Winamp Logo
Rean Podcast Cover
Rean Podcast Profile

Rean Podcast

Khmer, Social, 2 seasons, 81 episodes, 5 days, 11 hours, 30 minutes
About
Casual conversation with friends and fellows about life.
Episode Artwork

ស្រលាញ់កុំទៅញឹក បើរឭកទៅយូរៗម្ដង

ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & Vito Audio Mixed by: Vito
9/10/20242 hours, 7 minutes, 7 seconds
Episode Artwork

ម្នាក់មួយដៃម្នាក់ជើង ក្នុងវិស័យថតរូប

សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា​ និង ចែករំលែកចំណេះដឹងទៅវិញទៅមក។   ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
9/3/20242 hours, 4 minutes, 28 seconds
Episode Artwork

ស្វែងរកអាជីពរបស់ខ្លួន

ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា​​ យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី  @costmebeauty5124 
8/27/20241 hour, 57 minutes, 37 seconds
Episode Artwork

ទឹកត្រជាក់ត្រីកុំ

ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ Monirath (Jessie)
8/6/20241 hour, 55 minutes, 22 seconds
Episode Artwork

NEVER STOP LEARNING

ជជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ!   ភ្ញៀវកិត្តិយសៈ Mark & Steph 
7/30/20242 hours, 10 minutes, 22 seconds
Episode Artwork

ហុតទឹកសម្លឹងកាក

ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ ដុំហ្វីល  
6/10/20242 hours, 19 minutes, 23 seconds
Episode Artwork

ធ្វើការជាមួយបេះដូង

ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ?  ភ្ញៀវកិត្តិយសៈ​  កញ្ចនា និង រស្មី
6/4/20242 hours, 5 minutes, 37 seconds
Episode Artwork

ផលិតច្រើនចម្រើនគុណភាព

វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។   ភ្ញៀវកិត្តិយសៈ​ បង លីដា ចាងហ្វាងផលិតកម្ម LD
5/28/20241 hour, 41 minutes, 53 seconds
Episode Artwork

វិថីជីវិតជាមួយព្រះធម៌

ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង ភ្ញៀវកិត្តិយសៈ​ ម៉ានិច & ឆាត
5/21/20241 hour, 49 minutes, 2 seconds
Episode Artwork

ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់

អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់!   ភ្ញៀវកិត្តិយសៈ​  @DararithTiv  & បង អារុណ
5/14/20242 hours, 3 minutes, 12 seconds
Episode Artwork

ធ្វើច្រើនប្រឈមច្រើន

ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់!   ភ្ញៀវកិត្តិយសៈ​ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
5/7/20242 hours, 24 minutes, 54 seconds
Episode Artwork

សហការណ៍និងការអភិវឌ្ឍន៍

ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង​ លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
4/30/20242 hours, 4 minutes, 34 seconds
Episode Artwork

សម្រាយរឿងជម្ងឺផ្លូវចិត្ត

អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។ ភ្ញៀវកិត្តិយស​ ៖   @Yuromong-vlog  វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ   
4/23/20242 hours, 19 minutes, 30 seconds
Episode Artwork

ដើរមួយជំហាន គិតមួយជំហាន

ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ! ភ្ញៀវកិត្តិយសៈ​ Pheakkdey ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk 
3/25/20241 hour, 50 minutes, 4 seconds
Episode Artwork

បោះជំហានឈានចាប់គោលដៅ

គាត់បានចែករំលែករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ កិត្តិយសៈ​  @FaSeng 
3/5/20241 hour, 59 minutes, 9 seconds
Episode Artwork

និយាយអ្វីដែលចង់និយាយ ធ្វើអី្វដែលចង់ធ្វើ

គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុ​មគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ ភ្ញៀវកិត្តិយសៈ​ La Cima Cartel
2/26/20242 hours, 3 minutes, 23 seconds
Episode Artwork

