ពិធីភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរចេញទៅធ្វើបុណ្យទាំងសេដ្ឋកិច្ចគ្រួសារកំពុងយ៉ាប់យឺន
9/18/2024 • 5 minutes, 15 seconds សារមន្ទីរទួលស្លែងបន្តបណ្តុះបណ្តាលជំនាញអភិរក្សវាយនភណ្ឌ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្សវាយនភណ្ឌ” ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺបន្តចែករំលែកចំណេះដឹង អំពីការងារជំនាញអភិរក្សវាយនភណ្ឌ បណ្តុះស្មារតីយុវជន និងផ្តល់តម្លៃលើវត្ថុតាងប្រវត្តិសាស្ត្រ និងការចងចាំពីរបបខ្មែរក្រហម។
9/17/2024 • 12 minutes, 10 seconds សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ
«មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយក ការណ៍របស់ ជួប នរក្សា៖
9/16/2024 • 9 minutes, 49 seconds Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជា
Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជាចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ កប៉ាល់Plastic Odyssey ដែលមានបេសកកម្មធ្វើដំណើរជុំវិញពិភពលោក ដើម្បីចូលរួមផ្សព្វផ្សាយនិងស្វែងរកដំណោះស្រាយរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលរិស្ថានដោយបញ្ហាប្លាស្ទីក កំពុងចុះចតនិងបំពេញកិច្ចការរបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
9/15/2024 • 8 minutes, 31 seconds លោក អ៊ុំ ប៊ុនរ៉េត៖ ខ្ញុំចង់ឲ្យកូនខ្មែរបន្តបេសកម្មពីខ្ញុំដោយជិះម៉ូតូជុំវិញពិភពលោក
មានអាយុ ៤៤ ឆ្នាំ លោក អ៊ុំ ប៊ុនរ៉េត បានចំណាយពេលជិះម៉ូតូផ្សងព្រេងជិត២០ឆ្នាំមកហើយ។បទពិសោធន៍នេះបានធ្វើឲ្យប្រធានក្លឹបម៉ូតូ BMW កម្ពុជារូបនេះ ជួបគ្រោះថ្នាក់ជាច្រើនសាររហូតពិការជើងរយៈពេលខ្លី។ ទោះជាបែបនេះក្តី ក៏អនុប្រធានក្លឹបម៉ូតូ BMW Asia និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាយានយន្តកម្ពុជារូបនេះ នៅតែមិនព្រមបោះបង់ចោល ក្តីស្រមៃរបស់ខ្លួន ក្នុងការសម្រេចឲ្យបានជើងឯកអ្នកជិះម៉ូតូឆ្លងទ្វីបចំងាយ ២៥០០០គីឡូម៉ែត្រ។ បេសកម្មរបស់ លោក អ៊ុំ ប៊ុនរ៉េត មិនត្រឹមតែជាការកំសាន្តអារម្មណ៍ប៉ុណ្ណោះទេ តែជាគោលដៅរកមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុផ្ផាឲ្យបាន១០ម៉ឺនដុល្លារ។
9/15/2024 • 11 minutes, 36 seconds លោក វន សុវី៖ ច្នៃរទេះគោចាស់ៗជាគ្រឿងតាំងលម្អអាចជួយថែរក្សាកេរ្តិ៍ដូនតា
