ពីក្រោយ Gumball 3000 នៅកម្ពុជា ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបាន ធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000
ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia
Yura & Lyheang ពី HYPE Autos Customs
Bunlong ពី BLK Detailing Center
Audio Mixed by: Vitovvs
Podcast Crew: Phara, Heang, Skyy & Seng Hao
Photo by: Dina.portfolio
See more
10/1/2024 • 2 hours, 13 minutes, 5 seconds ស្រលាញ់កុំទៅញឹក បើរឭកទៅយូរៗម្ដង ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់!
ភ្ញៀវកិត្តិយសៈ M.Fatt & Vito
Audio Mixed by: Vito
See more
9/10/2024 • 2 hours, 7 minutes, 7 seconds ម្នាក់មួយដៃម្នាក់ជើង ក្នុងវិស័យថតរូប សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។
ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
See more
9/3/2024 • 2 hours, 4 minutes, 28 seconds ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124
See more
8/27/2024 • 1 hour, 57 minutes, 37 seconds ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។
ភ្ញៀវកិត្តិយសៈ Monirath (Jessie)
See more
8/6/2024 • 1 hour, 55 minutes, 22 seconds
ជ ជែកគ្នាច្រើនពីអាជីពជាងអ្នកថតរូប ក៏ដូចជាអ្នកផលិតមាតិកា នៅប្រទេសសាំងហ្គាពួរ និង ម៉ាឡេស៊ី។ យើងបានប្តូរយោបល់គ្នាច្រើនពីវិធីធ្វើឲ្យការងារខ្លួនរីកចម្រើន។ សូមបងប្អូនបើកមើល Subitle បើសិនស្តាប់មិនទាន់! មានទាំងភាសាខ្មែរ និង ភាសាអង់គ្លេស សូមអរគុណ!
ភ្ញៀវកិត្តិយសៈ Mark & Steph
See more
7/30/2024 • 2 hours, 10 minutes, 22 seconds ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។
ភ្ញៀវកិត្តិយសៈ ដុំហ្វីល
See more
6/10/2024 • 2 hours, 19 minutes, 23 seconds ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ?
ភ្ញៀវកិត្តិយសៈ កញ្ចនា និង រស្មី
See more
6/4/2024 • 2 hours, 5 minutes, 37 seconds វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។
ភ្ញៀវកិត្តិយសៈ បង លីដា ចាងហ្វាងផលិតកម្ម LD
See more
5/28/2024 • 1 hour, 41 minutes, 53 seconds ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង
ភ្ញៀវកិត្តិយសៈ ម៉ានិច & ឆាត
See more
5/21/2024 • 1 hour, 49 minutes, 2 seconds ថោកអីហ្នឹងដៃថ្លៃអីហ្នឹងមាត់ អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់!
ភ្ញៀវកិត្តិយសៈ @DararithTiv & បង អារុណ
See more
5/14/2024 • 2 hours, 3 minutes, 12 seconds ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគ ាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់!
ភ្ញៀវកិត្តិយសៈ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
See more
5/7/2024 • 2 hours, 24 minutes, 54 seconds ការងារដែលមានផ្លូវវែងឆ្ងាយ ពិតណាស់គឺតម្រូវឲ្យមានការសហការណ៍ និង រៀនធ្វើការជាមួយមិត្តរួមអាជីព មិនថាចាស់ឬ ក្មេងនោះទេ! ភាគីទាំងទ្វេរនិងបានរៀនពីគ្នាទៅវិញទៅមក ដែលជាហេតុផលធ្វើឲ្យវិស័យមួយមានការអភិវឌ្ឍន៍ និង លូតលាស់ទៅមុខបាន! វគ្គនេះយើងជជែកគ្នាច្រើនពីវិស័យភ្លេង និង តន្រ្តីសម័យទំនើបនៅក្នុងសង្គមយើងបច្ចុប្បន្នផងដែរ ពួកយើងមានចេតនាល្អ ចង់ឲ្យបងប្អូនរៀនគិតពីជ្រុងមួយដែល អាចជួយឲ្យយើងយល់កាន់តែច្បាស់ពីវិស័យនេះ
See more
4/30/2024 • 2 hours, 4 minutes, 34 seconds អ្នកណាដែលមិនធ្លាប់ឆ្លងកាត់កាលៈទេសៈ ពិបាកចិត្ត វិបត្តិផ្លូវចិត្ត ឬ ជួបបញ្ហារផ្លូវចិត្ត? មនុស្សគ្រប់រូបគឺត្រូវតែឆ្លងកាត់វា សំខាន់វាអាស្រ័យលើគាត់ និង មនុស្សជុំវិញគាត់ ថាតើ ដំណើរឆ្លងកាត់នោះ វាមានភាពរលូន ឬ មានជួបរឿងអ្វីខ្លះ? ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ហ៊ានស្វែងរកជំនួយពេលដែលអ្នកត្រូវការ និង រកអ្នកណាម្នាក់មកស្តាប់សាច់រឿងរបស់យើង ដើម្បីកុំឲ្យវាក្លាយជាជម្ងឺរាំរៃ ធ្វើឲ្យយើងពិបាកនិងប្រឈមវា។ ថែខ្លួនណាបងប្អូន ហើយព្យាយាមមើលមនុស្សជុំវិញអ្នកផង។
ភ្ញៀវកិត្តិយស ៖ @Yuromong-vlog វេជ្ជ ងិន រតនរមនា និង វេជ្ជ ស៊ី រ៉ាតូ
See more
4/23/2024 • 2 hours, 19 minutes, 30 seconds ពេលខ្លះយើងគិត គឹបានត្រឹមគិត! គិតច្រើនល្អ តែបើគិតជ្រុលមិនធ្វើ អាចនាំឲ្យយើងមានការបាក់ទឹកចិត្ត។ រឿងខ្លះគឺយើង អាចត្រឹមប្រឈមវាភ្លាមៗ ដោះស្រាយវាម្តងមួយជំហានៗ ទើបអាចដល់គោលដៅ!