មិនមែនជាការស្រមៃ

៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារ​ជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។ ភ្ញៀវកិត្តិយសៈ​ ឯកឧត្តម ហ៊ុន ម៉ានី
2/20/20242 hours, 5 minutes, 7 seconds
Episode Artwork

ទ្វារមួយបិទ ទ្វារមួយទៀតបើក

ការងារច្រើនល្អ! ទិសដៅច្រើន ក៏ម្យ៉ាងដែរ សំខាន់មួយណាយើងស្រលាញ់ជាងគេ ហើយគួរគិតពីវាឲ្យបានច្រើន! ការមានគោលដៅធំក្នុងជីវិតគឺ ល្អណាស់ តែសំនួរសួរថា តើអ្នកហ៊ានពុះពារដើម្បីវាឬអត់? ពេលខ្លះយើងបាត់បង់ការងារ ឬ ទុកការងារមួយចោល មិនប្រាកដថាយើង អស់ផ្លូវដើរនោះទេ! អាចាស់ទៅ អាថ្មីនឹងមក បើយើងមិនបោះបង់! ភ្ញៀវកិត្តិយសៈ​ Pisey & Chhay
2/14/20242 hours, 16 minutes, 9 seconds
Episode Artwork

Every New Job is my First Job

អ្នកណាដែលមិនធ្លាប់ផ្លាស់ប្តូរការងារ ហើយការងារថ្មីតែងតែលំបាក មិនងាយស្រួលទេ! អ្វីដែលសំខាន់តើយើង​មានឆន្ទៈក្នុងការ តស៊ូហើយយកឈ្នះការងារនោះបានឬអត់? ក្នុងវគ្គនេះ ពួកយើងជជែកគ្នាពីអាជីពអ្នកបង្ហាញម៉ូដ និង ការងារជាច្រើនដែល Terry គាត់បានឆ្លងកាត់។ ភ្ញៀវកិត្តិយសៈ​ Terry
2/6/20241 hour, 4 minutes, 57 seconds
Episode Artwork

ពុត​គ្រូ​កុំ​ត្រាប់ ច្បាប់​គ្រូ​ឲ្យ​យក

អ្នកពូកែអ្នកខ្លាំងកម្រិតណាក៏ដោយ ដល់ពេលដែលត្រូវបង្រៀនអ្នកដទៃ វាជាបទពិសោធន៍ថ្មីមួយទៀត! ពេលខ្លះគ្រូជាអ្នកជួយតម្រង់ទិស សំខាន់យើងជាសិស្ស ព្រមទទួលយកដែរឬអត់? ជិវិតយើងម្នាក់ៗ តែងតែត្រូវការរៀនសូត្រ ហើយរៀននោះអែង គឺរៀនពីគ្រូ មិនថាក្នុងថ្នាក់ឬក្រៅថ្នាក់ទេ ភ្ញៀវកិត្តិយសៈ​ Norith & Goofy
1/30/20242 hours, 3 minutes, 57 seconds
Episode Artwork

ចេះច្រើនគេប្រើច្រើន

ពេលខ្លះយើងគួរគិតពីកម្លាំងខ្លួនដែលអាចទទួលយកការងារបាន តិចឬ ច្រើន។ មិនមែនមិនល្អទេពេលដែលគេប្រើយើងច្រើន ប៉ុន្តែពេលខ្លះ យើងគួររៀនឆ្លើយថា ទេ! ដើម្បីទុកពេលឲ្យខ្លួនឯងខ្លះ! មនុស្សយើងពេលហត់ធ្វើអ្វីមិនសូវបានលទ្ធផលល្អដូចចិត្តនោះទេ! ការពិតការដែលគេប្រើយើងច្រើនដោយសារគេគិតថាយើង ជាមនុស្សសមត្ថភាព ឬក៏ពេលខ្លះទៀតគេក៏កេងចំនេញពីយើងខ្លះដែរ! និយាយរួមបើយើងអាចធ្វើបាន យើងគួរតែរៀនធ្វើ និង អនុវត្តទ្រឹស្តីឲ្យបានច្រើនជា និយាយ។ ភ្ញៀវកិត្តិយសៈ​ Lim Heng (Will) ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
1/23/20242 hours, 3 minutes, 38 seconds
Episode Artwork

