ម្ដាយនៅបារម្ភអត់ចង់ឲ្យកូនស្រីចេញឆ្ងាយពីផ្ទះទេ។ ប៉ុន្តែខ្ញុំបានបង្ហាញពីភាពរឹងមាំថា ខ្ញុំអាចធ្វើបានដើម្បីជាផ្ដល់ទំនុកចិត្តដល់ពួកគាត់។​ នៅពេលដែលលទ្ធផលនៃការរៀនសូត្ររបស់យើងល្អយើងក៏ចេះតែមានឱកាសជាបន្តបន្ទាប់។»នៅក្នុងវ័យជាង៣០ឆ្នាំ លោកស្រី កាពីង ពេជ្រ បានបន្តថា ភាពជាគំរូរបស់បងប្រុសបានជំរុញឲ្យលោកស្រីប្រឹងរៀនចប់ចុងចប់ជាមួយនឹងការតាំងចិត្តថា បុរសធ្វើបានស្ត្រីក៏ធ្វើបានដូចគ្នា។​ លោកស្រីក្លាយជាអភិបាលរងស្រុកតាវែងនៅក្នុងឆ្នាំ២០២០ បន្ទាប់ពីធ្វើការងារនៅមន្ទីរកិច្ចការនារីនៅចុងឆ្នាំ២០១១។ លោកស្រីបន្តថា បច្ចុប្បន្ននេះក្មេងស្រីជនជាតិដើមភាគតិចមានសមត្ថភាពច្រើននិងភាគច្រើនខិតខំរៀនសូត្ររហូតចប់ថ្នាក់វិទ្យាល័យ។លោក ឈឹម ចាំ មេភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរីថ្លែងថា នៅក្នុងសហគមន៍វណ្ណៈជាក្មេងស្រីដែលមានភាពតស៊ូនៅក្នុងជីវិត រៀនផង ធ្វើការស្ម័គ្រចិត្តផង។ បើតាមលោកមេភូមិ មូលដ្ឋានដែលលោកគ្រប់គ្រងមានមិនច្រើនទេក្មេងដូចវណ្ណៈ។ លោកមេភូមិបន្ថែម«អ្នកខ្លះសម្រេចចិត្តឈប់រៀនដោយសារខ្វះមធ្យោបាយធ្វើដំណើរ[…] បន្ទាប់ពីឈប់រៀនគេក៏សម្រេចចិត្តរៀបការ ហើយការរៀបការនេះធ្វើឡើងដោយចិត្តឯងគ្មានការបង្ខិតបង្ខំពីឱពុកម្ដាយទេ។»គួរជម្រាបជូនថា ភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានប្រជាជនរស់នៅសរុបប្រមាណជា៧០០នាក់ភាគច្រើនជាជនជាដើមភាគតិចមកពីគ្រប់អំបូរដូចជាៈព្រៅ ចារ៉ាយ គ្រឹង ជាដើម។ ក្នុងចំណោមប្រជាជនសរុប៧០០នាក់មានកម្លាំងយុវជនសរុបប្រមាណជា៣០ភាគរយ។  បើតាមលោកមេភូមិ អត្រាយុវជនបោះបង់ចោលការសិក្សានៅមូលដ្ឋានលោកគ្រប់គ្រង់បានក្លាយជាកង្វល់និងចាំបាច់ទាមទារយុវជនដូចវណ្ណៈឲ្យបានច្រើនដើម្បីធ្វើជាគំរូ។ខ្វះលទ្ធភាពរៀនបន្តឬរៀនហើយគ្មានការងារធ្វើក៏មូលហេតុមួយទៀតនាំឲ្យយុវជនជនជាតិដើមភាគតិចរើសយកជីវិតរៀបការ។ ព័ត៌មាននេះផ្ដល់ដោយលោក ហួត ចាន់ថៃ មេភូមិបានហ្វាំងតាមរយៈការចុះស្រង់មតិគ្រួសារដែលមានកូនបោះបង់ចោលការសិក្សាឆ្លើយមកកាន់លោកយ៉ាងដូច្នោះ«កូនៗខ្លះឆ្លើយថា ចំណាយខ្ពស់ក្នុងការរៀនសូត្រ  ហើយអ្នកខ្លះប្រឡងអត់ជាប់ទី១២ក៏បោះបង់ចោលងាកមករៀបការ។ ខ្ញុំស្ដាយកូនៗខ្លះទៀតសល់មួយឆ្នាំទៀតរៀនចប់តែគេឈប់ត្រឹមថ្នាក់ទី១១ក្រោមហេតុផលអត់មានលទ្ធភាពរៀនបន្ត។ »   គួរជម្រាបជូនថា ភូមិហ្វាំង ឃុំបានប៉ុង ស្រុកវើនសៃ មានប្រជាជនសរុបជាង២ពាន់នាក់ ស្រីជាង១ពាន់នាក់ ក្នុងនោះជនជាតិភាគតិចឡាវ៩៥ភាគរយ ៣ភាគរយខ្មែរ ២ភាគរយចិននិងជនជាតិភាគតិចទូទៅ។ ចំណោមប្រជាជនសរុបជាង២ពាន់នាក់នេះ កម្លាំងយុវជនអាយុចន្លោះពី១៨ទៅ២៥ឆ្នាំ មានចំនួនសរុប២៨០នាក់ ៧០ភាគរយរៀនចប់ចុងចប់ដើម ខណៈ៣០ភាគរយបោះបង់ការរៀនសូត្រនៅពាក់កណ្ដាលទី​។កញ្ញា ឃឹម សុខឃីម អ្នកសម្របសម្រួលគម្រោងក្មេងស្រីដឹកនាំនៅខេត្តរតនគិរីនៃអង្គការនារីដើម្បីសន្តិភាពលើកឡើងថា មួយផ្នែកនៃការផ្លាស់ប្ដូរទម្លាប់បង្ខំឲ្យកូនឈប់រៀនចាប់យកការរៀបការដោយសារការផ្សព្វផ្សាយរបស់ភាគីពាក់ព័ន្ធអំពីប្រយោជន៍នៃការរៀនសូត្រ។ ជាក់ស្ដែងកញ្ញាកំពុងកាន់គម្រោងមួយក្រោមឈ្មោះថា ក្មេងស្រីដឹកនាំ។«គោលបំណងនៃគម្រោងនេះ គឺផ្ដល់អំណាចដល់ក្មេងស្រីឲ្យមានចំណេះដឹងនិងធ្វើជាភ្នាក់ងារផ្លាស់ប្ដូរអ្វីដែលអវិជ្ជមាននៅក្នុងសហគមន៍គេរស់នៅដូចជាៈ គេតែងនាំគ្នានិយាយថា ស្ត្រីបង្វិលចង្ក្រានមិនជុំ។»​កញ្ញា ឃឹម សុខឃីម កាន់គម្រោងក្មេងស្រីដឹកនាំក្នុងស្រុកចំនួន៣នៃខេត្តរតនគិរីដូចជាស្រុកតាវែង វើនសៃ អូរជុំ ស្ថិតនៅក្នុងឃុំចំនួន៨។ «តាមរយៈគម្រោងនេះយើងអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមដូចជាៈកុមារ យុវជន ឱពុក-ម្ដាយ ឱពុក-ម្ដាយគំរូ អាជ្ញាធរ តួអង្គក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល មកជួបប្រជុំនៅតាមឃុំជជែកគ្នារកដំណោះស្រាយលើប្រធានបទណាមួយដែលយើងដាក់ចេញ ហើយឲ្យកុមារលើកជាកង្វល់។»*រៀនចប់តែពុំមានលទ្ធភាពរៀនបន្តកំពុងក្លាយជាកង្វល់យុវជនជនជាតិដើមភាគតិច?គោលនយោបាយរួមសម្រាប់យុវជន ក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់អាហាររូបករណ៍ដល់យុវជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង៨ពាន់កន្លែង ៣០ភាគរយផ្ដល់ជូនសិស្សនារីនិងសិស្សនៅតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមាន​ឱកាសបន្តការសិក្សាថ្នាក់សកលវិទ្យាល័យសម្រាប់ឆ្នាំសិក្សា២០​២៣​-២០២៤។ នេះបើការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា​ អ្នកនាំពាក្យក្រសួងអប់រំនៅថ្ងៃទី១៨ខែធ្នូ។​អ្នកនាំពាក្យរូបនេះបន្តថា ក្រសួងអប់រំក៏បានរៀបចំវិទ្យាល័យមធ្យមសិក្សានិងអប់រំបច្ចេកទេសដែលផ្ដល់ឱកាសដល់សិស្សនុសិស្សថ្នាក់ទី១០ចាប់យកជំនាញចំនួន១០មុខ ដើម្បីឲ្យពួកគេមានជំនាញរួចជាស្រេចពេលរៀនចប់មធ្យមសិក្សា។ ជំនាញ១០មុខនោះមានដូចជាៈ ជំនាញជួសជុលកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិច មេហ្គានិច សេដ្ឋសាស្ត្រ បសុវប្បកម្ម កែច្នៃអាហារ ទេសចរណ៍ជាដើម។ គួរជម្រាបជូនថា បេក្ខជនប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣ នេះ មាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោម​បេក្ខជន​សរុបជាង១៣ម៉ឺននាក់។  ដោយឡែកក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%ក្នុងចំណោមសិស្សសរុប។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
12/26/202313 minutes, 55 seconds
Episode Artwork

អ្នកឃ្លាំមើល៖ ការជួបជុំតាមបែបសាសនា គួរតែធ្វើដោយមានសណ្តាប់ធ្នាប់ និងរូបភាពសមរម្យ

នៅថ្ងៃអាទិត្យទី២៤វិច្ឆិកានេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការពិនិត្យមើលចំពោះការជួបជុំតាមបែបសាសនា ដែលគ្មានមូលដ្ឋាន និងមានលក្ខណៈជាការបំពុលសង្គម។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលធ្វើឡើងដើម្បីបញ្ជាក់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតនៅ ក្រសួងបរិស្ថានកាលពីថ្ងៃទី២១ធ្នូ ។ នាឱកាសនោះ លោក ហ៊ុន ម៉ាណែតបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធម្មការពិនិត្យមើលការជួបជុំតាមបែបសាសនានៅក្នុងសង្គមបច្ចុប្បន្ន តែមិនបានចំពីករណីព្រះសង្ឃ ចន្ទ មុនីទេ។ ព្រះសង្ឃ ចន្ទ មុនី ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់មហាជនមួយចំនួនអំពីជំនឿបារមី។ យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមយល់ថា ការជួបជុំតាមបែបសាសនា ទោះក្នុង លក្ខខណ្ឌណា និង រូបភាពណាក៏ដោយគួរតែធ្វើឡើងដោយមានសណ្តាប់ធ្នាប់ និងមានរូបភាពសមរម្យ។
12/24/202313 minutes, 8 seconds
Episode Artwork

អ្នកលក់ដូរខ្លះឆក់ឱកាសលក់រូបថតព្រះសង្ឃ ច័ន្ទ មុនី ក្រោយមានការចាប់អារម្មណ៍

រូបថតរបស់ព្រះសង្ឃ ច័ន្ទ មុនី ដែលមហាជនមួយចំនួនកំពុងមានជំនឿអំពីបារមីរបស់លោក កំពុងដាក់តាំងលក់យ៉ាងត្រៀបត្រា នៅតាមដងផ្លូវសាធារណៈ និងទីវត្តអារាមមួយចំនួន។ ជាក់ស្តែងសម្រាប់ពិធីបញ្ចុះសីមាព្រះវិហារវត្តចាក់អង្រែក្រោម គឺមានអាជីវករមួយចំនួន បានដាក់តាំងលក់គ្រឿងដង្វាយ និងរូបថតរបស់ព្រះសង្ឃ ច័ន្ទ មុនី ជាហូរហែ ដោយគេជឿថា អ្នកទិញរូបថតទាំងនោះ ទទួលបានសេចក្តីសុខសប្បាយ។
12/24/20239 minutes, 30 seconds
Episode Artwork

ផ្ទៃបឹងតាមោកកាន់តែរួមពលរដ្ឋរងគ្រោះកាន់តែអស់សង្ឃឹម

ថ្មីៗនេះមានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាជ្ញាធរក្នុងខណ្ឌព្រែកព្នៅនិងពលរដ្ឋរស់នៅតំបន់បឹងតាមោកស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ក្រុមប្រជាពលរដ្ឋដែលរងការប៉ះទង្គិចបានបញ្ជាក់ថា ការប៉ះទង្គិចកើតឡើងដោយសារពួកគាត់មិនព្រមឲ្យកម្លាំងសន្តិសុខខណ្ឌរុះរើកន្លែងលក់ដូររបស់គ្រួសារមួយដែលសាងសង់លើចំណីដីមុខផ្ទះ។ ពីខាងអាជ្ញាធរវិញថា បានជូនដំណឹងទៅពលរដ្ឋរួចហើយអំពីការរុះរើនេះព្រោះពលរដ្ឋសង់កន្លែងលក់ដូរលើផ្លូវរដ្ឋ។  អំពីស្ថានភាពទូទៅវិញក្រុមប្រជាពលរដ្ឋបានអះអាងថា ផ្ទៃបឹងតាមោកកាន់តែរួមតូច ខណៈក្ដីសង្ឃឹមពួកគាត់ដែលរំពឹងទទួលផលពីការអភិវឌ្ឍដោយស្មើភាពក៏កាន់តែខើច។
12/23/202313 minutes, 42 seconds
Episode Artwork

ជនជាតិដើមភាគតិចគ្រឹង៖អ្នកស្រី ក្រូន ចន្ទ្រា ប្រែពីជំនួយការឃុំទៅជាមេឃុំ

អ្នកស្រី ក្រូន ចន្ទ្រា ជនជាតិដើមភាគតិចគ្រឹងកំពុងកាន់តួនាទីជាមេឃុំល្អក់សម្រាប់អាណត្តិ២។ ឃុំល្អក់ស្ថិតនៅក្នុងចំណោមឃុំសរុបចំនួន៧នៃស្រុកអូរជុំខេត្តរតនគិរី។ ឃុំល្អក់មានភូមិចំនួន៥និងមានប្រជាជនសរុបជាង៣ពាន់នាក់។ ដើម្បីមានភាពចុះសម្រុងជា​មួយក្រុមការងារជាបុរសអ្នកស្រី រៀបចំផែនការយុទ្ធសាស្ត្រឲ្យបានគត់មត់។ ជាផែនការរបស់ឃុំរួមផ្សំនិងការតាំងចិត្តខ្លួនឯងស្ត្រីមេឃុំវ័យជិត៤០ឆ្នាំរូបនេះប្ដេជ្ញាជម្រុញការសិក្សារៀនសូត្ររបស់យុវជនជនជាតិដើមភាគតិចឲ្យបានចប់ចុងចប់ដើម ជំនួសឲ្យការរៀបការវ័យក្មេង។ ជាមោទនភាពដែលឃុំល្អក់មានសិស្សជាប់បាក់ឌុបប្រមាណជា២០នាក់សម្រាប់ឆ្នាំសិក្សា២០២៣បន្ទាប់ពីបណ្ដាឆ្នាំមុនៗសិស្សជាប់បាក់ឌុបមានចំនួនតិចតួច។
12/22/202311 minutes, 42 seconds
Episode Artwork

ជំនួស​ឲ្យ​ការ​ឈរ​រង​ចាំ៖មជ្ឈមណ្ឌល​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​បារាំង​និង​អឺរ៉ុប​លេច​រូប​រាង

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្លាស់​ប្ដូរ​របៀប​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី ដោយ​ងាក​មក​បើក​មជ្ឈមណ្ឌល​ទទួល​ពាក្យសុំ​ទិដ្ឋាការ​នៅ​ជាន់​ទី​៥​នៃ​អគារវឌ្ឍនៈ​មាន​ឈ្មោះ​ថា​ TLS Contact។  មជ្ឈមណ្ឌល​នេះ​ជួយ​កាត់​បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ធានា​ផាសុកភាព​អ្នកស្នើ​សុំ​ ខណៈការ​ស្នើ​សុំ​ទិដ្ឋា​ការភាគ​ច្រើន​គេ​តម្រូវ​ឲ្យតម្រង់​ជួរ​នៅ​ខាង​ក្រៅ​របងស្ថានទូត​ជាមួយ​នឹង​ភាព​កកកុញ​លាយឡំ​ដោយ​បរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
12/21/20239 minutes, 2 seconds
Episode Artwork

ជំនួស​ឲ្យ​ការ​ឈរ​រង​ចាំ៖មជ្ឈមណ្ឌល​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​បារាំង​និង​អឺរ៉ុប​លេច​រូប​រាង

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផ្លាស់​ប្ដូរ​របៀប​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី ដោយ​ងាក​មក​ដាក់ដំណើរការ​មជ្ឈមណ្ឌល​ទទួល​ពាក្យសុំ​ទិដ្ឋាការ​នៅ​ជាន់​ទី​៥​នៃ​អគារវឌ្ឍនៈ​មាន​ឈ្មោះ​ថា​ TLS Contact។  មជ្ឈមណ្ឌល​នេះ​ជួយ​កាត់​បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​សម្រាប់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ធានា​ផាសុកភាព​​ ខណៈការ​ស្នើ​សុំ​ទិដ្ឋា​ការភាគ​ច្រើន​គេ​តម្រូវ​ឲ្យតម្រង់​ជួរ​នៅ​ខាង​ក្រៅ​របងស្ថានទូត​ជាមួយ​នឹង​ភាព​កកកុញ​លាយឡំ​ដោយ​បរិយាកាស ក្ដៅ ភ្លៀង ខ្យល់ជាដើម។
12/20/20239 minutes, 2 seconds
Episode Artwork

លោក ហេង គឹមហុង៖ ការលើកកម្ពស់យុត្តិធម៌សង្គមគឺជាបេសកម្មជីវិតរបស់ខ្ញុំ

មាន​អាយុ​២៨​ឆ្នាំ ​លោក​ ហេង​ គឹមហុង ​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​ប្រតិ​បត្តិ​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ ពី​ឆ្នាំ​២០២៤ ​ដល់​២០​២៨​។​ យុវជន​រូប​នេះ​តែង​តែ​សកម្ម​ក្នុង​ការ​ងារ​ចុះ​ល្បាត​ព្រៃ​ និង​ការងារ​សិទ្ធិ​មនុស្ស​ ដោយ​ធ្លាប់​ប្រឈម​មុខ​នឹង​ចុង​កាំ​ភ្លើង​ជា​ច្រើន​លើក​។​ ទោះ​ជា​យ៉ាង​ណា ​គឹម​ហុង​ អះ​អាង​ថា​ នឹង​មិន​បោះ​បង់​ការ​ងារ​នេះ​ចោល​ឡើយ ​ដោយ​ចាត់​ទុក​ថា ​ការ​លើក​កម្ពស់​យុត្តិ​ធម៌​សង្គម​គឺ​ជា​បេស​កម្ម​ជីវិត​របស់​ខ្លួន​។​
12/20/202311 minutes, 25 seconds
Episode Artwork

ប្រជានេសាទ៖ត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរនៅរដូវនេសាទឆ្នាំ២០២៣

ក្រសួងកសិកម្មបានប្រកាសឱ្យពលរដ្ឋទិញត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ នៅច្រាំងទន្លេពីជ្រុងម្ខាងនៃគន្លងដាយត្រីលើដងទន្លេសាបក្នុងស្រុកស្រុកពញាឭ ខេត្តកណ្តាល មនុស្សម្នាជាច្រើនបានប្រញាយគ្នាតថ្លៃទិញត្រីសម្រាប់ធ្វើប្រហុកផ្អក។ ខ្លះទិញបានតាមបំណង និងខ្លះទៀតរអ៊ូថាត្រីថ្លៃ រកទិញមិនបានសោះ។ ប្រជានេសាទរអ៊ូថា ត្រីរៀលដែលជាប្រភេទត្រីត្រូវប៉ាន់សម្រាប់ធ្វើប្រហុកមិនសូវសំបូរទេនៅឆ្នាំនេះ។ ប្រភេទត្រីដែលរកបានភាគច្រើនជាប្រភេទត្រីស្លឹកឬស្សី ដែលអាចលក់ចេញបានពី៦០០ទៅ៩០០រៀល នេះបើតាមប្រជានេសាទដែលវិទ្យុបារាំង RFI បានជួបសម្ភាស។
12/20/20238 minutes, 10 seconds
Episode Artwork

បុណ្យណូអែល៖ពលរដ្ឋខ្មែរចូលរួមអបអរ ខណៈក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរសម្តែងក្តីបារម្ភ?

ថ្ងៃទី២៥ ធ្នូខាងមុខជាថ្ងៃបុណ្យណូអែលសម្រាប់ពលរដ្ឋអ្នកកាន់សាសនាគ្រិស្ត។ នៅកម្ពុជា ពលរដ្ឋដែលវិទ្យុបារាំង RFI បានជួបសម្ភាសន៍ក្នុងថ្ងៃទី១៨ ធ្នូបានកត់សម្គាល់ឃើញពីសន្ទុះកើនឡើននៃនិន្នាការអបអរពិធីបុណ្យណូអែល។ ពលរដ្ឋខ្មែរភាគច្រើនដែលកាន់សាសនាព្រះពុទ្ធបានអះអាងថា ខ្លួនបើកចិត្តទូលាយ និងចូលរួមអបអរនឹងពិធីបុណ្យរបស់សាសនាគ្រិស្ត។ ចំណែកអ្នកជំនាញវប្បធម៌មើលឃើញថា សន្ទុះកើនឡើននៃនិន្នាការអបអរបុណ្យណូអែលអាចជាក្ដីបារម្ភសម្រាប់ក្រុមអ្នកអភិរក្សវប្បធម៌ខ្មែរមួយចំនួន។ តែអ្នកជំនាញដដែលយល់ថា វាជារឿងចៀសមិនរួចឡើយនៅក្នុងដំណើរសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
12/19/20237 minutes, 9 seconds
Episode Artwork

លោក ប៉ោយ ឈុនលី៖ខ្ញុំចង់ប្តូរពីគំនិតគាំទ្រសិល្បៈដោយអាណិតទៅជាការឃើញតម្លៃសិល្បៈ

ផ្ទាំងទស្សនីយភាព និងបទពិសោធន៍សិល្បៈដ៏សម្បូរបែបរួមមានគំនូរ ចម្លាក់ ល្ខោន ចម្រៀង សម្តែង តន្ត្រី នឹងរចនាម៉ូតនឹងត្រូវដាក់បង្ហាញនៅក្នុងមហោស្រពសិល្បៈជំនោរ - Art នៅទឹកដីប្រវត្តិសាស្ត្រនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៥ ដល់១៧ធ្នូ ឆ្នាំ២០២៣។ សិល្បៈករ ប៉ោយ ឈុនលីដែលជាអ្នកផ្តួចផ្តើមមហោស្រពសិល្បៈជំនោរ-Art បានប្រាប់ថា ព្រឹត្តិការណ៍សិល្បៈដ៏ធំនេះរៀបចំធ្វើឡើងដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យនៃសិល្បៈសម្បូរបែបនៅកម្ពុជា។ លើសពីនេះទៀត លោក ប៉ោយ ឈុនលី ប្តេជ្ញាផ្លាស់ប្តូរគំនិតពលរដ្ឋមួយចំនួន ដែលគាំទ្រសិល្បៈក្នុងស្រុកដោយសារការអាណិតយោគយល់ ទៅជាការគាំទ្រដោយសារឃើញតម្លៃស្នាដៃសិល្បៈវិញ។
12/14/20238 minutes, 2 seconds
Episode Artwork

ហេតុអ្វីបានជាមានស្រ្តីតិចតួចជ្រើសយកអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា?

បញ្ហាស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានលើកយកទៅជជែកច្រើននៅក្នុងវេទិកាភាពចម្រុះនៃប្រព័ន្ធផ្សព្វ​ផ្សាយនៅកម្ពុជាដែលរៀបចំដោយអង្គការយូនីស្កូ UNESCO នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ អ្នកចូលរួមភាគច្រើននៅក្នុងវេទិកាបានលើកឡើងថា ស្រ្តីប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជាមានតិចតួចបំផុតបើធៀបនឹងបុរស។ នៅក្នុងបញ្ហានេះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលក៏ដូចជាអង្គភាពសារ​​ព័ត៌មានផ្សេងៗត្រូវមានគោលនយោបាយលើកកម្ពស់ឲ្យស្រ្តីបានចូលបម្រើការងារផ្នែកព័ត៌មានឲ្យបានច្រើន៕
12/12/202311 minutes, 47 seconds
Episode Artwork

លោកស្រី រតនៈ៖ពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ជាចំណុចផ្តើមបង្ហាញតម្លៃម្ហូបខ្មែរ

លោកស្រី រស់ រតនៈ ដែលគេស្គាល់នៅតាមបណ្តាញសង្គមថា «ចុងភៅណាក់» ឬ «Chef Nak» បានចាប់យកអាជីពក្នុងវិស័យចំអិនម្ហូបដោយគ្មានចំណេះនិងជំនាញនេះឡើយ។ លោកស្រី រស់ រតនៈគឺជាស្ត្រីខ្មែរដែលទទួលបានពានរង្វាន់ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ពីកម្មវិធី Gourmand Award នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការស្រាវជ្រាវនិងការចងក្រងសៀវភៅធ្វើម្ហូបខ្មែរដែលមានចំណងជើងថា «សោយ»។ ចំពោះលោកស្រី រស់ រតនៈ ការទទួលស្គាល់លើឆាកអន្តរជាតិនេះគឺគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ក្នុងការបង្ហាញម្ហូបខ្មែរឱ្យពិភពលោកទទួលស្គាល់។
12/8/202315 minutes, 37 seconds
Episode Artwork

ពលរដ្ឋផ្ដើមមិនទុកចិត្តសាច់បង្កកធូរថ្លៃនៅលើទីផ្សារ និងតាមអាហារដ្ឋាន?

នារយៈពេលចុងក្រោយនេះ មន្រ្តីបច្ចេកទេសបានការរកឃើញសាច់បង្កកដែលខូចគុណភាពនិងខុសច្បាប់ នៅតាមឃ្លាំងស្តុកសាច់ជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា មើលឃើញថា ភាគច្រើននៃសាច់បង្កកខ្វះគុណភាពទាំងនេះ អាចត្រូវបានចែកចាយនៅតាមអាហារដ្ឋាន ផ្សារ និងហាងប៊ូហ្វេដោយលក់ក្នុងតម្លៃថោក។ ក្រៅតែពីសំណូមពរឲ្យភាគីពាក់ព័ន្ធ រួមសហការទប់ស្កាត់ការចរាចរសាច់បង្កកខូចគុណភាពឲ្យបានឆាប់រហ័ស ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិRFIជួបសម្ភាសនៅថ្ងៃព្រហស្បត្តិ៍ទី៧ខែធ្នូនេះ បានបង្ហាញពីក្ដីបារម្ភពីផលលំបាកក្នុងការបែងចែករវាងសាច់បង្កមានគុណភាពល្អនិងសាច់បង្កកខូចគុណភាពដែលអាចមាននៅលើទីផ្សារ។ នៅចំពោះមុខនឹងក្ដីបារម្ភនេះ មន្រ្តីជាន់ខ្ពស់ ក.ប.ប បានណែនាំពីវិធីមួយចំនួនដែលពលរដ្ឋអាចកំណត់ចំណាំសាច់បង្កកខូចគុណភាពបាន។
12/7/20236 minutes, 51 seconds
Episode Artwork

ធម្មយាត្រាដើរថ្មើរជើងរបស់សង្គមស៊ីវិលដើម្បីសិទ្ធិមនុស្សត្រូវអាជ្ញាធរខេត្តសៀមរាបរារាំង

ក្រុមអង្គការសង្គមស៊ីវិលបានធ្វើធម្មយាត្រាដើរដោយថ្មើរជើង ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងលើកកម្ពស់សីលធម៌សង្គមជាដើម។ ធម្មយាត្រានេះ បានចាប់ផ្ដើមពីខេត្តសៀមរាប ឆ្ពោះមកទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ។ ប៉ុន្តែធម្មយាត្រាដំបូងដែលចាប់ផ្ដើមពីខេត្តសៀមរាបធ្វើទៅមិនរលូនឡើយ ដោយសារអាជ្ញាធរខេត្តសៀមរាបចេញមករារាំង។ ការរារាំងនេះ ក្រោមហេតុផលថា ពុំបានសុំច្បាប់អនុញ្ញាត ខណៈសង្គមសុីវិលវិញបានអះអាងថា ពួកគេបានធ្វើការជូនដំណឹងទៅអាជ្ញាធរហើយ៕
12/6/202311 minutes, 44 seconds
Episode Artwork

និទ្ទេសA សាំ ស្រីថន៖ បំណងរៀនពេទ្យតែគ្មានលទ្ធភាពបានត្រឹមគ្រូបង្រៀន

កញ្ញា ​សាំ ​ស្រីថន ​គឺ​ជា​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ម្នាក់​ក្នុង​ចំណោម​និទ្ទេសA​តែ​២នាក់​គត់​នៅ​វិទ្យា​ល័យ​ប្រមូល​ព្រហ្ម ​ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង ​នាសម័យ​ប្រឡង​៦​វិច្ឆិកា​២០២៣​។​ ស្រីថន​ គឺ​ជា​កូន​ស្រីពៅ​រស់នៅ​ជា​មួយ​ម្តាយ​ជាស្ត្រី​មេម៉ាយ​ជិត​២០​ឆ្នាំ​មក​ហើយ​។ ​ឪពុក​របស់​នាង​បាន​ចែក​ផ្លូវ​ជីវិត​ជាមួយ​ម្តាយ​នាង​តាំង​ពី​ស្រីថន​នៅ​ផ្ទៃម្តាយ។​ បច្ចុប្បន្ន​នេះ​ ស្រី​ថន​រស់​នៅជាមួយ​ម្តាយ​និង​ក្មួយ​ម្នាក់​ដែល​បង​របស់​នាង​យក​មកឲ្យ​ជួយ​ចិញ្ចឹម​។​ ក្នុង​ចំណោម​បង​ប្អូន​សរុប៦នាក់​ គឺ​មិន​មាន​នណាម្នាក់​មាន​ជីវភាព​ធូរធារ​នោះ​ឡើយ​។ នាង​និង​ម្តាយ​រស់​នៅ​លើ​ផ្ទះ​ដំបូល​សង្កសី​ទំហំ​៣​គុណ៤​ម៉ែត្រ ​លើដី​ភូមិ​មួយ​កន្លែង ​ដែល​ជីតា​របស់​នាង​ឲ្យនៅបណ្តោះ​អាសន្ន ​ខណៈ​ដី​ស្រែ​ត្រូវ​ដាក់​បញ្ចាំ​យក​លុយ​ព្យាបាល​ជំងឺ​។
12/6/20236 minutes, 3 seconds
Episode Artwork

កិច្ចសន្ទនាស្ដីពីបញ្ហាសិទ្ធិមនុស្សជាប្រធានបទក្ដៅមុនថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានរៀបចំឲ្យមានកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ នៅព្រឹកថ្ងៃទី០៤ខែធ្នូនេះ មុនថ្ងៃនៃការប្រារព្ធទិវាសិទ្ធិមនុស្ស​១០ធ្នូមកដល់។ កិច្ចសន្ទនានេះ គេឃើញមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈនៅក្នុងកិច្ចសន្ទនានេះ សង្គមស៊ីវិលបានកត់សម្គាល់ឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានការធ្លាក់ចុះ ប៉ុន្តែភាគីរដ្ឋាភិបាលវិញថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ៕
12/4/20238 minutes, 32 seconds
Episode Artwork

ឆាកប្រគុំតន្រ្តី និងស្តង់លក់ទំនិញជាច្រើនចាប់ផ្ដើមដំឡើងត្រៀមបុណ្យអុំទូក

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងប្រព្រឹត្តធ្វើរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្រោយពីខកខានប្រារព្ធធ្វើអស់ប៉ុន្មានឆ្នាំមកហើយ ដោយ​​សារបញ្ហាកូវីដ-១៩ និងបញ្ហាផ្សេងៗទៀត។ ដើម្បីត្រៀមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គេកត់សម្គាល់ឃើញមានឆាកប្រគុំតន្រ្តី ស្តង់លក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀត ចាប់ផ្ដើមដំឡើងព្រោងព្រាតក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ ខណៈឆ្នាំនេះគេជឿជាក់ថានឹងមានមនុស្សមកដើរលេងកម្សាន្តច្រើន៕
11/22/20237 minutes, 27 seconds
Episode Artwork

បណ្ឌិត ញ៉េប ទីណាត៖ «គុណតម្លៃជាខ្មែរ»ចងចិត្តខ្ញុំមិនឲ្យវិលទៅនៅបរទេសវិញ

កំព្រា​ឪពុក​តាំង​ពី​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ ​គ្រាដែល​ម្តាយ​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ខ្មែរ​ក្រហម​ នោះ​មិន​មែន​ជា​ឧបសគ្គ​រារាំង​ការ​សិក្សា​របស់​លោក ​ញ៉េប​ ទីណាត​ ឡើយ​។ ​មាន​អាយុ​ជាង​៤០​ ឆ្នាំ​កូន​កសិករ​មកពី​ខេត្ត​ពោធិ៍​សាត់​រូប​នេះ បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ទេសចរណ៍​ពី​ប្រទេស​ញ៉ូហ្សឺលែន ​ក្រោយ​មាន​សញ្ញា​បត្រ​អនុណ្ឌិត​ផ្នែក​អប់រំ​នៅ​កម្ពុជា​ និង​ទំនាក់​ទំនង​អន្តរ​ជាតិ​ពី​ប្រទេស​ជប៉ុន​។​ ទោះ​ជា​បាន​សិទ្ធិ​រស់​នៅ និង​មាន​ការ​ងារ​ជា​សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ល្បី​ឈ្មោះ​នៅ​ប្រទេស​ញ៉ូហ្សឺលែន​ហើយ​ ប៉ុន្តែ​ បណ្ឌិត ​ញ៉េប​ ទីណាត​ បាន​ជាប់​អន្ទាក់​នឹង​ពាក្យ​ថា​«គុណ​តម្លៃ​ជាខ្មែរ»​ ទើប​លោក​សម្រេច​ចិត្ត​នៅ​បន្ត​ការ​ងារ​ជា​អគ្គនាយក​រង​សា​លា​រៀន​ខេម​ហ្វឺស​។
11/8/202312 minutes, 7 seconds
Episode Artwork

បាក់ឌុប៖អ្នកចេះជាប់ខណៈជំនឿនៅតែជារឿងប្រកាន់ខ្ជាប់

មួយ​ថ្ងៃ​មុន​ការ​ប្រឡង​មក​ដល់​នៅថ្ងៃទី៦ខែវិច្ឆិកាស្អែកសិស្សថ្នាក់ទី១២គេបាននាំគ្នាបំលាស់ទីមួយកន្លែងទៅមួយកន្លែដើម្បី មើលឈ្មោះ មើលលេខតុ លេខបន្ទប់និងមណ្ឌលដែលខ្លួនត្រៀមប្រឡងជាដើម។ មិនខុសពីរាល់ឆ្នាំទម្លាប់មួយគេចោលមិនបានគឺការបួងសួងសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី។ សិស្សានុសិស្សមួយចំនួនដែលវិទ្យុបារាំងអន្តរជាតិបាន​ជួប​សម្ភា​សគឺក្នុងដៃរបស់ពួកគេមានកាន់ផ្កាឈូក ទៀន ធូប ផ្លែឈើ បង្អែមនំនែកជាដើមបានលើកឡើងថា វត្តមានរបស់ពួកគេនៅទីកន្លែងសក្ការៈគោរពបូជានេះដើម្បីសុំសេចក្ដីសុខផ្លូវចិត្តមិនមែនបួងសួងដើម្បីឲ្យបានប្រឡងជាប់នោះទេ។
11/5/20238 minutes, 47 seconds
Episode Artwork

បាក់ឌុប៖​អ្នកចេះ​គឺជាប់​ខណៈ​ជំនឿ​នៅ​តែ​ជា​រឿង​ប្រកាន់​ខ្ជាប់

មួយ​ថ្ងៃ​មុន​ការ​ប្រឡងមក​ដល់​នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​ស្អែក​សិស្ស​ថ្នាក់​ទី​១២​គេ​បាន​នាំ​គ្នា​បំលាស់​ទីមួយ​កន្លែងទៅ​មួយ​កន្លែ​ដើម្បី មើល​ឈ្មោះ មើល​លេខ​តុ លេខ​បន្ទប់​និង​មណ្ឌល​ដែល​ខ្លួន​ត្រៀម​ប្រឡង​ជា​ដើម។ មិនខុស​ពី​រាល់​ឆ្នាំ​ទម្លាប់​មួយ​គេ​ចោល​មិន​បាន​គឺ​ការ​បួងសួង​សុំ​សេចក្ដី​សុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី។ សិស្សា​នុសិស្ស​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​គឺ​ក្នុង​ដៃរ​បស់​ពួក​គេមា​ន​កាន់​ផ្កា​ឈូក ទៀន ធូក ផ្លែឈើ បង្អែម​នំនែក​ជាដើម​បាន​លើក​ឡើង​ថា វត្ត​មាន​របស់​ពួកគេ​នៅ​ទី​កន្លែង​សក្ការៈ​គោរពបូជា​នេះ​ដើម្បី​សុំសេចក្ដី​សុខ​ផ្លូវ​ចិត្ត​មិន​មែន​បួង​សួង​ដើម្បី​ឲ្យ​បាន​ប្រឡង​ជាប់​នោះ​ទេ។  
11/5/20238 minutes, 47 seconds
Episode Artwork

លោក ឈឹម សុធី ជាវិចិត្រករគំនូរ តែលោកមានទេពកោសល្យចំនួន២

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឈឹម សុធី ជាវិចិត្រករ​គំនូរល្បី​ឈ្មោះ​ម្នាក់ និង​ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ឈឹម សុធី មានទេពកោសល្យចំនួន២ គឺជាវិចិត្រករគំនូរផង និងជាអ្ន​កលេងភ្លេងផង។ ប៉ុន្តែបច្ចុប្បន្នលោកបានចាប់អាជីពជាវិចិត្រករគំនូរ ដោយបោះបង់ការលេងភ្លេងចោល ពីព្រោះគំនូរអាចរកចំណូលបានច្រើនជាង។ ក្រៅពីវិចិត្រករគំនូរ បច្ចុប្បន្នលោកក៏ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
11/2/202316 minutes
Episode Artwork

រ៉េន សុខពេជ្រ៖ពេល​ចេញ​ធ្វើការ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ចំណេះ​ពិត​មិន​មែន​សញ្ញា​បត្រ

ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ឬបាក់ឌុប​នឹង​ចូល​មក​ដល់​ក្នុង​ថ្ងៃ​ទី​៦​ខែ​វិច្ឆិកា​ឆ្នាំ២០២៣។ លោក រ៉េន សុខពេជ្រ ជា​យុវជន​ម្នាក់​ស្ថិត​ក្នុង​ចំណោម​យុវជន១១នាក់​ដែល​ទទួក​បាន​និទ្ទេស​A កាល​១០​ឆ្នាំ​មុន​បាន​ចូល​ខ្លួន​មក​ចែករំលែក​គន្លឹះ​នៃ​ការ​រៀន​សូត្រ។ ១០​ឆ្នាំ​មុន​ក្នុង​ឆ្នាំ​២០១៤​ កម្ពុជា​ស្គាល់ការកែ​ទម្រង់​វិស័យ​អប់រំ ជា​ពិសេស​កំណែ​ទម្រង់​លើ​ដំណើរការ​ប្រឡង​សញ្ញា​បត្រមធ្យម​សិស្សា​ទុតិយ​ភូមិលើក​ដំបូង។  បើតាម រ៉េន សុខពេជ្រ ដំណើរ​ការ​ប្រឡង​កាន់​តែ​សុក្រិត្យ​អ្នក​ដែល​ទទួល​បាន​ផល«គឺ​យើងម្នាក់ៗ​ព្រោះ​នៅ​ពេល​ឡើង​ដល់​ថ្នាក់​សកល ឬ​ពេល​ចេញ​ធ្វើ​ការ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ចំណេះ​ដឹង​ពិត មិន​មែនសញ្ញាបត្រ​តែ​មួយ​មុខ​នោះ​ទេ»។ 
11/2/202310 minutes, 29 seconds
Episode Artwork

បញ្ហាពលរដ្ឋបង់រំលស់ជាមួយបុរីពិភពថ្មី៖ សាលាក្រុងហៅភាគីទាំងសងខាងចូលតុចរចា

បញ្ហាពលរដ្ឋដែលបង់រំលស់ផ្ទះជាមួយបុរីពិភពថ្មី ហើយឈានដល់ការតវ៉ា ត្រូវបានសាលាក្រុងភ្នំពេញហៅភាគីទាំងសងខាងចូលតុចរចាគ្នា ដើម្បីស្វែងដំណោះស្រាយនៅថ្ងៃទី៣១តុលានេះ។ ក្រោយចូលតុចរចាគ្នា ខាងភាគីក្រុមហ៊ុនបានយល់ព្រមទទួលយកសំណើចំនួន៣ចំណុចក្នុងចំណោម៥ចំណុចដែល​តំណាងពលរដ្ឋបានស្នើ។ ការចរចាគ្នានេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋដែលរំលស់ផ្ទះជាមួយបុរីពិភពថ្មីបានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឲ្យម្ចាស់បុរីគោ​រពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។ 
11/1/20239 minutes, 58 seconds
Episode Artwork

លោក ឃុន រតន: ពីអ្នករត់តុតស៊ូរៀនចប់បណ្ឌិតនៅបរទេស

លោក​ ឃុន​ រតន​: កំពុង​ត្រៀម​ទទួល​សញ្ញា​បត្រ​​បណ្ឌិត​ពី​សាកល​វិទ្យា​ល័យ​មួយ​នៅ​ប្រទេស​អាឡឺម៉ង់​។​ និក្ខេបទ​របស់​និស្សិត​វ័យ​៣៥​ឆ្នាំ​រូប​នេះ ​គឺ​ទស្សនៈ​ប្រឆាំង​វៀត​ណាម​ក្នុង​ចំណោម​ឥស្សរ​ជន​នយោ​បាយ​របស់​កម្ពុជា​។​ មុន​នឹង​ទទួល​បាន​លក្ខ​ខណ្ឌ​សិក្សា​ថ្នាក់​បណ្ឌិត​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ដល់​ទៅ​៣​ជំនាញ​បន្ត​បន្ទាប់​គ្នា​គឺ​មួយ​មុខ​ជំនាញ​រៀន​នៅ​សាកល​វិទ្យា​ល័យ​ Northern Illinois សហរដ្ឋអាមេរិក ​និង​២​ជំនាញ​ទៀត​រៀន​នៅ​ប្រទេស​អាឡឺម៉ង់​។
11/1/20238 minutes, 34 seconds
Episode Artwork

ពលរដ្ឋរំលោះផ្ទះទាមទារឱ្យម្ចាស់បុរីផ្អាកការរឹបអូស និងគោរពតាមកិច្ចសន្យាទិញលក់

ក្រុមពលរដ្ឋដែលរំលោះផ្ទះជាមួយបុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ ដើម្បីទាមទារឱ្យម្ចាស់បុរីចេញមកចរចារ និងគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញ ជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។  នៅពីមុខការិយាល័យលក់ តំណាងពលរដ្ឋស្រែកទាមទារឱ្យភាគីបុរីចេញមកចរចារដើម្បីរកដំណោះស្រាយដោយមិនត្រូវឆ្លើយតបមកអតិថិជនថា មិនទទួលខុសត្រូវឡើយ។ ក្នុងចំណោមពលរដ្ឋដែលម្ចាស់បុរីរឹបអូសផ្ទះអស់ ពួកគេអះអាងថា មិនអាចទទួលយកបានឡើយ ត្បិតលុយដែលពួកគេខិតខំបង់ត្រូវម្ចាស់បុរីយកខ្ទេចគ្មានសល់ ខណៈពួកគេត្រៀមចេញមកតវ៉ាបន្ថែមប្រសិនបើគ្មានដំណោះស្រាយ។
10/27/202314 minutes, 6 seconds
Episode Artwork

លោក តាក ម៉េងហ៊ាង ជាកូនខ្មែរភៀសខ្លួន ក្លាយជាសមាជិកសភានៅអូស្រ្តាលី

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក តាក​ ម៉េងហ៊ាង​ ជាកូនខ្មែរម្នាក់ដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីនៅកុមារភាពជាមួយគ្រួសារ។ បច្ចុប្បន្នកូនខ្មែរ-អូស្រ្តា​លីរូបនេះបានជាប់ឆ្នោតក្លាយជាសមាជិកសភានៅរដ្ឋវិចតូរីយ៉ា​ ប្រទេសអូស្រ្តាលី។ ក៏ប៉ុន្តែកិច្ចកា​រ​ងារនយោបាយ និងក្លាយជាសមាជិកសភានៅប្រទេសអូស្រ្តាលីនេះ លោក តាក ម៉េងហ៊ាង ថាមិនមែនជាក្ដីស្រមៃរបស់លោកកាលពីនៅកុមារភាពនោះឡើយ។
10/26/202311 minutes, 21 seconds
Episode Artwork