ភ្ញៀវកិត្តិយសៈ Pheakkdey
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
3/25/2024 • 1 hour, 50 minutes, 4 seconds គាត់បានចែករំលែ ករឿង ដែលមិនធ្លាប់បានលឺច្រើនមែនទែនក្នុងភាគនេះ ហើយគាត់មើលទៅមិនសមជាមនុស្សមិនសូវមាត់កទេ តែជាក់ស្តែងគឺទាល់តែនាំគាត់និយាយ ទើបចេញរឿងរ៉ាវជាច្រើនដែល គាត់បានឆ្លង់កាត់។ ការលះបង់ខ្លះ គឺមកពីយើងបាត់បង់ការស្រលាញ់ តែអ្វីដែលសំខាន់ តើយើងមានគោលដៅច្បាស់មួយណាដែលយើងចង់ចាប់វាមក! ភ្ញៀវ
កិត្តិយសៈ @FaSeng
See more
3/5/2024 • 1 hour, 59 minutes, 9 seconds និយាយអ្វីដែលចង់និយាយ ធ្វើអី្វដែលចង់ធ្វើ គ្នាច្រើនល្អ! គ្នាច្រើនដៃច្រើន! គំនិតច្រើន! អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណាឲ្យគ្នាច្រើន នៅជាមួយគ្នាបានយូរ! ការងារជាក្រុមគឺជាការងារមួយដ៏ពិបាក ហើយបើធ្វើបានហើយ វាជាបទពិសោធន៍ដ៏ល្អសម្រាប់មនុស្សគ្រប់រូប។
ភ្ញៀវកិត្តិយសៈ La Cima Cartel
See more
2/26/2024 • 2 hours, 3 minutes, 23 seconds ៤ឆ្នាំក្នុងការផលិត ផតខាស៍របស់ខ្ញុំ នេះជាគោលដៅដ៏ធំមួយដែលខ្ញុំបានកំណត់ ទីបំផុតការលះបង់ ការប្តេជ្ញារចិត្តរបស់ខ្ញុំ ក៏បានផ្តល់លទ្ធផលដែលខ្លួនចង់បាន។ វគ្គនេះ ខ្ញុំបានជជែក និង ផ្លាស់ប្តូរមតិគ្នាជាមួយបងប្រុស ពីរឿងការងារជីវិត និង ការបង្ហាញក្តីស្រលាញ់ជាតិខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា។ សង្ឃឹមថាបងប្អូនបានរៀនពីវគ្គនេះ ខ្លះ និងទាញយកបទពិសោន៍ល្អៗយកទៅពិចារណា។
ភ្ញៀវកិត្តិយសៈ ឯកឧត្តម ហ៊ុន ម៉ានី
See more
2/20/2024 • 2 hours, 5 minutes, 7 seconds ទ្វារមួយបិទ ទ្វារមួយទៀតបើក ការងារច្រើនល្អ! ទិសដៅច្រើន ក៏ម្យ៉ាងដែរ សំខាន់មួយណាយើងស្រលាញ់ជាងគេ ហើយគួរគិតពីវាឲ្យបានច្រើន! ការមានគោលដៅធំក្នុងជីវិតគឺ ល្អណាស់ តែសំនួរសួរថា តើអ្នកហ៊ានពុះពារដើម្បីវាឬអត់? ពេលខ្លះយើងបាត់បង់ការងារ ឬ ទុកការងារមួយចោល មិនប្រាកដថាយើង អស់ផ្លូវដើរនោះទេ! អាចាស់ទៅ អាថ្មីនឹងមក បើយើងមិនបោះបង់!