ចេតនាយកតន្ត្រីមកព្យាបាលរបួស

មនុស្សណាដែលថាមិនធ្លាប់ឆ្លងកាត់ភាពលំបាក ឬ ពេលវេលាដែលពិបាកនិងឆ្លងកាត់? សំខាន់តើយើងធ្វើបែបណាដើម្បី ឆ្លងកាត់វា? វគ្គនេះយើងទៅជួបជាមួយ យូហៃ និង អ្នកគ្រប់គ្រងគាត់ ដើម្បីឲ្យបងប្អូនស្គាល់គាត់កាន់តែច្បាស់! គាត់បានចែករំលែកច្រើនពីមូលហេតុដែលគាត់ជ្រើសរើសយកតន្រ្តី! ភ្ញៀវកិត្តិយសៈ​ YuuHai & Rong
1/16/20241 hour, 58 minutes, 43 seconds
Episode Artwork

រៀនមួយជីវិត

វគ្គនេះពួកយើងជជែកគ្នាច្រើនពី អ្វីទៅជាខ្មែរ ហើយយើងរស់របៀបណាដើម្បីកសាងកិត្តិយសជូនជាតិ! បូកផ្សំជាមួយនឹងបទពិសោធន៍រស់នៅអាមេរិច និង រង្វង់សិល្បៈដែល @Khmer1JivitOfficial បានឆ្លង់កាត់មកជាង១០ឆ្នាំ នេះផងដែរ! ការគិតរបស់មនុស្សម្នាក់ៗខុសៗគ្នាតែ យើងគួរយល់ថា ម្នាក់ៗមានហេតុផលរៀងៗខ្លួន! អ្វីដែលសំខាន់យើងគោរពការសម្រេចចិត្ត និង ការរស់នៅរបស់គេ ដរាបណាវាមិនប៉ះពាល់ដល់យើង។ ជួបគ្នានៅរដូវកាលទី៤ ឆាប់ៗនេះ!   ភ្ញៀវកិត្តិយសៈ​ @Khmer1JivitOfficial Co-Host: @ravenblaze99
1/9/20242 hours, 8 minutes, 4 seconds
Episode Artwork

មនុស្សជាតិ និង​​ អនាគតរបស់ AI

វគ្គនេះពួកយើងទាំង៣ ជជែកគ្នាច្រើន​ ពីបច្ចុប្បន្នភាពរបស់ AI វាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ពួកយើងទេ ប៉ុន្តែបើយើងចេះរៀនសូត្រ និង ចំណាយពេលឲ្យល្អជាមួយវា យើងអាចនឹងទាញយកប្រយោជន៍ពីវាបានច្រើន! ភ្ញៀវកិត្តិយសៈ​ Your Perspective
12/26/20231 hour, 45 minutes, 49 seconds
Episode Artwork

១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក

ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត! ភ្ញៀវកិត្តិយសៈ​ Kaka42 & Brave
12/19/20231 hour, 46 minutes, 38 seconds
Episode Artwork

Normal is Boring

ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ​ Max & Dom from Rising Giants Podcast
12/6/20232 hours, 28 minutes, 38 seconds
Episode Artwork

ស្រលាញ់ខ្មែរត្រង់ណា?

យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ! ភ្ញៀវកិត្តិយសៈ​ Tinh & Uriah
11/8/20231 hour, 53 minutes, 57 seconds
Episode Artwork

សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា

ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួន​ឯងបាន។​   ភ្ញៀវកិត្តិយសៈ​ Ic3_fr0Gz & Mengly Gaming  
10/31/20232 hours, 59 minutes, 52 seconds
Episode Artwork

រក្សាព្រៃគង់មិនខ្វះឧសដុតទេ

កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ! ភ្ញៀវកិត្តិយសៈ​ Sai & Den
10/23/20231 hour, 52 minutes, 3 seconds
Episode Artwork