លោកស្រី ជាង ម៉េងជូ៖ ខ្ញុំមិនហ៊ានស្រមៃថាប្រឡងបាននិទ្ទេសA

លោក​ស្រី ​ជាង​ ម៉េងជូ​ ទើប​ប្រឡង​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​២​ឆ្នាំ​ដោយ​ទទួល​បាន​និទ្ទេស​A​ ក្នុង​ចំ​ណោម​និស្សិត​បរទេស​ជា​ច្រើន​នាក់​ លើ​មុខ​ជំនាញ​ព្យា​បាល​មាត់​ធ្មេញ​ពី​ប្រទេស​អាឡឺម៉ង់​។​ ទន្ត​បណ្ឌិត​ ឯក​ទេស ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​គឺ​ជា​សហស្ថាប​និក​ មន្ទីរ​ព្យាបាល​មាត់-ធ្មេញ​ ខ្វលីធូស​ដែល​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០២០​។
10/25/20239 minutes, 2 seconds
Episode Artwork

លោក ហ៊ួត លាង៖ជោគជ័យនៃការចិញ្ចឹមគោពឹងលើទីផ្សារ

ចាប់​ផ្តើម​ពី​គោ​៧​ក្បាល​កើន​ដល់រាប់ពាន់​ក្បាល​ដោយ​ប្រើ​ពេល​៨​ឆ្នាំ។​ នេះ​គឺ​ជា​បទ​ពិ​សោធន៍​របស់​​លោក ​ហ៊ួត​ លាង​។​ កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ​ ងាក​មក​ចាប់​មុខ​របរ​ចិញ្ចឹម​គោ​យក​សាច់ ​និង​គោ​យក​កូន​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ លក់​គោ​ចេញ​បាន​១០​ក្បាល​ កាល​ពី​មុន​ឆ្នាំ​២០២៣​។​ ប៉ុន្តែ​​ឆ្នាំ​នេះ ​លោក​និយាយ​ថា​ ចង់​បោះ​បង់​មុខ​របរ​នេះ​ចោល​ ដោយ​សារ​តែ​សាច់​គោនាំ​ចូល​ផ្តួល ​ទីផ្សារ​គោ​ខ្មែរ ងើប​លែង​រួច​។​
10/21/20236 minutes, 40 seconds
Episode Artwork

អ្នកឧកញ៉ា គួច ម៉េងលី៖ គ្មានទេផ្លូវកាត់ទៅរកភាពជោគជ័យ

«គ្មានឡើយផ្លូវកាត់ ទៅរកភាពជោគជ័យ»។ នេះជាសាររបស់អ្នកឧកញ៉ា គួច ម៉េងលី ផ្ដាំផ្ញើទៅយុវជនមួយចំនួន ដែលចង់ឆាប់មានបានក្នុងរយៈពេលខ្លី តាមរយៈការវិនិយោគឬការចំណាយប្រាក់ចូលរួមកម្មវិធីបណ្ដុះបណ្ដាលជោគជ័យដែលគ្មានលក្ខណៈប្រាកដនិយមនិងគ្មានច្បាប់ទម្លាប់មួយចំនួន។ អ្នកឧកញ៉ាកត់សម្គាល់ថា មនុស្ស៨០%ហើយ​ ដែលបរាជ័យដោយប្រើវិធីសាស្រ្តផ្លូវកាត់ទាំងនេះ។ តាមអ្នកឧកញ៉ា គួច ម៉េងលី ក្នុងករណីច្រើនលើសលប់ ភាពជោគជ័យគឺត្រូវសម្រេចដោយសន្សឹមៗ តាមរយៈការសិក្សាតស៊ូរៀនសូត្រ ក្នុងបទពិសោធជីវិតជាក់ស្ដែង។ នេះក៏ជាខ្លឹមសារដែលមានក្នុងសៀវភៅ «ផ្លូវកាត់» ដែលអ្នកឧកញ៉ានឹងសម្ពោធក្នុងពេលឆាប់ៗនេះផងដែរ៕ 
10/20/20235 minutes, 55 seconds
Episode Artwork

លោក អុល សុភាព៖ គេចាប់ផ្ដើមទទួលស្គាល់ស្នាដៃខ្ញុំពេលធ្វើរូបចម្លាក់មេទ័ពសម័យអង្គរ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិតលោក អុល សុភាព ជាម្ចាស់សិប្បកម្មជាងចម្លាក់ដែលមានឈ្មោះថា «សុភាពខ្មែរ»។ ក្នុងនាមជាជាងចម្លាក់មួយរូប លោក អុល សុភាព បានអះអាងថា ស្នាដៃចម្លាក់របស់លោក ចាប់ផ្ដើមមានគេទទួលស្គាល់ និងគាំទ្រមកទល់សព្វថ្ងៃនេះ គឺបន្ទាប់ពីលោកបានធ្វើរូបចម្លាក់មេទ័ពក្នុងសម័យអង្គរនៅព្រះបរមរាជវាំង និងថ្មីៗនេះធ្វើរូបចម្លាក់ព្រហ្មមុខ៤នៅព្រលានយន្តហោះថ្មីខេត្តសៀមរាប។
10/20/20239 minutes, 42 seconds
Episode Artwork

លោក ផែង ហេង៖ ខ្ញុំចង់ធ្វើមេធាវីសាមញ្ញម្នាក់បើប្រព័ន្ធយុត្តិធម៌កម្ពុជាមហាជនគាំទ្រ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីបទពិសោធន៍ជីវិត លោក ផែង ហេង ជាមេធាវីម្នាក់នៅ​កម្ពុជា។ លោក ផែង ហេង ជាមួយប្អូនជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូចនៅក្នុងសម័យខ្មែរក្រហម តែដោយសារកិច្ចខិតខំប្រឹងប្រែង និងការព្យាយាម ទើបធ្វើឲ្យជីវិតរបស់លោកមានភាពប្រសើរមកទល់សព្វថ្ងៃនេះ។ ទៅថ្ងៃអនាគត លោក ផែង ហេង ចង់ធ្វើមេធាវីសាមញ្ញម្នាក់ ដោយមិនចង់បានងារជាឯកឧត្តមឡើយ ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាគាំទ្រដោយមហាជន។
10/19/202316 minutes, 35 seconds
Episode Artwork

អាជីវករលក់ដូរមុខច្រកព្រំដែនជាំ ត្អូញត្អែរថាលក់មិនសូវដាច់

ធ្លាប់តែមានអ៊ូអរនៅត្រង់ចំណុចច្រកព្រំដែនអន្តរជាតិជាំស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ តែនាពេលនេះប្រែជាស្ងប់ស្ងាត់មិនសូវមានពលរដ្ឋទាំងខ្មែរ ទាំងថៃចេញចូលឡើយ ខណៈសកម្មភាពដឹកទំនិញវិញក៏មិនសូវមម៉ាញឹកថែមទៀត។ បើក្រឡេកទៅស្តាប់ការលើកឡើងរបស់អាជីវករខ្មែរលក់ដូរនំចំណីចំពីមុខច្រកព្រំដែន ពួកគេនាំគ្នាត្អូញត្អែរថា លក់មិនសូវដាច់ឡើយ។បញ្ហានេះអាជីវករយល់ថា អាចដោយសារតែកត្តាសេដ្ឋកិច្ច និងច្បាប់ថ្មីដែលភាគីថៃដាក់ចេញដោយតម្រូវឱ្យពលរដ្ឋប្រើប្រាស់លិខិតឆ្លងដែនដើម្បីអាចចូលមកទឺកដីខ្មែរ។
10/18/20238 minutes, 32 seconds
Episode Artwork

ពលរដ្ឋរស់នៅក្នុងបុរីរអ៊ូរឿងទឹកជំនន់ដែលប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ

ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងបុរីពិភពថ្មីកំបូលរអ៊ូរទាំចំពោះការជន់លិចទឹកស្ទើរាល់ថ្ងៃ បន្ទាប់ពីភ្លៀងតែមួយមេធំ ខណៈប្រព័ន្ធលូរំដោះទឹកក៏ហូរយឺតយ៉ាវដែលបង្កឱ្យមានការជន់លិចជាច្រើនថ្ងៃ។ ពលរដ្ឋទាំងនោះលើកឡើងស្រដៀងគ្នាថា ការដែលទឹកបន្តជន់លិចជាច្រើនថ្ងៃបែបនេះ បានបង្កផលប៉ះពាល់ច្រើនទាំងការរស់នៅ និងការរកស៊ីប្រចាំថ្ងៃ ខណៈពលរដ្ឋខ្លះអះអាងថា ការលក់ដូររបស់ពួកគេមិនសូវកាក់កបទៅវិញ។ 
10/17/20238 minutes, 48 seconds
Episode Artwork

លោក ឌី ថេហូយ៉ា៖ ទៅថ្ងៃអនាគតខ្ញុំមានផែនការចំនួន៣ដើម្បីបំពេញក្ដីស្រមៃ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រ​ឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់។ លោក ឌី ថេហូយ៉ា ជាមនុស្សម្នាក់ដែលប្រឡូកធ្វើកិច្ចការងារសង្គម និងសិទ្ធិមនុស្សនៅកម្ពុជាជាច្រើនឆ្នាំមកហើយ ខណៈបច្ចុប្បន្នលោកជាអ្នកការ​ពារសិទ្ធិពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។ សម្រាប់ជីវិតខ្លួនឯងវិញ ទៅថ្ងៃអនាគតលោក ឌី ថេហូយ៉ា មានផែនការចំនួន ៣ ត្រូវធ្វើដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ។
10/12/202316 minutes, 9 seconds
Episode Artwork

អ្នកទិញលក់ត្រី៖ឱកាសបើកនេសាទនឹងធ្វើឲ្យពលរដ្ឋសំបូរត្រីធម្មជាតិហូបនិងធូរថ្លៃ

រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានប្រាប់អ្នកនេសាទពីរដូវបើកនេសាទឆ្នាំ២០២៣-២០២៤ សម្រាប់ខេត្តដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខនិងខេត្តដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។ បន្ទាប់ពីទទួលបានការជូនដំណឹងនេះ អ្នកទិញ-លក់ត្រីប្រចាំគីឡូម៉ែត្រលេខ៩លើកឡើងថា អំឡុងពេលបើកនេសាទ ពលរដ្ឋនឹងសំបូរត្រីធម្មជាតិហូបនិងធូរថ្លៃ ខណៈបច្ចុប្បន្នត្រីចិញ្ចឹមឬនាំចូលកំពុងវាយកលុកទីផ្សារ។ តាមការស្រាវជ្រាវរបស់រដ្ឋបាលជលផល ក្នុងរយៈពេលមួយឆ្នាំៗពលរដ្ឋម្នាក់ ហូបសាច់ត្រីអស់ប្រហែល៦៣គីឡូក្រាម។
10/4/20239 minutes, 51 seconds
Episode Artwork

លោក យន់ សំណាង៖ត្រីកែ​ច្នៃ​របស់​ខ្ញុំ​មាន​ការ​គាំទ្រ​ដោយ​សារ​រស់​ជាតិ

លោក យន់ សំណាង ជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រីជ្រកក្រោម​យីហោ​សំណាង សុធា ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។  សុធា​គឺ​ជា​ឈ្មោះ​ប្រពន្ធ សំណាង​ជា​ឈ្មោះ​ប្ដី។ មាន​ន័យ​ថា សិប្បកម្ម​កែច្នៃ​ត្រីងៀត​យីហោ សំណាង សុធា កើតឡើង​ដោយសារ​តែ​កម្លាំង​រួមគ្នា​រវាង​ប្ដី​ប្រពន្ធ​មួយ​គូនេះ។ គិតមក​ដល់ពេល​នេះ​សិប្បកម្ម​កែច្នៃត្រី សំណាង សុធា មាន​អាយុ​កាល​១៥​ឆ្នាំ​។  លោក យន់ សំណាង ប្រាប់ថា សិប្បកម្ម​កែច្នៃ​ត្រី​របស់​លោក​មាន​ការគាំទ្រ​ដោយ​សាររស់ជាតិ​និងគុណភាព​អនាម័យដែល​អាច​ទទួលយក​បានពី​អ្នក​ប្រើប្រាស់។ មិនតែប៉ុណ្ណោះ​រស់ជាតិ​ត្រី​របស់​លោក​បាន​ទៅ​ដល់​មាត់ពលរដ្ឋខ្មែរ​ដែល​រស់នៅ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ អូស្ត្រាលីជាដើម។
9/26/20236 minutes, 54 seconds
Episode Artwork

អ្នកកែច្នៃឈោងចាប់ទីផ្សារអឺរ៉ុបដើម្បីនាំចេញផលិតផលសម្រេចនៅឆ្នាំ២០២៤

តិច​ឬច្រើន​ភាគី​ពាក់ព័ន្ធ​បង្ហាញក្ដី​សង្ឃឹម​រួម​គ្នា​ថា គេ​អាច​នាំចេញ​ផលិតផល​ជលផល​កែ​ច្នៃរួច​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ឆ្នាំ​២០២៤​ខាងមុខ។ ជាក់ស្ដែង​កន្លែង​កែច្នៃ​ត្រីទីឡាព្យា​ទៅ​ជាផលិតផល​សម្រេច​ច្រើនប្រភេទ​ដែល​មាន​ឈ្មោះ​ថា ខេមបូឌា ហ្វ្រេស ហ្វាម កំពុង​សំរិតសំរាង​កែច្នៃគុណភាព​និងសុវត្ថិភាព​ដើម្បី​នាំផលិតផល​របស់​ខ្លួន​ទៅ​អឺរ៉ុប​នៅពេល​ខាងមុខ បន្ទាប់​ពី​ចែចូវ​ទីផ្សារ​ជប៉ុន​រួច​និង​រងចាំ​ចម្លើយ​យល់​ព្រម​ពី​គេប៉ុណ្ណោះ។ ខេមបូឌា ហ្វ្រេស ហ្វាមនេះ​កំពុង​ឈរ​ជើង​នៅ​ស្រុក​ពញាឮ ខេត្តកណ្ដាល​បង្កើត​នៅ​ឆ្នាំ២០១៧។ មិន​ត្រឹមតែ​មាន​តួនាទី​កែច្នៃប៉ុណ្ណោះ​ទេ វារីប្បកម្ម​មួយ​នេះ​មាន​តួនាទី​ចិញ្ចឹម​ត្រីទី​ឡាព្យា​ដើម្បី​បំរើ​ឲ្យ​ការកែច្នៃ​របស់​ខ្លួន​ថែម​ទៀត​ផង។
9/26/202311 minutes, 6 seconds
Episode Artwork

សហគ្រាស៤នឹងហោះទៅប៉ារីសនៅខែតុលាស្វែងរកដៃគូពាណិជ្ជកម្មជាស្ពានចម្លងនាំចេញ

សហគ្រាស​ក្នុង​ស្រុក​ចំនួន​៤​នឹង​ហោះ​ទៅ​ទី​ក្រុង​ប៉ារីស​នៅ​ខែក្រោយ ដើម្បី​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្មសម្រាប់​ជា​ច្រក​នាំ​ចេញ​ផលិតផល​ជលផល​កែច្នៃ​ទៅ​កាន់​ទីផ្សារ​បារាំង។ សហគ្រាស​ទាំង​៤នោះ​រួមមានៈ Cambodia Fresh Farm ដែល​ដើរ​តួនាទីកែច្នៃ​ត្រីទីឡាព្យា សហគ្រាស​ខនហ្វីរេល​ដែល​កែ​ច្នៃ​ប្រហុក​សាច់ទៅជា​ម្ស៉ៅ​ប្រហុក សហគ្រាស​ផលិត​ទឹក​ត្រី​កំពត​ង៉ូវ ហេង និង​សហគ្រាស​ទឹកត្រី លាង ឡេង។ ដំណើរ​ស្វែង​រក​ទីផ្សារ​នៅ​ស្រុក​អាគាំង​នា​ខែក្រោយ​នេះ​ធ្វើ​ឡើង​តាមរយៈ​គម្រោង​CAPFish របស់​អង្គការUNIDO​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ដែល​ផ្ដល់​ថវិកា​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប។
9/25/20231 hour, 5 minutes, 52 seconds
Episode Artwork

អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់កំពុងមានការចាប់អារម្មណ៍ក្រោយជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរ

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សេង ម៉ូលីនី ជាស្រ្តីម្នាក់ចូលរួមផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមរយះបណ្ដាញសង្គម។ ក្រោយពីបោះបង់អាជីពជាអ្នកសរសេរ ព័ត៌មាន និងអានព័ត៌មាន អ្នកស្រី ម៉ូលីនី បានងាកមកធ្វើការងារផ្សព្វផ្សាយប្រដាល់គុនខ្មែរតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ហើយត្រូវបានសាធារណជនស្គាល់ និងគាំទ្រអ្នកស្រីផងដែរ។
9/22/202315 minutes, 20 seconds
Episode Artwork

អ្នករកស៊ីតូចតាចសាទរពេលដឹងថារដ្ឋាភិបាលថ្មីសម្រេចផ្អាកលែងឲ្យទៅចុះបញ្ជី

ថ្មីៗនេះរដ្ឋាភិបាលថ្មីបានសម្រេចឲ្យផ្អាកលែងឲ្យមានការបំពេញបែបបទរដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ក្នុងការចុះបញ្ជីចំពោះប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនៅច្រកចេញចូលតែមួយ។ បើតាមរដ្ឋាភិបាល ការសម្រេចផ្អាកនេះ គឺដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ីតូចតាចនេះ។ ការសម្រេចនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញការសប្បាយចិត្តផងដែរ បើទោះបីជាពួកគេមិនសូវជាដឹងអំពីព័ត៌មាននេះពីមុនមកក៏ដោយ។
9/20/20237 minutes, 53 seconds
Episode Artwork

លោក ប៉ិច បូឡែន ៖បើគិតតែលើប្រាក់ចំណេញគួរកុំមកវិនិយោគវិស័យអប់រំ

ការ​វិនិ​យោគ​លើ​វិស័យ​អប់រំ​គឺ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ​និង​ ​ប្រាក់​ចំណេញ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ ប៉ិច​ បូឡែន​ អគ្គនា​យក​ក្រុម​ហ៊ុន​ វ៉េស្ទ​ឡាញន៍​។ ​បច្ចុប្បន្ន​សាខា​របស់​វ៉េស្ទឡាញន៍​គ្រុប​ បាន​កើន​ដល់​ ជិត​២០​សាខា​នៅ​ភ្នំពេញ​ តែ​ឧក​ញ៉ា​រូប​នេះ ​អះអាង​ថា​ លោក​បាន​ចាយ​ពេល​វេលា​មិន​តិច​ឆ្នាំ​ឡើយ​។​ តើ​លោក​ឧកញ៉ា ​ប៉ិច​ បូឡែន ​ជា​នរណា ​បាន​ជា​លោក​អាច​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ផ្នែក​ឯក​ជន​មួយ​នេះ​ឈរ​ជើង​បាន​យ៉ាង​រឹង​ម៉ាំ​?
9/20/20237 minutes, 13 seconds
Episode Artwork

លោក គាត សុគីម៖ បោះបង់ការងារជាអ្នកបកប្រែងាកមកបើកបង្រៀនឧបករណ៍ភ្លេង

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតលោក គាត សុគីម នាយកសាលាភ្លេងមិត្តតន្រ្តី។ លោក គាត សុគីម សុខចិត្តបោះបង់ការងារជាអ្នកបកប្រែ ហើយងាកមកបើកសាលាបង្រៀនភ្លេងដែលមានឈ្មោះថា «សាលាភ្លេងមិត្តតន្រ្តី»។ ការបោះបង់ការ​ងារ​ជាអ្នកបកប្រែនេះ មិនបានធ្វើឲ្យលោកស្ដាយក្រោយឡើយ ដោយសារការបើកបង្រៀនភ្លេង ទាំងភ្លេងសម័យទាំងភ្លេងខ្មែរបុរាណនេះ ក៏ជាចំណង់ចំណូលចិត្តរបស់លោកផងដែរ។
9/18/202312 minutes, 30 seconds
Episode Artwork

សាធារណជនសម្រុកចូលទស្សនាស្ថានទូតបារាំងក្នុងថ្ងៃទិវាបេតិកភណ្ឌ

នៅថ្ងៃសៅរ៍នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាអគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំង បានបើកឲ្យសាធារណជន​ចូលទស្សនាដោយសេរី ចំថ្ងៃនៃទិវាបេតិកភណ្ឌ។ សម្រាប់ស្ថានទូតបារាំង នៅតែជាទីចាប់អារម្មណ៍របស់សា​ធារណជនទាំងខ្មែរនិងបរទេស ដោយសារនៅ​​ទីនេះមានព្រៃឈើធម្មជាតិ និងដើមឈើធំៗ។ ប៉ុន្តែសម្រាប់អគារអង្គការយូណេស្កូក្បែរព្រះបរមរាជវាំងវិញ ហាក់​ពុំសូវ​មានសាធារជនចាប់អារម្មណ៍ចូលទស្សនាច្រើនដូចស្ថានទូតបារាំងឡើយ ដោយសារនៅទីនេះ ទើបតែបើកឲ្យសាធា​រ​ជនចូលទស្សនាជាលើកដំបូង។
9/17/202311 minutes, 16 seconds
Episode Artwork

ឧបករណ៍ភ្លេងខ្មែរ៖ មិនមែនគ្មានអ្នកស្រលាញ់ តែដោយសារមិនសូវស្គាល់

សាលាភ្លេងមិត្តតន្ត្រី ជាសាលាភ្លេងមួយកន្លែង ដែលមានការបង្រៀនទាំងផ្នែកឧបករណ៍ភ្លេងសម័យ និងឧបករណ៍ភ្លេងខ្មែរបុរាណ។ បើតាមនាយកសាលាភ្លេងមិត្តតន្ត្រី ការនិយមចូលចិត្តឧបករណ៍ភ្លេងទាំងសម័យ ទាំងបុរាណ មានប្រហាក់ប្រហែលគ្នា ហើយសម្រាប់ឧបករណ៍ភ្លេងខ្មែរ មិនមែនគ្មានអ្នកស្រលាញ់នោះទេ តែដោយសារភាគច្រើនមិនសូវស្គាល់ឧបករណ៍ភ្លេងបុរាណខ្មែរទាំងនោះ។
9/15/20238 minutes, 47 seconds
Episode Artwork

បណ្ឌិត ឌុច ដារិន្ទ៖ ខ្ញុំសម្រេចចិត្តមករស់នៅកម្ពុជាវិញដោយសារតែម្ហូបអាហារ

លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ដល់​ទៅ​២​មុខ​ជំនាញ​ គឺ​ជំនាញ​សេដ្ឋកិច្ច​ និង​ជំនាញ​ច្បាប់​ នៅ​សាកល​វិទ្យា​រដ្ឋ​ផ្លរីដា​សហរដ្ឋ​អាមេរិក​ ខណៈ​សញ្ញាបត្រ​អនុបណ្ឌិត​មាន​រហូត​ដល់​ទៅ៤​មុខជំនាញ ​រាប់​ទាំង​រៀន​នៅអង់​គ្លេស​។​ រស់​នៅ​ជាង​១០​ឆ្នាំ ​និង​មាន​ការ​ងារ​ល្អ​ធ្វើ​នៅ​សហអាមេរិកហើយ ​តែ​កូន​ខ្មែរ​អាយុ​ជាង​៤០​ឆ្នាំ​រូប​នេះ​ នៅ​តែ​សម្រេច​ចិត្ត​វិល​មក​កម្ពុជា​វិញ ​ពីព្រោះ​តែ​មិន​អាច​បំភ្លេច​បាន​នូវ​រស់ជាតិ​ម្ហូប​អាហារ​របស់​ខ្មែរ​។​
9/12/20239 minutes, 38 seconds
Episode Artwork

ស្រប​ពេល​ចំណូល​ប្រចាំ​ថ្ងៃ​ធ្លាក់​ចុះ ចម្លាក់​និង​គំនូរ​រឹត​តែ​លែង​មាន​ការ​ចាប់​អារម្មណ៍

អាជីវករ​លក់​ផ្ទាំង​គំនូរ​និង​លក់​ចម្លាក់​ដែល​ឈរជើង​នៅ​ម្ដុំសារៈមន្ទីរ និង​សាលា​រចនា​បាន​អះអាង​ប្រហែលគ្នា​ថា សិប្បកម្ម​ចម្លាក់​មិន​ថា ឈើ ថ្ម ឬរូបគំនូរ គ្មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ចូល​មក​ជាវ​ទេ ស្រប​ពេលចំណូល​ប្រចាំង​ថ្ងៃ​របស់​ម្នាក់ៗ​កំពុង​ធ្លាក់​ចុះ​ស្រាប់។ លោក ជា ហាក់  កំពុងដាប់រូបព្រហ្មមុខ៤ទៅជាចម្លាក់ឈើ ហើយនៅពីក្រោយខ្នងគាត់ដាក់តាំងរូបគំនូរតូចធំរាប់រយផ្ទាំងដើម្បីចាំអ្នកចូលទៅជាវ។ ផ្ទាំងគំនូរជាច្រើនបានរំលេចរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ បុព្វបុរសខ្មែរ ប្រាង្គប្រាសាទនានា។លោក ជា ហាក់ ក្នុងវ័យ៦០ប្លាយបានរម្លឹកពីប្រវិត្តិដើមតិចថា ចូលរៀនផ្នែកចម្លាក់ក្នុងឆ្នាំ១៩៨២ចេញការក្នុងឆ្នាំ១៩៨៦។ ក្នុងអាជីពជាជាងចម្លាក់បាននាំលោកទៅប្រទេសជប៉ុននិងបារាំងជាមួយស្នាដៃដ៏ល្អឯក។ ពេលទៅដល់បារាំងលោកបានឆ្លាក់ប្រាសាទតាព្រហ្មលើដុំថ្មស្រុកបារាំង។ យើងមកចាប់អារម្មណ៍ចម្លាក់ថ្មវិញម្ដងដែលមាន លោកស្រី ពុំ វណ្ណី ជាម្ចាស់សិប្បកម្មចម្លាក់ជ្រកក្រោមស្លាកបាយ័ន។ នៅទីនោះប្រមូលផ្ដុំទៅដោយចម្លាក់ថ្មគ្រប់ប្រភេទដូចជារូបព្រះពុទ្ធបដិមា កោដ្ឋសម្រាប់ធាតុជាដើម…..។ លោកស្រីបានបញ្ជាក់ថា រូបសំណាកព្រះពុទ្ធមានតម្លៃ១ពាន់ដុល្លារ ខណៈកោដ្ឋតំកល់ធាតុមានតម្លៃចាប់ពី៣០ដុល្លារឡើង៖
9/10/20238 minutes, 38 seconds
Episode Artwork

អ្នក​ប្រកប​របរ​រត់ឌុប៖ចំណូល​កាន់​តែ​តិច អ្នក​ជិះ​កាន់​តែ​ថយ ហ្គាស​និង​ប្រេង​កាន់​តែ​ថ្លៃ

ផល​រំខាន​នៃ​វិបត្តិសេដ្ឋកិច្ច​នៅ​តែ​ជះឥទ្ធិពល​រដ្ឋ​ដល់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូលទាប​ដូចជាៈអ្នក​លក់​ដូរ អាជីវករ អ្នករត់ឌុបជាដើម។ អ្នក​ប្រកប​របរ​រត់​ឌុប​បាន​បង្ហាញ​កង្វល់​ជា​ថ្មី​នៅ​ចំពោះ​មុខ​តម្លៃប្រេង​និង​ហ្គាសដែល​បន្ត​ឡើង​ថ្លៃ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ជិះ​កាន់​តែ​ថមថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ធៀប​មុន​វិបត្តិ​កូវីដ១៩​គេ​អាច​រក​បាន​ចំណូល​មិន​ក្រោម​១០ម៉ឺនរៀលទេក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​ចំណូល​ដាំ​ក្បាល​ចុះ​ងើប​មិន​រួ​ច។ អ្នក​ប្រកប​រត់​ឌុប​មួយ​ចំនួន​ដែល​វិទ្យុ​បារាំងអន្តរជាតិ​បាន​ជួប​សម្ភាស​គេ​លើក​ឡើង​ដូច​គ្នាថា នៅពេល​គ្មាន​អ្នក​ជិះគេ​គ្មាន​លុយ​ឯណា​បង់​រំលោះ​ថ្លៃ​PasApp​ប្រចាំ​ខែ​នោះ​ទេ។ អ្នក​ខ្លះ​បង្ខំ​ចិត្ត​ប្រគល់​​PasApp​​ឲ្យ​ក្រុមហ៊ុន​វិញឬ​ពន្យាពេល​សង់​ប្រាក់​ដើម។ បើតាម​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អ្នក​ប្រកប​របររត់​ឌុប​ជាពិសេស​PasApp​​ចំនួន​៩៩​ភាគរយ​បង់​រំលោះ​ជាមួយ​ក្រុមហ៊ុន។
9/10/20239 minutes, 46 seconds
Episode Artwork

អ្នកស្រី ទេព គឹមវណ្ណារី៖ ខ្ញុំធ្វើជាសហជីពការពារសិទ្ធិកម្មករដោយសារធ្លាប់ឃើញគេជិះជាន់

នៅថ្ងៃនេះវិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញពីប្រវត្តិអ្នកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា។ បើតាមអ្នកស្រី ទេព គឹមវណ្ណារី ការប្រឡូកក្នុងកិច្ចការងារសហជីពនេះ ដោយ​សារអ្នកស្រីធ្លាប់មើលឃើញការជិះជាន់សិទ្ធិកម្មករ ជាពិសេសស្រ្តីក្នុងវិស័យការកាត់ដេរ។
9/8/202319 minutes, 21 seconds
Episode Artwork

លោក ចាប តូ៖បើចង់ឲ្យគេជួយទាល់តែយើងជួយខ្លួនឯងជាមុន

លោក ចាប តូ ជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់គឺមានតែលោកម្នាក់ទេ ដែលពិការភ្នែក។ ជាអ្នកខេត្តស្វាយរៀង លោក ចាប តូ បានប្រាប់ថា មុនបានក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៃសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការដែលតំណាងឲ្យជនមានពិការភាពផ្នែកភ្នែកនៅទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ចាប តូ ក៏ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលកកើតឡើងក្នុងឆ្នាំ២០១២។ សមាគមនេះដើរតួនាទីជួយជនពិការភ្នែកឲ្យមានមុខរបរ និងជំនាញមួយច្បាស់លាស់។ ឈរលើមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បុរសវ័យ៣៣ឆ្នាំរូបនេះ គូសបញ្ជាក់ថា«បើចង់ឲ្យគេជួយយើងទាល់តែយើងជួយខ្លួនឯងជាមុនសិន»។
9/5/20238 minutes, 42 seconds
Episode Artwork

ពលរដ្ឋ​អះអាង​ថា រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​ការ​បូម​ខ្សាច់

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ច្រាំង​ទន្លេ​បាន​អះអាង​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​សកម្មភាព​បូបខ្សាច់ នៃ​សង្កាត់​ព្រែក​តាសេក ជាយរាជ​ធានីភ្នំពេញ។​ ពលរដ្ឋ​ដាក់​ក្ដី​សន្និដ្ឋានថា មួយ​ផ្នែក​នៃ​សកម្មភាពបូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ដែល​នាំ​ផ្ទះ​ពួកគេ​ទៅ​ជាមួយ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​ផ្ទុយ​ពី​នេះថា កត្តា​ទឹក​ភ្លៀង​ហូរ​ច្រោះដី​ទើប​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់។ សាឡង់​បូម​ខ្សាច់​មួយ​ចំនួន​បាន​អណ្ដែត​លើ​ផ្ទៃ​ទឹក​ក្រោម​ស្ពាន​ព្រែក​ព្នៅ។ ប្រសិន​បើ​ប្រើ​ការ​ចាប់​អារម្មណ៍កែវ​ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ គេ​នឹង​ប្រទះ​ឃើញ​សកម្មភាព​បូម​ខ្សាច់​កំពុង​មមាញឹកដោយ​សម្រេច​បាន​ជាមួយនឹង​គំនរ​ខ្សាច់។ រី​ឯពល​រដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​លើ​មាត់​ច្រាំង​ដែល​មាន​ផ្ទះ​មិន​សូវ​ជា​មាំទាំ​បានអះអាង​ដូចៗ​គ្នា​ថា ច្រាំង​ទន្លេ​លេប​ផ្ទះ​របស់​ពួកគេ​ទៅ​ជាមួយ​ជា​ញឹក​ញយនៅក្នុងឆ្នាំ២០២៣នេះ។គួរ​ជម្រាប​​ជូន​ថា ពលរដ្ឋរស់​​នៅលើដី​ចំណី​ទន្លេនៃសង្កាត់ព្រែកតាសេក ក្នុងខណ្ឌជ្រោយចង្វារ បានអះអាងដោយខ្លួន​​​​​ឯងថា​ពួកគេរស់នៅទីនេះយូរឆ្នាំតកូនតចៅដែលជាដីកម្មសិទ្ធិរដ្ឋ។ មេភូមព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ដែលសុំមិនបង្ហាញឈ្មោះនិងភិនភាគគូសបញ្ជាក់ថា ពលរដ្ឋប្រមាណ៧០គ្រួសារបានរស់នៅលើដីចំណីទន្លេដោយក្ដីអនុគ្រោះពីរដ្ឋ។ ប៉ុន្តែ​យ៉ាងណាមិញលោក​ អ៊ឹង ឌីប៉ូឡា​ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣ ដោយលើកពីរចំណុចមកសំអាងថា អាជីវកម្មបូមខ្សាច់នៅតាមដងទន្លេដែលធ្វើឲ្យបាក់ច្រាំងគឺជាប្រភេទអាជីវកម្មបែបអនាធិបតេយ្យមិនគោរពតាមស្តង់ដាបច្ចេកទេសដែលក្រសួងបានកំណត់ តែការបូមដែលគោរពតាមច្បាប់មិនធ្វើឲ្យប៉ះពាល់ដល់ច្រាំងទន្លេនោះទេ។​​ ឆ្នាំ២០២២រដ្ឋប្រមូលចំណូលពីអាជីវកម្មខ្សាច់បាន១០លានដុល្លារ។ រីឯ៦ខែក្នុងឆ្នាំ២០២៣ ប្រមូលចំណូលបាន៤លានដុល្លារ៕
9/2/202312 minutes, 24 seconds
Episode Artwork

កម្មកររោងចក្រម្នាក់ចេញទឹកភ្នែករលីងរលោងនៅពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ

សាំងឡើងថ្លៃ ទំនិញឡើងថ្លៃ ម្ហូបអាហារឡើងថ្លៃ ​ជំពាក់បំណុលធនាគារ​ នេះជាអ្វីដែលកម្មកររោងចក្របានលើកឡើង​។ ការលើកឡើងនេះ ស្របពេលសហជីព និយោជក និងរដ្ឋាភិបាលបាននិងកំពុងចរចាប្រាក់ខែគោលរបស់កម្មករសម្រាប់ឆ្នាំ២០២៤។ បើតាមការលើកឡើងរបស់កម្មករ ប្រាក់ខែគោល២០០ដុល្លារបច្ចុប្បន្ននេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ទេ ពីព្រោះរោងចក្រពុំសូវថែមម៉ោងដូចមុន។ ពេលនិយាយដល់ជីវភាពប្រចាំថ្ងៃ កម្មករម្នាក់បាននិយាយទាំងទឹកភ្នែករលីងរលោង និងចង់ឃើញរដ្ឋាភិបាលថ្មីមានការយកចិត្តទុកដាក់លើពួកគេដែលជាកម្មករ។
9/2/20235 minutes
Episode Artwork

អ្នកស្រី ឈឹម លក្ខិណា៖ ការជំរុញពីបងប្រុសឲ្យរៀនច្បាប់ ទើបខ្ញុំជោគជ័យជាប់ជាមេធាវី

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិអ្នកស្រី ឈឹម លក្ខិណា ដែលទើបជាប់ជាមេធាវីមួយរូបនៅកម្ពុជា។ បើតាមអ្នកស្រី ឈឹម លក្ខិណា ការជំរុញពីក្រុមគ្រួសារឲ្យរៀនច្បាប់ ជាពិសេសមានការជំរុញពីបងប្រុស ទើបធ្វើឲ្យខ្លួនទទួលជោគជ័យជាប់ជាមេធាវី។
9/1/20238 minutes, 9 seconds
Episode Artwork

អ្នកលក់ដូរនៅមុខសាលាដំបូងភ្នំពេញនៅតែត្រូវប៉ាន់ ទោះតុលាការផ្លាស់មកកន្លែងថ្មី

អ្នកប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវមុខអគារតុលាការសាលាដំបូងភ្នំពេញ នៅតែត្រូវប៉ាន់បើទោះ​បីជាជាពួកគេបានផ្លាស់ប្ដូរមកលក់នៅទីតាំងអគារថ្មីនៃតុលាការសាលាដំបូងភ្នំពេញនៅខណ្ឌជ្រោយចង្វា​។ អ្នកលក់ដូរខ្លះដែលធ្លាប់លក់ដូរនៅមុខអគារតុលាការចាស់ក្បែរស្តាតអូឡាំពិក ពួកគេបានបន្តមកលក់ដូរនៅអគារថ្មីនៃតុលាការសា​លាដំបូងភ្នំពេញ ហើយការលក់ដូររបស់ពួកគេនៅតែទទួលបានការគាំទ្រពីអ្នកទិញដដែល។
8/31/20234 minutes, 20 seconds
Episode Artwork

ស្ត្រី​តែ​ឯង​មិន​អាច​ធ្វើ​ឲ្យ​ផែនការ​សកល​បំបៅ​ដោះ​កូន​ចាប់​អាយុ០-៦ខែសម្រេច​បាន​ជោគជ័យ​ទាំង​ស្រុងទេ