រទេះគោ ជាយានជំនិះដែលអ្នកសែ្រចម្ការ តែងយកទៅធ្វើជាមធ្យោបាយដឹកជញ្ជូនស្រូវ អង្ករ ចម្បើង និងដឹកកណ្តាប់ជាដើម ។ បច្ចុប្បន្ននេះ កម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបៗ ជាហេតុធ្វើឲ្យរទេះគោដែលជាកេរ្ត ិ៍ដំណែលពីដូនតា ត្រូវបោះបង់ចោលស្ទើរតែទាំងស្រុង។ រទេះគោសព្វថ្ងៃអាចនៅរស់ ដោយសារការកែច្នៃសម្រាប់ជាគ្រឿងតាំងលម្អតាមសណ្ឋាគារ អាហារដ្ឋាន និងវត្តអារាម។
9/14/2024 • 7 minutes, 35 seconds ក្រុមសិល្បករមមាញឹកហាត់សម ត្រៀមបង្ហាញទស្សនីយភាពសិល្បៈរបាំរឿងព្រះបាទជ័យវរ្ម័នទី៧
មហោស្រពកោះពេជ្រនឹងមានការរៀបចំសម្ដែងសិល្បៈរបាំក្បាច់បុរាណខ្មែររឿងព្រះបាទជ័យវរ្ម័នទី៧នៅថ្ងៃទី២៨ និងថ្ងៃទី២៩ កញ្ញាខាងមុខ។ មុនថ្ងៃសម្ដែងជាផ្លូវការឈានមកដល់ ក្រុមសិល្បករដូចជា អ្នកសម្ដែង អ្នកចម្រៀង និងគ្រូភ្លេងជាដើមបានចូលរួមការហាត់សមនៅសាលាមធ្យមវិចិត្រសិល្បៈ។ លោកស្រី ឱម យុវណ្ឌី គ្រូដឹកនាំរឿង និងជាតួសម្ដែងម្នាក់បានលើកឡើងថា សិល្បករទាំងអស់សុទ្ធតែបានខិតខំហាត់ពុតលុតដំ ដើម្បីត្រៀមបង្ហាញទស្សនីយភាពដ៏ល្អមួយសម្រាប់អ្នកទស្សនា។
9/13/2024 • 8 minutes, 11 seconds ពលរដ្ឋជាយក្រុងភ្នំពេញស្នើឲ្យពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ពួកគេដែលរស់នៅទីនោះកំពុងបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតប្រចាំថ្ងៃ ប្រើប្រាស់ទឹកភ្លៀង និងទឹកបរិសុទ្ធ។ នៅចំពោះមុខបញ្ហានេះ ពួកគេបានស្នើឲ្យរដ្ឋាករទឹកជួយពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ពយកគេឲ្យដូចប្រជាពលរដ្ឋផ្សេងទៀតដែលរស់ក្នុងក្រុងភ្នំពេញ។
9/12/2024 • 5 minutes, 36 seconds កីឡាគុនដាវកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីពីក្មេងៗ និងយុវវ័យ
កីឡាគុនដាវដែលត្រូវបានគេចាត់ទុកជាកីឡាបែបអភិជន និងស៊ីវីល័យនៅក្នុងទសវត្សទី៦០ មិនធ្លាប់ត្រូវបានប្រជាជនខ្មែរស្គាល់ឲ្យបានទូលំទូលាយទេ។ បន្ទាប់ពីបានបាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម កីឡាមួយនេះបានលេចមុខឡើងវិញក្នុងឆ្នាំ ២០០៦។ សព្វថ្ងៃនេះ កីឡាគុនដាវកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងៗ និងយុវវ័យខ្មែរសម័យថ្មីមួយចំ នួនដោយសារតែកីឡាមួយនេះជួយឲ្យពួកគេមានការផ្ចង់អារម្មណ៍ ភាពរហ័សរហួនជាងមុន និងភាពឆ្លាតវ៉ៃ៕
9/11/2024 • 9 minutes, 46 seconds អ្នកបណ្តុះផ្សិតអំបោះថា ទីផ្សារផ្សិតអំបោះនៅតែល្អ លក់បានតម្លៃថ្លៃ និងទាមទារការថែទាំខ្លាំង