រនាបបាក់គេយករនាបជួស

ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់? ភ្ញៀវកិត្តិយសៈ​ Changster Co-Host: RavenBlaze
10/16/20231 hour, 51 minutes, 58 seconds
Episode Artwork

អតីត បច្ចុប្បន្ន អនាគត

ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ​ វិសាល​ និង វាសនា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
10/10/20231 hour, 48 minutes, 58 seconds
Episode Artwork

ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ

ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ! ភ្ញៀវកិត្តិយសៈ​ Mariam និង Vitou
10/1/20231 hour, 58 minutes, 2 seconds
Episode Artwork

កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប

គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់?   ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ   ភ្ញៀវកិត្តិយសៈ​ Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ Co-Host: Seak 
9/26/20232 hours, 9 minutes, 43 seconds
Episode Artwork

ខ្ញីកាន់តែចាស់កាន់តែហិរ

នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន! ភ្ញៀវកិត្តិយសៈ​ ZK
8/29/20231 hour, 48 minutes, 47 seconds
Episode Artwork

ពត់ដែកទាន់នៅក្តៅ

មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ​ប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន សាន់ ពុធ ដេបូរ៉ា - Deborah Sann
8/22/20231 hour, 31 minutes, 14 seconds
Episode Artwork

ទន្សាយក៏រួច ត្រី​រ៉ស់​ក៏​រួច

បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។ ភ្ញៀវកិត្តិយសៈ​ប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង
8/15/20231 hour, 35 minutes, 39 seconds
Episode Artwork

ចង្កឹះមួយបាច់កាច់មិនបាក់

កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខ ភ្ញៀវកិត្តិយសៈ​ប្អូន Chan Vathanaka  និង ប្អូន តាំង ប៊ុនឆៃ
8/8/20231 hour, 50 minutes, 28 seconds
Episode Artwork

ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី

គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន​ តាមដែលខ្លួនអាចធ្វើទៅបាន   ភ្ញៀវកិត្តិយសៈ RavenBlaze & YaYa ShuShi
7/31/20231 hour, 40 minutes, 22 seconds
Episode Artwork

មុននិយាយគួរ ក្រលាស់អណ្តាតសិន

ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។   ភ្ញៀវកិត្តិយសៈ Dalis និង Sam
7/18/20231 hour, 59 minutes, 13 seconds
Episode Artwork

ប្រឈមឲ្យហើយទាន់ខ្លួននៅក្មេង

គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ!   ភ្ញៀវកិត្តិយសៈ  @JohnSey 
7/11/20231 hour, 51 minutes, 1 second
Episode Artwork

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ

រឿងរ៉ាវជាច្រើននៅក្នុងវគ្គនេះ ពួកយើងទាំង៣ មានគោលបំណងចែកដើម្បីឲ្យបងប្អូន ប្រយ័ត្ន និង អាចយកអ្វីដែលពួកខ្ញុំធ្វើទៅគិតថា ធ្វើបែបណាទើបប្រឈមនឹងការងារ បែបនោះបាន។ រឿងខ្លះ យើងត្រូវដកខ្លួន ខ្លះទៀតយើងត្រូវប្រឈម សំខាន់ យើងត្រូវចេះទប់អាមរណ្ម៍ទប់ចិត្តដោះស្រាយ ដោយប្រើធម៌ត្រជាក់   ភ្ញៀវកិត្តិយសៈ យ៉ារូ និង ទាយៈ   ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
6/20/20231 hour, 47 minutes, 22 seconds
Episode Artwork

តើយើងគួរប្រើសំណាងឬ ចំណេះដឹង?