ស្ត្រី​មក​ពី​វិស័យ​មួយ​ចំនួន​បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន នាំ​ឲ្យ​គេបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មិន​ថា រយៈ​ពេល​ខ្លី​ឬ​ពេល​វែង​នោះ​ទេ។ ប្រភព​ទាំង​នោះ​មាន​ដូចជាៈ សមាជិក​ក្នុង​គ្រួសារ បុរស​ជាប្ដី ថ្នាក់​ដឹកនាំ​ស្ត្រី​និង​ថ្នាក់​ដឹក​នាំ​បុរស​ជាដើម ផ្ដល់​ការ​អនុគ្រោះ​ចំពោះបុគ្គលិក​ស្ត្រី​ដែល​មាន​កូន​តូច។ តែ​ទោះ​ជា​យ៉ាងណា​ស្ត្រី​មួយ​ចំនួន​ទៀត​អះអាង​ថា ពួកគេ​មិន​ទទួល​បានលក្ខខណ្ឌ​អំណោយ​ផល​បែប​នេះ​ទេ។ មាន​អាយុ​ជាង​៣០ឆ្នាំ អ្នកនាង យ៉យ ស្រីស្រស់ ជា​គ្រូប​ង្រៀន​នៃ​សាលា​ឯកជន​ប្រាប់ថា មូលហេតុ​ដែល​ឲ្យកូនបៅ​ទឹក​ដោះគោ​ដោយ​សារ​ខ្លួន​កើត​ជំងឺ​គីស​ដោះ ហើយ​បើ​ប្រថុយ​បំបៅ​នាង​ខ្លាច​កូន​កើត​មាន​ជំងឺ​ផ្សេងៗ ព្រោះ​ទើប​មាន​កូន​លើក​ដំបូង ទោះ​បី​ជា​មាន​ការ​ធានា​ពី​គ្រូពេទ្យ​ក៏​ដោយ។ អ្នកស្រីបន្ថែម«ពេទ្យ​ឲ្យ​ខ្ញុំ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ទៅ មិន​ប៉ះពាល់​កូន​ទេ ហើយ​ពេទ្យ​អះអាង​ថា បើ​ឲ្យ​កូន​បៅ​ដោះ​គីស​របស់​ខ្ញុំអាច​រួម​តូច​វិញ​ផង តែ​ខ្ញុំ​អត់​ហ៊ាន​ប្រថុយ។» នៅ​ចំពោះ​មុខ​ការ​បំបៅ​ដោះ​កូន​ដោយ​ម្ស៉ៅ​ទឹក​ដោះគោ​អ្នកនាង យ៉យ ស្រីស្រស់ កត់​សម្គាល់​ថា កូន​មានសុខភាពល្អ​និង​មាន​ភាព​ឆ្លាតវៃ តែ​ផល​រំខាន​ទៅ​ថ្ងៃ​ខាង​មុខ​ជា​រឿង​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បន្ត​តាម​ដាន។អ្នក​សារព័ត៌មាន​មួយរូប​នៅ​កម្ពុជា អ្នកនាង សេង ម៉ូលីនី ឲ្យ​ដឹង​ថា បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​បាន​រយៈពេល​៣​ខែ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​បូម​ទឹក​ដោះព្រោះ​កូន​មិន​ព្រម​បៅ​ដោយ​ផ្ទាល់។​ នៅ​ពេល​ធ្វើ​របៀបនេះ​យូរ​ទៅ​ទឹក​ដោះ​ក៏​ខ្សោះ​បូម​លែង​ចេញ​នាង​ក៏​សម្រេច​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ទាំង​ស្រុង។ ស្ត្រី​វ័យ​ជាង៣០​ឆ្នាំ​រូប​នេះ​អះអាង​ថា «បើ​សិន​ជា​ទឹក​ដោះ​បន្ត​ចេញ ខ្ញុំ​នៅ​តែ​បន្ត​ផ្ដល់​ឲ្យ​កូន​ដល់​អាយុ​សម​ស្រប​ណាមួយ​ទើប​បញ្ឈប់​។»ជា​កម្មការិនី​រោងចក្រ​អ្នកស្រីសុខា ជា​ឈ្មោះ​សន្មត់​ស្នើ​សុំ​មិន​ប្រាប់​ឈ្មោះ​ពិត​ខ្លាច​ប៉ះពាល់​ការងារ​លើកឡើង​ថា សំរាល​កូន​បាន​មួយ​សប្ដាហ៍​ក៏​ត្រឡប់​ចូល​ធ្វើការ​វិញ ដោយ​សារ​ជីវភាព​មាន​ការ​លំបាក​ព្រោះ​ត្រូវរ៉ាប់រង​ចិញ្ចឹម​កូន​៤​នាក់​និង​ម្ដាយ-ឱពុក​ចាស់​ជរា​ពីរ​នាក់។ ដូច្នេះ​លទ្ធភាព​បំបៅដោះ​កូន​មិនមែន​ជា​រឿងអាទិភាព​សម្រាប់​អ្នកស្រី​ឡើយ។ អ្នកស្រី​ទទួល​ស្គាល់​ថា «ប្រសិន​បើ​មិន​ចំណាយ​ថ្លៃ​ម្ស៉ៅដោះគោ​សម្រាប់កូន​ទាំង​ពីរ​ទេ ក្នុង​មួយ​ខែ​ខ្ញុំ​អាច​សល់​ប្រាក់​ទុក​សន្សំ​ចន្លោះ​ពី​៥០​ទៅ​១០០​ដុល្លារ»។   បើ​តាម​អ្នកស្រី​សុខា ភាគី​រោងចក្រ​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​៥ដុល្លារ​ក្នុង​មួយ​ខែ​ថ្លៃ​ទឹក​ដោះគោ​និង​បង្គ្រប់​១០ដុល្លា​នៅ​ពេល​គាត់​ធ្វើការ​ពេញ​ម៉ោង។ឈរ​នៅ​លើ​ហេតុផល​ទាំង​នេះ​អាច​បញ្ជាក់​ថា ហេតុអ្វី​បាន​ស្រ្តី​ជា​ម្ដាយ​រើស​យក​ការ​បំបៅដោះ​កូន​ម្ស៉ៅ​ទឹកដោះ​គោ។ មួយវិញ​ទៀត​ភាព​សម្បូរ​បែប​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ម្ស៉ៅ​ទឹក​ដោះគោ​យ៉ាង​មាន​ទំនុក​ចិត្ត​ក៏​ជាផ្នែក​មួយ​ជំរុញ​ឲ្យ​ស្ត្រី​ប្រើ​ម្ស៉ៅទឹក​ដោះគោ​ជំនួស​ដែរ។ តែ​ចំពោះ​ស្ត្រី​មួយ​ចំនួន​ទៀត​ដែល​ស៊ូ​បំបៅ​ដោះ​កូនដោយ​ទឹក​ដោះ​ខ្លួនឯង​ក្នុង​រយៈ​ពេល​មួយ​កំណត់​តាម​ក្រសួង​សុខាភិបាល​មិន​គិត​អ៊ីចឹង​ទេ…..?*អ្នក​ណា​អាច​ជួយ​ស្ត្រី​បាន​ដើម្បី​បំបៅដោះកូន​យ៉ាង​តិច​ឲ្យ​បាន​៦​ខែ?ជា​មន្ត្រី​រាជការ​បំរើ​ការ​ងារ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ហួយ មុំ រស់​នៅ​ក្នុង​ភូមិពាម ឃុំ​សំបួរមាស ស្រុកមុខ​កំពូល​ខេត្តកណ្ដាល​អះអាង​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ​២០២៣​ថា​ កូន​ទាំង​២​នាក់របស់​អ្នក​ស្រី​បៅ​ទឹក​ដោះ​ម្ដាយ​រហូត​ដល់​ពួកគេ​មាន​អាយុ​១​ខួប​៦​ខែ ហើយ​តាម​គម្រោង​កូន​តូច​អាយុ​៣ខែដែល​បី​ជាប់​នឹង​ដៃ​ក៏​អាច​នឹង​បន្ត​បំបៅ​ដោះ​កូន​ដល់​អាយុ​១​ខួប​៦​ខែ​ដូច​កូន​ពីរ​នាក់​មុន​ដែរ។អង្គុយ​លើ​កាំ​ជណ្ដើរ​នៅ​មុខ​ផ្ទះ​ហែហម​ដោយ​កូនៗ​និង​ក្មេង​ក្នុង​ភូមិ​លាយ​ឡំ​ដោយ​សំណើច​របស់​កុមារតូច​ទាំង​នោះ​ អ្នកស្រី ហួយ មុំ បន្ថែមថា ការ​អនុគ្រោះ ភាព​យល់​យោគ​ពី​ថ្នាក់​ដឹក​នាំ​ជា​បុរស នៅ​កន្លែងការងារ​ទើបមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន។ អ្នកស្រីបន្ត«នៅ​កន្លែង​ខ្ញុំ​មាន​បន្ទប់​រៀងៗ​ខ្លួនហើយ​ប្ដី​ខ្ញុំ​ធ្វើ​ការ​នៅកន្លែង​ជាមួយ​ខ្ញុំដែរ ដល់​អ៊ីចឹង​ទៅ​មេ​គាត់​ឲ្យ​យើងនៅ​បន្ទប់​ជុំគ្នា​ដើម្បី​ជួយ​មើល​កូន​គ្នា ប្រសិន​បើ​គាត់​ហាម​ឃាត់​អត់​ឲ្យ​យក​កូន​តូច​ទៅ​ជាមួយ​យើង​ក៏​អត់​ហ៊ាន​យក​ទៅ​ដែរ។»ភាព​អនុគ្រោះ​មិនមែន​កើត​មាន​ចំពោះ​តែ​ អ្នកស្រី ហួយ មុំ តែ​ម្នាក់​ទេ ​មិត្ត​រួមការងារ​ជា​ស្ត្រី​ផ្សេង​ក៏​ទទួល​បានលក្ខខណ្ឌ​អនុគ្រោះ​ដូច​គ្នា​និង​ទទួល​បាន​ប្រាក់​ខែ​ពេញ ហើយ​ក្នុង​ករណី​សុំ​ច្បាប់​សំរាក​បន្ថែមច្បាប់​មាតុភាព​បី​ខែទៀត​ក៏​ថ្នាក់​ដឹក​នាំ​កង​រាជ​អាវុធហត្ថ​អនុញ្ញាត។មិន​ត្រឹម​មិន​ហាម​ឃាត់​ក្នុង​ការ​យក​កូន​ទៅ​កន្លែង​ធ្វើការ​ប៉ុណ្ណោះ​ទេ ថ្នាក់​ដឹក​នាំ​ជា​បុរស​របស់​អ្នកស្រី ហួយ មុំ ថែម​ទាំង​ជំរុញ​ឲ្យ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ឲ្យ​ក្មេង​មាន​សុខភាព​ល្អ។ យ៉ាងណាមិញម្ដាយ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​យល់ថា គេ​មិន​គួរ​ឲ្យ​កំហុស​ស្ត្រី​ដែល​ផ្ដល់​ម្ស៉ៅ​ទឹក​ដោះគោ​ជំនួស​ទឹក​ដោះ​ម្ដាយព្រោះ​គ្រប់​ម្ដាយ​សុទ្ធ​តែ​មាន​ភារៈកិច្ច​និង​កាតព្វកិច្ច។ អ្នកស្រី ហួយ មុំ «ប៉ុន្តែ​ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​សិន។»ជា​គ្រូ​បង្រៀន​នៅ​បឋម​សិក្សា​ម្នាក់​អ្នក​ស្រី សុខ ស្រីណុច​​ យល់​ស្រប​ថា ការ​តាំង​ចិត្ត​របស់​ម្ដាយ​សំខានដើម្បី​ឲ្យ​ផែនការ​បំបៅ​ដោះ​កូន​រយៈពេល​៦​ខែ​តាម​ផែន​ការ​សកល​ទទួល​បាន​ជោគជ័យ។ អ្នកស្រី​ទទួលបាន​ផល​អនុគ្រោះ​ពី​នាយិកា​សាលាដូចគ្នា​នឹង​អ្នកស្រី ហួយ មុំ ដែរ។«ខ្ញុំ​បាន​សុំ​លោក​នាយក​និង​នាយិកាចេញ​ទៅ​បំបៅ​ដោះ​កូន​នៅ​ផ្ទះ​ពេល​ម៉ោង​ចេញ​លេង​ព្រោះ​សាលារៀន​និង​ផ្ទះ​ខ្ញុំ​នៅ​ជិត​គ្នា​ពួក​គាត់​យោគយល់​គិត​ថា ខ្ញុំ​មាន​កូន​តូច។»បេសកកម្ម​បំបៅ​ទឹក​ដោះ​កូន​របស់​អ្នកស្រី សុខ ស្រីណុច បញ្ចប់​នៅ​ពេល​កូន​មាន​អាយុ១​ខួប​២ខែ​ដើម្បី​ទុកពេល​យក​កូន​ទី២ ប៉ុន្តែ​សមាជិក​គ្រួសារ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​បំបៅ​ដោះ​កូន​រហូត​គេ​មាន​អាយុ​១​ខួប​៨ខែ​តាមទម្លាប់​អ្នក​ក្នុង​ផ្ទះ។ «តែខ្ញុំថា ទម្រាំអាយុប៉ុណ្ណឹងទឹកដោះអស់ជាតិហើយ។» បើតាមអ្នកស្រី​ សុខ ស្រីណុច​ លើក​ទឹក​ចិត្ត​ឲ្យ​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយមិន​ថា រយៈ​ពេល​ខ្លី​ឬ​វែង​នោះទេ។ ប្រយោជន៍​នៃ​ទឹក​ដោះ​មិន​ធ្វើ​ឲ្យ​ក្មេង​ឈឺឬ​ឈឺ​ដែរ​តែ​ព្យាបាល​ឆាប់​ជា​ជាង​កុមារ​បៅ​ទឹក​ដោះ​គោ។ម្ដាយ​វ័យ​២០​ឆ្នាំ​ម្នាក់​ទៀត អ្នកនាង សុច សុកាត់  បាន​អះអាង​ពី​ការ​បំបៅដោះកូន​រហូត​ដល់​ពេល​វេលា​ស​ម​ស្រប​មួយ​ទើប​បញ្ឈប់​បន្ទាប់​ពី​មើល​ឃើញ​ផលរំខាន​នៃ​ម្ស៉ៅទឹកដោះ​គេ​ពេល​ប្រើប្រាស់​ទៅ​ធ្វើ​ឲ្យ​កុមារឈឺ។ សុច សុកាត់ ដែល​រៀបការ​ទាំង​អាយុ​វ័យ​ក្មេង​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ខ្វះ​ការ​ព្យាយាមក្នុង​ការ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​​នឹង​មិនទទួលបាន​ជោគជ័យ​ទេ។ «ដំបូង​ខ្ញុំ​ថា បៅ​ដោះ​គោ​ហើយ​ព្រោះ​ដំបៅ​ក្បាល​ដោះ តែ​ខ្ញុំព្យាយាម​កេស​ក្រម៉​ចេញ​ទឹក​ដោះ​ក៏​ហូរ ​ហើយ​វា​ក៏​មាន​ភាព​សាំ​លែង​ឈឺ​លែង​អី​ក៏​បន្ត​ឲ្យ​កូន​បៅ​ទៅ។»មើល​ឃើញ​ផ្ទាលភ្នែក​ស្ថានភាព​រស់​នៅ​របស់ សុច សុកាត់ មាន​ភាព​លំបាក​ឱពុក​ទើប​ស្លាប់ រីឯ​ម្ដាយ​ក៏​មានកូន​តូច​ជាប់​នឹង​ខ្លួន ចំណូល​ពី​បង្គោល​គ្រួសារ​ដែល​ជា​ឱពុក​ក៏​លែង​មាន​ទៀត។ ដូច្នេះ​លទ្ធភាព​បំបៅដោះ​កូន​អាច​នឹង​បញ្ឈប់​នៅ​ពេល​កូន​មាន​អាយុ​១១​ខែ ព្រោះ​នាង​ត្រូវ​ចេញ​រក​ចំណូល​ជួយ​គ្រួសារ​ទាំង​មូល។ គេង​នៅ​ក្នុង​អង្រឹង​កូន​ប្រុស​អាយុ​១០​ខែ​របស់​សុកាត់​មាន​ភាព​ទ្រលុក​ទ្រលន់ ខណៈ​ដែល​អ្នក​ម្ដាយ​វ័យ​២០ឆ្នាំ​រូប​នេះ​មាន​ភាព​ស្គមស្គាំង​ជាមួយ​នឹង​រូប​រាង​តូច​ល្អិត។យុទ្ធនាការ​ផ្សព្វផ្សាយ និង​ផ្លាស់​ប្តូរ​ឥរិយាបថ​សង្គម​គាំទ្រ​លើ​ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​របស់​អង្គការយូនីសេហ្វ (UNICEF) បង្ហាញថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​បាន​សង្គ្រោះជីវិត​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ជាង ៨២០ ០០០ នាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​សក​ល​លោ​ក និង​អាច​បង្ការ​ការ​បាត់​បង់​ជីវិត​បាន ២០ ០០០ ករណី​បន្ថែម​ទៀត​ពី​ជំងឺ​មហារីកដោះ​ដែល​កើត​មាន​លើ​ស្ត្រី​ជា​ម្តាយ​ជា​រៀងរាល់​ឆ្នាំ។យូនីសេហ្វ និង​ដៃគូ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ចាត់​វិធានការ​ជាក់​លាក់ ដើម្បី​ស្រោចស្រង់​ការ​ថយចុះនៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ តាមរយៈ​ការ​បង្កើត​នូវ​បរិយាកាស​កាន់​តែ​ប្រសើរ ដើម្បី​ឱ្យ​សហគមន៍ គ្រួសារ និង​ឪពុក​ម្តាយ​ជួយ​សម្រួល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​និង​ដើម្បី​ឱ្យ​ម្តាយ​អាច​បំបៅកូន​របស់​ខ្លួន​បាន​ដូច​ជាៈ ការ​ផ្តល់​ម៉ោង​ធ្វើការ​ដោយ​មាន​ភាព​បត់បែន,ផ្តល់​ប្រឹក្សា​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ដោយ​អ្នក​ជំនាញ, ​​អប់រំ​ផ្សព្វផ្សាយ​នានាផ្តោត​លើ​សារៈ​សំខាន់​នៃ​ការឆាប់​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយនិង​ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់,ជំរុញ​ឱ្យ​សមាជិក​គ្រួសារ ជា​ពិសេស​ឪពុកជីដូនចូលរួម​គ្នាផ្សព្វផ្សាយ​ពី​ការបំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ។​*លទ្ធភាព​បន្ថែម​មាតុភាព​៦ខែ​អាច​ទៅ​រួចទេ ដើម្បី​ឲ្យម្ដាយ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ដោះកូន?យោង​តាម​ច្បាប់​ការងារ​របស់​កម្ពុជា គឺ​ស្ត្រី​ទាំង​ឡាយ​ត្រូវ​មាន​សិទ្ធិ​ឈប់​សំរាក​កៅ​សិប​ថ្ងៃ​ដើម្បី​សំរាល​កូន ហើយ​ស្ត្រី​មាន​សិទ្ធិ​បាន​ប្រាក់​ឈ្នួល​ពាក់​កណ្ដាល​គិត​ទាំង​ប្រាក់​បន្ទាប់​បន្សំ​ផង​ដោយ​និយោជក​បើក​ឲ្យ។​លោកវេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ ឯកទេស​ជាន់​ខ្ពស់​ផ្នែក​អាហាររូបត្ថម្ភ​នៃ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរជាតិកម្ពុជា​ថ្លែង​ថា អង្គការ​សុខភាព​ពិភព​លោក​តម្រូវ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​សុទ្ធ​យ៉ាង​ហោចណាស់​ឲ្យ​បាន​៦​ខែ​ដើម្បី​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​ដោយ​សារ​ម្ដាយ​ភាគ​ច្រើន​មាន​ភាព​មមាញឹក​នឹង​ការងារ មាន​តែ​ភាគី​ពាក់ព័ន្ធ​ក្នុង​រដ្ឋាភិបាល​ទើប​អាច​សម្រួល​លើ​បញ្ហា​នេះ​បាន។ ការ​សម្រួល​ដែល​អាច​ឈាន​រក​ទៅការ​ធ្វើ​វិសោធកម្ម​ច្បាប់​ការងារ​បន្ថែម​មាតុភាព​រយៈពេល៦​ខែ​ឲ្យ​ស្រប​នឹង​យន្ត​ការ​សកល​បំបៅដោះ​កូន​រយៈពេល​៦​ខែ​យ៉ាង​តិច។​លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ភាគី​ពាក់ព័ន្ធ​កំពុង​ជជែក​គ្នា​លើរឿង​នេះ។ អ្នក​ស្រី​យល់​ស្រប​ថា ដើម្បី​ឲ្យ​ស្ត្រី​មាន​ពេល​វេលា​គ្រប់គ្រាន់​បំបៅ​ដោះ​កូន​ការ​គិត​គូ​ពន្យា​មាតុភាព​ជា​រឿង​មួយ​សំខាន់​ដែរ ហើយ​ប្រទេស​មួយ​ចំនួន​ក៏​គេ​បាន​បន្ថែម​ពេលវេលា​មាតុ​ភាព​នេះ​រួច​ហើយ​ដែរ។ លោក​ស្រី​ថា«ការងារ​នេះ​ក្រសួង​សុខាភិបាល​មិនមែន​ធ្វើ​តែ​ឯង​ទេ យើង​ត្រូវ​ការ​ពិភាក្សា​ជាមួយ​ក្រសួងពាក់ព័ន្ធ​ជាពិសេស​ក្រសួង​ការងារ។» ពលរដ្ឋ​ខ្មែរ​ម្នាក់​រស់​នៅ​ស្រុក​បារាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចែករំលែក​ថា ការ​សម្រាក​លំហែ​មាតុភាព​នៅ​បារាំង​សម្រាប់​កូនទី១និង​កូនទី២៖ ៦សប្តាហ៍​មុនពេល​សម្រាល+១០សប្តាហ៍​ក្រោយ​ពេល​សម្រាល សរុប១៦សប្តាហ៍(៤ខែ)ចាប់ពីកូន​ទី៣ទៅ៖ ៨សប្តាហ៍​មុនពេល​សម្រាល+១៨សប្តាហ៍​ក្រោយ​ពេល​សម្រាលសរុប២៦សប្តាហ៍(៦ខែកន្លះ)។លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​នៅ​កម្ពុជា(GMAC)លើកឡើងថា​ ប្រសិន​បើ​លទ្ធភាព​ពន្យា​មាតុភាព​ឡើង​ដល់​៦ខែ​មែន វា​នឹង​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​ក្នុង​វិស័យ​កាត់​ដេរ ខណៈ​កម្លាំង​ពលកម្ម​ស្ត្រី​នៅ​ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​មាន​ចំនួន​៨០ភាគរយ​ដែល​ជា​កម្លាំងស្នូល​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​ដើរ​ទៅមុខ។ លោកថា«យើង​សម្លឹង​មើល​ប្រទេស​ក្នុង​តំបន់អាស៊ាន អត់​មាន​ប្រទេស​ណាមួយ​បន្ថែម​មាតុភាព​ដល់​ទៅ​៦​ខែ​ទេ គឺ​ទៅ​មិន​រួច​ទេ។»តើ​អាណត្តិ​រដ្ឋាភិបាល​ថ្មី​អាច​នឹង​គិត​គូ​ពីការ​បន្ថែម​មាតុភាព​ទេ? លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាមរយៈ​សារ​ខ្លី​ផ្ញើ​តាម​ឡេក្រាម​មក​កាន់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ទី​២៦ខែ​សីហា​ឆ្នាំ២០២៣​ថា ក្រសួង​បាន​ជំរុញ​គ្រប់​រោងចក្រ​ទាំងអស់​គឺ​ត្រូវ​មាន​បន្ទប់​បំបៅដោះ​កូន​និង​មានអនុញ្ញាត​ផ្ដល់​ម៉ោង​ឲ្យ​កម្មករ​និយាជិត​ជា​ស្ត្រី​អាច​សំរាក​បំបៅ​កូន។  បន្ថែម​ពី​លើនេះ​ទៀត​ក្រោយ​ពេល​សំរាក​លំហែ​មាតុភាព​ចំនួន​៣​ខែ​មាន​ប្រាក់​ឈ្នួល​រហូត​ដល់​ទៅ​១២០% នៃ​ប្រាក់​ឈ្នួល​គោល​នៅ​ពេល​ដែលស្ត្រី​ចូល​ធ្វើការ​វិញ។នៅ​ចំពោះ​យុទ្ធនាការ​ជំរុញ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា«ក្រសួង​មិន​បាន​នៅ​ស្ងៀម​ទេ នឹង​សហការ​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​បង្ក​លក្ខណៈងាយ​ស្រួល​និង​ជំរុញឲ្យ​មាន​ការ​បំបោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​បន្ថែម​ទៀត។»ជាមួយ​គ្នា​នេះ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​គូស​បញ្ជាក់​ថា ដើម្បីរួម​ចំណែក​ជំរុញ​ស្ត្រី​បំបៅ​ដោះ​កូន​គឺ​ការ​បង្កបរិយាកាស​រីករាយ​នៅ​កន្លែង​ធ្វើការ​ជា​រឿង​សំខាន់។«ជាក់​ស្ដែង ក្រសួង​សុខាភិបាល​បាន​សហការ​ជាមួយ​ភាគីពាក់ព័ន្ធ​បង្កើត​បន្ទប់​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើការ និង​នៅតាម​រោង​ចក្រ​មួយ​ចំនួន ដើម្បី​ឲ្យ​ស្ត្រី​នៅ​តែ​អាច​មាន​ឱកាស​បំបៅ​ដោះ​កូន​ដោយ​គ្មាន​សម្ពាធ។លោកស្រី​បន្ថែមថា អត្រា​នៃ​ការ​បំបៅ​ដោះ​កូន​មាន​ការ​ថយចុះ​មក​នូវ​៥០​ភាគ​រយ​ក្នុង​ឆ្នាំ​២០២១ ​ដោយ​សារ​តែ​ស្ត្រី​ភាគ​ច្រើន​មាន​បន្ទុក​ការងារ​ដូចជាៈ ការងារ​ក្រុមហ៊ុន ការងារ​នៅ​តាម​រោង​ចក្រ​សហគ្រាស​ឬ​ចំណាក​ស្រុក​ជា​ដើម  បើ​ធៀប​នឹង​ពេល​មុន​ស្ត្រី​នៅ​ផ្ទះ​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​បំបៅ​ដោះ​កូន។​បើ​តាម​អ្នក​ជំនាញ​មក​ពី​អង្គការសុខ​ភាព​ពិភព​លោក​លោក​វេជ្ជបណ្ឌិត ម៉ក់ មុនិន្ទ កត្តា​សេដ្ឋកិច្ច​និងលក្ខខណ្ឌ​ការងារ​មិន​អំណោយ​ផល​ជា​ផ្នែក​មួយ​សំខាន់​បង្ខំ​ឲ្យ​ស្ត្រី​បោះ​ចោល​ការ​បំបៅ​ដោះ​កូន​ឬ​បំបៅ​បានក្នុង​រយៈ​ពេល​ខ្លី ហើយ​ការ​បំបៅ​ដោះ​កូន​បាន​ជោគជ័យ​ទាល់​តែ​មាន​ការ​គាំទ្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន។  លោកបន្ថែម«ប៉ុន្តែ​ម្ដាយ​ក៏​អាច​រើស​យក​វិធី​ច្របាច់​ទឹក​ដោះ​ទុក​មុន​ចេញ​ទៅ​ធ្វើការ និង​រក្សា​វា​ទុក​ក្នុង​ទូទឹកកកហើយ​គុណ​ភាព​នៅ​ដដែល។»  ជម្រើស​នេះ​ល្អ​សម្រាប់​អ្នក​មាន​លទ្ធភាព ​តែ​អាច​ជារឿង​លំបាក​សម្រាប់​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ។ ប៉ុន្តែ​លទ្ធភាព​មួយ​ទៀត​ដែល​អាច​ទៅ​រួច​គួរ​បន្ថែម​ទូទឹកក​នៅ​ក្នុង​បន្ទប់​បំបៅ​ដោះ​កូន ឬ​ទារកដ្ឋាន​ដើម្បី​ឲ្យស្ត្រី​មាន​ពេល​ច្របាច់​ទឹកដោះ​ទុក​ក្នុង​ទូ​ទឹកកក​ទុក​យក​ទៅ​ឲ្យ​កូន​ពេល​ទៅ​ដល់​ផ្ទះ​ដើម្បី​កាត់​បន្ថយ​ភាពហត់​នឿយ​របស់​ស្ត្ រី​ដែល​ត្រូវ​ទទួល​បន្ទុក​ធ្វើ​កិច្ច​ការងា​រផ្ទះ​ថែម​មួយ​កម្រិត​ទៀត។*ស្ត្រី​ទាំង​អស់​ត្រូវ​ដឹង​ថា ខ្លួន​មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ទទួល​បាន​ការ​ឈប់​សំរាក​មាតុភាព​និង​ឈប់​សំរាកដោយ​មាន​ប្រាក់​ឈ្នួល​ចំនួន​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បំបៅ​ដោះ​កូន…ច្បាប់​ការងារ​គេ​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃសំរាល​កូន​រួច ស្ត្រី​ដែល​ឲ្យ​កូន​បៅ​ដោះ​អាច​បាន​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បំបៅ​កូន​ខ្លួន​ក្នុង​ម៉ោង​ធ្វើការ។ រយៈ​ពេល​មួយ​ម៉ោង​នេះ​អាច​ចែក​ចេញ​ជា​ពីរ​វគ្គ​ដែល​មាន​ពេល​៣០​នាទី​ព្រឹក​ម្ដង​ថ្ងៃ​ម្ដង​ជាមួយ​នឹងការ​ទទួល​យល់​ព្រម​ពី​និយោ​ជក។ច្បាប់​ដដែល​បាន​តម្រូវ​ឲ្យ​នាយក​សហគ្រាស​ទាំងឡាយ​ដែល​ស្ត្រី​ចំនួន​យ៉ាង​តិច​១០០នាក់​ត្រូវ​រៀបចំ​បន្ទប់សំរាប់​បំបៅ​កូន​មួយ​ក្នុង​គ្រឹះស្ថាន​ឬ​ជិតនោះ​និង​ទារកដ្ឋាន​មួយ​ផង​ដែរ។ ក្នុង​ករណី​គ្មាន​លទ្ធភាព​ធ្វើ​ទេនិយោជក​ត្រូវ​ចេញ​សោហ៊ុយ​ថែរក្សា​ទារក​នោះ​ក្នុង​ករណី​ស្ត្រី​យក​កូន​ទៅ​ផ្ញើ​នៅ​ទារកដ្ឋាន​ណា​ផ្សេ​ង។ ក្រុមប្រឹក្សាជាតិ​អាជ្ញាកណ្ដាល​នៃ​ក្រសួងការងារ​ប៉ាន់ស្មានថា តម្លៃ​នៃ​ការ​ចំណាយ​ទូទៅ​លើការ​ថែទាំ​ក្មេង​តាមរយៈទារកដ្ឋាន​ខាង​ក្រៅ​គឺ​ស្មើ​នឹង​១៥​ដុល្លារ​ក្នុង​មួយ​ខែ។ទាំងនេះ​ជា​គោលការណ៍​កំណត់​ក្នុងច្បាប់ តែ​ការ​អនុវត្ត​ចំពោះមុខ​នៅ​មាន​កម្រិត ហើយ​មិន​បាន​គ្របដណ្ដប់​សម្រាប់​ស្ដ្រី​ទូទៅ​នោះទេ។ ក្រៅតែពី​ទទួល​បាន​មាតុភាព​៣ខែ ស្ត្រី​បំរើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​មិនទទួល​បាន​ប្រយោជន៍​ដូច​ច្បាប់​កំណត់​នោះ​ទេ សូម្បី​តែ​ស្ត្រី​ស្ថិត​ក្នុង​វិស័យ​រោងចក្រ។  ជាក់ស្ដែង​ការ​តម្រូវឲ្យ​មាន​ទារកដ្ឋាន​ឬ​កន្លែង​បំបៅ​ដោះ​កូន​មាន​មិន​៣០ភាគរយ​ផង​ទេ នៅ​ក្នុង​ប្រទេសកម្ពុជា។ រីឯ​ប្រាក់​អត្ថប្រយោជន៍​ក្រោយ​សំរាល​ក៏​ថៅកែ​មិន​ផ្ដល់​ឲ្យ​បាន​ពេញលេញ​ដែរ។ នេះជា​ការ​អង្កេត​របស់​មន្ត្រី​សហជី​ពម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះព្រោះ​បារម្ភខ្លាច​មាន​បញ្ហា។គួររំឮកឡើងវិញ អង្កេត​ប្រជាសាស្ត្រ​និង​សុខភាពកម្ពុជា​ឆ្នាំ​២០២១-២០២២ ដែល​ចេញផ្សាយ​រួមគ្នា​រវាងវិទ្យាស្ថានជាតិ​ស្ថិតិនៃ​ក្រសួងផែនការ​សហការ​ជាមួយ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​បង្ហាញថា ការបំបៅ​ដោះកូនដោយទឹក​ដោះម្ដាយ​តែមួយមុខ​ក្នុង​ចំណោម​កុមារ​អាយុ០​ដល់​៥ខែ​បានកើនឡើង​ពី​១១​ភាគរយ​នៅ​ឆ្នាំ២០០០ កើន​ដល់កម្រិត​ខ្ពស់​បំផុត​៧៤ភាគរយ​នៅ​ឆ្នាំ​២០១០​ហើយ​បានធ្លាក់​ចុះជា​បន្តបន្ទាប់​ពី​៦៥​ភាគរយ​នៅ​ឆ្នាំ២០១៤​ដល់​៥១ភាគរយ នៅ​ឆ្នាំ២០២០ និង២០២១។*រដ្ឋាភិបាល​មិនបាន​ដាក់​បញ្ចូល​ការ​ជម្រុញ​ស្ត្រី​ឲ្យ​បំបៅដោះកូន​ដោយ​ទឹកដោះ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្រ្តីមាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំរដ្ឋាភិបាល​គ្រោង​ចំណាយ​សរុប​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​នេះ​ក្នុង​រង្វង់​៤៣​លាន​ដុល្លារ​អាមេរិក ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់ (១២៧ ៩៤៣ ) ក្នុង​មួយ​ឆ្នាំ​សម្រាប់​ក្រុមគោល​ដៅ​ស្រ្តី​មកពី​គ្រួសារ​មាន​បណ្ណសមធម៌, មន្រ្តី​រាជការ មន្រ្តី​កម្ម​សិក្សា មន្រ្តី​ជាប់​កិច្ច​សន្យា, និង​កម្មករ​និយោជិត​ជាសមាជិក​ ប.ស.ស.។ចំពោះ​យន្តការ​នៃការ​បើក​ដំណាក់កាល​ទី១ មុន​សំរាល​គឺ​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ៤​លើក​ក្នុង១លើក​ស្ត្រីទទួលបាន​៨ម៉ឺនរៀល, ដំណាក់កាលទី២ គឺ​ដំណាក់កាល​ក្នុង​ពេល​សម្រាល បើ​ជា​ស្រ្តី​មក​ពី​គ្រួសារ​មាន​បណ្ណសមធម៌​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ៤០​ម៉ឺនរៀល​សម្រាប់​កូន១ ៦០ម៉ឺនរៀល សម្រាប់​កូនភ្លោះ​២ និង ៨០ម៉ឺន​រៀល​សម្រាប់​កូន​ភ្លោះបី។ដោយ​ឡែក​ក្នុង​ដំណាក់​កាល​សំរាល​ដូច​គ្នា​នេះ​សម្រាប់​មន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា និងកម្មករ​និយោជិក​ជា​សមាជិក ប.ស.ស. នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៨០​ម៉ឺនរៀល ពេល​សំរាល​បាន​កូន​មួយ, កូន​ភ្លោះ​ពីរ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១​លាន​២០​ម៉ឺន​រៀល និង​កូន​ភ្លោះ​៣ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១លាន ៦០​ម៉ឺន​រៀល​ពី​រាជ​រដ្ឋាភិបាល។ ដំណាក់​កាល​ទី៣​គឺ​ជា​ដំណាក់​កាល​នាំ​កូន​មក​ពិនិត្យ​សុខភាព​និងទទួល​ថ្នាក់​បង្ការ​ចំនួន​១០​លើក​ដោយ​ក្នុង​១​លើកៗ​និង​ទទួល​បាន​៨ម៉ឺន​រៀល​ដូច​គ្នា។ប្រាក់​លើក​ទឹក​ចិត្ត​នេះ​គឺ​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ចាប់​តាំង​ពី​កូន​ក្នុង​​ផ្ទៃរហូត​ដល់​អាយុ២​ឆ្នាំ​ដើម្បី​ជំរុញ​ការ​លូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី ក្នុង​រយៈ​ពេល ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត​ស្រប​តាម​គោលនយោ-បាយជាតិ​គាំ​ពារ​សង្គម​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជំរុញ​បន្ថែមចំពោះ​ការ​អភិវឌ្ឍ​មូល​ធនម​នុស្ស​នៅ​កម្ពុជា។*កុំ​ភ្លេច​ថា ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កាល​ពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី អ៊ឹង កន្ថាផារី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​ជា​ប្រធានក្រុម​ប្រឹក្សា​ជាតិ​ស្ត្រី​កម្ពុជា​អះអាង​ថា  កម្លាំង​ពលកម្ម​ជា​ស្រ្តី​មាន​ប្រមាណ​៨៤​ភាគ​រយ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​និង​ការអភិវឌ្ឍ​សង្គម។ ក្នុង​នោះ​ស្ត្រី​ប្រមាណ​៦១ភាគ​រយ ជា​ម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែល​ជា​អត្រា​ខ្ពស់​ក្នុង​តំបន់។នៅ​ក្នុង​វិស័យ​សហគ្រាស​ធុនតូច មធ្យម និងសិប្បកម្ម ស្ត្រី​ជា​សហគ្រិន បាន​រួម​ចំណែក​បង្កើត​ការងារ និងធុរកិច្ច មាន​ចំនួន​រហូត​ដល់ ៧,៧៧៨ មូលដ្ឋាន នៃ​សហគ្រាស​ចុះបញ្ជី​ស្រប​ច្បាប់​ចំនួន ៤៣ ,៩៩៧មូលដ្ឋាន មាន​កម្លាំង​ពលកម្ម​ស្ត្រី​ចំនួន ១២៦.១៦៩នាក់ (ស្មើ២៨%) នៃ​កម្លាំង​ពលកម្ម​សរុប​ចំនួន ៤៥១,០២៤នាក់។ នៅឆ្នាំ២០២២ រោងចក្រ​ដែល​ចុះ​បញ្ជី​ស្រប​ច្បាប់​សរុប ១,៩៦២ មូលដ្ឋាន និង​មានកម្លាំង​ពលកម្ម​សរុប ១,០៤៤,៩២៦នាក់ ក្នុង​នោះ​កម្លាំង​ពលកម្ម​ជា​ស្រ្តី​មា ៧៥.៧ភាគរយ។លោកស្រី អ៊ឹង កន្ថាផាវី ឱ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០២២ ស្ត្រី​ជា​ម្ចាស់​ក្រុមហ៊ុន​មាន​កើន​ឡើង​ចន្លោះ​ពី ២០ភាគរយ​ទៅ​២២​ភាគរយ​និង​ស្ត្រី​ជា​ម្ចាស់​សហគ្រាស​កើន​ពី​ចន្លោះ​ពី​៣០​ភាគរយ​ទៅ​៣២​ភាគរយ។ វិស័យទេសចរណ៍​បាន​ផ្ដល់​ឱកាស​ការងារ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ក្នុង​នោះ​កម្លាំងពលកម្ម​ស្ត្រី​មាន​ប្រមាណ​៦០​ភាគរយ៕
8/29/202320 minutes, 43 seconds
Episode Artwork

លោក ម៉ម រិទ្ធី៖ខ្ញុំត្រៀមវីសា«ស្លាប់»មិនបោះបង់ការងារសហជីព

មេ​ដឹក​នាំ​សហជីព​ម្នាក់​ប្តេជ្ញា​មិន​បោះ​បង់​ចោល​ការ​ងារ​នេះ​ឡើយ​ ទោះ​ប្រឈម​មុខ​រហូត​ដល់​សេច​ក្តី​ស្លាប់​។ នោះ ​គឺ​លោក​ ម៉ម​ រិទ្ធី​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ទេស​ចរណ៍ ​ និង​សេវា​កម្ម​ និង​ជា​អនុប្រធាន​ទី​២​សហភាព​ការ​ងារ​កម្ពុជា​  CLC​។ ​អតីត​ក្មេង​កំព្រា​ឪពុក​តាំង​ពី​អាយុ​១១​ឆ្នាំ​រូប​នេះ ​បាន​ហែល​ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​កម្មករ​លក់​កម្លាំង​រហូត​បាន​ស្គាល់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​រួម​មាន​ សហ​រដ្ឋ​អាមេរិក ​ និង​ប្រទេស​នៅតំបន់​អឺរុប​។ បច្ចុប្បន្ន​លោក​ក៏​មាន​ចំណែក​ជា​ថៅ​កែ​ផ្ទះ​សំណាក់​ផង​ដែរ​ នៅ​ក្រុង​សៀមរាប​។
8/29/20238 minutes, 46 seconds
Episode Artwork

ស្ត្រី​តែ​ឯង​មិន​អាច​ធ្វើ​ឲ្យ​ផែនការ​សកល​បំបៅ​ដោះ​កូន​ចាប់​អាយុ០-៦ខែសម្រេច​បាន​ជោគជ័យ​ទាំង​ស្រុងទេ

ស្ត្រី​មក​ពី​វិស័យ​មួយ​ចំនួន​បាន​អះអាង​ស្រដៀង​គ្នា​ថា ការ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន នាំ​ឲ្យ​គេបំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មិន​ថា រយៈ​ពេល​ខ្លី​ឬ​ពេល​វែង​នោះ​ទេ។ ប្រភព​ទាំង​នោះ​មាន​ដូចជាៈ សមាជិក​ក្នុង​គ្រួសារ បុរស​ជាប្ដី ថ្នាក់​ដឹកនាំ​ស្ត្រី​និង​ថ្នាក់​ដឹក​នាំ​បុរស​ជាដើម ផ្ដល់​ការ​អនុគ្រោះ​ចំពោះបុគ្គលិក​ស្ត្រី​ដែល​មាន​កូន​តូច។ តែ​ទោះ​ជា​យ៉ាងណា​ស្ត្រី​មួយ​ចំនួន​ទៀត​អះអាង​ថា ពួកគេ​មិន​ទទួល​បានលក្ខខណ្ឌ​អំណោយ​ផល​បែប​នេះ​ទេ។  
8/28/202327 minutes, 12 seconds
Episode Artwork

យុវជនម្នាក់ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃប្រាក់ជួយពេទ្យកុមារអង្គរ

យុវជនម្នាក់ បានសម្រេចនូវបេសកកម្មរបស់ខ្លួន ជិះកង់ជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៃអង្គាសប្រាក់មូលនិធិជួយផ្គត់ផ្គង់ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ក្នុងបេសកកម្មអស់រយៈពេលជាង៣ខែ យុវជន ទីវ ដារ៉ារិទ្ធ ដែលមានហ្វេសប៊ុកផេកឈ្មោះ Travel With Rith បានរៃអង្គាសប្រាក់បានជិត៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយពេទ្យកុមារអង្គរ។
8/26/202310 minutes, 8 seconds
Episode Artwork

ពលរដ្ឋចង់ឃើញរដ្ឋាភិបាលអាណត្តិ ថ្មីពង្រឹងលើប្រព័ន្ធយុត្តិធម៌សង្គម

ពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ដែលត្រូវបានអាជ្ញាធរខ្ចីដីសម្រាប់ជីកប្រឡាយរំដោះទឹកចង់ឃើញរដ្ឋាភិបាលថ្មីដែលទើបប្រសូត្រងាកមកពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមឱ្យបានខ្លាំង ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារតែការប្រើប្រាស់អំណាចរបស់អាជ្ញាធរក្នុងមូលដ្ឋាន។ ពលរដ្ឋដែលអះអាងថាខ្លួនរងគ្រោះពីការដែលអាជ្ញាធរយកដីកម្មសិទ្ធិឯកជនមកជីកប្រឡាយសម្រាប់រំដោះទឹករយៈពេល៦ខែ ព្រួយបារម្ភថា អាជ្ញាធរនឹងមិនលុបប្រឡាយហើយប្រគល់ដីជូនពួកគាត់វិញ ខណៈអាជ្ញាធរមិនបានផ្តល់សំណងអ្វីដែលឱ្យសមរម្យជូនពលរដ្ឋឡើយ។
8/24/20239 minutes, 27 seconds
Episode Artwork

លោក សុន ពេញ៖ ចាប់ផ្តើមការងារស្ម័គ្រចិត្តតាំងពីនៅរៀនអនុវិទ្យាល័យ ក្លាយជានាយកអង្គការ

​«ពេល​ខ្ញុំ​លី​ចប​មក​ពីស្រែ​!​ អ្នក​ភូមិ​នាំ​គ្នា​ទះ​ដៃ​គាំ​ទ្រ​ខ្ញុំ​ឲ្យ​ធ្វើ​តំណាង​យុវ​ជន​នៅ​ក្នុង​ឃុំ»​។​ នេះ​គឺ​ជា​ការ​ចង​ចាំ​របស់​ លោក​ សុន ​ពេញ ​ដែល​បាន​ញាំង​ទឹក​ចិត្ត​យុវជន មកពីស្រុក​កណ្តាល​ស្ទឹង​រូបនេះ ​ឲ្យ​បន្ត​ការ​ងារ​សង្គម​រយៈ​ពេល​២៤​ឆ្នាំ​​។​ ការ​ប្រ​ឡូក​ក្នុង​វិស័យ​សង្គម​ស៊ី​វិល​ គឺ​អាច​ធ្វើ​ឲ្យ​លោក​មាន​បាន​ តែ​មិន​មែន​លុយ​កាក់​នោះឡើយ​។​ បើ​តាម​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ពន្ឋ័ភាព​ជា​ដៃ​គូការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិ​តេយ្យ​ថ្នាក់​ក្រោម​ជាតិ  ​ភាព​មាន​បាន​របស់​លោក​មាន​ន័យ​សំដៅ​ដល់កិច្ចការ​​ដែល​លោក​បាន​ធ្វើ​ ដើម្បី​ជួយ​សង្គម​កន្លង​​មក​។​
8/24/202318 minutes, 53 seconds
Episode Artwork

ព្រះមហាក្សត្រ៖តំណាង​រាស្ត្រ​សុំ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០២៣​នេះ យាង​បើក​កិច្ច​ប្រជុំសភា​នីតិកាល​ទី៧។ ព្រះមហាក្សត្រ​បាន​បន្ទូល​នៅ​មុខ​តំណាង​រាស្ត្រ​ទាំង​១២៥​ថា ក្នុង​នាម​ជា​អ្នក​តំណាងប្រជាជាតិ​ខ្មែរ​ទាំង​មូល ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ជួយ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ស្មើភាព​គ្នា។​ ​ភាព​ស្មើគ្នានៅ​ចំពោះ​មុខ​ការ​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា ការ​សិក្សា​រៀន​សូត្រ មាន​ការងារ​ធ្វើ​សមរម្យ​ទៅ​តាមកម្លាំង​សមត្ថភាព។ បន្ថែមលើ​នេះទៀត​ព្រះមហាក្សត្រ​កម្ពុជា​មាន​ជំនឿ​ថា រដ្ឋាភិបាល​អាណត្តិថ្មី​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ និង​លើក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ។
8/21/20232 minutes, 48 seconds
Episode Artwork

លោក កែវ បូណ៍ភិរក្ស៖ ទម្រាំអាជីវកម្មខ្ញុំជោគជ័យខ្ញុំធ្លាប់បាក់ទឹកចិត្តពេលជួបវិបត្តិសេដ្ឋកិច្ច

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោកឧកញ៉ា កែវ បូណ៍ភិរក្ស ជាអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យម្នាក់ដែលមានបុរីឈ្មោះ ឡុង នី និងមានក្រុមហ៊ុនអាជីវកម្មមួយទៀតឈ្មោះ បូទីកា។ បើតាមលោក ឧកញ៉ា កែវ បូណ៍ភិរក្ស លោកធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមនៅពេលអាជីវកម្មជួបវិបត្តិសេដ្ឋកិច្ច តែដោយសារមានគ្រួសារលើកទឹកចិត្ត ពិសេសមានភរិយាជាអ្នកនៅពីក្រោយ ទើបធ្វើឲ្យអាជីវកម្មរបស់លោកទទួលបានជោគជ័យឡើយវិញ។
8/19/202312 minutes, 3 seconds
Episode Artwork

ប្រយោជន៍​នៃ​ប័ណ្ណ​សមធម៌​ពន្យា​អាយុ​ជីវិត អ្នក​ស្រី ប៉ែន សឿន

អ្នកស្រី ប៉ែន សឿន ទំនង​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​១៤នាក់​រក​ឃើញ​ថា ផ្ទុក​មេរោគ​អេដស៍ កាល​ពី​៧​ឆ្នាំមុន ក្នុង​ភូមិ​ពាម ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ខេត្តកណ្ដាល។ កាល​ពី​៧​ឆ្នាំ​មុន ពោល​គឺ​ក្នុងឆ្នាំ២០១៦ មាន​ការ​ភ្ញាក់​ផ្អើ​ករណី​ភូមិ​ពាម រក​ឃើញ​ករណី​ឆ្លង​មេរោគ​អេដស៍​ជា​កន្សោម។ ត្បិត​មិន​និយាយឲ្យ​ចំ​កំពុង​ផ្ទុក​ជំងឺ​អេដស៍ តែ​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​ថ្លែង​ដោយ​ប្រយោល​ថា ជំងឺ​អ្នកស្រី​ត្រូវ​ព្យាបាល​និងលេប​ថ្នាំ​ពេញ​មួយ​ជីវិត ហើយ​ព្យាបាល​ដោយ​ភាព​ទៀងទាត់ និង​ត្រូវ​ការកម្លាំង​ចិត្ត​ពី​ក្រុម​គ្រូពេទ្យ។ ប៉ុន្តែយ៉ាងណា​អ្នកស្រី​អះអាង​ថា មាន​ជីវិត​រស់​តាមរយៈ​ប្រយោជន៍​នៃ​ប័ណ្ណ​សមធម៌។
8/19/20239 minutes, 27 seconds
Episode Artwork

ពលរដ្ឋ​អះអាងថា ពិបាក​រក​លុយ​សងបំណុល​ធនាគារ​នៅ​គ្រា​ប្រទេស​ត្រៀម​រៀប​ចំ​រដ្ឋាភិបាល​ថ្មី

ពលរដ្ឋ​ភាគ​ច្រើន​បាន​អះអាង​ពី​ផល​លំបាក​ក្នុង​ការ​រក​ប្រាក់​សង់​បំណុល​ធនាគារ ​នៅគ្រា​ដែល​ប្រទេសត្រៀម​រៀប​ចំ​រដ្ឋាភិបាលថ្មី​នៅ​ថ្ងៃ​ទី​២២​សីហា​ខាង​មុខ​នេះ។ មួយ​ផ្នែក​នៃ​បំណុល​ដែល​ពលរដ្ឋ​ជំពាក់ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​ក្លាយ​ជា​វិញ្ញាសារ​សម្រាប់​រដ្ឋាភិបាល​អាណត្តិថ្មី ជាពិសេស​ក្រសួង​សេដ្ឋកិច្ចនិង​ធនាគារជាតិ​នៃ​កម្ពុជា រក​ដំណោះ​ស្រាយ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​វា​ក្លាយ​ជា​វិបត្តិ​សង្គម។ នេះ​ជា​ការព្រមាន​របស់​សេដ្ឋវិទូ​មួយ​ចំនួន​ដែល​បញ្ចេញ​ទស្សនៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ត្បិតថា ជា​ទំនួល​ខុស​ត្រូវរបស់​ពលរដ្ឋ​ក្នុង​ការ​ខ្ចី​បុល​គេ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​វិបត្តិ​សេដ្ឋកិច្ច​សកល រដ្ឋាភិបាល​ក៏​មិន​អាច​ឱប​ដៃឈរ​មើល​បាន​ដែរ។  បន្ថែម​លើនេះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​ពួក​គេ​បានបង្ហាញ​អារម្មណ៍​អស់​សង្ឃឹម តែ​ធូរ​ចិត្ត​ពេល​បាន​និយាយ​បញ្ហា​នេះ​ចេញ​ក្រៅ។   
8/16/20238 minutes, 41 seconds
Episode Artwork