ភ្ញៀវកិត្តិយសៈ Pisey & Chhay
See more
2/14/2024 • 2 hours, 16 minutes, 9 seconds Every New Job is my First Job អ្នកណាដែលមិនធ្លាប់ផ្លាស់ប្តូរការងារ ហើយការងារថ្មីតែងតែលំបាក មិនងាយស្រួលទេ! អ្វីដែលសំខាន់តើយើងមានឆន្ទៈក្នុងការ តស៊ូហើយយកឈ្នះការងារនោះបានឬអ ត់? ក្នុងវគ្គនេះ ពួកយើងជជែកគ្នាពីអាជីពអ្នកបង្ហាញម៉ូដ និង ការងារជាច្រើនដែល Terry គាត់បានឆ្លងកាត់។
ភ្ញៀវកិត្តិយសៈ Terry
See more
2/6/2024 • 1 hour, 4 minutes, 57 seconds ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក អ្នកពូកែអ្នកខ្លាំងកម្រិតណាក៏ដោយ ដល់ពេលដែលត្រូវបង្រៀនអ្នកដទៃ វាជាបទពិសោធន៍ថ្មីមួយទៀត! ពេលខ្លះគ្រូជាអ្នកជួយតម្រង់ទិស សំខាន់យើងជាសិស្ស ព្រមទទួលយកដែរឬអត់? ជិវិតយើងម្នាក់ៗ តែងតែត្រូវការរៀនសូត្រ ហើយរៀននោះអែង គឺរៀនពីគ្រូ មិនថាក្នុងថ្នាក់ឬក្រៅថ្នាក់ទេ
ភ្ញៀវកិត្តិយសៈ Norith & Goofy
See more
1/30/2024 • 2 hours, 3 minutes, 57 seconds ពេលខ្លះយើងគួរគិតពីកម្លាំងខ្លួនដែលអាចទទួលយកការងារបាន តិចឬ ច្រើន។ មិនមែនមិនល្អទេពេលដែលគេប្រើយើងច្រើន ប៉ុន្តែពេលខ្លះ យើងគួររៀនឆ្លើយថា ទេ! ដើម្បីទុកពេលឲ្យខ្លួនឯងខ្លះ! មនុស្សយើងពេលហត់ធ្វើអ្វីមិនសូវបានលទ្ធផលល្អដូចចិត្តនោះទេ! ការពិតការដែលគេប្រើយើងច្រើនដោយសារគេគិតថាយើង ជាមនុស ្សសមត្ថភាព ឬក៏ពេលខ្លះទៀតគេក៏កេងចំនេញពីយើងខ្លះដែរ! និយាយរួមបើយើងអាចធ្វើបាន យើងគួរតែរៀនធ្វើ និង អនុវត្តទ្រឹស្តីឲ្យបានច្រើនជា និយាយ។
ភ្ញៀវកិត្តិយសៈ Lim Heng (Will)
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
1/23/2024 • 2 hours, 3 minutes, 38 seconds ចេតនាយកតន្ត្រីមកព្យាបាលរបួស មនុស្សណាដែលថាមិនធ្លាប់ឆ្លងកាត់ភាពលំបាក ឬ ពេលវេលាដែលពិបាកនិងឆ្លងកាត់? សំខាន់តើយើងធ្វើបែបណាដើម្បី ឆ្លងកាត់វា? វគ្គនេះយើងទៅជួបជាមួយ យូហៃ និង អ្នកគ្រប់គ្រងគាត់ ដើម្បីឲ្យបងប្អូនស្គាល់គាត់កាន់តែច្បាស់! គាត់បានចែករំលែកច្រើនពីមូលហេតុដែលគាត់ជ្រើសរើសយកតន្រ្តី!
ភ្ញៀវកិត្តិយសៈ YuuHai & Rong
See more
1/16/2024 • 1 hour, 58 minutes, 43 seconds វគ្គនេះពួកយើងជជែកគ្នាច្រើនពី អ្វីទៅជាខ្មែរ ហើយយើងរស់របៀបណាដើម្បីកសាងកិត្តិយសជូនជាតិ! បូកផ្សំជាមួយនឹងបទពិសោធន៍រស់នៅអាមេរិច និង រង្វង់សិល្បៈដែល @Khmer1JivitOfficial បានឆ្លង់កាត់មកជាង១០ឆ្នាំ នេះផងដែរ! ការគិតរបស់មនុស្សម្នាក់ៗខុសៗគ្នាតែ យើងគួរយល់ថា ម្នាក់ៗមានហេតុផលរៀងៗខ្លួន! អ្វីដែលសំខាន់យើងគោរពការសម្រេចចិត្ត និង ការរស់នៅរបស់គេ ដរាបណាវាមិនប៉ះពាល់ដល់យើង។ ជួបគ្នានៅរដូវកាលទី៤ ឆាប់ៗនេះ!
ភ្ញៀវកិត្តិយសៈ @Khmer1JivitOfficial Co-Host: @ravenblaze99
See more
1/9/2024 • 2 hours, 8 minutes, 4 seconds មនុស្សជាតិ និង អនាគតរបស់ AI វគ្គនេះពួកយើងទាំង៣ ជជែកគ្នាច្រើន ពីបច្ចុប្បន្នភាពរបស់ AI វាគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ពួកយើងទេ ប៉ុន្តែបើយើងចេះរៀនសូត្រ និង ចំណាយពេលឲ្យល្អជាមួយវា យើងអាចនឹងទាញយកប្រយោជន៍ពីវាបានច្រើន!
ភ្ញៀវកិត្តិយសៈ Your Perspective
See more
12/26/2023 • 1 hour, 45 minutes, 49 seconds ១០ឆ្នាំក្នុងវិស័យ កីឡាអេឡិកត្រូនិក ពួកយើងទាំង៣បានជជែកពី ដំណើររបស់កីឡាអេឡិកត្រូនិកតាំងពីយើងទើបមាន កម្មវិធីតូចៗ រហូតមកដល់សព្វថ្ងៃយើងមាន កម្មវិធីកម្រិតអន្តរជាតិក្នុងស្រុកហើយ! គឺថាមកបានឆ្ងាយហើយក៏ដើរបានលឿនផងដែរ សង្ឃឹមថាវានិងបន្តរទៅមុខបន្ថែមទៀត!
ភ្ញៀវកិត្តិយសៈ Kaka42 & Brave
See more
12/19/2023 • 1 hour, 46 minutes, 38 seconds ជជែកគ្នាជាង២ ម៉ោង សួរនាំគាត់ថាហេតុអីមកនៅខ្មែរ ហើយ ចូលចិត្តធ្វើការនៅទីនេះ? គាត់បានចែករំលែកច្រើនពីជ្រុងរបស់បរទេសដែលមកនៅខ្មែរ! អធ្យាស្រ័យបើបងប្អូនស្តាប់មិនទាន់! ខ្ញុំព្យាយាមដាក់ Subtitle ជូនដែរហើយ អរគុណ! ភ្ញៀវកិត្តិយសៈ Max & Dom from Rising Giants Podcast
See more
12/6/2023 • 2 hours, 28 minutes, 38 seconds យើងជជែកគ្នាច្រើនពី បទពិសោធន៍ជីវិតឆ្លងវប្បធម៌ និងការស្រលាញ់ជាតិខ្លួន! អ្វីក៌ដោយឲ្យតែយើងចេះថែចេះស្រលាញ់វានិងរីកលូតលាស់ទៅមុខ!