វគ្គនេះ ពួកយើងទាំង៣ បានចែករំលែកច្រើនពី មេរៀនជីវិត និងដំណើរផ្សងព្រេងជុំវិញប្រទេសយើង ដែលសំបូរទៅដោយ សម្បតិ្តធម្មជាតិ! ក៏ដូចជាលើកឡើងពី បទពិសោធន៍ជាច្រើនពីការដោះស្រាយ និង ប្រឈមមុខនឹងបញ្ហាដែលយើងជួប! ភ្ញៀវកិត្តិយសៈ Pheakdey និង ពនេចរ
6/13/20232 hours, 1 minute, 33 seconds
Episode Artwork

ហាស្លាក់ ខ្ជាក់ស្លែង

ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន​ Brave ពី EDM Cambodia
6/6/20231 hour, 46 minutes, 3 seconds
Episode Artwork

ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់

រំលឹករឿងអតីតលេងៗជាមួយ​ប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។​ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបានពិតប្រាកដ ភ្ញៀវកិត្តិយសៈ ប្អូន Q-win និង ប្អូន ហរទ័យ
5/30/20231 hour, 35 minutes, 21 seconds
Episode Artwork

សំនួរចាក់ដោត ចម្លើយចាក់ទ្រូង

វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើក​មុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!
5/23/202356 minutes
Episode Artwork

ចេះឯងឲ្យក្រែងចេះគេ

លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជាក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ!   ភ្ញៀវកិត្តិយសៈ Athika និង Zac      
4/26/20231 hour, 39 minutes, 28 seconds
Episode Artwork

មិត្ត១០០ឆ្នាំគុណភាព

ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន  @MMegamind  និង ប្អូន ធីតា (Thyda)
4/18/20231 hour, 43 minutes, 26 seconds
Episode Artwork

ទង្វើមានប្រសិទ្ធភាពជាងសម្តី

មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ! ភ្ញៀវកិត្តិយសៈ ប្អូន  @REEZYnotREZZY  និង KWOK (Music Producer) Co-Host:  @ravenblaze99  
4/11/20231 hour, 52 minutes, 3 seconds
Episode Artwork

រៀនលើកទឹកចិត្ត

ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ​៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ ប្អូន  @CHORNRATANAK  និងប្អូន ReachJni Toch - រាជនីតូច
3/21/20231 hour, 40 minutes, 21 seconds
Episode Artwork

កុំរស់ក្នុងអតីតកាល

មនុស្សម្នាក់ៗមានខ្សែរជីវិត​ និង​ អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។    ភ្ញៀវកិត្តិយសៈ ប្អូន Mina និងប្អូន Nha មកពី K've Entertainment
3/14/20231 hour, 26 minutes, 3 seconds
Episode Artwork

កូន និង ពួកម៉ាកចូល Podcast

ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny
3/7/202315 minutes, 39 seconds
Episode Artwork

មុជឲ្យជ្រៅទៅឲ្យឆ្ងាយ

ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣! ភ្ញៀវកិត្តិយសៈ  បង ណាថាន់ និង ប្អូន មនោរម្យ  ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk  
2/14/20231 hour, 38 minutes, 39 seconds
Episode Artwork

Relationship, Football, Family

រឿងខ្លះ មិនមែនយើងចេះតែលើកយកមកពិភាក្សានោះទេ ជាពិសេស​រឿង បរាជ័យ! អ្នកខ្លះពិតជាមិនដឹងថា ធារី និង គ្រួសារគាត់ឆ្លងកាត់អ្វីខ្លះទើបពួកគាត់មកដល់ចំណុចនេះទេ! ជីវិតមានឡើងមានចុះ សំណួរសួរថា តើអ្នកហ៊ានប្រឈមរឿងទាំងនោះដែរឬអត់?  ភ្ញៀវកិត្តិយសៈ  Thierry Chantha Bin & Kate Sutherland ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk  
2/7/20231 hour, 34 minutes, 26 seconds
Episode Artwork

Gamer ស្មោះស្នេហ៍?