បណ្ឌិត មាស បូរ៉ា៖ ទម្រាំបានចប់ថ្នាក់បណ្ឌិត ខ្ញុំធ្លាប់ហែលទឹកទៅរៀន

បណ្ឌិត​ មាស​ បូរ៉ា​ គឺ​ជា​កូន​អ្នក​ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​។​ លោក​បាន​អាហា​រូប​ករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ដល់ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់​។​ បច្ចុប្បន្ន​លោក​ជា​សាកល​វិទ្យា​ធិ​ការ ​នៃ​សាកល​វិទ្យា​ល័យ​ CUS​។​ លើស​ពី​នេះ​លោក​ក៏​ជា​មេ​ធាវី​ និង​ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ច្បាប់​ផង​ដែរ​។​ ការ​បោះ​ពុម្ព​ឯក​សារ​ច្បាប់​ទុក​សម្រាប់​អ្នក​ជំនាន់​នេះ​ និង​អ្នក​ជំនាន់​ក្រោយ​ ប្រៀប​បាន​នឹង​«ទូក​ទៅ ​កំពង់​នៅ»​។ ​លោក​បណ្ឌិត​​លើក​ទឹក​ចិត្ត​ថា  គួរមានកូនបណ្ណាល័យតូចមួយ នៅតាម​ផ្ទះ ​សម្រាប់​បណ្តុះ​វប្បធម៌​អាន​សៀវ​ភៅ​ដល់​កុមារ​ ​ដោយ​ភ្ជាប់​នឹង ​ទ្រឹស្តីរបស់​​អ្នក​ជោគ​ជ័យ​ ដែលថា ​ចំណាយ​ប្រាក់​៥%​ លើ​ការ​អប់រំ​ជា​ប្រចាំ​។
8/15/202316 minutes, 6 seconds
Episode Artwork

កម្មការិនីមិនចង់ឃើញរោងចក្របិទទ្វារនៅគ្រាកម្ពុជាកំពុងប្រឈមនឹងអតិផរណា

ព្យួរ​ឬ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​កម្មករ-កម្មការិនី ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​លេចឮ​ជា​ថ្មី​ក្រោយ​ការបោះ​ឆ្នោត។ កម្មការិនី​ម្នាក់​ដែល​ទទួល​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​៦​នាក់​លើក​ឡើង​ថា ប្រសិន​បើ​រោងចក្រ​នាង​កំពុង​ធ្វើ​ការ នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ណា​មួយ​មែន​នោះ គ្រួសារ​នាង​ទាំង​មូល​នឹង​ជួប​ការ​លំបាក។
8/13/20235 minutes, 42 seconds
Episode Artwork

លោក គីម ហ៊ាង៖ ទៅថ្ងៃអនាគតខ្ញុំមានមហិច្ឆតាចង់ក្លាយជាមហាសេដ្ឋីនៅស្រុកខ្មែរ

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គីម ហ៊ាង ​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ម្នាក់ដ៏ជោគជ័យ​នៅ​កម្ពុជា។ ក្រោយទទួលបានជោគជ័យលើវិស័យអចលនទ្រព្យនៅកម្ពុជា លោក គីម ហ៊ាង មានបំណងចង់អភិវឌ្ឍលំនៅដ្ឋានលំដាប់កំពូលនៅកម្ពុជា និងទៅថ្ងៃអនាគតលោកមានមហិច្ឆតាចង់ជំនួសតំណែងមហាសេដ្ឋីនៅស្រុកខ្មែរផងដែរ។
8/12/202317 minutes, 52 seconds
Episode Artwork

គ្រួសារ​មួយ​ច្នៃ​ផ្លែ​ឈើ​ខូចៗ​ទៅ​ជា​ជី​ធម្មជាតិ

គ្រួសារ​មួយ​នៅ​ស្រុកគៀន​ស្វាយ​បាន​ប្រមូល​ទិញ​ផ្លែ​ឈើ​ខូចៗ​លើ​ទីផ្សារ​និង​ពី​កសិករ​ដើម្បី​យក​មក​ច្នៃ​ជា​ជីដើម្បី​ស្រោចស្រព​ទៅ​លើ​ផល​ដំណាំ​ត្រឡប់​ទៅ​វិញ។ បើតាម​អ្នក​ផលិត​ប្រយោជន៍​ដែល​កសិករ​ទទួល​បានពី​ជី​ធម្មជាតិ​នេះ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​អ្នក​ប្រើប្រាស់​និង​អ្នក​ទទួលទាន មិន​ធ្វើ​ឲ្យ​ដី​ខូច​ ជា​ដើម។ មិនតែ​ប៉ុណ្ណោះ​ការ​យក​ផ្លែ​ឈើ​ខូចៗ​មក​ច្នៃ​ជី វា​ក៏​បាន​រួម​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដែរ។
8/12/20236 minutes, 38 seconds
Episode Artwork

អ្នក​ជំនាញ​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ជី​គីមី​នាំចូល​ដែល​ធ្វើ​ឲ្យ​ខូចដី​និង​សុខភាព​អ្នក​ប្រើប្រាស់

នៅចំពោះ​មុខ​ការ​ប្រើប្រាស់​ជី​គីមី​នាំ​ចូល​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា អ្នកស្រាវជ្រាវ​ក្នុង​ស្រុក​បាន​បង្ហាញ​កង្វល់លើ​រឿង​នេះ។ ការ​ប្រើប្រាស់​ជី​នាំ​ចូល​មិន​គោរព​តាម​ការ​ណែនាំ នាំ​ឲ្យ​អ្នក​ប្រើប្រាស់​ខ្លួន​ឯង​ធ្លាក់​ខ្លួន​ឈឺ ហើយ​វា​បាន​ប៉ះពាល់​បន្ត​ដល់​គុណភាព​ដី។ ដី​ប្រែ​ជា​គ្មាន​ជីវ​ជាតិ ដី​ប្រែជា​ហិ​រ និង​រឹង​ជាដើម។ នេះ​ជាកំណត់​សម្គាល់​របស់​លោក ប៊ុត ចាន់តូនី គ្រូ​បច្ចេក​ទេស​កសិកម្ម​និង​ជា​ម្ចាស់​ជី​ធម្មជាតិ​តូនី អេស អឹម។ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​នេះ​លោក ប៊ុត ចាន់តូនី ក៏ស្រាវជ្រាវ​ផលិតជី​ធម្មជាតិ​ជា​លក្ខណះគ្រួសារ​ដោយ​យក​ផ្លែឈើ​ខូចៗ​មក​ច្នៃ។
8/12/20236 minutes, 2 seconds
Episode Artwork

ជនជាតិ ដើម​ភាគ​តិច​ប្ដូរ​ពី​ការ​អភិរក្ស​ទទួល​យក​ការ​ផ្លាស់​ប្ដូរ​បែប​ឌីជីថល

ជនជាតិ​ដើម​ភាគ​តិច​បច្ចុប្បន្ន​ប្រឈម​នឹង​បំណុល​ធនាគារ បាត់បង់​ទី​ជម្រក​ដោយ​សារ​ការ​អភិវឌ្ឍ​ជា​ដើម។​ តែ​ទន្ទឹម​នឹង​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ប្ដូរ​របៀប​រស់​បែប​អភិរក្ស​មក​ទទួល​យក​ការ​រស់​តាម​បែប​សម័យសកល​ភាវូបនីយកម្ម។ ចំណុច​ទាំង​នេះ​ត្រូវបាន​លើក​ឡើង​ក្នុង​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក នៅ​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ Riversids រាជធានីភ្នំពេញ។ ជនជាតិ​ដើម​តិច​ក្មេងចាស់​ប្រុស​ស្រី​មក​ពី​ខេត្ត​ចំនួន​១៥ ឡើង​មក​ភ្នំពេញ​ជួបជុំ​គ្នា​ប្រារព្ធ​កម្មវិធី​នេះ​យ៉ាង​អធិកអធម។
8/12/202310 minutes, 9 seconds
Episode Artwork

អ្នកស្រី សឺនកេត សិរីលក្ខណ៍៖ខ្ញុំ​ឲ្យ​តម្លៃ​លើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើស​អើង

នៅ​ក្នុង​នា​ទីជីវិត​ជោគជ័យ​របស់​វិទ្យុយើង​នៅ​ពេល​នេះ អេង គឹមហុង ណែនាំ​លោក​អ្នកនាង​ឲ្យ​ស្គាល់​អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នក​សម្រប​សម្រួល​ផ្នែកអប់​រំ​និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល។ អ្នកស្រី​ធ្វើការនៅ​ខុម​ហ្វ្រែល​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​ផ្ដើម​ការ​ដំបូង​នៅ​ឆ្នាំ​១៩៩៨​ពី​បុគ្គលិក​ធម្មតា​ក្លាយ​ជា​អ្នកសម្រប​សម្រួល​ផ្នែកអប់រំ​និង​យេនឌ័រ​នៃ​អង្គការខុមហ្វ្រែល។ អ្នកស្រី​ចាត់​ទុកតួនាទី​នេះ​មិន​ទាន់​ក្លាយ​ជាជោគជ័យ​នៅ​ក្នុង​ជីវិត​ដែល​អ្នកស្រី​ត្រូវ​បញ្ចប់​ក្ដី​ស្រមៃ​ត្រឹម​នេះ​ឡើយ។ បន្ថែម​លើ​នេះ​ទៀត​អ្នក​ស្រី​ឲ្យ​តម្លៃលើ​ភាព​ជោគជ័យ​នៅ​ពេល​ដែល​ស្ត្រី​លែង​ប្រឈម​ការ​រើសអើង​ពី​បុរស សង្គម​លែង​កំណត់​ភេទ​និង​បន្តយល់​ខុស​ថា ស្ត្រី​មិន​អាច​ធ្វើ​បាន​ដូច​បុរស...ជាដើម។
8/9/202313 minutes, 55 seconds
Episode Artwork

បឹង​តាមោក៖ ពលរដ្ឋ​ទទួល​ទីតាំង​ថ្មី​ថា ជីវភាព​គ្រួសារ​កាន់​តែ​ដុន​ដាប

ពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បាន​ទី​តាំង​ថ្មី ក្រោយ​ចាកចេញ​ពី​ទីតាំង​ចាស់​ក្បែរ​បឹង​តាមោក ពួកគេ​អះអាង​ថា ស្ថាន​ភាពគ្រួសារ​កាន់​តែ​ដុនដាប​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​សារ​តែពួក​គេ​មិន​អាច​ប្រកប​មុខ​របរ​អ្វី​បាន​ឡើយ​ ក្រៅ​តែ​ពី​លក់​ដូរបន្តិច​បន្តួច​នៅ​មុខ​ផ្ទះ​។ ទោះ​បី​លក់​ដូរ​នៅ​មុខ​ផ្ទះក្តី ប៉ុន្តែ​ពួក​គេ​បញ្ជាក់ថា ស្ងាត់ និង​មិន​សូវ​មាន​មនុស្ស​ចូល​ទិញ​ឡើយ​ ព្រោះទីតាំង​ផ្ទះ​នៅ​ឆ្ងាយ​ពីផ្លូវ​ធំ។ ចំណែក​ដី និង​ផ្ទះ​ដែល​អាជ្ញាធរ​ផ្តល់​ជូន​នោះ ពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា ហាក់​ខុស​ស្រឡះ​ពីគម្រោង​ប្លង់​ដែល​រដ្ឋ​ធ្លាប់​អះអាង​នា​ពេល​កន្លង​មក។ 
8/9/202310 minutes, 8 seconds
Episode Artwork

ស្ត្រីនៅតែរងគ្រោះព្រោះភាពស្អាត

ជា​ញឹកញយ​ស្ត្រី​នៅ​តែ​រងគ្រោះ​ព្រោះ​ភាព​ស្អាត​តាមរយៈ​ស្នាដៃ​បុគ្គលិក​ហាង​កែ​សម្ផស្ស​មួយ​ចំនួន​ដែលកំពុង​តែ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា ហើយ​ជា​ញឹក​ញាប់​ដែរ​ទាល់​តែ​មាន​បញ្ហា​ទើប​មាន​ចំណាត់​ការ​ពី​ក្រសួងជំនាញ។​ គេ​នៅ​ចាំ​បាន​ថា ប្រមាណជា​ពីរបី​ខែមុន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយ​សារកែ​សម្រួល​ទំហំ​ដើមទ្រូង។ ថ្មីៗនេះ​ទៀត​អ្នកស្រី ជា សុធីម ប្រពន្ធ​តារា​កំប្លែង​នាយពាក់មី​ឈ្មោះផ្លូវ​ការ ចែម ចាន់រ៉ា ត្រូវ​សង្គ្រោះ​បន្ទាន់ក្រោយ​ព្យួរ​សេរ៉ូម​ស្បែក​ស្អាត។ អ្នកស្រី​បាន​ទទូច​ឲ្យ​គ្លី​និក​ឬ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ពង្រឹង​គុណភាព​សេវាដើម្បី​កុំ​ឲ្យ​បញ្ហា​ដដែល​បន្ត​កើត​ឡើង។​  
8/9/20237 minutes, 4 seconds
Episode Artwork

លោក គង់ សំនៀង៖ភាពលំបាកជាកម្លាំងចិត្តរុញខ្ញុំឲ្យមានជីវិតល្អប្រសើរដូចពេលនេះ

នាទី​ជីវិតជោគជ័យ​របស់​យើង​នៅ​ពេល​នេះ អេង គឹមហុង នាំ​លោកអ្នក​នាង​ឲ្យ​ស្គាល់! លោក គង់ សំនៀង ជា​នាយកប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន និង​ជា​ប្រធាន​សហព័ន្ធសេវា​អប់រំ​នៅ​កម្ពុជា។​ មុន​ទទួល​បាន​មុខ​តំណែង​នេះ លោក គង់ សំនៀង បាន​រំឮក​ជីវិត​កាល​ពី​ជំទង់​ថា ទំនេរ​ពី​ការ​រៀន​សូត្រឆ្លៀត​ធ្វើ​សន្តិសុខ​ក្នុង​អំឡុង​ទស្សវត្សឆ្នាំ​១៩៩៥​ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា។ បើតាម​លោក គង់ សំនៀង​ កូន​កសិករ​ដូច​រូប​លោក​យក​ភាព​លំបាក​ជា​កម្លាំង​ចិត្ត​ធ្វើ​ជា​ការ​តស៊ូ ទើប​មាន​ថ្ងៃ​នេះ។ ថ្ងៃ​នេះពេល​នេះ លោក​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​រួម​ចំណែក​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈភាពជាសហស្ថាបនិកបង្កើតសាលា​ឯកជនបង្រៀនភាសាអង់គ្លេសជិត១០ទីតាំងជ្រកក្រោមក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន។
8/9/20237 minutes, 32 seconds
Episode Artwork

លោក សំ សុគង់៖ ទៅថ្ងៃអនាគតខ្ញុំមានមហិច្ឆតាចង់ធ្វើនយោបាយ និងជាប់ជាតំណាងរាស្រ្ត

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅ​ថ្ងៃនេះ​ សេង បារាំង ​សូម​បង្ហាញពី​ប្រវត្តិលោក​ សំ សុគង់​ ជា​មេធាវី​ការ​ពារ​ក្ដី​មួយ​រូប​នៅ​កម្ពុជា​។ លោក ​សំ សុគង់ ​បាន​បញ្ជាក់​ថា ​ក្រៅ​ពី​អាជីព​ជា​មេធាវី​ នៅ​ថ្ងៃ​អនាគត​លោក​មាន​មហិច្ឆតា​ចង់​ធ្វើ​នយោបាយ ​និង​ចង់​ជាប់​ជា​តំណាងរាស្រ្ត ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។ បើ​តាម​លោក​ សំ សុគង់ ​មាន​តែ​ធ្វើ​នយោបាយ ​និង​ជាប់​ជា​តំណាងរាស្រ្ត​ទេ​ ទើប​អាច​ជួយ​ប្រជាពលរដ្ឋ​បាន​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​តែ​ភាព​អយុត្តិធម៌​ផ្សេងៗ​នៅ​ក្នុង​សង្គម​។
8/4/202312 minutes, 14 seconds
Episode Artwork

ក្រុមនិស្សិតច្នៃប្រហុកសើមទៅជាម្ស៉ៅចង់បានគាំទ្រផ្នែកបច្ចេកទេសដើម្បីបានចរាចរប្រហុកម្ស៉ៅលើទីផ្សារ

បច្ចុប្បន្នការចែកចាយឲ្យបានសម្បូរបែបនៅមិនទាន់មាននៅឡើយទេ សម្រាប់ម្ស៉ៅប្រហុកដែលច្នៃចេញពីប្រហុកសាច់ក្រោមគំនិតច្នៃប្រឌិតរបស់និស្សិតមួយក្រុម។ ជានិស្សិតផ្នែកគីមីចំណីអាហារ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពួកគេអះអាង នៅខ្វះធនធាននិងការគាំទ្រ ទើបការចែកចាយប្រហុកម្ស៉ៅលើទីផ្សារមានកំរិត។ ដូច្នេះហើយពួកគេចង់បានការគាំទ្រពីក្រសួងពាក់ព័ន្ធទាំងបច្ចេកទេសនិងធនធាន។ 
7/23/20236 minutes, 1 second
Episode Artwork

អាណត្តិទី៧៖ ម្ចាស់ឆ្នោតរំពឹងការដោះស្រាយអំពើពុករលួយនិងពង្រឹងឥរិយាបថមន្ត្រី ក្រោយការបោះឆ្នោត

សម្រាប់ការបោះឆ្នោតនៅ​អាណ្តតិទី​៧នៅថ្ងៃ​នេះ ប្រជាពលរដ្ឋយល់ឃើញពីភាពសំខាន់នៃ​​ការបោះឆ្នោតស្រដៀងៗ​គ្នា។ លទ្ធផលនៅ​មិនទាន់សម្រេចយ៉ាងណាផងទេ ប៉ុន្តែម្ចាស់សំឡេងឆ្នោតភាគច្រើន មើលឃើញថានរណាជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់។ ទន្ទឹមនឹងការរងចាំមើលលទ្ធផលបោះឆ្នោតនេះ ពលរដ្ឋរំពឹងចង់ឱ្យ​​ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាពេលអនាគត ដោះស្រាយ​បញ្ហាជាអាទិភាពមួយចំនួនដូចជា ដោះស្រាយអំពើពុករលួយ ពង្រឹងឥរិយាបថមន្ត្រីថ្នាក់មូលដ្ឋាន និងកាត់​បន្ថយភាពក្រីក្រនៅក្នុងសង្គម​ជាដើម។
7/23/20235 minutes, 3 seconds
Episode Artwork

អាជីវករកញ្រ្ជែង-ល្អី ចង់ឃើញអាជ្ញាធរបញ្ឈប់ការទាមថ្លៃភាស៊ីប្រចាំថ្ងៃ

ការទារថ្លៃភាស៊ីពីអាជីវករតូចតាច ដែលលក់ដូរបែបកញ្ជ្រែង-ល្អី នៅតែកើតមាន ដែលអាជីវករខ្លះត្រូវបង់ថ្លៃភាស៊ីជាប្រចាំថ្ងៃចន្លោះពី ៥០០រៀល ទៅ២០០០រៀល។ បើទោះបីជាតិចតួច ក៏ប៉ុន្តែពេលខ្លះ អាជីវករមួយចំនួនក៏ប្រឈមមិនមានប្រាក់បង់ថ្លៃភាស៊ីនេះ ជាប្រចាំថ្ងៃដែរ។ យ៉ាងណានៅចំពោះនៃការព្យាយាមលុបបំបាត់ការយកថ្លៃភាស៊ីពីអ្នកលក់ដូរកញ្ជ្រែង-ល្អី គឺក្រុមអាជីវករចង់ឃើញអាជ្ញាធរបញ្ឈប់ការទារថ្លៃភាស៊ីជាប្រចាំថ្ងៃនេះ។
7/19/20238 minutes, 16 seconds
Episode Artwork

អ្នក​ស្រី ​វង្ស ​គារ៉ា​៖​ប្រែ​ក្លាយ​ជីវិត​ពី​​ធ្លាក់​ដល់​សូន្យ ​​ក្លាយ​ជា​បុគ្គល​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ ថ្ងៃ​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​លើក​យក​បទ​ពិ​សោធន៍​ជីវិត​របស់​អ្នក​ស្រី ​វង្ស ​គារ៉ា​ ជា​អ្នក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​សហគមន៍​នៅ​ខេត្ត​កំពង់​ឆ្នាំង​។​ ស្ត្រី​មេម៉ាយ​អាយុ​៣១​ឆ្នាំ​រូប​នេះ​បាន​កែ​ប្រែ​ឆាក​ជីវិត​ដែល​ធ្លាក់​ដល់​សូន្យ ​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទាំង​អ្នក​នៅក្នុង​សហគមន៍​ខ្មែរ​ និង​ជន​បរទេស​ផង​។​ គារ៉ា​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​ពេល​នេះ​ប្រៀប​​ដូច​ជា​មនុស្ស​កើត​ថ្មី​ម្តង​ទៀត​។​
7/18/202310 minutes, 9 seconds
Episode Artwork

ក្រុមយុវជនបរិស្ថានថាពួកគេចង់ឲ្យកោះកុងក្រៅក្លាយជាឧទ្យានជាតិសមុទ្រ

ក្រុមយុវជនបរិស្ថានមានគ្នាប្រមាណជាង ១០នាក់ នៅព្រឹកថ្ងៃទី១៧ កក្ដដានេះ បានដើរហែក្បួនយកញត្តិទៅដាក់នៅក្រសួងស្ថាប័ន ដើម្បីទាមទារឲ្យដាក់តំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ដោយមិនចង់ឃើញរដ្ឋាភិបាលប្រគល់តំបន់នេះ ទៅឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍឡើយ។ សកម្មភាពនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកថាជាសកម្មភាពខុសច្បាប់ ក្រោមការបញ្ជារបស់ជនបរទេសម្រើឲ្យរបៀបវារៈនយោបាយ ជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ។ ប៉ុន្តែក្រុមយុវជនវិញ ថាសកម្មភាពរបស់ពួកគេធ្វើ មានគោលដៅតែមួយគត់ គឺចង់ឲ្យតំបន់កោះកុងក្រៅក្លាយទៅជាឧទ្យានជាតិសមុទ្រប៉ុណ្ណោះ។
7/17/20237 minutes, 35 seconds
Episode Artwork

ម្ចាស់ឆ្នោតស្នើឲ្យពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដាក់​ចេញ​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧​នេះ។​ ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ជាយ​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា ​មូលដ្ឋាន​ដែល​ពួក​គេ​រស់​នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ពេញលេញ​នៅ​ឡើយ​ទេ​ដូច​ជាៈ​ ហិង្សា​រវាង​ក្មេង​ទំនើង ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​បណ្ដាល​មក​ពី​ល្បែង​អ៊ិនធឺណិត ​ហើយ​ឥទ្ធិលពល​នៃ​ការ​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​បាន​ជំរុញ​បន្ត​ឲ្យ​កើត​មាន​អំពើ ​លួច​ ឆក់​ ប្លន់​ជា​ដើម។​ ការ​ចរាចរ​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង​នៅ​មូលដ្ឋាន​ក៏​នៅ​តែ​ជា​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ដែរ។​ នៅ​ចំពោះ​មុខ​វិបត្តិ​ទាំង​នេះ ​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​កុំ​ធ្វើ​តាម​កំសួល​ភ្លើង​ចំបើង។​
7/16/20239 minutes, 3 seconds
Episode Artwork

ស្ថាបត្យករលោក លី រស្មី ៖យើងត្រូវដឹងគុណចំពោះទាហ៊ានខ្មែរពលីកម្មក្នុងសង្គ្រាមលោកលើកទី១

បន្ទាប់​ពី​រង​ការ​បែកបាក់​ដោយសារ​ស្នាដៃ​ពួក​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៥​ វិមាន​រំឭក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​ទី១​ រស់​ឡើង​វិញ​ក្រោយ​ការ​ដាក់​សម្ពោធ​រវាង​កម្ពុជា​និង​បារាំង​នៅ​ថ្ងៃ​ទី១៤​កក្កដា។​ វិមាន​នេះ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​មហាវិថី​ព្រះមុនីវង្ស ​វិថី​ប្រទេសបារាំង​ វិថី​ឧកញ៉ាតេជោឥ​ និង​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។ ​ ទាហ៊ាន​ខ្មែរ​ជិត​២០០​នាក់​ត្រូវ​បាន​អះអាង​ថា​ ចូល​រួម​ច្បាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី១។​ ស្ថាបត្យករ​លោក​ លី រស្មី ​ថ្លែង​ថា ​យើង​ត្រូវ​ដឹង​គុណ​ចំពោះ​ទាហ៊ាន​ខ្មែរ​ពលីកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី១​តាម​រយៈ​ការ​ស្ថាបនា​វិមាន​រំឭក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​ទី១​ឡើង​វិញ។​
7/15/20239 minutes, 41 seconds
Episode Artwork

លោក ឈុត សេរីវ៉ាន់ថង៖ ប្រដាល់គុនខ្មែរបានកែប្រែជីវិតខ្ញុំឲ្យមានជីវភាពល្អប្រសើរដល់សព្វថ្ងៃនេះ

នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក ឈុត សេរីវ៉ាន់ថង ជាអ្នក​ប្រដាល់គុនខ្មែរវ័យក្មេងដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា។ លោក ឈុត សេរីវ៉ាន់ថង ចាប់ផ្ដើមប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ តាំងពីអាយុ៦ឆ្នាំ ហើយចាប់ផ្ដើមល្បីឈ្មោះ និងសាធារណជនគាំទ្រច្រើននៅឆ្នាំ២០១៩។ បើតាមកីឡាករប្រដាល់គុនខ្មែររូបនេះ អាជីពប្រដាល់គុនខ្មែរនេះហើយ ដែលបានកែប្រែជីវិតលោកឲ្យមានជីវភាពល្អប្រសើរមកទល់នឹងសព្វថ្ងៃនេះ។
7/14/20239 minutes, 18 seconds
Episode Artwork

អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រុកទៅធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានប្រយោជន៍ការព្យាបាល

រាប់ចាប់តាំងពីកម្មកររោងចក្រ កម្មករសំណង់ និងអ្នកលក់ដូរ បាននាំគ្នាសម្រុកទៅធ្វើបណ្ណ​បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីទទួលបានអត្ថប្រយោជន៍ពីការងាររបស់ខ្លួន។ ជាអត្ថប្រយោជន៍ដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនោះ អាចទទួលបានការព្យាបាលដោយមិនអស់ប្រាក់ តាមរយៈការប្រើប្រាស់បណ្ណប.ស.ស។ ក៏ប៉ុន្តែយ៉ាងណាមិញ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន នៅមិនទាន់យល់អំពីការប្រើប្រាស់និងអត្ថប្រយោជន៍នៃបណ្ណប.ស.ស នៅឡើយ។ 
7/12/20239 minutes, 33 seconds
Episode Artwork

លោក ​ហាច​ ឆន​៖ ​រាល់​ផលិតផល​ដែល​ផលិត​បាន​គឺ​ខ្ញុំ​ជា​អ្នក​កំណត់​តម្លៃ

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បា​រាំង​អន្តរ​ជាតិ​RFI ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​បទ​ពិ​សោធន៍​ការ​ងារ​ជោគ​ជ័យ​ផ្នែក​កសិកម្ម​របស់​លោក​ ហាច​ ឆន​។​ ម្ចាស់​កសិដ្ឋាន​៤០០​នេះ​គឺ​ចាប់​ផ្តើម​ចិញ្ចឹម​មាន់​ដែល​សល់​ពី​ងាប់​តែ​២​ក្បាល​រហូត​កើន​ដល់​រាប់​ពាន់​ក្បាល​។​ លើស​ពី​នេះ​ក៏​មាន ទា ​ព្រាប​ និង​បក្សី​ចម្រុះ​ព៌ណ​រាប់​ពាន់​ក្បាល ត្រី អន្ទង់ ជន្លេន កំពឹស ពិសេស​គឺ​ការ​ចិញ្ចឹម​ខ្យង​មួយ​ប្រភេទ​មាន​តម្លៃ​រហូត​១០០​ដុល្លារ​ក្នុង​១​គីឡូ​។​ បើ​តាម​ជ័យលាភីសហគ្រិនរូបនេះ ​ភាព​ជោគ​ជ័យ​នេះ​ក៏ព្រោះតែ​លោក​មាន​ជំនាញ​ខាង​កសិកម្ម​ និង​មាន​ជំនាញ​ខាង​ទីផ្សារ​ ពោល​រាល់​ផលិតផល​ដែល​ផលិត​បាន​គឺ​លោក​ជា​អ្នក​កំណត់​តម្លៃ​ខ្លួន​ឯង​ មិន​ឲ្យ​ឈ្មួញ​បន្ទាប​តម្លៃ​នោះ​ឡើយ​។
7/11/202312 minutes, 34 seconds
Episode Artwork

លោក កើត សារ៉ាយ៖ ការប្រកួតបាល់ទាត់ពានរង្វាន់កែម ឡី គឺដើម្បីដាស់ស្មារតីយុវជនឲ្យចូលរួមធ្វើការងារសង្គមតាមរយះកីឡា

ខួប៧ឆ្នាំនៃការបាត់បង់លោកបណ្ឌិត កែម ឡី សមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ បានរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោកបណ្ឌិត កែម ឡី ជាលើកទី២ ដោយមានការចូលរួមពីសមាគមអង្គកា​រ​សង្គមស៊ីវិល យុវជននិងយុវនារីជាដើម។ បើតាមលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិត​បញ្ញាវន្តខ្មែរ ការរៀបចំប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លោកបណ្ឌិត កែម ឡីនេះ គឺជាសារមួយដើម្បីដាស់ស្មារតីយុវជនឲ្យចូលរួមធ្វើកិច្ចការងារសង្គម ដោយហ៊ាននិយាយការពិត មិននិយាយការពារ។ 
7/10/20238 minutes, 43 seconds
Episode Artwork

ស្ត្រីធ្វើការតាមផ្ទះចង់បានប្រាក់អត្ថប្រយោជន៍ពេលមានផ្ទៃពោះដូចស្ត្រីរោងចក្រនិងបុគ្គលិករដ្ឋដែរ

នា​រដូវការ​ឃោសនា​រក​សំឡេង​ឆ្នោត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ដាក់​ចេញ​កម្មវីធី​ជាតិ​ជំនួយ​សង្គម​ស្ដីពី​«ការ​បង្កើន​កម្រិត​ប្រាក់​ឧបត្ថម្ភ​ទ្វេ​ដង​ ជូន​ស្ត្រី​ពពោះ​រហូត​ដល់​កូន​អាយុ​២ឆ្នាំ»។​ អ្នក​ដែល​ទទួល​បាន​ផល​នេះ​គឺ​ កម្មករ​និយោជិត​ជា​ស្ត្រី ​មន្ត្រី​រាជការ​ជាស្ត្រី​ និង​ស្ត្រី​នៃ​ក្រុម​គ្រួសារ​មាន​បណ្ណ​សមធម៌។​ ឮ​ដូច្នេះ​ស្ត្រី​ធ្វើ​ការ​តាម​ផ្ទះ​ចង់​បាន​ប្រាក់​អត្ថប្រយោជន៍​បែប​នេះ​ ដែរ​ដើម្បី​វិសមភាព​សង្គម។​
7/9/20237 minutes, 59 seconds
Episode Artwork

អាណត្តិទី៧៖ពលរដ្ឋចង់ឃើញវិស័យសុខាភិបាលផ្លាស់ប្ដូររបៀបធ្វើការថ្មី

នៅ​ក្នុង​អាណត្តិទី​៧​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដាក់​ចេញ​គោលនយោបាយ​លើក​កម្ពស់​ការ​ផ្ដល់​សេវាថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធិភាព។ ជា​គោល​នយោបាយ​ដាក់​ចំ​តម្រូវ​ការ​ជាក់ស្ដែង ប៉ុន្តែ​ការអនុវត្ត​ចំពោះមុខ​មាន​កម្រិត​ទាំង​គុណភាព និង​ការ​ផ្ដល់​សេវា។ ការ​ផ្ដល់​សេវា​លុះត្រាបង់​ថ្លៃព្យាបាលមុន​ទើប​ព្យាបាល​មុខ​របួស​តាម​ក្រោយ,លទ្ធផល​វិភាគរោគ​មិន​ដូច​គ្នា​រវាង​គ្រូពេទ្យ​មួយ​ទៅ​គ្រូពេទ្យមួយ​ទៀត,និង​ខ្វះការ​ពន្យល់​ទៅ​លើ​អាការៈ​រោគ​ជាដើម។ នេះ​ជា​កំណត់​សម្គាល់​របស់​ពលរដ្ឋខ្មែរ​ភាគច្រើននិង​និយាយ​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​ជា​ស្ត្រី​ម្នាក់​ដែល​ឡើង​ចុះ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាប់​ជា​ប្រចាំ។​ «ខ្ញុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​សល់​លុយ​តិច​មែន​ទែន…ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ទៅ​ឲ្យ​ដល់។ កុំថា ឡើយ​របៀប​ព្យាបាល​សូម្បី​តែ​ការ​ផ្ដល់​ថ្នាំ​សម្រាប់​ព្យាបាល​ក៏​ខុស​គ្នា​ដែរ នេះ​ខ្ញុំ​និយាយ​តែ​ពី​បទពិសោធន៍​នៃ​ជំងឺ​របស់​ខ្ញុំ​ទេ ខ្ញុំ​មិន​និយាយ​ពី​បទ​ពិសោធន៍​អ្នក​ដទៃ​ទេ ព្រោះ​មនុស្ស​ម្នាក់ៗ​ទោះ​ជា​ជួប​រឿងដូច​គ្នា​មែន​ពិត តែ​ដំណោះស្រាយ​ទទួល​បាន​វា​អាច​ខុស​គ្នា។»ខ្នង​ដៃ​ជូត​ទឹក​ភ្នែក សម្រួល​អារម្មណ៍​និយាយ​បន្ត (ស្រីសួគ៌)ជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​តួអង្គ​យើង​ស្នើ​ឲ្យ​ប្រើជំនួស​ឈ្មោះ​ពិត​និង​មិន​តម្រូវ​ឲ្យ​បាន​បង្ហាញ​ភិនភាគ​រូបរាង​ទាំងស្រុង​ឡើយ។ ស្រីសួគ៌​មាន​ជំងឺ​បី​ប្រភេទ​ក្នុង​ពេល​តែ​មួយ ដំបូង​ជំងឺ​អាឡែស៊ី វិវត្តន៍​ទៅ​ជា​ជំងឺ​រលាកទងសួត​និង​វិវត្តន៍​បន្ត​ទៅ​ជា​ជំងឺ​ហឺត​ដែល​ប៉ះពាល់​ផ្លូវ​ដង្ហើម​ជាប់​ប្រចាំ។ ភាពខុស​គ្នា​ក្នុង​ការ​ប្រើប្រាស់​ថ្នាំព្យាបាល​ជំងឺ​ទាំង​នេះ​ស្រី​សួគ៌​បញ្ជាក់​ថា ក្នុង​ស្រុក​ប្រើប្រាស់​ថ្នាំ​បីពេល​១៥គ្រាប់ ខណៈ​ក្រៅ​ស្រុក​ប្រើ​២​គ្រាប់​ក្នុង​មួយ​ថ្ងៃ។ «​ចំនួន​ថ្នាំពេល​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ស្រុក​ខ្មែរ​ពេល​លេបបណ្ដើរ​ខ្ញុំ​បារម្ភ​ពី​បញ្ហា​តម្រង់​នោម​ថែម​មួយ​កម្រិត​ទៀត។ ជាក់ស្ដែង​ក្នុង​មួយ​ពេល​ខ្ញុំ​ញាំ​ថ្នាំ​ចន្លោះ​៥-៧គ្រាប់ តិច​បំផុត​ក៏​៥​គ្រាប់​ដែរ ហើយ​ក្នុង​១​ថ្ងៃ​ខ្ញុំ​ញាំ​បីដង។ [អ្នក]សាកគុណ​មើល​៣​ដង​ស្មើ​២១​គ្រាប់​ឬ​៥គ្រាប់​ស្មើ​១៥​គ្រាប់​ក្នុង​មួយ​ថ្ងៃ ដែល​លេប​ជារៀង​រាល់​ថ្ងៃ​ជិត​មួយ​ឆ្នាំ។»ពាក្យ​ខ្មែរ​ពោល​ថា ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ តែ​មុន​សម្រេច​ជួញ​ឆ្ងាយ​ស្រីសួគ៌​ជួញ​ជិត​អស់​លទ្ធភាពហើយ។«ខ្ញុំ​បញ្ជាក់​ឡើងវិញ​ម៉េច​បាន​ខ្ញុំ​ទៅ​វៀតណាម​ព្យាបាល​ជំងឺ​មិនមែន​មក​ពី​ខ្ញុំ​អ្នក[មាន]ទេ តែ​ខ្ញុំព្យាបាល​ក្នុង​ស្រុក​អស់​លទ្ធភាពហើយ ទាំង​រដ្ឋ​ទាំង​ឯកជន​ទោះ​ជា​ពេទ្យ​ឯកជន​ម្ចាស់គ្លីនិក​ធ្វើការ​ឲ្យ​ពេទ្យរដ្ឋ​ក៏​ដោយ។ ភាពខុសគ្នា​មួយទៀត​ពេទ្យ​ក្នុង​ស្រុក​ដូច​គ្នា​កាលវិភាគ​លទ្ធផលរោគ​ក៏​ខុសគ្នា​ដែរ ដែល​ធ្វើឲ្យខ្ញុំ​ច្របូក​ច្របល់​មែនទែន ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​វៀតណាម​និងថៃ លទ្ធផល​ពេទ្យ​ដូច​គ្នា​ទើប​ខ្ញុំ​សម្រេច​ចិត្ត​រើសសេវា​នៅ​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំងពីរ​ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​និង​ចំណាយ​តិច។»កញ្ញាស្រី​សួគ៌​បន្ថែម«​ខ្ញុំ​ទៅ​ពេទ្យ​ក្នុង​ស្រុក​មួយ​កន្លែង​គេ​ឲ្យ​ខ្ញុំ​វះ​កាត់ ខ្ញុំ​ស្លុត​ចិត្ត​មែនទែន​ទោះ​ជា​វះ​កាត់​ត្រឹមសាច់​ច្រមុះ​ក៏​ដោយ ខ្ញុំ​ចង់​ដឹង​ក៏​ទៅ​រក​ពេទ្យ​មួយ​ទៀត​តើ តម្រូវ​ឲ្យវះ​កាត់​អត់​គឺ​លទ្ធផល​ខុស​គ្នា អ៊ីចឹង​ខ្ញុំ​ជាអ្នក​ជំងឺ​ជឿ​មួយ​ណា។»នៅ​ក្នុង​បទ​បង្ហាញ​ជិត​មួយម៉ោង​ស្រ្តី​វ័យ​ជាង​៣០ឆ្នាំរូបនេះ​បាន​បង្ហាញ​យើង នូវ​រូបភាព​ស្កេន​ក្នុង​រាង​កាយដែល​ទទួល​បាន​ពី​ពេទ្យ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។«ខ្ញុំ​ចង់​បញ្ជាក់​ឡើង​វិញ ខ្ញុំ​អត់​និយាយថា​ ពេទ្យ​នៅ​ស្រុកខ្មែរ​អត់​សមត្ថភាព​ទេ តែ​អាច​មក​ពីការ​ស្វះស្វែង​រក​ការ​ព្យាបាល​របស់​ខ្ញុំ​ខ្លួន​ឯង​នៅ​មាន​កម្រិត​វា​ជា​កំហុសខ្ញុំ។ ប៉ុន្តែ​មុន​ស្ថានភាព​ជំងឺ​ខ្ញុំ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៅ​ពេល​នេះ ខ្ញុំ​មិនមែន​ជា​មនុស្ស​បណ្ដែត​បណ្ដោយ​ឲ្យ​ជំងឺ​ធ្ងន់​ហើយ​បាន​រត់​រក​ពេទ្យ​ទេ​។»មុន​ឈាន​ជើង​ឡើង​ឡាន​ទៅ​សង្គ្រោះ​ជីវិ​តខ្លួនឯង​នៅ​ក្រៅ​ប្រទេស​កញ្ញា​ស្រីសួគ៌​អះអាងថា ធ្លាប់​ប្រើប្រាស់សេវាពេទ្យ​រដ្ឋ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញដែរ​ តែ​មិន​ស័ក្ដិសម​នឹង​ភាព​ស្រស់​ស្អាត​ពី​ខាង​ក្រៅ​របស់​ពេទ្យសោះ។«ពេលហ្នុង​ខ្ញុំ​ទៅ​រក​ពេទ្យ​ផ្នែក​ផ្លូវ​ដង្ហើម​ឲ្យ​មើលទា​ក់ទង​នឹង​ស្ថានភាព​ជំងឺ​របស់​ខ្ញុំ​ហ្នឹង​ប៉ុន្តែ​បែបបទដើម្បី​ទទួល​បាន​សេវាព្យាបាល​មាន​ភាព​រញ៉េរញ៉ៃ​តាំង​ពី​កន្លែង​បង់លុយ​អីជា​ដើម…ខ្ញុំ​បញ្ជាក់​វា​អាច​ពិបាកសម្រាប់​តែ​ខ្ញុំ​ក៏​បាន​ថា តែ​វា​អាច​នឹង​ល្អ​សម្រាប់​អ្នក​ជំងឺ​ផ្សេង​ទៀត​ដែល​ទៅ​រក​សេវា​នៅ​ទី​នោះ។«រួមរឹត​ដោយ​ជំងឺ ជីវិត​កញ្ញាស្រីសួគ៌​រាល់ថ្ងៃ រស់​សម្រាប់​តែ​មួយ​ថ្ងៃ គ្មាន​គម្រោង​សម្រាប់​ថ្ងៃ​ស្អែក ខាន​ស្អែក ខែ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​ឡើយ។ រាល់ថ្ងៃ​ប្រឹង​រស់​ប្រឹង​រក​ដើម្បី តែ​មនុស្ស​ម្នាក់​គត់​គឺ​ម្ដាយ។ ដល់​ចំណុច​នេះកញ្ញា​បាន​សម្រក​ទឹក​ភ្នែក​ជា​ថ្មី«ខ្ញុំ​គ្មាន​ទ្រព្យ​សម្បត្តិអី​ដែល​ត្រូវ​បារម្ភ​ខ្វះ​អ្នក​គ្រប់គ្រង​ពេល​ដែល​អត់​ពី​ខ្ញុំ​នោះទេ ប៉ុន្តែម​នុស្ស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​នៅ​បារម្ភ​គឺ[ម៉ាក់]ខ្ញុំ ខ្ញុំ​អត់​ចង់​ឲ្យ​ម៉ាក់​ខ្ញុំ​រស់​នៅ​ជីវិត​ចុងក្រោយ តែ​ម្នាក់​ឯង ស្លាប់​តែ​ម្នាក់​ឯង​នៅ​ក្នុងផ្ទះ​ទេ យ៉ា​ងហោច​ណាស់​នៅ​មាន​ខ្ញុំ​នៅ​ជិត​មួយ។»នៅ​ក្នុង​បេសកម្ម​ព្យាបាល​ជំងឺ​តួអង្គ​របស់​យើង​ប្រាប់​ថា លក់​អស់​ហើយ​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ ប្រាក់សន្សំ​ត្រៀម​បំរុង​ទុក​ពេល​ចាស់​និង​បាន​ដាក់​ស្លាក​លក់​ផ្ទះ​ដែល​កំពុង​រស់នៅ​រាល់​ថ្ងៃ​ដែរ ដើម្បី​យក​លុយ​ទិញជីវិត តាម​រយៈ​ការ​ឡើងចុះ​ជាប់​ជា​និច្ចព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។ បើតាម​ស្រីសួគ៌ ស្ថានភាព​ជំងឺ​របស់នាង​មិន​អាច​ព្យាបាល​ជា​បាន​ឡើយ តែ​ទាមទារ​ការ​ចំណាយ​និង​ការថែ​ទាំ​ខ្ពស់។ ចុងក្រោយ​នៃ​ចំណាប់​អារម្មណ៍​ស្ត្រីរូប​នេះចង់​ឃើញ​វិស័យ​សុខាភិបាល​ខ្មែរ​ផ្លាស់ប្ដូរ​របៀប​ធ្វើការ​ថ្មី​ឲ្យ​សក្ដិ​សម​នឹង​ការ​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យរដ្ឋ​ដូច​មន្ទីរពេទ្យ​កាលម៉ែត។«សម្ដេច ហ៊ុន សែន លោក​តែង​មានប្រសាសន៍​ថា ប្រទេស​យើង​កសាង​ឡើង​ដោយ​បាតដៃ​ទទេ ព្រោះ​តែ​ឆន្ទៈ​យើង​កសាង​ប្រទេស​រីក​ចម្រើនប្រែក្លាយ​តំបន់​វាល​ទៅ​ជា​អគារខ្ពស់ៗ​ដែល​មិន​ចាញ់​ប្រទេស​គេ​ឡើយ ដូចគ្នា​អ៊ីចឹង​ដែរ​យើង​គួរ​មាន​ឆន្ទៈពង្រឹង​វិស័យ​សុខាភិបាល​ខ្មែរ​ល្អ​ជាង​រាល់​ថ្ងៃ ឲ្យ​សក្ដិសម​នឹង​ការ​លូតលាស់​រីកចម្រើន​របស់​ប្រទេស។ ក្នុងនាម​ជា​ពលរដ្ឋ​មិនមែន​ដោយ​សារ​ខ្ញុំ​ជំងឺ​ខ្លួនឯង​ដល់​ដំណាក់ចុង​ក្រោយ​ហើយ​បន្ទោស​ពេទ្យរដ្ឋ​ធ្វើ​ការ​មិនកើត​អី​ទេ[…]គឺ​មិនមែន​អ៊ីចឹង​ឡើយ។»ចរន្ត​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​បាន​ក្លាយ​ជា​ជម្រើស​ពេញនិយម​សម្រាប់​អ្នកមាន​លទ្ធភាព​និងអ្នក​ធូរធា។ ចំនួននេះ​គេ​អង្កេត​មើល​នៅទ្វារ​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​និង​រវាង​កម្ពុជា​និង​ប្រទេសថៃ។ កុំថា ឡើយ​ប្រជាជន​ធម្មតា​សូម្បី​លំដាប់​មន្ត្រី​មួយ​ចំនួន​ក៏​ចេញ​ទៅ​ព្យាបាលជំងឺ​ នៅ​ក្រៅ​ប្រទេស​ដែរ។តែក្នុង​របាយការណ៍ដោយឡែក​បង្ហាញថា ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវបាន​កែ​ទម្រង់ និង​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ឡើង ក្នុង​អំឡុង​ពេល​ជាង​មួយទសវត្សរ៍​កន្លង​ទៅ​នេះ​រួមមាន អត្រា​មរណៈទារក​បាន​ថយចុះ​ត្រឹម ២២.៨ មរណភាព ក្នុង​ចំណោម​ទារក ១០០០​នាក់ គិត​ត្រឹមឆ្នាំ ២០១៩។ រីឯ​អាយុ​រស់នៅ​មធ្យម​សម្រាប់​បុរស​បាន​កើន​ដល់ ៦៧​ឆ្នាំ និង​ស្ត្រី បាន​កើន​ដល់ ៧១​ឆ្នាំ។ ទោះជា​យ៉ាង​ណា​ក្តី គុណភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ មាន​កម្រិត​នៅ​ឡើយ ដោយ​ប្រឈម​ជា​បន្តបន្ទាប់​នូវ​បញ្ហា​ខ្វះ​សម្ភារៈ អ្នក​ជំនាញ និង​ធនធាន​ផ្សេងៗ​ទៀត។ពលរដ្ឋ​ផ្ដល់​អនុសាសន៍​ខ្លះ​កែ​លម្អ​វិស័យ​សុខាភិបាល​នៅ​ក្នុង​អាណត្តិ​ទី​៧ព្យាបាលរបួស​ឬ​ពិនិត្យ​រោគ​មុន​គិត​ថ្លៃ​សេវា ,នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​បន្ថែម​បញ្ជរ​បង់​លុយ​ឬបង់​លុយ​តាមមធ្យោបាយ​ទំនើប​ដែល​ផ្ទេរ​ចេញ​តាម​ប្រព័ន្ធ​ធនាគារ។ បើ​តាម​កញ្ញា​ស្រី​សួគ៌​កន្លែង​បង់​លុយ​មាន​តែ​មួយ​កន្លែង​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​ជំងឺ​ស្លាប់​លឿន​បាន​ដែរ។ បង្កើន​សមត្ថភាព​ក្នុង​ការ​វិភាគ​រោគ,លើក​ទឹក​ចិត្ត​អ្នក​ជំងឺស្វែង​រក​ឯកសារ​អាន​ជំនួយ​ស្មារតី​ទាក់ទង​ស្ថានភាព​ជំងឺ​របស់​ខ្លួន​ឯង ,ក្រសួង​សុខាភិបាល​គួរ​មាន​វេបសាយ ជា​ភាសា​ខ្មែរ​ដាក់​ឯកសារ​ផ្លូវការ​ដើម្បី​ពលរដ្ឋ​ទាញ​យក​និង​រៀន​វិភាគ​រោគ​ជំហ៊ាន​បឋម​មុន​ជួប​អ្នកជំនាញ។ តែយ៉ាង​ណាមិញ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិទី៧​នេះ គណបក្សប្រជាជន​កម្ពុជា​ដែល​បក្ស​កាន់ចង្កូត​ដឹកនាំ​ប្រទេស​បាន​ដាក់​ចេញ​គោលនយោបាយ​លើក​កម្ពស់​ការ​ផ្ដល់​សេវា​ថែទាំសុខភាព​ប្រកប​ដោយគុណភាព សុវត្ថិភាព ប្រសិទ្ធិភាព និង​សមធម៌​ជូនប្រជាជន។ ក្នុងនោះ​ក៏​មាន​ដែរ​បន្ត​ផ្ដល់​សេវាថែ​ទាំ​សុខភាព​ជាបឋម​នៅ​មណ្ឌល​សុខភាព សេវាបង្ការ ធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំនិង​ស្តានីតិសម្បទា​នៅ​តាម​មន្ទីរ​ពេទ្យនៅទូទាំង​ប្រទេស​ដោយ​មិន​បង់ថ្លៃ​ជូន​ប្រជាជន​ក្រីក្រ និង​ងាយរងគ្រោះ​តាមរយៈ​កម្មវិធី​មូលនិធិសមធម៌​សុខាភិបាល។ កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​ផ្ដល់​លទ្ធភាព​ដល់​ក្រុមគោលដៅ​មួយ​ចំនួន​ប្រើប្រាស់​សេវាថែទាំ​សុខភាព​នៅ​មូលដ្ឋាន​ហើយ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​បង់​ថ្លៃសេវា។ ​តាមរយៈកម្មវិធីនេះរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ ​និង​មណ្ឌល​សុខភាព ​ដោយ​មិន​គិត​ថ្លៃ។ការចាប់​អារម្មណ៍​ដោយឡែក​របស់​ម្ចាស់​សំណេរ ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវមុនីវង្សឆ្ពោះ​ទៅ​ស្ពាន​ជ្រោយ​ចង្វារបើ​អ្នក​ចាប់​អារម្មណ៍​គេ​នឹង​មើល​ឃើញ​ពី​ភាព​ស្កឹមស្កៃទំ​នើប​ស៊ីវីល័យ​នៃ​មន្ទីរពេទ្យកាលម៉ែតដែល​ប្រៀបដូច​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ ដែល​ចំណាយ​លុយ​សង់​ឡើង​ប្រមាណ​១០០លាន​ដុល្លា។ ក្នុង​ចិត្ត​គិត​ថា ពលរដ្ឋ​ធម្មតា ពលរដ្ឋសាមញ្ញ ពលរដ្ឋក្រីក្រ ពួកគេ​មាន​វាសនា​ទទួល​បាន​សេវាព្យាបាល​នៅ​ទី​នោះ​ក្នុងកម្រិ​ត​ណា…? កុំភ្លេចថា វិស័យ​សុខាភិបាល​ជា​ជម្រើស​ទី២​បន្ទាប់​ពី​វិស័យ​អប់រំ​ដែល​រដ្ឋាភិបាល​ទម្លាក់​លុយ​ច្រើន​ជាង​គេនៅ​ឆ្នាំ​២០២៣​ដើម្បី​អភិវឌ្ឍ​វិស័យនេះ ក្នុង​គម្រោង​ចំណាយ​សរុប​ ចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រ​មាណ ៩.៦ពាន់​លាន​ដុល្លារ កើន​ឡើង ១៣% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០២២៕
7/8/202311 minutes, 51 seconds
Episode Artwork