ភ្ញៀវកិត្តិយសៈ Tinh & Uriah
See more
11/8/2023 • 1 hour, 53 minutes, 57 seconds សន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា
ក្តីស្រមៃមានពិត តែសំនួរត្រូវឆ្លើយគឺ អ្នកហ៊ានពុះពារតស៊ូជាមួយក្តីស្រមៃនោះឬអត់? អ្នកទាំងពីរបានចែករំលែកច្រើនពី ចក្ខុវិស័យចំពោះកីឡាអេឡិចត្រូនិក និង ដំណើរឆ្លងកាត់រឿងរ៉ាវជាច្រើនដែលធ្វើឲ្យពួកគាត់យកឈ្នះលើខ្លួនឯងបាន។
ភ្ញៀវកិត្តិយសៈ Ic3_fr0Gz & Mengly Gaming
See more
10/31/2023 • 2 hours, 59 minutes, 52 seconds រក្សាព្រៃគង់មិនខ្វះឧសដុតទេ កីឡាក្តី ការសម្រាកកម្សាន្តក្តី ឲ្យតែយើងធ្វើដោយគ្មានព្រំដែន វាហ្នឹងនាំផលលំបាកមកកាន់យើងវិញ! អ្វីក៏ដោយធ្វើឲ្យមានកំណត់ហើយ កុំជ្រុលហួសហេតុពេក ត្រូវគិតពីកត្តាផ្សេងៗ ដើម្បីធ្វើឲ្យក្តីស្រមៃ ឬ គោលដៅថ្មីទទួលបានផលល្អ!
ភ្ញៀវកិត្តិយសៈ Sai & Den
See more
10/23/2023 • 1 hour, 52 minutes, 3 seconds ពាក្យចាស់លោកពោលថា រនាបបើបាក់យើងយករនាបមកជួស ចុះបើសិនសម្តីហួស យើងគួរធ្វើយ៉ាងម៉េច? សង្គមបច្ចុប្បន្នពោរពេញទៅដោយការប្រកួតប្រជែង សំខាន់តើ អ្នកប្រជែងជាមួយអ្នកណា? ជាច្រើនអ្នកនឹងឆ្លើយថា ជាមួយមនុស្សដែលខ្លាំងជាងខ្លួន ប៉ុន្តែយើងគួរសាក ប្រជែងជាមួយខ្លួនឯងម្តងមើលថា តើយើងអាចឈ្នះភាពខ្ជិលច្រអូស ឬ ភាពភ័យខ្លាចយើងបានដែរឬអត់?
ភ្ញៀវកិត្តិយសៈ Changster
Co-Host: RavenBlaze
See more
10/16/2023 • 1 hour, 51 minutes, 58 seconds ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោ យរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ!
ភ្ញៀវកិត្តិយសៈ វិសាល និង វាសនា
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
10/10/2023 • 1 hour, 48 minutes, 58 seconds ក្លាហានថ្ងៃមុន ទើបមានថ្ងៃនេះ ទៅប្រៀបធៀបជីវិតគេមកយើងធ្វើអ្វី? យើងមានអ្វី យើងធ្វើបានប៉ុណ្ណា យើងសួរខ្លួនឯងថា យើងមកដល់ចំណុចមួយនេះដោយរបៀបណា? ភាគនេះយើងជជែកច្រើនពីជីវិត ពណ៌សម្បុររបស់មនុស្ស និងការរាប់អានគ្នា ក្នុងនាមជាគ្រួសារ ឬ មិត្តភ័ក្តិ។ យើងគួរមានចិត្តក្លាហាន ក្រៅពីគ្រាន់តែគិត យើងត្រូវធ្វើ ត្រូវសាកល្បង ហ៊ានទទួលយកលទ្ធផលទាំងល្អ ឬ អាក្រក់ ដើម្បីឲ្យយើងមានអនាគតល្អ!
ភ្ញៀវកិត្តិយសៈ Mariam និង Vitou
See more
10/1/2023 • 1 hour, 58 minutes, 2 seconds កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
គ្មានអ្នកណាចង់លំបាក ឬ ទទួលលទ្ធផលមិនល្អទេ! សំខាន់ខ្លួនយើងមានការតាំងចិត្តខ្ពស់កម្រិតណា! អ្នកណាមិនចង់ល្អ? អ្នកណាមិនចង់មានបាន? អ្វីដែលអ្នកគួរគិតឬ យកមកពិចារណានោះគឺមើលជុំវិញខ្លួនអ្នក ចាប់ផ្តើមពីអ្នកមុនគេ សួរខ្លួនឯងថា តើថ្ងៃនេះអ្នកបានធ្វើអ្វីដែលធ្វើឲ្យជីវិតអ្នកប្រសើរជាងម្សិលមិញដែរឬអត់?