ប្រុសៗភាគ​ច្រើនចូលចិត្តលេង ទាំងហ្គេម និង កីឡា ប៉ុន្តែ ពួកគាត់ក៏បានរៀនចែកពេលវេលា និង រកពេលចំណាយជាមួយគ្រួសារឲ្យបានត្រឹមត្រូវផងដែរ! គ្នុងវគ្គយើងជជែកគ្នាពី​ប្រវត្តិទំនាក់ទំនងរបស់ ប្អូន GMK ជាមួយភរិយាគាត់ និងជិវិតរបស់ Creator ក្រោយពេលមានគ្រួសារផងដែរ! ភ្ញៀវកិត្តិយសៈ  @NoobieGMK  និង ភរិយា ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
1/31/20231 hour, 2 minutes, 20 seconds
Episode Artwork

កីឡាត្រូវការអ្នកគាំទ្រ

ពួកយើងទាំងពីរជជែកគ្នាច្រើនគួរសមពីជីវិតផង និង កីឡាផង! សូមអធ្យាស្រ័យសម្រាប់ Subtitle ដោយសារវែងពេកធ្វើអត់ទាន់ហើយទេ នឹងដាក់ជូនតាមក្រោយ អរគុណបងប្អូន! ភ្ញៀវកិត្តិយសៈ Nick Taylor ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm Google Podcast: https://bit.ly/3uXGzgO iTune: https://apple.co/3RIFIdk
1/24/20231 hour, 37 minutes, 34 seconds
Episode Artwork

ស្អប់ខ្ញុំចុះ បើសិនជា ពិភពលោកនេះលែងទទួលស្គាល់ការពិត

មនុស្សគ្រប់រូប មានវិធីសាស្រ្តបញ្ចេញអារម្មណ៍ខ្លួន ផ្សេងៗគ្នា! ខ្លះសរសេរ ខ្លះច្រៀង ខ្លះលេងកីឡា ខ្លះទៀត ក៏ប្រើប្រាស់ការថតរូប ជាមធ្យោបាយរបស់ខ្លួន។ ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាច្រើនពី អតីតកាល បច្ចុប្បន្ន និង​ រឿងអនាគត ថាតើ មនុស្ស៣ រូបមកពីកន្លែង ផ្សេងៗគ្នា មានឆន្ទះបែបណា? ស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ  @វណ្ណដា-VannDa Official  &  @RavenBlaze 
11/5/20222 hours, 21 minutes, 40 seconds
Episode Artwork

គោរួចទើបធ្វើរបង ជិតប្រលងទើបខំរៀន

មនុស្សម្នាក់ៗ មានរបៀបរៀនសូត្រខុសៗគ្នា។ យើងរៀនពូកែ គួរជួយណែនាំមិត្តៗដែលរៀនខ្សោយឲ្យខំប្រឹងរៀនទាំងអស់គ្នា! រៀនបណ្តើរធ្វើការបណ្តើរ បើអាចធ្វើទៅបានគឺល្អ តែគួរឲ្យអាតិភាព ការសិក្សារមុនគេ។ ក្នុងវគ្គនេះ ពួកយើងបានជជែកគ្នាច្រើនពីការៀនសូត្រ និង ការជ្រើសរើសជំនាញរៀនឲ្យសមនឹងចិត្តរបស់យើង។ ភ្ញៀវកិត្តិយសៈ  @Pheap Sopheak  &  @Poly ratanak 
11/1/20221 hour, 35 minutes, 38 seconds
Episode Artwork

ចិត្តល្អ ក្រមិនយូរ!

ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!
9/22/202149 minutes, 15 seconds
Episode Artwork

ធ្លាក់កាន់តែជ្រៅ! ក្រោកឲ្យកាន់តែខ្ពស់!

ការបាក់ទឹកចិត្តជាបទពិសោធន៍មួយដែល មនុស្សគ្រប់រូបអាចឆ្លងកាត់! ម្នាក់ៗ អាចឆ្លងផុតវាបានតាមបទពិសោធន៍ផ្សេងៗគ្នា! តោះស្តាប់ Seak Vlogger គាត់បរិយាយពីជីវិត និង អ្វីដែលគាត់ឆ្លងកាត់ទាំងអស់គ្នា!
7/1/20211 hour, 2 minutes, 1 second
Episode Artwork

រៀននៅបរទេស ល្អត្រង់ណា?