លោក វណ្ណ សុផាត៖ ក្ដីស្រមៃរបស់ខ្ញុំនៅមិនទាន់សម្រេចបាន១០០%ទេ

នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ កិច្ចការងារសិទ្ធិមនុស្ស និងជួយជនរងគ្រោះដោយសារការរំលោភបំពាននេះ លោក វណ្ណ សុផាត ថាមិនទាន់សម្រេចក្ដីស្រមៃរបស់ខ្លួន១០០%តាំងពីតូចមកទេ ខណៈក្ដីស្រមៃពីតូចរបស់លោក គឺចង់ក្លាយជាគ្រូបង្រៀន និងអ្នកច្បាប់ ដើម្បីជួយជនរងគ្រោះដែលរងនូវភាពអយុត្តិធម៌នៅក្នុងសង្គម។
7/7/202312 minutes, 47 seconds
Episode Artwork

ជំនន់ទឹកភ្លៀង អាជីពជាងម៉ូតូត្រូវប៉ាន់ក្នុងការរកចំណូលពីការជួសជុល

ជំនន់ទឹកភ្លៀងបានបង្កជាការលំបាកដល់បណ្តាប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ដោយផ្ទះសម្បែង ផ្លូវថ្នល់ និងយានជំនិះ ទាំងម៉ូតូ ឡាន ត្រូវជន់លិច និងខូចខាត។ ផ្ទុយពីការខាតបង់បែបនេះ របរជាងម៉ូតូបែរជាត្រូវប៉ាន់នឹងការជួសជុល ដោយទទួលបានចំណូលគួរឲ្យកត់សម្គាល់។ ពីម្តុំបឹងទំពន់ ជាទីជន់លិចទឹកភ្លៀងស្ទើរតែដល់ចង្កេះ កន្លែងជួសជុលម៉ូតូមួយកន្លែងកំពុងតែមមាញឹក នឹងការប្តូរប្រេងម៉ាស៊ីន​ និងប្តូរគ្រឿងបន្លាស់។ 
7/5/20238 minutes, 1 second
Episode Artwork

អ្នកស្រី ​ខុន ​សំណាង​៖​ការ​​មិន​ឲ្យ​តម្លៃ​ពី​បរទេស​ គាត់​ចាប់​ផ្តើម​ផលិត​សំ​លៀក​បំពាក់​ដោយ​ខ្លួន​ឯង

 នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​អ្នក​ស្រី ​ខុន​ សំណាង​ ជា​ម្ចាស់​ហាង​សំ​លៀក​បំពាក់​«​សំណាង​ ហ្វេសិន​ ប្រែន»​។​ មាន​អាយុ​៣៥​ឆ្នាំ​ សហគ្រិន​ស្ត្រី​រូប​នេះ ​បាន​បង្កើត​ការ​ងារ​ដល់​ពល​រដ្ឋ​ខ្មែរ​រាប់​សិប​នាក់​ ពី​ការ​ឈប់​នាំ​ចូល​សំ​លៀក​បំ​ពាក់​ពី​ក្រៅ​ប្រទេស ​ទៅ​កែ​ច្នៃ​ដោយ​ខ្លួនឯង​វិញ​។​ គំនិត​នេះ​ដោយ​សារ​តែ​អ្នក​ស្រី​យល់​ថា​ «ខ្មែរ​អាច​ធ្វើ​បាន​»​។
7/4/202313 minutes, 19 seconds
Episode Artwork

មូលហេតុមួយចំនួនធ្វើឲ្យអាជីវកម្មលក់អាវគណបក្សថយចុះជាងអាណត្តិមុនៗ

 ក្នុងរដូវកាលឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឃើញថារោងពុម្ពធ្វើអាវ មួក ក្រមា និងស្ទីកឃឺដែលមានរូបសញ្ញាគណបក្សនយោបាយ ចាប់ផ្ដើមដាក់តាំងលក់នៅតាមដងផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយ៉ាងណាម្ចាស់រោងពុម្ពខ្លះអះអាងថា អាជីវកម្មនេះ ពួកគេលក់ពុំសូវដាច់ដូចរដូវកាលឃោសនាបោះឆ្នោតមុន​ៗឡើយ ពោលគឺធ្លាក់ចុះប្រមាណ៣០%។ 
7/4/20237 minutes, 11 seconds
Episode Artwork

អ្នករត់រម៉កដឹកសិស្សនៅចក្រអង្រែក្រោម និងចក្រអង្រែលើមិនបោះបង់ទោះរកប្រាក់ចំណូលបានតិចជាងមុន

អ្នក​ប្រកប​របរ​រត់​រម៉ក​ដឹក​ឥវ៉ាន់​ និង​ដឹក​សិស្ស​សាលា​នៅ​ចក្រអង្រែក្រោម​ និង​ចក្រអង្រែលើ​ ខណ្ឌ​មានជ័យ​ លើក​ឡើង​ដូចៗ​គ្នា​ថា​ របរ​នេះ​រក​ចំណូល​មិន​សូវ​បាន​ ដោយសារ​ពុំសូវ​សំបូរ​រោងចក្រ​ដូច​ពេល​មុន​ និង​ដោយសារ​កត្តា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​ដើម។​ ប៉ុន្តែ​យ៉ាង​ណា​ពួក​គេ​ នៅ​តែ​មិន​បោះបង់​ចោល​របរ​នេះ​ឡើយ​ ទោះ​បី​ជា​បច្ចុប្បន្ន​រក​ចំណូល​មិន​សូវ​បាន​ដូច​មុន​ក៏​ដោយ។​ មិន​បោះបង់ ​ដោយសារ​ពួក​គេ​គិត​ថា​មិន​ដឹង​ទៅ​ប្រកប​របរ​អ្វី​ផ្សេង​ក្រៅ​ពី​របរ​រត់​រម៉ក​នេះ។​
7/3/20236 minutes, 55 seconds
Episode Artwork

ផ្លូវលិចទឹកមួយចំនួនក្នុងក្រុងយាយីរបរប្រចាំថ្ងៃរបស់ពលរដ្ឋ

សម្រាប់​រាជធានី​ភ្នំពេញ​ទឹក​ជន់លិច​ បាន​ក្លាយ​ជា​រឿង​ធម្មតា​សឹង​គ្រប់​រដូវវស្សា។​ តំបន់​ខ្លះ​ជន់​លិច​មួយ​ភ្លែត​នៅ​ពេល​ភ្លៀង​ខ្លាំង​ ខណៈ​តំបន់​ខ្លះ​ទៀត​ ទឹក​នៅ​តែ​ដក់ជាប់​ស្ទើរ​ពេញ​មួយ​រដូវ​វស្សា។​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មួយ​នៃ​រាជធានី​ភ្នំពេញ​ បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ ព្រោះ​តែ​ទឹក​បន្ត​ដក់​ជន់​ នៅ​លើ​ផ្លូវ​មុខ​ផ្ទះ​ ឬ​កន្លែង​អាជីវកម្ម​របស់​ពួក​គាត់។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកប​របរ​រក​ចំណូល​ប្រចាំ​ថ្ងៃ​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​មាន​សភាព​ថមថយ​ផង​នោះ។​
7/1/20237 minutes, 32 seconds
Episode Artwork

លោក​ អួន​ ស៊ីឡុត៖​ ខ្ញុំ​ចង់​ឃើញ​កសិករ​ខ្មែរ​មាន​ជីវភាព​មធ្យម​ដូច​រូប​ខ្ញុំ​ដែរ

 នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​នៅថ្ងៃ​នេះ ​សេង បារាំង​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ អួន​ ស៊ីឡុត ​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជា។​ លោក​ អួន​ ស៊ីឡុត ​បាន​គូស​បញ្ជាក់​ថា ​ការ​ងាក​មក​ធ្វើ​ការងារ​ជា​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជា ​គឺក្នុងគោលដៅជួយកសិករខ្មែរ និងចង់ឃើញកសិករខ្មែរមានជីវភាពមធ្យមដូចរូបលោកដែរ។ បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្នជីវភាពកសិករកម្ពុជាមានភាពល្អប្រសើរជាងមុន ប៉ុន្តែបើធៀបនឹងកសិករប្រទេសជិតខាង ជីវភាពកសិករកម្ពុជាមិនទាន់មានភាពប្រសើរឡើយ។
6/30/20238 minutes, 23 seconds
Episode Artwork

រវាងស្ត្រីនិងបុរសដែលរស់រានមានជីវិតពីរបបខ្មែរក្រហមគឺស្ត្រីរងការប៉ះទង្គិចផ្លូវចិត្តជាងបុរស

 ដំណើរកំសាន្តបានក្លាយជាដំណើរជាប់ជុងសម្រាប់លោកស្រី កុល រី  កាលជំនាន់ខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងនិងខេត្តក្នុងឆ្នាំ១៩៧៥។ លោកស្រី កុល រី ជាអ្នកខេត្តព្រៃវែងទេ តែត្រូវបានជម្លៀសបន្តទៅខេត្តកំពង់ធំ អំឡុងពេលទៅលេងផ្ទះបងប្អូននៅខេត្តកំពង់ចាម។ លោកស្រីបានបង្ខំចិត្តរស់នៅស្រុកស្ទោងខេត្តកំពង់ធំ រហូតដល់របបខ្មែរក្រហមដួលរលំ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បើតាមលោកស្រី កុល រី តម្លៃជាស្ត្រីនៃសម័យកាលនោះបានក្លាយជាទាសករដាច់ថ្លៃ។ បន្ថែមលើនេះអ្នកជំនាញវាយតម្លៃដែរថា រវាងស្ត្រីនិងបុរសដែលរស់រានមានជីវិតពីរបបខ្មែរក្រហមគឺស្ត្រីរងការប៉ះទង្គិចផ្លូវចិត្តជាងបុរស​។
6/28/20238 minutes, 13 seconds
Episode Artwork

លោក ប៊ុន ចាន់វីរៈ៖គំនិតរបស់ខ្ញុំចង់ធ្វើអ្វីដែលប្លែកពីគេ

នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំឲ្យស្គាល់លោក ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានគៀត ហ្វាម- Keat Farm។ ថៅកែកសិដ្ឋានវ័យ២៨ឆ្នាំរូបនេះមានគំនិតចង់ធ្វើអ្វីដែលប្លែកពីគេ ដើម្បីបញ្ចៀសការប្រកួតប្រជែងផលិតផលលើទីផ្សារ។ លោកចាប់ផ្តើមចិញ្ចឹមជ្រូកពីជិត១០ក្បាល ដោយព្រលែងនៅលើវាលស្មៅ តែពេលនេះវាបានកើនដល់រាប់រយក្បាល និងចៀមប្រមាណ១ពាន់ក្បាល ដោយមិនទាន់រាប់បញ្ចូលនូវសត្វចិញ្ចឹមផ្សេងៗទៀត។  
6/27/202312 minutes, 3 seconds
Episode Artwork

កត្តាអ្នកទិញធ្វើឲ្យចំណូលអ្នកលក់សាច់ក្រពើធ្លាក់ចុះពី២លានមកនៅត្រឹម៣០ម៉ឺលរៀលក្នុង១ថ្ងៃ

 របរអ្នករកស៊ីលក់សាច់ក្រពើកាន់តែតិច ខណៈអ្នកទិញវិញក៏មានចំនួនធ្លាក់ចុះផងដែរ។ បើតាមអ្នករកស៊ីលក់សាច់ និងងៀតក្រពើនៅតាមផ្លូវជាតិលេខ២ ក្បែររង្វង់មូលគួរស្រូវ អ្នកខ្លះបានអះអាងថា កាលពីឆ្នាំ២០២២កន្លងទៅ របរលក់សាច់ក្រពើនេះ ពួកគេអាចរកចំណូលបានក្នុងមួយថ្ងៃចន្លោះពី ១លា​ន​រៀ​ល​ទៅ ២លានរៀល ប៉ុន្តែមកដល់ឆ្នាំ២០២៣នេះ ចំណូលធ្លាក់ចុះមកនៅត្រឹម ២០ម៉ឺនរៀលទៅ ៣០​ម៉ឺនរៀលក្នុងមួយថ្ងៃ។ 
6/26/20235 minutes, 30 seconds
Episode Artwork

បោះឆ្នោតតំណាងរាស្ត្រជិតមកដល់៖ សហគម៍ក្រីក្រក្នុងក្រុងចង់ឃើញការអភិវឌ្ឍជាវិជ្ជមានថែមទៀត

មិន​ដល់​មួយ​ខែ​ទៀត​ទេ​ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី៧​ ឆ្នាំ២០២៣។​ ការ​បោះឆ្នោត​ខាង​មុខ​ បើ​ទោះ​ជា​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ធំ​ចូល​រួម​ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​រស់​នៅ​តំបន់​ក្រីក្រ​នៃ​ក្រុង​ភ្នំពេញ ​រំពឹង​ថា​នឹង​មាន​ការ​ប្រែប្រួល​ជា​វិជ្ជាមាន​នៅ​មូលដ្ឋាន​ដែល​ពួក​គាត់​រស់​នៅ។​ ការ​ប្រែប្រួល​ជា​វិជ្ជមាន​ ព្រោះ​ថា​នៅ​មុន​ការ​បោះឆ្នោត​បក្ស​នយោបាយ​ តែងតែ​លើកឡើង​ពី​គោល​នយោបាយ​ដ៏​ល្អ​ឯក​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ និង​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ។​
6/25/20238 minutes, 31 seconds
Episode Artwork

ព្រះសង្ឃមកបំពេញវិជ្ជានៅភ្នំពេញនិមន្តបិណ្ឌបាតមិនសូវបានដូចមុនដោយសារពលរដ្ឋខ្លះអស់ជំនឿ

ព្រះសង្ឃនិមន្តមកពីបណ្ដាខេត្តដែលមកបន្តបំពេញវិជ្ជានៅភ្នំពេញ បច្ចុប្បន្នព្រះសង្ឃខ្លះជួបនូវការលំ​បាក​នៃការនិមន្តបិណ្ឌបាតមិនសូវបានដូចមុន ដោយសារប្រជាពលរដ្ឋខ្លះអស់ជំនឿ និងមួយផ្នែកទៀតអាចថាមកពីបញ្ហាសេដ្ឋកិច្ចក៏ថាបាន ជាហេតុធ្វើឲ្យព្រះសង្ឃខ្លះជួបការលំបាកគង់នៅប្រចាំថ្ងៃនៅភ្នំពេញនិងខ្វះថវិកាផ្គត់ផ្គង់ការ​សិក្សាជាដើម។ បើតាមព្រះសង្ឃព្រះនាម តុល សុខមាន និមន្តមកពីខេត្តពោធិ៍សាត់ ដែលទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាន័រតុន ជាការពិតព្រះសង្ឃខ្លះពិតជាជួបផលលំ​បាកបិណ្ឌ​បាតមិនសូវបានដូចមុនមែន ដោយសារមួយផ្នែកពលរដ្ឋអស់ជំនឿ និងដោយសារកត្តាផ្សេងៗទៀត។
6/24/20237 minutes, 2 seconds
Episode Artwork

ម្ចាស់មេដាយមាសកីឡាហែលទឹក សង្ឃឹមដណ្តើមមេដាយបន្ថែមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតWord Cup និងWorld Juniorខាងមុខ

ក្រោយទទួលបានមេដាយមាសលើប្រភេទវិញ្ញាសាហែលទឹកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កញ្ញា កាំង មុយនីន បានបង្ហើបថា ខ្លួនកំពុងបំប៉នការហ្វឹកហាត់សមត្ថភាពបន្ថែម សម្រាប់ការចូលរួមប្រកួតកីឡាហែលទឹកកម្រិតWord Cup និង World Junior នាពេលខាងមុខ។ មានឈ្មោះបន្តទៅប្រកួតកម្រិតពិភពលោក ម្ចាស់មេដាយមាសលើប្រភេទកីឡាហែលទឹកដំបូងគេរបស់កម្ពុជារូបនេះ ក៏ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិនផង។ បើតាមអត្តពលិកជម្រើសជាតិដដែលរូបនេះ ខ្លួននឹងដណ្តើមមេដាយជូនជាតិមាតុភូមិ និងបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង។
6/22/20238 minutes, 38 seconds
Episode Artwork

និស្សិតប្លាស្ទិក ធ្វើយុទ្ធនាការប្រមូលសំរាម ដើម្បីចង់ផ្លាស់ប្តូរឥរិយាបថ-ការចោលសំរាមក្នុងទីក្រុង

 និស្សិតប្លាស្ទិក គឺជាក្រុមនិស្សិតមួយក្រុម ដែលបានធ្វើសកម្មភាពប្រមូលសំរាមនៅតាមប្រឡាយលូ និងទីតាំងសាធារណនៅក្នុងទីក្រុងភ្នំពេញ។ ផ្តើមចេញពីយុវជនម្នាក់តែប៉ុណ្ណោះ តែបច្ចុប្បន្ននេះនិស្សិតប្លាស្ទិក មានសមាជិក និងមានការសាទរពីបណ្តាមហាជនចំពោះសកម្មភាពរបស់ពួកគេ។ បើតាមការរៀបរាប់ សកម្មភាពប្រមូលសំរាមនេះ គឺគេចង់ផ្លាស់ប្តូរឥរិយាបថចោលសំរាមរបស់ពលរដ្ឋ។ 
6/21/20238 minutes, 55 seconds
Episode Artwork

លោក​ ស៊ុយ ​កុកធាន​៖ ខ្ញុំ​មិន​ងាយ​នឹង​បោះ​បង់​ចោល​ឡើយ ​ពេល​ជួប​បញ្ហា​តែង​រក​ដំ​ណោះ​ស្រាយ

 នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ​ អ៊ឹង ​ប៊ុនថន ​សូម​លើក​យក​ពី​ប្រវត្តិ​របស់​លោក ​ស៊ុយ ​កុកធាន ​ប្រធាន​សមាគម​ត្រ​ចៀក​កាំ​កម្ពុជា ​និង​ជា​អនុ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​។​ ទំ​រាំទ​ទួល​បាន​ជោគ​ជ័យ​លើ​មុខ​របរ​ទាំង​នេះ​លោក​ធ្លាប់​បរាជ័យ​មិន​តិច​ដង​នោះ​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​ជោគជ័យ​បាន​គឺ​ការ​មិន​បោះ​បង់​ចោល​ពេល​ជួប​បញ្ហា​ តែ​ងាក​មក​រក​ដំណោះ​ស្រាយ​វិញ​។
6/20/202312 minutes, 19 seconds
Episode Artwork

កម្ពុជានឹងកែច្នៃប្រហុកខ្មែរទៅលក់លើទីផ្សារអន្តរជាតិ ក្រោយពីបរទេសគាំទ្រនិងទទួលស្គាល់

 កម្ពុជាមានគម្រោងកែច្នៃប្រហុកដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ។ បើតាមលោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល បន្ទាប់ពីសាកល្បង​ធ្វើទីផ្សារ ឃើញថា ប្រហុកខ្មែរមានការទទួលស្គាល់ និងគាំទ្រពីអតិថិជនបរទេស។ ក្រោយពីមានការគាំទ្រអតិថិជនបរទេស លោក ហៃ លីអ៊ាង បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនខនហ្វីរេល​ បាននិងកំពុងជំរុញការផលិត និងកែច្នៃប្រហុក ដើម្បីធ្វើការនាំចេញផងដែរ។
6/19/20239 minutes, 18 seconds
Episode Artwork

យាយតាមួយគូ ឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំ កែប្រែវិប្បដិសារីទៅជាជីវិតគូសុខសាន្ត

ជិត​៤០ឆ្នាំ​មក​នេះ ​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​កាល​ពី​ជំនាន់​ខ្មែរក្រហម​បាន​កែប្រែ​វិបត្តិ​ទៅ​ជា​ឱកាស ​តាម​រយៈ​ការ​បន្ត​រួមរស់​នៅ​យ៉ាង​សុខសាន្ត ​នៅ​ទី​ជនបទ​មួយ​កន្លែង​ ស្ថិត​នៅ​ឃុំ​ព្រៃកណ្ដៀង ​ស្រុក​ពាមរក៏​ ខេត្ត​ព្រៃវែង។​ បុរស​ជា​ប្ដី​ឈ្មោះ ​ហង្ស គ្រឺន ​មាន​មុខ​របរ​ជាង​ផ្ទះ ​ប្រពន្ធ​ឈ្មោះ ​អ៊ូ យ៉ាត ​ជា​ស្ត្រី​មេផ្ទះ​និង​ធ្លាប់​អតីត​គ្រូ​បង្រៀន​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម។ ​អង្គុយ​លើ​គ្រែ​រនាប​ ស្ថិត​ក្រោម​ដំបូល​ផ្ទះ​ធ្លុះ​ធ្លាយ ​ប្ដីប្រពន្ធ​វ័យ​ចំណាស់​ទាំងពីរ​លើក​ឡើង​ថា​ ជា​និស្ស័យ ​ការ​យោគយល់​ អាធ្យាស្រ័យ​ ទើប​ទំនាក់ទំនង​មួយ​នេះ​បន្ត​ដល់​បច្ចុប្បន្ន។​ ជំនួសឲ្យភ្លេងការមង្គលការរបស់យុវជន ហង្ស គ្រឺន និងកញ្ញា អ៊ូ យ៉ាត និងគូកម្លោះក្រមុំផ្សេងទៀតឮមកវិញនូវការបង្គាប់បញ្ជាពីមេបាខ្មែរក្រហម ដើម្បីបង្កើនចំនួនប្រជាជនពី៨លាននាក់ទៅ២០នាក់នាសម័យកាលនោះ។ នៅក្នុងទំនាក់ទំនងដោយបង្ខំនេះបានធ្វើឲ្យជីវិតប្ដីប្រពន្ធមួយគូនេះ បង្កើតកូនបាន៦នាក់ ហើយបច្ចុប្បន្នកំពុងរស់នៅជាមួយចៅស្រីម្នាក់។ កាលពីចុងខែឧសភាឆ្នាំ២០២៣ថ្មីៗនេះ នៅគ្រាមួយស្មេរចុះទៅ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៏ ខេត្តព្រៃវែងក៏បា​នជួបសន្ទនាជាមួយ លោកស្រី អ៊ូ យ៉ាត ស្ថិតក្រោមដំបូលផ្ទះប្រកសង្ខសី។ លោកស្រី អ៊ូ យ៉ាត ដែលត្រូវបានបុរសជាប្ដីចាត់ទុកជាស្ត្រីមេផ្ទះនោះ កំពុងជ្រុំ​ប្រហុកដាក់កូនត្រីសម្រាប់ម្ជូរកូនត្រី បង់ស្លឹកអំពិល ដើម្បីត្រៀមទទួលប្ដីមកពីជួសជុលផ្ទះគេនៅចុងភូមិ។ រួចរាល់ពីការចម្អិន អាហារពេលថ្ងៃត្រង់ក៏ចាប់ផ្ដើមតាមទម្លាប់អ្នកជនបទអង្គុយលើគ្រែរនាបប្រពន្ធអង្គុយបត់ជើង រីឯប្ដីអង្គុយបញ្ឈរជង្គង់។ នៅក្នុងទំនាក់ទំនងដោយបង្ខំគូខ្លះបានបែកគ្នាក្រោយរបបខ្មែរក្រហមដួលរលំ តែចំពោះគូតាគ្រឺន យាយយ៉ាតចាប់ដៃគ្នាមកដល់បច្ចុប្បន្ន។«ជាគូព្រេងពីអតីតជាតិទេដឹង? នៅក្នុងជីវិតគូ…វាជារឿងធម្មតាទេដែលមានការទាស់ទែងទាស់ពាក្យសម្ដីគ្នាហើយ តែខុសត្រូវយើងចេះតែបន្តចាប់ដៃគ្នាទៅ។» នេះជាការថ្លែងរបស់លោក ហង្ស គ្រឺន។  បើតាមបុរសវ័យចំណាស់រូបនេះ ក្នុងឃុំព្រៃកណ្ដៀងមាន១៩គូខ្មែរក្រហមបង្ខំឲ្យរៀបការ។ ក្នុងនោះពីរឬបីគូបែកគ្នា ហើយចំនួនសល់ពីនេះបន្តរស់នៅជាមួយគ្នារហូតដល់ចាស់ព្រឹក្សចាស់ព្រេង។មាត់ទំពារស្លាតាមទម្លាប់អ្នកចាស់ៗពីមុន លោកស្រី អ៊ូ យ៉ាត ដែលមានអាយុក្បែរ៧០ឆ្នាំស្ដាប់មិនសូវបានទេ តែបានប្ដីជួយស្រែកបន្ទរដើម្បីបានឭបរិយាយកាសនៅខាងក្រៅ។ ផ្ទុះសំណើចនៅពេលសួរពីទំនាក់ទំនងគូស្ត្រីវ័យចំណាស់រូបនេះនិយាយទាំងសំឡេងស្អកស្ដាប់មិនសូវបានយ៉ាងដូច្នេះ«តាំងពីជំនាន់នោះមកដល់ឥលូវមិនសូវមានរឿងអីហ្នឹងគ្នាទេ នៅជាមួយគ្នាឡើងដល់ចាស់​ព្រឹក្សចាស់ព្រេង តែកាលពីជំនាន់នោះគេមិនឲ្យការក្នុងអាយុ១៧ទៅ១៨ឆ្នាំទេ​ យុវជនគេឲ្យការទាល់អាយុ២៥ឆ្នាំ នារី២២ឆ្នាំទើបគេឲ្យមានប្ដីអ៊ីចឹងម្នាក់ៗអាយុចាស់ៗណាស់ដែរហើយ។ ពេលយើង[ការ]គ្មានម៉ែឱណានៅជិតខ្លួនទេ យើងបង្ហាញការប្ដេជ្ញានៅមុខអង្គការ។» ឃ្លានេះត្រូវបានបន្ថែមដោយលោក ហ្សង់ គ្រឺន។ នៅក្នុង៧០ឆ្នាំបុរសជាប្ដីរូបនេះអះអាងថា ទំនាក់ទំនងគូរបស់គាត់រស់បានដោយភាពអត់ធ្មត់។«បើយាយខ្ញុំគាត់និយាយមកធ្ងន់ តែចិត្តខ្ញុំត្រូវធ្ងន់ធ្វើមិនដឹងមិនឮ នេះហើយជាសុខ…សុខនៅត្រង់[ហ្នឹង]។ ចំណុចល្អរបស់យាយដែលធ្វើឲ្យខ្ញុំរស់នៅជាមួយគ្នាគឺយើងនិយាយទៅត្រូវគ្នា។»កុំភ្លេចថា អាពាហ៍ពិពាហ៍ដោយបង្ខំជាផ្នែកមួយដែលត្រូវបានកាត់ទោសក្នុង​សំណុំរឿង​០០២វគ្គ​ទី២។ ក្នុងនោះជនរងគ្រោះ៧៧៩នាក់ជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងនេះ ហើយជនជាប់ចោទពីររូបនៅពីក្រោយសំណុំរឿងនេះ នួន ជា និងខៀវ សំផន។ អាពាហ៍ពិពាហ៍ដោយបង្ខំគឺជាការរំលោភបំពានទៅលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សឆ្នាំ១៩៤៨។ ការចាប់បង្ខំបែបនេះបានក្លាយជាអំពើហិង្សាផ្លូវភេទនិងអំពើហិង្សាផ្អែកលើយេនឌ័រជាក់លាក់មួយដែលខ្មែរក្រហមបានអនុវត្តអំឡុងពេលកាន់អំណាច។ ជំនួសឲ្យការចាប់បង្ខំ ការរៀបការគួរធ្វើឡើងដោយការពេញចិត្ត និងព្រមព្រៀងពេញលេញពីសាម៉ីទាំងសង់ខាង។ក្រៅពីយាយយ៉ាតនិងតាគ្រឺន អាពាហ៍អាពាហ៍ដោយបង្ខំបានក្លាយជារឿងរ៉ាវដ៏សែនអាក្រក់បំផុតនៅក្នុងជីវិតរបស់ជនរងគ្រោះជាស្ត្រីនិងបុរសផ្សេងទៀតដែលចំណាប់អារម្មណ៍របស់ពួកគេលើកបង្ហាញនៅក្នុងភាពយន្តឯកសារក្រោមចំណងជើងថា ផ្កាស្លាក្រោមអង្គការរបស់អង្គការក្ដីករុណា។ លោក យស ផល ដើមបណ្ដឹងរដ្ឋប្បវេណីថា«ក្មួយត្រូវរើសគូស្រករដែលយល់ចិត្តគ្នា ហើយប្រាប់ឱពុក-ម្ដាយ កុំធ្វើដូចរបបប៉ុលពតព្រមឲ្យម៉ែឱមកបង្ខំយើងឲ្យរៀបការ ។  អ្នកស្រី ហេង គុយឡាង ដើមបណ្ដឹងរដ្ឋប្បវេណីបន្ទរថា«ក្ដីវេទនារបស់កូនយូរអង្វែង យើងបានត្រឹមសប្បាយពេលការមួយយប់ពីរថ្ងៃទេ តែកូនលំបាកមួយជីវិត។»ត្រឡប់ទៅសាច់រឿងរបស់លោក ហង្ស គ្រឺននិងលោកស្រី អ៊ូ យ៉ាត វិញ។ លោក ហង្ស គ្រឺន ធ្លាប់បួសជាសង្ឃនិងបានសឹកវិញភ្លាមនៅពេលដែលប៉ុលពតឡើងកាន់អំណាច។ កាលណោះលោកមានអាយុ២០ឆ្នាំហើយអ្វីដែលចាំមិនភ្លេចគឺមិនហូបមិនឆ្អែត និងការរស់នៅសែនលំបាកវេទនា។«គ្មានអ្វីដែលយើងរៀនសូត្របានពីសម័យកាលនោះទេ អ្វីដែលខ្ញុំដកក្នុងចិត្តការហូបចុកសែនពិបាក ការរស់នៅក៏ពិបាកត្រូវធ្វើពលកម្ម ហើយគេឲ្យបបររាវៗតែមួយវែក សម្លក៏រាវ សរុបមកវេទនាណាស់ទម្រាំបានប៉ុណ្ណឹង។»អ្វីដែលបន្សល់ទុកពីជំនាន់នោះមកដល់ពេលបច្ចុប្បន្ន លោក ហង្ស គ្រឺន​ មានជំងឺសន្លាកឆ្អឹងព្រោះតែការបាក់កម្លាំង។ រស់នៅក្នុងសម័យកាលកាប់សម្លាប់បុរសវ័យចំណាស់រូបនេះប្រាប់ថា លោកទទួលបានសារពីមនុស្សជុំវិញខ្លួនថា មេឃមានតែមួយទេដែលមានន័យថា រស់នៅក្នុងរបបនេះរៀងរហូតដោយគ្មានការផ្លាស់ប្ដូរអ្វីឡើយ តែចុងក្រោយមេឃចាប់ផ្ដើមមានពីរក្រោយការដួលរលំរបបមួយនេះ។«ចុងក្រោយបងប្រុសម្នាក់ដែលនិយាយប្រាប់ខ្ញុំអ៊ីចឹងក៏ត្រូវបានគេយកទៅសម្លាប់។» ងាកមកលោកស្រី អ៊ូ យ៉ាត វិញភាពជាគ្រូបង្រៀនត្រូវបានគេប្រើសព្វមុខ បង្រៀនសិស្សផង ងើបទៅជីកប្រឡាយ លើកភ្លឺស្រែ ដោយទទួលមកវិញបបររាវមួយចាន។ មិនខុសពីប្ដីអ្វីដែលបន្សល់ទុកជំងឺតោងជាជាប់ប្រាណ រាងកាយចុះទ្រុឌទ្រោម ខ្នងកោង ភ្នែកស្រវាំង ត្រចៀកថ្លង់។  តែយ៉ាងណាស្ថានភាពសុខភាពរបស់លោក ហង្ស គ្រឺននិងលោកស្រី អ៊ូ យ៉ាត ត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោងមួយក្រោមឈ្មោះថា លើកកម្ពស់សិទ្ធិនិងធ្វើឲ្យប្រសើរឡើងស្ថានភាពសុខភាពអ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។   លោកព្រំ ផល្លា មន្ត្រីសម្របសម្រួលគាំពារសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជាថ្លែងថា គម្រោងនេះបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ស្ថាប័នមួយនេះ ប្រើប្រាស់អ្នកស្ម័គ្រចិត្ត៥០០នាក់នៅទូទាំងប្រទេស ប្រមូលព័ត៌មានទាក់ទងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣ម៉ឺន២ពាន់នាក់ ដែលអាចមានបញ្ហាសុខភាព។ បន្ទាប់ពីទទួលបានទិន្នន័យទាំងនេះហើយមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះពិនិត្យសុខភាពអ្នករស់រានមានជីវិត៦០០នាក់ក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣ម៉ឺន២ពាន់នាក់ ស្ថិតនៅក្នុងខេត្តចំនួន៦។ បើតាមលោក ព្រំ ផល្លា ប្រសិនរកឃើញមានជំងឺពួកគាត់ត្រូវបានណែនាំឲ្យទៅព្យាបាល ហើយបើពុំមានលទ្ធភាពក្នុងការព្យាបាលសម្រាប់ជនចាស់ជរានិងជនមានពិការភាព មជ្ឈមណ្ឌល​​ឯកសារកម្ពុជានឹងផ្ដល់ថវិកា។ លោកបន្ថែមថា «ការយកចិត្តទាំងនេះត្រូវបានចាត់ទុកថា ជាយុត្តិធម៌នៅក្រៅប្រព័ន្ធតុលាការបន្ទាប់ពីតុលាការខ្មែរក្រហមបញ្ចប់ដំណើរការកាត់សេចក្ដីលើមេដឹកនាំខ្មែរក្រហម៕»
6/18/202312 minutes, 11 seconds
Episode Artwork

យាយតាមួយគូ ឆ្លងកាត់អាពាហ៍ពិពាហ៍ដោយបង្ខំ កែប្រែវិប្បដិសារីទៅជាជីវិតគូសុខសាន្ត

ជិត​៤០ឆ្នាំ​មក​នេះ ​ប្ដីប្រពន្ធ​មួយ​គូ​ដែល​ឆ្លង​កាត់​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​កាល​ពី​ជំនាន់​ខ្មែរក្រហម​បាន​កែ​ប្រែ​វិបត្តិ​ទៅ​ជា​ឱកាស​ តាម​រយៈ​ការ​បន្ត​រួមរស់​នៅ​យ៉ាង​សុខ​សាន្ត​ នៅ​ទី​ជនបទ​មួយ​កន្លែង​ ស្ថិត​នៅ​ឃុំ​ព្រៃកណ្ដៀង​ ស្រុក​ពាមរក៏​ ខេត្ត​ព្រៃវែង។​ បុរស​ជា​ប្ដី​ឈ្មោះ ​ហង្ស គ្រឺន ​មាន​មុខ​របរ​ជាង​ផ្ទះ ​ប្រពន្ធ​ឈ្មោះ ​អ៊ូ យ៉ាត ​ជា​ស្ត្រីមេផ្ទះ​និង​ធ្លាប់​អតីត​គ្រូបង្រៀន​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម។​ អង្គុយ​លើ​គ្រែ​រនាប​ ស្ថិត​ក្រោម​ដំបូល​ផ្ទះ​ធ្លុះធ្លាយ​ ប្ដីប្រពន្ធ​វ័យចំណាស់​ទាំងពីរ​លើក​ឡើង​ថា​ ជា​និស្ស័យ​ ការ​យោគយល់ ​អាធ្យាស្រ័យ​ ទើប​ទំនាក់ទំនង​មួយ​នេះ​បន្ត​ដល់​បច្ចុប្បន្ន។​ 
6/17/202312 minutes, 11 seconds
Episode Artwork

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ សិស្សនិស្សិតចាប់អារម្មណ៍ខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា

 ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់​ជំនាញ និងការងារសមរម្យ” មានការចាប់អារម្មណ៍ខ្លាំងពីសិស្សនិស្សិតមកពីតាមសាលានានានៅរាជធា​នី​ភ្នំពេញ។ ប៉ុន្តែអ្វីដែលសិស្សនិស្សិតចាប់អារម្មណ៍ខ្លាំងជាងគេ គឺប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលមានការដាក់តាំងពិព័រណ៍នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦នេះ។ 
6/15/20237 minutes, 43 seconds
Episode Artwork

បណ្ណាល័យសម្តេចម៉ែ ក្លាយជាឃ្លាំងស្តុកឯកសារប្រវត្តិសាស្ត្រដែលគ្មានពីរក្នុងប្រទេសកម្ពុជា