ផ្ទុយពីដំណាំកសិកម្មផ្សេងៗដែលកសិករតែងរអ៊ូរពីបញ្ហាទីផ្សារ និងតម្លៃ ផ្សិតអំបោះកំពុងមានទីផ្សារល្អ និងលក់បានតម្លៃថ្លៃ។ លោកសាវរី អ្នកគ្រប់គ្រងកសិដ្ឋានផ្សិត NC បានអះអាងថា កសិដ្ឋានលោកមិនដែលជួបបញ្ហាក្សត់ទីផ្សារម្តងណាទេ ពោលគឺមានតែផ្គត់ផ្គង់ឲ្យទីផ្សារមិនគ្រប់គ្រាន់។ ទោះជាយ៉ាងនេះក្តី លោកសាវរីបានប្រាប់ថា របរបណ្តុះផ្សិតអំបោះនេះមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានឡើយ ព្រោះការដាំដំណាំមួយនេះត្រូវការបច្ចេកទេសខ្ពស់ខុសពីការដាំដំណាំមួយចំនួនផ្សេងទៀត៕
9/10/2024 • 11 minutes, 19 seconds ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត
អ្នកភូមិប្រមាណជា១០គ្រួសារនៅជើង ភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។
9/9/2024 • 6 minutes, 45 seconds យុវជនស្ម័គ្រចិត្តកម្ពុជា៧រូបមានឱកាសឃើញ ជួបកីឡាករអន្តរជាតិនៅប៉ារ៉ាអូឡាំពិក
នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តអន្តរជាតិជាង៤ម៉ឺន៥ពាន់នាក់ ដែលធ្វើការយ៉ាងសកម្មនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស មានយុវជនស្ម័គ្រចិត្តកម្ពុជាប្រុសស្រី ៧រូប។ មានប្រភពចេញពីអង្គការ សមាគមក្នុងប្រទេសកម្ពុជា យុវជនស្ម័គ្រចិត្តខ្មែរវ័យក្មេងទទួលបេសកកម្មបម្រើការនៅភូមិអូឡាំពិក។ នៅទីនោះ ពួកគេត្រូវបានបែងចែកគ្នាជាច្រើនក្រុម ដើម្បីផ្តល់សេវា ជំនួយដល់គណៈប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងគ្នា ដែលនៅក្នុងនោះមានផងដែរ គណៈប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា។
9/8/2024 • 10 minutes, 46 seconds បាត់បង់ព្រៃសហគមន៍ គឺបាត់បង់ឆ្នាំងបាយរបស់អ្នកប្រកបរបរបោចរពាក់
វល្លិរពាក់ ជាអនុផលព្រៃឈើមួយប្រភេទ ដែលចាស់បុរាណតែងប្រើ និងយកមកផលិតសម្ភារៈប្រើប្រាស់ ដូចជាល្អី កន្រ្ដកតូច ធំ និងសម្ភារៈ ច្រើនផ្សេងទៀត។ ជាក់ស្តែង បង្គីជាដើម គឺជាវត្ថុប្រើប្រាស់ចាំបាច់នៅទីជនបទ ។ ពលរដ្ឋប្រកបមុខរបរត្បាញបង្គីលក់ ហាក់នៅមានចំនួនតិចតួច ព្រោះថា របរត្បាញបង្គីធ្វើឲ្យគេចំណាយពេលច្រើនក្នុងការស្វែងរកវត្ថុធាតុដើមសម្រាប់ផលិត ចំណែកបង្គីវិញ មានតម្លៃថោកខ្លាំង។ នៅភូមិសាអង អ្នកភូមិនៅមានទុក្ខព្រួយបារម្ភមួយទៀត ព្រោះថា ទីតាំងបោចដើមរពាក់យកមកត្បាញបង្គី ត្រូវបានគេឈូសឆាយស្ទើរអស់ពីដីព្រៃសហគមន៍។
9/8/2024 • 5 minutes, 36 seconds កញ្ញាវន ថារី វិស្វករស្រ្តីទីមួយ កែច្នៃចម្រោះទឹកកខ្វក់ ជួយបរិស្ថាន