ថវិការដែលបានមក Ads ក្នុងភាគនេះនឹងបរិច្ចាគទៅដល់មន្ទីពេទ្យកុមារអង្គរ
ភ្ញៀវកិត្តិយសៈ Travel with Rith - ធ្វើដំណើរជាមួយរិទ្ធិ
Co-Host: Seak
See more
9/26/2023 • 2 hours, 9 minutes, 43 seconds នៅក្មេងយើងចង់សប្បាយ យើងភ្លើតភ្លើន! អ្វីៗហាក់ដូចជាមិនមានកង្វល់អ្វីទាំងអស់! ដល់ចាស់ទៅ ទំនួលខុសត្រូវ ១ពាន់មុខ ទាំងខ្លួនឯងផង ទាំងកសាងគ្រួសារផង និង ប៉ាម៉ាក់ផង! គិតឲ្យសព្វៗទៅ សប្បាយឲ្យទាន់ខ្លួននៅក្មេង តែកុំសប្បាយជ្រុលដល់ថ្នាក់មិនគិតពីខ្លួនឯង និងអ្នកជុំវិញខ្លួន!
ភ្ញៀវកិត្តិយស ៈ ZK
See more
8/29/2023 • 1 hour, 48 minutes, 47 seconds មនុស្សយើង ពេលដែលធ្លាក់ដល់បាត មិនមានអ្វីក្រៅពីក្រោកមកវិញទេ ជីវិតមានឡើងមានចុះ។ ម្នាក់ៗតែងតែចង់មានក្តីសុខ ទាំងផ្លូវកាយ និង ផ្លូវចិត្ត តែពេលដែលយើងពិបាកបំផុត មានតែអ្នកនៅក្បែរយើងជាងគេ និង ខ្លួនយើងទេ ដែលអាចជួយឲ្យយើងឆ្លងផុតពីកាលៈទេសៈលំបាកបាន! សូមផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត មនុស្សដែលអ្នកស្រលាញ់ឲ្យបានច្រើនៗ ដើម្បីសុភមង្គលក្នុងជិវិតយើងទាំងអស់គ្នា!
ភ្ញៀវកិត្តិយសៈប្អូន ឡាយ ប៊ុនឡេង - Lay Bunleng និង ប្អូន សាន់ ពុធ ដេបូរ៉ា - Deborah Sann
See more
8/22/2023 • 1 hour, 31 minutes, 14 seconds ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច បទពិសោធន៍ការងារទាល់តែជួប រឿងដែលមិនអាចគេចផុតបានទើបដឹងថា ធ្វើការមិនមែនជារឿងងាយស្រួលទេ! មនុស្សជុំវិញខ្លួនតែងតែដាស់តឿន ពេលខ្លះយើង ចចែសមិនស្តាប់នាំឲ្យយើងឆ្លងកាត់រឿងមួយចំនួនដែលធ្វើឲ្យយើងចាំមួយជិវិត។
ភ្ញៀវកិត្តិយសៈប្អូន Switching - ចម្លាស់ និង ប្អូន Zell - សំណាង
See more
8/15/2023 • 1 hour, 35 minutes, 39 seconds កីឡានាំមកនូវសុខភាព! កីឡាបង្រៀនឲ្យយើងចេះ ប្រឹងប្រែង ចេះកម្សាន្ត និង ចេះតស៊ូដើម្បីលទ្ធផលល្អ! ការប្រកួតតែងតែមានឈ្នះមានចាញ់! សំខាន់ត្រូវការចូលរួមពីគ្រប់ជ្រុងជ្រោយ ទាំងសមាជិកក្រុម គ្រូ និង ក្រុមការងារក្រៅទីលានទាំងអស់ ដើម្បីក្រុមមួយទទួលបានលទ្ធផលល្អ! យើងមកឆ្ងាយគ្រាន់បើ តែយើងនៅបន្តធ្វើដំណើរទៅមុខ! កីឡាបាល់ទាត់និងមាន អនាគតល្អនៅថ្ងៃមុខ
ភ្ញៀវកិត្តិយសៈប្អូន Chan Vathanaka និង ប្អូន តាំង ប៊ុនឆៃ
See more
8/8/2023 • 1 hour, 50 minutes, 28 seconds ឃើញដំរីជុះ កុំប្រឹងជុះតាមដំរី
គ្មានអ្នកណាចង់អត់ ចង់លំបាកទេ តែពេលខ្លះយើងត្រូវមើលជុំវិញខ្លួនសិន ថាយើងមានអ្វីខ្លះ អាចធ្វើបានប៉ុណ្ណា ពេលដែលយើងប្រឹងជ្រុល បង្ខំជ្រុល អ្វីៗអាចធ្វើឲ្យយើងរងសម្ពាធ ឬ បាក់ទឹកចិត្តបាន។ រឿងក៏សាងគ្រួសារជារឿង មួយដែលមនុស្សទូទៅ គួររៀនដោះស្រាយ និង ប្រឈមរាងៗ ខ្លួន តាមដែលខ្លួនអាចធ្វើទៅបាន
ភ្ញៀវ កិត្តិយសៈ RavenBlaze & YaYa ShuShi
See more
7/31/2023 • 1 hour, 40 minutes, 22 seconds មុននិយាយគួរ ក្រលាស់អណ្តាតស ិន
ការហៅបុគ្គលណាម្នាក់ដោយមើលទៅលើពណ៌សម្បុរគាត់ ពេលខ្លះ ជាការលេងសើចទេតែ យើងពិតជាមិនដឹងថា ពួកគាត់ខ្លះទទួលយកបានឬមិននោះឡើយ។ ដូច្នេះពេលខ្លះមុន និងយើង ហៅឬ ប្រើពាក្យណាមួយ គួរគិតខ្លះមុននិងមានពាក្យទៅកាន់ពួកគាត់។
ភ្ញៀវកិត្តិយសៈ Dalis និង Sam
See more
7/18/2023 • 1 hour, 59 minutes, 13 seconds ប្រឈមឲ្យហើយទាន់ខ្លួននៅក្មេង គ្រួសារធ្វើឲ្យមនុស្សចេះគិត ចេះប្រឹងប្រែង និង ហ៊ានប្រឈមនឹងរឿងជាច្រើនចំពោះមុខ។ វគ្គនេះពួកយើងទាំង២ ជជែកគ្នាពី បណ្តាញសង្គមផង និង ជិវិតផង! សង្ឃឹមថាបងប្អូននិង បានអ្វីដែលថ្មីខ្លះយកទៅ ពិចារណារ! អរគុណ!