បង្កើតឡើងក្នុងឆ្នាំ២០២០ បណ្ណាល័យសម្តេចម៉ែបានក្លាយជាទីតាំងប្រមូលផ្តុំនៃសៀវភៅ ឯកសារប្រវត្តិសាស្ត្រ ឯកសារស្តីពីព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបកម្ពុជាប្រជាធិបតេយ្យជាដើម។ គិតមកទល់ពេលនេះ បណ្ណាល័យសម្តេចម៉ែមានតម្កល់សមុច្ឆ័យប្រមាណ៣០០០ក្បាល និងឯកសារចំនួនជាង២៨០០ប្រអប់ រួមទាំងឯកសារប្រវត្តិសាស្ត្រនានាផ្សេងទៀតយ៉ាងហោចណាស់១លាន៧សែនទំព័រដែលក្រុមការងារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើការស្រាវជ្រាវអស់រយៈពេលប្រមាណ២០ឆ្នាំ។ លោក រស់ សំពៅ អ្នកគ្រប់គ្រងបណ្ណាល័យសម្តេចម៉ែ បានឱ្យដឹងថា បណ្ណាល័យសម្តេចម៉ែ ក៏មានតម្កល់នូវរូបថត ភាពយន្ត និងខ្សែអាត់សម្លេងជាច្រើនម៉ឺនសម្លេងរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពលផង។ 
6/14/20238 minutes, 51 seconds
Episode Artwork

បណ្ឌិត ​សួន​ រ៉ានី​៖​ ខ្ញុំ​ជា​អតីត​ក្មេង​ដែល​ខ្ចិល​រៀន​តែ​រៀន​ពូ​កែ

 នៅក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅពេល​នេះ ​អ៊ឹង ប៊ុនថន​ សូម​លើក​យក​ពី​ប្រវត្តិ និង​បទ​ពិសោធន៍​របស់​លោក​បណ្ឌិត ​សួន រ៉ានី​ ជំនាញ​សេដ្ឋកិច្ច​គ្រប់​គ្រង​ពី​ប្រទេស​រុស្ស៊ី។​ ក្នុង​ជីវិត​ការ​ងារ​ និង​ជា​សាស្ត្រា​ចារ្យ​ថ្នាក់​បរិញ្ញាបត្រ​រហូត​ដល់​ថ្នាក់​បណ្ឌិត ​លោក​បាន​សរសេរ​សៀវ​ភៅ​បាន​ជាង​៣០​ក្បាល ដែល​ផ្តោត​លើ​វិស័យ​ទេសចរណ៍​ និង​ភាព​ជា​អ្នក​ដឹក​នាំ ​ក្នុង​មាគ៌ា​ដើម្បី​ឧត្តម​ភាព​ នៃ​ជីវិត​។
6/13/202312 minutes, 27 seconds
Episode Artwork

Catherine Ngoកូនកាត់ចិនវៀតណាមដែលកំណត់អត្តសញ្ញាណខ្លួនជាខ្មែរ

កាតឺរីន ងោ Catherine Ngo កើតធំដឹងក្តី​នៅជាយក្រុង​ប៉ារីស។ នៅ​អាយុ ១៥ឆ្នាំ កូនកាត់វៀតណាមចិន​រូបនេះ​ដឹង​ថា ខ្លួន​មាន​ដើមកំណើត​ខ្មែរ ព្រោះ​មាន​ឪពុក​កើត នៅស្រុកខ្មែរ នៅមុន​របប​ខ្មែរក្រហម។ នៅ​អាយុ ៣៣ឆ្នាំ កាតឺរីន ងោ ដឹងជា​លើកទី១​ថា របបខ្មែរក្រហម​ជា​របប​ប្រល័យពូជសាសន៍​សម្លាប់​ប្រជាជនជាង ២លាន​នាក់។ នៅក្នុង​សៀវភៅដែលមានចំណងជើងថា អូ ដឺឡា ឌុយ កាំបូដ Au Delà du Cambodge កាតឺរីន ងោរៀបរាប់​ពីដំណើរជីវិត​គ្រួសារ​របស់ឪពុកនាង ដែលរត់ភៀសខ្លួន​ពី​កម្ពុជា មុនមកតាំងទីរស់នៅ​ប្រទេស​បារាំង។ តើមានអ្វីដែលបណ្តាល​ឲ្យ Catherine ចាប់អារម្មណ៍​សរសេរ​សៀវភៅនិយាយ​ពីប្រវត្តិគ្រួសារ​របស់​ឪពុក។
6/12/202310 minutes, 29 seconds
Episode Artwork

ក្រុមហ៊ុនAI Farm ចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូនដោយស្នាដៃកូនខ្មែរ

 ក្រុមហ៊ុនAI Farm (អ៊េ អាយហ្វាម) ជាក្រុមហ៊ុនរបស់កូនខ្មែរបានចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូន គិតមកទល់នឹងពេលនេះមានរយះពេលជាង១ឆ្នាំហើយ។ បើតាមលោក ជួប វ៉ាន់ឌី ដែលធ្វើកិច្ចការងារនៅក្នុងក្រុមហ៊ុន AI Farm ផ្នែកស្រាវជ្រាវផលិតគ្រឿងបង្គុំដ្រូន និងដ្រូន បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន AI Farm អាច​ផលិតគ្រឿងបង្គុំដ្រូនបានខ្លះៗ ក្នុងចំណោមគ្រឿងបង្គុំដ្រូនទាំងអស់ ហើយអាចផលិតចេញជាដ្រូនបាន ក្នុងគោលបំណងនាំចេញទៅលក់លើទីផ្សារផងដែរ។ 
6/12/202312 minutes, 42 seconds
Episode Artwork

អ្នកគាំទ្រថា កីឡាជនពិការទាមទារការជ្រុមជ្រែងបន្ថែមពីរដ្ឋាភិបាល និងការគាំទ្រពីមហាជន

ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអា៊សានប៉ារ៉ាហ្គេមលើកទី១២​ត្រូវបានបិទបញ្ចប់ដោយកម្ពុជាទទួលមេដាយសរុបចំនួន៧១គ្រឿង ឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រ។ អ្នកគាំទ្រផ្នែកកីឡាជនពិការសង្កេតឃើញថា សន្ទុះអ្នកគាំទ្រមកលើអត្តពលិកមានពិការភាព និងការប្រកួតទាំងមូល គឺនៅមានកម្រិតដែលទាមទារឱ្យពលរដ្ឋខ្មែរចូលរួមលើកទឹកចិត្តដល់កីឡាជនពិការទាំងអស់គ្នា។ ក្រៅពីការគាំទ្ររបស់មហាជន អ្នកនិយមវិស័យកីឡា ស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមចំពោះកីឡាករជាជនមានពិការភាព ដូចជាការហ្វឹកហាត់ និងអាហារូបត្ថម្ភជាដើម។
6/11/20235 minutes, 13 seconds
Episode Artwork

ក្រុមហ៊ុនAI Farm ចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូនដោយស្នាដៃកូនខ្មែរ

ក្រុមហ៊ុនAI Farm (អ៊េ អាយហ្វាម) ជាក្រុមហ៊ុនរបស់កូនខ្មែរបានចាប់ផ្ដើមផលិតគ្រឿងបង្គុំដ្រូននិងដ្រូន គិតមកទល់នឹងពេលនេះមានរយះពេលជាង១ឆ្នាំហើយ។ បើតាមលោក ជួប វ៉ាន់ឌី ដែលធ្វើកិច្ចការងារនៅក្នុងក្រុមហ៊ុន AI Farm ផ្នែកស្រាវជ្រាវផលិតគ្រឿងបង្គុំដ្រូន និងដ្រូន បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន AI Farm អាច​ផលិតគ្រឿងបង្គុំដ្រូនបានខ្លះៗ ក្នុងចំណោមគ្រឿងបង្គុំដ្រូនទាំងអស់ ហើយអាចផលិតចេញជាដ្រូនបាន ក្នុងគោលបំណងនាំចេញទៅលក់លើទីផ្សារផងដែរ។
6/10/20236 minutes, 47 seconds
Episode Artwork

១សប្ដាហ៍នៃព្រឹត្តការណ៍ប៉ារ៉ាហ្គេម៖ការចាប់អារម្មណ៍របស់មហាជនមានកម្រិតសម្រាប់ការចូលទស្សនា

ការចាប់អារម្មណ៍របស់មហាជននៅមានកម្រិតសម្រាប់ការចូលទស្សនាដោយផ្ទាល់គ្រប់ប្រភេទកីឡាដែលប្រកួតនៅក្នុងព្រឹត្តការណ៍អ៊ានប៉ារ៉ាហ្គេមដែលកម្ពុជាបានរៀបចំមួយ​សប្ដាហ៍មកនេះ។ នេះជាកំណត់សម្គាល់របស់យុវជនស្ម័គ្រចិត្តដែលប្រចាំការនៅទីតាំងមួយចំនួន និងបានប្រៀបធៀបជាមួយព្រឹត្តការណ៍ស៊ីហ្គេមមានការចាប់អារម្មណ៍ខ្លាំងជាងប៉ារ៉ាហ្គេម។ 
6/8/20236 minutes, 25 seconds
Episode Artwork

លក់ក្នុងផ្សារមិនសូវដាច់ ជំរុញឲ្យ​អាជីវករខ្លះរកវីធីលក់តាមអនឡាញបន្ថែម

 អាជីវករនៅតាមទីផ្សារក្នុងក្រុងភ្នំពេញ​បានបង្ហាញពីកង្វល់របស់ពួកគេ ពាក់ព័ន្ធទៅនឹងការលក់នៅតាមផ្សារ។ អ្នកខ្លះលើកឡើងថាការលក់បានថយចុះ ដោយសារតែចំនួនភ្ញៀវ ដែលដើរទិញទំនិញតាមផ្សារថយចុះ ហើយខ្លះថាមកពីបញ្ហាសេដ្ឋកិច្ច ទើបមិនសូវមានមនុស្សមកផ្សារទិញទំនិញច្រើន។ ប៉ុន្តែក៏មានអាជីវករខ្លះ បានស្វះស្វែងរកវិធីថ្មីឲ្យទាន់សម័យកាល ដើម្បីបង្កើនការលក់របស់ខ្លួន។ បង្កើនការលក់តាមរយៈការដាក់លក់ទំនិញនៅលើបណ្តាញសង្គម។
6/7/20236 minutes, 1 second
Episode Artwork

លោក​ សន​ សៀប​៖​ពី​ភ្នាក់​ងារ​អលន​វត្ថុ​ប្រាក់​ខែ​១៥០$​ក្លាយ​ជា​ប្រធាន​សមាគម​វាយ​តម្លៃ​អច​លន​ទ្រព្យ

 នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ពេល​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​សន​ សៀប ​ប្រ​ធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​។​ មាន​អាយុ​៤៣​ឆ្នាំ​លោក​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ចំនួន​២​ទៀត​ បន្ទាប់​ពី​បាន​ចូល​ប្រឡូក​វិស័យ​នេះ​ប្រ​មាណ​២០​ឆ្នាំ​។
6/6/202312 minutes, 24 seconds
Episode Artwork

ប៉ារ៉ាហ្គេមលើកទី១២៖ ម្ចាស់ផ្ទះកម្ពុជារំពឹងថានឹងដណ្ដើមបានមេដាយជាង៥០គ្រឿង

ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លោក យី វាសនា អគ្គលេខាធិកានៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដាក់ក្ដីរំពឹងថា កម្ពុជានឹងដណ្ដើមបានមេដាយប្រមាណ ៥៦គ្រឿង។ បើតាមលោក យី វាសនា កីឡាករកីឡាការិនីជនពិការកម្ពុជា នៅមានតម្រូវការបន្ថែមទៀត ដើម្បីត្រៀមការប្រកួតដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមខាងមុខ ដែល​ប្រទេសអាស៊ានផ្សេងៗរៀបចំ។ 
6/5/20238 minutes, 37 seconds
Episode Artwork

អាស៊ានប៉ារ៉ាហ្គេម៖គេទើបដឹងថា ជនមានពិការភាពអាចលេងកីឡាបានច្រើនទម្រង់

អ្នក​ចូល​ទស្សនា​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២​នៅ​ថ្ងៃ​​ទី​០៣​មិថុនា​ម្សិល​មិញ​​គេ​ទើប​ដឹង​ថា​ ជន​មាន​ពិការភាព​អាច​លេង​កីឡា​បាន​ច្រើន​ទម្រង់​ដូចជាៈ​ បាល់​បោះ​អង្គុយ​ បាល់​ទះ​អង្គុយ​ បោះប៊ូ​ វាយកូនឃ្លីលើតុ​ យូដូ​ លើក​ទម្ងន់​ ហែល​ទឹក​ ជា​ដើម។​ បន្ថែម​លើនេះ​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​បញ្ឈប់​ការ​រើសអើង​លើ​ជន​មាន​ពិការភាព។​ ជន​មាន​ពិការភាព​បាន​ក្លាយ​ជា​គំរូ​ផ្នែក​សតិ​អារម្មណ៍​ដល់​អ្នក​មាន​កាយសម្បទា​គ្រប់គ្រាន់។​ នេះ​ជា​កំណត់​សម្គាល់​របស់​មហាជន​ចូល​រួម​បើក​ព្រឹត្តការណ៍​បើក​ព្រឹត្តការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២។
6/4/20237 minutes, 53 seconds
Episode Artwork

លោក ម៉ក់ រ៉េមីស្សា ជាសិល្បករផ្នែកថតរូបទទួលបានមេដាយពីក្រសួងវប្បធម៌បារាំង

មាន​ជំនាញ​ខាង​សិល្បករ​ផ្នែក​ថត​រូប​ លោក​ ម៉ក់ រ៉េមីស្សា ​ជា​កូន​ខ្មែរ​មួយ​រូប​ ត្រូវ​ក្រសួង​វប្បធម៌​បារាំង​ ផ្ដល់​មេដាយ​សិល្បៈ ​និង​អក្សរ​សាស្រ្ត ​ថ្នាក់​អស្សប្ញទ្ធិ​ ដែល​មាន​ការ​ទទួល​ជា​ឯកច្ឆន្ទ​លើ​ឆាក​អន្តរជាតិ។​ បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ​មេដាយ​នេះ ​គឺ​ជា​ការ​ឧទ្ទិស​ដល់​ការងារ​ថតរូប​របស់​លោក​ ម៉ក់ រ៉េមីស្សា ​រយៈ​ពេល​២៥ឆ្នាំ ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ និង​មាន​លក្ខណៈ​សិល្បៈ​ដ៏​ល្អ​កម្រ​មាន​ ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​កម្ពុជា។​ បើ​តាម​ លោក​ ម៉ក់ រ៉េមីស្សា ​ទម្រាំ​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក​ជា​ឯកច្ឆន្ទ​លើ​ឆាក​អន្តរជាតិ​ លោក​បាន​ប្រើ​ពេល​ធ្វើ​ការងារ​នេះ​ និង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ស្នា​ដៃ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ 
6/3/20239 minutes, 50 seconds
Episode Artwork

លោក អូត ឡាទីន៖ កត្តាមួយចំនួន និងការវិភាគរបស់លោកបណ្ឌិត កែម ឡី ជាការជំរុញឲ្យខ្ញុំធ្វើកិច្ចការងារសង្គម និងបរិស្ថាន

នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក អូត ឡាទីន ជាយុវជនធ្វើកិច្ចការងារសង្គម និងបរិស្ថាន ដែលបច្ចុប្បន្នជាមន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។ ការប្រឡូកធ្វើកិច្ចការងារសង្គម និងបរិស្ថាននេះ លោក អូត ឡាទីន ចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ ក្នុងអំឡុងពេលរៀនបរិញ្ញាបត្រនៅភ្នំពេញមកម្លេះ ហើយកត្តាជំរុញឲ្យលោកធ្វើកិច្ចកា​​រងារ​នេះ គឺមានកត្តាមួយចំនួន និងដោយសារតែលោកស្ដាប់ការវិភាគរបស់លោកបណ្ឌិត កែម ឡី និយាយអំ​ពីតួនាទីរបស់យុវជននៅក្នុងសង្គម។
6/2/202317 minutes, 54 seconds
Episode Artwork

ប៉ារ៉ាហ្គេម៖ វិន វិចិត្រ សង្ឃឹមយកមេដាយមាសជូនប្រជាជនកម្ពុជាទាំង១៧លានាក់

វិន វិចិត្រ ជាអត្តពលិកប៉ារ៉ាហ្គេមម្នាក់ដែលត្រៀមប្រកួតលើវិញ្ញាសារបាល់ទាត់ផ្នែកបុរសនៅគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៣ឧសភា។ បើទោះជាមានពិការភ្នែក តែ វិន វិចិត្រ មានកាយសម្បទាមាំមួន ដោយសុតគ្រាប់បាល់ចូលទីមិនចាញ់អ្នកភ្នែកភ្លឺឡើយ។ វិចិត្រប្រាប់ថា គេឈានជើងចូលវិស័យកីឡាលើកដំបូងស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ​ជាលើកដំបូងដែរ។ វិចិត្រ សង្ឃឹមយកមេដាយមាសជូនប្រជាជនកម្ពុជាទាំង១៧លានាក់។ 
6/2/20237 minutes, 22 seconds
Episode Artwork

លោក ឈុន ប៊ុនថន៖ បង្ហើបក្ដីស្រមៃចង់បង្កើតក្លឹបបង្ហាត់រត់ចម្ងាយ

"បើមិនដាច់ដង្ហើមលើទីលានទេ នោះមិនមែនជាភាពបរាជ័យរបស់ខ្ញុំឡើយ" នេះជាប្រយោគមួយឃ្លាដែលលោក ឈុន ប៊ុនថន ទន្ទេញជាប់នៅក្នុងចិត្តរហូតក្លាយម្ចាស់មេដាយមាសរត់ចម្ងាយលើវិញ្ញាសារត់៨០០ម៉ែត្រ។ បន្ទាប់ពីទទួលបានមេដាយមាសជាលក្ខណៈអន្តរជាតិ លោកបានបង្ហើបក្ដីស្រមៃចង់ក្លាយជាគ្រូបង្វឹកបង្ហាត់លើវិញ្ញាសារត់ចម្ងាយ តាមរយៈការបើកក្លឹបបង្ហាត់ផ្ទាល់ខ្លួន។ លោក ឈុន ប៊ុនថន បានចាត់ទុកកីឡារត់ប្រណាំងជាអាយុជីវិត។ បើតាមលោកប៊ុនថន ជីវិតដែលមានសុខភាពល្អគឺត្រូវលេងកីឡា។ 
5/31/20238 minutes, 30 seconds
Episode Artwork

កី​ឡា​ករ​ ព្រំ ​សំណាង​៖​ ខ្ញុំ​ចូល​ហាត់​ប្រដាល់​ដើម្បី​បំ​ពេញ​បំណង​ឪពុក​ជា​យោធិន​ពលី

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ថ្ងៃ​នេះ ​អ៊ឹង ​ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​ប្រ​ដាល់​គុន​ខ្មែរ ​ព្រំ ​សំណាង។​ មាន​អាយុ​៣៨​ឆ្នាំ ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​រូប​នេះ ​បាន​ធ្វើ​ឲ្យ​បំណង​របស់​ឳពុក​ខ្លួន​បាន​សម្រេច​ហើយ​។ លើស​ពី​នេះ​រូប​គេ​ក៏​បាន​ប្រែ​ក្លាយ​ជីវិត​ក្រីក្រ​ដែល​មាន​តែ​ម៉ូតូ​ចាស់​មួយ​គ្រឿង​កាល​ពី​ជាង​១០​ឆ្នាំ​មុន​រហូត​ដល់​មាន​រថ​យន្ត ​និង​ផ្ទះ​ផ្ទាល់​ខ្លួន​រស់​នៅ​សម​រម្យ ​បន្ថែម​ពី​លើ​កេរ្តិ៍​ឈ្មោះ​ដែល​មាន​ស្រាប់។
5/30/20238 minutes, 56 seconds
Episode Artwork

បោះឆ្នោតថ្នាក់ជាតិ៖ អ្នកធ្វើការងារបរិស្ថានចង់ឲ្យមានគោលនយោបាយគាំពារបរិស្ថាន ខណៈគណបក្សខ្លះប្ដេជ្ញាធ្វើរឿងនេះ

 បញ្ហាបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ក្រុមយុវជនដែលធ្វើការងារបរិស្ថាន ពួកគេចង់ឲ្យគណបក្សនយោបាយមានគោលនយោបាយគាំពារបរិស្ថាន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការចង់ឃើញនេះ បានធ្វើឡើងនៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសមាគម នៅថ្ងៃទី២៩ ឧសភា។ គណបក្សនយោបាយដែលចូលរួមនៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ រៀបចំដោយអង្គការសមាគម ពួកគេក៏មានគោ​ល​​នយោ​បាយ ហើយក៏បានបង្ហាញជំហរ និងឆន្ទះ សម្រាប់គាំពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជាផងដែរ។ 
5/29/202312 minutes, 6 seconds
Episode Artwork

អត្តពលិកប៉ារ៉ាហ្គេមចង់ឃើញមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម

អត្តពលពិក​ប៉ារ៉ាហ្គេម​កំពុង​តែ​បង្កើន​ល្បឿន​ហាត់​ពត់​លត់​ដំ​កម្លាំង​ដើម្បី​ត្រៀម​ប្រកួត​កីឡា​អាស៊ាន​បារ៉ាហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣-​៩​មិថុនា​ឆ្នាំ២០២៣។​ អត្តពលិក​ប៉ារ៉ាហ្គេម​ចង់​ឲ្យ​មហាជន​ផ្ដល់​ការ​គាំទ្រ​ពួក​គេ​ដូច​អត្តពលិក​ស៊ីហ្គេម។​
5/28/20239 minutes, 16 seconds
Episode Artwork

កសិករតវ៉ា៖ ក្រុមលោក ថេង សាវឿន ចេះតែបង្រៀនឲ្យកសិករចេះធ្វើកសិកម្មមិនប្រើថ្នាំគីមី មិនដែលញុះញង់ឲ្យធ្វើបដិវត្តទេ

កសិករ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ​ពួក​គេ​បាន​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក​ ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ​(CCFC)​ និង​សហការី​ចំនួន​២​រូប​ទៀត​ គឺ​លោក​ ញ៉ិល ភាព​ និង​លោក ​ថាច់ ហាច​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​និង​តុលាការ​ចោទ​ប្រកាន់​ថា ​រួម​គំនិត​ក្បត់​ និង​បទ​ចោទ​ញុះញង់។​ កសិករ​ទាំង​នេះ ​បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​​តវ៉ា​នៅ​ក្បែរ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ​ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​ស្នើឲ្យ​មាន​ការ​ដោះលែង​ ដោយ​កសិករ​ទាំង​នេះ ​អះអាង​ថា​ លោក​ ថេង សាវឿន ​និង​សហការី​ មិន​ដែល​ញុះញង់​ឲ្យ​កសិករ​ធ្វើ​បដិវត្ត​ទេ ​មាន​តែ​បង្រៀន​ឲ្យ​កសិករ​ចេះ​ធ្វើ​កសិកម្ម​មិន​ប្រើប្រាស់​ថ្នាំ​គីមី​តែ​ប៉ុណ្ណោះ។ ​
5/27/20237 minutes, 31 seconds
Episode Artwork

រឿងសម្ដែងដោយលោកស្រី ឌីសា វ៉េត នឹងចាក់បញ្ចាំងក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២

លោកស្រី ឌី សាវ៉េត តារាសម្ដែងជើងចាស់បានលេចមុខនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នៅថ្ងៃទី២៤ឧសភាម្សិលមិញ នៅសណ្ឋាគារRosewood។ វត្តមានលោកស្រីដើម្បីចូលរួមរំលឹកស្នាដៃនិងរំលឹកដល់ លោក ហួយ គឹង ជាចាងហ្វាងនៃផលិតកម្មសុវណ្ណគីរីភាពយន្តដ៏ល្បីល្បាញនៅទសវត្សឆ្នាំ១៩៦០-១៩៧០។ ផលិតកម្មរបស់ លោក ហួយ គឹង កាលពីជំនាន់នោះបានអញ្ជើញ លោកស្រី ឌី សាវ៉េត ដើរតួសម្ដែងក្នុងរឿង«ធីតាសក់ពស់ឬនាងព្រាយសក់ពស់ នាងចំប៉ាថោង និងក្រៃថោងក្រពើឆារ៉ាវ៉ាន់។ រឿងទាំងបីនេះក៏នឹងត្រៀមចាក់បញ្ចាំង ក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ក្នុងចំណោមភាពយន្តសរុប១៤៤ដែលនឹងចាប់ពីថ្ងៃទី៣០-០៤មិថុនា។ គេអាចស្វែងរកម៉ោងទស្សនាតាមទំព័រហ្វេសបុក Cambodia International Film Festival(CIFF)។  ងាកមកតួស្រី លោកស្រី ឌី សាវ៉េត ឯណេះវិញបញ្ជាក់ថា ក្នុងចំណោមរឿងទាំងបីនិងរឿងដទៃផ្សេងទៀត លោកស្រីស្រឡាញ់និងពេញចិត្តរឿង សម្ដែងជាមួយពស់និងក្រពើ ព្រោះតែការសម្ដែងជាមួយសត្វមានភាពអស្ចារ្យហើយថា ការសម្ដែងជាមួយមនុស្សដូចគ្នាជារឿងធម្មតាទៅហើយ។ 
5/25/20238 minutes, 23 seconds
Episode Artwork

គ្រឿងហ្លួងសាបារានាំរសជាតិបែបខ្មែរទៅក្រៅប្រទេស

សិប្បកម្មផលិតគ្រឿងផ្សំម្ហូបសាបារាជាសិប្បកម្មមួយ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកម្ពុជាជួបនឹងជំងឺរាតត្បាតកូវីដ១៩។ បច្ចុប្បន្នសិប្បកម្មមួយនេះ បានកែច្នៃផលិតគ្រឿងផ្សំម្ហូបក្រោមស្តង់ដារចេញពីមន្ទីរពិសោធន៍ត្រឹមត្រូវ និងបានដាក់លក់នៅលើទីផ្សារក្នុងស្រុក។ មិនត្រឹមតែមានទីផ្សារក្នុងស្រុកទេ ប៉ុន្តែគ្រឿងហ្លូងសាបារា ក៏មានវត្តមាននៅលើទឹកដីក្រៅប្រទេសដែរ។
5/24/20237 minutes, 16 seconds
Episode Artwork

លោក ​ហឺវ​ ញ៉ាញ់​៖​ ពី​អតីត​ក្មេង​រើស​សំរាម​ក្លាយ​ជា​ផលិត​ករ​ភាព​យន្ត

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ ថ្ងៃ​នេះ ​អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ​ហឺវ​ ញ៉ាញ់ ​ជា​ផលិត​ករ​ភាព​យន្ត​ម្នាក់​នៅ​កម្ពុជា​។ ​មាន​អាយុ ​២៨​ឆ្នាំ ​អតីត​ក្មេង​រើស​សំរាម​នៅស្ទឹង​មាន​ជ័យ​រូប​នេះ ​កំពុង​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ម្ចាស់​ផលិត​កម្ម​ភាព​យន្ត​ថ្មី​មួយ​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​អស់​រយៈ​ពេល​៧ឆ្នាំ​។ 
5/23/202311 minutes, 18 seconds
Episode Artwork

ផលិតផលធ្វើចេញពីស្នែងគោស្នែងក្របីទទួលបានការចាប់អារម្មណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិ

សិប្បកម្មសុមនាផលិតផលស្នែង ជាសិប្បកម្មមួយដែលបានយកស្នែងគោស្នែងក្របី មកច្នៃធ្វើជាផលិត​ផលរបស់ប្រើប្រាស់ និងផ្សេងៗទៀត ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យ៉ាងណាមិញបើតាមអ្នកស្រី គួន ចិន្តា ដែលជាម្ចាស់សិប្បកម្មសុមនាផលិតផលស្នែង អ្នកស្រីបានបញ្ជាក់ថា ទម្រាំផលិតផលធ្វើចេញពីស្នែងគោស្នែងក្របី ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេស​ចរ​ជាតិ និងអន្តរជាតិ អ្នកស្រីត្រូវប្រើពេលធ្វើការផ្សព្វផ្សាយលក់ជាច្រើនឆ្នាំមកម្លេះ។ 
5/22/20235 minutes, 45 seconds
Episode Artwork

លោក យន់ វ៉ាន់ថន៖ ការរៀបចំឲ្យរមកកង់បីដឹកភ្ញៀវនៅមុខព្រះបរមរាជវាំងគឺបញ្ចៀសភាពរញ៉េរញ៉ៃ

នៅ​មុខ​ព្រះបរមរាជវាំង ​មាន​ក្រុម​រត់​រមក​កង់បី​មួយ​ក្រុម​ ពួក​គាត់​បាន​ដាក់​វេន​គ្នា​ដឹក​ភ្ញៀវ​ទេសចរ​ម្ដង​ម្នាក់​ នៅ​ពេល​ដែល​ភ្ញៀវ​ចេញ​ពី​ដើរ​លេង​កម្សាន្ត​ទស្សនា​នៅ​ក្នុង​ព្រះមរមរាជវាំង។​ លោក ​យន់ វ៉ាន់ថន​ ដែល​ជា​ប្រធាន​គ្រប់គ្រង​ក្រុម​រត់​រមក​កង់បី​នៅ​មុខ​ព្រះបរមរាជវាំង ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ក្រុម​រត់​រមក​កង់បី​ប្រចាំ​នៅ​មុខ​ព្រះបរមរាជវាំង​ គឺ​ដើម្បី​បញ្ចៀស​ភាព​រញ៉េរញ៉ៃ​កើត​ឡើង​ នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់។​
5/20/20236 minutes, 58 seconds
Episode Artwork

កញ្ញា ​ឃុត ​សំអន​៖ ​ខ្ញុំ​ចង់​ឃើញ​កីឡា«​សី​ស្លាប​ខ្មែរ»​មាន​មុខ​លើ​ឆាក​អន្តរ​ជាតិ

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅ​ពេល​នេះ ​អ៊ឹង  ប៊ុនថន​សូម​ណែ​នាំ​ឲ្យ​ស្គាល់​កីឡាករនី​ «សីស្លាប​ខ្មែរ»​ម្នាក់​គឺ​កញ្ញា ​ឃុត ​សំអន​។​ មាន​អាយុ​៣០​ឆ្នាំ ​សំអន ​ចង់​ឃើញ​កីឡា«​សី​ស្លាប​ខ្មែរ»​ត្រូវ​បាន​ចូល​ជា​សម្ព័ន្ធ​កីឡា ​និង​មាន​មុខ​ចូល​រួម​ប្រ​កួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​នាពេល​ខាង​មុខ​ ខណៈ​ដែល​កីឡា​មួយ​នេះ​មិន​បាន​ចូល​រួម​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា​។​ 
5/19/202312 minutes, 4 seconds
Episode Artwork

លោក ដាវី ជូត្រលប់មកទីក្រុងកានក្នុងនាមជាមេប្រយោគរបស់មហោស្រពភាពយន្តអន្តរជាតិទី៧៦

សមិទ្ធិករខ្មែរវ័យក្មេង លោក​ដាវី ជូ​បានវិលត្រលប់មកបង្ហាញមុខ​នៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានសាជាថ្មី។ តាំងពីឆ្នាំ ២០២១ បីឆ្នាំជាប់គ្នា ដាវីជូបានទទួលការអញ្ជើញ​ឲ្យដើរលើកម្រាលព្រំក្រហម​របស់មហោស្រពកាន ក្នុងនាមជា​អ្នកដឹកនាំរឿង សមិទ្ធិករភាពយន្ត។ ខុសពីឆ្នាំមុន ដែលមានកុនរឿង “ត្រលប់ទៅសេអ៊ូល​” ចូលរួមប្រកួតប្រជែងដណ្តើមរង្វាន់ Certain regard លោកដាវី ជូ​ត្រលប់មកក្នុងមហោស្រពកានលើកនេះ នៅក្នុងនាមជាមេប្រយោគម្នាក់​របស់​មហោស្រព​សម្រាប់។ ឈាង បុប្ផា​បានជួបសម្ភាសន៍លោក​ដាវី ជូ ជានៅមហោស្រពកាន។
5/19/20238 minutes, 51 seconds
Episode Artwork

៦៤ឆ្នាំនៃការរងចាំស៊ីហ្គេមបានបិទបញ្ចប់ក្រោមដំណកភ្លៀង

«មានការចាប់ផ្ដើមក៏មានការបញ្ចប់»នៅទីបំផុតព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជារងចាំ៦៤ឆ្នាំបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ឧសភាម្សិលមិញដោយមានអ្នកចូលរួមមនុស្សរាប់ម៉ឺននា។ មុនកម្មវិធីបិទចាប់ផ្ដើមភ្លៀងធ្លាក់មួយមេ តែមិនបានបង្ករការរំខានដល់ដំណើរការកម្មវិធីនិងអ្នកទស្សនាឡើយ។ អ្នកទស្សនាភាគច្រើនស៊ូអង្គុយក្រោមដំណក់ភ្លៀងជាមួយនឹងសម្រែកងរំពងលាន់ឮពេញស្តាត។ បន្ទាប់ពីមេឃរាំង​និងស្រឡះដោយពពកខ្មៅផាត់ចេញអស់ កម្មវីធីជាបន្តបន្ទាប់ក៏បានចាប់ផ្ដើមរហូតការដុតកាំជ្រួតបិទបញ្ចប់កម្មវិធី នៅវេលាម៉ោង៩យប់។
5/18/20237 minutes, 22 seconds
Episode Artwork

បិទស៊ីហ្គេម៖ ទីន សាប៊ីរ៉ា ជាកុមារីឥស្លាមថា ពិភពលោកគួរងាកមកលេងកីឡាជំនួសឲ្យការធ្វើសង្គ្រាម

  ព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣២បានបិទបញ្ចប់ហើយនៅថ្ងៃទី១៧ឧសភានេះ។ មហាជនដែលតាមដានព្រឹត្តការណ៍កីឡាជិតបីសប្ដាហ៍មកនេះមានយល់ឃើញដូចថា កម្ពុជារៀបចំព្រឹត្តការណ៍នេះបានល្អ។ ម្នាក់ក្នុងចំណោមនោះគឺ ទីន សាប៊ីរ៉ា ជាកុមារីឥស្លាមដែលចូលមើលការប្រកួតបាល់បោះ នៅថ្ងៃទី១៦មេសានាពហុកីឡដ្ឋានមរតកតេជោលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា«ជាសារប្រាប់ទៅពិភពលោកងាកមកលេងកីឡាជំនួសការធ្វើសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ដោយមិនដឹងខុសអ្វីសោះ»។ 
5/18/20236 minutes, 28 seconds
Episode Artwork

ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៖ ក្រុមយុវជនថាធ្វើចេញពីបេះដូងខ្លួនឯង ព្រោះចង់ជួយសង្គម និងប្រទេសជាតិ

  ក្រុមយុវជនស្ម័គ្រចិត្តមកពីសាកល​វិទ្យាល័យផ្សេងៗ ដែលធ្វើការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ឃើញថាពួកគេបានបង្ហាញស្នាមញញឹម និងលើកដៃសំពះស្វាគមន៍ភ្ញៀវប្រកបទៅដោយការរស់រាយរាក់ទាក់។ បើតាមយុវជនស្ម័គ្រចិត្តទាំងនេះ ពួកគេបានអះ​អាង​ថា មកធ្វើការងារស្ម័គ្រចិត្តនៅទីនេះ គឺស្ម័គ្រចិត្តមកធ្វើដោយខ្លួនឯងចេញពីបេះដូងពិតៗ ពីព្រោះពួកគេចង់ជួយធ្វើការងារសង្គម និងប្រទេសជាតិ។ 
5/15/20236 minutes
Episode Artwork

ប៉េតង់៖កម្ពុជាមិនអាចដណ្ដើមមេដាយមាសនៅគ្រាធ្វើម្ចាស់ផ្ទះរៀបចំស៊ីហ្គេម

កីឡាករនិងកីឡារិនីកម្ពុជាយកបានត្រឹមមេដាយសំរឹទ្ធផ្នែកប៉េតង់នៅគ្រាដែលខ្លួនកំពុងធ្វើជាម្ចាស់រៀបចំកីឡាស៊ីហ្គេមលើកទី៣២។  នៅក្នុងវិញ្ញាសាប៊ូលនិងប៉េតង់ដែលបិទបញ្ចប់នៅថ្ងៃទី១៣ឧសភា កីឡាករនិងកីឡារិនីកម្ពុជាជួបជាមួយឡាវ ថៃ និងវៀតណាម។ ខុសពីរាល់ដងពេលចេញទៅប្រកួតនៅក្រៅប្រទេសកីឡាការិនីកម្ពុជាដណ្ដើមបានមេដាយមាស។ នេះជាអ្វីអ្នកគាំទ្រកីឡាប៉េតង់កត់ចំណាំ ប៉ុន្តែពួកគេបានលើកទឹកចិត្តឲ្យកីឡាករនិងកីឡារិនីជំនាន់ក្រោយខិតខំបន្តទៀតដោយមើលគំរូជើងចាស់ជំនាន់មុនដូចជា កីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ​ ជាដើម។ 
5/15/20238 minutes, 36 seconds
Episode Artwork

សមាគមជួយផ្នែកជំងឺខ្សោយផ្លូវដង្ហើម ជួយបណ្តុះបណ្តាលគ្រូពេទ្យវះកាត់សួតលើកដំបូងនៅកម្ពុជា

១១ ឧសភា ២០០៨ ១១ឧសភា ២០២៣ គិតមកដល់សប្តាហ៍នេះ សមាគមជួយអ្នកជំងឺខ្សោយផ្លូវដង្ហើមនៅកម្ពុជា ហៅកាត់ជាភាសាបារាំង ថាA I R Khmer មានអាយុ១៥ឆ្នាំគត់។ នៅក្នុងឱកាសប្រារព្ធខួប ១៥ឆ្នាំ សមាគមគ្រោងរៀបចំកម្មវិធី នៅផ្ទះខ្មែរក្នុងទីក្រុងប៉ារីស ដើម្បីធ្វើបទបង្ហាញសា្នដៃ ការងារដែលខ្លួនសម្រេចបាន នៅក្នុងបេសកកម្មស្តារសមត្ថភាពគ្រូពេទ្យជំនាញវះកាត់សួត នៅប្រទេសកម្ពុជា។ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ លោកអ្នកនាងនឹងបានស្តាប់ការពន្យល់របស់លោកស្រី អាញ៉ែស អង់ និងលោកវេជ្ជបណ្ឌិត អង់ ជីនសួង ដែលជាស្ថាបនិក និងប្រធានសមាគម ជួយអ្នកជំងឺខ្សោយផ្លូវដង្ហើម។
5/14/202311 minutes, 10 seconds
Episode Artwork

កីឡាការិនី ប៉ាល់ ឆរស្មី៖ «ខ្ញុំអរគុណដែលកើតជាខ្មែរ និងយកមេដាយបាន៦ជូនប្រទេសជាតិ»

កីឡាការិនី ប៉ាល់ ឆរស្មី ជាកីឡាការិនីខ្មែរដំបូងគេ ដែលដណ្តើមបានមេដាយរហូតដល់៦គ្រឿងជូនប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រភេទកីឡាវ៉ូវីណាម។ តាមរយៈមេដាយទាំង៦ កីឡាការិនី ប៉ាល់ ឆរស្មី លើកឡើងថា នេះជាការរួមចំណែកជាពន់ពេករបស់លោកស្រី ដែលជួយលើកតម្កើងមុខមាត់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំនេះ។ បើតាមកីឡាការិនី ប៉ាល់ ឆរស្មី គឺខ្លួនអរគុណដែលបានកើតជាខ្មែរ និងបានយកមេដាយរហូតដល់៦ជូនប្រទេសជាតិ។
5/13/20239 minutes, 16 seconds
Episode Artwork

កញ្ញា រ៉ុន សុភី៖ ខ្ញុំ​មិន​ទាន់​​ជោគ​ជ័យ​ទេ​ គ្រាន់​តែ​ខ្ញុំ​អាច​រក​ប្រាក់​ចិញ្ចឹម​ខ្លួន​ឯង​បាន​ និង​ជួយ​ក្រុម​គ្រួ​សារ

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​អន្តរ​ជាតិ​RFI​នៅ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ស្តាប់​ឲ្យ​ស្គាល់​ពី ដំណើរ​ជីវិត​តស៊ូ​ដ៏​លំបាក​របស់​កញ្ញា រ៉ុន សុភី។ ​អតីត​ក្មេង​រើស​សំរាម​នៅ​តំបន់​ស្ទឹង​មាន​ជ័យ​​រូបនេះ ទើប​ទទួលបានសញ្ញាបត្រ​​បរិញ្ញា​ផ្នែកទំនាក់​ទំនង​អន្តរជាតិ និង​ទំនាក់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ ក្រោយបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បីឈ្មោះ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​។
5/12/202310 minutes, 31 seconds
Episode Artwork

អ្នកលក់ដូរខ្លះថាលក់បានតិចឬច្រើនវាជារឿងផ្សេង តែរំភើបពេលបានឃើញទិដ្ឋភាពជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

អ្នកលក់ដូរក្នុងនិងនៅក្រៅរបង ស្តាតមរតកតេជោទីរៀបចំការប្រកួតស៊ីហ្គេមអះអាងថា លក់ដូរពុំសូវដាច់ទេ  ទោះបីជាមានមនុស្ស​មកដើរលេងច្រើនក៏ដោយ។ ចំណែកអ្នកលក់ដូរខ្លះទៀត បានលើកឡើងថា លក់ដាច់ឬមិនដាច់ជារឿងផ្សេង ប៉ុន្តែអ្វីដែលពួកគេរីករាយនោះគឺបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមនិងបានឃើញទិដ្ឋភាពជាច្រើនក្នុងព្រឹត្តិការណ៍នេះ។
5/11/20236 minutes, 42 seconds
Episode Artwork

អ្នកគាំទ្រផ្ដល់ទំនុកចិត្តថាប្រដាល់គុនខ្មែរនឹងបានមេដាយមាសច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

  ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ្នកគាំទ្រប្រដាល់គុនខ្មែរ ពួកគេបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្ត មិនខុសពីអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា និងអ្នកគាំទ្របាល់ទះជម្រើសកម្ពុជា ព្រមទាំងអ្នកគាំទ្រប្រភេទកីឡាផ្សេងៗនោះឡើយ។ អ្នកគាំទ្រប្រដាល់គុនខ្មែរ ពួកគេបានចូលរួមគាំទ្រ និងស្រែកហ៊ោកញ្ជៀវ​ ដោយជឿជាក់ថា កីឡាករកីឡាការិនីគុនខ្មែរ​ នឹងវាយដណ្ដើមបានមេដាយមាសច្រើន លើវិញ្ញាសាប្រដាល់គុនខ្មែរនេះ ក្រោយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ 
5/10/20236 minutes, 25 seconds
Episode Artwork

លោក ហាក់ សៀងឡាយ៖ប្រសិនបើអុកលេងដោយយុវជនជំនាន់ក្រោយទទួលបានមេដាយមាស១ទៀត នឹងកោរសក់បួសសង់គុណ

ស្ពាយមកជាមួយនូវគ្រាប់អុកនិងក្រដាស់អុកសល់ពីសង្គមដើម លោក ហាក់ សៀងឡាយ ដែលមានអាយុ៨៦ឆ្នាំបានជិះម៉ូតូ២ថ្ងៃ ពីស្រុកស្នួល ខេត្តក្រចេះ មកមើលការប្រកួតអុកចត្រង្គ ក្នុងសាលមួយកន្លែងនៃសកលវិទ្យាល័យភ្នំពេញទីរៀបចំការប្រកួតនេះ។ លោកអះអាងថា ជាអ្នកលេងម្នាក់ក្នុងជំនាន់សង្គមរាស្ត្រនិយមហើយអុកចត្រង្គគឺជាល្បែងមួយដែលលោកស្រឡាញ់ស្មើនឹងជីវិត។ លោកបានអះអាងពីការកោរសក់បួសសង់គុណ ប្រសិនបើអុកលេងដោយយុវជនជំនាន់ក្រោយទទួលបានមេដាយមាស១ទៀត នៅថ្ងៃស្អែកសម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
5/8/20237 minutes, 16 seconds
Episode Artwork

ស៊ីហ្គេម៖លោក នុត ប៉ូល ដែលភៀសទៅអាមេរិកក្នុងសម័យខ្មែរក្រហមមិននឹកស្មានថា កម្ពុជាមានថ្ងៃនេះ

គាប់​ជួន​ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ លោក​ នុត ប៉ូល ​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ​កាលីហ្វ័ញ៉ា​មក​មើល​ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា។​ លោក​បាន​ភៀស​ខ្លួន​ទៅ​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​ជើង​ហោះហើរ​របស់​UN​ ក្នុង​ជំនាន់​កម្ពុជា​កំពុង​តែ​ហែក​ហួរ​ដោយ​សង្គ្រាម​ផ្ទៃ​ក្នុង​ និង​បន្ទាប់​ពី​ឱពុក​ត្រូវ​បាន​សម្លាប់​ក្រោម​ស្នាម​ដៃ​នៃ​របប​ប៉ុលពត។​ ទុក​អតីត​កាល​មួយ​ឡែក​សិន​ បុរស​បាន​សម្ដី​រូប​នេះ ​ងាក​មក​និយាយ​ពី​ភាព​រីករាយ​ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​ចាត់​ទុក​ព្រឹត្តការណ៍​ស៊ីហ្គេម​ជា​អ្វី​ដែល​លោក​មិន​នឹក​ស្មាន​ថា​ អាច​នឹង​កើត​មាន​នៅ​កម្ពុជា​សោះ​ឡើយ។​
5/7/20236 minutes, 45 seconds
Episode Artwork