កញ្ញាវន ថារី គឺជាវិស្វករផ្នែកបរិស្ថាន ស្រ្តីទីមួយនិងជាស្ថាបនិកក្រុមហ៊ុនអាជីវកម្មស៊ូដ្រែន ដែលផ្តោតលើការកែច្នៃស្រកីដូងធម្មជាតិ ធ្វើជាប្រព័ន្ធចម្រោះទឹកកខ្វក់និងកាកសំណល់ផ្សេងៗ។ គោលបំណងរបស់កញ្ញាវន ថារី គឺស្វែងរកដំណោះស្រាយជូនសហគមន៍និងសាលារៀនបណ្តែតទឹក និងជាពិសេសដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងកើតឡើង អោយកាន់តែប្រសើរឡើង។
9/7/2024 • 11 minutes, 37 seconds ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់
លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រ្តីជរាទាំង ២រូបនេះកំពុងរស់ពឹងលើចៅអាយុ ៣១ឆ្នាំម្នាក់ដែលមានពិការភាព គ-ថ្លង់កំពុងប្រកបរបរធ្វើបដិមាថ្ម។ តាមពិត គឺលោកយាយ ធូ គឹមអេងជាអ្នកបង្រៀនចៅតាំងពីចៅនៅអាយុជាង ១០ឆ្នាំ។ សព្វថ្ងៃនេះ ចៅវ ័យ ៣១ឆ្នាំដែលមានពិការភាពមានសមត្ថភាពអាចធ្វើបដិមាថ្មដោយខ្លួនឯង។ តែបញ្ហានៅត្រង់ថា គឺមិនសូវមានទីផ្សារសម្រាប់លក់ចេញ។
9/6/2024 • 5 minutes, 53 seconds លោកទិត្យ សុខ ថាអាជីពធ្វើឧបករណ៍ភ្លេងខ្មែរជាការរួមចំណែកអភិរក្សមរតកភ្លេងបុរាណ
លោក ទិត្យ សុខ ជាជាងធ្វើឧបករណ៍ភ្លេងខ្មែរជាង ១៥ឆ្នាំ។ ឧបករណ៍ភ្លេងខ្មែរដែលលោកបានធ្វើរួមមានស្គរដៃ ទ្រ តាខេ ឬឃឹមជាដើម។ ដោយទឹកចិត្តស្រលាញ់ លោក ទិត្យ សុខ បានខិតខំបន្តតស៊ូប្រកបមុខរបរមួយនេះដោយមិនបោះបង់ ទោះជាមិនទទួលបានការគាំទ្រខ្លាំងក៏ដោយ។ តាមលោក ទិត្យ សុខ មុខរបរមួយនេះបានរួមចំណែកអភិរក្សមរតកភ្លេងបុរាណខ្មែរ។
9/5/2024 • 5 minutes, 32 seconds ការផ្តល់អាហារូបករណ៍ទៅសិក្សានៅបរទេសកើនឡើង តែអ្នកទទួលបាននៅមានចំនួនតិច
មជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជាបានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ស្តីពីអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ ២០២៤។ សិស្សនិស្សិតដែលចូលរួមបានសម្តែ ងការចាប់អារម្មណ៍ខ្លាំងលើអាហារូបករណ៍ដើម្បីបន្តការសិក្សានៅបរទេស។ តាមមជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជា ទោះបីជាការផ្តល់អាហារូបករណ៍បរទេសចាប់ផ្តើមកើនឡើងនាពេលបច្ចុប្បន្នក៏ដោយ ក៏និស្សិតដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសនៅមានចំនួនតិចតួចនៅឡើយ៕
9/3/2024 • 9 minutes, 31 seconds ពលរដ្ឋដែលប៉ះពាល់ពីគម្រោងស្តារប្រឡាយរំដោះទឹកពីព្រលានយន្តហោះថ្មីទទូចចង់បានសំណងសមរម្យ
ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ ៨៨ ត្រង់ចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យដែលអាចតាំងទីលំនៅថ្មីបានទេ។ ក្តីកង្វល់មួយនេះកើតឡើង ក្រោយពួកគេឃើញមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកស្តារប្រឡាយ ៨៨ ដើម្បីធ្វើជាទីតាំងរំដោះទឹកចេញពីព្រលានយន្តហោះអន្តរជាតិថ្មីដែលត្រៀមបើកដំណើរការនៅឆ្នាំ ២០២៥ ខាងមុខ។ ក្នុងន័យនេះ ពលរដ្ឋដែលអះអាងកំពុងរងផលប៉ះពាល់បានទទូចឱ្យរដ្ឋាភិបាល និងភាគីក្រុមហ៊ុនសាងសង់ព្រលានធ្វើយ៉ាងជួយផ្តល់សំណងសមរម្យដល់ពួកគេ ដ្បិតបច្ចុប្បន្នពួកគេពុំទាន់ទទួលបានដំណឹងអ្វីនៅឡើយ៕
9/3/2024 • 9 minutes, 44 seconds យុទ្ធក្រមខមអាចប្រឈមនឹងការបាត់បង់ ប្រសិនបើយុវជនជំនាន់ក្រោយមិនចូលរួមអើពើ
លោកយូ ឈឿននរិនដាជាយុវជនមួយរូបដែលតស៊ូលះបង់ដើម្បីអភិរក្សយុទ្ធក្រមខមដែលជាក្បាច់គុណបុរាណខ្មែរ។ ជាអ្នកតស៊ូត្រាំត្រែងជាមួយយុទ្ធក្រមខមជាង ១៥ឆ្នាំមកនេះ លោក រិនដាមើលឃើញថា ការផ្សព្វផ្សាយពីក្បាច់គុណបុរាណខ្មែរប្រភេទមួយនេះនៅមានភាពចង្អៀត បើធៀបនឹងក្បាច់គុណខ្មែរផ្សេងៗទៀត។ តាមលោក នរិនដា យុទ្ធក្រមខមអាចប្រឈមនឹងការបាត់បង់ ប្រសិនបើយុវជនជំនាន់ក្រោយមិនចូលរួមអើពើ និងស្រាក់ដៃគ្នាអភិរក្សទេនោះ។
9/2/2024 • 7 minutes, 5 seconds សិល្បករគំនូរឌីជីថលសំ ដារ៉ូ ចង់បង្កើតសៀវភៅរូបភាពនិងគំនូរជីវចលពីសម័យអង្គរ
ទោះបីជាលោកសំ ដារ៉ូ ធ្លាប់ជានិស្សិតផ្នែកស្ថ ាបត្យកម្មរចនាផ្ទៃក្នុង ប៉ុន្តែលោកគឺជាអ្នកស្រលាញ់ចូលចិត្តខាងវិស័យគំនូរ តាំងពីវ័យក្មេង។ ដោយការព្យាយាមនិងការខិតខំប្រឹងប្រែង ដារ៉ូបានចាប់ឱកាសនិងក្តីស្រម៉ៃដើម្បីក្លាយជាសិល្បករគំនូរឌីជីថលនិងជាអ្នកនិពន្ធសៀវភៅឈុតឆាករូបភាព។ ជាអ្នកមានទេពកោសល្យខាងវិស័យគំនូរឌីជីថលរយៈពេលជាង១០ឆ្នាំ ដារ៉ូ មានបំណងបង្កើតសៀវភៅរូបភាពថ្មីនិងគំនូរជីវចលដែលទាក់ទងសម័យអង្គរ។
9/1/2024 • 9 minutes, 21 seconds លោក ឈុន វីរៈ៖ ប្រើជ្រញ់ពីឈើម៉ៃសាក់រួមចំណែកជួយកាត់បន្ថយវិនាសកម្មព្រៃឈើ
សិប្បកម្មផលិតជ្រញ់មួយកន្លែងក្នុងក្រុងភ្នំពេញ បានកែច្នៃឈើម៉ៃសាក់ទៅជាគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់ផ្សេងៗ។ លោក ឈុន វីរៈ ម្ចាស់សិប្បកម្មនេះ បានអះអាងថា ការចូលរួមប្រើប្រាស់ផលិតផលពីឈើម៉ៃសាក់ មិនថា គ្រឿងសង្ហារឹម របស់ប្រើប្រាស់ រួមទាំងជ្រញ់ផងដែរ គឺជាការរួមចំណែកដល់ការកាត់បន្ថយវិនាសកម្មព្រៃឈើមួយផ្នែក ខណៈម៉ៃសាក់ជាឈើដែលដាំដុះដោយខ្លួនឯង។
8/31/2024 • 6 minutes, 47 seconds