ភ្ញៀវកិត្តិយសៈ @JohnSey
See more
7/11/2023 • 1 hour, 51 minutes, 1 second ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
រឿងរ៉ាវជាច្រើននៅក្នុងវគ្គនេះ ពួកយើងទាំង៣ មានគោលបំណងចែកដើម្បីឲ្យបងប្អូន ប្រយ័ត្ន និង អាចយកអ្វីដែលពួកខ្ញុំធ្វើទៅគិតថា ធ្វើបែបណាទើបប្រឈមនឹងការងារ បែបនោះបាន។ រឿងខ្លះ យើងត ្រូវដកខ្លួន ខ្លះទៀតយើងត្រូវប្រឈម សំខាន់ យើងត្រូវចេះទប់អាមរណ្ម៍ទប់ចិត្តដោះស្រាយ ដោយប្រើធម៌ត្រជាក់
ភ្ញៀវកិត្តិយសៈ យ៉ារូ និង ទាយៈ
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
6/20/2023 • 1 hour, 47 minutes, 22 seconds តើយើងគួរប្រើសំណាងឬ ចំណេះដឹង? វគ្គនេះ ពួកយើងទាំង៣ បានចែករំលែកច្រើនពី មេរៀនជីវិត និងដំណើរផ្សងព្រេងជុំវិញប្រទេសយើង ដែលសំបូរទៅដោយ សម្បតិ្តធម្មជាតិ! ក៏ដូចជាលើកឡើងពី បទពិសោធន៍ជាច្រើនពីការដោះស្រាយ និង ប្រឈមមុខនឹងបញ្ហាដែលយើងជួប!
ភ្ញៀវកិត្តិយសៈ Pheakdey និង ពនេចរ
See more
6/13/2023 • 2 hours, 1 minute, 33 seconds ក្នុងវគ្គនេះ យើងទាំង៤ បានផ្លាស់ប្តូរយោបល់គ្នាច្រើន ទាក់ទងនឹងការងារផង និង បទពិសោធន៍ជីវិតផង យោបល់ណាល្អគួរយកទៅគិត យោបល់ណាមិនពេញចិត្តបោះវាចោល។ ការជជែកគ្នាដោយគ្មានការព្រៀងទុក វាមានធម្មជាតិរបស់វា! ភ្ញៀវកិត្តិយសៈ ប្អូន Maily , ប្អូន Both និង ប្អូន Brave ពី EDM Cambodia
See more
6/6/2023 • 1 hour, 46 minutes, 3 seconds ផ្តល់តម្លៃចំពោះ មនុស្សដែលយើងស្រលាញ់ រំលឹករឿងអតីតលេងៗជាមួយប្អូនទាំង២ ជជែកគ្នារឿងអនាគត និង ការជ្រើសរើសពួកម៉ាក មួយរយឆ្នាំ ពេលខ្លះ ការលះបង់ត្រូវមានរៀងៗខ្លួន និងហ៊ានតស៊ូដើម្បីការស្រលាញ់ចំពោះអ្នកណាម្នាក់។ សេចក្តីស្រលាញ់ដែលបរិសុទ្ធជា សុភមង្គលមួយដែល លុយ ឬ របស់អ្វីមិនអាចយកមកទិញវាបាននោះទេ! ក្នុងវគ្គនេះ ការសន្ទនារបស់ពួកយើងទាំង៣ មានអារម្មណ៍ថា ជាការបន្ធូរ និង លើកទឹកចិត្តឲ្យបងប្អូនហ៊ានសម្រេចក្តីបំណងរបស់ខ្លួនឯង គឺជ្រើសរើសមនុស្សដែលយើងស្រលាញ់ឲ្យបានពិតប្រាកដ
ភ្ញៀវកិត្តិយសៈ ប្អូន Q-win និង ប្អូន ហរទ័យ
See more
5/30/2023 • 1 hour, 35 minutes, 21 seconds សំនួរចាក់ដោត ចម្លើយចាក់ទ្រូង វគ្គនេះខ្ញុំឆ្លើយនិងសំនួរប្រិយមិត្តដែលបានសួរកាលពីលើកមុនមក! និយាយច្រើនបន្តិចតែសប្បាយចិត្តដែលបានដកពាក្យជាច្រើនចេញពីទ្រូង!
See more
លើកនេះ Athika គាត់មកជាមួយមិត្តរួមការងារ ដើម្បីចែករំលែកបទពិសោធន៍ ផ្តល់ការងារជា ក្រុម និង ចែករំលែកបទពិសោធន៍ក្នុងវិស័យផលិតវីដេអូផងដែរ! ចេះឯងឲ្យក្រែងចេះគេ!