ពិធីបើកស៊ីហ្គេម៖ ពលរដ្ឋរំភើប និងត្រេកអរ ក្រោយរង់ចាំអស់ជាង៦០ឆ្នាំ

ពលរដ្ឋរាប់ម៉ឺននាក់មានទាំងខ្មែរ និងបរទេស បានចូលរួមទស្សនាការបើកជាផ្លូវការនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនាមជាម្ចាស់ផ្ទះ ពលរដ្ឋខ្មែរបានបង្ហាញអារម្មណ៍រំភើប និងមិននឹកស្មានដល់ថា ការរៀបចំពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមមានភាពអស្ចារ្យ និងមិនធ្លាប់មានក្នុងប្រទេសកម្ពុជា ខណៈពលរដ្ឋខ្មែរទន្ទឹងរង់ចាំពេលវេលានេះអស់រយៈពេល៦៤ឆ្នាំ។ សម្រាប់ពលរដ្ឋខ្មែរ ព្រឹត្តិការណ៍នេះ បានបង្ហាញពីកេរ្តិ៍ឈ្មោះ និងជួួយផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត។
5/6/20237 minutes, 40 seconds
Episode Artwork

លោក វ៉ែន សុវណ្ណ ប្រែក្លាយការរើសរើងទៅជាការផ្ដល់តម្លៃតាមរយៈការបញ្ចូលខ្លួនទៅក្នុងវិស័យកីឡា

លោក វ៉ែន សុវណ្ណ ដែលប្ដូរអត្តសញ្ញាណយេនឌ័រពីស្ត្រីមកជាបុរសត្រូវបានជ្រើសឲ្យធ្វើជាគណៈកម្មការបូកពិន្ទុលើកីឡាសូហ្វតេន្នីស ដែលជាកីឡាមួយប្រភេទស្ថិតក្នុងចំណោមកីឡា៣៦ប្រភេទត្រូវប្រកួតក្នុងព្រឹត្តការណ៍ស៊ីហ្គេមនេះ។ កីឡាសូហ្វតេន្នីសត្រៀមប្រកួតនៅថ្ងៃទី៦ឧសភារវាងក្រុមប្រកួតកម្ពុជាប៉ះជាមួយហ្វីលីពីន។​ កីឡានេះមានការចូលរួមពី៦ប្រទេសរាប់ទាំងកម្ពុជាផងដូចជាៈ ថៃ ឡាវ វៀតណាម ទីម័ល ហ្វីលីពីន។  លោក វ៉ែនសុវណ្ណ  ដែលជាអ្នកសេ្នហាវិស័យកីឡាមានសង្ឃឹម៩០ភាគរយ លើក្រុមកីឡាសូហ្វតេន្នីសរបស់កម្ពុជា ក្នុងការប៉ះជាមួយហ្វីលីពីន សម្រាប់ការបើកឆាកដំបូងនេះ។ លោក វ៉ែន សុវណ្ណ ប្រែក្លាយការរើសរើងទៅជាការផ្ដល់តម្លៃតាមរយៈការបញ្ចូលខ្លួនទៅក្នុងវិស័យកីឡា។  
5/4/20236 minutes, 49 seconds
Episode Artwork

អំឡុងពេលស៊ីហ្គេម៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកឲ្យកីឡាករកីឡាការិនីបរទេសចូលមើលដោយឥតគិតថ្លៃ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយះពេល៣ខែនាដើមឆ្នាំ២០២៣នេះ តែការកើនឡើងនេះមិនសូវច្រើនដូចមុនសម័យកូវីដ១៩ឡើយ។ អ្នកស្រី រស់ សុភារ៉ាវី ប្រធានគ្រប់គ្រងនៅមជ្ឈមណ្ឌលប្រល័យពូជសាស​ន៍ជើងឯក បានបញ្ជាក់ថា មានភ្ញៀវទេសចរបរទេសចូលទស្សនាចន្លោះពី ២៥០នាក់ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ បើតាមអ្នកស្រី រស់ សុភារ៉ាវី ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក៏នឹងបើកឲ្យ​កីឡា​ករកីឡាការិនីបរទេស ចូលទស្សនាដោយ​គិតថ្លៃផងដែរ។
5/3/20238 minutes, 22 seconds
Episode Artwork

លោក ជា ធូរេនពិសិដ្ឋ៖ អាជីវកម្មស្រោបប្លាស្ទិកលើវត្ថុស័ក្តិសិទិ្ធកំពុងពេញនិយមពីសំណាក់ពលរដ្ឋខ្មែរ

អាជីវកម្ម​ស្រោប​វត្ថុ​ស័ក្តិសិទ្ធិ​ពី​ជ័រ​ប្លាស្ទិក​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​និង​ពេញ​និយម​ជា​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ ពិសេស​មន្ត្រី​ប៉ូលីស ​និង​ទាហ៊ាន​ដែល​មាន​ជំនឿ​លើ​វត្ថុ​ស័ក្តិសិទ្ធិ​ពាក់​ជាប់​កាយ​ដើម្បី​ការពារ​ពី​អមនុស្ស ​ឬ​ឧបទ្រព​ចង្រៃ​នានា។ ​ការ​ស្រោប​ប្លាស្ទិក​លើ​វត្ថុ​ស័ក្តិសិទ្ធិ​ដូច​ជា​ រូប​ព្រះ ​រូប​ឪពុកម្តាយ​ ជីដូនជីតា​ បើ​តាម​ម្ចាស់​អាជីវកម្ម​ខ្មែរ​អង្គរ​ស្រោប​ព្រះ​ប្លាស្ទិក​លំដាប់​អាជីព​លោក​ ជា ធូរេនពិសិដ្ឋ ​គឺ​ដើម្បី​ការពារ​ពី​ការ​បាក់​បែក​ និង​អាច​រក្សា​ទុក​បាន​យូរ។​ លើស​ពី​នេះ ​លោក​ ធូរេន ពិសិដ្ឋ​អះអាង​ថា​ អាជីវកម្ម​ស្រោប​ព្រះ​ប្លាស្ទិក​នេះ​ ក៏​បាន​ចូល​រួម​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​មួយ​ចំណែក​ផង​ តាម​រយៈ​ការ​ឆ្នៃប្រឌិត​ជា​មួយ​ក្បាច់​រចនាបទ​ខ្មែរ​នៅ​តាម​ប្លាស្ទិក​ដែល​ស្រោប​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​នោះ។​
4/30/20237 minutes, 40 seconds
Episode Artwork

អំឡុងពេលស៊ីហ្គេម៖ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបើកឲ្យកីឡាករកីឡាការិនីបរទេសចូលមើលដោយឥតគិតថ្លៃ

ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ ចូល​ទៅ​ទស្សនា​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​៣​ខែ​នា​ដើម​ឆ្នាំ​២០២៣​នេះ​ តែ​ការ​កើន​ឡើង​នេះ​មិន​សូវ​ច្រើន​ដូច​មុន​សម័យ​កូវីដ​១៩​ឡើយ។​ អ្នកស្រី ​រស់ សុភារ៉ាវី​ ប្រធាន​គ្រប់​គ្រង​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​ បាន​បញ្ជាក់​ថា​ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​ចន្លោះ​ពី​ ២៥០​នាក់​ទៅ ​៣៥០​នាក់​ក្នុង​មួយ​ថ្ងៃ។ ​បើ​តាម​អ្នកស្រី​ រស់ សុភារ៉ាវី ​ក្នុង​អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ ក៏​នឹង​បើក​ឲ្យ​​កីឡាករ​កីឡាការិនី​បរទេស ​ចូលទ​ខស្សនា​ដោយ​គិត​ថ្លៃ​ផង​ដែរ។​
4/29/20238 minutes, 22 seconds
Episode Artwork

អ្នកស្រី គួន ចិន្តា សុខចិត្តបោះបង់ការងារគ្រូពេទ្យមកជួយធ្វើការងារសិប្បកម្មស្វាមី

ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់អ្នកស្រី គួន ចិន្តា ជាអតីតពេទ្យ​ឆ្មបមួយនៅកម្ពុជា។ អ្នកស្រី គួន ចិន្តា បានបោះបង់ការងារជាពេទ្យឆ្មប និងការងារផ្សេងៗ មកជួយធ្វើការងារអាជីវកម្មស្វាមីវិញ ដែលមានឈ្មោះថា សិប្បកម្មសុមនាផលិតផលស្នែង។ មកជួយធ្វើការងារអាជីវកម្មស្វា​មី អ្នកស្រី គួន ចិន្តា បានគូសបញ្ជាក់ថា ទម្រាំសិប្បកម្មសុមនាផលិតផលស្នែង ទទួលបានជោគជ័យ និងមានអតិថិជនគាំទ្រ អ្នកស្រីត្រូវប្រើពេល១៤ឆ្នាំ ដើម្បីដើររកទីផ្សារ។
4/28/202313 minutes, 55 seconds
Episode Artwork

ជាង២០ឆ្នាំលក់មុខរោងចក្រអ្នកស្រី​ ប៉ាន់ សុផល៖នៅ​ពេលដែលកម្មករ-កម្មការិនីជួបបញ្ហាប្រឈមខ្ញុំក៏រងឥទ្ធិពលបន្តដែរ

ការលក់ដូរនៅមុខរោងចក្រ បានថមថយខ្លាំងរហូតដល់ពេលបច្ចុប្បន្ន ទោះជាកូវីដ១៩បានធូរស្បើយ ហើយក៏ដោយ។ ជាងនេះទៀតការលក់ដូរកាន់តែថមថយនៅគ្រាដែលរោងចក្រការបិទទ្វារ ឬព្យួរការងារដោយសារការបញ្ជាទិញថយចុះ។ ជាង២០ឆ្នាំលក់នៅមុខរោងចក្រ អ្នកស្រី ប៉ាន់ សុផល មានអាយុ៦០ឆ្នាំនិយាយថា នៅពេលដែលកម្មករ-កម្មការិនីរោងចក្រជួបបញ្ហាប្រឈមអ្នកស្រី ក៏រងឥទ្ធិពលបន្តពីនេះដែរ។ ឥទ្ធិពលដែលស្ដែងឡើងតាមរយៈការលក់ដូរលែងសូវដាច់ដូចពេលមុខ។ 
4/27/20237 minutes
Episode Artwork

ពលរដ្ឋអ្នកស្នេហាវិស័យបាល់ទាត់ សម្រុកទៅយកសំបុត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក

ពលរដ្ឋខ្មែរដែលនិយមស្នេហាវិស័យកីឡាបាល់ទាត់មិនក្រោមពាន់នាក់នោះទេ បានសម្រុកមកយកសំបុត្រនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមចូលទស្សនាការប្រកួតបាល់ទាត់ដែលម្ចាស់ផ្ទះកម្ពុជាត្រៀមប៉ះជាមួយប្រទេសទីម័រនាថ្ងៃទី២៩ ខែមេសា។ ពលរដ្ឋដែលទទួលបានសំបុត្រសម្រាប់ត្រៀមចូលទស្សនាការប្រកួតបានបង្ហាញអារម្មណ៍រំភើប និងត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករខ្មែរ។ តែយ៉ាងណា សំបុត្រដែលផ្តល់ដោយក្រុមការងាររៀបចំការប្រកួតស៊ីហ្គេមនៅមិនទាន់គ្រប់តម្រូវការនៃពលរដ្ឋឡើយ ដោយសំបុត្រត្រូវបានចែកអស់គ្មានសល់ ខណៈពលរដ្ឋខ្លះបានត្រឹមខកចិត្ត ត្បិតសំបុត្រចែកអស់លើសពីការរំពឹងទុក។  
4/26/20236 minutes, 57 seconds
Episode Artwork

អ្នកនាង​ ស្រួង​ ភាវី​៖​ សុបិន្ត​របស់​ខ្ញុំ​ចង់​បង្កើត​ក្លឹប​កីឡា​ស្នូក​ឃ័រ​សម្រាប់​ក្មេងៗ​នៅ​កម្ពុជា

​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ធ្លាប់​បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​នាង ​ស្រួង ​ភាវី​ គឺ​ជា​ម្ចាស់​ជើងឯក​ផ្ទួន​ៗ​គ្នា​ ផ្នែក​កីឡា​ស្នូក​ឃ័រ​ ឬ​ប៊ីយ៉ាការ៉ុប​ ជា​ឈ្មោះ​កីឡា​ល្បី​មួយ​ប្រភេទ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ឥឡូវ​នេះ​ ភាវី​ បាន​មក​កម្ពុជា​រយៈ​ពេល​១ខែ​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​ខាង​មុខ​តំណាង​ឲ្យ​កម្ពុជា​។​មាន​អាយុ​៣៣​ឆ្នាំ ​កីឡា​ការនី​រូបនេះ ​បាន​សម្រេច​បំណង​របស់​ខ្លួន​ដោយសារ​តែ​បាន​ចូល​រួម​ប្រ​កួតតំណាង​ឲ្យ​កម្ពុជា​។​ តែ​ក្តី​សុបិន្ត​របស់​នាង​គឺ​ចង់​បង្កើត​ក្លឹប​កីឡា​ស្នូក​ឃ័រ​សម្រាប់​ក្មេងៗ​នៅ​កម្ពុជា​។
4/25/20239 minutes, 54 seconds
Episode Artwork

បញ្ហាដីធ្លីតំបន់ព្រលានយន្តហោះថ្មី៖ ពលរដ្ឋឡើងមកតវ៉ាដល់សាលាខេត្តកណ្ដាលជាលើកទី២

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមេសានេះ ពួកគេបានឡើងមកតវ៉ា និងដាក់ញត្តិជាលើកទី២ នៅសាលាខេត្តកណ្ដាល ដើម្បីស្នើសុំឆ្វៀលដីរបស់ពួកគេចេញពីតំបន់ព្រលានយន្តហោះថ្មី ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង និងស្នើសុំឲ្យចេញប្លង់កម្មសិទ្ធិជូនដល់ពួកគេផងដែរ។ ប៉ុន្តែករណីនេះ អាជ្ញាធរខេត្តកណ្ដាលបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនេះ មិនមែនជាពលរដ្ឋរស់នៅស្ថិតក្នុងតំបន់ព្រលានយន្តហោះថ្មីទេ គឺរស់នៅលើដីខ្នងទំនប់ខុសច្បាប់ ដែលជាដីសាធារណរបស់រដ្ឋទៅវិញ។ 
4/25/20237 minutes, 38 seconds
Episode Artwork

សៀវភៅ ព្រលឹងចុងសក់​របស់​លោក សេរ៉ា ក្នុងឱកាស​ថ្ងៃរំលឹកខួប១៧ មេសា​ឆ្នាំ​១៩៧៥

ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ឱកាស​អបអរឆ្នាំថ្មីប្រពៃណីជាតិ ពិតមែនហើយ ប៉ុន្តែ វាក៏ជា​ពេលវេលា​ដែលធ្វើ​ឲ្យនឹក​ទៅ​ដល់​ថ្ងៃ​ប្រវត្តិសាស្រ្ត ថ្ងៃ​១៧មេសា ដែល​ជា​ថ្ងៃ​បើកឆាក​ដំបូង​នៃ​ដំណើររបស់​កម្ពុជា​ទៅក្នុង​ភពអន្ធការ​របស់​ខ្មែរក្រហម។ សម្រាប់​លោក​សេរ៉ា អ៊ីង កូនខ្មែរកាត់បារាំង ដែល​មាន​វត្តមាននៅទីក្រុង​ភ្នំពេញ នៅថ្ងៃខ្មែរក្រហមចូលកាន់កាប់ទីក្រុង​ភ្នំពេញ ថ្ងៃ១៧មេសា​បាន​ចារជាប់​ក្នុង​ការចងចាំ​របស់​លោក ព្រោះថា នៅថ្ងៃនោះហើយ ដែល​លោក​បាត់ដំណឹង​ឪពុក ដែលត្រូវ​ទាហាន​ខ្មែរក្រហមចាប់ខ្លួន នៅក្រោយ​ដើរចេញពី​ស្ថានទូតបារាំង​នៅទីក្រុង​ភ្នំពេញ។ នៅក្នុង​ឱកាស​ខួបទី​៤៨ នៃ​ការចូលកាន់អំណាច របស់​ពួកខ្មែរក្រហម លោក​សេរ៉ា អ៊ីង​បាន​ចេញផ្សាយ​សៀវភៅ​មួយក្បាលដែលមានចំណងជើង ថា l’Ame au bord des cheveux ប្រែជាភាសាខ្មែរថា ព្រលឹង​ចុងសក់ ចេញផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ព Delcourt។
4/24/202311 minutes, 24 seconds
Episode Artwork

លោកមឿងសុន៖ ទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនធ្វើឲ្យនឹកដល់​ការលំបាកវេទនាដោយសាររបបខ្មែរក្រហម

លោកមឿងសុន នៅតែ​ស៊ូ មិនលះបង់ចោល​ការព្យាយាម​របស់​លោក​ដើម្បីជួយ​ប្រជាជន​អ៊ុយក្រែន។ តាម​ការសន្យា លោកមឿង សុន​ដែលមាននាទីជា​អ្នកដឹកនាំ គណៈកម្មការ​បេសកកម្ម​មនុស្សធម៌ដើម្បីសន្តិភាព និង​ប្រជាធិបតេយ្យនៅអ៊ុយក្រែន​បាន​រៀបចំ​កម្មវិធីតាំងបង្ហាញផ្ទាំងគំនូរ ជាមួយ​វិចិត្រករ​ខ្មែរ មក​ពី​ប្រទេស​អ៊ុយក្រែន លោកអ៊ុក ដារ៉ាច័ន្ធ នៅវត្ត ពុទ្ធរង្ស៊ី នាទីក្រុងលីយ៉ុង ភាគខាងជើង​ប្រទេស​បារាំង។ ក្រុមរបស់​លោកមឿង សុន រៀបចំ​កម្មវិធី​ប្រកូកប្រកាស​ស្វែងរកជំនួយសម្រាប់ប្រជាជន​អ៊ុយក្រែន នៅក្នុង​ឱកាស​ដែលប្រជាជនខ្មែរ នៅក្នុង​តំបន់ជុំវិញ ទីក្រុង​លីយ៉ុង ចូលរួម​យ៉ាងកុះករ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ កាលពីថ្ងៃទី ១៦​មេសា ឆ្នាំ ២០២៣។
4/24/202310 minutes, 8 seconds
Episode Artwork

អាណាព្យាបាលកុមារខ្វះអាហារូបត្ថម្ភ៖ «ដើម្បីឱ្យកូនបានជាធំដូចកូនគេ យើងត្រូវព្យាយាម »

កង្វះ​អាហារ​ កង្វះ​ជីវជាតិ​ ឬ​សម្បូរ​ចំណី​ដែរ​តែ​ជា​ចំណី​ដែល​គ្មាន​ជីវជាតិ​ សុទ្ធ​តែ​បាន​បង្ក​បញ្ហា​សុខភាព​ ធ្ងន់ធ្ងរ​ និង​បាន​បង្អាក់​ការ​រីក​លូតលាស់​របស់​កុមារ​មួយ​ចំនួន​នៅ​កម្ពុជា​ ពិសេស​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល។​ កុមារ​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ​ អាច​ប្រឈម​នឹង​ជំងឺ​ក្រិន​ មាន​ការ​រីក​លូតលាស់​បញ្ញា​ស្មារតី​យឺត​យ៉ាវ​ និង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ។​ អាណាព្យាបាល​របស់​កុមារ​តូច​ដែល​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ចែក​រំលែក​ថា​ ដំណាក់កាល​តាម​ដាន​និង​ព្យាបាល​សុខភាព​របស់​កូនៗ​គឺពិត​ជាពិបាក​ ចាំ​បាច់​ត្រូវ​ការ​ភាព​អត់ធ្មត់​ខ្ពស់​មែន​ទែន។​
4/23/20238 minutes, 25 seconds
Episode Artwork

លោក ​ឆែន ចន្ទដារ៉ា​៖ ​ប្រេង​កន្ទក់«​សុខៈ»​ ដែល​នឹង​ដាក់​លក់​គឺ​ទាប​ជាង​តម្លៃ​ប្រេង​ឆាលើ​ទី​ផ្សារ

នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែនាំឲ្យ​ស្គាល់​លោក  ឆែន ចន្ទដារ៉ា អគ្គនាយក«​រោង​ចក្រ​ចំរ៉ាញ់​ប្រេង​​កន្ទក់​អង្ករ​ផ្កា​ម្លិះ​កម្ពុជា»។​ ប្រេង​ចំអិន​ម្ហូប​ដែលមាន​​ឈ្មោះ​ថា​«សុខៈ»​នឹង​ត្រូវ​ដាក់​លក់​លើទី​ផ្សារ​នៅពេល​ខាង​មុខ​នេះ បន្ទាប់ពី​ចំរ៉ាញ់​សាក​ល្បង​បានជោគជ័យ។ លោក  ចន្ទដារ៉ា និយាយថា លោក​ដេកគិត​អស់រយៈពេល​២ឆ្នាំ ទើបហ៊ាន​ប្រថុយ​ចំណាយ​ទុន៦លាន​ដុល្លារ​ដើម្បី​បង្កើត​រោង​ចក្រ​ផលិតប្រេង​ឆាចេញពីកន្ទក់​ដាក់លក់​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​​ជាមួយ​តម្លៃ​ទាប​ជាង​ប្រេង​នាំចូល​។ 
4/21/202310 minutes, 47 seconds
Episode Artwork

ចង្រ្កានដីកំពង់ឆ្នាំងនៅតែពេញនិយម បន្ទាប់ពីមានសមាគមជួយលើកកម្ពស់គុណភាព

ចង្រ្កានធ្វើពីដី ខេត្តកំពង់ឆ្នាំងនៅតែមានភាពពេញនិយម បើទោះជាបច្ចុប្បន្ននេះ មានសង្រ្កានអគ្គិសនី ឬចង្រ្កនហ្កាសនៅលើទីផ្សារក៏ដោយ។ ភាពពេញនិយមនាពេលនេះ គឺកើតឡើងបន្ទាប់ពីមានការចងក្រងជាសមាគម ដើម្បីលើកកម្ពស់ស្តង់ដារចង្រ្កានដី។ សិប្បកម្មផលិតចង្រ្កានក្នុងទឹកដីខេត្តកំពង់ឆ្នាំបានបង្កើតការងារក្នុងសហគមន៍ ក៏ដូចជាកាត់បន្ថយការធ្វើចំណាកស្រុករកការងារផង។ ប៉ុន្តែអ្នកផលិតចង្រ្កានដី នៅតែមានក្តីបារម្ភពីអនាគតនៃសិប្បកម្ម ដែលជាកេរ្តិ៍ដូនតានេះ។
4/20/20238 minutes, 3 seconds
Episode Artwork

ក្រុមអ្នកស្រលាញ់ភេទដូចគ្នាចង់បានការគាំទ្របន្ថែមទៀតពីអាជ្ញាធរ និងរដ្ឋាភិបាល

ស្ថានភាពក្រុមអ្នកស្រលាញ់ភេទដូចគ្នា នាពេលបច្ចុប្បន្នមានការបើកទូលាយជាងមុនច្រើន បើធៀបទៅនឹងពេលកន្លងទៅ។ នេះគឺជាការកត់សម្គាល់របស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។ តែយ៉ាងនេះក្តី ការរើសអើង កង្វះការទទួលស្គាល់នៅតែបន្តជាបញ្ហា ដែលនាំឲ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នាចង់បានការគាំទ្របន្ថែមទៀតពីសំណាក់អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល។ 
4/19/20237 minutes, 32 seconds
Episode Artwork

អ្នកស្រី ញាណ ចាន់វាសនា៖ ពីអ្នករៀបចំឆាកនៅទូរទស្សន៍ងាកមកបង្កើតសិប្បកម្មផលិតរបស់ប្រើប្រាស់

ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិអ្នកស្រី ញាណ ចាន់វាសនា ម្ចាស់សិប្ប​កម្មមេត្រី ក្រេប។ ចេញពីអ្នកធ្វើការងារនៅទូរទស្សន៍មួយក្នុងស្រុក ខាងផ្នែករៀបចំឆាក អ្នកស្រី ញាណ ចាន់វាសនា បានចាប់អាជីពជាអ្នកលក់ផលិតផលខ្មែរវិញ ដែលផលិតដោយស្នាដៃជនពិការ។ ក្រោយមក អ្នកស្រី ញាណ ចាន់វាសនា ក៏ឈានទៅបង្កើតសិប្បកម្មដោយខ្លួនឯង មានឈ្មោះថា សិប្បកម្មមេត្រី ក្រេប ដោយអ្នកផលិតសុទ្ធសឹងជាស្រ្តីដែលមានពិការភាព។ បច្ចុប្បន្នសិប្បកម្មមេត្រី ក្រេប មិនត្រឹមតែផលិតរបស់ប្រើប្រាស់សម្រាប់លក់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅលក់នៅក្រៅស្រុកផងដែរ។
4/18/202312 minutes, 36 seconds
Episode Artwork

ដើម្បីជាចំណែកអភិរក្សបន្ត យុវជនជាងទងម្នាក់មិនបោះអាជីពចោលទោះបីគ្មានទីផ្សារ

  មានបទពិសោធន៍លើការងារជាជាងទងជិត១០ឆ្នាំ លោក ភី ធារិទ្ធិបានឱ្យដឹងថា ការចាប់អាជីពជាជាងទងនេះ មិនមែនជារឿងចៃដន្យឡើយ។ ប៉ុន្តែនេះសុទ្ធសឹងតែកើតចេញពីចំណូលចំណូលចិត្ត និងចិត្តចង់ចូលរួមអភិរក្សកេរ្តិ៍មរតកដូនតា។ សព្វថ្ងៃនេះ ការងាររបស់លោកមានការចាប់អារម្មណ៍ពីអតិថិជនមិនសូវច្រើនប៉ុន្មានទេ។ ទីតាំងសិប្បកម្មរបស់លោក គឺធ្វើគ្រឿងការដែលផលិតចេញពីស្ពាន់ ប្រាក់ និងវត្ថុធាតុដើមជាច្រើនផ្សេង។ បើតាមលោក ធារិទ្ធ លោកមិនអាចបោះបង់អាជីពនេះបានឡើយ បើទោះបីបច្ចុប្បន្នទីផ្សារសម្រាប់ជាងទងហាក់មិនសូវទំលំទូលាយ។ ផ្ទុយមកវិញ លោកនឹងបន្តបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយឱ្យបន្តអាជីពនេះ។ 
4/17/20236 minutes, 55 seconds
Episode Artwork

ការលេងភ្លេងពិណពាទ្យចំនួនមនុស្សលេងតិចឬច្រើនអាស្រ័យលើលទ្ធភាពអ្នកជួលនិងធនធានមនុស្សផ្នែកនេះ

ថ្មីៗ​នេះ​លោក​ ហ៊ុន សែន ​ជម្រុញ​ឲ្យ​ការ​ប្រគុំ​វង់​ភ្លេង​ពិណពាទ្យ​លេង​មាន​គ្នា​លេង​ចាប់​ពី​៦នាក់​ឡើង។​ វង់ភ្លេង​ពិណពាទ្យ​គេ​ចែក​ជា​បី​រួម​មានៈ​ វង់​តូច​ប្រើ​មនុស្ស​៥នាក់​ វង់​កណ្ដាល​ប្រើ​មនុស្ស​៩នាក់​ វង់​ធំ​ប្រើ​មនុស្ស​១២នាក់។​ អ្នក​លេង​ភ្លេង​ពិណពាទ្យ​លើក​ឡើង​ថា​ ចំនួន​មនុស្ស​លេង​តិច​ឬ​ច្រើន​អាស្រ័យ​លើ​លទ្ធភាព​អ្នក​ជួល​និង​ធនធាន​មនុស្ស​ផ្នែក​នេះ។ ​
4/16/20238 minutes, 33 seconds
Episode Artwork

អ្នកស្រី ឱក ភឿន៖ របរធ្វើសាច់ក្រកលក់បានចំណូលគ្រាន់បើ តែក្រោយវិបត្តិកូវីដ១៩ចំណូលធ្លាក់ចុះ

របរ​ធ្វើ​សាច់ក្រក​លក់​ គេ​កត់​សម្គាល់​ឃើញ​ថា​ មាន​ស្ទើរ​គ្រប់​ដង​ផ្លូវ​ទៅ​បណ្ដា​រាជ​ធានី​ខេត្ត​មួយ​ចំនួន​ ជា​ពិសេស​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ​និង​លេខ​៤​ក្បែរ​រាជធានី​ភ្នំពេញ​ជា​ដើម។ ​របរ​នេះ​អាច​រក​ចំណូល​បាន​សមរម្យ​ចិញ្ចឹម​ជីវិត​បាន​ ក្រៅ​ពី​មុខ​របរ​ផ្សេងៗ​ទៀត​ ដែល​លក់​ក្បែរ​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ។​ អ្នកស្រី​ ឱក ភឿន​ ជា​អ្នក​ធ្វើ​សាច់​ក្រក​លក់​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​បាន​បញ្ជាក់​ថា ​របរ​ធ្វើ​សាច់​ក្រក​លក់​នេះ ​អ្នកស្រី​អាច​រក​ចំណូល​ពី​៧០​ម៉ឺន​រៀល​ទៅ​ ៨០​ម៉ឺន​រៀល​ ប៉ុន្តែ​ក្រោយ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ ចំណូល​នេះ​បាន​ធ្លាក់​ចុះ ​ខណៈ​គ្រួសារ​ និង​កូនៗ​របស់​អ្នកស្រី​សុទ្ធ​សឹង​ជា​អ្នក​ប្រកប​របរ​ធ្វើ​សាច់ក្រក​លក់​ទាំង​អស់។​
4/15/20235 minutes, 59 seconds
Episode Artwork

ពលរដ្ឋខ្មែរ​នៅ​បារាំង​ រៀបចំ​ពិធីរំឮក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម

ថ្ងៃសៅរ៍ ទី​១៥មេសា ​នៅប៉ារីស​ប្រទេស​បារាំង ប្រជាពលរដ្ឋ​ខ្មែរ​ បាន​រៀបចំពិធីរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះដែល​បាត់​បង់​ជីវិត​ ក្នុងសម័យខ្មែរក្រហម។ សហគមខ្មែរ​ អ្នក​តំណាង​រាស្ត្រ​បារាំង អភិបាល​រង​ក្រុងប៉ារីស និង​ចៅសង្កាត់​ទី១៣ ក៏​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​បរិវេណ​សួន​ច្បារ Parc de Choisy និង​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​ម្នាក់​ម្តងៗ​ ដើម្បីរំលែក​ទុក្ខ និង​រំឮក​ការ​ចង់​​ចាំ​។​ ​
4/15/20236 minutes, 58 seconds
Episode Artwork

លោក សោម ដូរ៉េ៖ ផ្នែកនិពន្ធនេះហើយដែលខ្ញុំយកធ្វើជាឆ្នាំងបាយដើម្បីចិញ្ចឹមជីវិត

នាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក សោម ដូរ៉េ អ្នកនិពន្ធបទចម្រៀងមួយរូបនៅកម្ពុជា។ ដោយសារក្ដីស្រមៃចង់ក្លាយជាអ្នកនិពន្ធបទចម្រៀងនៅកម្ពុជា ក្រៅពីសិក្សារៀនសូត្រ លោក សោម ដូរ៉េ បានស្វះស្វែងរកឱកាសធ្វើការងារជាអ្នកនិពន្ធ ចាប់តាំងពីនៅរៀននៅអនុវិទ្យាល័យ​ថ្នាក់ទី៧មកម្លេះ។ លោក សោម ដូរ៉េ បញ្ជាក់ថា ផ្នែកនិពន្ធបទចម្រៀង គឺជាឆ្នាំងបាយសម្រាប់ចិញ្ចឹមជីវិតរបស់លោក ហើយលោកនឹងបន្តចាប់អាជីពជាអ្នកនិពន្ធនេះ ទៅថ្ងៃអនាគតផងដែរ។
4/14/202310 minutes, 45 seconds
Episode Artwork

លោកតាវ័យជិត៨០ឆ្នាំ រត់កង់បីឥណ្ឌា រកមួយថ្ងៃសម្រាប់មួយថ្ងៃ

លោក ផា ផេង អាយុជិត៨០ឆ្នាំ បានចាប់យកអាជីពបើកបរកង់បីឥណ្ឌា ប៉ុន្តែលោកមិនបានប្រើប្រាស់កម្មវិធីទូរស័ព្ទសម្រាប់ហៅភ្ញៀវដូចអ្នករត់កង់បីឥណ្ឌាផ្សេងទៀតទេ។ ស្របពេលដែលប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួននោះ លោក ផា ផេង នៅតែបន្តរកប្រាក់នៅឡើយ។ ស្ថានភាពជីវភាពរបស់លោករកបានមួយថ្ងៃសម្រាប់ផ្គត់ផ្គង់មួយថ្ងៃប៉ុណ្ណោះ។
4/13/20237 minutes, 25 seconds
Episode Artwork

របរចិញ្ចឹមរុយបម្រើវិស័យកសិកម្មBST បានផ្តល់ប្រាក់ចំណូលខ្ទង់ពាន់ក្នុងមួយខែ

ម្ចាស់កសិដ្ឋានចិញ្ចឹមរុយទាហានអាវខ្មៅ BSF កំពុងទទួលបានជោគជ័យ និងបន្តពង្រើកកសិដ្ឋានរបស់ខ្លួនបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ លោក សៅ​ សែនសំណាង ម្ចាស់កសិដ្ឋានរុយBSF បានឱ្យដឹងថា រុយប្រភេទនេះបានដើរតួយ៉ាងសំខាន់ក្នុងការបម្រើលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមសត្វ។ បើតាមលោក សំណាង របរនេះបានជួយរកប្រាក់ចំណូលចូលគ្រួសាររបស់លោកបានគួរសមដែរ ដោយមួយខែលោកអាចទាញប្រយោជន៍ពីការចិញ្ចឹមរុយទាហានអាវខ្មៅនេះបានខ្ទង់ពាន់ដុល្លារ។ 
4/12/20238 minutes, 27 seconds
Episode Artwork

ឧកញ៉ា តែ តាំងប៉៖ ប្រជាជនខ្មែរមិនបាច់ចំណាកស្រុកទេ បើអាចកែច្នៃផលិតផលពីកសិកម្មទៅជាចំណីអាហារ

  នៅក្នុងជំនួបសំណេះសំណាលរវាងសមាជិកសហគ្រាសធុនតូចនិងមធ្យម(SME) ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន កាលពីល្ងាចម្សិលមិញ សម្តេចហ៊ុន សែន បានណែនាំឲ្យប្រតិបត្តិករ SMEទាំងអស់ធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតដោយSME ក្នុងស្រុក។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរំលឹកថាគោលនយោបាយរបស់រដ្ឋាភិបាលគឺកាត់បន្ថយផលិតផលសម្រេចនាំចូលពីបរទេស ជំរុញគោលនយោបាយឧស្សាហកម្មកែច្នៃឆ្នាំ ២០១៥-២០២៥ ដោយត្រូវកែច្នៃផលិតផលកសិកម្មឲ្យក្លាយទៅជាចំណីអាហារ។ តាមលោកឧកញ៉ា តែ តាំងប៉ បើកម្ពុជាធ្វើបានដូច្នេះ នោះពលរដ្ឋខ្មែរនឹងមានការងារធ្វើច្រើន មិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅប្រទេសគេទេ។
4/11/202311 minutes, 3 seconds
Episode Artwork

មុនចូលឆ្នាំខ្មែរ៖ រថយន្តឈ្នួលខ្លះចាប់ផ្ដើមឡើងថ្លៃបណ្ដើរៗ ប៉ុន្តែអ្នកដំណើរខ្លះថាគ្មានបញ្ហា

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ ពោលគឺនៅចុងសប្ដាហ៍នេះ ដែលត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា។ មុនបុណ្យចូលឆ្នាំខ្មែរឈានមកដល់ មានរថយន្តឈ្នួលដឹកអ្នកដំណើរខ្លះ ចាប់ផ្ដើមតម្លើងថ្លៃជាបណ្ដើរៗ ខណៈខ្លះទៀតតម្លៃរក្សាដូចថ្ងៃធម្មតាដដែល។ យ៉ាងណាមិញការតម្លើងថ្លៃរបស់រថយន្តឈ្នួលដឹកអ្នកដំណើរខ្លះនេះ ធ្វើឲ្យអ្នកដំណើរមួយចំនួនត្អូញត្អែរ និងស្នើសុំឲ្យរក្សាតម្លៃនៅដដែលដូចថ្ងៃធម្មតា ប៉ុន្តែអ្នកដំណើរខ្លះថាការឡើងថ្លៃនេះ បានតែមួយពេលៗប៉ុណ្ណោះ មិនមែនជាបញ្ហាសម្រាប់ពួកគេឡើយ។
4/10/20237 minutes, 10 seconds
Episode Artwork

សង្ក្រាន្តវត្តភ្នំកំពុងត្រៀមខ្លួនបង្អួតសម្រស់ដល់ភ្ញៀវទេសចរ

សកម្មភាព​ក្រុម​ការងារ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​កំពុង​តែ​មមាញឹក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​រៀបចំ​ទីតាំង​សង្ត្រាន្ត​ឆ្នាំ​ថ្មី​រួចរាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់។​ នៅ​ឆ្នាំ​នេះ ​សង្ក្រាន្ត​វត្តភ្នំ​មាន​ការ​រៀបចំ​ធំ ​ហើយ​ប្លែក​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ​ដោយ​មាន​ការ​តាំង​ពិព័រណ៍​បង្ហាញ​នូវ​មុខ​ម្ហូប​ ស្តង់​លក់​ផលិតផល​ ភូមិ​មួយ​ផលិតផល​មួយ​ មាន​ផ្ទាំង​ទស្សនីយភាព​ប្លែក​មួយ​ចំនួន​ទៀត​ដូច​ជា ​ការ​ប្រគុំ​តន្ត្រី​សម័យ​ ប្រពៃណី​ និង​ការ​លេង​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ជា​ដើម។​ បើ​តាម​ប្រធានមន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​ សង្ត្រាន្ត​វត្តភ្នំ​ឆ្នាំ​នេះ ​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ចូល​រួម​លេង​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។​
4/9/20238 minutes, 46 seconds
Episode Artwork

ប្រជាជនខ្មែរ​នៅលីយ៉ុងរៀបចំពិធីបុណ្យរ៉ៃអង្គាសសម្រាប់បេសកកម្មមនុស្សធម៌នៅអ៊ុយក្រែន

សហគមន៍ខ្មែរ​នៅបារាំង​មិន​បិទភ្នែក នៅចំពោះទុក្ខវេទនា​របស់​ប្រជាជនអ៊ុយក្រែន។ មួយឆ្នាំក្រោយ​ធ្វើដំណើរ​ទៅដល់​ព្រំដែនហុងគ្រី ដើម្បីយកជំនួយ​សម្រាប់​ប្រជាជន​ភៀសខ្លួន​អ៊ុយក្រែនដែលរត់គេចចេញពីសង្រ្គាមឈ្លានពាន​របស់​កងទ័ព​រុស្ស៊ី លោកមឿងសុន​ ប្រជាជន​ខ្មែរ​រស់នៅទីក្រុង​លីយ៉ុង​បានផ្តើមគំនិតសាជាថ្មី​ដើម្បីប្រមែប្រមូលជំនួយសម្រាប់​ប្រជាជនអ៊ុយក្រែន។ នៅថ្ងៃទី​១៦​មេសា ខាងមុខ ក្នុងឱកាស​ដែលប្រជាជនខ្មែរ​នៅទីក្រុង​លីយ៉ុង ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ លោក​មឿងសុន​អ្នកតំណាង​គណៈកម្មការ​បេសកកម្ម​មនុស្សធម៌ដើម្បីសន្តិភាព និង​ប្រជាធិបតេយ្យនៅអ៊ុយក្រែនមានបំណងអំពាវនាវ​សុប្បរសជន​ដើម្បី​ផ្តល់ជំនួយសម្រាប់​ប្រជាជន​អ៊ុយក្រែន។ ពិធីបុណ្យសាមគ្គី​ប្រព្រឹត្តទៅនៅ​វត្ត​ពុទ្ធរង្សី ឬ​វត្តPusignan ជាយទីក្រុង​លីយ៉ុង នៅថ្ងៃអាទិត្យ​ទី​១៦​មេសា។
4/9/202310 minutes, 13 seconds
Episode Artwork

អ្នកស្រី ញាណ ចាន់វាសនា៖ ពីអ្នករៀបចំឆាកនៅទូរទស្សន៍ងាកមកបង្កើតសិប្បកម្មផលិតរបស់ប្រើប្រាស់

ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិអ្នកស្រី ញាណ ចាន់វាសនា ម្ចាស់សិប្ប​កម្មមេត្រី ក្រេប។ ចេញពីអ្នកធ្វើការងារនៅទូរទស្សន៍មួយក្នុងស្រុក ខាងផ្នែករៀបចំឆាក អ្នកស្រី ញាណ ចាន់វាសនា បានចាប់អាជីពជាអ្នកលក់ផលិតផលខ្មែរវិញ ដែលផលិតដោយស្នាដៃជនពិការ។ ក្រោយមក អ្នកស្រី ញាណ ចាន់វាសនា ក៏ឈានទៅបង្កើតសិប្បកម្មដោយខ្លួនឯង មានឈ្មោះថា សិប្បកម្មមេត្រី ក្រេប ដោយអ្នកផលិតសុទ្ធសឹងជាស្រ្តីដែលមានពិការភាព។ បច្ចុប្បន្នសិប្បកម្មមេត្រី ក្រេប មិនត្រឹមតែផលិតរបស់ប្រើប្រាស់សម្រាប់លក់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅលក់នៅក្រៅស្រុកផងដែរ។
4/7/202312 minutes, 36 seconds
Episode Artwork

គោមផ្កាយចម្រុះពណ៌កំពុងពេញនិយមក្នុងឱកាសចូលឆ្នាំ

នាពេលដែលឱកាសចូលឆ្នាំប្រពៃណីជាតិកាន់តែខិតជិតមកដល់ គេតែងតែឃើញប្រជាពលរដ្ឋរៀបចំតុបតែងគេហដ្ឋាន មិនថាតែនៅទីក្រុង ឬជនបទនោះទេ។ ក្នុងការតុបតែងទាំងនោះ ក៏មិនចោលដែរគោមផ្កាយចម្រុះពណ៌។ គោមផ្កាយចម្រុះពណ៌ កំពុងទទួលបានការចាប់អារម្មណ៍ច្រើន។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ ប៊ុនលី ជាម្ចាស់ហាងលក់សម្ភារតុបតែងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីផ្គតផ្គង់ឲ្យទាន់តម្រូវការ លោក ជុំ ប៊ុនលី រៀបចំផលិតតាំងពីខែមករាដើមឆ្នាំមក។
4/5/20237 minutes, 14 seconds
Episode Artwork

លោក ​ច្រាច់​ ពៅ​៖​ ខ្ញុំ​ចង់​ប្រែ​ក្លាយ​ផ្ទះ​យន្ត​ហោះ​ទៅ​ជា​កន្លែង​ទេស​ចរណ៍

បុរស​ពោះ​ម៉ាយ​ម្នាក់​បាន​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​ដោយ​សង់​ផ្ទះ​មាន​រូប​រាង​ដូច​យន្ត​ហោះ​បាន​ជោគ​ជ័យក្រោយ​ពី​​សន្សំ​ប្រាក់​ជា​ច្រើន​ឆ្នាំ​ពី​ការងារ​សំណង់​។ ​មានអាយុ៤៣ឆ្នាំ ​អ្នក​ខេត្ត​សៀម​រាប​រូប​នេះ​ចង់​ប្រែ​ក្លាយ​ផ្ទះ​យន្ត​ហោះ​ទៅ​ជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​។​ ទើប​សង់​រួច​បាន​ប៉ុន្មាន​ខែ ​លោក​ ច្រាច់ ​ពៅ ​និយាយថា​ ក្នុង​មួយ​ថ្ងៃ​ ផ្ទះ​យន្ត​ហោះ​របស់​លោក​ទទួល​បាន​អ្នក​មក​ទស្សនា​រង្វង់​១០នាក់​។​
4/4/20238 minutes, 13 seconds
Episode Artwork

សាធារណជនចាប់អារម្មណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតនៅភូមិន្ទវិចិត្រសិល្បៈ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតលើកទី៦ រយះ​ពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា។ ការរៀបចំពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតនេះ មានដូចជាស្នាដៃគំនូររូបភាព សិល្បះ ស្ថាបត្យកម្ម សិលាចារឹកជាដើម បានចាប់ផ្ដើមធ្វើឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩។ នៅក្នុងពិព័រណ៍នេះ គេកត់សម្គាល់ឃើញថា សិស្សនិស្សិត និង​សាធារណជន មានការចាប់អារម្មណ៍ និងចូលរួមទស្សនាច្រើន។
4/3/20239 minutes, 3 seconds
Episode Artwork