ការរៀនសូត្រ នៅកន្លែងណាក៏មានតម្លៃដែរ! សំខាន់ខ្លួនអ្នក តើអ្នកជាមនុស្សប្រភេទណា! តើអ្នកចង់ចេះចង់ដឹងដែរឬអត់? តោះស្តាប់ពួកខ្ញុំចែករំលែកបទពិសោធន៍រៀននៅបរទេសទាំងអស់គ្នា! អបអរដល់ Sakk ដែលក្លាយជាប៉ាៗ!
5/26/202147 minutes, 29 seconds
Episode Artwork

ធ្វើក៏ខុស! មិនធ្វើក៏ខុស!

មនុស្សម្នាក់ៗមានជម្រើសរៀងៗខ្លួន! សំណួរ តើហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ដែរឬអត់? ស្តាប់បទពិសោធន៍ខ្ញុំទាំងអស់គ្នា!
4/24/202136 minutes, 30 seconds
Episode Artwork

តើរឿង Raya and The Last Dragon ទាក់ទងនឹងខ្មែរយើងឬអ់ត?

បងប្រុស ចិន្ត ច័ន្ទរតនា ជាបណ្ឌិតផ្នែកបុរាណវិទ្យា ដែលបានបញ្ចប់ការសិក្សារនៅប្រទេសបារាំង! បងប្រុសគឺជាក្រុមការងារ ជាអ្នកផ្តល់មតិ ពិគ្រោះយោបល់នៅក្នុងរឿង Raya and The Last Dragon ដោយផលិតកម្ម Walt Disney ផងដែរ! អ្នកទាំងអស់គ្នាអាចយល់ដឹង ក៏ដូចជាបានរៀនបន្ថែមពីវិស័យកុន ប្រភេទ 3D Animation មានភាពស្មុគស្មាញយ៉ាងណាក្នុងវគ្គនេះ!
3/22/202140 minutes, 32 seconds
Episode Artwork

កុំប្រៀបធៀបមនុស្ស

Scarlett - ស្កាលេត គឺជាអតីតពិធីកររបស់កម្មវិធី វិទ្យុនិង ក្លាហាន៩ គាត់បានចាកចេញពីការងារក្រុមហ៊ុន រហូតក្លាយខ្លួនជា Video Creator ពេញម៉ោង! ចង់ដឹងថាគាត់ទទួលសម្ពាធអ្វីខ្លះពី ការងារគាត់? ស្តាប់ការជជែកលេងរបស់ពួកខ្ញុំទាំងពីរ ទាំងអស់គ្នា!
3/4/202139 minutes, 21 seconds
Episode Artwork

កុំចាំថ្ងៃស្អែក!

ស្តាប់ពូ សី គាត់និយាយពីការងារផ្ទាល់ខ្លួនគាត់ និង គម្រោងអនាគត!
2/28/202142 minutes, 15 seconds
Episode Artwork

ខ្វះភាពកក់ក្តៅ

Raven គឺជា content creator ដែលផលិតវីដេអូ បានរាប់ឆ្នាំ! រឿងរ៉ាវគ្រួសារ ក៏ដូចជា អនាគតគាត់ត្រូវបានលាតត្រដាងនៅក្នុងវគ្គនេះ!
2/28/202149 minutes, 32 seconds
Episode Artwork

ស្អប់ការអានសៀវភៅ

Poly គឺអ្នកដែលជួយអ្នកទាំងអស់គ្នាឲ្យស្រលាញ់ការអាន។ តើ Poly អាចធ្វើឲ្យពូជ្រួញ ស្រលាញ់ការអានឬអត់?
2/28/202146 minutes, 1 second
Episode Artwork

ផលិតវិដេអូនៅខេត្ត

តើការផលិតវីដេអូនៅតាមបណ្តាខេត្ត ជួបរឿងអ្វីខ្លះ? ស្តាប់ Q-Win បកស្រាយ ពីការងារគាត់។
2/28/202121 minutes, 58 seconds