ភ្ញៀវកិត្តិយសៈ Athika និង Zac
See more
4/26/2023 • 1 hour, 39 minutes, 28 seconds ម្នាក់ៗមានឯកជនភាពរៀងៗខ្លួន ពេលខ្លះយើងបញ្ចេញបាន ពេលខ្លះទៀតយើងរក្សារទុកសម្រាប់ជីវិតឯកជនរបស់យើង! ក្នុងវគ្គនេះ អ្នកនិងស្គាល់កាន់តែច្បាស់ពី CEO គុណភាព និង ជិវិតឯកជនរបស់គាត់ច្រើនដែរ ប៉ុន្តែគាត់បាននិយាយថា "សុខចិត្តបង្រៀនមនុស្សឲ្យស្ទូចត្រី ជាជាងឲ្យត្រីស្រាប់ទៅគេ" តើបងប្អូនយល់យ៉ាងណាដែរ? ភ្ញៀវកិត្តិយសៈ ប្អូន @MMegamind និង ប្អូន ធីតា (Thyda)
See more
4/18/2023 • 1 hour, 43 minutes, 26 seconds ទង្វើមានប្រសិទ្ធភាពជាងសម្តី មនុស្សយើង តែងតែចង់ធ្វើនេះធ្វើនោះ ពេលខ្លះគេក៏ទទួលយក ពេលខ្លះអ្វីដែលយើងធ្វើទៅក៏មិនបានទៅដល់គោលដៅ! អ្វីដែលសំខាន់ នោះគឺ តើយើងហ៊ានប្តេជ្ញារពុះពារធ្វើវាឲ្យអស់ពីបេះដូងដែរឬអត់? ក្នុងវគ្គនេះយើងពិភាក្សារគ្នាច្រើនពី បទពិសោធន៍ការងារ និង ជីវិត ទាំងផ្អែម ប្រៃ ល្វីង និង ជូរចត់ផងដែរ!
ភ្ញៀវកិត្តិយសៈ ប្អូន @REEZYnotREZZY និង KWOK (Music Producer)
Co-Host: @ravenblaze99
See more
4/11/2023 • 1 hour, 52 minutes, 3 seconds ពួកយើងជជែកគ្នាច្រើនពី ខ្សែរជីវិតតាំងពីធ្លាប់ទាត់បាល់ជាមួយគ្នា កាលពី ៩ ឆ្នាំមុន! រឿងកើតឡើងច្រើនតែមិត្តភាពនៅដដែល! ការលើកទឹកចិត្ត គឺចាំបាច់ណាស់សម្រាប់អ្នកដែលកំពុង លំបាក ទាល់ច្រក និង ឯការ! ពាក្យល្អៗ ពីរ ឬ បីឃ្លា អាចធ្វើឲ្យមនុស្សម្នាក់ពី សោកសៅមកញញឹមវិញបាន ថាមិនត្រូវអាចជួយតម្រង់ទិសគាត់បានទៀត! ចូលរួមលើកទឹកចិត្តមិត្តៗ គ្រួសារអ្នកឲ្យបានច្រើន! យើងត្រូវរស់ក្នុងភាពវិជ្ជមានទាំងអស់គ្នា!
ភ្ញៀវកិត្តិយសៈ ប្អូន @CHORNRATANAK និងប្អូន ReachJni Toch - រាជនីតូច
See more
3/21/2023 • 1 hour, 40 minutes, 21 seconds មនុស្សម្នាក់ៗមានខ្សែរជីវិត និង អាជីព ខុសៗគ្នា។ យើងមិនគួរមើលស្រាល វាយតម្លៃឬ បង្អាប់គេដោយសារយើងមិនពេញចិត្តឬ មិនចង់ប្រកបអាជីពនោះទេ! សង្គមនេះបង្រៀនយើងរាល់ថ្ងៃឲ្យចេះដើរទៅមុខ និងរ ៀនពីអ្នកដទៃ ដូច្នេះសម្រាប់យើង ជាក្មេងៗជំនាន់រៀនរស់ជាមួយបច្ចុប្បន្នខ្លះ និងចងចាំអតីតកាលខ្លះ! ពួកយើងទាំង៣ បានជជែកគ្នាច្រើនពី ជីវិតផ្ទាល់ខ្លួន និងការងារខ្លះដែលអាចធ្វើឲ្យអ្នកស្តាប់បានយល់ពីជ្រុងមួយទៀតរបស់ជីវិតពួកយើង។
ភ្ញៀវកិត្តិយសៈ ប្អូន Mina និងប្អូន Nha មកពី K've Entertainment
See more
3/14/2023 • 1 hour, 26 minutes, 3 seconds កូន និង ពួកម៉ាកចូល Podcast ក្មេងអាយុ ៥ ឆ្នាំ មិនខ្លាចមិនអៀន ហើយនិយាយត្រង់ៗ សួរអីឆ្លើយហ្នុង សរសើរគាត់អត់ខ្លាចកាមេរ៉ា និយាយធម្មតា គ្រាន់បើជាងខ្ញុំកាលនៅក្មេងទៀត! ស្តាប់កម្សាន្តលេងសិនទៅបងប្អូន ដោយសារ សប្តាហ៍ក្រោយ មានវគ្គពិសេសជាងនេះទៀត! ភ្ញៀវកិត្តិយសៈ Endear ឥណ្ឌា និង ខេននី Kenny
See more
3/7/2023 • 15 minutes, 39 seconds ដើម្បីបានជំនាញមួយជាក់លាក់ អ្នកត្រូវមានការប្តេជ្ញាខ្ពស់ ត្រូវហ៊ានធ្វើឲ្យលើសពីការស្រលាញ់ និងចំណាយពេលដុសខាត់វាឲ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ! ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាពីដ ំណើរការងារ និង សន្ទុះនៃការគាំទ្រវិស័យកីឡាក្នុងស្រុក ហើយក៏សង្ឃឹមថា យើងមិនបានតែមួយឆាវ! ចូលរួមគាំទ្រវិស័យកីឡា និង ត្រៀមខ្លួនទទួលភ្ញៀវជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ នៅក្នុងព្រឹតិ្តការ កីឡាស៊ីហ្គេម ២០២៣!