ដ្រូនកសិកម្ម ជួយសម្រាលការនឿយហត់របស់កសិករ និងការខាតបង់ទិន្នផល

វិស័យ​កសិកម្ម​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ចូល​ជា​ឆ្អឹង​ខ្នង​សំខាន់​មួយ​នៃ​ការ​រីក​លូតលាស់​ទៅ​មុខ​ជា​ដរាប​របស់​សេដ្ឋកិច្ច​ជាតិ។​ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​កាន់​តែ​រីក​ចម្រើន​ ជឿន​លឿន​ទៅ​មុខ​ ជា​ពិសេស​ឱ្យ​ស្រប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​វិស័យ​កសិកម្ម​គឺ​ជា​រឿង​ដ៏​ចាំ​បាច់​បំផុត។​ ក្នុង​នោះ ​ដ្រូន​ត្រូវ​បាន​ប្រជាកសិករ​មួយ​ផ្នែក​ធំ​ បាន​ប្រើប្រាស់​ជា​ឧបករណ៍​បាញ់​ថ្នាំ ​និង​បាច​ជី​កសិកម្ម​ ដើម្បី​ជំនួស​ការ​ប្រើប្រាស់​ពលកម្ម​របស់​មនុស្ស ​និង​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​សុខ​ភាព​ជា​ដើម។​ លោក​ ទឹម ស្រេងទី ​អ្នក​អភិវឌ្ឍន៍​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​នៃ​ក្រុមហ៊ុន​ដ្រូន​ខ្មែរ​តិចណូ​ឡូជី​បាន​អះអាង​ថា​ ដ្រូន​កសិកម្ម​នេះ​បាន​ជួយ​សម្រាល​ការ​នឿយ​ហត់​របស់​កសិករ​ ជា​ពិសេស​ជៀស​វាង​ពី​ការ​ខាត​បង់​ទិន្នផល​ដំណាំ​ថែម​ទៀត។​
4/2/20237 minutes, 41 seconds
Episode Artwork

អ្នកស្រី ហុង លឹមទ្រី៖កូនខ្ញុំបានរៀនចប់ចុងចប់ដើមដោយសារលុយរកបានពីរបរអេតចាយ

អ្នកស្រី ​ហុង លឹមទ្រី ​ប្រកប​របរ​រើស​អេតចាយ​១៨ឆ្នាំ​មក​ហើយ​ ហើយ​លុយ​រក​បាន​តាម​រយៈ​របរ​នេះ​ជួយ​ឲ្យ​កូន​ប្រុស​ស្រី​ពីរ​នាក់​រៀន​ចប់​ចុង​ចប់​ដើម​ និង​ម្នាក់​ទៀត​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ។​ ស្ត្រី​រូប​នេះ​ចាត់​ទុក​របរ​អេតចាយ​ មិន​ល្អ​មើល​ តែ​ល្អ​ស៊ី ​និង​ជា​របរ​សុច្ចរិត។​
4/1/20237 minutes, 44 seconds
Episode Artwork

លោក គង់ ចាន់ឌី ជាអតីតសន្តិសុខយាមតាមរោងចក្រក្លាយជាម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ

  ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គង់ ចាន់ឌី ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ។ ជាយុវជនម្នាក់ដែលមានក្ដីស្រមៃខ្ពស់ លោក គង់ ចាន់ឌី និងក្រុមការងារចង់ឃើញធ្យូងអនាម័យដែលផលិតដោយស្នាដៃកូនខ្មែរ មានលក់នៅលើទីផ្សារទូទាំងប្រទេស និងធ្វើការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។ បើតាមលោក គង់ ចាន់ឌី ការធ្វើអាជីវកម្ម មិនគួរធ្វើតែម្នាក់ឯងឡើយ គួរតែមានដៃគូសហការពិភាក្សាគ្នា ទើបធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យ។
3/31/202311 minutes, 35 seconds
Episode Artwork

ប្រែពីផ្លូវលំទៅផ្លូវបេតុងក្លាយជាវិញ្ញាសារបស់រដ្ឋបាលថ្នាក់ក្រោមជាតិមុនការបោះឆ្នោត

ខេត្តកណ្ដាល៖ ការប្រែក្លាយផ្លូវលំទៅផ្លូវបេតុងបានក្លាយជាវិញ្ញាសារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដា។  តួយ៉ាងពលរដ្ឋរស់នៅ ភូមិកំពង់ដំរី ​នៃឃុំព្រែកតាមាក់ ខេត្តកណ្ដាល សញ្ចឹងចាំមើលផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនិងទទឹង៥ម៉ែត្រមានវាសនាក្លាយជាផ្លូវបេតុងមុនការបោះឆ្នោត ឬក្រោយបោះឆ្នោត។ «ផ្លូវនេះពីដើមមកវាផុង វាភក់…ប៉ុន្តែឥលូវវាបានប្រសើរបន្តិច ព្រោះបានចាក់គ្រួសនិងបានដាក់ប្រព័ន្ធលូ តែយ៉ាងណាខ្ញុំនៅតែចង់បានផ្លូវបេតុង។» លោក ឡាយ ប៉ាក់ មានសំណូមពរបែបនេះនៅគ្រាលោកសម្រាកបាយថ្ងៃត្រង់តាមទម្លាប់អ្នកជនបទដែលមើលចៅផង ធ្វើកសិកម្មផង និងចិញ្ចឹមគោបាសម្រាប់ប្រវាស់ផង។ ពីបណ្ដោយផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនិងទទឹង៥ម៉ែត្រដើររំលងផ្ទះពីរខ្នង ទើបទៅដល់ខ្នងផ្ទះលោក ឡាយ ប៉ាក់។ មានអាយុជាង៨០ឆ្នាំលោក ឡាយ ប៉ាក់ ប្រាប់ថា ផ្លូវនេះបំរើឲ្យការដឹកជញ្ជូនផលិតផលកសិកម្ម បំរើឲ្យការធ្វើអាជីវកម្មដឹកជញ្ជូនខ្សាច់ចេញពីទន្លេ និងការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋ។ សម្រាប់បុរសវ័យចំណាស់រូបនេះរវាងការអភិវឌ្ឍរចនាសម្ព័ន្ធនិងជំនួយគាំពារសង្គមលោកប្រាថ្នាចង់បានផ្លូវបេតុង។ ផ្ទុយពីលោក ឡាយ ប៉ាក់ ស្ត្រីម្នាក់ដែលមានផ្ទះនៅជាប់ផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រចង់បានទាំងជំនួសសង្គមនិងផ្លូវបេតុង។ មានផ្ទះតៀមសង់ជាប់នឹងដីដំបូលប្រកស័ង្ខសី និងលក់ដូរនំនែកតិចតួចនៅផ្ទះស្ត្រីដដែលនេះមិនប្រាប់ឈ្មោះឡើយដោយយល់ថាមិនចាំបាច់បន្តថា«ផ្លូវក៏ត្រូវការជំនួយសង្គមជួយជនក្រីក្រក៏ចង់បាន។» អ្នកស្រី រួន គន្ធាឯណេះនៅក្នុងវ័យ៤៥ឆ្នាំប្រៀបធៀបថា ភូមិកំពង់ដំរីមានការអភិវឌ្ឍ៦០ភាគរយ នៅសល់៤០ភាគរយទៀតកំពុងតែធ្វើការអភិវឌ្ឍន៍។ មានផ្ទះនៅមុខពីផ្លូវជាតិ៧០(B)អ្នកស្រីបន្ថែម«៦០ភាគរយដែលភូមិយើងមានគឺការធ្វើផ្លូវជាតិដែលមានភាពរលោងស្រិលនៅហ្នឹងមុខយើងនេះ ហើយពលរដ្ឋមានការងារធ្វើទាំងការងារកសិកម្ម រោងចក្រ​ និងការងារនៅផ្ទះជាដើម….»។ មានភាពរួសរាយស្វាគមន៍អ្នកចម្ងាយ អំឡុងពេលអង្គុយលេងនៅមុខផ្ទះជាមួយសមាជិកគ្រួសារ និងជាអ្នករស់នៅភូមិផងរបងជាមួយលោក ឡាយ ប៉ាក់  អ្នកស្រី រួន គន្ធា ឲ្យដឹងថា ផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះអាចនឹងប្រែរូបរាងនៅក្រោយការបោះឆ្នោតជាតិ។ នេះជាអ្វីដែលអ្នកស្រីទទួលបានពីអាជ្ញាធរ។ អ្នកស្រីថា«យ៉ាងណាវាស្រួលជាមុនបន្តិ​ចបានគេចាក់ដុំគ្រួសយើងស្រួលដើរពីមុនវាភក់…តែខ្ញុំនៅចង់បានផ្លូវបេតុង ហើយទន្ទឹមនឹងផ្លូវខ្ញុំចង់បានការស្ដារប្រឡាយទឹកទៅជាមួយដែរព្រោះក្នុងខ្ញុំភាគច្រើនពលរដ្ឋធ្វើកសិកម្ម។»   ប្រឡាយទឹកដែលអ្នកស្រី រួន គន្ធា សំដៅដល់នោះនៅជាប់ផ្លូវក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះឯង។ យើងឃើញថា ប្រឡាយនេះពិតជារាក់ដុះជុំជិតដោយរុក្ខជាតិតូចធំ ខណៈប្រភពទឹកទាញយកពីទន្លេ។ គួរជម្រាបជូនថា កំពង់ដំរីជាភូមិមួយស្ថិតក្នុងចំណោមភូមិ១០ផ្សេងទៀតនៃឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើគេធ្វើដំណើរពីភ្នំពេញទៅកាន់ភូមិកំពង់ដំរីត្រូវឆ្លងកាត់ស្ពានព្រែកតាមាក់ជាមុនសិនរួចបត់ឆ្វេងជិះប្រមាណជា៥នាទីនឹងទៅដល់ទីនោះ។ ភូមិនេះមានប្រជាជនសរុបជាង១ពាន់នាក់ដោយក្នុងនោះកម្លាំងយុវជននាំមុខ។ លោក ហៃ ដារិទ្ធ មេភូមិកំពង់ដំរីដែលកាន់ការងារនេះ៤០ឆ្នាំទៅហើយនោះនិយាយថា ការអភិវឌ្ឍន៍បន្តិចម្ដងៗធ្វើឲ្យភូមិកំពង់ដំរីរីកលូតលាស់បាន៦០ភាគរយ។ លោកយល់ស្របនឹងតម្រូវការរបស់ពលរដ្ឋចង់បានផ្លូវបេតុងព្រោះងាយស្រួលធ្វើដំណើរក្នុងរដូវវស្សាព្រោះរៀងរាល់ពេលរដូវវស្សា ផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះផុងលាយភក់។ លោកថា«ព្រោះវាជាផ្លូវប្រើប្រាស់រួមមិនថា ដឹកជញ្ជូនកសិករផល អាជីវកម្មដឹកជញ្ជូនខ្សាច់និងជាផ្លូវសម្រាប់ការតភ្ជាប់ទៅផ្លូវផ្សេងទៀត ហើយប្រសិនបើក្លាយជាបេតុពេលភ្លៀងធ្លាក់មកក៏លែងចោទជាបញ្ហាដែរ។» សម្រាប់ការប្រើប្រាស់ផ្លូវជាទីតាំងធ្វើអាជីវកម្មដឹកខ្សាច់ដែលតិចឬច្រើនប៉ះពាល់គុណភាពផ្លូវនោះ ត្រូវបានលោកប្រាប់ថា ម្ចាស់អាជីវខ្សាច់ធានាជួយចេញតម្លៃ៦០ភាគរយនៅពេលដែលប្រតិបត្តិការចាក់ផ្លូវបេតុងចាប់ផ្ដើម។ បើតាមលោក ហៃ ដារិទ្ធិ នៅក្នុងភូមិកំពង់ដំរីមិនមែនមានតែផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះដែលរងចាំបេតុងពោលគឺនៅសល់ផ្លូវលំ៦ខ្សែផ្សេងទៀតក៏រង់ចាំបេតុងដែរ។ លោកបន្ត«ក្នុងចំណោមភូមិទាំង១០ស្ថិតក្នុងឃុំព្រែកតាមាក់គឺកំពង់ដំរីនៅសល់ផ្លូវលំច្រើនជាងគេដែលមិនទាន់ចាក់បេតុង ប៉ុន្តែមេ(មេឃុំ)គាត់សន្យាថា នៅឆ្នាំ២០២៤គាត់នឹងបង្ហើយផ្លូវលំសេសសល់ឲ្យទៅជាបេតុងឲ្យអស់។ ប្រសិនបើផ្លូវទាំង៧ខ្សែលេចចេញជាបេតុងនឹងបង្កភាពងាយស្រួលដល់កសិករដឹកជញ្ជូនផលកសិកម្មដូចជាៈស្រូវ ដំណាំជាពិសេសការដឹកជញ្ជូននារដូវវស្សា។» នៅពេលដែលដំណើរការសាងសង់អូសពេលតិចឬច្រើនរងការចោទសួរពីពលរដ្ឋអំពីពេលវេលាជាក់លាក់ក្នុងការអនុវត្ត។ លោកមេភូមិកំពង់ដំរីនិយាយពន្យល់«ពូប្រាប់គាត់វិញថា ធ្វើម៉េចយើងមានមេឃុំតែម្នាក់ហើយគាត់គ្រប់គ្រងភូមិដល់ទៅ១០ឯណោះ វាដូចជាឱពុកម្នាក់មានកូន១០នាក់ហើយជាធម្មតាទេការចែករំលែកវាតែមានខ្វះខាតខ្លះហើយ។» មែនទែនទៅផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះនិងផ្លូវ៦ខ្សែផ្សេងទៀតគេបានដាក់ប្រព័ន្ធលូនិងដាក់គ្រឹះរួចស្រេចហើយ ដូច្នេះការសាងសង់លឿនទេ។ ប៉ុន្តែសំណួរថា ហេតុអ្វីមិនសាងសង់ឲ្យបានលឿនតាមការចង់របស់ពលរដ្ឋ បើគ្រោងរបស់ផ្លូវរៀបចំរួចហើយ? លោក ឆាយ​ សេន មេឃុំព្រែកតាមាក់ប្រាប់ថា កាលដែលជំនាញមិនទាន់ចុះទៅចាក់បេតុងឬអ៊ុតកៅស៊ូដោយសារផ្លូវនៅក្នុងភូមិកំពង់ដំរីមិនទាន់ដល់ឆ្នាំដែលត្រូវចុះធ្វើដូចដែលបានកំណត់នៅក្នុងបញ្ជីរាយនាម។ លោកមេឃុំដែលកាន់តំណែងនេះបីអាណត្តិមកនោះបន្ថែមថា ទោះជាមិនទាន់ចាក់បេតុងក៏ពលរដ្ឋអាចធ្វើដំណើរជាបណ្ដោះអាសន្នសិនទម្រាំដល់ឆ្នាំ២០២៤ ជាឆ្នាំកំ​ណត់​ត្រូវសាងសង់។ លោកថា«ផ្លូវនៅភូមិកំពង់ដំរីពលរដ្ឋធ្វើដំណើរបណ្ដោះសិនបានព្រោះយើងបានចាក់ថ្មក្រាលគ្រួសរួចហើយ ប៉ុន្តែមុនឆ្នាំត្រូវធ្វើមកដល់យើងក៏បែរទិសដៅចាក់បេតុងផ្លូវនៅភូមិផ្សេង។» *ពលរដ្ឋបានដឹងតិចតួចថា តម្រូវការផ្លូវ ប្រឡាយទឹក ឬជំនួសសង្គមជាដើម…ត្រូវប្រើប្រាស់មូលនិធិមូលនិធិឃុំសង្កាត់ មូលនិធិឃុំសង្កាត់ជាកញ្ចប់ថវិកាមួយ ដែលរដ្ឋាភិបាលផ្ទេរទៅឲ្យឃុំសង្កាត់។ មូលនិធិនេះប្រើប្រាស់លើផ្នែករដ្ឋបាលទូទៅនិងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ផ្នែករដ្ឋបាលទូទៅគឺសម្រាប់ចំណាយប្រតិបត្តិការនិងវិនិយោគដោយរដ្ឋបាលឃុំសង្កាត់ក្នុងការអនុវត្តភារកិច្ចរដ្ឋបាលទូទៅរបស់ខ្លួន។ ផ្នែកអភិវឌ្ឍន៍មូលដ្ឋានគឺ សម្រាប់ចំណាយប្រតិបតិ្តការនិងចំណាយវិនិយោគដោយរដ្ឋបាលឃុំសង្កាត់សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានរួមមានៈ ការសាងសង់ ការជួសជុលនិងថែទាំ ផ្លូវ ផ្សារ មណ្ឌលសុខភាព  សាលារៀន ប្រព័ន្ធធារាសាស្ត្រ ឃ្លាំងផ្ទុកកសិកផល ប្រព័ន្ធផ្គត់ផ្គង់ទឹកនិងថាមពល និង ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចផ្សេងទៀត ។ នៅក្នុងឆ្នាំ២០២៣ ការឧបត្ថម្ភមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ជាង៥លានដុល្លារឬគិតជារៀល(២២១ ៥៧៣) មានកំណើន១២,៤ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២។ វាជាការផ្ទេរធនធានបន្ថែមជូនរដ្ឋបាលឃុំ-សង្កាត់​ សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋាន ចាប់ពីឆ្នាំ២០២០-២០២៣។ ការឧបតម្ថម្ភធនបន្ថែមនេះនឹងធ្វើឲ្យរដ្ឋបាលឃុំ-សង្កាត់នីមួយៗទទួលបានថវិកាជាមធ្យមប្រមាណ៣៥៨លានរៀល ឬជាង១៥ម៉ឺនដុល្លា(១៥៦ ៤២០)។ ក្នុងនោះថវិការសម្រាប់អភិវឌ្ឍមូលដ្ឋានឃុំសង្កាត់នីមួយៗទទួលបានជាមធ្យម៨ម៉ឺន៨ពាន់ដុល្លាក្នុងមួយឆ្នាំកើនឡើង២២,២ភាគរយធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២២។ លោកមេឃុំ ឆាយ សេន បានគូសបញ្ជាក់ថា ថវិកាដែលទម្លាក់មកឃុំមិនមែនធ្លាក់មកលើដៃមេឃុំទេ។លោកថា«យើងយកថវិកាហ្នឹងប្រើប្រាស់សម្រាប់ការធ្វើផ្លូវ ធ្វើថ្នល់ ហើយជានីតិវិធីនៃការប្រើប្រាស់ថវិកានេះឧទាហរណ៍ ក្រុមហ៊ុន(ក)គាត់មកដេញថ្លៃក្នុងការសាងសង់ផ្លូវ ក្នុងទំហំទឹកប្រាក់ប៉ុន្មានយើងគ្រាន់តែស៊ីញ៉េបញ្ជាក់ពីទំហំទឹកប្រាក់ត្រូវចំណាយប៉ុណ្ណោះ ប៉ុន្តែគេនឹងទម្លាក់លុយមកតាមប្រព័ន្ធធនាគារ។» ឃុំព្រែកតាមាក់មានប្រជាពលរដ្ឋសរុបជាង១៣០០០នាក់។  បើតាមលោក ឆាយ សេន ពលរដ្ឋចង់បានទាំងជំនួយសង្គមនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ផ្លូវ ប្រឡាយទឹក លូ ជាដើម….។ លោកណាយ ឆេងនីម ស្មៀនឃុំព្រែកតាមាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ឃុំលោកទទួលបានថវិកា ៣១០លានរៀល។ ១៥ភាគរយប្រើប្រាស់លើជំនួយសង្គមដូចជាៈ ស្ត្រីមានផ្ទៃពោះ ស្ត្រីសំរាលកូន កុមារ ជនមានពិការភាព គ្រួសារងហានិភ័យពីគ្រោះទឹកជំនន់ ឬគ្រួសារជួបអគ្គិភ័យជាដើម…សុទ្ធសឹងតែទទួលបានផលពីថវិកានេះប្រមាណ១១លានរៀល។  រីឯ៨៥ភាគរយគេប្រើប្រាស់សម្រាប់អភិវឌ្ឍនៅមូលដ្ឋាន។ អភិវឌ្ឍមូលដ្ឋានឃុំព្រែកតាមាក់ គឺផ្លូវលំមិនទាន់ក្លាយជាបេតុងនៅសល់តែប៉ុន្មាន៤០ភាគរយទេ ខណៈចំណោទធំនៃបញ្ហាគឺប្រព័ន្ធលូរំដោះទឹកភ្លៀង ដែលត្រូវការថវិកាយកមកដោះស្រាយព្រោះមានតែថវិកាឆ្នាំ២០២៣សម្រាប់កែប្រែផ្លូវលំទៅជាបេតុងសិនប៉ុ​ណ្ណោះ​។ ឃុំព្រែកតាមាក់បើតាមលោកស្មៀនជាឃុំមួយធំ ផ្លូវលំច្រើន ហើយត្រូវការលូរំដោះទឹកច្រើន។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាឲ្យយោបល់ថា រដ្ឋាភិបាលគួរបន្ថែមទំហំថវិកាសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាននេះចន្លោះពី១៥-២០ម៉ឺនដុល្លារក្នុងមួយឃុំ ព្រោះទំហំថវិកាជាតិប្រចាំឆ្នាំដែលទម្លាក់ទៅថ្នាក់ក្រោមជាតិមាន១០ភាគរយនៃថវិកាជាតិសរុប។​ ជាក់ស្ដែងប្រទេសគេទំហំថវិកាថ្នាក់ក្រោមជាតិរង្វង់២០ទៅ៣០ភាគនៃថវិកាជាតិសរុប។ លោកថា«យើងទទួលស្គាល់កម្ពុជានៅមានឧបសគ្គក្នុងការបង្កើនទំហំកញ្ចប់ថវិកានៅថ្នាក់ក្រោមជាតិដោយសារចំនួនថវិកាជាតិនៅមានកម្រិត​ តែកុំភ្លេចថា ការបង្កើនទំហំថវិកាមិនថា ថ្នាក់ខេត្ត ស្រុក ខណ្ឌ ជាយុទ្ធសាស្ត្រល្អមួយព្រោះអ្នកដែលទទួលផលគឺពលរដ្ឋ។» លោក ប៉ិន ពិសី កត់សម្គាល់ថា មូលនិធិអភិវឌ្ឍឃុំ-សង្កាត់ធ្វើឲ្យការប្រើប្រាស់ថវិកាជាតិប្រចាំឆ្នាំចំគោលដៅ ហើយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ លោកបានលើកបង្ហាញថា«កន្លងមកមានការវាយតម្លៃពីប្រសិទ្ធផលនៃការអនុវត្តមូលនិធិអភិវឌ្ឍឃុំ-សង្កាត់​​បានកាត់បន្ថយភាពក្រីក្រ ប៉ុន្តែអ្វីដែលសំខាន់និងផ្ដោតការយកចិត្តទុកដាក់នោះគឺការប្រើប្រាស់មូលនិធិនេះឲ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋនៅមូលដ្ឋាននិងមានគណនេយ្យភាពដើម្បីបញ្ចៀសការកឹបកេង ស៊ីសំណូកសូកប៉ាន់….ជាដើម។» អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ លោក មាស សុខសេនសានប្រាប់ថា ជាមធ្យមឃុំទទួលបានថវិការង្វង់៨ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលមានការកើនឡើងជាងមុន ហើយចំពោះឃុំធំទទួលបានថវិកាយកទៅអភិវឌ្ឍន៍ដល់ទៅ១៥ម៉ឺនដុល្លារ។ គ្រាមុនថវិកាអភិវឌ្ឍឃុំ-សង្កាត់ឈរក្នុងរង្វង់តែ៣ទៅ៤ម៉ឺនដុល្លារ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នប្រភពថវិកាអភិវឌ្ឍឃុំត្រូវបានរួមចំណែកបន្ថែមពី ចំណែកដ៏ជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។ នៅចំពោះមុខសំណើឲ្យមានការតម្លើងថវិកាអភិវឌ្ឍភូមិ-ឃុំ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះកត់សម្គាល់ថា ពី២០១៣-២០២៣​ថវិកាកើនឡើងទ្វេដោយសារចំណូលរដ្ឋកើនឡើងដែរ។ លោកថា«ខ្ញុំមិនបដិសេធចំពោះសំណើសុំបន្ថែមកញ្ចប់ថវិកានេះទេ ប៉ុន្តែយើងមើលទំហំចំណូលរបស់យើងដែរ អ៊ីចឹងមានតែខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចយើងរីកធំធាត់ថែមទៀតតាមរយៈការកែលម្អរដ្ឋបាលចំណូល ការគៀងគរចំណូលថែមទៀត នោះប្រាកដថា ថវិកានៅថ្នាក់ឃុំមានការកើនឡើងថែមទៀត។» តម្លាភាពនៃការប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិនេះលោក មាស សុខសេនសាន ថ្លែងថា«បើនិយាយពីការព្រួយបារម្ភគឺមិនចំពោះតែការអនុវត្តនៅថ្នាក់ក្រោមជាតិទេ ថ្នាក់ជាតិក៏យើងព្រួយបារម្ភដែរ ប៉ុន្តែយើងមានមន្ត្រីសវនកម្មចុះធ្វើការត្រួតពិនិត្យនិងចុះអធិការកិច្ចជាដើម ហើយថ្នាក់ឃុំសង្កាត់យើងបានពង្រឹងសមត្ថភាពពួកគាត់តាមរយៈការបង្កើតជំនួយការឃុំឲ្យមានវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ។» តម្លាភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ ត្រូវបានលាតត្រដាងជាសាធារណៈនៅមាត់ច្រកផ្លូវក្នុងភូមិនីមួយៗលើក្កាខៀនដែលបញ្ជាក់ពីប្រភពថវិកា គោលបំណងនៃការចំណាយជាពិសេសការចំណាយលើការធ្វើផ្លូវនេះតែម្ដង៕
3/30/202315 minutes, 18 seconds
Episode Artwork

CADT ត្រៀមដាក់មនុស្សយន្តបញ្ញាសិប្បនិមិ្មត ឱ្យទទួលបដិសណ្ឋារកិច្ចភ្ញៀវនាពេលខាងមុខ

ក្នុងស្រាវជ្រាវមនុស្សយន្តនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT​ កំពុងបន្តអភិវឌ្ឍន៍មនុស្សយន្តបញ្ញាសិប្បនិមិ្មតរបស់ខ្លួនដើម្បីឱ្យក្លាយជាមនុស្សយន្តមានសមត្ថភាពពេញលេញក្នុងការធ្វើបដិសណ្ឋារកិច្ចនាំភ្ញៀវ និងផ្តល់ព័ត៌មាននានាអំពីបណ្ឌិតសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ក្នុងពិធី ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលកន្លងទៅ តំណាងក្រុមស្រាវជ្រាវមកពីCADTបានបញ្ជាក់ថា មនុស្សយន្តដែលមានឈ្មោះថា «សុខ»នេះក៏ដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។ ហើយនៅពេលអនាគត ពួកគេនឹងបន្តអភិវឌ្ឍន៍មនុស្សយន្តបញ្ញាសិប្បនិម្មិតនេះឱ្យមានរូបរាងធំ និងមានសមត្ថភាពខ្ពស់ក្នុងការជំនួសកិច្ចការរបស់់មនុស្សមួយផ្នែក។ 
3/29/20236 minutes, 44 seconds
Episode Artwork

លោក​ សូ ឈុន​ និង​កូន​ប្រុស​យក​ដើម​ឬស្សី ​និង​ប៉ុងជ័រ​ ច្នៃធ្វើ​ផ្ទះ​ម្រេញគង្វាល​លក់​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ

លោក ​សូ ឈុន ​និង​កូន​ប្រុស​ជាអ្នក​ខេត្តស្វាយរៀង ​បាន​ចំណាក​ស្រុក​មក​ស្នាក់​នៅ​បន្ទប់ជួល​មួយ​ក្បែរផ្សារ​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។ ​ពីរ​នាក់​ឪពុក​កូន​ លោក​ សូ ឈុន ​បាន​ឲ្យ​កូន​ប្រុស​ធ្វើផ្ទះម្រេញ​គង្វាល​នៅបន្ទប់​ជួល ​ខណៈ​លោក​វិញ​ជាអ្នក​ដឹក​ផ្ទះ​ម្រេញគង្វាល​ និង​របស់​របរប្រើប្រាស់​ផ្សេងៗ​ទៀត​លក់​នៅក្នុង​រាជធានី​ភ្នំពេញ។ ​ផ្ទះម្រេញ​គង្វាល​នេះ ​លោក ​សូ ឈុន​ និង​កូន​ប្រុស ​បាន​យក​ដើម​ឬស្សី​ និង​ប៉ុងជ័រ​មក​ច្នៃ​ធ្វើ​លក់​ និង​លក់​របស់​ប្រើប្រាស់​ផ្សេងៗ​ទៀត​ បាន​កម្រៃ​ជាមធ្យម​ អាច​ផ្គត់ផ្គង់​ជីវ​ភាព​គ្រួសារ​នៅឯស្រុក​កំណើត​ទៀតផង។​
3/27/20236 minutes, 47 seconds
Episode Artwork

ទិវាមួយម៉ោងសម្រាប់ភពផែនដី៖ អ្នកពាក់ព័ន្ធអំពាវនាវឲ្យពលរដ្ឋចូលរួមការពារបរិស្ថានធម្មជាតិ

ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី​ ក្នុង​ឆ្នាំ២០២៣​ បាន​រៀចំ​ឡើង​ក្រោម​ប្រធានបទ​ «ឈាន​ទៅ​មុខ​រួម​គ្នា ​ស្តារ​ផែនដី​ស្រស់​បំព្រង​ឡើង​វិញ»។​ ក្រោម​ប្រធានបទ​មួយ​នេះ ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​បរិស្ថាន ​ទាំង​រដ្ឋ​ និង​ឯកជន​ និង​អង្គ​ការ​ផ្នែក​បរិស្ថាន ​លើក​ឡើង​ថា ​ជា​ការ​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ រួម​គ្នា​ពិភាក្សា​ពី​​ការ​ទប់​ស្កាត់​ភាព​រិច​រឹល​នៃ​ភព​ផែនដី​ និង​ពួត​ដៃ​គ្នា​ការ​ពារ​បរិស្ថាន​ធម្មជាតិ​ ដែល​ជា​ជីវិត​របស់​មនុស្ស​នៅ​ទូទាំង​សកល​លោក។​
3/26/20239 minutes, 3 seconds
Episode Artwork

និស្សិតប្លាស្ទិក៖ រើសសំរាម និងបង្កើតវីដេអូអប់រំផង រួមចំណែកថែបរិស្ថានកម្ពុជា

លោក​ ហែម សុភេម ​និស្សិត​សកលវិទ្យាល័យ​មួយ​នៅ​ក្រុង​ភ្នំពេញ ​និង​ជា​ស្ថាបនិក​និស្សិត​ប្លាស្ទិក​ បាន​ផ្តួច​ផ្តើម​បង្កើត​យុទ្ធនាការ​រើស ​ឬ​ប្រមូល​សំរាម​នៅ​រាល់​ចុង​សប្តាហ៍ ​នៅ​តាម​ទី​តាំង​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ។​ មិន​ត្រឹម​តែ​ប្រមូល​សំរាម​ទេ​ ប៉ុន្តែ ​សុភេម ​ថែម​ទាំង​បង្កើត​ជា​ទំព័រ​ហ្វេសប៊ុក​ និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​ ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​ខ្លួន។​ ជា​សកម្មភាព​ដែល​អាច​ជំរុញ​យុវជន​ផ្សេង​ទៀត​ ឲ្យ​ចូល​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​នៅ​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថាបនិក​និស្សិត​ប្លាស្ទិក​រូប​នេះ។​ 
3/25/20236 minutes, 20 seconds
Episode Artwork

លោក គីម នីដូ៖ ពីអ្នកដើរប្រមូលសំរាមងាកបើកក្រុមហ៊ុនផលិតជីធម្មជាតិចេញពីសំរាម

ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គីម នីដូ ម្ចាស់ក្រុមហ៊ុន Agri Tech ដែលយកកាកសំណល់សំរាម មកផលិតធ្វើជាជីធម្មជាតិ។ ជាយុវជនម្នាក់ដែលមានក្ដីស្រមៃខ្ពស់ លោក គីម នីដូ មានបំណងពង្រីកក្រុមហ៊ុនផលិតជីធម្មជាតិឲ្យកាន់តែធំនៅកម្ពុជា ដើម្បីនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ បើតាមលោក គីម នីដូ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវកំណត់គោលដៅឲ្យច្បាស់លាស់ ហើយបង្កើតក្ដីស្រមៃដោយខ្លួនឯង រួចដើរទៅរកក្ដីស្រមៃនោះ ទើបទទួលបានជោគជ័យ។
3/24/20239 minutes, 32 seconds
Episode Artwork

ដំណើរការរៀបចំសោភ័ណភាពក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោកំពុងបង្កើនល្បឿន

 ពហុកីឡាដ្ឋានជាតិមរតកតេជោ ទីរៀបចំប្រកួតស៊ីហ្គេមនិងអាស៊ានប៉ារាហ្គេម នៅខែឧសភាខាងមុខត្រូវបានប្រើប្រាស់ជាទីកន្លែងហាត់សមផ្នែកសិល្បៈ និងហ្វឹកហាត់ផ្នែកកីឡា។ ចំណែកអ្នករៀបចំសោភ័ណភាពជាទូទៅនៅក្នុងស្តាតក៏មមាញឹកណាស់ដែរទាំងផ្នែកអនាម័យ ផ្នែករៀបចំប្រព័ន្ធភ្លើង និងផ្នែកលាបថ្នាំជាដើម។ 
3/23/20236 minutes, 23 seconds
Episode Artwork

សិប្បកម្មស្នាដៃខ្មែរ ច្នៃស្បែកគោ និងក្របីជាកាបូបស្បែក ទទួលការចាប់អារម្មណ៍ពីពលរដ្ឋនិងបរទេស

សិប្បកម្មផលិតកាបូបស្បែកសត្វមួយកន្លែងកំពុងលាក់ខ្លួននៅម្តុំផ្សារចាស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោក មុំ ភារុន ម្ចាស់សិប្បកម្មស្នាដៃខ្មែរបានឱ្យដឹងថា សិប្បកម្មរបស់លោកបានយកស្បែកគោ និងក្របីមកផលិតជាកាបូប កាតាប ស្បែកជើង និងខ្សែក្រវ៉ាត់ក្នុងតម្លៃសមរម្យ និងមានគុណភាពល្អ។ សព្វថ្ងៃនេះ សិប្បកម្មស្នាដៃខ្មែរបន្តទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមប្រើប្រាស់ផលិតផលប្រភេទស្បែកទាំងក្នុងស្រុក និងជនបរទេស។ បើតាមម្ចាស់សិប្បកម្មស្នាដៃខ្មែរ លោកនឹងបន្តពង្រើកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំបន្ថែមទៀតឱ្យស្របទៅតាមតម្រូវការទីផ្សារ។ 
3/22/20236 minutes, 35 seconds
Episode Artwork

លោក គង់ ចាន់ឌី៖ ការផលិតធ្យូងអនាម័យអាចរកចំណូលចន្លោះពី១៥ទៅ២០លានរៀលក្នុង១ខែ

លោក គង់ ចាន់ឌី ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ ដែលមានឈ្មោះថា ធ្យូងអនាម័យស្នាដៃកូនខ្មែ​រ​។ បច្ចុប្បន្ននេះសិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ មាន​សាខាផលិតធ្យូងអនាម័យ​ចំនួន​ ១៥ទីតាំង​នៅតាមបណ្ដារាជធានីខេត្តមួយចំនួន។ បើតាមលោក គង់ ចាន់ឌី សិប្បកម្មផលិតធ្យូងអនាម័យនេះ គឺបានយកវត្ថុធាតុដើម ដូចជាកម្ទេចឈើ កម្ទេចធ្យូង និងកាកសំណល់ផ្លែឈើផ្សេងៗទៀត យកមកកិនឲ្យ​ហ្មត់ លាយជាមួយម្សៅដំឡូងមី ដើម្បីផលិតចេញជាធ្យូងអនាម័យ។ ក្នុងមួយថ្ងៃសាខានីមួយៗ អាចផលិតធ្យូងអនាម័យបានចន្លោះពី ១តោនទៅ២តោន អាចរកប្រាក់ចំណូលបានចន្លោះពី ១៥លានរៀលទៅ២០លានរៀលក្នុងមួយខែ។ 
3/20/20237 minutes, 18 seconds
Episode Artwork

លោក លាវ គឹមឈត៖ «ខ្ញុំមិនសប្បាយចិត្តទេ បើគេទិញគំនូរដោយភាពអាណិត តែខ្ញុំនឹងសប្បាយចិត្តបើគេទិញដោយឃើញពីតម្លៃ»

មាន​បទ​ពិសោធន៍​លើ​អាជីព​ជា​អ្នក​គូរ​គំនូរ​ជាង​៣០ឆ្នាំ​ លោក​ លាវ គឹមឈត ​បាន​សម្រេច​ប្រើប្រាស់​ពេល​វេលា​នៃ​ជីវិត​របស់​លោក​ ដោយ​ជិះ​គង់​មក​តាម​បណ្តោយ​មាត់​ទន្លេ​ដើម្បី​គូរ​គំនូរ​លក់​ជូន​ភ្ញៀវ​ទេសចរ​ និង​ក៏​ដើម្បី​តាំង​បង្ហាញ​អំពី​សិល្បៈ​គំនូរ​ដល់​មនុស្ស​ភាគ​ច្រើន​បាន​មើល​រំលង។​ មាន​វ័យ​ប្រមាណ​៥០ឆ្នាំ​ លោក​ លាវ គឹមឈត ​បាន​រៀបរាប់​ថា​ គំនូរ​ដែល​លោក​ភាគ​ច្រើន​គឺ​មាន​លក្ខណៈ​តូច​ល្មម​ ដែល​ងាយ​ស្រួល​សម្រាប់​ទុក​ដាក់។​ ប៉ុន្តែ​យ៉ាង​ណា ​វិចិត្រករ​រូប​នេះ​បញ្ជាក់​ថា ​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ នៅ​ពេល​ណា​ដែល​ ភ្ញៀវ​ទេសចរ​ទិញ​ស្នា​ដៃ​របស់​លោក​ ជា​ថ្នូរ​នឹង​ការ​អាណិត​ ប៉ុន្តែ​លោក​នឹង​សប្បាយ​ចិត្ត​ទៅ​វិញ​ បើ​អ្នក​ទិញ​បាន​ឃើញ​ពី​គុណ​តម្លៃ​នៃ​គំនូរ​របស់​លោក​ដែល​ខំប្រឹង​បែប​នេះ។​
3/19/20238 minutes, 18 seconds
Episode Artwork

លោក គីម នីដូ ជាកូនខ្មែរមួយរូបបានយកកាកសំណល់មកផលិតធ្វើជាជីធម្មជាតិ

លោក​ គីម នីដូ ​ម្ចាស់​ក្រុមហ៊ុន​ Agri Tech ​ជា​កូន​ខ្មែរ​មួយ​រូប​បាន​ដើរ​ប្រមូល​កាក​សំណល់​នៅ​រាជធានី​ភ្នំពេញ ​ដើម្បី​យក​មក​ផលិត​ធ្វើ​ជា​ជី​ធម្មជាតិ ​ជួយ​ដល់​បរិស្ថាន​ផង​ និង​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាជន​ផង​។​ បច្ចុប្បន្ន​ជី​ធម្មជាតិ​ដែល​ផលិត​ចេញ​ពី​កាក​សំណល់​របស់​កូន​ខ្មែរ​រូប​នេះ ​ទទួល​បាន​ការ​គាំទ្រ​ និង​ការម៉ង់​ទិញ​ពី​អតិថិជន​ជា​បន្ត​បន្ទាប់​ គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ​២០១២​មក​ម្លេះ។ ​លោក​ គីម នីដូ ​ត្រូវ​បាន​មិត្តភក្កិ​នៅ​បរទេស​ដូច​ជា​ នៅ​ថៃ ​វៀតណាម ​និង​ចិន​ជា​ដើម​ បាន​ទាក់​ទង​ឲ្យ​លោក​ទៅ​បើក​ក្រុមហ៊ុន​ផលិត​ជី​ធម្មជាតិ​នៅ​ទី​នោះ​ តែ​លោក​មិន​សម្រេច​ចិត្ត​ទៅ​ឡើយ​ដោយ​ធ្វើ​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ។​
3/18/20238 minutes, 37 seconds
Episode Artwork

លោក លន់ យ៉េង៖ យុវជនសម័យឥលូវត្រូវខិតខំឲ្យលើសលោកយ៉ាងតិច១០ដង ទើបអាចមានតួនាទីនិងការងារល្អធ្វើ

ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ជាក្មេងកើតទាន់សម័យសង្គ្រាម លោក លន់ យ៉េង ថាឱកាសសិក្សារៀនសូត្រ និងឱកាសការងារសម្រាប់លោក មានតិចជាងយុវជនសម័យឥលូវ។ ដូច្នេះបើតាមលោក លន់ យ៉េង យុវជនសម័យឥលូវត្រូវខិតខំរៀនសូត្រ ឲ្យបានលើសលោកយ៉ាងតិច១០ដង ទើបអាចមានតួនាទីមុខតំណែង និងការងារល្អធ្វើ។
3/17/202313 minutes, 35 seconds
Episode Artwork

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រុកទៅមុខឲ្យទាន់ព្រឹត្តការណ៍ស៊ីហ្គេមនៅខែឧសភា

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធលូ កំពុងសម្រុកទៅមុខឲ្យទាន់ព្រឹត្តការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដែលរៀបចំឡើងនាខែឧសភាខាងមុខ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅបណ្ដោយវិថីវិមានឈ្នះឈ្នះ។  ពេលធ្វើដំណើរកាត់ផ្លូវិមានឈ្នឈ្នះហួសទៅដល់ស្ពានព្រែកព្នៅ កម្លាំងចម្រុះមមាញឹកក្នុងការបោសសម្អាត គូសវៀសគំនូសផ្លូវ ស្ដាប្រឡាយលូជាដើម។ 
3/16/20237 minutes, 56 seconds
Episode Artwork

ទូតបារាំងនៅកម្ពុជារៀបចំកម្មវិធីរត់បណ្តាក់ អបអរអូឡាំពិកស្រុកបារាំងឆ្នាំ២០២៤

រយៈពេល៥០០ថ្ងៃមុនការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ក្រសួងអឺរ៉ុប និងការបរទេសបារាំង ព្រមទាំងបណ្តាស្ថានទូត និងដែនដីឯនាយសមុទ្ររបស់បារាំងដែលត្រូវបានទទួលស្គាល់ជា “ដែនដីកីឡាឆ្នាំ២០២៤” បានរួមគ្នារៀបចំ ព្រឹត្តិការណ៍កីឡា “រត់បណ្តាក់ជុំវិញពិភពលោក” លើទ្វីបទាំងប្រាំរយៈពេល២៤ម៉ោង។ នៅកម្ពុជាមាន កុមារ យុវជន ជាង២០០នាក់ បានចូលរួមរត់បណ្តាក់ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៤ ខែមីនា។ ជាការរត់បណ្តាក់គ្នាបែបមិត្តភាពរៀបចំ ដោយស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ។
3/15/20236 minutes, 43 seconds
Episode Artwork

នៅ​ជប៉ុន​ជិត​៥០​ឆ្នាំ​៖​​​បណ្ឌិត​ ប៉ែន​ សេដ្ឋារិន ​មាន​បំណង​មក​រស់​នៅ​កម្ពុជា​វិញ

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅពេល​នេះ​យើង​សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ស្រី ​ប៉ែន​ សេដ្ឋារិន​ បណ្ឌិត​ផ្នែក​នរវិទ្យា​ពី​សាកល​វិទ្យា​ល័យ​មួយ​នៅ​ប្រទេស​ជប៉ុន​។​ ស្ត្រី​ខ្មែរ​ដែល​ទទួល​បាន​ញ្ជាតិ​ជប៉ុន​រូប​នេះ ​គាត់​នៅ​តែ​ឆ្លៀត​ពេល​បង្រៀន​និស្សិត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិ​ន្ទ​ភ្នំពេញ​។ ​បំណង​ធំ​របស់​គាត់​គឺ​ចង់​ជួយ​កូន​ខ្មែរ​ឲ្យ​ចេះ​ថែ​វប្បធម៌​ជាតិ។ មាន​​អាយុ៦៨​ឆ្នាំ​ ​លោក​ស្រីនៅតែ​មាន​បំណង​មក​រស់​នៅ​កម្ពុជា​វិញ​នៅជីវិត​ចុង​ក្រោយ​ បន្ទាប់ពីបាន​ចាក​ចេញ​អស់​រយៈ​ពេល៤៨​ឆ្នាំ​។
3/14/202311 minutes, 55 seconds