ភ្ញៀវកិត្តិយសៈ បង ណាថាន់ និង ប្អូន មនោរម្យ
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
2/14/2023 • 1 hour, 38 minutes, 39 seconds Relationship, Football, Family រឿងខ្លះ មិនមែនយើងចេះតែលើកយកមកពិភាក្សានោះទេ ជាពិសេសរឿង បរាជ័យ! អ្នកខ្លះពិតជាមិនដឹងថា ធារី និង គ្រួសារគាត់ឆ្លងកាត់អ្វីខ្លះទើបពួកគាត់មកដល់ចំណុចនេះទេ! ជីវិតមានឡើងមានចុះ សំណួរសួរថា តើអ្នកហ៊ានប្រឈមរឿងទាំងនោះដែរឬអត់?
ភ្ញៀវកិត្តិយសៈ Thierry Chantha Bin & Kate Sutherland
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
2/7/2023 • 1 hour, 34 minutes, 26 seconds ប្រុសៗភាគច្រើនចូលចិត្តលេង ទាំងហ្គេម និង កីឡា ប៉ុន្តែ ពួកគាត់ក៏បានរៀនចែកពេលវេលា និង រកពេលចំណាយជាមួយ គ្រួសារឲ្យបានត្រឹមត្រូវផងដែរ! គ្នុងវគ្គយើងជជែកគ្នាពីប្រវត្តិទំនាក់ទំនងរបស់ ប្អូន GMK ជាមួយភរិយាគាត់ និងជិវិតរបស់ Creator ក្រោយពេលមានគ្រួសារផងដែរ!
ភ្ញៀវកិត្តិយសៈ @NoobieGMK និង ភរិយា
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
1/31/2023 • 1 hour, 2 minutes, 20 seconds ពួកយើងទាំងពីរជជែកគ្នាច្រើនគួរសមពីជីវិតផង និង កីឡាផង! សូមអធ្យាស្រ័យសម្រាប់ Subtitle ដោយសារវែងពេកធ្វើអត់ទាន់ហើយទេ នឹងដាក់ជូនតាមក្រោយ អរគុណបងប្អូន!
ភ្ញៀវកិត្តិយសៈ Nick Taylor
ស្តាប់បានតាម៖
Spotify: https://spoti.fi/3Uc92tm
Google Podcast: https://bit.ly/3uXGzgO
iTune: https://apple.co/3RIFIdk
See more
1/24/2023 • 1 hour, 37 minutes, 34 seconds ស្អប់ខ្ញុំចុះ បើសិនជា ពិភពលោកនេះលែងទទួលស្គាល់ការពិត មនុស្សគ្រប់រូប មានវិធីសាស្រ្តបញ្ចេញអារម្មណ៍ខ្លួន ផ្សេងៗគ្នា! ខ្លះសរសេរ ខ្លះច្រៀង ខ្លះលេងកីឡា ខ្លះទៀត ក៏ប្រើប្រាស់ការថតរូប ជាមធ្យោបាយរបស់ខ្លួន។ ក្នុងវគ្គនេះ យើងទាំង៣ ជជែកគ្នាច្រើនពី អតីតកាល បច្ចុប្បន្ន និង រឿ ងអនាគត ថាតើ មនុស្ស៣ រូបមកពីកន្លែង ផ្សេងៗគ្នា មានឆន្ទះបែបណា? ស្តាប់ទាំងអស់គ្នា! ភ្ញៀវកិត្តិយសៈ @វណ្ណដា-VannDa Official & @RavenBlaze
See more
11/5/2022 • 2 hours, 21 minutes, 40 seconds គោរួចទើបធ្វើរបង ជិតប្រលងទើបខំរៀន មនុស្សម្នាក់ៗ មានរបៀបរៀនសូត្រខុសៗគ្នា។ យើងរៀនពូកែ គួរជួយណែនាំមិត្តៗដែលរៀនខ្សោយឲ្យខំប្រឹងរៀនទាំងអស់គ្នា! រៀនបណ្តើរធ្វើការបណ្តើរ បើអាចធ្វើទៅបានគឺល្អ តែគួរឲ្យអាតិភាព ការសិក្សារមុនគេ។ ក្នុងវគ្គនេះ ពួកយើងបានជជែកគ្នាច្រើនពីការៀនសូត្រ និង ការជ្រើសរើសជំនាញរៀនឲ្យសមនឹងចិត្តរបស់យើង។ ភ្ញៀវកិត្តិយសៈ @Pheap Sopheak & @Poly ratanak
See more
11/1/2022 • 1 hour, 35 minutes, 38 seconds ធ្វើអ្វីក៌ដោយ គួរធ្វើចេញពីចិត្ត ហើយគិតប្រយោជន៍រួម! សុភាសិតខ្មែរ ឃ្លាខ្លីៗ តែមានន័យវែង! អាស្រ័យលើខ្លួនអ្នកជា អ្នកឲ្យនិយមន័យ! ចិត្តល្អ គួរតែមាន! តែកុំភ្លេចមានចិត្តល្អ ចំពោះខ្លួនឯងផង! ពេលខ្លះ យើងធ្វើអ្វីមួយ យើងគួរទទួលស្គាល់ពីស្នាដៃខ្លួនឯង លើកទឹកចិត្តខ្លួនឯង ដើម្បីឲ្យយើងមានកម្លាំងបន្តទៅឲ្យឆ្ងាយ!
See more
9/22/2021 • 49 minutes, 15 seconds